ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កំពុងចាត់វិធានការកែលម្អការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិន ដោយប្រើប្រាស់ផ្លូវដែកល្បឿនលឿនតភ្ជាប់ប្រទេសឡាវ និងប្រទេសចិន។
ក្រសួងបានបន្តអះអាងថា ផ្លូវដែលកម្ពុជាដឹកទំនិញឆ្លងកាត់តាមប្រទេស ថៃ និងវៀតណាម បច្ចុប្បន្នកំពុងបង្ក ជាបញ្ហាប្រឈម និងបង្កើនការចំណាយសម្រាប់ពាណិជ្ជករ។
នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Laotian Times នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកវិនិយោគ និងទីប្រឹក្សាចិនជាច្រើនបានសម្តែងក្តីព្រួយបារម្ភអំពីការកើនឡើងនៃការចំណាយ និងភាពស្មុគស្មាញ ក្នុងការប្រើប្រាស់ប្រទេសជិតខាងជាផ្លូវឆ្លងកាត់សម្រាប់ដឹកទំនិញទៅកាន់ប្រទេសចិន។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងកំពុងសម្របសម្រួលផែនការដើម្បីជួយសម្រួលដល់អ្នកវិនិយោគចិនក្នុងការដឹកជញ្ជូនទំនិញកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈប្រទេសឡាវ ដោយប្រើប្រាស់សេវាកម្មរថភ្លើងល្បឿនលឿនថ្មីរបស់ប្រទេសនេះ។ផ្លូវដែលត្រូវបានស្នើឡើងនឹងចាប់ផ្តើមក្នុងរាជធានីភ្នំពេញ និងឆ្លងកាត់ខេត្តកំពង់ចាមត្បូងឃ្មុំ ក្រចេះ និង ស្ទឹងត្រែង មុននឹងឈានចូលទៅកាន់ប្រទេសឡាវ និងបន្តទៅកាន់ប្រទេសចិន ។
លោក គង់ វិមាន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ឡាវ និងចិន បានបង្កើតនីតិវិធី និងកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនរួចមកហើយ ដោយអាចធានាបាននូវលំហូរទំនិញយ៉ាងរលូន។
តាមរយៈការជ្រើសរើសផ្លូវដែកល្បឿនលឿនតភ្ជាប់ប្រទេសឡាវ និងចិន ជាផ្លូវពាណិជ្ជកម្មថ្មី ក្រុមហ៊ុនចិនរំពឹងថា វានឹងអាចជួយកាត់បន្ថយដល់ការចំណាយ និងបទពិសោធន៍នីតិវិធីសាមញ្ញ មិនដូចឧបសគ្គដែលជួបប្រទះនៅពេលប្រើប្រាស់ផ្លូវថៃ និងវៀតណាមនោះទេ៕



លោកបានបន្ថែមទៀតថា ការលក់អចលនទ្រព្យ បានកើនឡើងទ្វេរដង ចាប់តាំងពីប្រទេសជប៉ុន បើកព្រំដែនឡើងវិញស្វាគមន៍ភ្ញៀវទេសចរកាលពីខែតុលា ហើយការសាកសួរព័ត៌មាន អចលនទ្រព្យពីសំណាក់ប្រទេសសិង្ហបុរី បានកើនឡើង៣ដង។លោកគូសបញ្ជាក់ថា ពិព័រណ៍ពិភពលោក ដែលជាព្រឹត្តិការណ៍អន្តរជាតិ បានរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង និងគម្រោងកាស៊ីណូ និងរីហ្សតខាងលើនេះ ត្រូវបានរំពឹងថានឹងជំរុញទេសចរណ៍ ព្រមទាំងតម្រូវការលំនៅដ្ឋាន និងកន្លែងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរផងដែរ។
ក្រុមហ៊ុន MGM Resorts International កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជប៉ុន Orix លើគម្រោងនេះ ដែលនឹងមានសណ្ឋាគារ កន្លែងកម្សាន្ត និងមជ្ឈមណ្ឌលសន្និសីទ ហើយនឹងប្រកួតប្រជែងដណ្ដើមភ្ញៀវ ពីបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូង និងសិង្ហបុរី ព្រមទាំងម៉ាកាវ ផងដែរ។
ក្នុងជំនួបនេះ លោកឈាន ហុងសាន បានអបអរចំពោះកម្ពុជាពាក់ព័ន្ធដំណើរការរៀបចំការបោះឆ្នោត ដែលមានភាពរលូន សណ្តាប់ធ្នាប់ សេរី យុត្តិធម៌ តម្លាភាព និងសន្តិវិធី ខណៈមានអ្នកចូលរួមបោះឆ្នោតក្នុងអត្រាខ្ពស់រហូត៨៤,៥៨% ហើយលោកក៏បានកោតសរសើរពីវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច តាមរយៈការរីកលូតលាស់ នៃជីវភាពប្រជាជន។ជាមួយគ្នានេះ លោកឈាន ហុងសាន បានលើកឡើងដែរថា ចិនបន្តគាំទ្រជានិរន្តរ៍លើអធិបតេយ្យ សេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងស្របនឹងលក្ខខណ្ឌពិសេសរបស់កម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំង២ បានពិភាក្សាស្វែងរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិ រវាងគណបក្សកាន់អំណាច