ទំនាក់ទំនង កម្ពុជា-បង់​ក្លា​ដេ​ស បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ទំនាក់ទំនង​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដេ​សបាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហ ប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ។

ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា លោកជំទាវ​សេក្ខ ហា​ស៊ីណា​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី៣ដល់៥ ធ្នូ​ខាងមុខ ប្រមុខ​រដ្ឋាភិបាល​បង់​ក្លា​ដេ​សបាន  ប្តេជ្ញាចិត្ត​ជំរុញ​ឲ្យ​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា បង់​ក្លា​ដេ​សមាន​ទឹកប្រាក់​ត្រឹម៦លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១។

ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃទី៤ ធ្នូ​នេះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន១១ ជា​កិច្ចព្រមព្រៀង ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កា​ទូត ពាណិជ្ជកម្ម និង​ការវិនិយោគ។ ការចុះហត្ថលេខា​នេះ ជាការ​ចុះហត្ថលេខា​ធំ​បំផុត និង​ច្រើន​បំផុត​មិន​ធ្លាប់មាន​រវាង​ប្រទេស​ទាំងពីរ។

ក្នុងជំនួប​ភិ​ភា​ក្សា​គ្នា​នេះ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​និង​កម្ពុជា​បាន​ផ្តោតលើ​កិច្ចការសំខាន់ៗមួយចំនួន​រួមមាន​ទី១ សម្រេច​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​នៅ​ប្រទេសរៀងៗខ្លួន ដើម្បី​យក​ព្រះនាម​មេដឹកនាំ​ល្បីឈ្មោះ​ប្រទេស​ទាំងពីរ ដាក់ឈ្មោះ​ផ្លូវ​នៅ​ប្រទេស​រៀសងៗខ្លួន ទី២ ប្រទេស​ទាំងពីរ​ប្តេជ្ញា​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​កាន់តែ​ធំ។

ប្រទេស​បង់​ក្លា​ដេ​ស​នាំចេញ​កំណាត់ ស្បែកជើង​របស់របរ​ប្រើប្រាស់​ជា​ស្បែក​មក​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​វិញ នាំចេញ​ផលិតផល​មួយចំនួន ដូចជា កប្បាស ប្រេងឆា និង​ជី​ជាដើម​ត្រឡប់​ទៅ​ប្រទេស​បង់​ក្លាស​ដេ​ស។

យោងតាម​របាយការណ៍​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ប​ច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បង់​ក្លា​ដេ​ស ជាង១០០កំពុង​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​បង់​ក្លា​ដេ​សមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​ លឹម ហេង​ បាន​ថ្លែងថា ប្រទេស​កម្ពុជា និង​បង់​ក្លា​ដេ​សមាន​ឳ​កាស​ធ្វើការ​រួមគ្នា បាន​ច្រើន​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម ដោយសារ​ប្រទេស​បង់​ក្លា​ដេ​សមាន​ជំនាញ​ខាង​កសិកម្ម និង​ជា​ប្រទេស​កសិកម្ម​ដូច​កម្ពុជា​ដែរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក៏មាន​សក្តានុពល​ផងដែរ ព្រោះ​ទេសចរណ៍​បង់​ក្លា​ដេ​ស​ចេញមក​កំសាន្ត​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ៣០ម៉ឺន​នាក់​ក្នុងមួយឆ្នាំ។

លោក​ឧកញ៉ា​បាន​បន្តថា “ខ្ញុំ​គិតថា​ប្រទេស​ទាំងពីរ​មាន​ឳ​កាស​ច្រើន​ធ្វើការ​រួមគ្នា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ព្រោះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ចំនួន​តូច​នៅឡើយ។លោក​បន្តថា “ ក្រុមហ៊ុន​បង់​ក្លា​ដេ​ស​វិនិយោគ​នៅ​ម​កម្ពុជា​ភាគច្រើន​ផ្តោតលើ​ការនាំ​ចូល​ឳ​សថ ព៌​ត​មាន​វិទ្យា និង​កសិកម្ម​ជាដើម។

ជាមួយនឹង​ឆន្ទៈ​រួមគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម និង​វិនិយោគ លោកជំទាវ​សេក្ខ ហា​ស៊ីណា​នា​រសៀល​ថ្ងៃនេះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា បង់​ក្លា​ដេ​ស ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់​ព័​ន្ឋ​និង​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here