ផ្សារទំនើបតូចៗជាច្រើននៅវៀតណាមបិទទ្វារក្ស័យធន

ដោយៈ តែម សុខុម
ហូជីមិញ: ផ្សារទំនើបតូចៗជាច្រើន នៅក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានប្រែក្លាយទៅជាអគារការិយាល័យ បន្ទាប់ពីលក់ដូរមិនដាច់ ស្ងាត់ដូចចោរលួចសេះ និងការឡើងថ្លៃឈ្នួលបានរុញច្រានឱ្យអ្នកជួលលក់រាយត្រូវរើចេញគ្មានសល់។

តួយ៉ាងបន្ទាប់ពីម៉ាកយីហោ Miniso បានប្រគល់ឱ្យវិញនូវទីតាំងដែលខ្លួនជួលនៅអគារ ថាវ ឌាន ភាល (Thao Dien Pearl Building) ក្នុងសង្កាត់ធូដុក (Thu Duc) នៃក្រុងហូជីមិញ ផ្សារទំនើបនៅទីនោះក៏ត្រូវបានប្រែក្លាយទៅជាអគារការិយាល័យ ដែលយកថ្លៃឈ្នួលក្នុងតម្លៃសមរម្យ បើធៀបនឹងការិយាល័យកម្រិតB។

យោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៦ សីហា ឱ្យដឹងថា ថ្លៃឈ្នួលប្រចាំខែគឺចន្លោះពី២២ដុល្លារ ទៅ២៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងថ្លៃសេវាគ្រប់គ្រង៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះដែរ ថ្លៃឈ្នួលជាមធ្យមនៃការិយាល័យកម្រិត B នៅទីក្រុងហូជីមិញ ក្នុងត្រីមាសទី២ ដើមឆ្នាំនេះគឺស្ថិតក្នុងរង្វង់២៦,១១ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam ឱ្យដឹងថា ដូចអគារ ថាវ ឌាន ភាល (Thao Dien Pearl) អ៊ីចឹងដែរ អគារមួយចំនួនដែលមានផ្ទៃដីក្រឡា ក្រោម១០.០០០ម៉ែត្រការ៉េ នៅតាមតំបន់ជាយក្រុងហូជីមិញ កាលពីពេលថ្មីៗនេះ បានប្រែក្លាយផ្សារទំនើបលក់រាយទៅជាកន្លែងធ្វើការរួមគ្នា ឬអគារការិយាល័យ៕ VN Express៕

Pita, politics and policies: how the current political impasse is impacting Thailand’s property market

Thailand’s political deadlock is turning potential homebuyers cautious in Southeast Asia’s second-largest economy, posing risks to the property market as some 50,000 flats are likely to be launched this year, analysts say.

“The market is currently slow but quite stable in terms of supply and demand as local buyers are now adopting a more wait-and-see attitude, rather than making a decision,” said Wittaya Dave Apirakviriya, general manager of ThinkOfLiving.com and DDproperty, a unit of proptech group PropertyGuru.

“This is due to the current political situation as we are still in the process of forming a new government.”

Thailand’s political situation is in a bit of flux as Pita Limjaroenrat, the leader of the Move Forward Party that won the most seats in the May election, has been thwarted twice in his attempt to form a government by conservative members of the senate, most of whom have been appointed by the military junta.

In another setback, the Constitutional Court has decided to proceed with two cases against Pita for allegedly violating election rules.

To break the deadlock, Move Forward said it would give way to coalition partner Pheu Thai to try and form the government instead.

It remains to be seen, however, if the less liberal Pheu Thai will be able to convince members of the senate and assume power after parliament cancelled plans to elect a prime minister on Friday and said a new date would be set.

The political impasse is impacting the property market as real estate stakeholders expect the new government to implement measures to boost the market, Wittaya said.

The previous government cut fees for registering mortgages and transferring ownership from this year until the end of 2025. Extending these measures would help the property market, he added. Source: South China morning Post

ក្រុមអ្នកវិនិយោគសឹង្ហបុរីស្វែងរកឱកាសវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ គង់ ហ្វីអូណា
  ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឯម ភាពបានជំនួបជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី បំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនាពេលនេះ លោកបានថ្លែងអំណរគុណចំពោះលោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia ដែលបានសម្របសម្រួល និងដឹកនាំគណៈប្រតិភូសហព័ន្ធធុរកិច្ច សិង្ហបុរី បំពេញទស្សនកិច្ច សិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគ នៅខេត្តព្រះសីហនុ។

លោក ឯម ភាព អភិបាលរងខេត្តបានលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលរួមមាន ធនធានធម្មជាតិតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សកម្មភាពទេសចរណ៍ ការគ្រប់គ្រងបរិស្ថាន គម្រោងវិនិយោគនានា ក្នុងខេត្តទ្វេរពាណិជ្ជកម្មដ៏សំខាន់របស់ខេត្ត និងប្រទេ​សកម្ពុជា។

ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិ ទឹកជ្រៅក្នុងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងមានផ្លូវល្បឿនលឿន ជាសរសៃឈាមសេដ្ឋកិច្ចថ្មី នៅភាគនិរតីនៃប្រទេសកម្ពុជា។

ខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន យ៉ាងឆាប់រហ័សស្របជាមួយ នឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ហើយវិស័យចម្បងក្នុងការអភិវឌ្ឍន៍ខេត្ត រួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេស​ចរណ៍ និងកសិកម្ម ហិរញ្ញវត្ថុអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំណង់ និងអចលនទ្រព្យ។

លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាលទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ផែនការនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងប្រកួតប្រជែងសាកលលោក មានភាពរីកចម្រើន និងពហុវប្បធម៌ តាមរយៈការទាក់ទាញវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរណ៍។ អ្នកវិនិយោគអាចពិចារណាលើការវិនិយោគមួយចំនួននៅខេត្តព្រះសីហនុ រួមមាន គម្រោងទីក្រុងឆ្លាតវៃខណៈដែលខេត្តព្រះសីហនុ កំពុងអភិវឌ្ឍហើយជាទីក្រុងឆ្លាតវៃបច្ចុ​ប្បន្នយើង ក៏រកដៃគូទទួលគម្រោងអភិវឌ្ឍន៍ ចំណតឆ្លាតវៃនៅមុខផ្សារលើ ពាក់ព័ន្ធគម្រោងទីក្រុងឆ្លាតវៃ យើងត្រូវការសេវាកម្មជាច្រើនមកជួយទីក្រុងរបស់យើង ទាំងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍន៍ទីក្រុង ទាំងការអនុវត្តគម្រោងអាទិភាព ដូចជា ការគ្រប់គ្រងសំរាមឆ្លាតវៃគម្រោងអប់រំ គម្រោងថែទាំសុខភាព និងប្រព័ន្ធទឹកភ្លើងឆ្លាតវ័យជាដើម។

ក្នុងដំណើរទស្សនកិច្ច នៅខេត្តព្រះសីហនុនាពេលនេះ លោក ហ្គារី លីម ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃ ខិលតាន់ នាយកប្រតិបត្តិ Aquarii BD Cambodia បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ មកបណ្ដា​ក់ទុន ហើយចំពោះដំណើរទស្សនកិច្ចនេះ លោកនឹងមានការចាប់អារម្មណ៍ជាច្រើន ចំពោះការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត អំពីសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន៕

តើភាពជាប់គាំងនយោបាយបច្ចុប្បន្នកំពុងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃយ៉ាងដូចម្តេច?

ដោយ: គង់ លាងហួរ
បាងកក: ក្រុមអ្នកវិភាគបានអះអាងថា ភាពជាប់គាំងនយោបា យរបស់ប្រទេសថៃ កំពុងធ្វើឱ្យអ្នកទិញផ្ទះ ដែលមានសក្តានុពលមានការប្រុងប្រយ័ត្ន និងអាចបង្កជាហានិភ័យ ដល់ទីផ្សារអចលនទ្រព្យផងដែរ។

ការវិភាគនេះបានធ្វើឡើង ស្របពេលដែលផ្ទះល្វែងប្រមាណ៥០.០០០យូនីត អាចនឹងបើកដាក់ឱ្យដំណើរការលក់ នៅឆ្នាំ២០២៣នេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។លោក Wittaya Dave Apirakviriya អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ThinkOfLiving.com and DDproperty បានលើកឡើងថា “បច្ចុប្បន្ន ទីផ្សារមានភាពយឺតយ៉ាវ ប៉ុន្តែវាមានស្ថេរភាពក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយសារពេលនេះអ្នកទិញ នៅក្នុងស្រុកកំពុងរង់ចាំមើលស្ថានការណ៍ ជាជាងធ្វើការសម្រេចចិត្ត”។លោក Wittaya បានមានប្រសាសន៍បន្តឱ្យដឹងទៀតថា “នេះ​គឺបណ្តាលមក​ពី​ស្ថានការណ៍ ​នយោបាយ​ថៃបច្ចុប្បន្ន ខណៈ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី”។

ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ស្ថិតក្នុងភាពប្រែប្រួល ខណៈលោកPita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតកាលពីខែឧសភា បានបរាជ័យ២ដងរួចមកហើយ ក្នុងការបង្កើតរដ្ឋាភិបាល ដោយសារសមាជិកព្រឹទ្ធសភាភាគច្រើន ជាអ្នកអភិរក្សនិយម និងត្រូវបានតែងតាំងឡើងដោយរបបយោធា។

