លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រProperty Area និង Cambodia Financial Time សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។
ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕


អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានមានប្រសាសន៍ឲ្យដឹងកាលពីសសប្តាហ៍មុនថា បច្ចុប្បន្នរដ្ឋបាលក្រុងព្រះសីហនុ ក៏ដូចជាគណៈកម្មការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុបាននិងកំពុង កំណត់អត្តសញ្ញាណអគារ ជាប់គាំងនិមួយៗ នៅក្នុងទីក្រុងនេះ ដើម្បីរៀបចំដំណោះស្រាយសមស្របណាមួយ តាមស្ថានភាពជាក់ស្តែង។


ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាព វិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ៨០០កន្លែងបន្ថែមទៀត។បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ៕



លោកស្រីបន្តថា “សកម្មភាពទិញលក់ដីធ្លី នៅតែមាននៅតាមជាយក្រុងភ្នំពេញ ប៉ុន្តែសកម្មភាពជាដុំកំភួន មិនទាន់មានច្រើននៅឡើយទេ”៕




យោងតាមរបាយការណ៍ស្ទង់មតិខាងលើបង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឡាវ សម្រេចបានកំណើន២,៧%ក្នុងឆ្នាំ២០២២ ដោយសារកំណើនក្នុងវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត។ ទោះជាយ៉ាងណា ថ្លៃទំនិញសំខាន់ៗដូចជាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលជាដើមក៏បានហក់ឡើង៣៧,៨%ផងដែរក្នុងមួយឆ្នាំៗ។







ជាមួយគ្នានេះ អ្នកស្រី សៀ ចាន់រ៉ា នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន សូគម៉ិច អ៊ិនវេសមេនគ្រុប បានឱ្យដឹងថា ក្រៅពីបន្លែបែបអឺរ៉ុប នៅក្នុងកសិដ្ឋាន មានដាំដុះ ដូចជា បន្លែស្ពៃក្តោប ស្ពៃបូកគោ ខាត់ណា ប៉េងប៉ោះខៀវ ប៉េងប៉ោះក្រហម និងប្រភេទសាឡាត់ជាច្រើនមុខទៀត៕

ក្រសួងពាណិជ្ជកម្មចិន និយាយថា “ដោយមើលឃើញពីការប្រែប្រួលក្នុងទីផ្សារស្រូវ Barley របស់ប្រទេសចិន វាលែងចាំបាច់ទៀតហើយក្នុងការបន្តការដំឡើងពន្ធកប់ពពកលើស្រូវ Barley ដែលនាំចូលពីប្រទេសអូស្ត្រាលី”។មុនពេលពន្ធនេះត្រូវបានដំឡើង រដ្ឋាភិបាលអូស្ត្រាលី បានប៉ាន់ប្រមាណថា ការនាំចេញស្រូវ Barley ទៅកាន់ប្រទេសចិន មានទំហំជាមធ្យមប្រហែល១,២ពាន់លានដុល្លារអូស្ត្រាលី ឬ ៧៩០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
លោក យុតថាសាក់ ស៊ូផាសន (Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានថ្លែងថា ដើម្បីសម្រេចបានគោលដៅនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ចាំបាច់ត្រូវអនុវត្តកិច្ចខិតខំប្រឹងប្រែងធ្វើទីផ្សារឱ្យបានពេញលេញ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យខាងក្រៅដែលអាចប៉ះពាល់ដល់ប្រាក់ចំណូលរំពឹងទុក និងចំនួនភ្ញៀវទេសចរដែលចូលមកប្រទេសក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។