ដែលដឹកនាំប្រទេសទាំង២ ពោលគឺរវាងគណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្សកុម្មុយនីស្តចិន(CPC) លើផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រ សម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង រួមទាំងការផ្លាស់ប្តូរវប្បធម៌។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតយ៉ង់ ពៅបានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា ចិន កាន់តែស្អិតល្មួតរហូតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅឆ្នាំ២០២៣នេះ ដោយប្រទេសទាំង២ មានទំនាក់ទំនងល្អ ជាយូរលង់ស្រាប់រយៈពេល៦៥ឆ្នាំ ហើយជំនួបរវាងអនុរដ្ឋមន្ត្រី ការបរទេសបក្សកុម្មុយនីស្តចិន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រោយការបោះឆ្នោតនេះ កាន់តែបញ្ជាក់បន្ថែមទៀត។
លោកបញ្ជាក់ថា “កម្ពុជាស្និទ្ធស្នាលជាមួយចិន ពីព្រោះចិនផ្តល់ប្រយោជន៍ធំដល់កម្ពុជា”។កម្ពុជានិងចិនបានឈានដល់កម្រិត ទំនាក់ទំនងត្បូងពេជ្រក្នុងឆ្នាំ២០២៣នេះ នៅក្នុងខួបអនុស្សាវរីយ៍ការទូត លើកទី៦៥ឆ្នាំនៃប្រទេសទាំង២៕
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងរៀបចំ និងដំណើរការជើងហោះហើរសាកល្បងមិនមែនពាណិជ្ជកម្ម និងមិនរកផលចំណេញមួយចំនួនចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៥ ខែតុលា។លើសពីនេះ ជើងហោះហើរពាណិជ្ជកម្មទាំងអស់ និងទំនិញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងត្រូវផ្ទេរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរចាប់ពីថ្ងៃទី ១៦ ខែតុលា។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះ ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត4E ដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ និងអាចទទួលការចុះចតបាន នូវយន្តហោះគ្រប់ប្រភេទ។
លោកបានបន្ថែមទៀតថា “វាជាសមិទ្ធិផលថ្មីមួយទៀត ដែលមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ទៅដល់ប្រជាជន ដែលរស់នៅជុំវិញតំបន់នេះផងដែរ”៕
លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Public Limited តំណាងអ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ការបើកសម្ពោធខ្សែរថភ្លើងកម្ពុជា-ថៃលើកនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ និងបណ្តាញដឹកជញ្ជូនភស្តុភាកម្មតភ្ជាប់តំបន់អាស៊ាន និងចិន ពីចំណុចចាប់ដើមទៅដល់គោលដៅ ជាមួយនឹងទម្រង់ជាច្រើន នៃការដឹកជញ្ជូនចម្រុះ ដែលអាចកាត់បន្ថយការចំណាយ ការដឹកជញ្ជូនសន្សំសំចៃថាមពល មិនប៉ះពាល់ដល់បរិស្ថាន និងការលើកកម្ពស់ធ្វើឱ្យប្រសើរឡើង នូវស្តង់ដារងាយស្រួលសម្រាប់ពាណិជ្ជកម្មពិភពលោក។
ក្រុមហ៊ុន PTT និង GML រំពឹងថា រថភ្លើងបើកសម្ពោធលើផ្លូវកម្ពុជា-ថៃនេះ នឹងជាជម្រើសដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្ម ដែលមានប្រសិទ្ធភាព សម្រាប់ពាណិជ្ជកររវាងប្រទេសថៃ និងកម្ពុជា និងពង្រីកបន្ថែមទៀតនូវពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញ តាមរយៈប្រព័ន្ធផ្លូវដែករវាងប្រទេសថៃ និងកម្ពុជា និងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា បាននិងកំពុងធ្វើទំនើបកម្មផ្លូវដែកក្នុងគោលបំណង ជំរុញការដឹកជញ្ជូនទាំងទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវដែក ជាពិសេសគឺការតភ្ជាប់ ជាមួយប្រទេសជិតខាង និងព្រមទាំងការដោះដូរទំនិញឆ្លងដែន និងវិស័យទេសចរណ៍។
