ដោយ៖ វុត្ថា
ភ្នំពេញ៖ វិស័យវាយណភ័ណ្ឌសម្លៀកបំពាក់និងស្បែកជើងកម្ពុជាបានបង្ហាញសញ្ញាកាន់តែល្អប្រសើរ តាមរយៈសញ្ញានៃការបញ្ជាទិញកើនឡើង ពិសេសកិច្ចសហការរវាងអ្នកនៅក្នុងវិស័យនេះ និងអ្នកបញ្ជាទិញពីពិភពលោក។
ដោយ៖ វុត្ថា
ភ្នំពេញ៖ វិស័យវាយណភ័ណ្ឌសម្លៀកបំពាក់និងស្បែកជើងកម្ពុជាបានបង្ហាញសញ្ញាកាន់តែល្អប្រសើរ តាមរយៈសញ្ញានៃការបញ្ជាទិញកើនឡើង ពិសេសកិច្ចសហការរវាងអ្នកនៅក្នុងវិស័យនេះ និងអ្នកបញ្ជាទិញពីពិភពលោក។
ក្នុងជំនួបជាមួយលោក ឳក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនាល្ងាចថ្ងៃម្សិលម៉ិញនេះ លោកបណ្ឌិត Frank Hoffer ប្រធានប្រតិភូតំណាងក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ល្បីៗលើពិភពលោក និងក្រុមហ៊ុនលក់រាយក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរ (ACT-Action, Collaboration, Transformation) បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងកិច្ចពិភាក្សាឲ្យកាន់តែស៊ីជម្រៅរវាងប្រតិភូ ACT ជាមួយក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារពាក់ព័ន្ធដទៃទៀត ក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា។
ក្រុមហ៊ុននាំចេញ និងបញ្ជាទិញផលិតផលវាយណភ័ណ្ឌល្បីៗជាច្រើនបានមកកាន់កម្ពុជា ដែលក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALL។
លោកបណ្ឌិត Frank Hoffer បានកោតសរសើរចំពោះកំណែទម្រង់នានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតសិក្ខាសាលានានា ដោយមានការចូលរួមពីភាគីក្រសួងពាណិជ្ជកម្ម អ្នកបញ្ជាទិញ (Buyers) សហជីព និងរោងចក្រ ដើម្បីប្រមូលធាតុចូលថ្មីៗសំដៅរៀបចំយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍វិស័យនេះ។ លោកបណ្ឌិតក៏បានស្នើឲ្យមានការថ្លឹងថ្លែង រវាងការបង្កើនប្រាក់ឈ្នួលអតិបរមា និងផលិតភាពការងាររបស់កម្មករ-កម្មការនី ដើម្បីចៀសវៀងធ្វើឲ្យភាគីណាមួយរងគ្រោះ ដោយសារគោលនយោបាយកំណត់ប្រាក់ឈ្នួល។
លោក ឱក ប៊ុង បានគូសបញ្ជាក់ថា កន្លងមកកម្ពុជាទទួលបានផលចំណេញតិចតួចពីវិស័យកាត់ដេរ ដោយសារបញ្ហាកង្វះខាតបច្ចេកវិទ្យា រួមជាមួយខ្សែស ង្វាក់តម្លៃ សម្រាប់វិស័យនេះនៅមានកម្រិតទាប។ លោកបានស្នើឲ្យក្រុមហ៊ុនបញ្ជាទិញ (Buyers) ចូលរួមធ្វើការវិនិយោគ និងផ្ទេរនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យនេះ ដើម្បីធ្វើឲ្យកម្ពុជាមានលទ្ធភាពផលិតគ្រប់គ្រាន់ តាំងពីការកែច្នៃវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