ក្រុមអ្នកជំនាញជើងចាស់លើកឡើងពីដំណោះស្រាយដើម្បីរកច្រកចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជា

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ស្របពេលវិស័យអចលនវត្ថុ និងសំណង់នៅកម្ពុជាកំពុងជួបផលលំបាក អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។

វិស័យនេះ បាននិងកំពុងជួបបញ្ហាប្រឈមជាច្រើន ដោយសារ​វិបត្តិជំងឺកូវីដ១៩ និងការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញយឺតៗ និងស្ថិតក្នុងសញ្ញាមិនច្បាស់លាស់។

អគ្គនាយកក្រុមហ៊ុនR- Investment Group លោកឧកញ៉ាបណ្ឌិតតេង រិទ្ឋីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៥ កក្កដាថា ការដោះស្រាយបញ្ហានេះ ទាមទារនូវ​យន្តការសំខាន់ៗចំនួនបីដូចជា ទី១ ការចូលរួមរបស់រដ្ឋាភិបាល ដែលត្រូវតែមានដំណោះស្រាយ និងជួយដល់ផ្តល់នូវលក្ខខ័ណ្ឌល្អដូចជាការ អនុគ្រោះលើឯកសារច្បាប់ផ្សេងៗ ដែលធ្វើឲ្យអ្នកវិនិយោគមិនមានបញ្ហាផ្លូវចិត្ត និងជួយសម្រួលបែបបទនិតិវិធីឲ្យបានលឿន ទាក់​ទងការទិញលក់អចលនទ្រព្យ និងជួយសម្រួលឯកសារច្បាប់ ដើម្បីឲ្យអ្នក​វិនិយោគមានភាពងាយស្រួល ដើម្បីឲ្យប្រជាពលរដ្ឋទិញ លក់ ដោយគ្មានការភ័យខ្លាច។ ទី២ វិស័យហិរញ្ញវត្ថុ គឺគ្រឹះស្ថានធនាគារនានាគួរផ្តល់ឥណទាន និងអនុគ្រោះដល់កម្ចីនានា ដោយសារបច្ចុប្បន្នធនាគារនានា មិនផ្តល់ឥណទាន ដល់អ្នកវិនិយោគអចលនទ្រព្យសោះ ដែលធ្វើឲ្យអ្នកវិនិយោគមិនអាចសាងសង់ផ្ទះ សណ្ឋាគារ និងដីបានឡើយ។ បច្ចុប្បន្នឲ្យតែនិយាយពីការអភិវឌ្ឍន៍ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ ធនាគារមិនផ្តល់ឲ្យឡើយ ដែលបញ្ហានេះធនាគារ គួរតែផ្តល់ការអនុ​គ្រោះ និងផ្តល់ឥណទានលើវិស័យនេះឡើងវិញ។

លោកឧកញ៉ាបណ្ឌិតតេង រិទ្ឋី(រូបភាពពី Facebook )អគ្គនាយកក្រុមហ៊ុនR- Investment Group

ទី៣ លោកឧកញ៉ាបានបន្តថា ”ខ្ញុំយល់ថាអចលនាប្រជាជនយើង គួរត្រូវបានលើកទឹកចិត្ត កុំចាំមើលគ្នា និងមានអារម្មណ៍ភ័យខ្លាចក្នុងការទិញ លក់ផ្ទះសម្បែង ដែលធ្វើឲ្យវិស័យនេះជាប់គាំងទាំងអស់គ្នា”។ លោកបន្តថា “បច្ចុប្បន្ន ខ្ញុំសង្កេតឃើញគាត់មានតម្រូវការ​តែគាត់មិនធ្វើសកម្មភាព ដោយសារតែគាត់ខ្លាចឬបារម្ភ ដែលធ្វើឲ្យប៉ះពាល់ទាំងអស់គ្នា”។ លោកបន្តទៀតថា តាមពិតវិស័យអចលនទ្រព្យយើង នៅតែដំណើរការនៅឡើយទេ គឺប្រជាពលរដ្ឋនៅតែមានតម្រូវការផ្ទះ សម្បែងធម្មតា តែផលប៉ះពាល់ក្រោយកូវីដ១៩ មិនសូវមានផលប៉ះពាល់ដល់វិស័យ​ផ្សេងធ្ងន់ធ្ងរទេ តែវិស័យអចលនទ្រព្យបានរងផលប៉ះពាល់ ដោយសា​រ​ការភ័យខ្លាច និងវិបត្តិសាកល ដែលធ្វើឲ្យមានបញ្ហាដល់សង្គមទាំងមូល។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “អ្វីជាសំណូមពរ គឺប្រជាពលរដ្ឋកុំមានការភ័យខ្លាច តែគួរវិនិយោគផ្ទះសម្បែងសម្រាប់ការស្នាក់នៅគួរតែធ្វើចុះ ប៉ុន្តែបើការវិនិយោគ ដោយមានការបញ្ចុះបញ្ចូលដោយប្រាប់ពី​ផលចំណេញ ពួកគាត់គួរប្រុងប្រយ័ត្នផងដែរ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekong បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការគាំទ្រពីរដ្ឋាភិបាលពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យវិស័យនេះងើបឡើងមកវិញ។ អ្វីដែលលោកសំដៅ គឺរដ្ឋាភិបាលគួរបញ្ចេញ​កញ្ចប់ឥណទានពិសេសណាមួយ ដើម្បីជួយដល់អ្នកនៅក្នុងវិស័យនេះអាចធ្វើសកម្មភាពបាន។ លោកបន្តថា “លើសពីនេះ ធនាគារនានាក៏គួរផ្តល់នូវការអនុ​គ្រោះលើឥណទាន និងបញ្ចេញឥណទាន ដើម្បីជួយស្រោចស្រង់​វិស័យនេះឲ្យងើបឡើងវិញបានឆាប់រហ័ស”។

