កិច្ចព្រមព្រៀងជួលអចលនទ្រព្យនៅអារ៉ាប៊ីសាអូឌីតហក់ឡើងដល់២០ពាន់លានដុល្លារ

 

ដោយ: គង់ លាងហួរ

ក្រុងរីយ៉ាដ: កិច្ចព្រមព្រៀងជួលបែបលំនៅដ្ឋាន និងពាណិជ្ជកម្មនៅអារ៉ាប៊ីសាអូឌីត បានកើនឡើងជិតទ្វេរដង បើគិតជាតម្លៃកាលពីឆ្នាំមុន ដោយឈានដល់ SR៧៦ពាន់លាន(២០,២ពាន់លានដុល្លារ) បើធៀបនឹងSR៤១,៩ពាន់លានក្នុងឆ្នាំ២០២១។

យោងតាមទិន្នន័យរបស់អាជ្ញាធរទូទៅអចលនទ្រព្យ Ejar បានឱ្យដឹងថា តម្លៃសរុបនៃប្រតិបត្តិការជួល អចលនទ្រព្យពាណិជ្ជកម្មមានចំនួនSR៤០,៩ពាន់លានកាលពីឆ្នាំមុន ខណៈពេលដែលអចល នទ្រព្យលំនៅដ្ឋាន បានឈានដល់ទឹកប្រាក់៣៥,១ពាន់លានSR ។

នៅក្នុងផ្នែកលំនៅដ្ឋាន តម្លៃសរុបនៃកិច្ចព្រមព្រៀងជួលអាផាតម៉ិន បានមើលឃើញពីការកើនឡើង៧៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២២ ដល់ចំនួនSR២៩,៦ពាន់លាន។

តម្លៃសរុបនៃកិច្ចព្រមព្រៀងជាន់ផ្ទាល់ដី (floor deals) មានចំនួនប្រហែល SR៣,១ពាន់លាន កើនឡើង៥១ភាគរយបើធៀបនឹងឆ្នាំ២០២១ ខណៈពេលដែលតម្លៃសរុប នៃកិច្ចព្រមព្រៀងវីឡាមានចំនួន SR២,៩ពាន់លាន កើនឡើង៤៩ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម សម្រាប់ហាងបានកើនឡើង១០៨ភាគរយនៅក្នុងតម្លៃសរុប ដែលឈានដល់១៧,៤ពាន់លាន SR ក្នុងកំឡុងឆ្នាំ២០២២ ខណៈពេលដែលតម្លៃសរុប នៃការតាំងពិព័រណ៍និងកិច្ចព្រមព្រៀងការិយាល័យ បានកើនឡើង១៥៧ភាគរយ និង៧៧ភាគរយរៀងៗគ្នា។

បើនិយាយពីទីក្រុង ទីក្រុងរីយ៉ាដ (Riyadh) បានជាប់ចំណាត់ថ្នាក់លេខ១ ដោយកិច្ចសន្យាជួល មានចំនួនខ្ពស់បំផុតក្នុងឆ្នាំ២០២២ ដែលមានតម្លៃ SR២៤,៧ពាន់លាន បន្ទាប់មកគឺទីក្រុង Jeddah និងទីក្រុង Makkah។

Ejar គឺជាប្រព័ន្ធដ៏ទូលំទូលាយមួយ ដែលមានគោលបំណងអភិវឌ្ឍវិស័យលំនៅដ្ឋាន និងអចលនទ្រព្យនៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបង្កើតដំណោះស្រាយ ប្រកបដោយនិរន្តរភាពសម្រាប់បញ្ហាប្រឈម នៃទីផ្សារអចលនទ្រព្យ ដែលរក្សាសិទ្ធិរបស់គ្រប់ភាគីពាក់ព័ន្ធជាមួយនឹងការជួល៕

កង្វះកម្លាំងពលកម្ម និងថ្លៃដើមផលិតកម្មខ្ពស់នៅតែជាឧបសគ្គ ចំពោះអាជីវកម្មនានានៅឡាវ

ដោយៈ សុខុម

វៀងចន្ទន៍: វិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (MRI) កាលពីពេលថ្មីៗនេះ បានធ្វើការស្ទង់មតិ ដើម្បីកំណត់ឱ្យឃើញនូវឧបសគ្គធំៗដែលអាជីវកម្មនានា កំពុងជួបប្រទះនៅក្នុងប្រទេសឡាវ។

យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា ឧបសគ្គចម្បងៗដែលត្រូវបានរកឃើញ គឺថ្លៃដើមផលិតកម្មខ្ពស់ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណជាតិ KIP និងការលំបាកក្នុងការជ្រើសរើសបុគ្គលិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី២៣ ខែមីនា។

ថ្វីបើការស្ទង់មតិនេះ បានបង្ហាញពីភាពប្រសើរឡើង មួយចំនួននៅក្នុងការខិតខំប្រឹងប្រែង ជ្រើសរើសបុគ្គលិកយ៉ាងណាក្ដី ក៏វានៅតែជាឧបសគ្គដ៏ធំ សម្រាប់អាជីវកម្មនានា នៅក្នុងប្រទេសឡាវ ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។

ការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិ KIP ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងផងដែរ ដោយប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅប្រទេសឡាវ ទាបជាងប្រទេសថៃ រហូតដល់ទៅ៤ដង ដែលបណ្តាលឱ្យពលរដ្ឋឡាវ ជាច្រើនធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីស្វែងរកការងារដែលផ្ដល់ប្រាក់ខែជាង។

កត្តានេះបានបណ្តាលឱ្យមានការខ្វះខាត កម្លាំងពលកម្មសម្រា​ប់អាជីវកម្មមួយចំនួន ដោយ២៤,៦%នៃអ្នកឆ្លើយសំណួរ បានរាយការណ៍ថា ពួកគេជួលបុគ្គលិកមិនបាន និងរក្សាប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមិនបាន។

លើសពីនេះ ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ KIP ក៏បានប៉ះពាល់ដល់ថ្លៃដើម ផលិតកម្មប្រចាំថ្ងៃសម្រាប់អាជីវកម្ម ដែលមិនទទួលបានប្រាក់ចំណូល ជារូបិយប័ណ្ណបរទេសផងដែរ ដោយបង្ខំឱ្យពួកគេដំឡើងថ្លៃ និងលក់ផលិតផលដាច់តិចជាងមុន។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច មិនប្រាកដប្រជា និងថ្លៃផលិតកម្ម និងថ្លៃប្រតិបត្តិការខ្ពស់ បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០២២។

កត្តាអតិផរណាដូចជាសាច់ហក់ឡើងថ្លៃខ្ពស់ជាដើម បានធ្វើឱ្យភោជនីយដ្ឋានជាច្រើនក្នុងប្រទេសឡាវ គ្មានជម្រើសក្រៅពីការដំ​ឡើ​ងថ្លៃ។ ការចំណាយលើការធ្វើអាជីវកម្ម នៅក្នុងប្រទេសនេះក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារកត្តាមួយចំនួន ដូចជា ការឡើងថ្លៃប្រេងនាំចូល ចំណីសត្វ ជី និងគ្រឿងចក្រជាដើម៕ Laotian Times៕

Saudi real estate rental deals up 81% to reach $20.2bn

RIYADH: Saudi Arabia’s residential and commercial rent deals almost doubled in value last year to reach SR76 billion ($20.2 billion) compared to SR41.9 billion in 2021.

According to data by the Real Estate General Authority Ejar, the total value of commercial rent transactions amounted to SR40.9 billion last year, while those of residential properties reached SR35.1 billion.

In residential, the total value of apartment rent deals witnessed a 76 percent year-on-year increase in 2022 to stand at SR29.6 billion.

The total value of floor deals amounted to about SR3.1 billion, an increase of 51 percent compared to 2021, while the total value of villa deals came in at SR 2.9 billion – a rise of 49 percent.

Commercial deals for shops grew 108 percent in total value, reaching SR17.4 billion during 2022 while the total value of exhibition and office deals jumped 157 percent and 77 percent to SR7.2 billion and SR4 billion, respectively.

