កំណើនអតិថិជនរុស្សុី និងចិនជំរុញឱ្យតម្រូវការខុនដូ និងវីឡានៅខេត្តឈុនបុរីហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: អតិថិជនជនជាតិចិនជាច្រើនបានវិលត្រឡប់មកកាន់ទីផ្សារអចលនទ្រព្យឈុន បុរី វិញហើយ បន្ទាប់ពីការនាំមុខរបស់ជនជាតិរុស្ស៊ី និងការបើកឡើងវិញនៃព្រំដែនរបស់ប្រទេសចិនកាលពីដើមឆ្នាំ២០២៣នេះ។

លោក Chanin Vanijwongse នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Habitat Group បានមានប្រសាសន៍ថា តម្រូវការខុនដូ និងវីឡាននៅខេត្តឈុនបុរីពីសំណាក់អ្នកទិញជនជាតិចិន និងរុស្ស៊ីមានការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំមក។

លោក​បាន​បន្ត​ថា​ “ក្រោយ​ឆ្នាំ​ថ្មី ភ្នាក់ងារ​អចលន​ទ្រព្យ​នានា ដែល​ផ្តោត​គោលដៅលើ​អ្នក​ទិញ​ជនជាតិ​ចិន និង​រុស្ស៊ី​បាន​ត្រឡប់​មក​វិញ ខណៈ​អតិថិជនរបស់​ពួកគេ​នឹង​ត្រលប់​មក​វិញ ហើយយូនីតដែលពេញនិយមជាងគេគឺវីឡាអាងហែលទឹក៣បន្ទប់គេងមានតម្លៃលើសពី១០លានបាត”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា អត្រានៃការស្រូបទិញផ្ទះទោលដែលមានតម្លៃចាប់ពី១០ទៅ១៥លានបាតគឺខ្ពស់បំផុតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ក្នុងអត្រា៨,៩ភាគរយ។

ខេត្តឈុនបុរីជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមខេត្ត ដែលចំនួនខុនដូច្រើនបំផុតត្រូវបានផ្ទេរទៅឱ្យអ្នកទិញបរទេសដែលមានចំនួន៣.៥៦៧យូនីតនិងមានតម្លៃ១០,២ពាន់លានបាតនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីទីក្រុងបាងកក។

តួលេខនេះតំណាងឱ្យការកើនឡើង៤៩ភាគរយនៃចំនួនយូនីត និងការកើនឡើង៧៤ភាគរយនៅក្នុងតម្លៃធៀបនឹងឆ្នាំ២០២១ នៅពេលដែលខុនដូ២.៣៩៨យូនីតមានតម្លៃ៥,៩ពាន់លានបាតត្រូវបានផ្ទេរទៅឱ្យអតិថិជន។

ជនជាតិចិនគ្របដណ្តប់ច្រើនបំផុតនៃការផ្ទេរខុនដូជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយខុនដូ១.២០៧យូនីតដែលមានតម្លៃ៣,៥ពាន់លានបាតក្នុងឆ្នាំ២០២២ កើនឡើងពី៩៩៨យូនីត ដែលមានតម្លៃ២,១ពាន់លានបាតក្នុងឆ្នាំ២០២១។

ក្រៅពីជនជាតិចិន អតិថិជនជនជាតិកំពូលទាំង១០ផ្សេងទៀត រួមមានដូចជា រុស្ស៊ី អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អូស្ត្រាលី ជប៉ុន ស្វីស និងកាណាដា៕

South Korea takes step to cut homeowners’ tax as housing prices tumble

SEOUL: South Korea has sharply lowered official reference housing prices for this year, which will result in a large fall in taxes for homeowners, as the government has been trying to put a floor under slumping property prices.

The finance ministry said on Wednesday (Mar 22) the reference prices, on which property taxes are calculated, have been set 18.6 per cent lower than last year on average – the fastest drop since the system was introduced in 2005.

As a result, property taxes on homeowners will likely be reduced by between 29 per cent and 39 per cent from last year, the ministry said, citing its simulation for single homeowners. Multiple homeowners usually pay heavier taxes.

The ministry said the drop in reference prices was in part a result of the recently falling housing prices, which official data shows have fallen for the past nine consecutive months amid rising inflation rates and a cooling economy.

