First meeting on Thailand-EU free trade to be held in September

Department of Trade Negotiations (DTN) director-general Auramon Supthaweethum said on Wednesday that the Thai team involved in the negotiations had, on Tuesday, met Christophe Kiener, head of Unit for South and Southeast Asia, Australia and New Zealand, Directorate-General for Trade, European Commission.

The meeting aims to discuss preparations for the FTA negotiations, she said.The negotiations will be held three times, Auramon said, adding more meetings could be held if necessary.First meeting on Thailand-EU free trade to be held in SeptemberShe explained that 19 negotiation teams have been set up based on factors, such as trade, rules of origin, customs procedures and trade facilitation, trade remedies, and technical trade barriers.

The EU will host the first meeting in Brussels, while Thailand will host the next in Bangkok in January next year. The third round would again return to Brussels in June next year.

Commerce Minister Jurin Laksanawisit and EU trade commissioner Valdis Dombrovskis agreed to kick off negotiations on a Thailand-EU FTA in March this year, aiming to reach a deal by 2025.First meeting on Thailand-EU free trade to be held in SeptemberBilateral trade between Thailand and the EU in the first five months of this year totalled 599.36 billion baht (US$17.59 billion).

Thailand’s exports to the EU totalled 319.87 billion baht ($9.39 billion). Key export products include computers and its components, gems and jewellery, air-conditioners and its components, and rubber products.First meeting on Thailand-EU free trade to be held in SeptemberThai imports from the EU last year totalled 279.46 billion baht ($8.20 billion). Major imports included machinery and its components, pharmaceuticals, chemicals, electrical machinery and its components.

Twitter អាចបាត់បង់តម្លៃរហូតដល់ទៅ២០ពាន់លានដុល្លារ ក្រោយក្រុមហ៊ុននេះប្ដូរឈ្មោះទៅ X

តែម សុខុម

ញូវយ៉ក: កាលពីចុងសប្តាហ៍កន្លងទៅ កំពូលមហាសេដ្ឋី Elon Musk បានសម្រេចប្ដូរឈ្មោះក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ទៅ “X” ហើយថា លោកនឹងលុបចោលឡូហ្គោរូបបក្សី និងរាល់ពាក្យពេចន៍ពាក់ព័ន្ធទាំងអស់រួមទាំងពាក្យថា “Tweet” ផងដែរ។

ក្រុមអ្នកវិភាគ និងទីភ្នាក់ងារម៉ាកយីហោ (Brand Agency) លើកឡើងថា ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Elon Musk អាចធ្វើឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter បាត់បង់តម្លៃចន្លោះពី៤ពាន់លានដុល្លារ ទៅ២០ពាន់លានដុល្លារ។លោក Steve Susi នាយកផ្នែកទំនាក់ទំនងម៉ាកយីហោ (Brand Communication) នៅទីភ្នាក់ងារកសាងម៉ាកយីហោលំដាប់ពិភពលោក Siegel & Gale លើកឡើងថា “ដើម្បីរកបានភាគហ៊ុនច្រើនដល់ម៉្លឹងនៅទូទាំងពិភពលោក គឺត្រូវចំណាយពេលរហូតដល់១៥ឆ្នាំឡើងទៅ ដូច្នេះការបាត់បង់ម៉ាកយីហោ Twitter បង្កផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ”។

លោក Elon Musk ដែលក្រុមហ៊ុន Twitter របស់លោកបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងចាប់តាំងពីលោកបានទិញយកវាក្នុងតម្លៃ៤៤ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២២ បានប្រកាសពីការផ្លាស់ប្តូរនេះកាលពីចុងសប្តាហ៍កន្លងទៅ។ក្រុមអ្នកវិភាគ និងទីភ្នាក់ងារកសាងម៉ាកយីហោបានចាត់ទុកការប្តូរឈ្មោះក្រុមហ៊ុន Twitter នេះថាជាកំហុសដ៏ធំ៕ Japan Times៕