លោកច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekong

ទន្ទឹមនឹងនេះ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ដែលជាជើងចាស់មួយរូបក្នុងវិស័យនេះ បានលើកឡើងនូវគំនិតមួយចំនួន ទាក់ទងនឹងវិបត្តិនេះផងដែរ។ លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ដើម្បីធ្វើឲ្យវិស័យនេះ កំរើកឡើងវិញនៅក្នុងដំណាក់កាលនេះ គឺពាក់ព័ន្ឋនឹងវិបត្តិលំហូរសាច់ប្រាក់ទាំងក្នុង និងក្រៅប្រទេស ដែលតាមពិតវិស័យនេះ មិនទាន់ឆ្អែតនៅឡើយទេ។ លោកបន្តថា “វិស័យនេះពាក់ព័ន្ឋនឹងចរន្តសាច់ប្រាក់ ដែលបញ្ហានេះបានគាំងជាសាកល មិនមែនតែកម្ពុជានោះទេ”។ លោកបន្តថា “ហេតុនេះ ដើម្បីឲ្យវិស័យនេះងើបឡើងវិញ គួរមានយន្តការលើកទឹកចិត្ត គឺការផ្តល់ការស្នាក់នៅរយៈពេលវែង ការផ្តល់សញ្ជាតិ និងការវិនិយោគនៅតំបន់ណាមួយ ដែលជនបរទេសអាចទិញដីធ្លីបាន”។

លោកបានលើកជាឧទាហរណ៍ថា វិស័យអចលនទ្រព្យមានបួនផ្នែកដូចជា កសិកម្ម ឧស្សាហកម្ម លំនៅដ្ឋាន និងពាណិជ្ជកម្ម ហេតុនេះរដ្ឋាភិបាល ចង់ជម្រុញវិស័យណាឲ្យងើបឡើងវិញ គឺរដ្ឋាភិបាលគួរមានយន្តការលើកទឹកចិត្តជនបែបណា ដើម្បីឲ្យពួកគេមកវិនិយោគនៅកម្ពុជា។ លោកឧកញ៉ានួន រិទ្ឋីបានបន្តថា អញ្ចឹងត្រូវមើលច្បាប់របស់យើងដែរថា តើរដ្ឋធម្មនុញ្ញរបស់យើងអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋទិញដីឬទេ? បើមិនទាន់អនុញ្ញាត្ត រដ្ឋាភិបាលគួរបង្កើតហ្សូនណាមួយឲ្យជនបរទេសអាចទិញដីបាន ឬក៏ជនបរទេសវិនិយោគក្នុងទំហំទឹកប្រាក់ប៉ុណ្ណា អាចផ្តល់សញ្ជាតិជូនពួកគាត់បាន។

លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA

លោកបន្តថា ដូចជាក់ស្តែងនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ គឺជនបរទេសអាចមានសិទ្ឋទិញដីបាន ដោយសារខេត្តនោះមានការអភិវឌ្ឍយឺត ដូច្នេះរដ្ឋាភិបាលថៃ លើកទឹកចិត្តឲ្យជនបរទេសទិញដី នៅខេត្តរ៉ាក់យ៉ងបាន ហើយធ្វើឲ្យតម្លៃដី និងសេដ្ឋកិច្ចនៅតំបន់នោះងើបឡើងវិញ។ ចំណែកផ្នែកខុនដូវិញ ដើម្បីយើងអាចស្តារខុនដូបាន រដ្ឋាភិបាលអាចផ្តល់នូវការស្នាក់នៅ រយៈពេលវែងនៅកម្ពុជា ឬជនបរទេសវិនិយោគក្នុងទំហំទឹកប្រាក់២០ ទៅ៣០ម៉ឺនដុល្លារ ពួកគេអាចទទួលបាន​ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នៅកម្ពុជា គឺសុទ្ឋតែជាយន្តការដែលរដ្ឋាភិបាលគួរពិចារណាផងដែរ។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ធ្លាប់បានលើកឡើងកន្លងមកផងដែរថា រដ្ឋាភិបាលគួរបង្កើតតំបន់មួយ ដែលអនុញ្ញាត្តឲ្យជនបរទេ​សអាចមានសិទ្ឋទិញដីបាន និងបង្កើ​តតំបន់សេដ្ឋកិច្ចពិសេស នៅតំប​ន់នោះ ដោយសាងសង់រោងចក្រឲ្យអ្នកវិនិយោគបរទេស ប្រើប្រាស់ដោយឥតគិតថ្លៃ និងលើកទឹកចិត្តទាំងថ្លៃទឹក ថ្លៃភ្លើង លោកជឿថាតំបន់នោះនឹងរីកចម្រើនខ្លាំង និងទាក់ទាញការវិនិយោគកាន់តែច្រើន ហើយតំបន់ជុំវិញនោះពី៥ ទៅ១០គីឡូម៉ែត្រ ក៏នឹងទទួលបានផលពីតំបន់នោះផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង

