Shares of Evergrande services arm drop as trading resumes after 16 months

HONG KONG : Shares of Evergrande Property Services Group shed nearly 50 per cent on Thursday when trading resumed after 16 months, following the release of its financial results and the end of an investigation into misused funds involving its parent.

The property services firm was dragged into financial troubles after its parent, China Evergrande Group, the world’s most indebted property developer, became embroiled in a debt crisis in mid-2021 that later spread across the sector.

Shares of Evergrande Services had been suspended since March 21, 2022. Its sister company, China Evergrande New Energy Vehicle Group, resumed trading last week after a 16-month halt, sinking as much as 69 per cent on the first day of trade. The parent’s shares, however, remain suspended.

Evergrande Services said on
Wednesday it had sufficient assets for its business operations and expected to maintain a level of revenue and net profit growth comparable to that of property service industry leaders.Source: Reuters

ភាគហ៊ុននៃបុត្រសម្ព័ន្ធចំនួន២ របស់ក្រុមហ៊ុនមេEvergrandeដាំក្បាលចុះយ៉ាងគំហុក

ដោយ: គង់ លាងហួរ

ហុងកុង: តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Property Services Group បានដាំក្បាលចុះជិត៥០ភាគរយ នៅថ្ងៃព្រហ​ស្បតិ៍នេះ  បន្ទាប់ពីមានការចេញផ្សាយ លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការបញ្ចប់ការស៊ើបអង្កេត លើមូលនិធិដែលត្រូវបានប្រើប្រាស់ខុស។

ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យមួយនេះ ត្រូវបានអូសចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួនគឺ China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុត នៅលើពិភពលោក បានជាប់គាំងក្នុងវិបត្តិបំណុលនៅពាក់កណ្តាលឆ្នាំ២០២១ ដែលក្រោយមកវិបត្តិនេះបានរីករាលដាលពាសពេញវិស័យអចលនទ្រព្យចិនតែម្តង។ភាគហ៊ុននៃក្រុមហ៊ុន Evergrande Service ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានបើកការជួញដូរឡើងវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីផ្អាកអស់រយៈពេល១៦ខែ។

ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានដាំក្បាលចុះ រហូតដល់ទៅ៦៩ភាគរយ នៅថ្ងៃដំបូងនៃការជួញដូរ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនមេ China Evergrande Group នៅតែបន្តផ្អាកការជួញដូរនៅឡើយ។ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Evergrande Services បានអះអាងកាលពីថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុនមានទ្រព្យសកម្ម គ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

Red Sea International Airport on course to become operational before year-end 

JEDDAH: The solar-powered Red Sea International Airport is set to become operational in a few months, according to a press release by Red Sea Global, the multi-project developer behind the regenerative tourism destination.

RSG, wholly owned by Saudi Arabia’s Public Investment Fund, has released an update on the progress of the first phase of the Red Sea destination, marking six years since the company was first announced by Crown Prince Mohammed bin Salman.

The latest construction update reveals the progress achieved across the destination, including 13 hotels and the supporting infrastructure.

John Pagano, RSG group CEO, said that his company stands at the brink of an extraordinary moment as it prepares to introduce the Red Sea destination to the world.

“In six years, we have made exceptional progress, creating exquisite resorts and best-in-class, sustainable infrastructure in a remote location, demonstrating innovation in line with our regenerative approach and commitment to responsible development,” he said.

Pagano went on to say that while the anticipation builds for the opening of their first hotels and the initial phase of the company’s solar-powered airport, they are busy working on the rest of phase one.

He added: “We are ready to deliver countless more extraordinary moments on our journey to positioning Saudi Arabia proudly on the world stage as a must-visit destination.”
Source: Arab News

វិភាគៈទីផ្សារថាមពល បញ្ហាប្រឈម និងឱកាសនៅកម្ពុជា

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ មានសភាពដូចប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកចម្រើនផ្សេងទៀតដែរ ទីផ្សារថាមពលរបស់ប្រទេសកម្ពុជា មានទាំងបញ្ហាប្រឈម និងឱកាស។

កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តម្រូវការថាមពលរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង ដែលនេះចាំបាច់ត្រូវមានការវិភាគ អោយបានទូលំទូលាយអំពីសក្ដានុពលទីផ្សារថាមពលរបស់ខ្លួន។

