លើសពីពិសេសទៀតទិញផ្ទះភ្លាមចំណេញ 3 ដងភ្លាមៗពីបុរីបុស្បា

ឱកាសល្អសម្រាប់អតិថិជននិងបងប្អូនដែលកំពុងរកទិញផ្ទះ ក្នុងឱកាសតាំងពិពណ៌ HOME LIFESTYLE REALESTATE EXPO 2023 ដែលធ្វើឡើងនៅថ្ងៃទី 12 និង 13 ខែសីហាឆ្នាំ 2023 ខាងមុខនេះ បុរីបុស្បាបានផ្ដល់ជូនការបញ្ចុះតម្លៃដល់ 15% ជាមួយនឹងដំណើរកំសាន្តទៅទីក្រុងឌូបៃ និង កាដូរដ៏ស្រស់ស្អាតភ្លាមៗ

កាន់តែអស្ចារ្យទៀតនោះ លក្ខខណ្ឌបង់ប្រាក់បត់បែនមានច្រើនជម្រើស! ពិសេសនោះរយៈពេលវែង
សូមអញ្ជើញចូលរួមពិពណ៌នេះដែលមានទីតាំងនៅ សាលពិព័ណ៍កោះពេជ្រ ដើម្បីទទួលបានការផ្តល់ជូននេះមានតែ2ថ្ងៃបុណ្ណោះ!
ជួបជាមួយកំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា និងលោក ឆន សុវណ្ណរាជ ផ្ទាល់។
ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូនៅ link ខាងក្រោមទាំងអស់គ្នា÷
ចុចទស្សនា link Videos:
Facebook Link : https://fb.watch/m8rmAgOSjj/
YouTube Link : https://youtu.be/BIvchlGHG3k

ធនាគារ Chief Bank និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រកាសបង្កើតភាពជាដៃគូ តាមរយៈកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល “Chief Easy”

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិនៃធនាគារ Chief (Cambodia) Commercial Bank Plc និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (NUCK) បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ចំណុចដ៏សំខាន់នៃការបង្កើតភាពជាដៃគូនេះគឺ “Chief Easy” ដែលជាកម្មវិធីប្រាក់កម្ចីខ្នាតតូចបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលគ្រប់គ្រង និងដំណើរការដោយធនាគារ Chief Bank។ កម្មវិធីនេះជំរុញឱ្យមានរលកនៃការទទួលយកឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មធនាគារកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនអាចស្នើសុំប្រាក់កម្ចីបានយ៉ាងងាយស្រួល។លក្ខណៈពិសេសតែមួយគត់របស់ផ្លាតហ្វមនេះគឺការសន្យារបស់ខ្លួនលើការឆ្លើយតបរហ័សជាមួយនឹងមតិកែលម្អឬFeedback ដែលត្រូវបានផ្តល់ឱ្យក្នុងរយៈពេល២៤ម៉ោងនៅថ្ងៃធ្វើការ។ ជួយក្នុងការបង់ថ្លៃសាលា និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុទូទៅ

