ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនOCICបានបោះទុនវិនិយោគជាច្រើនលានដុល្លារអាមេរិក សាងសង់គំរោងកៀនស្វាយ ផ្លាហ្សា ដែលជាគំរោងធំមួយកំពុងរួមចំណែកលើកកំពស់សក្តានុពលតំបន់។
កៀនស្វាយផ្លាហ្សា បាននិងកំពុងសាងសង់លើផ្ទៃដីទំហំដីទំហំ៧,៥ហិកតា ដែលគំរោងនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧ ជាមួយនឹងផ្ទះអាជីវកម្ម ផ្សារ ដែលអនុញ្ញាត្តឲ្យអតិថិជនអាចប្រកបអាជីវកម្មបាន ដោយសារគំរោងនេះស្ថិតនៅទីប្រជុំជន ស្ថិតនៅលើដងផ្លូវជាតិលេខ១ ដែលជាតំបន់កំសាន្ត និងស្ថិតនៅក្បែររមណីយដ្ឋានកៀនស្វាយក្រៅផងដែរ។
យោងតាមព៌តមានពីបុគ្គលិកផ្នែកទីផ្សារ របស់បុរីកៀនស្វាយផ្លាហ្សាបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងកៀនស្វាយផ្លាហ្សា មានផ្ទះសរុបជាង500ល្វែង និងមានផ្សារទំហំរហូតដល់ជាង១ហិចតា ដែលមានតូបរហូតដល់ជាង400តូប អាចអោយអាជីវករជួល និងប្រកបមុខរបរបានងាយស្រួល។
បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងរៀបចំការតាំងពិព៌ណ ប្រចាំសប្តាហ៍ ដែលអាចឲ្យអ្នកជាវផ្ទះក្នុងគំរោងនេះ ទទួលបានឱកាសអាជីវកម្មផងដែរ។
គម្រោងកៀនស្វាយ ផ្លាហ្សា អភិវឌ្ឍន៍លំនៅឋានដោយក្រុមហ៊ុនកៀនស្វាយ ខមមើសល ស៊ីធី និងជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជា ហៅកាត់ថាOCIC និង ហិរញ្ញប្បទានផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ ។
គម្រោងបានសាងសង់ប្រភេទផ្ទះអាជីវកម្ម ដែលជាតម្រូវការរបស់អតិថិជន ក្នុងការប្រកបមុខរបរ ឬ ពង្រីកអាជីវកម្មផ្សេងៗ ហើយជាពិសេសគម្រោង បានជ្រើសរើសទីតាំង ដែលមានសក្តានុពលខ្លាំងរួមមាន៖
ទី១៖ គម្រោងសាងសង់លើផ្លូវ ដែលជាផ្លូវតភ្ជាប់ ផ្ទាល់ទៅទីក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាម
ទី២៖ គម្រោងមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិ លេខ ១ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ចម្ងាយត្រឹមតែ 12km ពីស្ពានអាកាស ក្បាលថ្នល់និងចម្ងាយត្រឹមតែ 8kmពីទីក្រុងនរា ឬកោះនរា ដែលលាត សន្ធឹងលើផ្ទៃដីសរុប 7.5 ហិចតា។
ទី៣៖ គម្រោងនៅជិតរមណីដ្ឋានកៀនស្វាយក ដែលជាកន្លែងកម្សាន្ត និង Picnic មួយសម្រាប់ ក្រុមគ្រួសារសម្រាកនាចុងសប្ដាហ៍ដ៏រីករាយ។
ទី៤៖ គម្រោង ផងដែរ ក៏មានផ្សារធំទូលាយ សម្រាប់អតិថិជនបើអាជីវកម្ម និងមានទីតាំង សម្រាប់រៀបចំអាពាហ៍ពិពាហ៍ធំទូលាយក្នុងតំបន់ កៀនស្វាយ។
🗺ផែនទីគម្រោង កៀនស្វាយ ផ្លាហ្សា: https://goo.gl/maps/2rbwGvQ8nMP2
Telegram Channel : https://t.me/housingsalekiensvayplaza
Visit us:https://www.ocic.com.kh/large-projects/kien-svay-plaza