The government has taken a series of measures to tame the pace of declines in housing prices to avert a hard landing of the property market.

Source: Reuters/zl

Asian currencies subdued as investors await Fed decision

SYDNEY: Most Asian currencies were tepid on Wednesday, with the Philippine peso falling most, as investors await the conclusion of the Federal Reserve’s (Fed) policy meeting for clarity on the future United States rate path.
The Philippine peso was on track to snap its five-day gaining streak, falling 0.4%, while the Thai baht remained flat.

Traders globally are now focussed on whether the US central bank will keep to its hawkish path to fight soaring inflation or pause interest rate hikes given recent trouble among banks which has included bankruptcy and last-minute rescues.

Markets are pricing in about a 14% chance of the Fed not increasing rates, with a roughly 86% chance of a 25 basis point hike, showed the CME FedWatch tool. Just a month earlier, the market was pricing in a 24% chance of a 50 basis point hike.

The Fed is likely to continue
with calibrated tightening to address inflation risks simply because it makes a distinction between bank-specific stress and systemic risks of contagion, said Vishnu Varathan, Head, Economics & Strategy at Mizuho Bank.

“Markets should not bank on a banking crisis to derail a well-telegraphed 25bp hike, validated by inflation hot spots,” Varathan added.

Currencies elsewhere in the region showed limited moves with the Singapore dollar and Malaysian ringgit steady.
The South Korean won gained 0.3%.

Markets in Indonesia were closed for a public holiday.
In Sri Lanka, the rupee was last up 2.6%.

Source: Reuters

តម្លៃដីធ្លីនៅប្រទេសជប៉ុន ហក់ឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨

ដោយៈ សុខុម

តូក្យូ: ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃពុធ ទី២២ ខែមីនា ថា តម្លៃដីធ្លីក្នុងប្រទេសជប៉ុន បានហក់ឡើង២ឆ្នាំជាប់ៗគ្នាក្នុងល្បឿនលឿនបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ដោយសារការបង្ហាញសញ្ញាសេដ្ឋកិច្ចងើបឡើង បន្ទាប់ពីវិបត្តិកូវីដ-១៩។

ការស្ទង់មតិរបស់ក្រសួងដែនដីជប៉ុន បានបង្ហាញថា តម្លៃដីជាមធ្យមបានហក់ឡើង១,៦% ក្នុងឆ្នាំ២០២២ បើធៀបនឹងការហក់ឡើង០,៦%ក្នុងឆ្នាំ២០២១ ជាមួយនឹងទំនោររាលដាល ទៅដល់ទីជនបទ។ តម្លៃដីធ្លីបានហក់ឡើងថ្លៃ ក្នុងល្បឿនលឿនបំផុតចាប់តាំងពី២០០៨ ដែលពេលនោះតម្លៃដីបានហក់ឡើង១,៧%។

លំនៅដ្ឋាននៅក្នុងតំបន់ទីក្រុង មានតម្រូវការខ្ពស់ ដែលមួយផ្នែកដោយសារតែអត្រាការប្រាក់ទាប ខណៈទំនោរនៃការងាកមកធ្វើការងារពីផ្ទះ បានជួយធ្វើឱ្យតម្លៃដី នៅតាមតំបន់ជាយក្រុងហក់ឡើង។ តម្រូវការដីសាងសង់ការិយាល័យ និងអគារខុនដូក៏បានជំរុញឱ្យដីពាណិជ្ជកម្មហក់ឡើងផងដែរ។

ក្រសួងដែនដីដែលបានស្ទង់មតិ នៅប្រមាណ២៦.០០០ទីតាំងក្នុងប្រទេសជប៉ុន បានលើកឡើងថា “ទំនោរតម្លៃដីហក់ឡើងឆ្ពោះទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ បង្ហាញគួរឱ្យកត់សម្គាល់ ខណៈតម្លៃក្នុងតំបន់ទីក្រុងបានបន្តហក់ឡើង និងរាលដាលទៅដល់តំបន់ជនបទដែរ”។