លោកបណ្ឌិតបានបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរលើកទឹកចិត្តឲ្យជនជនជាតិខ្មែ​រ រស់នៅក្រៅប្រទេសឲ្យចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន ព្រោះជនជាតិខ្មែររស់នៅបរទេសមានប្រាក់ច្រើនណាស់។ លោកបន្តថា “ទំហំទឹកប្រាក់របស់ជនជាតិខ្មែរ រស់នៅបរទេស មានទំហំធំណាស់ ហេតុនេះបើសិនជាពួកគាត់ ត្រូវបានលើកទឹកចិត្តមកវិនិយោគនៅក្នុងស្រុកវិញ ខ្ញុំជឿថាវិស័យអចលនទ្រព្យនឹងរីកចម្រើនខ្លាំង ហើយសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញលឿន”៕

ផែនការអនាគតដ៏ត្រចះត្រចង់មួយនឹងរះឡើងនៅទីក្រុងកោះពេជ្រ

ដោយ: គង់ លាងហួរ

ភ្នំពេញ: អគ្គនាយករងក្រុមហ៊ុនOCIC Group លោក Tea Thierry បានមានប្រសាសន៍ថា កោះពេជ្រត្រូវបានបំផុសគំនិតបង្កើតឡើងកាលពីជិត២០ឆ្នាំមុន។

លោកបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយសហស្ថាបនិកគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា ដូចដែលយើងដឹងកាលពីរយៈពេល១៦ ទៅ១៧ឆ្នាំមុន កោះពេជ្រប្រៀបដូចជាផ្ទៃទឹក ដែលត្រូវការធ្វើដំណើរតាមអូប័រ ហើយយើងដល់ពេលហើយ ក្នុងការធ្វើឱ្យកោះពេជ្រមានរចនាសម្ព័ន្ធ និងមានការអភិវឌ្ឍ។

លោកបន្តថា កោះពេជ្រត្រូវបានស្រមើស្រមៃ បង្កើតឡើងដោយលោកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមហ៊ុនOCIC Group ហើយមហិច្ឆិតាដ៏ធំរបស់កោះពេជ្រ គឺចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែប្រសើរឡើង និងបង្កើតLifestyle នៅក្នុងរាជធានីភ្នំពេញ។

លោកTea Thierryបានបញ្ជាក់ថា “នៅពេលដែលអ្នកបង្កើតផែនការមួយ សម្រាប់រយៈពេល១៥ ទៅ១៦ឆ្នាំ ដើម្បីអភិវឌ្ឍទីក្រុងមួយ មានការប្រែប្រួលបរិស្ថានជាច្រើន។ ដូច្នេះអ្នកត្រូវតែដើរតាមផែនការមេ ប៉ុន្តែក៏ត្រូវសម្របទៅតាមការផ្លាស់ប្តូរបរិស្ថានផងដែរ”។

លោកអះអាងទៀតថា ដូចដែលយើងដឹងស្រាប់ហើយ កាលពី២០ឆ្នាំមុន រាជធានីភ្នំពេញ គឺមិនដូចគ្នាទៅនឹងបច្ចុប្បន្ននេះទេ ពិភពលោកក៏បានផ្លាស់ប្តូរ។ កម្ពុជាក៏បានផ្លាស់ប្តូរ ហើយទីក្រុងភ្នំពេញក៏បានផ្លាស់ប្តូរ ដូច្នេះកោះពេជ្រក៏បានផ្លាស់ប្តូរដូចគ្នា”។លោកបន្តថា បច្ចុប្បន្ននេះ ការវិវឌ្ឍនៃទីក្រុងកោះពេជ្រ បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើម គឺកំពុងឆ្ពោះទៅក្លាយជាបរិស្ថានបែបអន្តរជាតិ និងវប្បធម៌ខ្មែរ ហើយនេះគឺជាអ្វី ដែលយើងចង់អភិវឌ្ឍនៅកោះពេជ្រ។ សព្វថ្ងៃនេះ យើងឃើញមានក្រុមហ៊ុនជាង៦០០ ដែលបានប្រតិបត្តិអាជីវកម្មនៅកោះពេជ្រ ដូចជាផ្សារទំនើប ហាងកាហ្វេថ្មីៗ សាលាអន្តរជាតិមកពីប្រទេសកាណាដាCIS ដែលមានសិស្សរៀនជាង១០០០នាក់  សា​លាបារាំងអន្តរជាតិ។ ដូច្នេះនេះគឺជាគោលដៅមួយដ៏ល្អបំផុត សម្រា​ប់ការអប់រំ។

ម្យ៉ាងវិញទៀត នៅកោះពេជ្រមានសួនឧទ្យានចំនួន២ ដូចជាសួនដូង (Coconut Park) និងសួនTrillion Park។ ដូច្នេះ នេះគឺជាកន្លែងមួយ ដ៏ពិសេសនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីរីករាយ និងសម្រាកធូរស្បើយក្នុងអារម្មណ៍ ហើយយើងបានអភិវឌ្ឍកន្លែង សម្រាប់ដើរលេងតាមមាត់ទន្លេ ខណៈនៅក្នុងអំឡុងពេលកូវីដ មានមនុស្សជាច្រើនបានដើរលេងតាមមាត់ទន្លេរ ដើម្បីរំសាយអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

