ក្រុមហ៊ុនជប៉ុនលំដាប់ពិភពលោកមួយ គ្រោងវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើ (Tree house) នៅតំបន់ឧទ្យានជាតិភ្នំគូលែន

សៀមរាប៖ តំណាងក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ មានបំណងចង់វិនិយោគសាងសង់ផ្ទះបន្តោងដើមឈើ (Tree house)នៅលើតំបន់ភ្នំគូលែន។

លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងតាមរយ:អ្នកបកប្រែកាលពីពេលថ្មីៗនេះថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ដែលជាស្ថាបត្យករ និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានមកកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគសាងសង់ជាផ្ទះបណ្តោងដើមឈើនេះ ។
លោកតំណាងក្រុមហ៊ុនបន្តថា បន្ទាប់ពីបានទស្សនានៅតំបន់ភ្នំគូលែន ក្រុមហ៊ុនបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៅលើខ្នងភ្នំប្រវត្តិសាស្ត្រមួយនេះ។លោក Katsuhito និយាយថា “ភ្នំគូលែនមានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងមានប្រវត្តិជាអតីតរាជធានីបុរាណផងដែរ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ”។បើតាមលោក Katsuhito បើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាគម្រោងនេះ វាបានផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។

លោកថា “ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ដែលអ្នកទេសចរជាច្រើន មានការចាប់អារម្មណ៍។ វានឹងជួយទាក់ទាញអ្នកទេសចរ ដែលមានគុណភាពឲ្យមកលេងកម្សាន្ត និងពន្យារពេលស្នាក់នៅកម្ពុជា បានច្រើនថ្ងៃ ជាពិសេសក្នុងខេត្តសៀមរាបផ្ទាល់”។

យោងតាមក្រុមហ៊ុន TreeFul បានឲ្យដឹងថា ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សារភ្ជាប់នឹងបរិស្ថាន និងជីវ:ចម្រុះ។ មិនតែប៉ុណ្ណោះផ្ទះបន្តោង មិនបានបំផ្លាញដើមឈើនោះទេ តែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញពីសំណាក់ជនខិលខូចទៀតផង។ ដែលថាការពារដើមឈើ សូម្បីតែការសាងសង់ក៏គេបានគិតយ៉ាងល្អិតល្អន់ពីសុវត្ថិភាពរបស់ដើមឈើទាំងនោះដែរ ហើយផ្ទះបន្តោងត្រូវការបរិស្ថាន ដូចនេះគឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលដើមឈើផងដែរ។

លោក Katsuhito បានលើកឡើងថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណិតភាព វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថានជាចាំបាច់។ លោកថា ជប៉ុន ជាប្រទេសដែលស្រលាញ់ និងការពារបរិស្ថានបានល្អបំផុត ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ៕

ខេត្តកោះកុងដាក់ដេញថ្លៃគំរោងសំណង់និងទំនិញចំនួន៨

ដោយៈ ហ្វីអូណា

        កោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការលទ្ឋកម្ម លោកបណ្ឌិត សំឃិត វៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំ បើកឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន៨គម្រោង។ឯកសារដេញថ្លៃ និងពិគ្រោះថ្លៃលទ្ធកម្មទំនិញ និងសំណង់ចំនួន ៨គម្រោងរួមមាន
ទី១-ការផ្គត់ផ្គង់គ្រឿងសង្ហារឹម សម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍។
ទី២- ពិគ្រោះថ្លៃការងារផ្គត់ផ្គង់ឯកសណ្ឋាន ក្រុមប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា
ទី៣-ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ។
ទី៤-ការផ្គត់ផ្គង់សម្ភារបរិក្ខា បច្ចេកទេសព៌ត៍មានវិទ្យា
ទី៥-ការ​ងារជួសជុលសួនច្បារ ចាប់ពីចំនុចស្ពានក្បែរសណ្ឋាគារកោះកុងបេយ៍ មកគល់ស្ពានកោះកុង និងដាំផ្កាក្នុងសួនច្បារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទី៦-
ការរងារស្ថាលូដោះទឹកប្រវែង១.២២៥ម៉ែត្រ អង្កត់ផ្ចិត០.៨ម៉ែត្រ និងស្តារប្រឡាយធម្មជាតិប្រវែង៧២៩ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទី៧ ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែទំហំ២.៨៣៣ម៉ែត្រការ៉េ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង 
និងទី៨-
ការងារជួសជុលរបងសាលាខេត្តបណ្តោ​យ៩៩.៥ម៉ែត្រ ទទឹង៨០ម៉ែត្រ កម្ពស់២ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕

Stocks slip, yen surges on speculation of Bank of Japan policy tweak

SYDNEY : Asian stocks were off five-month highs and the yen extended a sharp rally on Friday with speculation that the Bank of Japan could take another small step toward dismantling its super-easy stimulus policies.

The BOJ sets policy later in the session. The Nikkei newspaper reported, without citing sources, that policymakers will discuss tweaking the yield control policy to allow 10-year government bond yields above a 0.5 per cent cap in some circumstances.
The yield leapt to 0.505 per cent in early trade.

The yen had earlier jumped about 0.5 per cent on the report, gaining even as the dollar rose elsewhere after strong U.S. economic data and a toned down outlook from the European Central Bank.

The yen was holding about 0.5 per cent higher at 138.83 per dollar in early trade, helped by Tokyo consumer prices rising slightly more than expected and as the risk of a policy surprise spooked short sellers.

“I wouldn’t be running short into the BOJ,” said Westpac strategist Imre Speizer.”I think the idea is even a tiny tweak is a big deal for the BOJ. We’ll probably get a reaction either way.”

MSCI’s broadest index of Asia-Pacific shares outside Japan fell 0.4 per cent. Japan’s Nikkei opened 1.4 per cent lower though bank shares surged to an eight-year high on the prospect of rising interest income at lenders.Source: Reuter

កប៉ាល់ទេសចរណ៍ខ្នាតយក្សដំបូងគេបង្អស់ផលិតដោយប្រទេសចិន បានតេស្តសាកល្បងបើកបរដោយជោគជ័យ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុន China State Shipbuilding Corp (CSSC) ដែលជាក្រុមហ៊ុនសាងសង់ កប៉ាល់ធំជាងគេលើពិភពលោកបានឱ្យដឹងថា កប៉ាល់ទេសចរណ៍ដ៏ធំដំបូងគេ ដែលផលិតក្នុងប្រទេសចិន ឈ្មោះ Adora Magic City ទើបតែបានបញ្ចប់ការតេស្តសាកល្បង នៅសមុទ្រលើកដំបូងរបស់ខ្លួន ហើយបានត្រឡប់ទៅកំពង់ផែទីក្រុងសៀងហៃវិញហើយ។

CSSC បានបញ្ជាក់ឱ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅថា ក្នុងអំឡុងពេលសាកល្បង រយៈពេល៨ថ្ងៃ វិស្វករបានសាកល្បងមុខងារចំនួន៦០ ដោយផ្ទៀងផ្ទាត់ដំណើរការនៃប្រព័ន្ធរបស់កប៉ាល់ រួមទាំងថាមពល ការជំរុញ និងការគ្រប់គ្រង។លើសពីនេះទៀត ក្រុមវិស្វករក៏បានត្រួតពិនិត្យ ទៅលើភាពងាយស្រួល និងផាសុកភាពរបស់កប៉ាល់ទេសចរណ៍ដ៏ធំនេះ សម្រាប់អ្នកដំណើរផងដែរ ខណៈការ​សាកល្បង ​លើ​សមុទ្រ​លើក​ទី​២គ្រោង​នឹង​ធ្វើ​ឡើង​មុន​ខែ​តុលា។

ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ កប៉ាល់ទេសចរណ៍ ឬសណ្ឋាគារប្រណិតអណ្តែតទឹកនេះ នឹងត្រូវប្រគល់ជូនអ្នកប្រើប្រាស់របស់ខ្លួននៅចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការឱ្យដឹងពីលោក ​​Chen Gang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding។

ប្រទេសចិនបានខ្នះខ្នែង ក្នុងការសាងសង់កប៉ាល់ទេសចរណ៍ដ៏ធំរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែត្រូវបានរារាំងដោយសារបញ្ហាប្រឈមផ្នែកកង្វះជំនាញរចនា និងការសាងសង់។

ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ CSSC បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ សម្រាប់ការរចនា និងការសាងសង់នាវាកម្សាន្ត Vista-class ចំនួនពីរជាមួយក្រុមហ៊ុន Carnival Corp និងក្រុមហ៊ុន Fincantieri។

យោង​តាម​កិច្ច​ព្រម​ព្រៀង​នេះ កប៉ាល់​ជាច្រើនកំពុង​ត្រូវ​បាន​សាង​សង់​ឡើង ​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន ប៉ុន្តែ​ក្រុមហ៊ុនទាំង​៣ ក៏​មាន​ជម្រើស​ក្នុង​ការ​សាងសង់​ កប៉ាល់ចំនួន៤បន្ថែម​ទៀត ​ដែល​មាន​ប្រភេទ​ដូចគ្នា​ផងដែរ៕

Red Sea Global, Equinox partner to establish new luxury resort in AMAAL

RIYADH: Visitors to AMAALA, one of the world’s most well-preserved natural environments in Saudi Arabia’s Red Sea, will soon experience a new resort with a focus on sports, fitness and lifestyle.

The Public Investment Fund-owned Red Sea Global and US firm Equinox are joining hands to establish Equinox Resort AMAALA, according to a statement.

“AMAALA brings the best in health and wellness together in an area of extraordinary natural beauty to offer exceptional and transformative experiences for guests,” Group CEO of RSG John Pagano said. 

He added: “Equinox’s unique brand of luxury and fitness is a fantastic fit, allowing visitors to choose seeking self-improvement during their stay, getting back to nature on land or at sea, or simply enjoying quiet moments with loved ones in comfort and privacy.”

The new hotel will comprise 128 keys, including two luxury penthouses and a suite of amenities such as several world-class culinary concepts.  
In addition to this, the new hotel will also feature a magnesium salt rooftop pool, spa, beach club, and an Equinox fitness club.

The statement further revealed that Equinox Resort AMAALA will be a key part of the AMAALA Marina Village, which is home to a collection of luxury hotels, villas and condominiums.

Designed by British international architecture firm Foster + Partners, the new hotel will be built in such a way that it will ensure complete connectivity to the surrounding area. Source: Arab News

ក្រុមហ៊ុនអាមេរិក និងអារ៉ាប៊ីសាអូឌីតប្រកាសចាប់ដៃគ្នាដើម្បីបង្កើតរមណីយដ្ឋានប្រណីត នៅសមុទ្រក្រហម

ដោយ: គង់ លាងហួរ

រីយ៉ាដ: ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ AMAALA ដែលជាបរិស្ថានត្រូវបានថែរក្សាយ៉ាងល្អបំផុត របស់ពិភពលោកនៅសមុទ្រក្រហម របស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបាននូវបទពិសោធន៍នៃរមណីយដ្ឋានថ្មីមួយ ដែលផ្តោតលើកីឡា សម្បទា និងរបៀបរស់នៅ Lifestyle។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនអភិ វឌ្ឍន៍ ដែលមានចក្ខុវិស័យបំផុតមួយនៅលើពិភពលោកគឺ Red Sea Global (RSG) និងក្រុមហ៊ុនអាមេរិក Equinox កំពុងចាប់ដៃគ្នា ដើម្បីបង្កើតរមណីយដ្ឋាន Equinox Resort AMAALA។លោក John Pagano នាយកប្រតិបត្តិក្រុមហ៊ុន RSG បានលើកឡើងថា “AMAALA នាំមកនូវសុខភាព និងសុខុមាលភាពល្អបំផុតជាមួយគ្នា នៅក្នុងតំបន់នៃសម្រស់ធម្មជាតិដ៏អស្ចារ្យ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងផ្លាស់ប្តូរសម្រាប់ភ្ញៀវទេសចររបស់យើង”។សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថា Equinox Resort AMAALA នឹងក្លាយជាផ្នែកសំខាន់មួយនៃភូមិ AMAALA Marina ដែលជាកន្លែងប្រមូលផ្តុំ នៃសណ្ឋាគារប្រណីតៗ វីឡា និងខុនដូផងដែរ។រចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ អង់គ្លេស Foster + Partners សណ្ឋាគារថ្មី នឹងត្រូវបានសាងសង់តាមរបៀបមួយ ដែលវានឹងធានាបាននូវការតភ្ជាប់ យ៉ាងពេញលេញទៅកាន់តំបន់ព័ទ្ធជុំវិញ។