In terms of cities, Riyadh came first with the highest number of rent deals in 2022 valued at SR24.7 billion, followed by Jeddah with SR17 billion and Makkah at SR4.9 billion.

Source: Arab News

ច្បាប់កាត់បន្ថយពន្ធ១៥ភាគរយលើដី និងអគារនៅប្រទេសថៃ បានចូលជាធរមានហើយ

ដោយ: គង់ លាងហួរ

បាងកក: លោក Pornchai Thiraveja អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានមានប្រសាសន៍ថា ការកាត់បន្ថយពន្ធលើដី និងអគារចំនួន១៥ភាគរយ បានចូលជាធរមានហើយ ក្រោយពីគណៈរដ្ឋមន្ត្រីបានអនុម័តក្រឹត្យ កាត់បន្ថយពន្ធកាលពីខែធ្នូ ឆ្នាំ២០២២។

ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ដោយ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា។ ច្បាប់នេះ អនុវត្តចំពោះការបង់ពន្ធនៅឆ្នាំនេះសម្រាប់ដី និងអគារ រួមទាំងដីស្រែចំការ ដីលំនៅដ្ឋាន ដីពាណិជ្ជកម្ម និងដីទំនេរ។

ប្រភេទដីមួយចំនួន ដែលត្រូវធ្លាប់បានផ្តល់ការកាត់បន្ថយពន្ធ៥០ភាគរយក្រោមក្រិត្យមុន ពួកគេនឹងទទួលបានការកាត់បន្ថយពន្ធ១៥ភាគរយនេះ បន្ថែមពីលើការកាត់ពន្ធ៥០ភាគរយ ដែលរួម​បញ្ចូល​ទាំង​ដី​សម្រាប់​ទំនប់​វារីអគ្គិសនី។

ទោះជាយ៉ាងណាក្តី ដីឡូតិ៍មួយចំនួនដែលទទួលបានការកាត់ពន្ធ៩០ភាគរយ នឹងមិនមានសិទ្ធិទទួលបាន ការកាត់បន្ថយពន្ធ១៥ភាគរយតាមក្រឹត្យថ្មីនេះទេ។ ពួកគេរាប់បញ្ចូលទាំងដីដែលបានបែងចែកសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដែលបានទទួលការកាត់ពន្ធ៩០ភាគរយ សម្រាប់រយៈពេលអតិបរមា៣ឆ្នាំ។

លោក Pornchai បានអះអាងថា “ការកាត់បន្ថយពន្ធថ្មីចុងក្រោយនេះ ធ្វើឱ្យអាជ្ញាធរក្នុងតំបន់ចំណាយ ប្រាក់អស់៦,២៨ពាន់លានបាត ដែលការិយាល័យថវិកានឹងទូទាត់សង”។

រដ្ឋាភិបាល​ថៃបាន​កាត់​ពន្ធ​ ដី​និង​អគារ​ចំនួន៩០% ក្នុង​អំឡុង​ឆ្នាំ២០២០-២០២១ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត ប៉ុន្តែរដ្ឋាភិបាល ​មិន​បាន​បន្តអូសបន្លាយពេល ​កាត់​បន្ថយ​ពន្ធ៩០ភាគរយនេះ ដោយសារ​បន្ទុក​សារពើពន្ធ។

យោងតាមការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ការកាត់បន្ថយពន្ធបានធ្វើឱ្យរដ្ឋខាតបង់ថវិកា ប្រហែល៣០ពាន់លានបាត(ប្រហែល៨៧៥,៨៨លានដុល្លារ)នៅក្នុងមួយឆ្នាំ៕

រដ្ឋមន្រ្តីកសិកម្មជម្រុញខ្សែច្រវ៉ាក់ផលិតកម្មពីអ្នកផលិត ដល់ទីផ្សារ

    ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ជម្រុញនូវការងារថ្មីមួយ ដែលចាប់ផ្តើមពីអ្នកផលិត ដល់ទីផ្សារ ដែលនេះជាផ្នែកមួយនៃការកាត់បន្ថយនិតិវិធីនានា។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ព៌តមានលំអិត ពីយន្តការការងារនេះ នឹងធ្វើដូចម្តេច និងចាប់ផ្តើមពីពេលណាឡើយ។

