ដោយ ៖ ស៊ីវត្ថា
ភ្នំពេញ ៖ ស្របពេលដែលមានកិច្ចប្រជុំរបស់មេដឹកនាំកំពូលៗលើពិភពភលោក ក្នុងកិច្ចប្រជុំ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC)” ក្រោម មូលបទ “ ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលប្រព្រឹត្តទៅនៅទីក្រុងដាណំាង ប្រទេសវៀតណាមនោះ គេហទំព័រ propertyarea.asia សូមនាំយកនៅចំណេះដឹងខ្លះៗទាក់ទងទៅនឹងការបង្កើតស្ថាប័នមួយនេះក្នុងផលប្រយោជន៍អ្វីខ្លះ។
តើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកគឺជាអ្វី?
-->

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់មួយដែលបានបង្កើតឡើងនៅឆ្នាំ 1989 ដើម្បីជំរុញដល់ការពង្រឹងគ្នាទៅវិញទៅមកដែលកំពុងតែកើនឡើងនៃតំបន់អាស៊ី – ប៉ាស៊ីហ្វិក។ សមាជិក 21 របស់ APEC មានបំណងក្នុងការបង្កើតភាពរុងរឿងអោយកាន់តែច្រើនសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈការជំរុញកំណើនមានតុល្យភាព បញ្ចូលគ្នាប្រកបដោយនិរន្តភាព ភាពច្នៃប្រឌិតថ្មី និងសន្តិសុខ ព្រមទាំងការជំរុញអោយមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។
តើ APEC ធ្វើអ្វីខ្លះ? APEC បានធានាថាទំនិញ សេវាកម្ម ការវិនិយោគ និងប្រជាជនធ្វើដំណើរយ៉ាងងាយស្រួលឆ្លងកាត់ព្រំដែន។ សមាជិករបស់ APEC នឹងជួយសម្រួលពាណិជ្ជកម្ម តាមរយៈការសម្រួលនីតិវិធីពន្ធគយអោយបានលឿននៅតាមព្រំដែនដើម្បីធ្វើយ៉ាងណាអោយបរិយាកាសអាជីវកម្មមានអំណោយផលបន្ថែមទៀត និងការចងក្រងបទបញ្ជា និងស្តង់ដារមួយនៅទូទាំងតំបន់។ ឧទាហរណ៍ គំនិតផ្តួចផ្តើមរបស់ APEC ដើម្បីធ្វើអោយមានប្រព័ន្ធនិយតកម្មគឺជាជំហានដ៏សំខាន់មួយក្នុងការរួមបញ្ចូលសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក។ ផលិតផលអាចត្រូវបាននាំចេញយ៉ាងងាយស្រួលដោយគ្រាន់តែបង្កើតស្តង់ដាររួមមួយគ្រប់ប្រព័ន្ធសេដ្ឋកិច្ចទាំងអស់។

អាស៊ី – ប៉ាស៊ីហ្វិកមានការឯកភាពពិសេស និងប្រកបដោយចីរភាព APEC ធ្វើការដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អាស៊ី – ប៉ាស៊ីហ្វិកចូលរួមក្នុងការធ្វើអោយសេដ្ឋកិច្ចរីកចម្រើន។ ឧទាហរណ៍គម្រោងរបស់ APEC បានផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់សហគមន៍ជនបទ និងជួយដល់ស្ត្រីជនជាតិដើមភាគតិចក្នុងការនាំផលិតផលរបស់ពួកគេចេញទៅក្រៅប្រទេស។ ដោយទទួលស្គាល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សមាជិករបស់ APEC ក៏អនុវត្តន៍នូវគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានព្រៃឈើ និងធនធានទឹក។ វេទិកានេះមានការសមស្របដើម្បីឱ្យសមាជិកខ្លួនអាចដោះស្រាយរាល់បញ្ហាប្រឈមថ្មីសំខាន់ៗចំពោះសុខុមាលភាពសេដ្ឋកិច្ចក្នុងតំបន់។ នេះរួមបញ្ចូលទាំងការធានានូវភាពធន់ទៅនឹងគ្រោះមហន្តរាយ ការរៀបចំផែនការសម្រាប់ជំងឺរាតត្បាត និងការដោះស្រាយភេរវកម្ម។ ប្រទេសជាសមាជិករបស់ APEC មាន 21 ប្រទេសគឺប្រទេសអូស្ត្រាលី ប្រទេសព្រុយណេដារូសាឡឹម កាណាដា ឈីលី សាធារណរដ្ឋប្រជាមានិតចិន ហុងកុងប្រទេសចិន ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណៈរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ប្រទេសហ្វីលីពីន សហព័ន្ធរុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

