ទុនវិនិយោគ​ក្នុង​វិស័យ​រ៉ែ មាន​ទំហំ ៧៣៣លាន​ដុល្លារ​អាមេរិក

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ទុនវិនិយោគ​ក្នុង​វិស័យ​រ៉ែ​ន​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​រហូតដល់៧៣៣លាន​ដុល្លារ​អាមេរិក ខណៈពេល​រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​ធនធាន​រ៉ែ ដើម្បី​គ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​ផ្នែក​នេះ​ឲ្យ​មាន​និរន្តរភាព។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​លោក ​ឌិ​ត ទីណា​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ក្រសួង​រ៉ែ និង​ថាមពល​បានផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ដល់​ក្រុម​អ្នក​វិ​និ​យោ​ជាតិ អន្តរជាតិ​ចំនួន១០២ក្រុមហ៊ុន ក្នុងនោះ​អាជ្ញាប័ណ្ណ​រ៉ុ​ករក​រ៉ែ​ចំនួន១៧ បានផ្តល់​ដល់ អ្នកវិនិយោគ ធ្វើការ​រុករក​រ៉ែ​ប្រភេទ រ៉ែ​ដែក មាស ធ្យូងថ្ម ខ្សាច់ ស៊ី​លីកា​ជាដើម។

ទាក់ទង​នឹង​គោលនយោបាយ​ស្តីពី​ធនធាន​រ៉ែ លោក​ទីណា​បាន​ឲ្យ​ដឹងថា គោលនយោបាយ​នេះ ផ្តោតលើ​គោលដៅសំខាន់ៗចំនួន៤ ដូចជា ទី១ ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធាន​រ៉ែ​ប្រកបដោយ​ចីរភាព ទី២ ការផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍ ទី៣ ការផ្គត់ផ្គង់​វត្ថុធាតុដើម ដល់​ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​សំណង់ និង​ទី៤ ការបង្កើត​ប្រភព​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ។

លោក​បន្តថា “គោលនយោបាយ​នេះ​ជា​ជំ​ហ៊ាន​មួយ​ដ៏​សំខាន់ ក្នុងការ​រៀបចំ​វិស័យ​ធនធាន​រ៉ែ ឲ្យ​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ និង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ក្រុមហ៊ុន Emerging Market Consulting លោក​ង៉ែត ជូ​បាន​មានប្រសាសន៍ថា ការរៀបចំ​គោលនយោបាយ​នេះ​របស់​រដ្ឋាភិបាល​ជា​រឿង​ល្អ ព្រោះ​កន្លងមក​យើង​មិនទាន់ មាន​គោលនយោបាយ​បែបនេះ​ទេ ហេតុនេះ​ការលើកឡើង​ថា មិនល្អ​ឬ​ល្អ​ក្តី ក៏​ជា​ទស្សន​នៅឡើយ ព្រោះ​យើង​មិនទាន់​បានឃើញ​នូវ​គោលនយោបាយ​នោះ​នៅឡើយ​ទេ។

លោក​បន្តថា “ការគ្រប់គ្រង​ធនធាន​រ៉ែ​នៅ​កម្ពុជា មាន​តម្លាភាព​តិចតួច​នៅ ឡើយ ព្រោះ​របាយការណ៍ និង​ការបង្ហាញ​ពី​តម្លាភាព​គ្រប់គ្រង​ធនធាន​រ៉ែ នៅមាន​តិចតួច​នៅឡើយ។លោក​បន្តថា “ការគ្រប់គ្រង​និង​ប្រើប្រាស់​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព និង​តម្លាភាព​មាន​សារៈសំខាន់​ណាស់ ដើម្បី​ប្រើប្រាស់​ធនធាន​ទាំងនោះ​យកមក​អភិវឌ្ឍន៍​ជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here