ថ្លែងក្នុងពិធីបើកសន្និបាតក្រសួងកសិកម្មឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ លោកឌិត ទីណាបានណែនាំ​មន្ត្រី​ឱ្យ​យកចិត្តទុកដាក់ ​លើ​សហ​គម​ន៍​កសិកម្ម ដោយ​ផ្តល់​ការគាំទ្រ​ទាំង​បច្ចេក​ទេស និង​សេដ្ឋកិច្ច ក្នុងការ​ចងក្រង​សហគមន៍ និង​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ឱ្យបាន​ល្អ។

លោកបានបន្តថា យើង​ត្រូវធ្វើ​ការកំណត់​ទីផ្សារ និង​មាន​ផែន​ការផលិត​ច្បាស់លាស់ ​តាម​កិច្ចសន្យា​ព្រោះ​ការងារ​នេះ ​នឹង​ជួយ​ដល់​កសិករ ដែល​មិនទាន់មាន​ទីផ្សារ ​និង​គ្មាន​ខ្សែបណ្តាញ​។​

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំ ឲ្យ​យកចិត្ត​ទុកដាក់​លើ​ចំណុច​គន្លឹះ​មួយចំនួន ដោយ​ក្នុងនោះ​ត្រូវ​ផ្តោត លើ​ការអភិវឌ្ឍ​ធនធា​ន​ទាំង​ក្នុង ​និង​ក្រៅ​ក្រសួង ​ដើម្បី​ទទួលបាន​ធនធាន​ប្រកបដោយ​សក្តានុពល​ពិតប្រាកដ​។ ត្រូវ​ជំរុញ​ការ​ស្រាវ​ជ្រាវ​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ដោយ​ត្រូវ​គិតពី​ការបន្ថយ​ចំណាយ​បង្កើន​ផលចំណេញ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ដោយ​មិន​ប្រកួតប្រជែង​បរិមាណ​តែ​គិតពី​គុណភាព​ជាសំខាន់​។

លោកឌិ​ត ទីណា បញ្ជាក់ថា​ ​ត្រូវ​យកចិត្តទុកដាក់​លើ​សហគមន៍​កសិកម្ម ដោយ​ផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស​ និង​សេដ្ឋកិច្ច ក្នុងការ​ចងក្រង​សហគមន៍ ​និង​មាន​ក្បាលម៉ាស៊ីន​ដឹក​នាំឱ្យ​បានល្អ ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម ​តាំងពី​អ្នក​ផលិត​រហូត​ទីផ្សារ ដោយ​ក្នុងនោះ​ត្រូវ​ធ្វើការ​កំណត់​ទីផ្សារ និង​មាន​ផែន​ការផលិត​ច្បាស់លាស់​តាម​កិច្ចសន្យា។

ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី បាន​រំឭក​និង​លើក​ទឹក​ចិត្ត​ដល់​អង្គសន្និបាត​ប្រើប្រាស់​ពេលវេលា​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ពិភាក្សា​ប្រមូ​ល​ធាតុ​ចូល ក្នុង​ការរៀបចំ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​៕

ក្រសួងរៀបចំដែនដីប្រកាសឲ្យម្ចាស់រោងចក្រ ឃ្លាំងត្រួវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។

យោងតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងខាងលើនេះបានបញ្ជាក់ថា ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធី នៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្ដីពី សំណង់ចូលជាធរមាន។

សេចក្តីប្រកាសបានបញ្ជាក់ថា ដូចនេះ ម្ចាស់អគារ រោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់ ដោយមិនទាន់មានលិខិតបិទការដ្ឋាន ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ អាចដាក់ពាក្យស្នើសុំវិញ្ញា​បនបត្រប្រើប្រាស់សំណង់ បាននៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន៕

 