លោកយិន លាងគង់ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រProperty area និង Cambodia Financial Time រួមទាំងបុគ្គលិកទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយ ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឱកាសការងារចំនួន ៩៩៩កន្លែង នឹងផ្តល់ជូនក្នុងវេទិការការងារនៅស្អែកនេះ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែកក្កដាស្អែកនេះ នឹងរៀបចំកម្មវិធី “វេទិកាការងារ” ដែលនឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៩៩៩កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ។នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា ក្រុមហ៊ុនធំទាំង៧ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនោះ រួមមាន៖ ផ្សារទំនើប ម៉ាក្រូ ,ក្រុមហ៊ុនប៉ាតេ ពុក,ក្រុមហ៊ុន BS Land&Home, ក្រុមហ៊ុន IK ,ធនាគារឯកទេស អ៊ីអន, ធនាគារ កាថេ យូណៃធីត និងក្រុមហ៊ុន JACCS។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារនេះដែរ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕

China removes Qin Gang as foreign minister after month-long absence

Qin Gang, who has not been seen in public since June, has been removed as the country’s foreign minister, state broadcaster CCTV reports.

The abrupt announcement of Qin’s removal came after weeks of speculation about his fate. His absence has dominated domestic political discussions, and evolved into one of the biggest crises for Chinese President Xi Jinping since his unprecedented third term began last year.

CCTV’s short statement said Wang Yi, who outranks Qin and serves as Xi’s top foreign policy aide, is the new foreign minister. Wang, the director of the Office of the Central Foreign Affairs Commission, has been standing in as foreign minister for the past few weeks.

He has been attending a series of diplomatic activities including the Brics summit under way in South Africa and meetings with former US secretaries of state Henry Kissinger and John Kerry in China last week.

Wang was China’s foreign minister in Xi’s first and second term before Qin was promoted in December. The decision to remove Qin from his post was made at a special session of the National People’s Congress Standing Committee, which took place one day after the top decision-making body, the Politburo, convened on Monday.

According to rules updated in June last year, the NPC Standing Committee holds a session once every two months, but in practice, usually holds them near the end of even-numbered months. An interim session for special cases can be scheduled by the committee’s chairman.

Qin’s removal as foreign minister is in line with the Organic Law of the National People’s Congress, which came into effect in March 2021. The rule empowers the Standing Committee rather than a national congress to appoint or remove from office some members of the State Council.

Qin was last seen in public during a meeting of senior diplomats from Russia, Vietnam and Sri Lanka on June 25, according to China’s foreign ministry.

Source: SCMP

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រៀតជ្រែកការងាររបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។

 

គម្រោងអភិវឌ្ឍដ៏ធំមួយកំពុងលេចរូបរាងនៅកណ្តាលរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងអភិវឌ្ឍខុនដូដ៏ធំមួយស្ថិតនៅតាមបណ្តោយមហាវិថី៦០ម៉ែត្របាននិងកំពុងបង្កើតសកម្មភាពចម្រុះប្រចាំសប្តាហ៍។

យោងតាមសេចក្តីប្រកាសពត៌មានរបស់គម្រោងនេះបានឱ្យដឹងថា អ្នករៀបចំគម្រោងបានធ្វើការសាងសង់ និងកែលំអអាងហែលទឹក ដើម្បីធ្វើឱ្យការរស់នៅរបស់អ្នករស់នៅក្នុងខុនដូកាន់តែមានភាពប្រសើរឡើង ក្នុងការសម្រាកលំហែ និងបន្ធូរអារម្មណ៍។ក្រុមហ៊ុនបញ្ជាក់ទៀតថា ជាមួយនឹងលក្ខណៈពិសេស និងការរចនាថ្មី អាងហែលទឹករបស់យើងគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការហែលទឹកកម្សាន្ត និងទទួលយកបទពិសោធន៍ថ្មីនៃការរស់នៅដ៏ប្រណីតភាព។

