ប្រជាជន​កម្ពុជា ជាង១,៨លាន​នាក់​កំពុង​សកម្ម​ក្នុងការ​ជំរុញ​កំនើនសេដ្ឋកិច្ច

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង១,៨លាន​នាក់​បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុងការ​ជំរុញ​កំនើនសេដ្ឋកិច្ច ខណៈ​ក្នុង​ដៃ​ពួកគេ​មាន​សាច់ប្រាក់​ជាង៤ប៊ឺ​លាន​ដុល្លារ​អាមេរិក នៅក្នុង​ដៃ​ដែល​ផ្ត​ល់ពី​វិស័យ​ហិរញ្ញវត្ថុ​នានា។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា គិត​ត្រឹម​បំណាច់​ខែកញ្ញា​ឆ្នាំ២០១៧នេះ កម្ពុ​ជាមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន៧៦ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន៣១៣ និង​មាន​បណ្ដាញ​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស និង​ក៏មាន​រហូតដល់​ថ្នាក់មូលដ្ឋាន​ឃុំ​សង្កាត់​ផងដែរ។  រីឯ​ប្រាក់​បញ្ញើ​វិញ មាន​ប្រមាណ៨ទ្រី​លាន​រៀ​ប្រហាក់ប្រហែល១,៩៥ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ពី​អ្នក​ផ្ញើ​មាន​ជាង១,៧លាន​នាក់។

លោក​បន្តថា “ការរីកចម្រើន​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពី​កិច្ចខិតខំ​និង​ស​មិ​ទ្ឋ​ផល ដែល​សម្រេចបាន​កន្លង​មក​របស់​រាជរដ្ឋាភិបាល។ លោក​បន្ថែមថា “លទ្ធផល​នេះ គឺជា​ការកត់សម្គាល់​មួយ​ដែល​មិន​ធ្លាប់​មាននៅ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​អភិ​វ​ឌ្ឃ​វិស័យ​មីក្រូ​ហិញ្ញ​វត្ថុ​កម្ពុជា។

លោក​ជា ចាន់តូ​បាន​បន្តថា ការរីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​នៃ​អាត្រា​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ផងដែរ។ ជាក់ស្ដែង​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ពេញវ័យ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កើន​ពី​ប្រមាណ៨,៧នៅ​ឆ្នាំ20១៦ កើន​ដល់៥១ភាគរយ​នៅ​ឆ្នាំ២០១។ ទន្ទឹមនឹង​នេះដែរ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន និង​កំពុងផ្ដល់​សេវា​របស់ខ្លួន​យ៉ាង​ទូលំទូលាយ ទូទាំង​ផ្ទៃ​ប្រទេស​រហូតដល់​ថ្នាក់ឃុំ និង​ភូមិ​ផងដែរ។

ទោះបីជា​វិស័យ​មីក្រូហិរញ្ញវត្ថុ មានការ​រីកចម្រើន​យ៉ាងណាក៏ដោយ ក៏​វិស័យ​មួយ​នេះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ។ ដូចជា​ការខ្ចី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ កាន់តែ​ជំពាក់​បំណុល​វ័​ន្ត​ក​ដោយសារ​ការប្រើប្រាស់​មិន​ចំ​ទិសដៅ។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការកើនឡើង​នូវ​ឥណទាន​មាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើត​មុខរបរ និង​ការងារ​ដល់​ប្រជាពលរដ្ឋ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​និង​ធ្វើ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​រស​រវើក ប៉ុន្តែ​ឥណទាន​ក៏​មិន​អាចមាន​ទំហំ​ច្រើនពេក​ដែរ ព្រោះ​បើ​ច្រើនពេក​លើសពី​ផលទុន ជាតិ​សរុប វា​នឹងធ្វើ​ឲ្យ​មាន​វិបត្តិ​សង្គម ប្រសិនជា​ការគ្រប់គ្រង​លំហូរ​ឥណទាន​មិនបាន​ត្រឹមត្រូវ។

លោក​បន្តថា “ឥណទាន​ដូច​ខ្លាញ់​ក្នុង​ខ្លួន​មនុស្ស មនុស្ស​ត្រូវការ​ខ្លាញ់​ក្នុង​ខ្លួន ដើម្បី​រាងកាយ​ដំណើរការបាន ប៉ុន្តែ​រាងកាយ​ក៏​មិន​ត្រូវការ​ខ្លាញ់​ច្រើនពេក​ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here