មិនត្រឹមតែផ្តល់ជំនួយនោះទេ ចិនក៏បានធ្វើការវិនិយោគច្រើនជាងគេមកលើប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនធំៗជាច្រើននៃអ្នកវិនិយោគិនចិន បានដំណើរការនៅកម្ពុជា ក្រៅពីនោះ សូម្បីអ្នករកស៊ីខ្នាតមធ្យម និងខ្នាតតូចមួយចំនួន ក៏បានជួលផ្ទះរបស់ពលរដ្ឋខ្មែរ ដើម្បីបើកកន្លែងប្រកបមុខរបរផងដែរ។ គេឃើញមាន បណ្តុំនៃកន្លែងបើកហាង ភោជនីយដ្ឋាន ផ្ទះសំណាក់ និងកន្លែងលក់ដូរផ្សេងៗទៀតជាច្រើន សុទ្ធតែមាន យីហោចិន នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

បើគេធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្លងកាត់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី នៅខាងស្តាំដៃគេនិងមើលឃើញ អាគារនិងផ្ទះជាជូ មានលើកស្លាកយីហោភាគច្រើន សុទ្ធតែយីហោរបស់ចិន។ ថ្វីបើជាយីយោឈ្មោះចិនក៏ពិតមែន ប៉ុន្តែគេមិនភ្លេចដាក់អក្សរខ្មែរឡើយ ។ បណ្តុំនៃអ្នក រកស៊ីជាជនជាតិចិន បើកដំណើរការទាំងនោះ មានហាងទំនិញផ្សេងៗ ផ្ទះសំណាក់ និងសណ្ឋាគារជាដើម។
ជាតំបន់សេដ្ឋកិច្ចតូចមួយ ប៉ុន្តែវាបានជួយឲ្យ ពលរដ្ឋខ្មែរផ្សេងៗទៀតមានការងារធ្វើ និងអាចរកចំណូលប្រចាំថ្ងៃបានផងដែរ។ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូរ៉ឺម៉ក កង់បីនៅទីនោះ ដែលសុំមិនបញ្ជេញអត្តសញ្ញាណ បានអោយដឹងថា ពួកគាត់រង់ចាំដឹកជញ្ញូនភ្ញៀវជាជនជាតិខ្មែរ និងជនជាតិចិន ទទួលបាន ចំណូលគួសម សម្រប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ពួកគាត់ថា នៅថ្ងៃសៅ និងថ្ងៃអាទិត្យ ជាពេលវេលា ល្អដែលអាចរកចំណូលបានច្រើន ព្រោះសំបូរភ្ញៀវជនជាតិចិន ចេញចូលទីនោះ។










