អ្នកជំនាញ​អចលនទ្រព្យ​និយាយ​ពី​ហានិភ័យ​នៃ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ដើម្បី​យក​ផល​ចំណេញ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ កំពុងតែ​មាន​ភាព​ពុះ​កញ្ច្រោ​ល យ៉ាង​ខ្លាំង​ បាន​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ចាប់អារម្មណ៍​ងាក​ទៅ​ធ្វើការ​វិនិយោគ​ ក្នុង​គោលបំណង​ចង់បាន​ប្រាក់ចំណេញ​បន្ត​នៅ​ថ្ងៃ​អនាគត​។

ភាគច្រើន​អ្នក​វិនិយោគ​ ក៏ដូចជា​ អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​ គឺ​តែង​ជ្រើសរើស​ទីតាំង​ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​ ដោយសារតែ​ទីតាំង​ទាំងនេះ​តម្លៃ​នៅ​ទាប​ និង​មាន​ភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ និង​មានឱកាស​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។ ប៉ុន្តែ​គ្រប់​អ្នក​អភិវឌ្ឍ​ទាំងអស់​នោះ​ មិន​ប្រាកដ​ថា​មាន​សុ​ច្ច​រិត​ភាព​ដូចគ្នា​ទាំងអស់​នោះ​ទេ​ ដោយ​អ្នកខ្លះ​ដោយសារ​មហិច្ឆតា​ ចង់​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ប៉ុន្តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ ក៏​យក​ប្លង់ដី​រួម​តម្កល់​នៅ​ធនាគារ​ដើម្បី​បង្កើ​ទុន​។

អ្វី​ជា​ហានិភ័យ​? ហានិភ័យ​នៅត្រង់​ថា​ នៅពេល​ដំណើរការ​លក់​មិនបាន​ជោគជ័យ​ វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់​ ដែល​វា​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​ទិញ​សំណង់​លំនៅ​ដ្ឋាន​ ក្នុង​គោល​បំណង់​ស្នាក់នៅ​ ក៏ដូចជា​អ្នក​ដែល​ទិញទុក​វិនិយោគ​បន្ត​ផង​ដែរ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ “គ្រប់ការ​វិនិយោគ​គ្រប់រូប​ភាព​ទាំងអស់​ ក្នុង​គោល​បំណង់​តែមួយគត់​ គឺ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ពិតជា​កើនឡើង​ ដោយសារ​អ្នក​វិនិយោគ​នានា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ដែល​ស្រប​ទៅ​នឹង​ជីវភាព​ប្រជាជន​”។

លោកស្រី​ Grace បាន​បន្ថែម​ថា​ ចំនួន​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ កំពុង​កើនឡើង​ខ្លាំង​ ហើយ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ ដែល​មានតម្លៃ​ចាប់ពី​ជាង៣ម៉ឺន​ដុល្លារ​ឡើង​ទៅ​ គឺ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ទោះជាយ៉ាងណា​អតិថិជន​ ដែល​ទិញ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ត្រូវ​ប្រាកដ​ថា​គម្រោង​ដែល​ពួកគេ​បាន​ទិញ​ ជា​គម្រោង​មានការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ជា​គម្រោង​ដែល​មានគុណ​ភាព​សំណង់​ល្អ​ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​បុរី​ ដែល​មា​នកេរ្ត៍​ឈ្មោះ​ល្អ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។

លោកស្រី​បន្ត​ថា​ បន្ថែម​ពីនេះ​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​ថា​ លំនៅ​ដ្ឋាន​ដែល​ខ្លួន​បាន​ទិញ​ មានច្បាប់​សាងសង់​ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់​ព័ន្ឋ ដូចជា​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ងាយស្រួល​ទទួល​បាន​ប្លង់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here