លើសពីនេះ តុលាការធម្មនុញ្ញថៃ បានសម្រេចបន្តសំណុំរឿងចំនួនពីរប្រឆាំងនឹងលោក Pita ពីបទបំពានច្បាប់បោះឆ្នោត។ លោក Wittaya បានបញ្ជាក់ថា “ភាពជាប់គាំងផ្នែកនយោបាយកំពុងជះឥទ្ធិពលមិនល្អ ដល់ទីផ្សារអចលនទ្រព្យ ខណៈដែលអ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យរំពឹងថា រដ្ឋាភិបាលថ្មីនឹងអនុវត្តវិធានការដើម្បីជំរុញទីផ្សារ”៕

ខេត្តK4 ត្រូវបានជ្រើសរើសដើម្បីអនុវត្តន៍កម្មវិធីជួយដល់សិស្សា នុសិស្សសម្រាប់អភិវឌ្ឍន៍បៃតងក្នុងសហគមន៍

        ដោយៈ គង់ ហ្វីអូណា
កំពតៈ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងទទួលបានអត្ថប្រយោជន៍ពី​ កិច្ចសហប្រតិបត្តិការ​ដែលរួមបញ្ចូល​ទាំងការបណ្តុះបណ្តាលជំនាញ ទៅលើផលិតកម្មបណ្តុះកូនឈើ​លម្អរ ការតំរង់ទិសទីផ្សារ និងការធ្វើពាណិជ្ជកម្ម​ជាដើម។

​ខេត្តឬតំបន់K4 សំដៅដល់ខេត្តកំពត កែប កំពង់សោម និងខេត្តកោះកុង ដែលផ្តើមដោយពាក្យK ហើយត្រូវបានប្រតិបត្តិករ​ក្នុងវិស័យទេសចរណ៍ប្រសិទ្ឋនាមជាតំប​ន់K4។

ខេត្តទាំង៤នេះ​ បានគ្របដណ្តប់លើ​ភូមិចំនួន​ ២១០ ក្នុងនោះ មានភូមិនេសាទចំនួន​៩៣​ ជាការផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការបង្កើនប្រាក់ចំណូល និងជួយដល់ការលើកកម្ពស់ការអភិវឌ្ឍ​បៃតងនៅក្នុងសហគមន៍។គម្រោងនេះ​ អនុវត្តដោយ​អង្គការអេដ អេ អាកស្យុង​ និងក្រុមហ៊ុនត្រូភីកផ្លែននើរ &លែនស្កេប អ៊ិនធើណេសិនណល ឯ.ក ហើយភាគីទាំពីរ​ បានចុះហត្ថលេខារួមគ្នា​ នៅសៀលថ្ងៃទី៤​ ខែសី​ហា​ ឆ្នាំ២០២៣​ ដើម្បីអនុវត្តលើគម្រោង ដែលមានឈ្មោះថា​ “ការ​អភិ​វ​ឌ្ឍន៍បៃតង​ និងជំនាញបច្ចេកទេសទីផ្សារ នៃផលិតឈើលម្អ នៅ​តំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា”។

លោកវន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុងបានឱ្យដឹងថា តាមរយៈគម្រោងនេះ ប្រជាជន ពិសេស​សិ​ស្សានុសិស្ស នៅតាមសាលារៀនចំនួន៦ និងយុវជន នឹងទទួ​ល​បាន​ការ​បណ្តុះ​ប​ណ្តាល ចំណេះ ជំនាញ លើការបណ្តុះ ដាំ និងបង្កាត់ពូជ​រុក្ខជាតិលម្អ​ ដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារផង និងជួយលើក​កម្ព​ស់សោភ័ណ្ឌភាពបរិស្ថានបៃតង នៅក្នុងសាលារៀន និងសហគមន៍​ ដែលពួកគេរស់នៅ។

គម្រោងនេះនឹងបង្រៀន ក៏ដូចជា ផ្តល់ទុនសម្រាប់ការទាញយក​ប្រយោជន៍ពីរុក្ខជាតិឈើលម្អ នៅតាមសាលារៀននិងសហគមន៍នេ​សាទ ដែលស្ថិតនៅក្នុងគម្រោង។

លោកនាយកប្រចាំប្រទេសរូបនេះ​ បានបញ្ជាក់ថា គម្រោងនេះ​ ចាប់ផ្តើមពីខេត្តចំនួន៤នេះទៅ នៅពេលទទួលបានការចាប់អារម្មណ៍ ឬជោគជ័យនៅក្នុងខេត្តទាំងនោះ ក៏ជាជំហានឈានទៅរកខេត្ត​ដទៃ​បន្តទៀត ហើយសង្ឃឹមថា ជំនាញរបស់យុវជន និងចំណាប់អារម្មណ៍​របស់​ប្រជាជនកាន់តែច្រើននោះ នៅគ្រប់ផ្លូវ ទីសាធារណៈនឹងមាន​ភាពបៃតងស្រស់បំព្រងជាងមុន។