ម្យ៉ាងទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេស គ្រាដែលកម្ពុជាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ក្រឡាគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកមានតម្លៃថោកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលកម្ពុជា និងថៃ គ្រោងសម្រេចឲ្យបាន នូវទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារនាឆ្នាំ ២០២៥។
ទាក់ទងនឹងការកំណត់តភ្ជាប់ផ្លូវដែករបស់កម្ពុជា គឺធ្វើឡើងបន្ទាប់ពីភាគីថៃ បានស្ថាបនារួចរាល់ ហើយផ្លូវដែកនេះបានចូលមកព្រំប្រទល់ខេត្តស្រះកែវ នៅទល់មុខក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា បន្ទាប់ពីតភ្ជាប់រួច ទេសចរអាចធ្វើដំណើរពីសិង្ហបុរី ចូលម៉ាឡេស៊ី រួចចូលមកប្រទេសថៃ និងចូលមកកម្ពុជា៕






According to the MoU, this collaboration is just the beginning of an ongoing strategic alliance that aims to broaden access to financial services. In his statement, Dr. Morarith elaborated on the convenience of Chief Easy’s micro-lending app, emphasizing that it enables customers to evaluate their microloan eligibility through the digital banking system. Applications for microloans can be submitted digitally, further simplifying the process.
This partnership is an innovative fusion of education and finance, designed to enhance the digital banking experience and ease the financial burden of education. To access these services, customers can download the Chief Easy app on the App Store (
This collaboration between Chief Bank and NUCK could mark a paradigm shift in how educational institutions and financial organizations work together to drive financial inclusion and digital banking adoption.
កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី២របស់សហរដ្ឋអាមេរិក ត្រូវបានជំរុញដោយការវិនិយោគអាជីវកម្ម ការទិញរបស់រដ្ឋាភិបាល ការវិនិយោគសារពើភ័ណ្ឌ និងការចំណាយរបស់អ្នកប្រើប្រាស់។
ចំណែក ការវិនិយោគអាជីវកម្មមិនមែនលំនៅដ្ឋានបានកើនឡើងយ៉ាងខ្លាំងរហូតដល់អត្រា៧,៧% នៅក្នុងត្រីមាសទីពីរ ពោលគឺកើនឡើងពីអត្រា០,៦% នៅដើមឆ្នាំ២០២៣នេះ។
ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ឆ្លុះបញ្ចាំងឱ្យឃើញពីការស្រុតចុះនៃតម្រូវការ ដែលធនាគារកណ្តាលអាមេរិកបាននិងកំពុងព្យាយាមសម្រេចឱ្យបានតាមរយៈការដំឡើងអត្រាការប្រាក់របស់ខ្លួនជាបន្តបន្ទាប់៕







ចំណែកអ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន Propnex Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ តំបន់ប៉ែកខាងត្បូងភ្នំពេញ ហាក់មានសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគខ្លាំង ពីព្រោះតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ដែលមានការទាក់ទាញ ដល់ការវិនិយោគដូចជាផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមជាមួយនឹងផ្សារទំនើបធំៗជាដើម៕

គំរោង Bay of Lightបាននិងកំពុងវិនិយោគ លើផ្ទៃដីទំហំជាង៨០០ហិកតា ដែលភាគច្រើនផ្ទៃដីរបស់ទីក្រុងនេះ ត្រូវបានចាក់បំពេញដោយខ្សាច់លើឆ្នេរសមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៥០ហិកតា ក្នុងជំហានដំបូងប៉ុណ្ណោះ
គំរោងដ៏ធំនេះ ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ដែលគំរោងនេះតាមផែនការនឹងរៀបចំឲ្យមានកន្រ្តកខ្សែកាប ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិះកម្សាន្ត និងសេវាកម្មជាច្រើនទៀតដូចជា លំនៅដ្ឋាន ខុនដូ អាផាតម៉ិន សណ្ឋាគារប្រណីត ភោជនីយដ្ឋាន និងសេវាកម្មកំសាន្តនានាជាច្រើនទៀត៕