Da Nang among cheapest places in Asia for retirees

Da Nang ranked second in a list of Asia’s five cheapest destinations to retire for foreigners with a monthly average cost of living for expats of US$867, according to a recent report.

Thailand’s Chiang Mai topped the list with the average cost of living at $667 a month, according to GOBankingRates, a personal finance publication run by Nasdaq.

The Philippines’ Cebu ranked third where the monthly average living costs stood at $840, followed by Taiwan’s Taipei at $1,268, and Japan’’s Kyoto at $1,565.

“Da Nang offers pristine beaches, scenic mountains, a warm climate and modern amenities. With its affordable housing options, excellent healthcare facilities and growing expat community, Da Nang is a no-brainer,” the U.S. publication said.

Da Nang, home to 1.2 million people, is considered Vietnam’s third most important city after Hanoi and Ho Chi Minh City.

In 2018, Panama-based travel magazine Live and Invest Overseas named Da Nang as one of the world’s most livable cities.Source: VNexpress

ការសិក្សាថ្មី! តំបន់អឺរ៉ុប និងកូរ៉េខាងត្បូងប្រឈមជាមួយបញ្ហានៃការធ្លាក់ចុះកំណើនផលិតភាព

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមការ​សិក្សា​មួយ​បាន​បង្ហាញ​ឱ្យដឹងថា បណ្តាក្រុមហ៊ុន​កូរ៉េ​ខាងត្បូងជាច្រើន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​បញ្ហា​កង្វះ​កម្មករ​ជំនាញ​ខ្ពស់​ ខណៈដែលចំនួន​ប្រជាជន​វ័យ​ចំណាស់ ​កំពុងកើនឡើងយ៉ាង​ឆាប់​រហ័ស។

ការសិក្សាបានបន្ថែមថា ការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ប្រទេសនេះ ក៏ត្រូវបានគេព្យាករថា នឹងបាត់បង់សន្ទុះនៃកំណើនរបស់ខ្លួនផងដែរ ជាពិសេសនៅក្នុងឧស្សាហកម្មផលិតកម្ម និងសេវាកម្ម ដែលត្រូវការអ្នកជំនាញខាងបច្ចេកវិទ្យាខ្ពស់។

អ្នកជំនាញអះអាងថា ការរស់រានមានជីវិតរបស់អង្គភាពសាជីវកម្មភាគច្រើន នឹងស្ថិតក្រោមការគំរាមកំហែង លុះត្រាតែរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន កែប្រែគោលនយោបាយ ទាក់ទងនឹងអត្រាកំណើត និងរចនាសម្ព័ន្ធប្រាក់ឈ្នួល ដែលផ្តោតលើអតីតភាពការងារ និងជំរុញផលិតភាពរបស់កម្មករដែលមានវ័យចំណាស់។
យោងតាមរបាយការណ៍គំនិតផ្តួចផ្តើម កំណើនប្រកបដោយនិរន្តរភាព (SGI) ដែលស្ថិតក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) បានឱ្យដឹងថា អាយុជាមធ្យមរបស់កម្មករកូរ៉េគឺ៤៦,៨ឆ្នាំកាលពីឆ្នាំ២០២២។  តួលេខនេះ នឹងកើនឡើងដល់៥០ឆ្នាំ នៅឆ្នាំ២០៣០ និងបន្តទៅដល់៥៣,៧ឆ្នាំ នៅឆ្នាំ២០៥០។

SGI បានអះអាងថា ភាពចាស់នៃកម្លាំងពលកម្ម អាចរារាំងយ៉ាងខ្លាំងដល់ផលិតភាព ដូចដែលបានបង្ហាញដោយរបាយការណ៍ឆ្នាំ២០១៦ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លើសពីនេះ បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍសំខាន់ៗ រួមទាំងអឺរ៉ុបបានជួបប្រទះ នឹងការធ្លាក់ចុះជាមធ្យម០,២ភាគរយ នៅក្នុងកត្តាកំណើនផលិតភាពសរុប (TFP)ជារៀងរាល់ឆ្នាំ ដោយសារតែកម្លាំងពលកម្មវ័យចាស់របស់ពួកគេ៕