ជាមួយគ្នានេះ​ លោក អ៊ុក សុវណ្ណ នាយកគ្រប់គ្រង ក្រុមហ៊ុន ត្រូភីកផ្លែននើរ& លែនស្តេប អ៊ិនធើណេ​បានមានប្រសាសន៍ឱ្យ​ដឹងថា ក្នុងនាមជា​ក្រុមហ៊ុនផលិតសួនច្បារ នៅគ្រប់ទីកន្លែង បានចូលរួ​មក្នុង​ការបណ្តុះបណ្តាលជំនាញ ដាំដុះឈើដល់សិស្សានុសិស្ស​ ដើម្បីឱ្យ​សាលាមានចំណូលបន្ថែម។

កន្លងមកធ្លាប់បាននាំកូនឈើ មកពីក្រៅប្រទេសមិនតិចជាង​ ៧០ទៅ៨០ម៉ឺនដុល្លារ​ក្នុង១ឆ្នាំៗ ការផ្តល់ចំណេះ ជំនាញដល់យុវ​ជន​ឱ្យចេះដាំ​ និងបណ្តុះកូនឈើ ជាការកាត់បន្ថយការនាំចូលកូន​ឈើពី​ក្រៅប្រទេស ហើយជាការបង្កើនប្រាក់ ចំណូលសម្រាប់ប្រជាជន។

ក្រៅពីបង្រៀននៅតាមសាលារៀនទាំង៦ ក៏នឹងរកដីប្រជាពល​រដ្ឋ​ដែលមាន​ក្នុងតំបន់នោះ ដើម្បីបង្រៀនដល់ពួកគាត់ នៅពេល​ទទួល​បានផល ក្រុមហ៊ុននឹងទិញពីពួកគាត់​មកផ្គត់ផ្គង់ទីផ្សារ ​ដែល​កំពុងតែមានតម្រូវការខ្ពស់នៅកម្ពុជា។

កិច្ចព្រមព្រៀងជាដៃគូរវាងភាគីទាំងពីរ ជាមួយនឹងសហហិរញ្ញ​ប្បទានចំនួន១,២៦៨,០០ដុល្លារ នឹងមានរយៈពេលពេញមួយឆ្នាំ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន​TP&L នឹងដើរតួនាទីជាអ្នក​ជំនា​ញ​នៅក្នុងការផ្តល់វគ្គបណ្តុះបណ្តាល ផ្នែកសាកវប្បកម្ម​ និងសួនច្បារ ដំឡើងផ្ទះសំណាញ់​ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ ធារាសាស្ត្រចំនួន៦ ត្រួតពិនិត្យទីតាំងនៃវឌ្ឍនភាព នៃការសាងសង់ផ្ទះសំណាញ់ ​នៅក្នុង​សាលារៀន ដែលបានជ្រើសរើស និងការផ្ដល់មូលនិធិជាគ្រាប់ពូជ កូនឈើលម្អ​ ដែលជាការវិនិយោគរួមសម្រាប់សកម្មភាព​ និងជីវភាព​រស់នៅ​ បរិស្ថានបៃតង តាមតំបន់សហគមន៍ឆ្នេរ និងការអនុវត្ត​ជំនា​ញជីវិតបៃតងនៅក្នុងសាលារៀន​នៅកម្ពុជា៕

Asia shares wary ahead of US, China inflation data

SYDNEY: Asian share markets were in a cautious mood on Monday (Aug 7) after a mixed US jobs report sparked a rally in beaten-down bonds, but new hurdles lay ahead in the shape of US and Chinese inflation figures due later this week.

MSCI’s broadest index of Asia-Pacific shares outside Japan was a fraction firmer in thin trade, after losing 2.3 per cent last week.

Japan’s Nikkei slipped 0.2 per cent, but found support at its July low. A summary of the last Bank of Japan meeting showed members felt making yield policy more flexible would help extend the life of its super-easy stimulus.

Chinese blue chips eased 0.7 per cent with investors still disappointed at the lack of major and concrete stimulus steps from Beijing.

EUROSTOXX 50 futures dipped 0.3 per cent and FTSE futures 0.5 per cent. Going the other way, S&P 500 futures added 0.4 per cent and Nasdaq futures 0.5 per cent.

With roughly 90 per cent of S&P 500 earnings reported, results are 4 per cent better than consensus estimates with more than 79 per cent of companies beating the Street. Results due this week include Walt Disney and News Corp.

