បុរី​អង្គរ​លែ​នដ៏​ម៉ាក​ តម្លៃ២០០លាន​ដុល្លារ​នៅ​ស្រុក​បន្ទាយស្រី​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​

0

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ​គម្រោង​បុរី​អង្គរ​លែ​នដ៍​ម៉ាក​ក្រុង​សៀមរាប​ ដែល​មានតម្លៃ​វិនិយោគ ២០០លាន​ដុល្លារ​អាមេរិក​ កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​កា​សាងសង់​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​។

សហ​ភាគហ៊ុន​និក​នៃ​គម្រោង​អភិវឌ្ឍ​បុរី​ អង្គរ​លែ​នដ៍​ម៉ាក​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩ថា​ ពេលនេះ​ការសាងសង់​បុរី​លំនៅ​ដ្ឋាន​ដ៏​ទំនើប​មួយ​នេះ​ កំពុងតែ​បន្តសកម្មភាព​យ៉ាង​មមាញឹក​ប្រកបដោយ​ភាព​រលូន​ ខណៈ​បញ្ហា​កាលពី​ប៉ុន្មាន​ខែមុន​នោះ​ គ្រាន់តែ​ជា​ការ​ភ័​ណ្ឌ​ច្រឡំ​រវាង​គម្រោង​របស់​លោក​ និង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ដទៃ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ពេលនេះ​គ្មាន​បញ្ហា​ចោទ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “ពេលនេះ​គម្រោង​របស់​យើង​ កំពុងតែ​មមាញឹក​ក្នុង​ការសាងសង់​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​”។ លោក​បន្ត​ទៀត​ថា​ “ឥលូវ​នេះ​ ក្រៅពី​ការ​វាទ​ដី​ឱ្យ​ស្មើ​ល្អ​ សង់​ជា​តំបន់​សួនច្បារ​ គម្រោង​លំនៅ​ដ្ឋាន​ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​បណ្តាញ​ទឹក​ស្អាត​ ប្រព័ន្ធ​បង្ហូរទឹក​ បណ្តាញ​អគ្គិសនី​ គឺ​ក្រុមហ៊ុន​កំពុងតែ​សាងសង់​ខ្លោងទ្វារ​ និង​ផ្ទះ​គំរូ​ ក្រោម​ការ​ទទួល​បានការ​អនុញ្ញាត​ពី​អជ្ញា​ធរ​”។

តាម​គម្រោង​ បុរី​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​ចាប់ផ្តើម​ចាក់​បេតុង​ហើយ​”។

ជាមួយនឹង​ការ​បញ្ជាក់​ពី​សកម្មភាព​ដំណើរការ​របស់​គម្រោង​ លោក​សាស្ត្រា​ចារ្យ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ នៅក្នុង​គម្រោង​អភិវឌ្ឍ​បុរី​អង្គរ​លែ​នដ៍​ម៉ាក​ “ក្រុមហ៊ុន​រៀបចំ​ឱ្យ​តំបន់​នេះ​ ឱ្យ​ក្លាយជា​តំបន់ពិសិដ្ឋ​ មាន​លក្ខណៈ​ពិសេស​ជាងគេ​”។ បើ​និយាយ​ពី​ប្លង់​លំនៅ​ដ្ឋាន​វិញ​ គឺ​ធានា​ថា​ស្អាត​ជាងគេបង្អស់​នៅក្នុង​ស្រុកខ្មែរ​ រចនា​ឡើង​តាម​រចនា​បទ​ខ្មែរ​ទំនើប​ ប្លង់​បាត​គឺ​រចនា​ជា​របៀប​សណ្ឋាគារ​ប៊ូ​ទិ​ក លំដាប់​ផ្កាយ៤​ ហើយ​ទីតាំង​ក៏​ល្អ​ជាងគេ​ មើលឃើញ​ភ្នំ​ទាំង៣​ គឺ​ភ្នំ​បូក​ ភ្នំដី​ និង​ភ្នំ​គូលែន​។

រាល់​គម្រោង​ និង​ប្លង់​របស់​បុរី​អង្គរ​លែ​នដ៍​ម៉ាក​ មាន​លក្ខណៈ​ពិសេស​ព្រោះ​យក​រចនា​បទ​ផ្ទះ​ខ្មែរ​ ។ លក្ខណៈ​ពិសេស​មួយទៀត​ គឺ​រចនា​ទៅតាម​ទិស​ខ្យល់​ ទ្វារ​ បង្អួច​ត្រូវ​បាន​រៀបចំ​ បែ​ទៅ​រក​ប្រភព​ខ្យល់​ទាំងអស់​ និង​មា​នរ​ន្ឋ​ខ្យល់​ចេញចូល​នៅ​ផ្នែក​ដំបូល​ ដើម្បី​យក​កំ​ដៅ​ក្តៅ​ចេញ​ កុំ​អោយ​ក្តៅ​ជះ​ចូល​មក​ខាងក្នុង​ផ្ទះ​។ ផ្នែក​ខាងក្នុង​ផ្ទះ​គឺ​រស់នៅ​ដោយ​មិន​ចាំបាច់​ប្រើ​មា​ស៊ីន​ត្រជាក់​ គឺ​យើង​អាច​រស់នៅ​ប្រកបដោយ​ផាសុ​ខភាព​ ទោះ​ក្នុង​ខែ​ក្តៅ​កម្រិត​ណាក៏ដោយ​។

ដោយឡែក​ចំពោះ​ទំហំ​ផ្ទះ​ក្នុង​គម្រោង​នេះ​មាន​ចំនួន៦ម៉ូដ​ សម្រាប់​ជា​ជម្រើស​ ដោយ​រាប់​ចាប់ពី​តម្លៃ​ទាប​បំផុត
៤៨​,៨៨៨​ដុល្លារ​ និង​ខ្ពស់​បំផុត​ជាង១៤ម៉ឺន​ដុល្លារ​ ហើយ​បច្ចប្បន្ន​តម្លៃ​ទាំងអស់​នេះ​គឺ​លក់​ក្នុង​ប្រ​ម៉ូ​សិន​ពិសេស​។ គ្រាន់តែ​ក្រុមហ៊ុន​សាងសង់​ផ្ទះ៤០​ ខ្នង​ក្នុង​លក្ខណៈ​សាកល្បង​បាន​លក់​អស់២៧ខ្នង​ នេះ​មិន​ទាន់​ប្រកាស់​លក់​ផ្លូវការ​នៅឡើយ​ទេ​ ហើយ​ផ្ទះ​ប្រភេទ​នេះ​មាន៤០០ខ្នង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here