ដោយ: គង់ លាងហួរ
ភូកេត: កិច្ចខិតខំប្រឹងប្រែងមួយកំពុងដំណើរការឡើង ដើម្បីធ្វើឱ្យកោះភូកេតក្លាយជាទីក្រុង ដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកើតមានឧប្បត្តិហេតុមួយចំនួន ទាក់ទងនឹងភ្ញៀវទេសចរអន្តរជាតិ។
លោក Danai Sunantarod អភិបាលរងខេត្តទេសចរណ៍ ភូកេត បានបង្ហាញពីគោលបំណងនេះឡើង នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយក្រុមអ្នកតំណាងនៃដំណើរកម្សាន្ត និងទីភ្នាក់ងារទេសចរណ៍នានា។
កិច្ចពិភាក្សាស្តីអំពីសន្តិសុខនេះ បានគូសបញ្ជាក់ពីឧប្បត្តិហេតុថ្មីៗជាច្រើន ដែលបានកើតឡើងនៅលើកោះភូកេត និងបានក្លាយជាមូលហេតុនៃការព្រួយបារម្ភ។
កាលពីខែឧសភា ទូកល្បឿនលឿនមួយបានបុកបង្គោលថ្មនៅឆ្នេរ Chalong បណ្ដាលឲ្យមនុស្សចំនួន៣៥នាក់បានរងរបួស ដែលភាគច្រើនជាភ្ញៀវទេសចររុស្ស៊ី ខណៈអ្នកបើកទូកត្រូវបានគេជឿថា កំពុងងងុយដេក។
កាលពីខែកុម្ភៈ លោក Danai បាននិយាយថា ភ្ញៀវទេសចរចិនម្នាក់បានរងរបួស ក្នុងការវាយប្រហារដោយកាំបិត ពីសំណាក់ភ្នាក់ងារទេសចរណ៍ម្នាក់ បន្ទាប់ពីមានការខ្វែងគំនិតគ្នា លើការសងប្រាក់វិញសម្រាប់ការធ្វើដំណើរមួយថ្ងៃ ដែលភ្ញៀវទេសចរបានខកខាន។ លោកបានបន្តថា ភ្ញៀវទេសចរដែលលង់ទឹក នៅកោះភូកេតក៏ក្លាយជាសំណួរអំពីសុវត្ថិភាពផងដែរ។
លោក Danai បានបញ្ជាក់ថា “យើងត្រូវរៀនសូត្រអំពីឧប្បត្តិហេតុទាំងនេះ។ យើងចង់ធ្វើឱ្យផ្ទះរបស់យើង មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចររបស់យើង ហើយយើងចង់ប្រែក្លាយកោះនេះ ទៅជាទីក្រុង ដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់”។លោកបានបន្ថែមថា វិស័យឯកជន និងសាធារណៈត្រូវសហការគ្នា ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ចំណែកមន្ត្រីនគរបាលត្រូវអនុវត្តច្បាប់។
លោកបានអះអាងទៀតថា យើងនឹងរឹតបន្តឹងវិធានការសុវត្ថិភាពនានា ព្រោះយើងមិនចង់ឱ្យមានពួកអ្នកឆបោក នៅភូកេតនោះទេ ដោយលោកសំដៅទៅលើករណីពាក់ព័ន្ធ នឹងភ្ញៀវទេសចរជនជាតិចិន។
លោកបានមានប្រសាសន៍ថា “យើងក៏ចង់ឱ្យប្រតិបត្តិករទេសចរណ៍លុបបំបាត់ប្រព័ន្ធកំណត់តម្លៃផងដែរ ព្រោះវាធ្វើឱ្យភ្ញៀវរបស់យើងមានអារម្មណ៍មិនល្អ ដោយលោកសំដៅលើប្រព័ន្ធ ដែលភ្ញៀវបរទេស រួមទាំងជនបរទេស ត្រូវបានគិតប្រាក់ច្រើនជាងជនជាតិថៃ សម្រាប់សេវាកម្មនានា”៕









