ដោយៈ តែម សុខុម
ហុងកុង: របាយការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ សីហា បង្ហាញថា ចំនួនពលរដ្ឋចិន ដែលសម្រុកទិញអចលនទ្រព្យ ប្រភេទលំនៅឋាននៅសហរដ្ឋអាមេរិក បានកើនឡើងទ្វេរដង ក្នុងរយៈពេល១២ខែមកនេះ គិតត្រឹមខែមីនា ដើមឆ្នាំ២០២៣។
របាយការណ៍ស្តីពី ប្រតិបត្តិការទិញលំនៅឋានជាអន្តរជាតិនៅសហរដ្ឋអាមេរិក ដែលចេញផ្សាយដោយសមាគម ភ្នាក់ងារអចលនទ្រព្យជាតិ (NAR) របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រាក់ដែលពលរដ្ឋចិន បានចំណាយទៅលើការទិញផ្ទះ នៅសហរដ្ឋអាមេរិក បានកើនឡើង រហូតដល់១៣,៦ពាន់លានដុល្លារ ដោយកើនឡើងពី៦,១ពាន់លានដុល្លារ កាលពីឆ្នាំមុន។
របាយការណ៍ដដែលបង្ហាញទៀតថា ការចំណាយជាមធ្យមរបស់ពលរដ្ឋចិន គឺស្ថិតក្នុងរង្វង់៧២៣.២០០ដុល្លារ ដែលស្ទើរតែស្មើទ្វេរដងនៃតម្លៃផ្ទះជាមធ្យម នៅសហរដ្ឋអាមេរិក ក្នុងរង្វង់់៣៨៤.២០០ដុល្លារ ហើយពួកគេភាគច្រើន បានទិញផ្ទះលម្ហែកាយ ឬ ផ្ទះសម្រាប់រស់នៅ។
ស្ថានការណ៍នេះ បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំង ពីមួយទសវត្សរ៍មុន ដែលកាលនោះពលរដ្ឋចិន ទិញអចលនទ្រព្យភាគច្រើនគឺសម្រាប់ការវិនិយោគ ពោលគឺទិញទុកជួល ឬ លក់យកចំណេញ។
ទិន្នន័យដដែលបង្ហាញថា រដ្ឋកាលីហ្វ័រញ៉ា ជាប់ចំណាត់ថ្នាក់ជាគោលដៅកំពូល សម្រាប់អ្នកទិញជាជនជាតិចិន ដែលគ្របដណ្ដប់៣៣% បន្ទាប់មកគឺរដ្ឋហ្វ្លរីដា១៦% រដ្ឋតិចសាស ៨% ហើយញូវយ៉ក ៦%។
បណ្ដាភ្នាក់ងារអចលនទ្រព្យបានព្យាករថា និន្នាការនេះនឹងបន្តកើនឡើង ដោយមូលធនចិន យ៉ាងច្រើនបន្ថែមទៀត នឹងហូរចូលក្នុងទីផ្សារអចលនទ្រព្យអាមេរិក៕ South China Morning Post៕


អគារការិយាល័យ ដែលជាការបណ្តាក់ទុនរួមគ្នានេះ ទទួលបានការចាប់អារម្មណ៍ ពីក្រុមហ៊ុនធំៗជាង១០ នៅទូទាំងពិភពលោក ដោយក្នុងនោះ រួមមាន ទាំងមូលនិធិ SWF និងមូលនិធិសោធន៍និវត្តន៍ផងដែរ។យ៉ាងហោចណាស់ មានអ្នកដេញថ្លៃម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ ចង់ទិញយកអគារនេះទាំងមូល។
របាយការណ៍ដដែលបានបញ្ជាក់ថា “ការផ្គត់ផ្គង់ខ្ពស់ និងលំហូរចូលនៃក្រុមហ៊ុនអន្តរជាតិថ្មី នៅមានកម្រិត បានជំរុញឱ្យឧស្សាហកម្មនេះ ជួបប្រទះនឹងការធ្លាក់ចុះ១០% នៃអត្រាកាន់កាប់ជាមធ្យម”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃតែមួយថា ក្នុងរយៈពេលដ៏ខ្លី រដ្ឋាភិបាលមិនអាចធ្វើអីបាននោះទេ គឺមានតែបណ្តោយឱ្យវិស័យអចលនទ្រព្យ បន្តស្ថិតនៅទ្រឹង ជាមួយនឹងការជួយគាំទ្របន្ថែម ជាពិសេសតាមរយៈការចូលរួមចំណែកក្នុងការពន្យា ររយៈពេលនៃការបង់ការប្រាក់ ឬការសងបំណុល ដើម្បីអនុញ្ញាតឱ្យគ្រួសារ អាចចាយវាយបានច្រើនជាងមុនដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកជាមុនសិន។
លោកអះអាងថា ចំណែកឯកញ្ចប់ថវិកាវិញ គឺពាក់ព័ន្ធជាមួយនឹងវិស័យសំណង់ មានផ្ទះល្វែងហើយ ទើបរដ្ឋាភិបាលអាចជួយកើត។ ប្រសិនបើវិស័យដីឡូតិ៍វិញ គឺរដ្ឋាភិបាលមិនអាចទៅជួយអ្វីកើតនោះទេ ព្រោះមិនដឹងថា គេយកដីឡូតិ៍នោះទៅធ្វើជាអ្វីកើតនោះទេ ហើយដីនោះមិនមែនជាដីរបស់ខ្លួនឯងទៀត គឺយកដីរបស់គេមកពុះលក់ រួចទើបយកលុយទៅសងម្ចាស់គេ៕

ទោះជាយ៉ាណា មិនទាន់មានការសម្រេចថា ការសាងសង់ស្ពាននេះ នឹងចាប់ផ្តើម និងបញ្ចប់នៅពេលណានៅឡើយទេ៕




ក្រសួងហិរញ្ញវត្ថុចិន និយាយថា ខ្លួននឹងបន្តកាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) សម្រាប់អ្នកជាប់ពន្ធតូច សម្រាប់រយៈពេល៤ឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៧។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។
ក្រសួងបានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ចំណូលការប្រាក់ ដែលបានមកពីការផ្តល់ប្រាក់កម្ចីខ្នាតតូច របស់ស្ថាប័នហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនខ្នាតតូច និងនិងអាជីវកម្មបុគ្គលក៏នឹងត្រូវបានលើកលែងអាករលើតម្លៃបន្ថែម (VAT) រហូតដល់ដំណាច់ឆ្នាំ២០២៧ផងដែរ។

លោក វិឆៃ លើកឡើងថា ការបង្អង់ល្បឿន នៃការហក់ឡើងថ្លៃនេះ គឺបណ្ដាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចថៃ ក្នុងឆមាសទី១ ដើមឆ្នាំនេះ និងការសម្រេចចិត្តរបស់ធនាគារកណ្តាលថៃ ក្នុងការលើកលែងអនុបាតទំហំកម្ចីធៀបជាមួយទ្រព្យបញ្ចាំ (LTV) និងការហក់ឡើងនូវអត្រាការប្រាក់។