យោងតាមលទ្ធផលស្ទង់មតិបង្ហាញថា តម្លៃដីលំនៅដ្ឋានបានហក់ឡើង១,៤%សម្រាប់ឆ្នាំ២០២២ ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩១ បើធៀបនឹងការហក់ឡើង០,៥% ក្នុងឆ្នាំ២០២១ ហើយនោះ ក៏ដោយសារតែអត្រាការប្រាក់ទាប និងការបន្ធូរបន្ថយពន្ធរបស់រដ្ឋាភិបាលសម្រាប់លំនៅដ្ឋាន។

ការស្ទង់មតិបង្ហាញថា តម្លៃដីពាណិជ្ជកម្មក្នុងប្រទេសជប៉ុន បានហក់ឡើង១,៨% បើធៀបនឹងការហក់ឡើង០,៤% ក្នុងឆ្នាំ២០២១ ដោយសារហាង និងការិយាល័យមានតម្រូវការខ្ពស់។ ទន្ទឹមនេះ ការវិលត្រលប់របស់ភ្ញៀវទេសចរក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍នានាក៏បានជួយឱ្យតម្លៃដីហក់ឡើងផងដែរ។

ការរំពឹងទុកសម្រាប់ការត្រលប់មកវិញ របស់ភ្ញៀវបរទេសក៏បានគាំទ្រដល់តម្លៃដីពាណិជ្ជកម្ម នៅតំបន់ទេសចរណ៍ពេញនិយមមួយចំនួនដូចជា Osaka និងរាជធានីបុរាណ Kyoto ហក់ឡើងផងដែរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ-១៩៕ Reuters៕

លោកស៊ី ជីនភីង និងលោក ពូទីន ចេញសេចក្ដីថ្លែងការណ៍រួមប្ដេជ្ញាពួតដៃគ្នាប្រឆាំងសហរដ្ឋអាមេរិក

ដោយៈ សុខុម

វៀងចន្ទន៍: ប្រនាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ទី២១ ខែមីនា ជាមួយនឹងផែនការពង្រឹង ទំនាក់ទំនងទ្វេភាគី ដោយបង្ហាញសញ្ញារួបរួមកម្លាំងគ្នា ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត។

បន្ទាប់ពីជួបជាមួយលោក វ៉្លាឌីមៀ ពូទីន លោក ស៊ី ជីនភីង បានលើកឡើងក្នុងសន្និសីទកាសែតរួមមួយថា ប្រទេសចិន នឹងបន្តជំរុញឱ្យមាន “សន្តិភាព និងកិច្ចចរចា” ដោយជំរុញឱ្យទីក្រុងមូស្គូ និងអ៊ុយក្រែន បន្តកិច្ចចរចាឡើងវិញ។

ប្រធានាធិបតី ពូទីនបានបន្ថែមថា “ផែនការសន្តិភាព១២ចំណុ​ច” ដែលស្នើឡើងដោយប្រទេសចិន អាចធ្វើជាមូលដ្ឋានសម្រាប់ដំណោះស្រាយចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទោះជាលោកជឿថា អ៊ុយក្រែន និងលោកខាងលិចហាក់ដូចជា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមនៅពេលនេះក្ដី។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យចំនួន៩ រួមទាំងផ្នែកភ័ស្តុភារ និងពាណិជ្ជកម្មរហូតដល់ឆ្នាំ២០៣០។

បន្ថែមពីលើនេះ លោក ពូទីន ក៏បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើការដំឡើងបំពង់បង្ហូរឧស្ម័នទី២ ពីរុស្ស៊ី ទៅកាន់ប្រទេសចិន ដែលមានបំណងដឹកបញ្ជូនឧស្ម័នធម្មជាតិ ចំនួន៩៨ពាន់លានម៉ែត្រគូប ទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia។

វិធានការទាំងនេះកើតមានឡើង បន្ទាប់ពីទណ្ឌកម្មជុំទិសដែលទីផ្សារអឺរ៉ុប បានដាក់ទៅលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២១៕ Laotian Times៕

រដ្ឋាភិបាលកូរ៉េកំពុងចាត់វិធានការ​កាត់បន្ថយ​ពន្ធ​លើម្ចាស់ផ្ទះ ខណៈ​តម្លៃ​លំនៅដ្ឋាន​បន្តធ្លាក់ចុះ​