Data on US consumer prices are forecast to show headline inflation picking up slightly to an annual 3.3 per cent, but the more important core rate is seen slowing to 4.7 per cent.Source: Reuters

កម្ពុជានាំមុខឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាជាប្រទេសមានល្បឿន អ៊ីនធឺណេតលឿនជាងគេលំដាប់ទី៨

ដោយ: គង់ លាងហួរ
ភ្នំពេញ: ​នៅក្នុងរបាយការណ៍​មួយ ដែលធ្វើ​ឡើង​ដោយ​វេបសា​យcable.co.uk បាន​​រាយការណ៍ និងប្រៀបធៀបអំពីល្បឿនអ៊ីនធឺណេតរបស់បណ្តាប្រទេសចំនួន២២០នៅលើពិភពលោក។

ជាក់ស្តែង កម្ពុជាក៏បាននាំមុខប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាក្នុងតារាងចំណាត់ថ្នាក់ល្បឿន ​អ៊ីនធឺណិត​​លើ​សកល​លោក​ ដែលធ្វើ​ឡើង​ដោយ​វេបសាយ​ cable.co.ukនេះផងដែរ។

វេបសាយខាងលើ បានវាយតម្លៃចំណាត់ថ្នាក់ល្បឿនអ៊ឺនធឺណេតលើសាកលលោក ដល់បណ្តាប្រទេសចំនួន២២០ ដោយក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤៩ ។
នៅក្នុងរបាយការណ៍នោះបញ្ជាក់ថា កម្ពុជាមានល្បឿន​ដោនឡូដ​ជា​មធ្យម​​១៤,៦៨ Mbps ដោយផ្អែក​តាម​ការ​ធ្វើ​តេស្ត​សរុបចំនួន​៨៤.១៧៨លើក​ផ្សេង​ៗ​គ្នា ហើយ​រយៈ​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ការ​ដោន​ឡូដ​ភាពយន្តទំហំ​៥GB ត្រូវ​ប្រើ​ពេល​៤៦នាទី និង៣០វិនាទី។

ចំណែកឯ ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី១៥២ ដែលមានល្បឿន​ដោនឡូត ​ជា​មធ្យម​​១៤,៣០Mbps  ហើយ​រយៈ​ពេល​ដែល​ត្រូវ​ចំណាយ​ លើ​ការ​ដោន​ឡូដ​ភាពយន្តទំហំ​៥GB ត្រូវ​ប្រើ​ពេល​៤៧នាទី និង៤៤វិនាទី។

ប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី១៨១ ដែលមានល្បឿន​ដោនឡូដ​ជា​មធ្យម​​៩,០២Mbps  ហើយ​រយៈ​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ការ​ដោន​ឡូដ​ភាពយន្តទំហំ​៥GB ត្រូវ​ប្រើ​ពេល​១ម៉ោង១៥នាទី និង៤២វិនាទី។

ទោះបីជាយ៉ាងនេះក្តី បើយើងគិតត្រឹមតែតំបន់អាស៊ាន ដែលមានប្រទេសជាសមាជិកចំនួន១០ យើងសង្កេតឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៨ ខណៈឥណ្ឌូនេស៊ីជាប់លេខ៩ និងមីយ៉ាន់ម៉ាជាប់លេខ១០។

ចំណែកឯប្រទេសសិង្ហបុរី បានជាប់លេខ១ ថៃជាប់លេខ២ ហ្វីលីពីនជាប់លេខ៣ ម៉ាឡេស៊ីជាប់លេខ៤ ប្រ៊ុយណេជាប់លេខ៥ វៀតណាមជាប់លេខ៦ និងប្រទេសឡាវជាប់លេខ៧៕

រាជរដ្ឋាភិបាលនឹងដាក់ចេញចលនាប្រឡងប្រណាំង”ទីប្រជុំជនទេសចរណ៍ស្អាត” លើកទី១ ឆ្នាំ២០២៤

ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំង “ទីប្រជុំជនទេសចរណ៍ស្អាត” លើកទី១ នៅឆ្នាំ២០២៤។

នេះបើតាមលិខិតរបស់លោក កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានផ្ញើរទៅកាន់លោកថោង ខុន រដ្ឋមន្ត្រីកសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត។

លិខិតដដែលបានបញ្ជាក់ពីកម្មវត្ថុថា ករណីសូមគោរពស្នើសុំការអនុញ្ញាតដាក់ចេញនូវយន្តការ និងប្រកាសចលនាប្រឡងប្រណាំ​ង “ទីប្រជុំជនទេសចរណ៍ស្អាតលើកទី១ នៅឆ្នាំ២០២៤” ដោយយោងតាមចំណាររបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឱ្យគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតដូចខាងក្រោម ទី១. រៀបចំចលនាប្រឡងប្រណាំង “ទីប្រជុំជនទេសចរណ៍ស្អាត” ដោយកំណត់យកតគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្ពស់ នៅតាមទីប្រជុំជននៃខេត្តគោលដៅទេសចរណ៍ធំៗ ដើម្បីចូលរួមធ្វើ។

ទី២ សហការជាមួយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធដាក់ចេញចលនាប្រឡងប្រណាំង “ទីប្រជុំជនទេសចរណ៍ស្អាត” មានសុពលភាពរយៈពេល៣ឆ្នាំ និងប្រកាសការប្រឡងប្រណាំងលើកទី១ នៅឆ្នាំ២០២៤ ហើយចាប់ផ្ដើមវាយតម្លៃនៅឆ្នាំ២០២៥ ដោយទុកពេល១ឆ្នាំ ជូនបេក្ខភាពពង្រឹងសមត្ថភាពនិងលក្ខណៈសម្បត្តិ៕

