តែម សុខុម
បាងកក: ធនាគារកណ្ដាលថៃ (BoT) គ្រោងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន របស់ចិន និងរូបិយប័ណ្ណអាស៊ី ផ្សេងៗទៀតនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគដើម្បីទប់ការប្រែប្រួលយ៉ាងខ្លាំងនៃប្រាក់បាត ទល់នឹងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ សីហា។
លោកស្រី អាលីសារា មហាសានដាណា (Alisara Mahasandana) ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានលើកឡើងក្នុងបទសម្ភាសន៍មួយនៅក្រុងបាងកក កាលពីសប្ដាហ៍មុនថា ធនាគារកណ្តាលថៃ រំពឹងថានឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើនដើម្បីជួយកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់។
លោកស្រីលើកឡើងថា ខណៈកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់រូបិយប័ណ្ណនានាក្រៅពីប្រាក់ដុល្លារ មានអាយុកាលជាងមួយទស្សវត្សរ៍មកហើយនោះ ពេលនេះរូបិយប័ណ្ណទាំងនោះកំពុងទទួលបានសន្ទុះជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយធនាគារកណ្តាលថៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។
ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការនានាដើម្បីកាត់បន្ថយហានិភ័យនៃការឡើងថ្លៃប្រាក់ដុល្លារ ដែលបានធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកនានាចុះខ្សោយ និងក្លាយជាឧបករណ៍គ្រប់គ្រងសេដ្ឋកិច្ច។
ធនាគារកណ្ដាលថៃ បាននិងកំពុងធ្វើការជាមួយធនាគារកណ្ដាលចិន ធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារកណ្ដាលឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងនោះ។លោកស្រី អាលីសារា មហាសានដាណា ដែលជាឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានគូសបញ្ជាក់ថា នឹងមានវឌ្ឍនភាពបន្ថែមទៀតស្ដែងចេញឱ្យឃើះនៅក្នុងឆមាសទី២ ចុងឆ្នាំនេះ៕ Bangkok Post៕




រូបិយប័ណ្ណយ័ន របស់ចិន បានហក់ឡើងថ្លៃ១,៥%ទល់នឹងប្រាក់ដុល្លារអាមេរិក ក្នុងខែកក្កដា ខណៈប្រាក់ដុល្លារអាមេរិក កាលពីខែមុនបានធ្លាក់ថ្លៃ១,០%ទល់នឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។
ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ (មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៕


ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។




លោកស្រី Tipanan បានបញ្ជាក់ថា ការសិក្សាដំបូងបានបង្ហាញថា ប្រទេសថៃមានសក្តានុពលក្នុងការសាងសង់កំពង់ផែអវកាស ដោយសារតែទីតាំងភូមិសាស្រ្តរបស់ខ្លួននៅជិតខ្សែអេក្វាទ័រ ដែលនឹងជួយដល់ការបាញ់បង្ហោះរ៉ុក្កែត។




ចំណែក ទីក្រុងDa Nang របស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងតម្លៃរស់នៅជាមធ្យមប្រចាំខែ សម្រាប់ជនបរទេសចំនួន៨៦៧ដុល្លារអាមេរិក។
កាលពីឆ្នាំ២០១៨ ទស្សនាវដ្ដីទេសចរណ៍Live and Invest Overseas ដែលមានមូលដ្ឋាននៅប្រទេសប៉ាណាម៉ា ក៏ធ្លាប់បានដាក់ឈ្មោះទីក្រុង Da Nang ថា ជាទីក្រុងមួយស្ថិតក្នុងចំណោមទីក្រុងដែលអាចរស់នៅបានបំផុតរបស់ពិភពលោកផងដែរ។
បន្ទាប់ពីទីក្រុង Cebu គឺ ទីក្រុង Taipei របស់កោះតៃវ៉ាន់ជាប់ចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃរស់នៅជាមធ្យម ប្រចាំខែចំនួន១.២៦៨ដុល្លារ។
ចំណែក ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុង Kyoto របស់ប្រទេសជប៉ុន ដែលមានតម្លៃរស់នៅជាមធ្យមប្រចាំខែចំនួន១.៥៦៥ដុល្លារ។
គេហទំព័រ GOBankingRates គឺជាការបោះពុម្ពផ្សាយហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលគ្រប់គ្រងដោយសាជីវកម្មសេវាហិរញ្ញវត្ថុ Nasdaq ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