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានបន្ទាបតម្លៃលំនៅដ្ឋានយោង(reference housing prices) សម្រាប់ឆ្នាំនេះ ដែលនឹងបណ្តាលឱ្យមានការធ្លាក់ចុះខ្លាំង នៃពន្ធសម្រាប់ម្ចាស់ផ្ទះ ខណៈរដ្ឋាភិបាលបាននិងកំពុងព្យាយាមទប់ស្កាត់ ការដាំក្បាលចុះនៃតម្លៃអចលនទ្រព្យ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹង នៅថ្ងៃពុធ ទី២២ ខែមីនានេះថា “តម្លៃយោង ដែលពន្ធលើអចលនទ្រព្យ ត្រូវបានគណនាត្រូវបានកំណត់១៨,៦ភាគរយ ទាបជាងឆ្នាំមុនជាមធ្យម ដែលជាការធ្លាក់ចុះលឿនបំផុតចាប់តាំងពីប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើក្នុងឆ្នាំ២០០៥ ។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានអះអាងថា “ជាលទ្ធផលពន្ធអចលនទ្រព្យ លើម្ចាស់ផ្ទះទំនងជានឹងត្រូវកាត់បន្ថយ ក្នុងចន្លោះពី២៩ភាគរយ ទៅ៣៩ភាគរយធៀបនឹងឆ្នាំមុន”។

ក្រសួងដដែលបានឱ្យដឹងទៀតថា ការធ្លាក់ចុះនៃតម្លៃយោងគឺជាផ្នែកមួយនៃលទ្ធផលតម្លៃលំនៅដ្ឋាន ដែលធ្លាក់ចុះនាពេលថ្មីៗនេះ ដោយទិន្នន័យផ្លូវការបង្ហាញថា តម្លៃបានធ្លាក់ចុះក្នុងរយៈពេល៩ខែជាប់ៗគ្នាមកហើយ ចំពេលមានការកើនឡើង នៃអត្រាអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

រដ្ឋាភិបាល​កូរ៉េបាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់ ​ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​លំនៅឋាន​ ដើម្បី​បញ្ចៀស​ការ​ដាំក្បាលចុះ​ខ្លាំង​ពេកនៃ​ទីផ្សារ​អចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួន។

កាលពីដើមឆ្នាំ២០២៣នេះ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមដាក់ចេញនូវវិធានការណ៍ គោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់តម្លៃអចលនទ្រព្យ ដែលធ្លាក់ចុះយ៉ាងខ្លាំង រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះនៅក្នុងស្រុក ដែលភាគច្រើននៅរដ្ឋធានីសេអ៊ូល។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង បានទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុត នៅក្នុងរយៈពេលយ៉ាងហោចណាស់២ទសវត្ស​រ៍ និងចំពេលមានការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លា បំផុតរបស់ធនា​គារកណ្តាលកូរ៉េ ដើម្បីទប់ទល់នឹងអត្រាអតិផរណា៕

ក្រុងប៉ាកសេ របស់ឡាវ នឹងសម្រុកសាងសង់ផ្សាររាត្រី និងផ្លូរថ្មើរជើងដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយៈ សុខុម

ប្រទេសឡាវ: ទីក្រុងប៉ាកសេ (Pakse) នៃប្រទេសឡាវ នឹងសម្រុកសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងថ្មីៗក្នុងទីក្រុងនេះ នៅពាក់កណ្តាលឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា នេះឱ្យដឹងថា ជុំទី១ នៃការសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងថ្មីៗនេះ នឹងចាប់ផ្ដើមពីចំណុចបណ្តោយផ្លូវធំ ក្បែរប្រាសាទវត្តហ្លួង (Wat Luang Temple) លើច្រាំងទន្លេសេដន (SeDon) និងស្ពានសុផានុវង្ស (Souphanouvong Bridge)។

ទីភ្នាក់ងារព័ត៌មានឡាវ (Lao News Agency) បានចុះផ្សាយថា ក្រុមមន្ត្រីមកពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុងប៉ាកសេ បានទៅពិនិត្យមើលផ្សាររាត្រី និងផ្លូវថ្មើរជើងក្នុងរដ្ឋធានីវៀងចន្ទន៍ ក្រុងសាវ៉ាន់ណាខេត (Savannakhet) និងក្រុងហ្លួងព្រះបាង ដើម្បីសង្កេតមើល និងរៀបចំផែនការសម្រាប់ការសាងសង់ នៅទីក្រុងប៉ាកសេ។