ក្រុមហ៊ុនប៉េង ហួត គ្រុបផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ និស្សិតនៅសាលាCCF

   ដោយៈ រ៉ាម៉េត

           ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់។

កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។  កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែម ទៅលើស្មារតី និងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយ សម្រាប់ការត្រៀមខ្លួន ក្នុងជីវិតការងារនាពេលអនាគត។ ​​

ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីស្វែងយល់អំពីលក្ខណៈពិសេស និងព័ត៌មានសំខាន់ៗមួយចំនួនផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការរៀបចំញាំអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ​ បុគ្គលិក ប៉េង ហួត គ្រុប និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប នៅទីតាំងសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ដើម្បីបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀត ខណៈកម្មវិធីជួបសំណេះសំណាល និស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប នេះនឹងត្រូវរៀបចំជាបន្តបន្ទាប់ នាពេលវេលាខាងមុខទៀតផងដែរ។ ​

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន៥០កន្លែង គិតជាទឹកប្រាក់ជាង១១ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) សម្រាប់ជួយសម្រួលដល់ជីវភាពខ្វះខាត និងជាស្ពានចម្លងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង របស់ប្អូនៗថ្នាក់ទី១២សរុបចំនួន៥០នាក់ ដែលនឹងត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញា​បត្រនៅឆ្នាំ ២០២៣៕

 

អ្នកអភិវឌ្ឍន៍កំពុងសម្លឹងសក្តានុពល និងចាប់យកឱកាសវិនិយោគនៅក្នុងខេត្តកោះកុង

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខេត្តកោះកុងប្រៀបដូចជាកូនក្រមុំមួយ នៅតំបន់ឆ្នេរកម្ពុជា ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរដទៃទៀត ដោយសារតែការអភិវឌ្ឈន៍ពីវិស័យឯកជន និងការគាំទ្រជាគោលនយោបាយពីរាជរដ្ឋាភិបាល។

នាយកប្រតិបត្តិផ្នែកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុន Krud Power លោក វិបុល បញ្ញាបុត្របានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍មុនថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកោះកុងមានសន្ទុះខ្លាំង ក្នុងការអភិវឌ្ឍដូចបណ្តាខេត្តដទៃផ្សេងៗដែរ។ ខេត្តកោះកុងជាខេត្តមួយ ដ៏មានសក្តានុពល ដោយរដ្ឋាភិបាលកម្ពុជា បានបោះទុនរហូតដល់ទៅ៦៨លានដុល្លារអាមេរិក ទៅលើការពង្រីក និងស្តារផ្លូវជាតិលេខ៤៨។ខេត្តកោះកុង មានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយខេត្តត្រាតរបស់ប្រទេសថៃ ហើយដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រីអភិបាលខេត្ត មិថុនា ភូថង រដ្ឋបាលខេត្តកោះកុងបានរក្សាទំនាក់ទំនងដ៏ល្អជាមួយខេត្តត្រាត ក្នុងវិស័យនានាដូចជាបដិសណ្ឋារកិច្ច និងទេសចរណ៍។

លោកវិបុល បញ្ញាបុត្រ បានបន្តថា ខេត្តកោះកុងមានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ឬ Eco-tourism។ លើសពីនេះ ក្រសួងបរិស្ថាន ដែលស្ថិតក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍអេកូឡូស៊ីរបស់ខេត្តកោះកុងផងដែរ។

ជាក់ស្តែង នៅក្នុងក្រុងខេមរភូមិន្ទផ្ទាល់ ប្រជាជនមានភាពងាយស្រួលណាស់ ក្នុងការទទួលបានសេវាកម្មផ្សេងៗជាច្រើន ដូចនៅរាជធានីភ្នំពេញផងដែរ គ្រាន់តែមាន Lifestyle ខុសគ្នាប៉ុណ្ណោះ។

លោកវិបុល បញ្ញាបុត្របានបន្តថា កន្លងមក ខេត្តកោះកុងទទួលបានចំណាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ ជាពិសេស គឺភ្ញៀវទេសចរក្នុងស្រុក។ លោករំពឹងថា ប្រជាជនកម្ពុជានឹងបន្តធ្វើដំណើរក្នុងស្រុក និងតាមបណ្តាខេត្តនានា ជាពិសេសគឺខេត្តកោះកុង ដែលពួកគេអាចសម្រាកលំហើយអារម្មណ៍ ទទួលយកបទពិសោធថ្មី បរិភោគអាហារសមុទ្រស្រស់ៗ និងស្ទូចត្រីនៅតាមដងសមុទ្រ។

