ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​កំពុង​សាងសង់យ៉ាងសកម្ម​ ​និង​គ្រោង​បញ្ចប់មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​

0

អត្ថ​បទៈ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​បាន​ឲ្យដឹង​ថា​ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ កំពុងតែ​សាងសង់​យ៉ាងសកម្ម​ និង​គ្រោង​ពន្លឿន​ការសាងសង់​ចប់​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​នា​ឆ្នាំ២០២២ខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ ស៊ី​មសូរិ​យា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៧​ កក្កដា​កន្លងមក​ថា​ ជាគោល​ការណ៍​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ចង់​ឲ្យ​ផ្លូវ​នេះ​សាងសង់​ចប់​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២២​។លោក​បន្ត​ថា​ បើសិនជា​ផ្លូវ​នេះ​បញ្ចប់​បាន​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ មានន័យថា​ការស្ថាបនា​ផ្លូវ​នេះ​លឿន​ជាង​កាលកំណត់​។

លោក​បន្ត​ថា​ “ពេលនេះ​ដំណើរការ​កសាង​ផ្លូវ​នេះ​កំពុងតែ​ធ្វើ​យ៉ាងសកម្ម​ និង​ធ្វើ​នៅ​តាម​តំបន់​ដែល​ការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​បញ្ចប់​ ហើយ​កន្លែងណា​ដែល​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​ធ្វើ​នៅពេល​បន្ទាប់​”។លោក​បន្ត​ថា​ “គំរោង​ផ្លូវ​ល្បឿន​លឿន​ជាលើកដំបូង​នេះ​មិន​មានការ​ចោះ​ភ្នំ​ធ្វើ​ផ្លូវ​នោះ​ទេ​ ព្រោះ​បើ​មានការ​ចោះ​ភ្នំ​ធ្វើ​ផ្លូវ​ក្រោម​រូងភ្នំ​ គឺ​ត្រូវ​ចំណាយ​ខ្ពស់​ណាស់​”។

ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ត្រូវ​បាន​ជ្រើសរើស​ដើម្បី​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ជាមួយនឹង​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​របស់​កម្ពុជា​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ​។ ការស្ថាបនា​ផ្លូវ​នេះ​មាន​បួន​គន្លង​រថយន្ត​ និង​មាន​ប្រវែង១៩០​ គីឡូម៉ែត្រ​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​សម្តេច​តតេជោ​ហ៊ុន​ សែន​កាលពី​ថ្ងៃទី២២​ ខែមីនា​ កន្លងមក​នេះ​។

ផ្លូវ​នេះ​មាន​ស្ពាន​អាកាស​ឆ្លង​កា​ត់់​ចំនួន៧​ ក្នុង​នោះ​មួយ​ជា​គំរោង​ស្ថិតនៅ​ក្នុង​ការ​ត្រៀម​ទុក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here