មន្រ្តីមន្ទីររំពឹងថា “ផ្សាររាត្រី និងផ្លូវថ្មើរជើងទាំងនេះ នឹងលើកកម្ពស់ ព្រមទាំងជួយគាំទ្រដល់ផលិតផលក្នុងក្រុងនេះ ក៏ដូចជាផលិត​ផលឡាវ និងបង្កើតប្រាក់ចំណូលសម្រាប់អ្នកក្នុងស្រុក”។

ផ្សាររាត្រី និងផ្លូវថ្មើរជើងក្នុងរដ្ឋធានីវៀងចន្ទន៍ តែងតែក្លាយជាតំបន់ទេសចរណ៍ទាំងសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរដែលរីករាយដើរទិញអីវ៉ាន់ និងចំណីអាហារដូចជាភ្លាកំពឹសរស់ សាច់ក្រពើ និងស្រាបៀរ Voun ដែលជាស្រាបៀរចាហួយមួយប្រភេទជាដើម។

ថ្វីបើពេញនិយមយ៉ាងណាក្ដី ក៏ផ្លូវថ្មើរជើងក្នុងរដ្ឋធានៅវៀងចន្ទន៍ នៅតែមានយានយន្តយ៉ាងច្រើន បើកបរឆ្លងកាត់យ៉ាងអាណាធិបតេយ្យ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានដាក់កុងត្រូល ដើម្បីចាំហាមឃាត់មិនឱ្យយានយន្តធ្វើដំណើរ តាមដងផ្លូវថ្មើរជើងទាំងទៀតឡើយនៅពេលល្ងាច៕ Laotian Times៕

ទីផ្សារអចលនទ្រព្យខេត្តព្រៃវែងនឹងមានការរីកចម្រើនលឿន បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញបាវិតបញ្ចប់ការសាងសង់

 ដោយៈ គង់ សូរិយា

       ព្រៃវែងៈ ជាទឹកដីដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មិនសូវគិតដល់ អ្នកជំនាញបានសម្លឹងឃើញឱកាស ពីការវិនិយោគនៅក្នុងខេត្តនេះ ស្របពេលការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងសាងសង់កាត់ទីរួមខេត្តនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការ​សាងសង់ផ្លូវល្បឿ​នលឿនភ្នំពេញ បាវិតនឹងត្រូវអូសកាត់ទីរួមខេត្តព្រៃវែង ប្រយោជន៍ដើម្បីជម្រុញការលើកកំពស់សេដ្ឋកិច្ច និងអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានសក្តានុពលបន្ថែមទៀត។

ជាមួយគ្នានេះ លោកឌិន សុមេធារិទ្ឋប្រធានគំរោងមង្គលវីឡា ព្រៃវែងបុរី ដែលបាននិងកំពុងបោះទុន រាប់លានដុល្លារសាងសង់បុរី និងរមណីយដ្ឋាន ផ្សារសហគមន៍ និងផ្សារបែបពាក់កណ្តាលទំនើបនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសារលោកមើលឃើញថា សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តនេះ កំពុងមានការរីក​ចម្រើនខ្លាំង ហើយវាជាបំណងដ៏មុតស្រួចរបស់លោក ក្នុងការប្រែក្លាយខេត្តនេះជាតំបន់ទាក់ទាញមួយ និងផ្តល់ឲ្យប្រជាពលរដ្ឋមូលដ្ឋាននូវស្តង់ដារស់នៅប្រកបដោយផាសុខភាព និងស៊ីវិល័យ ដូចនៅរាជធានីភ្នំពេញផងដែរ។

លោកបន្តថា “យើងបាននិងកំពុងសាងសង់ផ្ទះ រៀបចំរមណីយដ្ឋាន សាងសង់ផ្សារ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅទីរួមស្រុកនេះ”។ លោកបន្តថា “ប្រសិនជាគិតពីទីរួមស្រុកអូរាំងឪ ពីទីរួមស្រុកពារាំង ពីតំបន់ប្រជុំជនអ្នកលឿង មកកាន់គំរោងរបស់យើង មិនមានចម្ងាយឆ្ងាយឡើយ”។