លោកបញ្ជាក់ថា សព្វថ្ងៃនេះ ការដើរលេងតាមសួនមាត់ទន្លេរកាន់តែមានការពេញនិយម ហើយយើងបានបង្កើតផ្សាររាត្រី ដែលអាចទាក់ទាញមនុស្ស ដើរកំសាន្តចំនួន១០.០០០នាក់ នៅពេលចុងសប្តាហ៍។ យើងមានកន្លែងជាច្រើន សម្រាប់រៀបចំព្រឹត្តិការណ៍នានាដូចជា ខនសឺត និងកម្មវិធីជាច្រើនផ្សេងទៀត ដែលបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់។

លោកបានឱ្យដឹងទៀតថា “ក្រុមហ៊ុនរបស់យើង បានធ្វើពិពិធកម្មក្នុងវិស័យជាច្រើន ក្រៅពីវិស័យអចលនទ្រព្យ ដូចជា ការអប់រំ និងបានបោះទុនវិនិយោគ ទៅលើការថែទាំសុខភាព ដូចជាការបង្កើត Olympia Medical Hub និងIntercare Medical Center ហើយយើងក៏វិនិយោគទៅលើបដិសណ្ឋារកិច្ច និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាដូចជាស្ពាន ផ្លូវ និង គម្រោងជាច្រើនទៀត”។

លោកបន្តទៀតថា “យើងនឹងបន្តបោះទុនវិនិយោគ ទៅលើអ​នាគតនៃប្រទេសកម្ពុជា ដោយសារលោកឧកញ៉ាពុង ឃាវសែ មានការជឿជាក់លើអនាគតរបស់កម្ពុជា ចាប់តាំងពី៣០ឆ្នាំមុន និងសម្រា​ប់រយៈពេល៣០ ទៅ៤០ឆ្នាំខាងមុខទៀត”។ លោកបន្តថា “នេះជាហេតុផល ដែលយើងគ្មានការសង្ស័យទេថា កម្ពុជានឹងបន្តរីកចម្រើនទៅមុខ”។

លោកTea Thierryបានបន្តថា បច្ចុប្បន្ននេះ យើងមានបណ្តុំលំនៅដ្ឋាននៅភាគខាងត្បូង និងបណ្តុំបែបពាណិជ្ចកម្ម នៅភាគខាងជើង ហើយនៅតំបន់កណ្តាល យើងកំពុងអភិវឌ្ឍទៅលើមជ្ឈមណ្ឌលសួនឧទ្យានថ្មី ហើយទើបតែបានផ្តើមគំនិតដើម្បីការពារ និងអភិរក្សដើមឈើ។

លោកបានមានប្រសាសន៍ថា នៅពេលបើកដំណើរការស្ពានឆ្លងពីកោះនរាមកកាន់កោះពេជ្រ ចរាចរណ៍នឹងមានការមមាញឹក សព្វថ្ងៃនេះ យើងមានលំនៅដ្ឋានចំនួន១៥.០០០ខ្នង នៅកោះពេជ្រហើយយើងសប្បាយរីករាយ នៅពេលឃើញជនជាតិខ្មែរកាន់ជាច្រើន មកជួលអចលនទ្រព្យនៅកោះពេជ្រ និងអ្នកការទូតកាន់តែច្រើន ពីព្រោះកោះពេជ្រនៅមិនឆ្ងាយពេក ពីក្រសួងការបរទេសនោះទេ”។

លោកTea Thierryបានបន្ថែមថា ជាមួយនឹងការបើកដំណើរការស្ពានថ្មីនាពេលខាងមុខ យើងនឹងឃើញមានមនុស្សចាប់ពី៥០.០០០ ទៅ៦០.០០០នាក់ ធ្វើដំណើរមកកាន់កោះពេជ្រ ហើយយើងកំពុងអភិវឌ្ឍលើគម្រោងចំនួន៣ ហើយយើងមានបុរីប៊ូទិក ដែលមានទីតាំងនៅជិតសាលា CIS និង Diamond Bay Garden និងប៉ម (Tower) ដំបូងគេទី១ដែលគ្រោងសាងសង់បញ្ចប់នៅឆ្នាំ២០២៤។

លោកបានមានប្រសាសន៍ថា យើងក៏មានមជ្ឈមណ្ឌលសហគមន៍មួយ ដែលស្រដៀងគ្នាទៅនឹងសួនដូងCoconut Park ប៉ុន្តែមានទំហំធំជាង ដែលមជ្ឈមណ្ឌលនេះនឹងប្រមូលផ្តុំ ទៅដោយផ្សារទំនើប ហាងលក់រាយ FNB និងការិយាល័យ។

លោកអះអាងទៀត “គំនិតផ្តួចផ្តើមដែលយើង បានធ្វើការជាមួយដៃគូនានា គឺគម្រោងមួយចំនួន ដូចជា មជ្ឈមណ្ឌលច្នៃប្រឌិត(Innovation Centre) ជាមួយដៃគូចំនួន៤ ទៅ៥ ដើម្បីអភិវឌ្ឍសហគមន៍Start-up ហើយយើងកំពុងពិភាក្សា ជាមួយសាលាអន្តរជាតិ (Programming school)នានា និងដៃគូរបស់យើងមកពី Camtechដើម្បីបើកម៉ាកយីហោនៅកោះពេជ្រ”។

