ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច លនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួ យម្ចាស់គំរោងខុនដូG.A.T.O Towerដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការលក់គំរោងមួយននេះ។
G.A.T.O Tower មានកំពស់រហូតដល់៦៧ជាន់ ជាគម្រោងខុនដូប្រណីតមួយ ដែលបានចាប់ផ្តើមការដ្ខានសាងសង់ កាលពីពេលថ្មីៗនេះ នៅក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង ជាសង្កាត់មានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុនMIRAKU ដែលកំពុងអភិវឌ្ឈន៍ខុនដូខាងលើ លោកញឹម រាសី បានមានប្រសាសន៍ មុនពេលចុះហត្ថលេខានាព្រឹកថ្ងៃទី១៣ សីហានេះថា ក្នុងស្ថានភាពទីផ្សារបែបនេះ ការជម្រុញភាពរីកចម្រើននៅក្នុងវិស័យនេះ គឺត្រូវការផលិតផលមួយមានគុណភាព និងទំនុកចិត្តពីអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារលក់ដែលមានវិជ្ជាជីវៈខ្ពស់។
លោកបញ្ជាក់ថា “អ្នកវិនិយោគឆ្លាតវៃ លែងវិនិយោគាមអារម្មណ៍ឬតាមគេថាទៀតហើយ គឺគាត់វិនិយោគតាមការប្រឹក្សា និងមានការគិតគូវែងឆ្ងាយជាងមុន”។ លោកបន្ថែមថា“គោលបំណងនៃការចុះMoUនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានការទុកចិត្ត និងគំរោងអភិវឌ្ឍន៍ប្រកបដោយគុណភាព”។

ជាមួយគ្នានេះ លោកឧកញ៉ាសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ផលប៉ះពាល់ពីកត្តាខាងក្រៅ និងក្នុងស្រុក គឺធ្វើឲ្យកម្លាំងទិញខ្សោយ ប៉ុន្តែបើយើងមានការពង្រឹងសមត្ថភាព និងវិន័យច្បាស់លាស់ យើងនៅតែអាចលក់បាន។
លោកបន្តថា “គំរោងGATO Tower ជាគំរោងល្អ ដែលយើងអាចលក់បាន និងមានទំនុកចិត្តខ្ពស់”។ លោកបន្ថែមថា “នៅពេលដែលគេលក់បាន យើងលក់មិនបាន យើងត្រូវសួរខ្លួនឯងថា យើងមានបញ្ហាអ្វី?”។
លោកឧកញ៉ាសន សៀបបានបន្តថា ក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន បើយើងប្រឹង យើងមានវិន័យ យើងនឹងលក់បាន ហើយបើរយៈពេលបីខែយើងលក់មិនបាន ប្រៀបបាននឹងចូលរួមវគ្គបណ្តុះបណ្តាលមួយ ប៉ុន្តែយើងប្រលងធ្លាក់”៕