ក្រសួងទេសចរណ៍ នឹងប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់

ដោយៈ ម៉ាលីនណា

        ខេត្តកែបៈ ជាខេត្តតូចជាងគេនៅតំបន់ឆ្នេរ ខេត្តកែបមានភាពទាក់ទាញ និងមានតំបន់ទេសចរណ៍សំខាន់ៗជាច្រើន។ លោកនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មការអន្តរក្រសួង សម្រាប់ការរៀបចំផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តកែប បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ សីហា ថា ជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូល អភិវឌ្ឍទេសចរណ៍ជា៤ រួមាន ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក។

ទី២ -ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ទី៣-ប៉ូលទេស​ចរណ៍តំបន់ភ្នំវល្លិ ជាតំបន់កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤ -ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។

លោកបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើន ដែលត្រូវអភិវឌ្ឍ រួមមាន ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណះ និងទេសភាពបៃតងសាធារណះ។

លោកបន្តថា ព្រឹត្តិការណ៍ទេសចរណ៍ ដែលមានសក្តានុពលនឹងអាចរៀបចំនៅខេត្តកែប រួមមាន ពិធីបុណ្យក្តាមសមុទ្រ ពិធិបុណ្យតូរ្យតន្ត្រី ពិធីបុណ្យពន្លឺ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ព្រឹត្តិការណ៍ប្រកួតកីឡា ពិធីបុណ្យ I Love Kep Day ពិធីបុណ្យកោងកាង និងពិធីបុណ្យម្រេចជាដើម។

ម្យ៉ាងទៀត ដើម្បីលើកកម្ពស់វិនិយោគនៅខេត្តកែប នឹងរៀបចំឱ្យមានវេទិការ វិនិយោគទេសចរណ៍ខេត្តកែបប្រចាំឆ្នាំ ភូមិគ្រឹះឆ្នេរកែប និងក្រុមការងារពិគ្រោះយោបល់វិនិយោគខេត្តកែប។ លើសពីនោះ ផែនការមេក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត អភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការបង្កើតមជ្ឍមណ្ឌលនវានុវត្តន៍ ទេសចរណ៍តំបន់ឆ្នេរ ដែលជាបណ្តុំខួរក្បាល ចំណេះដឹងបទពិសោធន៍ និងការបង្កើតថ្មីសម្រាប់គាំទ្រ ដល់ការអភិវឌ្ឍទេសចរណ៍។

លោកនី ផល្លី បានបន្តទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់ ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ត្រូវឈរលើទស្សនទាន “ការអភិវឌ្ឍទេស​ចរណ៍ ត្រូវឈរលើមូលដ្ឋានការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ” និងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគោល និងអន្តរវិស័យនានា៕

 

Olympia City: Creating value at the heart of Phnom Penh

Conceptualized nearly a decade ago, The Olympia City, located at the heart of Phnom Penh’s central business district has grown into a full-fledged city within a city as it redefines its surrounding areas by adding value to an established commercial center.

With roughly US$500 million dollars invested in the 6.8 hectare development since 2012, Olympia City stands as one of Phnom Penh’s premier townships boasting an ecosystem of 1,500 residential condominiums, over 270 office space, a shopping center at The Olympia Mall, The Olympia Hotel by Dara, a medical facilities in Intercare and the Olympia Medical Hub and other facilities such as the Canadian International School of Phnom Penh’s pre-school campus, all of which have come together to create a community best serving its residents and surrounding areas.In addition to said ecosystem, projects such as the Financial Building with its 27 buildings sprawled across 1.2 hectares of prime real estate, to the 8,500 square meter Golden Square and Platinum Square of which upon completion of phase 1 will feature a collection of 18 high-end commercial buildings situated along the Monireth boulevard.“People are gifted with different talents and capabilities, so gradually we optimize them in the right field. Our goal is to be better than we used to be — day by day.” Said Mr. Lim Keanan, Head of Sales for The Olympia City, Chroy Chongvar Satellite City and Chroy Chongvar Garden when asked about the improvement and developments ongoing in the commercial center.The centrality of Olympia City makes it a favored location for many office goers and events planners for its as it in an easy place to go to and access across all major districts and throughfares of Phnom Penh may it be for leisure or business, a testament to project developer OCIC as a pioneer in Cambodia’s real estate industry with locations such as Koh Pich, Chroy Changvar Satellite City and the up and coming Norea City bringing large-scale developments in Phnom Penh closer to each and everyone.