លោក Christopher Norton នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Equinox Hotels បានមានប្រសាសន៍ថា “AMAALA គឺជាទិសដៅដ៏សមស្របល្អឥតខ្ចោះ រួមជាមួយនឹងបេសកកម្មរបស់យើង ក្នុងការកំណត់ឡើងវិញនូវបដិសណ្ឋារកិច្ចប្រណីត”។លោកបានបន្ថែមថា “ការផ្តល់ជូនរមណីយដ្ឋាន ដ៏មានភាពខុសប្លែកគ្នាខ្ពស់របស់យើង នឹងផ្តល់ឱ្យភ្ញៀវនូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន ពោលគឺមានតែម៉ាកយីហោ Equinox ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន”៕

Asian shares climb after Fed hikes as expected; eyes on Europe, Japan

SYDNEY: Asian shares advanced and the dollar fell on Thursday (Jul 27) after a well-flagged US rate rise delivered no major surprises, although policymakers in Europe and Japan could pose risks for markets with their own interest rate decisions.

S&P 500 futures rose 0.2 per cent while Nasdaq futures gained 0.5 per cent, helped by a 6.8 per cent jump in Meta Platforms in after-hours trading. Facebook’s parent company reported a strong rise in advertising revenue, topping Wall Street targets.
In Asia, MSCI’s broadest index of Asia-Pacific shares outside Japan rose 1.2 per cent amid hopes that the US tightening cycle could be over now.

Japan’s Nikkei was flat.
China’s blue chips added 0.6 per cent while Hong Kong’s Hang Seng index gained 1.5 per cent.

During the much-watched press conference, Chair Jerome Powell remained non-committal about the prospects of a hike in the next meeting in September, though analysts said a continued slowing of inflation and weaker economic data may prompt policymakers to pause.

“Chair Powell post the FOMC outcome started off sticking to script, but slowly morphed to an acknowledgement that inflation has indeed fallen, the real rate had risen and was indeed in a restrictive state,” said Padhraic Garvey, regional head of research, Americas, at ING.

“As the conference went on he was almost on the verge of a nod towards an eventual rate cutting track down the line,” said Garvey.

“Next up is the ECB’s Lagarde, who is more prone to deviate. The 25bp hike is not the point. The tone is.”Source: Reuters

ថៃ ពិចារណាមិនយកថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីសម្រេចគោលដៅ

តែម សុខុម

ហាណូយ: សមាគមភ្នាក់ងារទេសចរណ៍ថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ មិនយកថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន ដើម្បីសម្រេចគោលដៅចំនួនភ្ញៀវទេសចរណ៍ដែលបានកំណត់សម្រាប់ឆ្នាំនេះ។

ប្រទេសថៃ បានកំណត់គោលដៅគោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន៥លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែប្រមាណ១,៦លាននាក់ប៉ុណ្ណោះក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ នេះបើយើងតាមការចុះផ្សាយរបស់កាសែត The Star។ថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ប្រទេសថៃ រួមទាំងថ្លៃសេវាផងនោះ គឺចន្លោះពី៥៥ដុល្លារ ទៅ៦៨ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ ខណៈតម្លៃទិដ្ឋាការដែលបង់ផ្ទាល់ពេលទៅដល់មានតម្លៃ៦៥ដុល្លារ។

ទន្ទឹមនេះ បណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិន បន្ថែមទៀតផងដែរ ក្រោយបើកព្រំដែនឡើងវិញ។

តួយ៉ាង ពេលនេះប្រទេសម៉ាឡេស៊ី កំពុងផ្ដល់នីតិវិធីទិដ្ឋាការកាន់តែងាយស្រួលដែលចំណាយពេលត្រឹមតែ១ទៅ៣ថ្ងៃ ដោយយកថ្លៃទិដ្ឋាការក្នុងមនុស្សម្នាក់ត្រឹមតែ២៨ដុល្លារប៉ុណ្ណោះ៕ VN Express ៕

Expat pay packages jump in Singapore, drop in Hong Kong

The cost of expat pay packages in Singapore climbed 4% last year, while those for foreign workers in Hong Kong fell, according to a new study by expat consultancy ECA International.