លោក វិបុល បញ្ញាបុត្រ បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការបង្កើតប្រាក់ចំណូលដល់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ដោយសារខេត្តកោះកុងស្ថិតនៅជាប់ជាមួយព្រំដែនប្រទេសថៃ ហើយនៅពេលខាងមុខ យើងមានព្រលានយន្តហោះតារាសារគរ និងកំពង់ផែទឹកជ្រៅ។ ដូច្នេះ លោកដាក់ក្តីសង្ឃឹមយ៉ាងមុតមាំ ទៅលើលំហូរនៃភ្ញៀវទេសចរបរទេស ហើយភ្ញៀវទេសចរក្នុងស្រុក ក៏នៅតែបន្តធ្វើដំណើរមកកាន់ខេត្តកោះកុងផងដែរ។

ខេត្តកោះកុង មានចម្ងាយត្រឹមតែ២៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ហើយតាមរយៈការតភ្ជាប់ផ្លូវល្បឿនលឿន មកកាន់ផ្លូវជាតិលេខ៤៨ ដូច្នេះវានឹងជួយកាត់បន្ថយពេលវេលា ធ្វើដំណើរបន្ថែមទៀតមកនៅត្រឹមតែ៣ម៉ោងប៉ុណ្ណោះ។

លោកបានបង្ហាញនូវការចាប់អារម្មណ៍ថា តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ យើងមើលឃើញថា  ប្រជាជនដែលរស់នៅតាមបណ្តាខេត្តឆ្ងាយៗដូចជា បាត់ដំបង សៀមរាប ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ ក៏ពួកគាត់អាចធ្វើដំណើរ មកកាន់ខេត្តកោះកុងបានដែរ ដោយសន្សំសំចៃពេលវេលាខ្ពស់ជាងមុន។

លើសពីនេះ នៅក្នុងខេត្តកោះកុង យើងក៏អាចធ្វើដំណើរតាមរយៈផ្លូវទឹកទៅកាន់កោះរ៉ុង កោះរ៉ុងសន្លឹម កោះស្តេច និងកោះតាតៃបានទាំងអស់ ព្រមទាំងមានតម្លៃថោកសមរម្យថែមទៀតផង។លោកបានអះអាងថា ទីផ្សារអចលនទ្រព្យ នៅខេត្តកោះកុងមានភាពល្អប្រសើរ ប៉ុន្តែយើងក៏បានប្រឈម ជាមួយបញ្ហានានា ដូចជាវិបត្តិកូវីដ-១៩ និងការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការ។ ទោះបី​ជាយ៉ាងនេះក្តី យើងក៏អាចតភ្ជាប់ទីផ្សារអចលនទ្រព្យ នៅខេត្តកោះកុងជាមួយវិស័យបដិសណ្ឋាកិច្ច បែបទេសចរណ៍ផងដែរ។

បើប្រៀបធៀបជាមួយបណ្តាខេត្ត ជាប់មាត់សមុទ្រផ្សេងៗ ខេត្តកោះកុង គឺជាឱកាសដ៏ធំមួយសម្រាប់វិនិយោគិន ព្រោះខេត្តនេះជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។លោកបានបន្ថែមថា “គម្រោងខេបាលី មានលក្ខណៈពិសេស ដោយសារគម្រោងនេះ ស្ថិតក្នុងខេត្តមួយដ៏មានសក្តានុពល និងជាខេត្តមួយ ដែលមិនទាន់មានការអភិវឌ្ឍលើវិស័យបដិសណ្ឋារកិច្ចបានស្តង់ដានៅឡើយទេ”។ លោកបន្តថា “យើងនឹងពាំនាំយកនូវផលិត​ផលអចលនទ្រព្យថ្មីមួយ សម្រាប់ទីផ្សារខេត្តកោះកុង”។

បើយើងនិយាយអំពីពាក្យ “បាលី” យើងប្រហែលជាបាននឹកគិតដល់កោះបាលីដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ គម្រោងខេបាលី គឺកើតផ្សំចេញមកពីពាក្យថា “ខេ”ដែលតំណាងឱ្យខេត្តកោះកុង កោងកាង កោះស្នេហ៍ និងកម្ពុជាទាំងមូលផងដែរ។

គម្រោងខេបាលី ផ្តល់ជូននូវជម្រើសជាច្រើន ដូចជា អតិថិជនអាចទទួលបានដីផ្ទាល់ខ្លួន និងឯកជនប្លង់រឹង ដែលមានទីតាំងជាប់នឹងឆ្នេរសមុទ្រ ហើយគម្រោងនេះមានទីតាំង ស្ថិតនៅក្នុងតំបន់ទីក្រុងប្រជុំជន។ លើសពីនេះ អតិថិជនអាចរីករាយជាមួយនឹងទេសភាពជាច្រើនដូចជាជួរភ្នំក្រវ៉ាញ ព្រៃកោងកាង ឆ្នេរឯកជន ការជិះទូកកំសាន្ត និងម៉ូតូទឹក។