About OCIC
OCIC is one of Cambodia’s leading diversified conglomerates. OCIC Group is a group of companies and businesses that are affiliated to OCIC and includes a business portfolio in property development, real estate, education, healthcare, airport, construction & engineering, retail, hospitality to media and leisure. OCIC’s major developments include the Techo International Airport, Koh Pich, Norea City, Chroy Changvar Satellite City and the Olympia City.
OCIC Group is a member of Canadia Group. www.ocic.com.kh

ប្រទេសចិនដាក់ចេញជំហានថ្មីៗ និងបើកចំហវិស័យមួយចំនួន ដើម្បីជំរុញការវិនិយោគឯកជន

ដោយ: គង់ លាងហួរ
ប៉េកាំងៈ  ក្រុមអ្នករៀបចំផែនការរដ្ឋចិនបានដាក់ចេញវិធានការនានា ក្នុងគោលដៅលើកកម្ពស់ រួមទាំងលើកទឹកចិត្ត និងជំរុញការវិនិយោគឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងឯកជនផងដែរ។

សេចក្តីប្រកាសចុងក្រោយបំផុតនេះបានធ្វើឡើង ខណៈកាលពីសប្តាហ៍មុនប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យប្រសើរឡើងនូវវិស័យឯកជន ដោយបានចេញផ្សាយគោលការណ៍ណែនាំដោយបក្សកុម្មុយនិស្ត និងគណៈរដ្ឋមន្ត្រី ។

គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានបំណងទាក់ទាញទុនឯកជនបន្ថែមទៀត ដើម្បីចូលរួមក្នុងការសាងសង់គម្រោងសំខាន់ៗរបស់ប្រទេសជាតិ។NDRC បានអះអាងថា វិស័យជាច្រើនរាប់ចាប់ពីការដឹកជញ្ជូន ទឹក ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការផលិតកម្រិតខ្ពស់ និងកសិកម្មទំនើប នឹងផ្តល់ឱកាសជូនសម្រាប់អ្នកវិនិយោគឯកជនដើម្បីចូលរួម។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ វិនិយោគិនបាននិងកំពុងភ្នាល់គ្នាលើវិធានការជំរុញបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចចិន ដែលបានចាប់ផ្តើមបាត់បង់សន្ទុះយ៉ាងឆាប់រហ័ស បន្ទាប់ពីការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តីជំហានមួយចំនួនដែលអាជ្ញាធរបានប្រកាស មិនទាន់បានធ្វើឱ្យទីផ្សារទទួលផលវិជ្ជមាននោះទេ។

តាមរយៈសេចក្តីណែនាំដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ប្រទេសចិនបានអះអាងថា ខ្លួននឹងបង្កើតប្រព័ន្ធ “ភ្លើងចរាចរណ៍” មួយដើម្បីគូសបញ្ជាក់ឱ្យច្បាស់លាស់អំពីវិស័យណាខ្លះ ដែលអ្នកវិនិយោគឯកជនអាចចូលបណ្តាក់ទុនបាន៕