លោកបានបញ្ជាក់ទៀតថា “ជាការពិតណាស់ ក្រុមហ៊ុនOCIC Group មានដៃវិនិយោគគូល្អៗមួយចំនួន ខណៈកាលពីពេលថ្មីៗនេះលោកឧកញ៉ា ពុង ឃាវសែបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនសិង្ហបុរី ដើម្បីថែរទាំ និងជួសជុលយន្តហោះនៅកម្ពុជា ហើយយើងមានភាពជាដៃគូ ជាមួយក្រុមហ៊ុនបរទេសនានា ដូចជា ម៉ាឡេស៊ី ថៃ សិង្ហបុរី និងផ្សេងៗទៀត ហើយយើងស្វាគមន៍ចំពោះដៃគូនានាដែលចង់ចូលរួមសហការ។

ទាក់ទងតម្លៃដីធ្លីវិញ លោកTea Thierry បានមានប្រសាសន៍ឱ្យដឹងទៀតថា “តម្លៃដីធ្លីដែលវិនិយោគិន ចង់ទិញសម្រាប់ការវិនិយោគ គឺអាស្រ័យទៅលើទីតាំង និងមានការប្រកួតប្រជែង”៕

Investor flight warning FTI slams 10-month wait for government

The Thai economy and foreign investors cannot wait 10 months to see a new Move Forward Party-led government established without objection from senators whose term will end next May, says the Federation of Thai Industries (FTI).

The 10-month idea was floated after Move Forward Party leader Pita Limjaroenrat failed to secure enough votes from the Senate to become prime minister, so its ally Pheu Thai Party may form a new alliance with parties under the Prayut Chan-o-cha coalition government despite fears that this will spark street protests.

“The FTI expects the economy and investment confidence to be severely affected if the country faces such a long delay,” said Kriengkrai Thiennukul, chairman of the FTI.

Foreign investors, especially those from the US and Europe, cannot wait 10 months to see the new government’s economic policies and will decide to invest in other countries instead, he said.

Asian investors, including Chinese, Japanese and South Korean business people, appear to be less concerned over the ongoing political troubles, but the Thai economy needs to move on, and stable politics are among the factors that would support the economy.

“Thailand has already had an export slowdown for eight months, and overseas trade is likely to decrease through the rest of the year,” said Mr Kriengkrai, stressing that the country should not face more economic problems caused by political issues.

Source: Bangkok Post

វិស័យអាកាសចរណ៍ នៅតែមានសញ្ញាវិជ្ជមានជាមួយកំណើនជើងហោះហើរ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជ​មាន ជាមួយកំណើនជើងហោះហើរប្រចាំសប្តាហ៍។អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិលបានឱ្យដឹងកាលពីថ្ងៃទី២៤ កក្កដាថា ទោះបី​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ ​ក្នុង​ខែ​នេះ​ក៏ដោយ ក៏​ចំនួន​ជើង​ហោះហើរ​នៅតែ​កើនឡើង និង​គ្មាន​ការ​លុបចោល​ជើងហោះហើរ​ឡើយ​។​

លោកបន្តថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​លើក​ទី​៧ ចំនួន​ជើងហោះហើរ​ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង៣ ព្រលានយន្តហោះអន្តរជាតិ ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ បាន​កើន​ឡើងជា​បន្តបន្ទាប់​។​ ​លោក​បន្ថែមថា ចាប់ពី​ដើមខែ​កក្កដា ដល់​សប្ដាហ៍​ទី​២ ខែកក្កដា ជើង​ហោះ​ហើរ​នៅ​ព្រលានយន្តហោះ​ អន្តរជាតិ​ទាំង​៣ទទួលបាន៨៥០ ​លើកក្នុង១សប្តាហ៍ ហើយ​ចំនួន​នេះ​កើន​ដល់៨៧៨​ជើង ​ក្នុង​១​សប្តាហ៍​ចាប់ពី​សប្តាហ៍​ទី​៣ និង​ទី​៤ នៃ​ខែកក្កដា​។​

លោកស៊ិន ចាន់សេរីវុត្ថា​បានបញ្ជាក់ថា “បើ​ផ្អែកលើ​ទិន្នន័យ​ដែល​ខ្ញុំ​ ទទួលបាន​ពី​ក្រុមហ៊ុន​អាកាស​​ចរណ៍ ​ដែល​ដាក់ជូន​ពួកយើង គឺ​ខ្ញុំ​មិនឃើញ​ជើងហោះហើរ​ណាមួយ​ ត្រូវបាន​លុបចោល ដោយសារ​ក្តីបារម្ភ​ពី​ការបោះ​ឆ្នោតជាតិ​នោះទេ​”។ លោកបន្ថែមថា “ផ្ទុយទៅវិញ យើង​ទទួល​បាន ការ​កើន​ឡើង២៧​ជើងហោះហើរ​ ក្នុង​១​សប្ដាហ៍ ចាប់ពី​សប្ដាហ៍​ទី៣ និង​សប្ដាហ៍​ទី​៤ ខែកក្កដា​”។​ប្រធាន​​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់​តាំងពី​ចុងឆ្នាំ​មុន ប៉ុន្តែ​វា​នៅតែ​ទាប​ បើ​ធៀប​មុនពេល​មានការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។លោក​បាន​សង្កេតឃើញថា “បើ​ទោះ​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ ​ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅតែ​មក​កម្ពុជា​ដដែល​។​