ទម្រង់វិនិយោគ “សាងសង់-អាជីវកម្ម-ផ្ទេរ/BOT” គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី (greenfield) ទាំងស្រុងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា និងមានដីបម្រុងប្រមាណ១ ០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/ តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន/Airport City”នាពេលខាងមុខ។
លោកស៊ិន ចាន់សិរីវុត្ថា បញ្ជាក់ឱ្យដឹងថា សម្រាប់ការទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់ មកព្រលានយន្តហោះថ្មី ទៅតាមការស្ម័គ្រចិត្ដ កំពុងតែវិវត្តន៍ដោយរលូន ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ហើយក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ បាននិងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង) ក្នុងនោះដែរ។
ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីព ក៏ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។
បន្ទាប់ពីដំណាក់កាលទី១ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន៣៨ចំណត អាចទទួលអ្នកដំណើរបានពី៧លាននាក់/ឆ្នាំ(២០២៣) ទៅ១០.៥លាននាក់/ឆ្នាំ (ឆ្នាំ២០៣០-២០៤០) ហើយអាចទទួលជើងហោះហើរបានពី ៥៨,០០០ជើង/ឆ្នាំ (២០២៣) ទៅ៨៦,០០០ជើង/ឆ្នាំ (២០៣០-២០៤០) និងអាចទទួលទំនិញ តាមផ្លូវអាកាសពី១០,០០០តោន/ឆ្នាំ (២០២៣) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។


លោកស៊ិន ចាន់សិរីវុត្ថា បន្តថា តាមការគ្រោងទុក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីនេះ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រីបន្ថែមទៀតថា “ចំណាត់ការនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនStarbucks ក្នុងការពន្លឿនកំណើននៅក្នុងប្រទេសថៃ ដែលជាទីផ្សារដ៏មានសក្ដានុពលបំផុតមួយ នៅអាស៊ីអាគ្នេយ៍”។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមាន ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់រាយការណ៍មក ធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាច ប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ។


របាយការណ៍បានបន្តថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរ បានកើនឡើង៤,៩ភាគរយ ក្នុងរយៈពេល៥ខែចុងក្រោយនេះ ទោះបីជាសន្ទស្សន៍តម្លៃផ្ទះ បានកត់ត្រាការធ្លាក់ចុះ ជាលើកដំបូងរបស់ខ្លួនក្នុងខែឧសភាយ៉ាងណាក្តី។

លោកបន្តថា “ក្នុងនាមជាគម្រោង នៃកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការ កសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី”។
កញ្ញាបន្តថា “ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ មានផ្ទៃដីប្រហែល១១១៣ហិកតា។ បច្ចុប្បន្នយើងបានអភិវឌ្ឍន៍ បានជិត៦០០ហិកតាហើយ”។ កញ្ញាបន្តថា “បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន”។
កាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទ ដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។ នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ”ខ្សែក្រវាត់និងផ្លូវ” លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។

អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេរបស់ប្រទេសវៀតណាម ដែលត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ៣៣៦,៦៣ ពាន់ពាន់លានដុង។
ដំណាក់កាលទីពីរ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣៥ ដែលរួមមាន ការសាងសង់ផ្លូវរត់ និងស្ថានីយមួយទៀត ដែលអាចបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេរដងរហូតដល់៥០លាននាក់។


អគារ Jeddah Tower នឹងក្លាយជាទៅរតនៈសម្បត្តិរបស់ទីក្រុងសេដ្ឋកិច្ចJeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាគម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋានទំហំ៥៧លានហ្វីតការ៉េ (៥,៣លានម៉ែត្រការ៉េ) ដែលនឹងមានផ្ទះ សណ្ឋាគារ និងការិយាល័យ ព្រមទាំងកន្លែងទាក់ទាញទេសចរណ៍ផងដែរ។


មជ្ឈមណ្ឌលនេះ ស្ថិតក្នុងទីក្រុង Wuhan នៃប្រទេសចិន ដោយមានអគារប្រើប្រាស់ចម្រុះចំនួន១២០ជាន់ ដែលមានផ្ទៃក្រឡា(floor area) ទំហំ៣០០.០០០ម៉ែត្រការ៉េ រួមទាំងការិយាល័យជាច្រើនម៉ែត្រផងដែរ។
ចំនុចសំខាន់នៃអគារនេះ គឺទួរប៊ីនខ្យល់ចំនួន២០០ ដែលកំពុងវិលនៅលើកំពូលនៃប៉ម(Tower) ដែលជាទួរប៊ីនខ្ពស់ជាងគេបំផុតរបស់ពិភពលោក តាមធម្មជាតិ និងអាចបង្កើតបានប្រហែល១០%នៃថាមពលអគ្គីសនីរបស់អគារ៕