លោកឌិន សុមេធារិទ្ឋបានបន្តថា ទីរួមស្រុកស្វាយអន្ទរ ជាតំបន់ពិសេសមួយ ដែលចំនួនប្រជាពលរដ្ឋបានកើនឡើងជាប់ជាប្រចាំ និងជាតំបន់ដែលប្រជាជនចូលចិត្តជីវិតទាន់សម័យ និងស្វែងរកអ្វីដែលថ្មី សម្រាប់ជីវិតរបស់ពួកគេ។

ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តព្រៃវែង លោកម៉ៅ មុន្នីរតនា បានមានប្រសាសន៍ឲ្យដឹងផងដែរថា កាលពីមុន តម្លៃដីធ្លីនៅខេត្តព្រៃវែងមានកម្រិតទាប នៅលើយតែក្រោ​យមកក៏ហក់ឡើងខ្ពស់ ជាពិសេសនៅតាមតំបន់នៃច្រកព្រំដែនកម្ពុជា វៀតណាម និងមានការចាប់អារម្មណ៍ វិនិយោគពីសំណាក់វិនិយោគិនជាតិជាច្រើន ប៉ុន្តែដោយសារតែស្ថានភាពនៃវិបត្តិ ទើបធ្វើឱ្យការវិនិ​យោគ នៅក្នុងខេត្តព្រៃវែងបានស្ងប់ស្ងាត់បន្តិច។

លោកបានសម្តែងសុទិដ្ឋិនិយមថា “ទីផ្សារអចលនទ្រព្យក្នុង​ខេត្តនេះ នឹងមានសភាពល្អប្រសើរវិញនៅពេលចប់វិបត្តិ និងជាពិសេសនៅពេលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមបើកការដ្ឋា​ន”៕

 

វិភាគៈភ្នំពេញបួនទសវត្សរ៍មុន និងបច្ចុប្បន្នកំពុងធ្វើដំណើរយ៉ាងដូចម្តេចលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងប្រជាសាស្រ្ត

ដោយៈយិន លាងគង់ៈ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ កាលពី៤៤ឆ្នាំមុន វាជាទីក្រុងខ្មោច ដែលមានមនុស្សប៉ុន្មានម៉ីននាក់ប៉ុណ្ណោះ បានចូលមករស់នៅទីក្រុងនេះ ប៉ុន្តែបច្ចុប្បន្នទីក្រុងនេះ បានរីកទំហំដល់ជិត៧០០គីឡូម៉ែត្រការ៉េ ជាមួយនឹងកំនើនប្រជាជនកើនឡើងដល់ប្រមាណ៣លាននាក់។

ជាទីក្រុងដែលមនុស្សជាច្រើន មិនចង់ចូលមករស់នៅបន្ទាប់ពីរបបអាវខ្មៅ ប៉ុន្តែពេលនេះទីក្រុងនេះ ទទួលលំហូរប្រជាពលរដ្ឋចូលមករស់នៅកើនឡើង ប្រមាណ២០ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានចេញចូលមកធ្វើការ មកប្រកបអាជីវកម្មប្រចាំថ្ងៃ។

ដំណើរចាកចេញពីអតីតកាល

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សា ក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ តែងបានខិតខំបំពេញ កសាង និងអភិវឌ្ឍន៏ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់។

ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេ​ញ គឺជារាជធានីមួយ ក្នុងចំណោមរាជធានី ខេត្ត សរុប២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសច​រណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។

រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់ នឹងស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រយៈពេល២៣ឆ្នាំពង្រីករហូតដល់៨លើក

ឆ្លើយតបនឹងកំនើននគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពលរាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។

នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែ​ត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។

នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រ​ដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។

នៅឆ្នាំ២០១២រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។

នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។

នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដី ទំហំសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។

ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមានផ្ទៃដីទំហំសរុប៦៩២,​៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់។ នេះជារបាយការណ៍ជំរឿនឆ្នាំ២០១៩។

នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦គីឡូ​ម៉ែត្រការ៉េ មានខណ្ឌចំនួន​​១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់។