បញ្ហាប្រឈមចម្បងមួយ នៅក្នុងទីផ្សារថាមពលរបស់កម្ពុជា គឺកង្វះហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏រឹងមាំ និងអាចទុកចិត្តបាន។ បណ្តាញ​អគ្គិសនីជាតិ ​មិន​បានគ្រប​ដណ្តប់​ លើ​ប្រទេស​ទាំង​មូលនោះទេ ដោយ​ធ្វើ​ឱ្យ​តំបន់​ជន​បទ​ជា​ច្រើន ​គ្មាន​អគ្គិសនី​ប្រើប្រាស់នៅឡើយ។

នេះ​ជា​ឧបសគ្គ​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដោយ​សារ​វា​រារាំង​ដល់​កំណើន ​នៃ​ឧស្សាហកម្ម និង​អាជីវកម្ម​ក្នុង​តំបន់ទាំងនេះ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានស្រាប់គឺពឹងផ្អែកយ៉ាងខ្លាំង លើឥន្ធនៈហ្វូស៊ីលដែលបាននាំចូល និងថាមពលវារីអគ្គិសនី ដែលធ្វើឲ្យប្រទេសនេះងាយរងគ្រោះទៅនឹងការប្រែប្រួល តម្លៃថាមពលពិភពលោក និងការប្រែប្រួលតាមរដូវកាលនៃកម្រិតទឹក។ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមទាំងនេះ ក៏បង្ហាញពីឱកាសសម្រាប់វិនិយោគិន និងក្រុមហ៊ុនថាមពលផងដែរ។ តម្រូវការសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បើកទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុន ដែលមានឯកទេសខាងផលិតថាមពល ការបញ្ជូន និងការចែកចាយ។

លើសពីនេះទៅទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្កើនថាមពលកកើតឡើងវិញ នៅក្នុងល្បាយថាមពលរបស់ប្រទេស បានផ្តល់ឱកាស ដល់ក្រុមហ៊ុនក្នុងវិស័យ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានបោះជំហានយ៉ាងលឿន ក្នុងការទាញយកសក្តានុពល ថាមពលកកើតឡើងវិញរបស់ខ្លួន។ ពន្លឺព្រះអាទិត្យដ៏សម្បូរបែប ដែលមាននៅកម្ពុជា បានធ្វើឱ្យប្រទេសនេះ ក្លាយជាទីតាំងដ៏ល្អ សម្រាប់ផលិតថាមពលពន្លឺព្រះអាទិត្យ។

កាលពីឆ្នាំ២០២០  កម្ពុជាបានសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន ដែលជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះថាមពលកកើតឡើងវិញ។ ជាងនេះទៅទៀត តំបន់ឆ្នេរ និងតំបន់ខ្ពង់រាបរបស់កម្ពុជា មានសក្តានុពលក្នុងការទាញយកថាមពលពីខ្យល់  ដែលបច្ចុប្បន្នថាមពលប្រភេទនេះ នៅតែមិនទាន់ត្រូវបានវិនិយោគនៅឡើយ។

ទោះបីជាមានវឌ្ឍនភាពវិជ្ជមានទាំងនេះក៏ដោយ ក៏វិស័យថាម​ពលកកើតឡើងវិញ នៅកម្ពុជាប្រឈមនឹងបញ្ហាជាច្រើន។ កង្វះ​ក្របខណ្ឌ​ច្បាប់​ច្បាស់លាស់​ សម្រាប់​ថាមពល​កកើត​ឡើង​វិញ ​គឺជា​ឧបសគ្គ​ ​ចំពោះ​កំណើន​នៃ​វិស័យ​នេះ។

លើសពីនេះ ការចំណាយដើមទុនច្រើន សម្រាប់គម្រោងថាមព​លកកើតឡើងវិញ និងកង្វះលទ្ធភាពទទួលបាន ជម្រើសហិរញ្ញប្បទានដែលមានតម្លៃសមរម្យ គឺជាឧបសគ្គចម្បង សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ច្បាស់ ​ក្នុង​ការ​ជម្នះ​បញ្ហា​ប្រឈម​ទាំង​នេះ។ រដ្ឋាភិបាលបានកំណត់គោលដៅ ប្រកបដោយមហិច្ឆិតា សម្រាប់ការបង្កើតថាមពលកកើតឡើងវិញ និងកំពុងស្វែងរកការវិនិយោគ ពីបរទេសយ៉ាងសកម្ម ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។

