ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីជំនាញកម្ពុជា និងអូស្រ្តាលី បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេស លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងបិទកម្មវិធីបេសកកម្មទី១២ ជាមួយ(Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Group) លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាព បទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសផងដែរ។