នៅឆ្នាំ២០២១ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើងទៅតាមនោះដែរ។

របួសផ្លុវចិត្ត ត្រូវព្យាបាលដោយសុខសន្តិភាព

ពីសម្លេងហ៊ោរកញ្ចៀវ បន្ទាប់មកក្លាយជាស្ទឹងទឹកភ្នែក ថ្លុកឈាម។ ធ្លាប់ជាទីក្រុងដែលគ្មានទឹកស្អាត គ្មានអគ្គិសនី គ្មានរថយន្តទំនើបលើដងផ្លូវ និងមានតែម៉ូតូ និងកង់មួយៗសម្រាប់ធ្វើដំណើរ។ ប្រជាជនមានទឹកមុខស្លោកស្រពោន បាក់ស្បាត កែវភ្នែកល្អក់កករ ពោរពេញដោយទុក្ខសោក ភាពបាក់ស្បាតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញពេលនេះ បានបំភ្លេចអតីតកាលហើយ។

របូសផ្លូវចិត្ត ត្រូវបានព្យាបាលដោយសុខសន្តិភាព របួសផ្លូវចិត្តត្រូវបានព្យាបាលដោយស្នាមញញឹម និងការលើកទឹកចិត្តពីរដ្ឋាភិបាល ដែលបាននិងកំពុងគិតគូយ៉ាងខ្លាំង​ ដល់ការរក្សាបាននូវសុខសន្តិភាព នូវការអភិវឌ្ឍ និងទាក់ទាញលំហូរទុនវិនិយោគពីបរទេសឲ្យបានកាន់តែច្រើន ដើម្បីសម្រេចចក្ខុវស័យរបស់ប្រមុខរដ្ឋាភិបាល ក្នុងការរុញប្រទេស ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទីក្រុងដែលវិនិយោគិនអន្តរជាតិមិនអាចមើលរំលងបាន

បំភ្លេចចោលចុះ រឿងអាគារចាស់ទ្រុឌទ្រោម និងគ្មានទឹកស្អាត និងអគ្គិសនី ប៉ុន្តែពេលនេះ យើងទាំងអស់គ្នាគួរតែទះដៃអបអរសាទរ ជាមួយនឹងសមិទ្ឋផលជាច្រើន ពិសេ​សវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន បានបង្ហាញរួបរាង និងត្រៀម​បង្ហាញរូបរាងនាពេលអនាគត។

ជាមួយនឹងការវិវត្តទៅមុខឥតឈប់ឈរ រាជធានីនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិបណ្តើរៗហើយ ដោយ​សារវត្តមានវិនិយោគិនអន្តរជាតិ (ពិសេសវិនិយោគិនចិន) និងអ្នកវិនិយោគ​បរទេសដទៃទៀត បាននិងកំពុងស្វះស្វែង និងបង្កើតនូវឱកាស ដើម្បីទាញផលចំណេញពីការវិនិយោគរបស់ពួកគេ។

ទីក្រុងនេះ ដែលកាលពី៤៤ឆ្នាំមុន គ្មានអាគារកំពស់លើសពី១០ជាន់ បច្ចុប្បន្នរាជធានីនេះ មានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ ដោយគិតរហូតមកទល់ពេលនេះ សំណង់អាគារកំពស់ពី៥ ជាន់ដល់៦០ជាន់មានប្រមាណ១៧០០អាគាររួចហើយ។

សមិទ្ឋផលធំធេង មិនអាចកាត់ថ្លៃបាននេះ មិនអាចកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតឡើងដោយសារការដឹកនាំដ៏វាងវៃ និងប៉ិនប្រសព្វបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវផែនការ ចក្ខុវិស័យ ដោយ​បានដាក់ចេញនូវគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តផង ទាក់ទាញការវិនិយោគពីបរទេសផង តាមរយៈការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនៅកម្ពុជា។

លិខិតបទដ្ឋានគតិយុត្តិ

គ្មានវិនិយោគិន មកពីប្រទេសជាមួយចូលមកកម្ពុជា ឬប្រទេសដទៃទៀត ព្រោះតែមិត្តភាព និងទំនាក់ទំនងល្អរវាងមេដឹកនាំរបស់ប្រទេស និងប្រទេសនោះទេ ប៉ុន្តែការរៀបចំគោលនយោបាយច្បា​ស់លាស់ ច្បាប់បទដ្ឋានគតិយុត្តិគ្រប់គ្រាន់ បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគ ទំហំរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ

កត្តាទាំងអស់នេះហើយ ទើបសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាមធ្យមជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ(លើកលែងអំឡុងវិបត្តិកូវីដ១៩)។ ជាលទ្ឋផលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ (ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក) ហើយកម្ពុជាត្រូវបានធនា​គារអភិវឌ្ឍន៍អាស៊ី ប្រសិទ្ឋនាមឈ្មោះថ្មី “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីនៅឆ្នាំ២០១៥”។

វត្តមានអាគារខុនដូ អាគារពាណិជ្ជកម្ម កប់ពពកជាច្រើន បានកើតចេពីច្បាប់សហកម្មសិទ្ឋ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅឆ្នាំ២០១០។

ច្បាប់ដ៏សំខាន់ និងបានធ្វើឡើងប្រកប ដោយភាពប្រាកដនិយម នៃគោលនយោបា​យជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគ រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារមួយផ្នែក គឺការទាញបានផលប្រយោជន៍ ពីច្បាប់នេះ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចទិញផ្ទះបានពីជាន់ទី១ឡើងទៅនៅកម្ពុជា ពិសេសលើអាគារសហកម្មសិទ្ឋឬខុនដូ។

ទីតាំងប្រៀបដូចជាអេប៉ុងមិនទាន់ជ្រាបទឹកពេញ

អ្នកវិនិយោគអន្តរជាតិជាច្រើន បានប្រៀបប្រដូចកម្ពុជា ពិសេសរាជធានីភ្នំពេញប្រៀបដូចជា អេប៉ុងស្នោ ដែលមិនទាន់ជ្រាបទឹកពេញនៅឡើយ។

មានន័យថាទីក្រុងនេះ នៅមិនទាន់ឆ្អែកក្នុងការវិនិយោគនៅឡើយ ជាក់ស្តែង វត្ត​មានហាងអាហារល្បីៗ ក្រុមហ៊ុនអន្តរជាតិល្បីៗ ជាច្រើនពីជុំវិញពិភពលោក បានចូលខ្លួនមកកាន់កម្ពុជា ទោះបីប្រ​ទេសនេះ និងពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

រាជធានីនេះនៅតែស្វាគមន៍ និងត្រៀមស្វាគមន៍នូវលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាវិស័យអច​លនទ្រព្យ បានទាក់ទាញលំហូរទុនរហូត ដល់៦០ពាន់លានដុល្លារអាមេរិករួចហើយក៏ដោយ ក៏ប្រទេសនេះនៅតែទទួលផល​ចំណេញខ្ពស់ពីការវិនិយោគដដែល ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់៕

លោកជំទាវមិថុនា ភូថងលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

  ដោយៈ គង់ សូរិយា

       កោះកុងៈ អភិ​បាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានលើកឡើងនូវភាពជោគជ័យជាច្រើន ចំណុចរបស់​រដ្ឋាភិបាល កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់សម្តេចតេជោ។

លោកជំទាវបានថ្លែងក្នុងពិធីបើកសន្និបាតការងារ ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣កាលពីថ្ងៃទី២២ មិនាថា ចំ​ណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ សម្រេចបានរួមមាន  ទី -ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោ​បាយ ទី-ការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌និងគ្មានអំពើហិង្សា។

ទី៣-ការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈវិធានសុខាភិបាល និងការចាក់ ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ ទី៤ -ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅ អ៊ុយក្រែន។

ទី៥-ការអនុវត្តនយោបាយការបរទេស ឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ គួរជាទីមោទកៈបំផុត។

លោកជំទាវមិថុនា ភូថងបានបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍ សំខាន់ៗចំនួន២
ទី១៖ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសម្តេចតេជោ មានបំណងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវ ជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់ តែ៤៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ទី២ ការត្រៀមលក្ខណៈសម្រាប់ការរៀបចំ ការបោះឆ្នោតដ៏សំខា​ន់មួយទៀតនោះគឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ពាក់ព័ន្ធទៅនឹងកិច្ចការងារ ដ៏មានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតនាពេលខាងមុខដ៏ខ្លីនេះ៕