ជាងនេះទៅទៀត រដ្ឋាភិបាលកំពុងបង្កើត ក្របខ័ណ្ឌបទប្បញ្ញត្តិម្រាប់ថាមពលកកើតឡើងវិញ ដែលនឹងផ្តល់នូវភាពច្បាស់លាស់ និងស្ថិរភាពដែលអ្នកវិនិយោគត្រូវការ។

ទីផ្សារថាមពលរបស់កម្ពុជាមានភាពស្មុគស្មាញ ប៉ុន្តែទន្ទឹមនឹងនោះក៏មានសក្តានុពលផងដែរ ដោយត្រូវបានកំណត់ដោយបញ្ហាប្រឈមសំខាន់ៗ និងឱកាសជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវការការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងច្រើន ដែលផ្តល់ទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនថាមពល។

ទន្ទឹមនឹងនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះថាមពលកកើតឡើងវិញ បើកឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគ ក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ ប៉ុន្តែភាពជោគជ័យនៃការបណ្តាក់ទុនទាំងនេះ នឹងពឹងផ្អែកភាគច្រើនលើសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសបទប្បញ្ញត្តិ អំណោយផល និងផ្តល់លទ្ធភាព ទទួលបានជម្រើសហិរញ្ញប្បទាន ដែលមានតម្លៃសមរម្យ។

ដូច្នេះហើយ អនាគតនៃទីផ្សារថាមពលរបស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ដោយផ្តល់នូវការរំពឹងទុកដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនថាមពល៕

អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Red Sea គ្រោងនឹងចាប់ផ្តើមបើកដំណើរការមុនដំណាច់ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Red Sea Global (RSG) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Red Sea ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ គ្រោងនឹងចាប់ផ្តើមបើកដំណើរការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ក្រុមហ៊ុន RSG ដែលត្រូវបានគ្រប់គ្រងទាំងស្រុង ដោយមូលនិធិវិនិយោគសាធារណៈ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញផ្សាយព័ត៌មានថ្មីៗនេះអំពីវឌ្ឍនភាព ក្នុងដំណាក់កាលដំបូងនៃគោលដៅសមុទ្រក្រហម (Red Sea destination) ដោយកត់សម្គាល់រយៈពេល៦ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុននេះ ត្រូវបានប្រកាសឡើងជាលើកដំបូង ដោយព្រះអង្គម្ចាស់ Mohammed bin Salman ។យោងតាមការធ្វើបច្ចុប្បន្នភាព លើការសាងសង់ចុងក្រោយបំផុត បានបង្ហាញពីវឌ្ឍនភាព ដែលសម្រេចបាននៅទូទាំងគោលដៅ រួមទាំងសណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចំនួន១៣។

លោក John Pagano នាយកប្រតិបត្តិក្រុមហ៊ុន RSGបានមានប្រសាសន៍ថា “ក្នុងរយៈពេល៦ឆ្នាំមកនេះ យើងបានធ្វើឱ្យមានការវិវឌ្ឍដ៏ពិសេស ដោយបង្កើតរមណីយដ្ឋានដ៏ប្រណិត ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅក្នុងទីតាំងដាច់ស្រយាល ដោយបង្ហាញពីការច្នៃប្រឌិត ស្របតាមវិធីសាស្រ្តដែលបង្កើតឡើងវិញ និងការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ប្រកបដោយភាពទទួលខុសត្រូវ”។លោកបានបន្ថែមថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់នូវពេលវេលាដ៏អស្ចារ្យជាច្រើនរាប់មិនអស់ ក្នុងការធ្វើដំណើររបស់យើង ដើម្បីជំរុញឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានមុខមាត់ប្រក បដោយមោទនភាព នៅលើឆាកពិភពលោក ក្នុងនាមជាគោលដៅដែលត្រូវតែអញ្ជើញមកទស្សនា”៕

រដ្ឋមន្រ្តីពាណិជ្ជកម្មជម្រុញអាមេរិកបង្កើនការបណ្ដាក់ទុនវិនិយោគ និងស្នើបន្តប្រព័ន្ធGSPដល់កម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានស្នើសុំឱ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធ GSPរបស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម ដោយសារតែការបន្តឡើងវិញនូវប្រព័ន្ធនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។

ការស្នើសុំដូច្នេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងអង្គប្រជុំពិ​ភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ លោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិក សភាអាមេរិកចំនួន៧នាក់ផ្សេងទៀត។ក្នុងកិច្ចប្រជុំនោះដែរ ក៏មានវត្តមានរបស់ លោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។

ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ និងអំពីវឌ្ឍនភាពថ្មីៗ ក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគ ឱ្យបានរឹតតែច្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាព ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក៕

 

Motorway projects costing over THB102 billion await Cabinet approval

The Department of Highways (DOH) aims to seek Cabinet approval for three motorway construction projects worth 102.6 billion baht.

The department is currently undertaking highway construction projects aimed at improving connectivity between Bangkok and other regions. These projects are also intended to reduce future traffic congestion and travel time.According to the department’s deputy director-general, Piyapong Jiwattanakulpaisarn, the three projects are:
1. The M9 motorway project from Bang Khun Tian to Bang Bua Thong at a cost of 56.03 billion baht.
2. The M9 motorway project from Bang Bua Thong to Bang Pa-in at a cost of 15.2 billion baht.
3. An extension of the Uttaraphimuk elevated tollway, also known as the Don Mueang tollway, from Rangsit to Bang Pa-in at a cost of 31.3 billion baht.

He said the M9 motorway project from Bang Khun Thian and Bang Bua Thong had been approved by the public private partnership (PPP) board, and would be presented to the Cabinet for approval.Source: The Nation

ប្រទេសថៃគ្រោងសាងសង់ផ្លូវល្បឿនលឿន Motorway ចំនួន៣ខ្សែ តម្លៃជិត៣០០០លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
បាងកក: នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃ (DOH) គ្រោងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន (Motorway) ចំនួន៣ខ្សែ ដែលមានតម្លៃសរុប១០២,៦ពាន់លានបាត(ប្រហែល២,៩៧ពាន់លានដុល្លារ)។

បច្ចុប្បន្ន នាយកដ្ឋាននេះកំពុងអនុវត្តន៍ គម្រោងសាងសង់ផ្លូវហាយវេនានា ក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់រវាងទីក្រុងបាងកក និងតំបន់ផ្សេងទៀត។  គម្រោងទាំងនេះ ក៏មានបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងពេលវេលាធ្វើដំណើរនាពេលអនាគតផងដែរ។

បើយោងតាមលោក Piyapong Jiwattanakulpaisarn អគ្គនាយករង នៃនាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសនេះ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា  គម្រោងទាំង៣នោះរួមមានដូចជា ទី១. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Khun Tian ទៅកាន់ស្រុក Bang Bua Thong ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៥៦,០៣ពាន់លានបាត។ទី២. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Bua Thong ទៅកាន់ស្រុក Bang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន១៥,២ពាន់លានបាត។ទី៣. គម្រោងពង្រីកផ្លូវ Don Muang Tollway តភ្ជាប់ពីស្រុក Rangsit ទៅកាន់ស្រុកBang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៣១,៣ពាន់លានបាត។


លោក Piyapong បានបញ្ជាក់ទៀតថា គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Khun Thian ទៅកាន់ស្រុក Bang Bua Thong ត្រូវបានអនុម័តរួចមកហើយ ដោយក្រុមប្រឹក្សាភិបាលភាពជាដៃគូឯកជនសាធារណៈ (PPP) ដោយនឹងត្រូវដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។

លោក​បានបន្ត​ទៀតថា នៅ​ពេល​គម្រោងទាំងនេះ ទទួល​បាន​ការអនុម័តពី​គណៈរដ្ឋមន្ត្រីរួចរាល់ វិស័យ​ឯកជន​នឹង​ត្រូវ​បានអញ្ជើញ​ឱ្យ​ចូលមកបណ្តាក់ទុនវិនិយោគ ​នៅ​​ឆ្នាំ​២០២៣នេះ ឬ​នៅចុង​ឆ្នាំ​២០២៤។

លោកបានមានប្រសាសន៍បន្ថែមថា “ការសាងសង់នឹងអាចចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយគម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណា​យរយៈពេល៣ឆ្នាំដើម្បីសាងសង់បញ្ចប់ និងគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩”៕