ជាផ្នែកមួយនៃភាពជាដៃគូដែលបានបង្កើតឡើងថ្មីនេះ សិស្សសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) និងឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការផ្តល់ជូនពិសេស នៅពេលដាក់ពាក្យស្នើសុំកម្ចីខ្នាតតូចតាមរយៈកម្មវិធី Chief Easy ។ដែនកំណត់ប្រាក់កម្ចីត្រូវបានដំឡើងរហូតដល់៥.០០០ដុល្លារ ដែលជាលក្ខណៈពិសេសមួយ បង្កើតឡើងដើម្បីជួយដល់ការបង់ប្រាក់ថ្លៃសាលា និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុទូទៅដែលសិស្សជួបប្រទះ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីគោលដៅរួមគ្នារបស់ធនាគារ Chief Bank និងសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) ដើម្បីគាំទ្រដល់សិស្សនៅក្នុងដំណើរសិក្សារបស់ពួកគេ។យោងតាម MoU កិច្ចសហប្រតិបត្តិការនេះគ្រាន់តែជាការចាប់ផ្តើមនៃសម្ព័ន្ធភាពជាយុទ្ធសាស្ត្រដែលកំពុងបន្ត ក្នុងគោលបំណងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានរៀបរាប់លម្អិតអំពីភាពងាយស្រួលនៃកម្មវិធីកម្ចីខ្នាតតូច Chief Easy ដោយលោកសង្កត់ធ្ងន់ថា វាអាចអនុញ្ញាតឱ្យអតិថិជនវាយតម្លៃសិទ្ធិទទួលបានប្រាក់កម្ចីខ្នាតតូចរបស់ពួកគេតាមរយៈប្រព័ន្ធធនាគារឌីជីថល។ចំណែក ពាក្យស្នើសុំកម្ចីខ្នាតតូចអាចត្រូវបានដាក់ជូនជាឌីជីថល ដែលធ្វើឲ្យដំណើរការកាន់តែមានភាពងាយស្រួល។

ធនាគារChief Bank៖ ការចម្រាញ់បន្ថែមលើផលិតផល និងសេវាកម្មដែលមានស្រាប់ លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ មានប្រសាសន៍ថា “នៅធនាគារ Chief Bank យើងបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់របស់យើង ហើយដាក់ចេញនូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន”។ ការអត្ថាធិប្បាយនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ Chief Bank ចំពោះការកែលម្អជាប្រចាំ និងការពេញចិត្តរបស់អតិថិជន។

ភាពជាដៃគូនេះគឺជាការបញ្ចូលគ្នាប្រកបដោយភាពច្នៃប្រឌិតនៃការអប់រំ និងហិរញ្ញវត្ថុ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍ធនាគារតាមបែបឌីជីថល និងសម្រាលបន្ទុកហិរញ្ញវត្ថុនៃការអប់រំ។ ដើម្បីចូលប្រើសេវាកម្មទាំងនេះ អតិថិជនអាចទាញយកកម្មវិធី Chief Easy នៅលើ App Store (https://apple.co/3A1kXzD) ឬ Google Play (https://bit.ly/2WrWBkK) ។

កិច្ចសហការរវាងធនាគារ Chief Bank និងសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) អាចកត់សម្គាល់ជា ការផ្លាស់ប្តូរគំរូមួយនៅក្នុងរបៀបដែលស្ថាប័នអប់រំ និងអង្គការហិរញ្ញវត្ថុធ្វើការរួមគ្នាដើម្បីជំរុញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការចាប់ផ្តើមប្រើប្រាស់ធនាគារឌីជីថល៕

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកំពុងពិនិត្យមើលគម្រោងបុរីដែលយកប្រាក់ពីអតិថិជន ប៉ុន្តែមិនទាន់ប្រគល់ជូនអតិថិជន

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតាមដាន និងពិនិត្យមើលគម្រោងបុរីទាំងឡា​យណា ដែលទទួលប្រាក់ពីអតិថិជនរួចហើយ ប៉ុន្តែមិនទាន់បានផ្ទះប្រគល់ជូនអតិថិជន ទៅតាមការកិច្ចសន្យាទិញ-លក់ ដើម្បីឈានទៅរកការចាត់ចំណាត់ការចំពោះគម្រោងបុរីនោះ។

លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់មានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ក្នុងករណីនេះ និយ័តករកំពុងតាមដាន និងពិភាក្សាគ្នា ដើម្បីមានចំណាត់ការទៅលើគម្រោងបុរីណា ដែលទទួលយកប្រាក់ពីអតិថិជនហើយ តែបែរជាពុំទាន់សាងសង់រួចរាល់ ឬក៏គ្មានផ្ទះប្រគល់ជូនអតិថិជនទៅតាមកិច្ចសន្យា។លោកបានគូសបញ្ជាក់ថា នៅពេលអតិថិជនបង់ប្រាក់យឺតយ៉ាវ ឬក៏សុំពន្យាពេលបង់រំលស់ផ្ទះ ដោយសារជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានម្ចាស់បុរីមួយចំនួនរឹបអូសផ្ទះ របស់ពួកគាត់ត្រឡប់ទៅវិញ ដូច្នេះយើងក៏អាចធ្វើឲ្យមានតម្លាភាពដូចគ្នាដែរ”។ ទោះជាយ៉ាងណា លោក ជូ វណ្ណៈ បានថ្លែងថា និយ័តករអចលនវត្ថុ និងបញ្ចាំ ក៏ចង់ឃើញភាគីម្ចាស់បុរី និងអតិថិជន ជួបពិភាក្សាគ្នា និងមានដំណោះស្រាយជាមួយគ្នា ដោយការយោគយល់ផងដែរ។

ចំណែកឯករណីប្រជាពលរដ្ឋ ដែលទិញផ្ទះបង់រំលស់ជួបបញ្ហាហិរញ្ញវត្ថុ ក្នុងការបង់សងទៅម្ចាស់បុរី ដែលបានមកដាក់ពាក្យស្នើសុំជួយសម្របសម្រួលពីនិយ័តករអចលនវត្ថុ និងបញ្ចាំ រហូតមកដល់ពេលនេះ កើនដល់ពី៤៦០ទៅ ៤៧០នាក់ហើយ។ នេះបើតាមលោក ជូ វណ្ណៈ។ ជាដំណោះស្រាយ លោកអះអាងថា និយ័តករ នឹងចាប់ផ្តើមធ្វើការដោះស្រាយ ក៏ដូចជា សម្របសម្រួលគ្នារវាងម្ចាស់បុរី និងអតិថិជន ជាបណ្តើរៗ ចាប់ពីខែសីហានេះតទៅហើយ បន្ទាប់ពីនិយ័តករ បានប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារកដំណោះស្រាយ កាលពីថ្ងៃទី ១៣ខែកក្កដាកន្លងទៅថ្មីៗនេះ។ទន្ទឹមនឹងនេះ លោក ជូ វណ្ណៈ សង្ឈឹមថា ទាំងភាគីម្ចាស់បុរី និងអតិថិជន នឹងមានការយោគយល់គ្នា ក្នុងគ្រាដ៏លំបាកនេះ ដោយទទួលយកយន្តការដោះស្រាយឈ្នះឈ្នះ ទាំងអស់គ្នា។

កាលពីដើមខែមិថុនា កន្លងទៅនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.)នៃក្រសួងសេដ្ឋកិច្ច បានអំពាវនាវដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹ​ងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។ការចេញសេចក្តីជូនដំណឹងនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំបែបនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវពាវឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់ សកម្មភាពរឹបអូសផ្ទះ របស់អតិថិជនជាបន្ទាន់ និងស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់៕

សេវាផ្លូវអាកាសតាមរយៈយន្តហោះលើទឹកលើកដំបូងរបស់កម្ពុជាគ្រោងភ្ជាប់ទៅកាន់តំបន់ណាខ្លះ?

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ លោកជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ដើម្បីពិភាក្សា លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាស តាមរយៈយន្តហោះលើទឹក។

សេវាកម្មនេះ ផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរណ៍ ទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការ ជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធ លើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុន គ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រា​ប់គោលដៅ ខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចត ទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗ ដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ល។លោកជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះ លើទឹកលើកដំបូងនៅកម្ពុជា ដែលផលិតផលនេះ នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មី ដល់អ្នកទេសចរនៅកម្ពុជា។លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកនឹងស្នើសុំការគាំទ្រ ជាផ្លូវពីការលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះ ឲ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឲ្យក្រុមហ៊ុនគិតគូរ ពីការហោះហើរទៅកាន់ ខេត្តគោលដៅផ្សេងទៀតដូចជា ខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះ ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច”៕