លោកឧកញ៉ានួន រិទ្ឋីលើកឡើងពីបញ្ហាប្រឈម និងវិបត្តិលំហូរសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកឧកញ៉ា ​នួន រិទ្ធី ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន​អចលនទ្រព្យ ​Khmer Foundation Appraisal(KFA) បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យ ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះដែលបានបង្កបរិយាកាសល្អប្រសើរ ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកឧកញ៉ាបានបន្តថា ទោះជាយ៉ាងណាក្តី ក៏មានផលប៉ះពាល់មួយចំនួន ទៅលើវិស័យអចលនទ្រព្យផងដែរ ដោយសារតែចរន្តនៃពិភពលោក ដូចជា វិបត្តិជំងឺកូវីដ-១៩ និងសម្ពាធនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យពិភពលោកទាំងមូល មានការរំខាន។

លោកឧកញ៉ានួន រិទ្ឋីបានរំលឹកថា កាលពី១០ឆ្នាំមុន ប្រជាពល​រដ្ឋកម្ពុជា បានទៅដកលុយចេញពីធនាគារ និងរៀបចំចាកចេញពីប្រទេស ដោយសារការភ័យខ្លាច អំពីអស្ថិរភាពក្រោយការបោះឆ្នោត  តែមកទល់ពេលនេះ យើងមានស្ថិរភាពយ៉ាងពេញលេញ ក្រោយការបោះឆ្នោត។ ដូច្នេះ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចទាំងអស់ មានសញ្ញាវិជ្ជមាន តែសញ្ញាវិជ្ជមានទាំងនោះ អាចត្រូវការរយៈពេល២ឆ្នាំទៀតដើម្បីអាចធ្វើឱ្យវិស័យអចលនទ្រព្យងើបឡើងវិញ។

link house n_Details

លោកចង្អុលបង្ហាញទៀតថា ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង លោកនឹងមានការគិតគូររិះរកចំណុចថ្មីៗ ដើម្បីស្រូបទាញការវិនិយោគបន្ថែមទៀត។ សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងចិន ក៏នឹងអាចមានភាពស្រាកស្រាន្ត។ ចំណែកសង្គ្រាមរវាងរុស្ស៊ី -អ៊ុយក្រែន ក៏នឹងអាចផុតរលត់ផងដែរ ព្រោះពិភពលោកមិនអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនខ្ទេចខ្ទាំ ដោយសារវិបត្តិទាំងអស់នេះទេ។

លោកឧកញ៉ាបញ្ជាក់ថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការជាប់គាំងទេ គ្រាន់តែដើរយឺតប៉ុណ្ណោះ។ ហើយក្នុងមួយរយៈកាលចុងក្រោយនេះ ការទិញលក់ និងតម្រូវការ នៅតែមានចរន្តដំណើរការ ប៉ុន្តែយើងត្រូវមានភាពបត់បែនខ្លះក្នុងការទូទាត់”។

លោកអះអាងទៀតថា “នៅកម្ពុជា យើងមិនទាន់ជួបប្រទះភាពឆ្អែតក្នុងទីផ្សារនៅឡើយនោះទេ។ ដូច្នេះតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតែមាន ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺជាលំហូរសាច់ប្រាក់”។លោកសង្ឃឹមថា “នៅពេលដែលរដ្ឋាភិបាលថ្មីកើតឡើង វិនិយោគិន នឹងសម្រុកចូលមកកម្ពុជា តាមរយៈសមិទ្ធិផលថ្មីៗ ដូចជាព្រលានយន្តហោះសៀមរាប-អង្គរ តំបន់ទេសចរណ៍កោះរ៉ុងដែលនឹងមានយន្តហោះអាចចុះលើទឹក ដែលក្លាយជារំញោចឡើងវិញសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា”។

លោកឧកញ៉ានួន រិទ្ឋីបានឱ្យដឹងទៀតថា វិស័យអចលនទ្រព្យរបស់យើង បានឈឺជាយូរមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ ហើយរដ្ឋាភិបាល ក៏បានផ្លាស់ប្តូរគោលនយោបាយ មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងច្បាប់ផ្សេងៗ ថែមទាំងបានបង្កើតច្បាប់វិនិយោគថ្មីផងដែរ។