ក្រុមហ៊ុនដែលរៀបចំគម្រោងនេះបានអះអាងទៀតថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវភាពប្រសើរឡើងដល់សហគមន៍របស់យើង ហើយយើងមានការជឿជាក់ថា វានឹងធ្វើឱ្យជីវិតរស់នៅទីនេះកាន់តែរីករាយសម្រាប់អ្នករស់នៅរបស់យើងទាំងអស់”។បន្ថែមពីនេះ សកម្មភាពចម្រុះខាងលើក៏មានការរៀបចំជាព្រឹត្តិការណ៍ប្រដាល់សេរីផងដែរ។ជាក់ស្តែង ប្រសិនបើអ្នកជាអ្នកគាំទ្រសិល្បៈក្បាច់គុន អ្នកនឹងមិនចង់ខកខានព្រឹត្តិការណ៍ប្រដាល់សេរី របស់ Cambodia Interclub Martial Arts! នោះទេហើយអ្នកក៏អាចរីករាយពេលរាត្រីជាមួយឌីជេ ការសម្តែង អាហារឆ្ងាញ់ៗ ស្រាបៀរ និងស្រាក្រឡុកផងដែរ។

ជាពិសេស អ្នកក៏អាចជួបជាមួយអ្នកសិល្បៈក្បាច់គុនដ៏មានទេពកោសល្យនៅកម្ពុជាជាច្រើននាក់នៅក្នុងសហគមន៍របស់យើងនាថ្ងៃសៅរ៍ខាងមុខនេះផងដែរ។កម្មវិធីនេះនឹងត្រូវរៀបចំឡើងចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង១០យប់ ស្របតាមកាលបរិច្ឆេទនា៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ និងមានទីតាំងស្ថិតនៅ Urban Village & Factory Phnom Penh និងចំណតរថយន្ត : ខុនដូ Urban Village ៕
ទំនាក់ទំនងទូរស័ព្ទលេខ:078959567/086485566

ADBអនុម័តកម្ចី ៤០ លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា

ដោយ៖សហការី
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈ កំណែ ទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។ នេះបើ យោងតាមសេចក្តីប្រកាសពត៌មានរបស់ADBនាថ្ងៃទី២៦ខែកក្កដា។

កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់ ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង សមត្ថភាព របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់ ក្រោមកម្មវិធីរង ទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្ម ប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន ប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបាន អនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការ កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិង សមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង ការអប់រំជាដើម។វិធានការ ដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិត មូលដ្ឋានផងដែរ។»កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈ ការ ក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌ បទប្បញ្ញត្តិសម្រាប់ដំណើរការ វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័ សេវាច្រកចេញ ចូលតែមួយ សម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព
និងគុណ ភាព នៃសេវាកម្មដែលបានផ្តល់។

កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រង ចំណូលនិងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័តក្រោមកម្មវិធីរង ទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិ រដ្ឋបាលមូលដ្ឋាន។
ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់ លើការបន្តគោលនយោបាយ ដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន
និងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣៕

ប្រទេសថៃ និងអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំលើកដំបូងស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែកញ្ញាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: កិច្ចប្រជុំលើកដំបូង ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសហភាពអឺរ៉ុប (EU) គ្រោងរៀបចំ ធ្វើឡើងនៅខែកញ្ញាខាងមុខ នៅទីក្រុងប្រ៊ុចសែល។

លោកស្រី Auramon Supthaweethum  អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ (DTN) បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីការរៀបចំសម្រាប់ការចរចា កិច្ចព្រមព្រៀង FTA ។