ការនាំចេញទំនិញរបស់កូរ៉េខាងត្បូង ដាំក្បាលចុះយ៉ាងគំហុក ខណៈការបញ្ជាទិញពីប្រទេសចិនថមថយចុះ

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យពាណិជ្ជកម្មបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះលើសពីការរំពឹងទុកនៅក្នុងខែកក្កដា និងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៣ឆ្នាំជាប់ៗគ្នាកន្លងមក។

បញ្ហានេះកំពុងបង្កើននូវក្តីបារម្ភថា ការដាំក្បាលចុះនៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងអាចបន្តអូសបន្លាយពេលយូរជាងការរំពឹងទុក ស្របពេលដែលតម្រូវការពីប្រទេសចិនបន្តធ្លាក់ចុះជាបន្តបន្ទាប់។

ទំហំទឹកប្រាក់នៃការនាំចេញទំនិញទៅក្រៅប្រទេសរបស់ប្រទេសនេះបានដាំក្បាលចុះ១៦,៥ភាគរយ មកត្រឹម៥០,៣៣ពាន់លានដុល្លារអាមេរិកក្នុងខែកក្កដា បើធៀបនឹងការធ្លាក់ចុះត្រឹមតែ៦ភាគរយនៅក្នុងខែមិថុនា។

ក្រសួងពាណិជ្ជកម្មកូរ៉េបានអះអាងថា ការដាំក្បាលចុះយ៉ាងខ្លាំងនៃការនាំចេញនៅក្នុងខែកក្កដា គឺបណ្តាលមកពីឧស្សាហកម្ម semiconductor ធ្លាក់ចុះ និងតម្លៃប្រេងធ្លាក់ចុះ ដោយក្រសួងបន្ថែមថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការនាំចេញឡើងវិញ។នៅខែកក្កដា ការនាំចេញសារធាតុ semiconductors បានដាំក្បាលចុះ៣៣,៦ភាគរយ ដែលជាលទ្ធផលកាន់តែអាក្រក់ បើធៀបនឹងការដាំក្បាលត្រឹមតែ២៨ភាគរយកាលពីខែមិថុនា និងជាការដាំក្បាលចុះអស់១២ខែជាប់ៗគ្នាសម្រាប់វិស័យនេះ។ ការនាំចេញផលិតផលប្រេងបានដាំក្បាលចុះ៤២,៣ភាគរយ ប៉ុន្តែការនាំចេញរថយន្តបានហក់ឡើង១៥ភាគរយ។

ជាក់ស្តែង ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនបានដាំក្បាលចុះ២៥,១ភាគរយ ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានធ្លាក់ចុះអស់៨,១ភាគរយ និង៨,៤ភាគរយរៀងៗគ្នាផងដែរ៕

សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប កំពុងងើបឡើងវិញសារជាថ្មី ស្របពេលដែលអត្រាអតិផរណា បន្តថមថយចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន CNN បានបង្ហាញថា សេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូ កំពុងងើបឡើងជាថ្មីម្តងទៀតប៉ុន្តែវាអាច នឹងពិបាកក្នុងការរក្សាសន្ទុះរហូតដល់ដំណាច់ឆ្នាំនេះ។

យោងតាមការប៉ាន់ស្មានផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅទូទាំងប្រទេសចំនួន២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ បានងើបឡើង០,៣% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងត្រីមាសទី១។ GDP ទូទាំងប្រទេសចំនួន២០ បានធ្លាក់ចុះ០,១% នៅក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២កន្លងទៅ និងបានស្ថិតនៅទ្រឹងក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអតិផរណាទាំងមូលបានបន្តធ្លាក់ចុះក្នុងខែកក្កដា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សម្រាប់តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង៥,៣%ក្នុងខែកក្កដា បើធៀបនឹងកំណើន៥,៥% ក្នុងខែមិថុនា។