លោកវិបុល បញ្ញាបុត្របានបន្តថា ម្យ៉ាងវិញទៀត យើងក៏គ្រោងដាក់ឱ្យមានគម្រោងខេបាលីរីស៉ត ដើម្បីផ្តល់ភាពអភិជនមួយសម្រាប់អនាគតភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកកាន់ខេត្តកោះកុង ហើយភ្ញៀវទេសចរ អាចទទួលបានបដិសណ្ឋារកិច្ចបែបស្តង់ដារ និងសេវាកម្មគ្រប់សព្វបែបយ៉ាង ដោយមិនមានការព្រួយបារម្ភ។

លើសពីនេះ គម្រោងខេបាលីក៏មានគោលបំណង ក្នុងការលើកកំពស់សេដ្ឋកិច្ច របស់ខេត្តកោះកុងផងដែរ ដោយប្រជានេសាទអាចលក់គ្រឿងសមុទ្រស្រស់ៗ ជូនដល់ភ្ញៀវទេសចរ និងអ្នកដែលរស់នៅខេត្តនេះផ្ទាល់តែម្តង។លោក វិបុល បញ្ញាបុត្រ បានបង្ហាញនូវសុទិដ្ឋិនិយមថា “គម្រោងខេបាលីនេះ នឹងក្លាយទៅជាកម្លាំងចលករ ជួយជំរុញដល់វិស័យអចលនទ្រព្យនៅកម្ពុជា និងជាពិសេសសម្រាប់វិស័យអចលនទ្រព្យរបស់ខេត្តកោះកុង”។

វត្ថុបំណងរបស់គម្រោងខេបាលី គឺចង់បង្កើតនូវសហគមន៍មួយ ដែលបូកបញ្ចូលរួមគ្នា នូវសហគមន៍ទេសចរណ៍បែបឯកជន និងជាកន្លែងសម្រាប់រំសាយ បញ្ចេញអស់នូវបញ្ហាពិបាកចិត្ត ឬទុក្ខកង្វល់ ព្រមទាំងបង្កើតឡើងវិញ នូវការសាកថ្មឱ្យជីវិតផងដែរ។

​លើសពីនេះទៀត សម្រាប់អ្នកដែលចង់ទៅពិនិត្យ ឬសម្រាកសុខភាពនៅប្រទេសថៃ ពួកគាត់ក៏អាចធ្វើដំណើរមកកាន់ខេត្តកោះ​កុងផងដែរ ព្រោះខេត្តនេះស្ថិតនៅជាប់ព្រំដែន ខេត្តត្រាតជាមួយប្រទេសថៃ ដោយយើងមិនចាំបាច់ ទិញសំបុត្រយន្តហោះអស់តម្លៃថ្លៃនោះទេ។

សម្រាប់អ្នកដែលចង់សល់ទីធ្លាដីធំ សម្រាប់សាងសង់ផ្ទះដែលខ្លួនពេញចិត្ត  គម្រោងរបស់យើង ក៏នឹងផ្តល់ជូនប្លង់ប្រភេទ២០x៣០ម៉ែត្រ និងប្លង់មួយប្រភេទទៀត ដែលមានទទឹង១៥ម៉ែត្រ និងជម្រៅ២៥ម៉ែត្រ ហើយមានទីតាំងជាប់នឹងព្រែកធម្មជាតិទឹកប្រៃ។

គម្រោងខេបាលី ក៏រួមមានការចាក់ផ្លូវបេតុង ផ្លូវក្រាលការ៉ូឡា និងមានរៀបចំតំបន់កំសាន្តនានា ដូចជា ហាងកាហ្វេ ហាងនេសាទផាប់ ផ្សារសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យប្រជានេសាទ អាចយកផលិតផលនេសាទរបស់ពួកគាត់ មកលក់ជូនអ្នករស់នៅខេត្តកោះកុង និងភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាខេត្តនេះផងដែរ។

ជាពិសេស គឺគម្រោងខេបាលីរីស៉ត ដែលបច្ចុប្បន្ន យើងគ្រោងនឹងរៀបចំធ្វើចំនួន១៥យូនីតសិន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដើម្បីផ្តល់ជូននូវភាពឯកជន ដល់អតិថិជនផងដែរ។

លោកវិបុល បញ្ញាបុត្របានបន្ថែមថា គម្រោងនេះនឹងត្រូវបានបើកដំណើរការលក់ជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ហើយបច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងដំណាក់កាល Pre-sale ហើយអតិថិជននឹងទទួលបានតម្លៃពិសេស ចាប់ពី៤ម៉ឺនដុល្លារអាមេរិកឡើងទៅ និងអាចទទួលបានរង្វាន់រថយន្តទំនើបមួយគ្រឿងផងដែរ៕