លោកស្រីបានអះអាងថា “ការចរចានឹងត្រូវធ្វើឡើងចំនួន៣ដង ប៉ុន្តែ ការប្រជុំជាច្រើនដងលើសពីនេះ អាចនឹងត្រូវបានធ្វើឡើងបន្ថែមទៀត ប្រសិនបើមានភាពចាំបាច់”។លោកស្រីបានពន្យល់ថា ក្រុមចរចាចំនួន១៩ ត្រូវបានបង្កើតឡើងដោយផ្អែកលើកត្តាដូចជា ពាណិជ្ជកម្ម ច្បាប់ប្រភពដើម នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម មធ្យោបាយដោះស្រាយពាណិជ្ជកម្ម និងរបាំងពាណិជ្ជកម្មបច្ចេកទេស។First meeting on Thailand-EU free trade to be held in Septemberសហភាពអឺរ៉ុប នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកដំបូងនៅទីក្រុងប្រ៊ុចសែល ខណៈដែលប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់នៅទីក្រុងបាងកក ក្នុងខែមករាឆ្នាំ២០២៤។ ចំំណែកឯការ​ប្រជុំ​លើកទី​៣ នឹង​រៀបចំនៅទីក្រុង​ប្រ៊ុចសែល​វិញ ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៤។First meeting on Thailand-EU free trade to be held in Septemberរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit និងស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis បានព្រមព្រៀងគ្នា ចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀង FTA ថៃ-សហភាពអឺរ៉ុបកាលពីខែមីនាឆ្នាំនេះ ក្នុងគោលបំណងសម្រេចឈាន ដល់កិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២៥។First meeting on Thailand-EU free trade to be held in Septemberនៅក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៣នេះ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសថៃ និងសហភាពអឺរ៉ុបសម្រេច បានទំហំទឹកប្រាក់ចំនួន៥៩៩,៣៦ពាន់លានបាត (ប្រហែល១៧,៥៩ពាន់លានដុល្លារ)៕

តើកម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ តើបច្ចុប្បន្ននេះកម្ពុជា មានតំបន់ការពារធនធានធម្មជាតិប៉ុន្មាន ហើយមានផ្ទៃដីស្មើនឹងប៉ុន្មានភាគរយ នៃផ្ទៃដីរបស់ប្រទេសកម្ពុជាទាំងមូល?។

តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលធានាបាននូវការការពារប្រភេទសត្វព្រៃ និងរុក្ខជាតិសំខាន់ៗ ក៏ដូចជាសហគមន៍ធម្មជាតិ។

សំណួរសួរថា តើបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មានកន្លែង ហើយមានវិសាលភាពសរុប ស្មើនឹងប៉ុន្មានភាគរយនៃផ្ទៃដីប្រទេសទាំងមូល?។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកដល់ឆ្នាំ២០២១នេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
តំបន់ការពារធនធានធម្មជាតិចំនួន៧៣នេះ គឺស្ថិតនៅក្នុងប្រភេ​ទតំបន់ការពារធំៗចំនួន៨ រួមមាន

ទី១ តំបន់ឧទ្យានជាតិ
តំបន់ឧទ្យានជាតិនេះមានចំនួន១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១,៧១៧,៦១៤ ហិកតា រួមមាន ឧទ្យានជាតិកែប ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ”គិរីរម្យ” ឧទ្យា​នជាតិសីហនុ-រាម ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិអូរយ៉ាដាវ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។តំបន់ឧទ្យានជាតិទាំងនេះ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងសម្បត្តិទៅដោយព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានយ៉ាងច្រើនផងដែរ។

ទី២ តំបន់ដែនជម្រកសត្វព្រៃ
តំបន់ដែនជម្រកសត្វព្រៃ ត្រូវបែងចែកជា១៩ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៣,៤៣៣,៣៣៦ ហិកតា រួមមាន ដែនជម្រកសត្វព្រៃឱរ៉ាល់ ដែនជម្រកសត្វព្រៃពាមក្រសោប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃសៀមប៉ាង។

តំបន់ដែនជម្រកសត្វព្រៃទាំងនេះ សម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃរងការគំរាមកំហែង ពពួកមច្ឆាជាតិជិតផុតពូជ និងកម្រ ព្រមទាំងជាជម្រកសត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទ ពិសេសសម្បូរទៅដោយធនធានធម្មជាតិ ព្រៃស្រោង និងព្រៃរបោះជាដើម។

