ដោយ វុត្ថា
អង់គ្លេសៈ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសអង់គ្លេស កំពុងតែទាក់ទាញខ្លំាងចំពោះអ្នកវិនិយោគអស៊ី ស្របពេលដែលនិស្សិតអាស៊ីជាច្រើនបាន និងកំពុងចាប់អារម្មណ៍បន្តការសិក្សានៅក្នុងប្រទេសនេះ ដែលធ្វើឱ្យតម្រូវការអគារស្នាក់នៅកើនឡើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Retalk Asia បានឱ្យដឹងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងពេលថ្មីៗនេះយើងឃើញមានការកើនឡើង នៃចំនួនអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅក្នុងប្រទេសអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញអន្តរជាតិ ជាពិសេសនិស្សិត និងឪពុកម្តាយរបស់គេមកពីតំបន់អាស៊ី។
-->
ជាមួយគ្នានោះ អ្នកទិញកំពុងតែសម្លឹងមើលទៅក្រៅទីក្រុងសំខាន់ៗ នៅកណ្តាលទីក្រុងឡុង និងតំបន់ទី៣ និងទី៤ ដូចជា Docklands, Acton និង Brentford) និងទីក្រុងលំដាប់ទី ២ ដូចជា Manchester និងBirminghamជាដើម ដែលមានហេដ្ឋានពន្ធងាយស្រួល ដូចជាមន្ទីរពេទ្យ គ្រឹះស្ថានសារធារណៈ និងព្រលានយន្តហោះជាដើម។
អ្នកអភិវឌ្ឍន៍កំពុងតែផ្តោតលើការអភិវឌ្ឍន៍ លំនៅដ្ឋានក្នុងតម្លៃសមរម្យឱ្យស្របទៅនឹងទីផ្សារបច្ចុប្បន្ន និងតម្រូវការរបស់អ្នកទិញអាស៊ី ដោយក្នុងនោះគឺការវិនិយោគលើលំនៅដ្ឋានដែលមានបន្ទប់តូចល្មម (សម្រាប់ប្រជាជនវ័យក្មេងស្នាក់នៅដើម្បីរៀនបន្ត) និងតំបន់ជុំវិញនោះមានទាំងកន្លែងហាត់ប្រាណ អាងហែលទឹក អ្នកអនាម័យ និងកន្លែងផ្សេងទៀត។

អចលនទ្រព្យទីក្រុងឡុងដ៍ នៅតែបន្តផ្តល់ឱកាសដល់វិនិយោគិនអាស៊ី។ ជាមួយនឹងការកើនឡើងនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងការកើនឡើងនៃទីផ្សារលំនៅឋានក្នុងប្រទេសអង់គ្លេងត្រូវបានគេ យល់ថា វិនិយោគិនអាស៊ីបន្តអភិវឌ្ឍយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួននៅក្នុងទីក្រុងឡុងដ៍ដែលផ្តល់ពេលវេលាដ៏ពិតប្រាកដ៕