Total pay and benefits packages for average expat middle managers in Singapore rose to US$258,762, mainly due to higher rental costs. The increase narrowed the gap with rival Hong Kong, which saw typical expat packages fall 2% to $278,020.

Despite the drop in real terms, Hong Kong climbed three places to become the world’s fifth-most expensive place to send expat workers. Singapore sat at 16th place in the rankings. The top spot was retained by the United Kingdom, where the average package — comprising salary, tax and benefits such as accommodation, international schooling and utilities — amounted to $441,608, though salary only made up 18% of the total.

Japan, India and China took spots two, three and four in the MyExpatriate Market Pay Survey global ranking.Source: Bloomberg

ឥណ្ឌូនេស៊ីបិទគេហទំព័រ X.com របស់Elon Musk ក្រោមការទប់ស្កាត់រឿងកូនជ្រូក និងល្បែងស៊ីសង

ដោយៈ តែម សុខុម

ហ្សាការតា: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមX របស់លោក Elon Musk ដែលទើបតែប្ដូរឈ្មោះពីTwitter បានជួបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលនៅឥណ្ឌូនេស៊ី បន្ទាប់ពីគេហទំព័រ X.com របស់ក្រុមហ៊ុននេះត្រូវបានបិទ ឬ ប្លុកក្រោមការទប់ស្កាត់ របស់ប្រទេសនេះលើរឿងកូនជ្រូក និងល្បែងអនឡាញ។

ក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ីបាននិយាយថា គេហទំព័រនេះ ត្រូវបានរឹតបន្តឹងដោយសារដែន ឬ Domain នៃគេហទំព័រនេះ ធ្លាប់ត្រូវបានប្រើប្រាស់ដោយគេហទំព័រនានា ដែលមិនគោរពច្បាប់ដ៏តឹងរ៉ឹង របស់ប្រទេសឥណ្ឌូនេស៊ី ប្រឆាំងមាតិកា “អវិជ្ជមាន” ដូចជារឿងកូនជ្រូក និងល្បែងស៊ីសងជាដើម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី២៦ កក្កដា។លោក Usman Kansong អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងនេះនិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានទាក់ទងទៅក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមX របស់លោក Elon Musk ដើម្បីបញ្ជាក់អំពីចរិតលក្ខណៈនៃគេហទំព័រនេះ។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃអង្គារ ទី២៥ កក្កដា ថា “នៅថ្ងៃនេះ យើងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុន Twitter ហើយពួកគេនឹងផ្ញើលិខិតមកយើង ដើម្បីបញ្ជាក់ថា គេហទំព័រ X.com នឹងត្រូវបានប្រើប្រាស់ដោយ Twitter”។ដោយសារចំណាត់ការបិទនេះ ប្រជាជនឥណ្ឌូនេស៊ី មិនអាចចូលទៅប្រើប្រាស់វេទិកា ឬPlatform X នាពេលបច្ចុប្បន្ននេះ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ឬ X ប្រមាណ២៤លាននាក់ក្នុងចំណោមប្រជាជនឥណ្ឌូនេស៊ី សរុប២៧០លាននាក់។

ការបិទ ឬប្លុកនេះ កើតមានឡើងក្រោយពីក្រុមអ្នកវិភាគ និងភ្នាក់ងារម៉ាកយីហោ (Brand Agency) បានលើកឡើងថា ការប្ដូរឈ្មោះក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គម Twitter ទៅ “X” ពីសំណាក់លោក Elon Musk អាចធ្វើឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter បាត់បង់តម្លៃចន្លោះពី៤ពាន់លានដុល្លារ ទៅ២០ពាន់លានដុល្លារ៕ Aljazeera៕