លោកឧកញ៉ាបង្ហាញក្តីជឿជាក់ថា ផ្នែកដែលអាចងើបឡើងវិញលឿនគឺផ្នែកទេសចរណ៍ ដែលអាចធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចរស់ឡើងវិញ។

លោកបញ្ជាក់ថា “យើងមើលឃើញថា មិនមែនមានតែកម្ពុមួយប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ពីវិបត្តិសកលលោក សូម្បីតែប្រទេសវៀតណាម ក៏រងផលប៉ះពាលខ្លាំង ដោយសារវិស័យអចលនទ្រព្យនេះផងដែរ”។

គិតរហូតមកទល់នឹងនេះ កម្ពុជាយើងនៅតែមានស្ថិរភាពក្រោយឆ្លងកាត់វិបត្តិនានា ដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយសន្តិសុខផ្ទៃក្នុងរបស់ប្រទេសយើង នៅតែមានស្ថិរភាពក្រោមការដឹកនាំរបស់សម្តេចតេជោ។

យ៉ាងណាមិញ លោកសង្ឃឹមយ៉ាងមុតមាំថា “រដ្ឋាភិបាលថ្មី និងគណរដ្ឋមន្ត្រីថ្មី នឹងអាចកែច្នៃស្ថានភាពនេះ ឱ្យកាន់តែល្អប្រសើរឡើង ព្រោះគណរដ្ឋមន្ត្រីថ្មីនេះ សុទ្ធតែជាបញ្ញវ័ន្ត ហើយពួកគាត់នឹងជួយស្រោចស្រង់វិបត្តិដែលកំពុងកើតឡើងទាំងអស់”៕

ទីផ្សារដីធ្លីនៅខេត្តស្ទឹងត្រែងដាំក្បាលចុះក្នុងចន្លោះពី២០ទៅ ៤០ភាគរយ

        ដោយៈ គង់ សូរិយា
   ស្ទឹងត្រែងៈ ជាខេត្តមួយ ស្ថិតនៅភូមិភាគឥសាន្តប្រទេស ស្ទឹងត្រែងហាក់ត្រូវបានគេមើលរំលង បើទោះបីជាខេត្តមានធនធានធម្មជាតិជាច្រើនក្តី។

តម្លៃដីធ្លី នៅទីក្រុងស្ទឹងត្រែង និងតំបន់ជុំវិញបានហក់ឡើងខ្ពស់មួយរយៈខ្លី បន្ទាប់ពីព័ត៌មាននៃការសាងសង់ ព្រលានយន្តហោះថ្មីបានផ្ទុះឡើង ស្របតាមអនុសាសន៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចង់ប្រែក្លាយ ព្រលានយន្តហោះចាស់ក្នុងខេត្តនេះ ជាព្រលានកម្រិតតំបន់ ដែលងាយតភ្ជាប់ទៅកាន់ប្រទេសថៃ និងប្រទេសឡាវក្បែរគ្នា។

លោកជុំ វិចិត្រភ្នាក់ងារអចលនទ្រព្យឯករាជ្យ ដែលមានដីនៅក្នុងដៃសម្រាប់លក់ប្រមាណ៧០០ទីតាំង នៅក្នុងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សក្តានុពល ខេត្តស្ទឹងត្រែងហាក់មានកម្រិតនៅឡើយ ដោយតាំងពីប៉ុន្មានឆ្នាំមុនរហូតមកទល់ពេលនេះ ខេត្តមិនសូវទាក់ទាញបាន អ្នកវិនិយោគលំដាប់អន្តរជាតិនោះទេ។

លោកបន្តថា “ការរីកចម្រើនក្នុងខេត្តនេះ ពឹងលើប្រជាជនក្នុងស្រុកប៉ុណ្ណោះ ដែលធ្វើឲ្យមានសកម្មភាពទិញ លក់រប៉េះរប៉ោះខ្លះៗ”។ លោកបន្តថា “បើគិតពីដើមឆ្នាំ រហូតមកទល់ពេលនេះ មិនមានសកម្ម​ភាពទិញ លក់ដីធ្លីនៅក្នុងខេត្តនេះច្រើននោះទេ ហើយតម្លៃដីធ្លី បានដាំក្បាលចុះ ក្នុងរង្វង់២០ទៅ៤០ភាគរយ”។

