ដោយៈ តែម សុខុម
ញូវដេលី: មេដឹកនាំប្រទេសឥណ្ឌា និងស្រីលង្កា បានចុះកិច្ចព្រមព្រៀង ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសទាំងពីរ ព្រមទាំងពិចារណាសាងសង់ស្ពានដីគោក (Land Bridge) តភ្ជាប់ប្រទេសទាំងពីរផងដែរ។
ការប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីករេមេស៊ីងហេ (Ranil Wickremesinghe) ទៅកាន់ប្រទេសឥណ្ឌា ទីដែលលោកបានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណេរ៉េនដ្រា ម៉ូឌី (Narendra Modi)។
លោក រ៉ានីល វីករេមេស៊ីងហេ បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី មួយថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ របស់លោកចាប់តាំងពីលោកចូលកាន់តំណែងកំពូលនេះ កាលពីឆ្នាំមុន បន្ទាប់ពីការដួលរំសេដ្ឋកិច្ច បានបង្ខំឱ្យអ្នកកាន់តំណែងមុនលោក ត្រូវរត់ភៀសខ្លួនចេញពីប្រទេស។
ជំនួយគាំទ្ររបស់ឥណ្ឌា មានទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំមុនគឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសស្រីលង្កា បន្ទាប់ពីប្រទេសនេះស្ទើរតែអស់ប្រាក់ដុល្លាររលីង ហើយបានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រទេសនេះ ពិបាកក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការនាំចូលសំខាន់ៗរួមទាំងប្រេងឥន្ធនៈ និងថ្នាំពេទ្យផងដែរ។
លោក ម៉ូឌី បានថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា មេដឹកនាំទាំងពីរ “បានអនុម័តឯកសារចក្ខុវិស័យមួយ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរបស់យើង “ដើម្បីពង្រឹងការតភ្ជាប់ដែនសមុទ្រ ផ្លូវអាកាស ថាមពល និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកក្នុងវិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម ការអប់រំកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍជំនាញ។
លោក ម៉ូឌី ក៏បានលើកឡើងដែរថា ភាគីទាំងពីរនឹងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី នៃប្រទេសទាំងពីរ ព្រមទាំងធ្វើការសិក្សាសមិទ្ធលទ្ធភាព សាងសង់បំពង់បង្ហូរប្រេង និងស្ពានដីតភ្ជាប់ប្រទេសទាំងពីរ។
ប្រទេសជិតខាងទាំងពីរនេះ បានលើកឡើងតាមរយៈឯកសារជាយុទ្ធសាស្ត្រថា ការបង្កើត “ការតភ្ជាប់ផ្លូវគោក” ឆ្លងកាត់ច្រកសមុទ្រប៉ាក (Palk Strait) ដែលកន្លែងខ្លះ មានទទឹងត្រឹមតែ២៥ម៉ែត្រនេះនឹងធ្វើឱ្យឥណ្ឌា អាចចូលទៅកាន់កំពង់ផែសំខាន់ៗ នៃក្រុងទ្រីនកូម៉ាលី (Trincomalee) និងក្រុងកូឡុំបូ (Colombo) និងពង្រឹង “ទំនាក់ទំនង ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ”។
យោងតាមមន្ត្រីនៃភាគីទាំងពីរឱ្យដឹងថា គម្រោងតភ្ជាប់បណ្តាញអគ្គិសនី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ និងបំពង់បង្ហូរប្រេងនេះត្រូវបានរំពឹងថា នឹងចំណាយថវិកាសរុប ប្រមាណ៤ពាន់លានដុល្លារអាមេរិក៕ Aljazeera៕


With a plan to cultivate 66 hectares of prime land, Tourism City in it of itself is an eco-system of shop-houses, with villa options ranging from single-detached to twin and greenspaces with its parks, community market and lush gardens all coming together to give residences and experience full of all 21st century creature comforts and convenience balanced by the fresh breezes courtesy of the projects landscaping. We are now 70 hectares. Tourism City is making a bigger change to Siem Reap City. Promotion loan up to 100% and paying only principle for 12months.
Developed by OCIC, a pioneer in real estate and property development, Tourism City was created with a heavy premium placed on developing livable spaces for its residents, by ensuring its closeness to nature making no compromise to Siem Reap’s overall environment of lush greenery with a unique blend of modernity and preservation of green spaces.
Tourism City, with its push for sustainability makes it a model development for Siem Reap and for Cambodia, crafting beyond just houses for people to live in but rather building vibrant communities where families, friends and everyone else can grow together through shared value creation and appreciation for the communities they inhabit and thrive in.
សំណង់អគារនេះរចនាឡើង ស្របតាមស្តង់ដាបៃតង១០០ភាគរយ ហើយអគារនេះ នឹងផ្តល់ជូននូវសេវាកម្មជាច្រើន ដូចជាអាងហែលទឹក និងបន្ទប់ហាត់ប្រាណផងដែរ។ ស្របតាមផែនការដែលបានគ្រោងទុក គម្រោងអគារ Burj Zanzibar នឹងត្រូវចំណាយពេលវេលាសាងសង់រហូតដល់ទៅ៣ឆ្នាំ។
ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន វិស័យសំណង់ ដែលប្រើប្រាស់ស៊ីម៉ង់ បាននិងកំពុងជំរុញវិបត្តិឱ្យកាន់ តែអាប់អួរ ខណៈជាទូទៅស៊ីម៉ង់ គឺជាប្រភពបញ្ចេញឧស្ម័នកាបូនអុកស៊ីតរហូតដល់ទៅ៨% ទៅក្នុងបរិយាកាសរបស់យើង៕