យោងតាម​តួលេខ​ភ្ញៀវ​ទេស​​ចរ​បរទេស​ ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន៥៧២,៤៧២​នាក់ កើន២៦៤​ ភាគរយ​។ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ២០១,៤៩០នាក់ កើន ៨៩៣,៦​ភាគរយ និង​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សី​​ហ​នុ៦៨៣៣​នាក់ ​កើនឡើង​ជាង៣៧​ភាគរយ​៕

 

Asia shares on tenterhooks for Fed, ECB and BOJ

SYDNEY : Asian shares marked time on Monday ahead of an action packed week of earnings and central bank meetings that will likely see higher rates in Europe and the United States, and possibly the end of the tightening cycle in both.

Markets are fully priced for quarter point hikes from the Federal Reserve and European Central Bank, so the focus will be on what Fed Chair Jerome Powell and ECB President Christine Lagarde say about the future.

“For both, we expect this to mark the last hike in the cycle, though neither Lagarde or Powell is likely to signal that the peak is in, instead retaining hawkish tones and remaining data-dependent,” said John Briggs, an analyst at NatWest Markets.

“But activity and inflation data in both regions have softened enough, and likely to soften further, to justify an end of the tightening cycle.”

The odd man out will be the Bank of Japan which meets on Friday and is thought likely to keep its super-loose policy intact, but some western banks are speculating on a tweak to its yield curve control stance.

Reuters reported last week
that BOJ policymakers prefer to scrutinise more data to ensure wages and inflation keep rising before changing policy, though the decision could still be a close call.

China’s Politburo meeting this week could see more stimulus announced, though investors have so far been underwhelmed by Beijing’s actions.

Source: Reuter

វិស័យអចលនទ្រព្យ និងសំណង់គ្របដណ្តប់ចំណែកធំបំផុតដល់ការចុះបញ្ជីក្រុមហ៊ុនថ្មីនៅប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការចុះបញ្ជីសាជីវកម្មថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៨៣.០០០ ទៅ-៩០.០០០សាជីវកម្មនៅឆ្នាំនេះ កើនលើសពីការព្យាករពីមុន ដោយសារការកើនឡើង នៃភ្ញៀវទេសចរបរទេស និងការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។ នេះបើយោងតាមនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម។

លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្មបានអះអាងថា នាយកដ្ឋានរបស់លោកពីមុនបានប៉ាន់ប្រមាណថា ចំនួននៃការចុះបញ្ជីអាជីវកម្មថ្មី នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងមានត្រឹមតែចន្លោះពី៤២.០០០ ទៅ៤៥.០០០សាជីវកម្មប៉ុណ្ណោះ ប៉ុន្តែចំនួនជាក់ស្តែងបានកើនឡើងដល់៤៧.២៩៦។

លោកបានបន្តថា ដោយសារនិន្នាការរីកចម្រើនជាវិជ្ជមាន ឥឡូវនេះ នាយកដ្ឋានបានកែសម្រួល ការប៉ាន់ប្រមាណរបស់ខ្លួន ដោយចំនួននៃការចុះបញ្ជីសាជីវកម្មថ្មី នៅក្នុងឆមាសទី២ ត្រូវបានព្យាករថានឹងមានចំនួន៣៦.០០០ទៅ៤៣.០០០ ដែលបង្កើនចំនួនសរុបពេញមួយឆ្នាំ រហូតដល់ប្រហែល៨៣.០០០ ទៅ៩០.០០០ ដែលកើនឡើងពីអាជីវកម្មថ្មីចំនួន៧៦.៤៨៨ ដែលបានចុះឈ្មោះក្នុងឆ្នាំ២០២២។នាយកដ្ឋានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំនួននៃការចុះបញ្ជីអាជីវកម្មថ្មី បានហក់ឡើង១៧,៣% ដល់៤៧.២៩៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។  ចំណែក ដើមទុនដែលបានចុះបញ្ជី មានប្រហែល៤២៩ពាន់លានបាត ដែលតំណាងឱ្យការហក់ឡើង៥៣% ។

ទន្ទឹមគ្នានេះដែរ វិស័យកំពូលទាំង៣ ដែលមានចំនួនចុះបញ្ជីអាជីវកម្មថ្មីច្រើនជាងគេបំផុតគឺ វិស័យសំណង់អគារទូទៅ វិស័យអចលនទ្រព្យ និងវិស័យអាជីវកម្មសណ្ឋាគារ/ភោជនីយដ្ឋាន។

ផ្ទុយទៅវិញ គេក៏សង្កេតឃើញមានការបិទអាជីវកម្ម ចំនួន៧.០៩៧ផងដែរ ក្នុងអំឡុងពេលដូចគ្នា ដែលតំណាងឱ្យការហក់ឡើង១៨% បើធៀបនឹងឆ្នាំមុន និងការថយចុះ១៥% នៃដើមទុនចុះបញ្ជី ដែលស្មើនឹងទឹកប្រាក់៤៩,៦ពាន់លានបាត៕

រដ្ឋាភិបាលចិនប្តេជ្ញាគាំទ្រដល់អាជីវកម្មឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងគាំទ្រដល់អាជីវកម្មឯកជននានា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចមួយចំនួនបានបង្ហាញថា សន្ទុះនៃការងើបឡើងវិញសម្រាប់សេដ្ឋកិច្ចបានថមថយចុះ។