លោកជុំ វិចិត្របានបន្តថា ប្រសិនជាស្ថានភាពនៅតែបែបនេះ លោកនឹងផ្លាស់ប្តូរទីតាំងរកស៊ី មកកាន់រាជធានីភ្នំពេញជំនួសវិញ ព្រោះការពឹងផ្អែកលើមូលដ្ឋាន និងសក្តានុពលរបស់ខេត្ត នៅមានកម្រិតនៅឡើយ។

រាជរដ្ឋាភិបាល បានជ្រើសរើសខេត្តមណ្ឌលគិរី ជាមូលដ្ឋានស្នូល​សម្រាប់ការអភិវឌ្ឈ នៅតំបន់ភូមិភាគឥសាន្ត ដោយសារខេត្តមណ្ឌ​ល​គិរី មានសក្តានុពលលើធនធានធម្មជាតិ និងសម្បូរមណីយដ្ឋានទេស​ចរណ៍ធម្មជាតិច្រើន ធៀបនឹងខេត្តនៅតំបន់នោះ៕

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិត្រៀមសម្រុកពង្រីកផ្លូវហោះហើរក្នុងតំបន់អាស៊ី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន VNexpress បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានា នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងរៀបចំពង្រីកចំនួនជើងហោះហើរយ៉ាងច្រើន ដោយសារតម្រូវការភ្ញៀវទេស​ចរណ៍បន្តកើនឡើង។

អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) មានគោលបំណងទាញយកប្រយោជន៍ពីនិន្នាការនេះ ដោយកំណត់គោលដៅទៅលើទីផ្សារ “CIA” ដែលរួមមានប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ាន។ជាក់ស្តែង ប្រទេសថៃបានដាក់ចេញគោលដៅ ប្រកបដោយមហិច្ឆតា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានចំនួន២៥លាននាក់នៅឆ្នាំនេះ និង៣៥លាននាក់នៅឆ្នាំក្រោយ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងនេះ ក្រុមហ៊ុន Thai Lion Air គ្រោងបើកជើងហោះហើរប្រចាំថ្ងៃ ចំនួន៦ឡើងវិញ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងនានារបស់ប្រទេសចិន ដូចជាទីក្រុង Guangzhou ទីក្រុង Chengdu និងទីក្រុង Shanghai ។ 

លើសពីនេះទៀត ពួកគេនឹងចាប់ផ្តើមបើកជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុងតូក្យូពីទីក្រុងបាងកក ហើយសកម្មភាពទាំងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ។

លើសពីនោះ ក្រុមហ៊ុន EVA Airways ក៏កំពុងចូលរួមក្នុងសកម្ម​ភាពនេះផងដែរ ដោយមានបំណងលើកកម្ពស់ប្រទេសថៃ ជាគោលដៅទេសចរណ៍កំពូល តាមរយៈបណ្តាញហោះហើរ ដ៏ធំទូលាយរបស់ខ្លួន ដែលគ្របដណ្តប់ទាំងលើតំបន់អាស៊ី អាមេរិកខាងជើង អឺរ៉ុប និងអូស្ត្រាលី។ទន្ទឹមគ្នានេះ ក្រុមហ៊ុន Nok Air កំពុងរៀបចំបើកជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីឡើងវិញ ហើយក្រុមហ៊ុនAir Asia ក៏កំពុងរៀបចំផែនការហោះហើរ ពីទីក្រុងបាងកក ទៅកាន់ទីក្រុង Cebu របស់​ប្រទេសហ្វីលីពីនផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន MYAirline មកពីប្រទេសម៉ាឡេស៊ីក៏កំពុងពិចារណា បើកជើងហោះហើរអន្តរជាតិ ទៅកាន់អាកាសយានដ្ឋានទីក្រុងបាងកក ក៏ដូចជាសេវាកម្មទៅកាន់គោលដៅ ពេញនិយមរបស់ប្រទេសថៃ ដូចជា ខេត្តភូកេត ខេត្តឈៀងម៉ៃ ខេត្តក្រាប៊ី និងកោះសាមុយផងដែរ៕

Japan’s economy to pick up in Q2 despite slowing global demand

TOKYO : Japan’s economy likely grew an annualised 3.1 per cent in April-June to mark a third straight quarter of expansion, according to a Reuters poll, helped by resilience in exports despite slowing global demand.

