ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណ្ឌទួលគោក ដេញថ្លៃគម្រោងអភិវឌ្ឍន៍ចំនួន១៥ សម្រាប់សង្កាត់ទាំង១០ ដោយមានតម្លៃប្រមាណ១៩២៨លានរៀល។ គម្រោងទាំងនេះមានដូចជា ការដាក់លូ ស្តារលូ ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។
ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។
លោក ហួត ហៃ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ជាការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។
លោកបន្តថា ដូច្នេះរាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។
លោក ហួត ហៃ បានណែនាំឱ្យលោកចៅទាំង១០ និងមន្ត្រីពាក់ព័ន្ធត្រូវតាមដានគុណភាពគម្រោង តាំងពីពេលអនុវត្តគម្រោងរហូតដល់ ការអនុវត្តគម្រោងត្រូវបានបញ្ចប់១០០% ព្រោះថា ថវិការបស់រដ្ឋច្រើនណាស់ បានទម្លាក់មកឱ្យថ្នាក់សង្កាត់ទាំង១០នេះ ដែលមានប្រមាណ៥០ម៉ឺនដុល្លារ៕




លោកបានគូសបញ្ជាក់ថា “គោលដៅដែលអាចនឹងជ្រើសរើសបង្កើតសួនកសិ-ឧស្សាហកម្មនាពេលនេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ប្រទេសអូស្ត្រាលីកំពុងគាំទ្រ រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលសួនកសិ-ឧស្សាហកម្មនេះ នឹងជួយបង្កើននូវតម្លៃបន្ថែម លើផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា។








ចំណែកសណ្ឋាគារAmanpuri ជាប់ចំណាត់ថ្នាក់ទី៩
និងសណ្ឋាគារ Six Senses Yao Noi ឈរនៅចំណាត់ថ្នាក់ទី១០


លើកឡើងនាឱកាសនោះដែរឯកឧត្ដម គួច ចំរើន ក៏បានស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ ដោយលោកអះអាងថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។
លើកឡើងនាឱកាសនោះឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទីជាចន្ទល់គន្លឹះមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះនឹងមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្តកាន់តែច្រើន និងពន្យាការស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ៕





កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.តាមរយៈ zoom៕