លោកបញ្ជាក់ថា “ក្រោយការបោះឆ្នោតបញ្ចប់នេះ យើងនឹងធ្វើការងារនេះ ហើយខ្ញុំខ្លួនឯងជាអ្នកទទួលបន្ទុកការងារនេះ នៅក្នុងខេត្តព្រះសីហនុ”។ លោកបន្តថា “អាគារជាប់គាំងនៅខេត្តព្រះសីហនុ មានប្រហែល៤០០ ហើយយើងកំពុងស្ថិតនៅក្នុងដំណាក់កាល ធ្វើអត្តសញ្ញាណកម្ម ដើម្បីកំណត់ថាអាគារប្រភេទណា ដែលត្រូវចាត់ចូលអាគារជាប់គាំង និងត្រូវទទួលបានការដោះស្រាយ និងទទួលបានផលប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តរបស់រដ្ឋាភិបាល”។


ជាក់ស្តែង IMF បានបង្កើនទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ រហូតដល់១,៨% ពោលគឺកើនឡើង០,២ភាគរយ ធៀបនឹងការព្យាករក្នុងខែមេសា ដោយ IMF លើកឡើងពីកំណើន នៃការប្រើប្រាស់ដ៏មានភាពធន់ របស់អាមេរិកនៅក្នុងត្រីមាសទី១។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងសារពិសេសកាលពីថ្ងៃទី២៦ កក្កដាថា ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃទី២២ សីហាខាងមុខនេះ។
ទោះជា យ៉ាងណា សមាសភាពនេះមិនទាន់បញ្ជាក់ច្បាស់ជាផ្លូវការនៅឡើយទេ ថាជាការពិតរឺយ៉ាងណា សូមរង់ចាំតាមដានលទ្ធផលនៃការប្រជុំគណៈរដ្ឋមន្រ្តី សំរាប់អាណត្តិថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ

នេះបើយោងតាមការចុះផ្សាយឱ្យដឹង ដោយសារពត៌មានចិន People’s Daily កាលពីពេលថ្មីៗនេះ។ទីក្រុង Wuxi ក្នុងខេត្តJiangsu ភាគខាងកើតប្រទេសចិន និងខេត្តព្រះសីហនុ របស់កម្ពុជា បានប្តេជ្ញាចិត្តជាយូរមកហើយ ក្នុងការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយព្យាយាមប្រែក្លាយវាទៅជាមូលដ្ឋាន នៃការវិនិយោគឆ្លងព្រំដែន សម្រាប់បណ្តាសហគ្រាសនានាមកពីជុំវិញពិភពលោក។
មូលដ្ឋានផលិតកម្ម ដែលលោកYue កំពុងធ្វើការ មានសមត្ថភាពផលិតសំបកកង់រថយន្ត ដឹកអ្នកដំណើរដែលមានសមត្ថភាពខ្ពស់ចំនួន៥លានគ្រាប់ ព្រមទាំងអាចផលិតសំបកកង់រថយន្ត ដឹកទំនិញ និងសំបកកង់រថយន្តក្រុង ដឹកអ្នកដំណើរចំនួន៩០ម៉ឺនគ្រាប់ក្នុងមួយឆ្នាំ៕

ការសម្រុកលក់ចេញប្រាក់ដុល្លារអាមេរិកនេះ បានកើតឡើង បន្ទាប់ពីមេដឹកនាំកំពូលៗនៃប្រទេសចិន បានសន្យាកាលពីថ្ងៃច័ន្ទ ទី២៤ កក្កដា ថា នឹងបង្កើនការគាំទ្រគោលនយោបាយ សម្រាប់សេដ្ឋកិច្ច ស្របពេលសេដ្ឋកិច្ចចិន ងើបឡើងយ៉ាងលំបាកក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើការជំរុញតម្រូវការក្នុងស្រុក និងផ្ដល់សញ្ញាដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
អាជ្ញាធររូបិយវត្ថុរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពាររូបិយប័ណ្ណយ័ន ដែលធ្លាក់ចុះ។ កាលពីសប្តាហ៍មុន ក្រុមនិយ័តករបានបន្ធូរបន្ថយច្បាប់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននានា ខ្ចីប្រាក់នៅបរទេសបន្ថែមទៀត ខណៈធនាគារកណ្ដាលចិនបាន និងកំពុងកំណត់អត្រាការប្រាក់យ៉ាងម៉ឺងម៉ាត់ជាជាងធ្វើការព្យាករទីផ្សារ៕ Reuters៕