ទី៣ តំបន់ទេសភាព
តំបន់ទេសភាព ត្រូវបែងចែកជា១៣តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប១៥៣,៦០៤ ហិកតា រួមមាន តំបន់រមណីយដ្ឋានអង្គរ តំបន់បន្ទាយឆ្មារ តំបន់ព្រះវិហារ តំបន់អង្លង់ព្រីង តំបន់ទំនាបខាងជើងទន្លេសាប តំបន់បឹងព្រែកល្ពៅ តំបន់អាងត្រពាំងថ្ម តំបន់ប្រាសាទបាកាន “ព្រះខ័នកំពង់ស្វាយ” តំបន់រនាមដូនសំ តំបន់សំបូរព្រៃគុក តំបន់បឹងលំកុដ តំបន់ភ្នំក្រាំងដីមាស និងតំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។ សម្រាប់តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។

ទី៤ តំបន់ប្រើប្រាស់ច្រើនយ៉ាង
តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបែងចែកជា៨ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប៤១៥,៧៩៦ ហិកតា រួមមាន តំបន់ដងព្រែក តំបន់សំឡូត តំបន់ទន្លេសាប តំបន់ពញាក្រែក តំបន់ព្រែកទឹកសាបក្បាលឆាយ តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស តំបន់សសរស្តម្ភសត្វតោ និងតំបន់បឹងយក្ខឡោម។

ទី៥ តំបន់រ៉ាមសារ
តំបន់រ៉ាមសារ ត្រូវបែងចែកជា៥តំបន់ និងមានផ្ទៃដីទំហំសរុប ៦០,៩៩៥ហិកតា រួមមាន តំបន់ស្ទឹងត្រែង តំបន់កោះកាពិ បឹងទន្លេឆ្មារ តំបន់ព្រែកទាល់ និងតំបន់ស្ទឹងសែន។

ទី៦ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល

តំបន់ស្នូលនៃបឋនីយជីវមណ្ឌលនេះ ត្រូវបែងចែកជា ៣ តំបន់ផ្សេងៗគ្នា និងមានផ្ទៃសរុប៤២,២៥៧ ហិកតា រួមមាន តំបន់ព្រែកទាល់ តំបន់ស្ទឹងសែន និងតំបន់បឹងទន្លេឆ្មារ។

ទី៧ តំបន់បេតិកភណ្ឌធម្មជាតិ

តំបន់បេតិកភណ្ឌធម្មជាតិនេះត្រូវបែងចែកជា ១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៣៣,៩៥១ ហិកតា រួមមាន តំបន់ភ្នំត្បែង តំបន់ភ្នំយ៉ាត តំបន់ភ្នំប្រាំពីរ តំបន់ជញ្ជាំង តំបន់គិរីយង់ តំបន់ភ្នំទាក់ទ្រាំង តំបន់ភ្នំព្រះនេត្រព្រះ តំបន់ភ្នំព្រះ-ភ្នំវែង តំបន់ភ្នំយាយសំ តំបន់ភ្នំបាក់ និងតំបន់ភ្នំស្វាយ។

ទី៨ តំបន់ឧទ្យានសមុទ្រ

តំបន់ឧទ្យានសមុទ្រនេះ មានផ្ទៃដីសរុប៥២,៤៤៨ ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ ក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១,៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ ហិកតា។

ការបង្កើតឱ្យមានតំបន់ការពារទាំងអស់នេះ របស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងកែប្រែតំបន់នានា ឱ្យក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ លើកស្ទួយតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាមួយកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបានល្អ ក្រុមហ៊ុនបរទេសធំបានទិញឥណទានកាបូនពីកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦មក កម្ពុជាបានលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា១១.៦ លានដុល្លារអាមេរិក ដើម្បីយកមកពង្រឹងការងារការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើតមុខរបរ និងប្រាក់ចំណូលជូនប្រជាសហគមន៍ កសាងជារបងការពាររឹងមាំ ការពារតំបន់ការពារធម្មជាតិផងដែរ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!