The increase would follow an annualised 2.7 per cent in the first quarter. On a quarter-on-quarter basis, the economy probably expanded 0.8 per cent.

“The data will show Japan’s economy is recovering moderately with consumption and capital expenditure maintaining momentum,” said Shinichiro Kobayashi, an economist at Mitsubishi UFJ Research & Consulting.

The data would be welcomed by the Bank of Japan which wants a slow but steady phase-out of its massive stimulus programme and took steps last week to allow long-term interest rates to rise more.

External demand likely added
0.9 per cent point to gross domestic product growth in April-June, after shaving off 0.3 per cent point in the first three months of this year, the poll showed.

Capital expenditure is expected to have risen 0.4 per cent after a 1.4 per cent increase and the poll called for private consumption to have edged up 0.1 per cent, slowing from a 0.5 per cent gain.

“Consumption has been recovering, mainly for services industries as the economy has re-opened.

But the recovery may have run its course as rising inflation weighs on real income,” said Ryutaro Kono, chief Japan economist at BNP Paribas.Source: Reuters

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងបន្តកើនឡើងនៅក្នុងត្រីមាសទី២ ទោះជាតម្រូវការពិភពលោកដាំក្បាលចុះ

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បានឱ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនអាចនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១ភាគរយនៅត្រីមាសទី២ ដែលជាការកើនឡើងចំនួន៣ត្រីមាសជាប់ៗគ្នា ដោយសារភាពធន់ក្នុងការនាំចេញ ទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះយ៉ាងណាក្តី។

ការកើនឡើងនេះគឺស្របតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២,៧ភាគរយនៅក្នុងត្រីមាសទីមួយ។ ប៉ុន្តែ បើផ្អែកលើមូលដ្ឋានធៀបនឹងត្រីមាស សេដ្ឋកិច្ចជប៉ុនប្រហែលជាកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី២។

លោក Shinichiro Kobayashi សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Mitsubishi UFJ Research & Consulting បានមានប្រសាសន៍ថា “ទិន្នន័យនេះនឹងបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម រួមជាមួយនឹងសន្ទុះនៃការប្រើប្រាស់ និងការចំណាយមូលធន”។

យោងតាមការស្ទង់មតិបានបង្ហាញថា តម្រូវការខាងក្រៅទំនងជាបានកើនឡើង០,៩ភាគរយក្នុងត្រីមាសទី២ បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ការចំណាយមូលធនត្រូវបានគេរំពឹងថានឹងកើនឡើង០,៤ភាគរយក្នុងត្រីមាសទី២ បន្ទាប់ពីកើនឡើង១,៤ភាគរយក្នុងត្រីមាសទី១ ហើយការប្រើប្រាស់ឯកជនអាចកើនឡើង០,១ភាគរយក្នុងត្រីមាសទី២ ពោលគឺថយចុះបើធៀបនឹងកំណើន០,៥ភាគរយក្នុងត្រីមាសទី១។

លោក Ryutaro Kono ប្រធានសេដ្ឋវិទូជប៉ុនប្រចាំនៅក្រុមហ៊ុន BNP Paribas បានលើកឡើងថា “ការប្រើប្រាស់បាននឹងកំពុងស្ទុះងើបឡើងវិញ ជាចម្បងសម្រាប់ឧស្សាហកម្មសេវាកម្ម ស្របពេលដែលដំណើរការសេដ្ឋកិច្ចបានបើកឡើងវិញ”៕