លោកយិន លាងគង់ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ

(ភ្នំពេញ)៖ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រ Property Area Asia និង Cambodia Financial Time រួមទាំងបុគ្គលិកទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ឌិតគី សេរីវឌ្ឍន៍: លើកឡើងពីដំណោះស្រាយក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ឈានដល់កម្រិតកំពូលមួយ ដែលបាននិងកំពុងធ្លាក់ចូលទៅក្នុងវិបត្តិវិញ។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី៣ សីហាថា ក្នុងស្ថានភាពនេះ កម្ពុជាគ្មានដំណោះស្រាយអ្វីក្រៅតែពី បញ្ចុះថ្លៃអចលនទ្រព្យនោះទេ ទើបតម្រូវការអាចងើបឡើងមកវិញបាន ពីព្រោះការផ្គត់ផ្គង់បានកើនលើសពីតម្រូវការរួចមកហើយ។លោកបានបន្តថា “វិបត្តិដើមទុនរបស់ម្ចាស់អចលនទ្រព្យ គឺបណ្តាលមកពីម្ចាស់ទ្រព្យ មិនមានដើមទុនគ្រប់គ្រាន់ នៅក្នុងការទិញលក់អចលនទ្រព្យ ដែលនេះគេហៅថាជា មុខរបរធ្វើនំអត់ម្សៅ ដែលធ្វើឱ្យមានភាពរងគ្រោះ នៅពេលដែលមានវិបត្តិនៃតម្រូវការ ឬការធ្លាក់ចុះនៃតម្រូវការ”។

លោកគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ដូច្នេះ នៅក្នុងពេលបច្ចុប្បន្ននេះ ទោះបីជារដ្ឋាភិបាលខិតខំបែបណាក្តី ក៏មានផលលំបាកក្នុងការស្រោចស្រង់វិស័យនេះឡើងមកវិញដែរ ដោយសារតែវិបត្តិដើមទុនជួបជាមួយវិបត្តិបញ្ហាសេដ្ឋកិច្ចសកល ហើយប្រសិនបើបញ្ហាសេដ្ឋកិច្ចសកលមិនកើតឡើងទេនោះ រដ្ឋាភិបាលអាចលើកទឹកចិត្តឱ្យមានលំហូរដើមទុនពីក្រៅប្រទេស ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនេះបាន។

ទោះបីជាយ៉ាងនេះក្តី  ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក បានធ្វើឱ្យវិបត្តិហូរចូលប្រាក់ដុល្លារ ហើយការបង្កើនការប្រាក់ជាលុយរៀល ដើម្បីទប់ទល់ស្ថានភាពអតិផរណា ក៏បានធ្វើឱ្យជួបវិបត្តិប្រាក់រៀលបន្តទៅទៀតផងដែរ ដោយធ្វើឱ្យការផ្គត់ផ្គង់សាច់ប្រាក់សរុប នៅក្នុងប្រទេសមានការថមថយចុះ។

ចំពោះវិបត្តិ នៃការបិទលំហូរហិរញ្ញវត្ថុរបស់ប្រទេសចិន រដ្ឋាភិបាលមានតែអាចសម្របសម្រួល ជាមួយក្រុមហ៊ុនដើម្បីបញ្ចុះថ្លៃអចលនទ្រព្យ ដើម្បីលក់ និងបង្កើតការជួល ទៅលើវិស័យអចលនទ្រព្យទាំងអស់នេះ។ ប៉ុន្តែយើងពិបាកនៅក្នុងការជួល ដោយសារតែវិបត្តិភាគច្រើន កើតចេញមកពីការពុះដីឡូតិ៍ដែលគ្មានស្តង់ដារ និងមិនមែនជាតំបន់សម្រាប់អភិវឌ្ឍន៍ទីក្រុង ពោលគឺវាគ្រាន់តែដីស្រែ ដែលគេចាក់ដីបំពេញដើម្បីពុះជាដីឡូតិ៍តែប៉ុណ្ណោះ។

លោកបន្ថែមថា “ដូច្នេះហើយ យើងមានតែរង់ចាំពេលវេលាតែប៉ុណ្ណោះ ហើយធ្វើការដោយសន្សឹមៗ ព្រោះរដ្ឋាភិបាលគ្រាន់តែអាចជួយពន្យារកុងត្រាតែប៉ុណ្ណោះ”។

ជាឧទាហរណ៍ថា បើយើងអត់មានដី ហើយយកដីគេមកពុះឡូតិ៍ ចឹងយើងសម្របសម្រួលឱ្យរឿង ហ្នឹងក្លាយជាការពិត តែក៏ត្រូវរង់ចាំពេលវេលាដែរ។ ដូច្នេះ ម្ចាស់ដីត្រូវតែពន្យារកិច្ចសន្យា ជាមួយអ្នកពុះឡូតិ៍ ហើយអ្នកពុះឡូតិ៍ ក៏ពន្យារកិច្ចសន្យាជាមួយមហាជន ដើម្បីទប់ស្ថានការណ៍នេះឱ្យស្ងប់ស្ងាត់ទៅវិញសិន៕