លក់បញ្ចុះតម្លៃដ៏អស្ចារ្យ ពីហាង Limperial Home


ដើម្បីអបអរសាទរសម្ពោធសាខាថ្មី ក៏ដូចជាត្រៀមទទួលចូលឆ្នាំថ្មីប្រពីណៃជាតិខ្មែរខាងមុខនេះ ហាង Limperial Home មានការផ្ដល់ជូនពិសេសដ៏កម្រ បញ្ចុះតម្លៃរហូតដល់ 30% ទៅលើប្រភេទចង្កៀង និងគ្រឿងសង្ហារិមរបស់ប្រទេសទួកគី។


ផលិតផលនៅសាខាហាង Limperial Home មានដូចជា គ្រឿងសង្ហារិមដ៏ប្រណិតរបស់ប្រទេសទួកគី Bicer Kardesler Mobilya ផ្ដាច់មុខនៅប្រទេសកម្ពុជា និងចង្កៀងរចនាម៉ូតអឺរ៉ុប ធ្វើពីស្ពាន់សុទ្ធ ជ្រលក់ទឹកមាស24K និងគ្រាប់គ្រីស្តាល់K9 គ្រប់ប្រភេទ។

 

ហាង Limperial Home និង Limperial Home Luxury ក៏មានសេវាកម្មជាច្រើនសម្រាប់អតិថិជនដូចជា

សេវាកម្មព្រឹក្សាយោបល់ដល់ទីតាំង ឥតគិតថ្លៃ

សេវាកម្ម សំអាតចង្កៀង

សេវាកម្មជួសជុល ចង្កៀង និងសេវាកម្មដឹកជញ្ជូន!

សាខាថ្មី (ទំនប់ទួលគោក) : Limperial Home អាស័យដ្ឋាននៅ អគារលេខ #80, ផ្លូវទំនប់ទួលគោក 273, សង្កាត់ទួលសង្កែ, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ

ឬអាចទាក់ទងមកកាន់លេខ 092 222 441, 061 610 222, 016 610 222។

 

សាខាទី1 (ផ្លូវកម្ពុជាក្រោម): Limperial Home Luxury អាស័យដ្ឋាននៅ អគារលេខ #767, ផ្លូវកម្ពុជាក្រោម 123, ជិតស្ពានអាកាស៧មករា

ឬអាចទាក់ទងមកកាន់លេខ 092 222 421, 061 610 222, 016 610 222។

 

Strategic Partnership MOU between OCIC Group and CBRE Cambodia

Phnom Penh – On 23 March 2023, OCIC Group and CBRE Cambodia have entered into a Strategic Partnership to further develop investments opportunities in the real estate market in Cambodia. The signing was attended by OCIC Director Ms. Lim Lychin and OCIC Vice President Mr. Thierry Tea as well as CBRE Cambodia Managing Director Mr. Lawrence Lennon and Deputy Managing Director Ms. Kinkesa Kim. Guests included American Chamber of Commerce’s Executive Director Mr. Travis Mitchell and Board of Governor Ms. Kim Tan Am.

 

This is the first step of a renewed collaboration between the American commercial real estate service firm and the Cambodian real estate diversified conglomerate. The Memorandum of Understanding is aimed at creating new opportunities for investors, customers and urban residents alike. CBRE, which is present in more than 100 countries worldwide and OCIC Group, which develops large scale residential and commercial properties as well as infrastructures since the last 23 years, are starting the first phase of this wider partnership by focusing on the evolution of OCIC Group’s projects in Koh Pich, located in the heart of Phnom Penh. Lawrence Lenon, Managing Director of CBRE Cambodia explains: “As we embark on a strategic Memorandum of Understanding with OCIC, we recognize the immense potential for collaboration and innovation in the real estate sector. This partnership will not only bring significant benefits to our clients, but also contribute to the sustainable development of Cambodia’s urban landscape.”

 

The partnership marks a new era of development with a first focus on the evolution of Koh Pich, which has first been redeveloped by OCIC Group under the vision of Neak Okhna Dr. Pung Kheav Se back in 2005. From a modest swamp area, to transforming into the home of local and foreign startups, SMEs and multinational companies, the district is rapidly becoming more international. The real estate developer has assembled a group of industry professionals alongside experienced and young creative architects, from France and from Cambodia to further develop the lifestyle experience in Koh Pich to grow towards becoming a long term sustainable urban oasis in the heart of Phnom Penh.