បក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីបានចេញផ្សាយឯកសារគោលនយោបាយមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃពុធ ដោយរៀបរាប់លម្អិត អំពីបញ្ជីវិធានការនានាដែលមានបំណងធ្វើឱ្យអាជីវកម្មឯកជន “កាន់តែរីកធំ កាន់តែប្រសើរ និងកាន់តែរឹងមាំ”។

ប្រទេសចិនអះអាងថា សេដ្ឋកិច្ចឯកជន គឺជាកម្លាំងថ្មីមួយ ដើម្បីលើកកម្ពស់ទំនើបកម្មតាមបែបចិន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងជាកម្លាំងដ៏សំខាន់ ក្នុងការលើកកម្ពស់ការកសាង គ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន នៃមហាអំណាចទំនើបបែបសង្គមនិយម។វិធានការទាំងនេះរួមមាន ការសន្យាក្នុងការបំបែកឧបសគ្គចំពោះការចូលទៅកាន់ទីផ្សារ សម្រាប់ក្រុមហ៊ុនឯកជន ដើម្បីអនុវត្តន៍យ៉ាងពេញលេញ នូវប្រព័ន្ធនៃការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងការផ្តាច់មុខ។

ក្រុមអ្នកវិភាគបានលើកឡើងថា “ឯកសារនេះ គឺជាសញ្ញាចុងក្រោយបង្អស់នៃវិធានការស្នូល សម្រាប់គាំទ្រដល់អាជីវកម្ម នាពេលថ្មីៗនេះរបស់ប្រទេសចិន ប៉ុន្តែប្រសិទ្ធភាពរបស់វាបែបណា នឹងអាស្រ័យទៅលើរបៀប ដែលគោលនយោបាយត្រូវបានប្រតិបត្តិ”៕

ក្រុមហ៊ុនNAGA រកប្រាក់ចំណេញបាន៨៣លានដុល្លារ នៅឆមាសទី១

ដោយៈ និស្ស័យ

        ភ្នំពេញៈ ក្រុមហ៊ុន NagaCorp បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​ទីក្រុង​ហុងកុង​ បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​ សម្រេចបាន​ចំនួន៨៣លាន​ដុល្លារ​អាមេរិក នៅ​ឆ​មាស​ទី​១ ឆ្នាំនេះ។

ផលចំណេញនេះ មានភាពអំណោយផល ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​ពី​បណ្តា​ប្រទេស​នានា​នៅ​អាស៊ាន និង​ការ​ត្រឡប់​មកវិញ​បន្តិច​ម្តងៗ ​នៃភ្ញៀវ​ទេចរមកពី​ប្រទេស​ចិន​។​

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ចេញ ផ្សាយ​កាលពី​ថ្ងៃទី១៩ ខែកក្កដាកន្លងមកបានឲ្យដឹងថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុមហ៊ុន​បាន​បន្ត​ឃើញ​ការ​ងើបឡើង​វិញ​នៃ​អាជីវកម្ម​ជា​វិជ្ជមាន។ ក្នុងនោះ​ប្រាក់ចំណេញ​សុទ្ធ​ បាន​កើនឡើង ៥៧,៤ ភាគរយ ដោយ​សម្រេចបាន​ រហូត​ដល់៨៣លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​របាយការណ៍ដដែល​នេះ​បាន​លើក​ឡើងថា ​ដោយ​មើលឃើញ​ពី​ដំណើរការ​​ប្រកបដោយ​ស្ថិរភាព ​របស់​ក្រុមហ៊ុន​ជាមួយនឹង​ការ​ស្តារឡើងវិញ​បន្តិច​ម្តងៗ នៃ​ការធ្វើដំណើរ​ពី​ប្រទេសជិតខាង និង​ការ​ផ្តោតអារម្មណ៍​យ៉ាងខ្លាំង ​លើ​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​បាន​បន្ត​វិធានការ​ត្រួតពិនិត្យ​ថ្លៃដើម​យ៉ាង​តឹងរ៉ឹង និង​គំនិត​ផ្តួចផ្តើម​ប្រសិទ្ធភាព​ប្រតិបត្តិការ ដែល​នាំឱ្យមាន​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់​​។លទ្ធផល​វិជ្ជមាន​គឺ​បណ្តាល មកពី​កំណើន​អាជីវកម្ម​នៅ​គ្រប់ផ្នែក​ទាំងអស់​។​

យោងតាមរបាយការណ៍នេះបានបង្ហាញងថា ​ក្រុម​ហ៊ុន​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែល​បាន​បង្ហាញថា​ជា​អាជីវកម្ម ​គឺអាច​រស់​ដោយ​ខ្លួនឯង។ ការ​រស់​ឡើងវិញ ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​ ហាក់ដូច​ជាមាន​ការរីក​ចម្រើន ហើយ​កម្ពុជា​កំពុង​បង្ហាញ​ ពី​ការ​ងើប​ឡើងវិញ​យ៉ាងច្រើន ​នៅក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន​។ លំហូរ​ភ្ញៀវទេសចរ​អន្តរជាតិ​ជា​បន្តបន្ទាប់​បាន និងកំពុង​រួមចំណែក​ដល់​សកម្មភាព​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ។​

កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ២,១៦ លាន​នាក់​ក្នុង​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង៧៥ភាគរយ ​នៃ​ចំនួន​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំមុន​ការ​រាតត្បាត​ក្នុង​ឆ្នាំ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​។​

រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ លោក ថោង ខុន បាន​និយាយ​កាលពី​ចុងខែ​មិថុនា​ថា ក្រសួង​សង្ឃឹមថា នឹង​ឃើញ​ចំនួន​ភ្ញៀវ​អន្តរជាតិ​លើសពី៤,៥លាន​នាក់​ពេញ​១​ឆ្នាំនេះ​៕

China to widen ASEAN trade with first major waterway in 700 years, but will Pinglu Canal be a game changer or white elephant?