ដំណើរការ APEC APEC: កិច្ចសហប្រតិបត្តិការ និងឯកភាពគ្នា APEC ធ្វើជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពហុភាគី។ សេដ្ឋកិច្ចរបស់សមាជិកចូលរួមលើមូលដ្ឋាននៃការសន្ទនាគ្នាដោយបើកចំហរ និងការគោរពចំពោះទស្សនវិស័យទាំងអស់។ នៅក្នុង APEC សមាជិកមានសិទ្ធិនិយាយស្មើៗគ្នា ហើយការសម្រេចចិត្តត្រូវបានសម្រេចដោយមតិឯកច្ឆ័ន្ទ។ មិនមានកាតព្វកិច្ចចង់ ឬកាតព្វកិច្ចសន្ធិសញ្ញាអ្វីឡើយ។ ការប្តេជ្ញាចិត្តត្រូវបានអនុវត្តទៅតាមមូលដ្ឋានស្ម័គ្រចិត្ត ហើយគម្រោងកសាងសមត្ថភាពរបស់សមាជិកអនុវត្តក្នុងការផ្តួចផ្តើមរបស់ APEC ។ រចនាសម្ព័នរបស់ APEC មានមូលដ្ឋានលើវិធីសាស្រ្ត “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ។ គណៈកម្មាធិការស្នូលបួននិងក្រុមការងាររៀងៗខ្លួនផ្តល់នូវអនុសាសន៍គោលនយោបាយជាយុទ្ធសាស្ត្រដល់មេដឹកនាំ APEC និងរដ្ឋមន្រ្តីដែលកំណត់ចក្ខុវិស័យជារៀងរាល់ឆ្នាំនូវគោលដៅ និងគំនិតផ្តួចផ្តើមនានា។ បន្ទាប់មកក្រុមការងារត្រូវបានប្រគល់ភារកិច្ចឱ្យអនុវត្តគំនិតផ្តួចផ្តើមទាំងនេះតាមរយៈគម្រោងឧបត្ថម្ភដោយ APEC ។ គម្រោងកសាងសមត្ថភាពរបស់ APEC គម្រោងកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគោលដៅរបស់ APEC ក្លាយជាការពិត។ ដោយលើកកម្ពស់សមត្ថភាពរបស់សមាជិកតាមរយៈការបណ្តុះបណ្តាលជំនាញនិងចំណេះធ្វើបច្ចេកវិជ្ជាគម្រោងដែលឧបត្ថម្ភដោយ APEC ពង្រឹងសមត្ថភាពរបស់សមាជិកដើម្បីអនុម័តគំនិតផ្តួចផ្តើមថ្មីៗពីការកែច្នៃគយអេឡិចត្រូនិចទៅជាកំណែទម្រង់ច្បាប់។ គម្រោង APEC ក៏ផ្តោតគោលដៅលើគោលនយោបាយជាក់លាក់ពីការជំរុញលទ្ធភាពប្រកួតប្រជែងសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីជួយសម្រួលដល់ការទទួលយកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងតំបន់។ អង្គភាពគ្រប់គ្រងគម្រោង APEC ត្រួតពិនិត្យគំរោងដែលឧបត្ថម្ភដោយ APEC ដោយសហការជាមួយក្រុមការងារ។ ថវិកាសម្រាប់គម្រោងនានាត្រូវបានបង្កើតឡើងដោយការចូលរួមវិភាគទានពីសមាជិក APEC ។ អង្គភាពគាំទ្រគោលនយោបាយអេភីអេកផ្តល់ការស្រាវជ្រាវការវិភាគ និងការវាយតម្លៃគោលនយោបាយដើម្បីជួយក្នុងការអនុវត្តន៍របៀបវារៈរបស់ APEC ។ ដំណើរការរបស់ APEC ត្រូវបានគាំទ្រដោយលេខាធិការដ្ឋានអចិន្ត្រៃយ៍ដែលមានមូលដ្ឋាននៅសិង្ហបុរី។