Thierry Tea, Vice President of OCIC Group comments: “an urban development, anywhere in the world, takes decades to transform and mature. It is a very long-term investment, a tremendous amount of hard work and it genuinely highlights the commitment of the developer for the future of the country. Today Koh Pich counts more than 15,000 residents, over 2,500 residential units, diverse properties types including Borey Elite Town, the Canadian International School (CIS), the Ecole Française Internationale (EFI), the CIS Roller Dome, Morgan Tower, Casa Meridian, or recently added offices park such as Aquation and the Elysée Tower. One of OCIC Group’s mission is to create green oasis in the heart of the city, and this is why Coconut Park, Aquation Offices Parks and soon Connexion Community Hub come to life. We are delighted to witness that Koh Pich is experiencing a new wave of energy with recent additions of F&B outlets including Starbucks, Brown Cafe, Tube Coffee and iconic places like Bar Menaka, Penh 278 or Glasshouse, among others, which are serving the growing residential zone.”

 

Koh Pich is in its growth phase, with zoning that is evolving. Such an example of this new supporting vision includes enhancements to a revitalized riverwalk that is going around the entire Koh Pich Riverside, where families and couples have already started to enjoy, to relax and exercise. Companies such as Food Panda, Starbucks, Sok Siphana Law, or the Embassy of South Korea have established their offices on Koh Pich. This evolution underlines the trust in the infrastructures envisioned by Neak Okhna Dr. Pung Kheav Se, Chairman of OCIC Group more than 17 years ago.

 

With more than 1,500 new condominium units and 200 new villas coming up, in addition to the bridge with Norea City to be completed by year end, the traffic in Koh Pich is set to drastically increase in the coming months.

 

Whether families enjoy mini golf, going to the pool, go-karting, or just relaxing with children at the popular environmentally friendly designed Coconut Park, OCIC Group together with its partners and customers, is excited to propose more offerings options for everyone at Koh Pich, with new strategies being created through a growing network of supporting partnerships like the one signed today. Among the partners advised by real estate investment consultant Jovany Antonio, is Dara Ventures, a startup focused on Innovation, Sustainability, and Customer Experience, which is using applied technology for the evolution of Koh Pich’s projects including lifestyle, entertainment, family oriented activities, as well as startups and SMEs ecosystems in the making.

The partnership with CBRE will support the commercialization of the Elysée Shophouses, and the phase 3 of Elite Town. Thierry Tea adds: “There are still room for additional businesses to set shop in Koh Pich, from convenience stores, supermarkets, coffee shops, western cuisine, Khmer cuisine, fashion retailers, pharmacies, children’s playgrounds, baby care stores, medical clinics, beauty stores, fitness centers, bakeries, souvenir shops, financial institutions, cultural heritage stores or healthy food outlets. We are positioning our company for the next 10 years and we are excited to be working with CBRE to bring and attract more investments from overseas, especially international strategic investors to partner in the next phase of OCIC Group’s developments.”

 

Lawrence Lenon added “We anticipate that this strategic partnership with OCIC will unlock a multitude of new opportunities for both companies, including access to valuable market insights, enhanced services, and the ability to tackle complex real estate challenges with a more collaborative approach. By leveraging each other’s strengths, we are confident that we can drive positive outcomes for our clients and the broader community in Cambodia.”

 

The real estate group, which is developing several projects, in Chroy Changvar, Norea City, or the Olympia’s Platinum Squares is lining up upcoming townships and high-rise buildings to be released in the second semester of 2023. CBRE will be supporting OCIC Group in the forward move to continue developing Koh Pich to become a shining example of sustainable development in Phnom Penh, with many exciting new announcements coming in, this year.