“នៅក្នុងព្រឹត្តិការណ៍ដ៏ធំដែលមានភ្ញៀវកិត្តិយសជាច្រើនជាងពាន់នាក់ ពួកយើងបានផ្សព្វផ្សាយអំពី ចំណុចខ្លាំងៗរបស់កម្ពុជា និងផ្សព្វផ្សាយពាក្យល្អៗអំពីកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស កាន់តែច្រើនដែលកំពុងស្វែងរកឱកាសទីផ្សារថ្មីៗ”។ នេះបើតាមការលើកឡើងរបស់លោកសី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិ Urban Village and Factory Phnom Penh។ យីហោអន្តរជាតិជាច្រើន (ដូចជា McDonald’s/Shangri-La Hotel)ក៏ទទួលបានពានរង្វាន់ The ASIA PACIFIC ENTREPRENEUR NOBEL RECORDS Awards ផងដែរ។ ក្នុងនោះ នៅឆ្នាំនេះមន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងសមាជិករាជវង្សម៉ាឡេស៊ី ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ នេះផងដែរ ដើម្បីធ្វើជាសាក្សីក្នុងពិធីប្រគល់រង្វាន់ដ៏អស្ចារ្យនេះ។
ក្នុងនាមជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេង និងការ ទទួលស្គាល់គុណភាព និងសេវាកម្ម និងជំនាញដែល Urban Village មានផ្តល់ជូន។ ជាងនេះទៅ ទៀត ជាមួយនឹងការទទួលស្គាល់ជាសាកល Urban Village មិនត្រឹមតែបង្ហាញពីភាពល្អឥតខ្ចោះ របស់ខ្លួននៅក្នុងឧស្សាហកម្មអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញសមត្ថភាពសម្របខ្លួនទៅ នឹងទីផ្សារ និងវប្បធម៌ផ្សេងៗផងដែរ។ នេះមិនមែនជាលើកទីមួយទេដែល Urban Village ទទួលបាន ពានរង្វាន់អន្តរជាតិ ព្រោះ Urban Village គឺជាគម្រោងខុនដូតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបាន ឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន 30 រហូតមកដល់ពេលនេះ។ Urban Village បាននាំ វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាទៅកាន់កម្រិតអន្តរជាតិ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរហូតដល់ទទួលបានពានរង្វាន់ ជាមួយនឹងសហគមន៍រស់នៅចម្រុះរបស់ខ្លួន។
“យើងបានកសាងប្រវត្តិសាស្ត្រល្បីល្បាញសម្រាប់ប្រទេសកម្ពុជា ហើយយើងនឹងបន្តគាំទ្រដល់ កំណើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកវិនិយោគអន្តរជាតិ និងបន្តនាំយកការវិ និយោគពីក្រៅប្រទេសមកក្នុងប្រទេសនេះ។ យើងក៏នឹងមានដំណឹងល្អបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ផងដែរ!»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Ben Li ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village and Factory Phnom Penh 1
Urban Village គឺជាគម្រោងខុនដូលំដាប់អន្តរជាតិដែលមានការទទួលស្គាល់យ៉ាងច្រើន ដែលស្ថិត លើផ្ទៃដី 7.6 ហិចតា ដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងធំជាងគេក្នុងប្រទេសកម្ពុជា គឺលោកបណ្ឌិត Ben Li និងលោកស្រី Catherine Chan។ ហើយគម្រោងខុនដូនេះត្រូវបានចាត់តាំងជា គម្រោងលំដាប់ពិភពលោក និងជាសហគមន៍រស់នៅតែមួយគត់ ជាមួយនឹងបរិក្ខារទំនើបៗ និងរចនា ឡើងសម្រាប់របៀបរស់នៅដែលគួរអោយចង់បានបំផុត និងស្តង់ដារនៃការរស់នៅប្រសើរឡើង ដែល មនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។
នៅជាប់នឹង Urban Village នេះ មាន Factory Phnom Penh ក៏ត្រូវបានសាងសង់ឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងក្នុងប្រទេសកម្ពុជាផងដែរ ហើយវាត្រូវបាន គេស្គាល់ថាជាមជ្ឈមណ្ឌលច្នៃប្រឌិតអន្តរជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ Urban Village និង Factory Phnom Penh ជាសហគមន៍រស់នៅដ៏ពេញនិយមមួយ ដែលមានទីតាំងនៅមហាវិថី ហ៊ុន សែន និងខាងត្បូងមហាវិថីព្រះនរោត្តម ដែលជាតំបន់រីកចម្រើនលឿន ពោរពេញដោយបរិក្ខារសាងសង់ ស្រាប់ ជាមួយនឹងតម្លៃសមរម្យ (ចាប់ពី $70K+)។ អ្នកអភិវឌ្ឍន៍ក៏ផ្ដល់ជូនផងដែរនូវលក្ខខណ្ឌបង់ ប្រាក់ដែលមានតម្លៃសមរម្យដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិដោយចាប់ផ្តើមពីត្រឹមតែ 1 ដុល្លារ/ថ្ងៃ តែ ប៉ុណ្ណោះ។ 
អ្នកដើរលេង និងអ្នកធ្វើការ ពេញចិត្តសហគមន៍ Urban Village និង Factory PhnomPenh ពីព្រោះមានសំណង់អគារជាច្រើនដូចជា ភោជនីយដ្ឋាន ហាងលក់រាយ និងកន្លែងធ្វើការរួមគ្ន ហើយតម្លៃជួលការិយាល័យចាប់ផ្តើមពី $240/ខែតែប៉ុណ្ណោះ។ ជាងនេះទៅទៀត មានព្រឹត្តិការណ៍និង កម្មវិធីផ្សេងៗកើតឡើងនៅក្នុងសហគមន៍អន្តរជាតិ Urban Village និង Factory Phnom Penh ជា រៀងរាល់សប្ដាហ៍ផងដែរ។ អ្នករស់នៅទីក្រុងភ្នំពេញចូលចិត្តរស់នៅ ធ្វើការ និងទស្សនាសហគមន៍រស់ នៅបែបទំនើប និងពិសេសនេះណាស់ ព្រោះពួកគេអាចស្វែងរកគំនិតច្នៃប្រឌិត និងធ្វើអ្វីៗគ្រប់យ៉ាងនៅ កន្លែងតែមួយ។








