ជនជាតិចិន​ទិញ​អចលនទ្រព្យ​កម្ពុជា​កើនឡើង​ដល់​ ៩០ភាគរយ​ក្នុងរយៈ​ពេល​បី​ឆ្នាំ​មកនេះ​

0
ជនជាតិចិន

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នក​ជំនាញ​ខាង​ទីផ្សារ​បាន​និយាយ​ថា​ ចំណាប់​អារម្មណ៍​របស់ជនជាតិចិនលើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មានការ​រីកចម្រើន​ ខណៈ​ដែល​វិនិយោគិន​ចិន​ព្យាយាម​ទាញ​យក​តម្រូវការ​លំនៅ​ដ្ឋាន​ ដែល​កំពុង​កើនឡើង​ និង​ស្វែងរក​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​។

លោក​ Carrie​ Law​ នាយក​ប្រតិបត្តិ​គេហទំព័រ​វិប​សាយ​អចលនទ្រព្យ​ Juwai.com​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ បានឱ្យ​ប្រាប់​សារព័ត៌មាន​ Southeast​ Asia​’s Business​ News​ Site​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការទិញ​អចលនទ្រព្យ​របស់​ជនជាតិចិននៅ​កម្ពុជា​បាន​កើន​ឡើ​ច្រើន​ក្នុងរយៈពេល៣ឆ្នាំ​កន្លងមក​។

លោក​បន្ត​ថា​ “ការទិញ​អចលនទ្រព្យ​របស់​ចិន​ បាន​កើនឡើង​ជាង ៩០ភាគរយ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៧​ ដល់​ត្រីមាស​ទី៤នៃ​ឆ្នាំ​ ២០១៨​ និង​ត្រីមាស​ទី១​ ឆ្នាំ​ ២០១៩​ មាន​ចំនួន​ខ្ពស់​បំផុត​ និង​ខ្ពស់​បំផុត​លំដាប់​ទី២​ នៃ​ការសាកសួរ​អំពី​ការទិញ​របស់ជនជាតិចិននៅ​ត្រីមាស​ទី១នេះ​”។

លោក​ Carrie​ Law ​បាន​ឲ្យដឹង​ទៀត​ថា​ ​អ្នកទិញ​ជាជនជាតិចិនចូលចិត្ត​ប្រទេស​កម្ពុជា​ ព្រោះ​ប្រទេស​នេះ​នៅ​ជិត​ ហើយ​ផ្តល់​នូវ​ផ្ទះ​ប្រណី​តថ្មី​ៗដែល​មាន​តំលៃ​សមរម្យ​ មាន​វប្បធម៌​ស្រដៀងគ្នា​ ​ហើយ​រំពឹង​ថា​ នឹង​ទទួល​បានផល​ច្រើន​ ក្នុងរយៈ​ពេល​យូ​ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ រក្សា​បាន​ស្ថេរ​ភាព​ និង​មានការ​រីក​ចំរើន​ឆាប់​រហ័យ​។

លោក​បន្ត​ថា​ កំណើន​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ គឺ​ដោយសារ​ក្រុមហ៊ុន​ចិន​បាន​ពង្រីក​ខ្លួន​ ឬផ្លាស់​ប្តូរ​ទីតាំង​ទៅ​ក្នុង​ប្រទេស​នេះ​។ ជនជាតិចិន​កាន់តែ​ច្រើន​កំពុង​ផ្លាស់​ប្តូរ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​នៅក្នុង​អាជីវកម្ម​ទាំងនេះ​។ ពួកគេ​ត្រូវការ​កន្លែង​រស់នៅ​ហើយ​ជា​រឿយ​ៗ ពួកគេ​មាន​ថវិកា​ទិញ​ផ្ទះ​ខ្ពស់​ជាង​តំបន់​ធម្មតា​។ ទីផ្សារ​នាំចេញ​ដែល​កំពុង​កើនឡើង​ ដែល​ជំរុញ​ដល់​សកម្មភាព​នៅក្នុង​ទីផ្សារ​លំនៅ​ដ្ឋាន​។

យោង​តាម​របាយការណ៍​ចុងក្រោយ​នេះ​បាន​បង្ហាញថា​ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​អចលនទ្រព្យ​ ដែល​មានតម្លៃ​ជាង ២​,៧ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ដែល​មានការ​កើនឡើង​ ៦៧​,៣ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​កន្លងមក​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here