ទោះបីជាយ៉ាងនេះក្តី អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលបានស្ថិតនៅអត្រា៥,៥%ដដែល នៅក្នុងខែកក្កដា។ ហើយអតិផរណាសម្រាប់សេវាកម្ម និង អាហារដែលមិនទាន់កែច្នៃបាន កើនឡើងដល់ ទៅ៥,៦% និង៩,២% រៀងៗគ្នា។ទោះបីជាទិន្នន័យសេដ្ឋកិច្ចបង្ហាញពីភាពល្អប្រសើរយ៉ាងណាក្តី ប៉ុន្តែក៏មានសញ្ញាបង្ហាញផងដែរថា តំបន់ចាយប្រាក់អឺរ៉ូអាចនឹងឆ្ពោះទៅរកភាពជាប់គាំងផ្នែកសេដ្ឋកិច្ចសម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ។

ធនាគារ Berenberg រំពឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូនឹងស្ថិតនៅទ្រឹង ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ ដែលមួយផ្នែកបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចចិន ការថយចុះនៃផលិតកម្មសកល និងការធ្លាក់ចុះនៃសំណង់លំនៅដ្ឋាន។

បើយោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua វិញបានឱ្យដឹងបន្ថែមទៀតថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់សហភាពអឺរ៉ុប (EU) បានរាយការណ៍ពីលទ្ធផលក្នុងត្រីមាសទីពីរ (Q2) ខុសៗប្លែកពីគ្នា ស្របពេលអត្រាអតិផរណានៅតែមានកម្រិតខ្ពស់នៅទូទាំងប្លុកនេះ៕

Private home prices in Singapore fall 0.2% in second quarter, first dip in 3 years

SINGAPORE: Private housing prices fell slightly by 0.2 per cent in the second quarter of 2023, according to real estate statistics released by the Urban Redevelopment Authority (URA) on Friday (Jul 28).

This is the first time that private home prices have declined since the first quarter of 2020, when prices fell 1 per cent during the onset of COVID-19, said Ms Christine Sun, senior vice president of research and analytics at OrangeTee & Tie.

The URA price index for private property is now at 194.4, down from 194.8 in the preceding quarter.

The dip is slightly less than the flash estimates released earlier this month, which indicated a 0.4 per cent fall in prices.

According to the latest data, prices of non-landed properties – or condominiums and apartments – fell by 0.6 per cent in the second quarter, a reversal from the 2.6 per cent increase in the previous quarter.

Prices of landed properties increased by 1.1 per cent, moderating from a 5.9 per cent increase in the first quarter.

Ms Sun said that the slower price growth may be attributed to property cooling measures implemented in September 2022 and April 2023, which raised the additional buyer’s stamp duty (ABSD) for some buyers and affected borrowing ability.Source: CNA

ក្រុមវិនិយោគិនសឹង្ហបុរីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចសឹង្ហបុរីមួយក្រុម បានមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។លោកជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីបណ្តាញធុរកិច្ច ដែលរៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី ។

ក្នុងវេទិកានោះ លោកជា វុទ្ឋីបានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបាន មកកាន់ទឹកដីកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់អំពី បរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាបច្ចុប្បន្នភាពនៃច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគ។

លោកក៏បានជម្រាបជូនវិនិយោគិន និងធុរជនអំពីលទ្ធភាពក្នុងការច្បាមយកនូវអត្ថប្រយោជន៍ ពីកាលានុវត្តភាពវិនិយោគលើវិស័យដែលមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់ ដែលវិស័យទាំងនេះរួមមាន (១) កសិកម្ម (២) កសិ-ឧស្សាហកម្ម (៣) ទេសចរណ៍ (៤) កម្មន្តសាល (៥) យានយន្តនិងអេឡិចត្រូនិកជាដើម។