About CBRE Cambodia

 

CBRE Cambodia is an affiliate of CBRE Group, the world’s largest real estate service firm, a Fortune 500 and S&P 500 company headquartered in Dallas, Texas, USA, present in over 100 countries worldwide. It was the first international real estate services firm to be established in the Kingdom of Cambodia. Since opening in 2008, CBRE has grown into a market leader in Cambodia and now employs more than 100 full-time real estate professionals, providing strategic advices, effective sales and leasing services for all types of property, as well as project management, valuation, advisory, consulting and research services. www.cbre.com.kh

About OCIC Group

 

OCIC Group is composed of a group of companies that are affiliated to OCIC. It is one of Cambodia’s leading diversified conglomerate, building opportunities since year 2000. OCIC Group’s business portfolio includes property development, real estate, education, healthcare and medical services, hospitality and leisure, retail, airport, infrastructures, construction and engineering. OCIC Group’s developments include OCIC Wedding Hall, OCIC Exhibition Halls, the Techo International Airport, Koh Pich, Norea City, Chroy Changvar Satellite City, Borey Bassac Garden, Olympia City. http://www.ocic.com.kh

កំណាត់ផ្លូវជាតិលេខ៥ ទៅកាន់ខេត្តពោធិសាត់គ្រោងនឹងបើក សម្ភោធនៅខែមិថុនាខាងមុខ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងពីគំរោង បើកសម្ភោធកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅកាន់ខេត្តពោធិសាត់ និងការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវនេះ ពីក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែតផងដែរ។

ការបង្ហើបព៌តមាននេះ ត្រូវបានលោកស៊ុន ចាន់ថុលលើកឡើងក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាចុងខែមីនានេះ។

ការស្តារ និងពង្រីកផ្លូវជាតិលេខ៥ ទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ដែលរដ្ឋាភិ​បាលបាននិងកំពុងតំបន់ស្ថិតនៅអមផ្លូវនេះជាតំបន់សួនឧស្សាហកម្ម ដើម្បីទទួលបានផលប្រ​យោ​ជន៍ពីការដឹកជញ្ជូនឆ្លងកាត់ពីប្រទេសថៃ ឆ្លងកម្ពុជា មុនទៅដល់​ប្រ​ទេសវៀតណាម។

 

ពិធីសម្ភោធ និងបើកការដ្ឋានសាងសង់ពង្រីក និងស្តារផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣។នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល។

លោកស្រី Kamei Haruko បានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោង លើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។

លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀត ក្នុងការលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ដ្រី សង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិ​បត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ៕

ទំហំពាណិជ្ជកម្មរបស់ចិនជាមួយកម្ពុជា និងបណ្ដាប្រទេសជាប់ដងទន្លេមេគង្គឈានដល់ទឹកប្រាក់៤០០ពាន់លានដុល្លារ

ដោយៈ សុខុម

គុនមីង: ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា រួមជាមួយបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ផ្សេងទៀតបានកើនឡើងជាលំដា​ប់ក្នុងឆ្នាំ២០២២ បើទោះបីជាមានវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី។

ដោយសារការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មានចំនួនសរុបរហូត ដល់ទៅ៤១៦,៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង៥%បើធៀបនឹងឆ្នាំ២០២១។

ទិន្នន័យនេះ ត្រូវបានលាតត្រដាងក្នុងពិធីបើក “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” (Lancang-Mekong Cooperation Week 2023) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា នៅទីក្រុងគុនមីង (Kunming) ខេត្តយូណាន (Yunnan) ភាគនិរតីនៃប្រទេសចិន។

ក្នុងឆ្នាំ២០១៦ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ត្រូវបានដាក់ឱ្យដំណើរការ ដោយប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។  ឈ្មោះនៃយន្តការនេះ បានពីការផ្សំបញ្ចូលគ្នារវាងទន្លេឡានឆាង (Lancang) នៅក្នុងប្រទេសចិន និងទន្លេមេគង្គ ដែលហូរកាត់៥ប្រទេសរួមទាំងកម្ពុជា។

ចាប់តាំងពីពេលនោះមក យន្តការនេះបានក្លាយជាគំរូកិច្ចសហប្រតិបត្តិការដ៏សំខាន់នៅក្នុងតំបន់ ហើយវាបានចាក់បញ្ចូលភាពសំខា​ន់ចូលទៅ ក្នុងការអភិវឌ្ឍថ្នាក់តំបន់ជាបន្តបន្ទាប់៕ Xinhua៕