សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនចូលរួមវេចខ្ជប់សម្ភារៈគ្រឿងឧបភោគ បរិភោគជូនជនភៀសសឹក

0

ដោយៈ ជេស៊ីកា

    ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបន្តអញ្ជើញចូលរួមជាមួយក្រុមការងារស្ម័គ្រចិត្ត ជួយរៀបចំវេចខ្ចប់ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំសុវត្ថិភាព។

កាលពីថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារស្ម័គ្រចិត្ត បានវេចខ្ចប់អំណោយចំនួន៨.០០០កញ្ចប់ទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់យកទៅចែកជូន ប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្ដាជំរំសុវត្ថិភាព ដោយថ្ងៃទី១៥ធ្នូ បានចែកដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ៣.០០០គ្រួសារ និងថ្ងៃទី១៦ធ្នូ បន្តចែកដល់ប្រជាពលរដ្ឋចំនួន ៥.០០០គ្រួសារ។

គិតត្រឹមថ្ងៃទី១៦ធ្នូនេះ អំណោយសរុបចំនួន២២.៦០០កញ្ចប់ ត្រូវបានចែកដល់ដៃ ប្រជាពលរដ្ឋភៀសសឹកចំនួន ២២.៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា។

កាលពីថ្ងៃទី១៥​កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានចុះសួរសុខទុក្ខវីរយុទ្ធជន ការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាល នៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ អ្នកម្តាយមនុស្សធម៌ ក៏បានឆ្លៀតពេលវេលាអញ្ជើញ ចូលរួមវេចខ្ចប់អំណោយ ជាមួយក្រុមការងារស្ម័គ្រចិត្តផងដែរ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់​ គិតគូរពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់វិនាទី មិនដែលភ្លេចម្តងណាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here