លោកជា វុទ្ឋីក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលមានវត្តមាន ក្នុងកម្មវិធីនាល្ងាចនេះនឹអាចស្វែងរកដៃគូធុរកិច្ខ ព្រមទាំងដាក់ទុនវិនិយោគ លើវិស័យគន្លឹះនានា នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សមាសភាពចូលរួមក្នុងកម្មវិធីខាងលើ រួមមាន លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា តំណាងSBF និងវិស័យឯកជន សរុបប្រមាណ៥០នាក់៕

 

វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នៅតែមានសុខភាពល្អប្រសើរនៅក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយសុខភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម  (Outstanding loans) បានហក់ឡើង១៣,៨ភាគរយដល់៥៨,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង៦,៤ភាគរយដល់៤៤,៤ពាន់លានដុល្លារ។កម្ចីទាំងនេះត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្មលំនៅដ្ឋានសំណង់ និងអចលនទ្រព្យកសិកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងការផលិតជាដើម។ចំណែក ប្រាក់កម្ចីដែលមិនដំណើរការនៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាស្ថិតក្នុងអត្រាដែលអាចគ្រប់គ្រងបានត្រឹម៤ភាគរយ និង៣,៣ភាគរយរៀងៗគ្នា។

របាយការណ៍បានបញ្ជាក់ទៀតថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើងដល់៨២,២ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ពោលគឺកើនឡើង៩,៩ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២២។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តសាធារណៈចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជា៕

វៀតណាមស្រូបទាញលំហូរFDI ក្នុងទំហំទឹកប្រាក់ជាង១៦ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង

ដោយ: គង់ លាងហួរ

ហាណូយ: វៀតណាមទាក់ទាញលំហូរFDI បានប្រមាណ១៦,២៤ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ កើនឡើង៤,៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមការឱ្យដឹង ពីទីភ្នាក់ងារវិនិយោគបរទេស ដែលស្ថិតក្រោមក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម។

ក្នុងរយៈពេល៧ខែមកនេះ ប្រទេសវៀតណាមបានអនុម័តគម្រោង ដែលបានចុះបញ្ជីថ្មីចំនួន១.២៩៣គម្រោង ក្រោមដើមទុនសរុបចំនួន៧,៩៤ពាន់លានដុល្លារ ហក់ឡើង៧៥,៥% បើគិតពីចំនួនគម្រោង និងហក់ឡើង៣៨,៦% បើគិតជាទុន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទន្ទឹមគ្នានេះដែរ ទឹកប្រាក់ចំនួន២,៩៣ពាន់លានដុល្លារអាមេរិកក៏ត្រូវបានចាក់ចូលបន្ថែមទៅក្នុងគម្រោង ដែលមានស្រាប់ចំនួន៧៣៦គម្រោងផងដែរ។

វិស័យផលិត និងកែច្នៃនាំមុខគេក្នុងការទាក់ទាញលំហូរ FDI ជាមួ​យ ទឹកប្រាក់ចំនួន១០,៩៣ពាន់លានដុល្លារអាមេរិក ដែលតាមពីក្រោយដោយវិស័យអចលនទ្រព្យ ជាមួយទុនពីបរទេសចំនួន១,៦១ពាន់លានដុល្លារអាមេរិក។

ក្នុងអំឡុងខែមករា ដល់ខែកក្កដា គេបានសង្កេតឃើញមានប្រទេស និងដែនដីចំនួន៩៤ ដែលបានហូរចូលមកកាន់ប្រទេសវៀតណាម ដែលក្នុងនោះសិង្ហបុរី បានឈរនៅលំដាប់កំពូលទី១ ក្នុងបញ្ជីដែលមានទឹកប្រាក់វិនិយោគ ចំនួន៣,៦៤ពាន់លានដុល្លារ ដោយដាំក្បាលចុះ១៥,៥% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