It is owned by Las Vegas Sands Corporation. The resort includes a 2,561-room hotel, a 120,000-square-meter convention-exhibition center, 74,000-sq-mi Marina Bay Sands Mall, shops, a museum, and a large theatre.



ក្រសួងបញ្ជាក់ថា សមិទ្ធិផលស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្ត រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផល ទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែក ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ បានមួយកម្រិតថែមទៀត។




ទី៣). អគារ Marina Bay Sands តម្លៃ៥,៥ពាន់លានដុល្លារ











លោកបន្តថា “ក្នុងគោលបំណងជំរុញការងើបឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ បទប្បញ្ញត្តិ និងវិធានការសេដ្ឋកិច្ចសង្គមនានាសំដៅធានាស្រោចស្រង់ជីវិត និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេស “ផែនទីចង្អុលផ្លូវ” ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥)។
លោកឱ្យដឹងទៀតថា ចក្ខុវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៣ នេះ គឺកម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិ៤,៤លាននាក់ និងទេសចរផ្ទៃក្នុងជាង១៦លាននាក់។ ឆ្នាំ ២០២៦ ភ្ញៀវទេសចរអន្តរជាតិ នឹងមានចំនួន៧លាននាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានសម្តែងការស្វាគមន៍ចំពោះគម្រោងថ្មីៗ ក្នុងវិស័យទេសចរណ៍ ពិសេសការវិនិយោគតាមបណ្តាកោះ ដោយលោកអះអាងថា គម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះ នឹងផ្តល់ផលវិជ្ជមានជាច្រើនទាំងសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេស។