ដោយ វុត្ថា
ភ្នំពេញៈ អត្រាប្រាក់កម្ចីទិញលំនៅដ្ឋាន នៃនៅក្នុងប្រទេសសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាណ៣.៨២ភាគរយនៅសប្តាហ៍នេះ ខណៈកាលពីសប្តាហ៍មុនមានអត្រា ៣.៩៩ភាគរយ។
យោងតាមសហព័ន្ធឥណទានលំនៅឋានរបស់អាមេរិក ដែលគេស្គាល់ជាទូទៅថា Freddie Mac បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បើធៀបរយៈពេលដូចគ្នាកាលពី៣០ មុន អត្រាការប្រាក់កច្ចី សម្រាប់ទិញលំនៅដ្ឋានជាមធ្យមមានចំនួន៤,៤៥ ភាគរយ តែបច្ចុបន្នបានធ្លាក់ចុះមកនៅ៣,៨២ ភាគរយ។
ក្រៅពីនេះសហព័ន្ធ Freddie Mac បានកត់សម្គាល់ផងដែរពីរយៈពេល១៥ឆ្នាំមុនបានធ្លាក់ចុះផងដែរ ដែលការធ្លាក់ចុះនោះស្ថិតនៅក្នុងកម្រិត នៅត្រឹមសប្តាហ៍នេះបានធ្លាក់ចុះដល់៣,២៨ ភាគរយដែលកាលពីសប្តាហ៍មុនមាន៣,៤៦ ភាគរយ។ បើធៀបនឹងឆ្នាំមុនអត្រាកំណើន១៥ ឆ្នាំបានធ្លាក់ចុះពី ៤.0១ ភាគរយ។
លោក Sam Khater ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Freddie Mac បាននិយាយថា អត្រាការប្រាក់ធ្លាក់បែបនេះ គឺជាដំណឹងល្អមួយសម្រាប់ម្ចាស់ផ្ទះ។ ហើយការដាក់ពាក្យសុំប្រាក់កម្ចីទិញលំនៅដ្ឋាននៅអាមេរិក បានកើនឡើងកាលពីសប្ដាហ៍មុន ដោយសារអត្រាកម្ចីទិញផ្ទះមានកម្រិតទាប។
សហព័ន្ធ Freddie Mac គឺជាសាជីវកម្មមួយ ដែលបង្កើតឡើងដោយសភាសហរដ្ឋអាមេរិចក្នុងគោលបំណងលើកកម្ពស់ស្ថិរភាព និងលទ្ធភាពក្នុងទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ដោយទិញវត្ថុបញ្ចាំពីធនាគារ និងអ្នកបង្កើតប្រាក់កម្ចីដទៃទៀត។
សាជីវកម្មនេះ បានចាប់ផ្តើមធ្វើការស្ទង់មតិប្រចាំសប្តាហ៍ស្តីពី អត្រាប្រាក់កម្ចីរបស់អាមេរិកតាំងពីខែមេសាឆ្នាំ១៩៧១មកម្លេះ៕