Chinese authorities like building roads and bridges from times gone by, as connectivity facilitates flows of people, goods and also fortune. But only a few can afford to construct canals that demand massive amounts of labour and mastery of technology.

More than 2,200 years ago during the Qin dynasty, China’s first emperor built the 36.4km Lingqu Canal to carry soldiers to conquer the southern tribes and expand the imperial territory.

Qin Shi Huang’s mega project connected Xiang River in Hunan province – a tributary of the 6,300km Yangtze River – and Li River in south China’s Guangxi Zhuang autonomous region.

Construction of what would become the 1,800km Grand Canal – the UNESCO World Heritage site built to link east China’s business hub of Hangzhou and the capital city of Beijing – was then completed during the Yuan dynasty more than 700 years ago.

But until August, when construction started on the Pinglu Canal, no other new canals had been built.

The 135km, 72.7 billion yuan (US$10.1 billion) project is seen as not only a chance to develop the southwestern border region of Guangxi, but also highlights China’s state-of-the-art construction techniques and strategic thinking amid a fast changing geopolitical landscape.

“This is equivalent to more
capillaries to glue closely together China and the Association of the Southeast Asian Nations markets,” Gao added, referring to the 10-member ASEAN bloc.

Gao expects heavy two-way flows of cargo as “the cost savings of this waterway will be high”.

Source: SCMP

វិនិយោគិនអាមេរិក និងអឺរ៉ុបនឹងងាកចេញមកប្រទេសផ្សេង ខណៈប្រទេសថៃអាចបន្តជាប់គាំងផ្នែកនយោបាយរយៈពេលវែង

ដោយ: គង់់ លាងហួរ

បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) អះអាងថា សេដ្ឋកិច្ចថៃ និងវិនិយោគិនបរទេស មិនអាចរង់ចាំអស់រយៈពេល១០ខែ ដើម្បីមើ​លឃើញរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សMove Forward ត្រូវបានបង្កើតឡើង ដោយគ្មានការជំទាស់ ពីសមាជិកព្រឹទ្ធ​នសភានោះទេ។

គំនិតរយៈពេល១០ខែនេះ ត្រូវបានដាក់ស្នើឡើង បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បរាជ័យ ក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ ពីព្រឹទ្ធសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដូច្នេះគណបក្សភឿថៃ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអាចបង្កើតសម្ព័ន្ធភាពថ្មី ជាមួយគណបក្សក្រោមរដ្ឋាភិបាលចម្រុះរបស់លោក ប្រាយុទ្ធ ចាន់អូចា ទោះបីជាមានការភ័យខ្លាចថា រឿងនេះ នឹងបង្កឱ្យមានការចុះតវ៉ាតាមដងផ្លូវយ៉ាងណាក្តី។លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ថា “FTI រំពឹងថាសេដ្ឋកិច្ច និងទំនុកចិត្តវិនិយោគ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសថៃបន្តប្រឈមមុខនឹងការពន្យារពេលយូរបែបនេះ”។

លោកបានបន្តថា “វិនិយោគិនបរទេស ជាពិសេសអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប មិនអាចរង់ចាំរយៈពេល១០ខែ ដើម្បីមើលឃើញគោលនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលថ្មីនោះទេ ហើយពួកគេនឹងសម្រេចចិត្តវិនិយោគ នៅក្នុងប្រទេសផ្សេងទៀតជំនួ​សវិញ”។ផ្ទុយទៅវិញ វិនិយោគិននៅតំបន់អាស៊ី ដូចជា ពាណិជ្ជករចិន ជប៉ុន និងកូរ៉េខាងត្បូង ហាក់ដូចជាមិនសូវមានការព្រួយបារម្ភ ចំពោះបញ្ហានយោបាយថៃ ដែលកំពុងបន្តកើតឡើងនោះទេ ប៉ុន្តែសេដ្ឋកិច្ចថៃត្រូវតែបន្តដើរឆ្ពោះទៅមុខ ហើយស្ថិរភាពនយោបាយ គឺជាកត្តាមួយដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ច។លោក Kriengkrai បានមានប្រសាសន៍បន្ថែមថា “ប្រទេសថៃបានជួបប្រទះ ការធ្លាក់ចុះនៃការនាំចេញ អស់រយៈពេល៨ខែមកហើយ ហើយពាណិជ្ជកម្មក្រៅប្រទេស ទំនងជានឹងថយចុះពេញមួយឆ្នាំ ដោយលោកសង្កត់ធ្ងន់ថា ប្រទេសនេះមិនគួរប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ថែមទៀត ដែលបណ្តាលមកពីបញ្ហានយោបាយនោះទេ”៕