ក្រសួងសេដ្ឋកិច្ចរំលេចភាពជាខ្លាសេដ្ឋកិច្ចរបស់កម្ពុជា អ្នកជំនាញគាំទ្រនិងលើកទឡ្ហីករណ៍បន្ថែមអ្វីខ្លះ?

  ដោយៈ គង់ លាងហួរ

       ភ្នំពេញៈ ជាមួយការដាក់ចេញនូវសកម្មភាព ដែលមានចក្ខុវិស័យរហូ​តដល់ឆ្នាំ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចឲ្យឃើញនូវការសម្រេចបានរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងសប្តាហ៍មុនថា ឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងជួយនាំអង្គភាពរបស់ក្រសួង ឱ្យពេញសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដែលបានកំណត់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ឆ្នាំ២០៣០។

ឯកសារនេះកំណត់នូវគោលបំណងចំនួន២ គោលដៅចំនួន៧ និងយុទ្ធសាស្ត្រចំនួន៣១ ជាអាទិភាព ហើយអង្គភាពជំនាញនឹងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានា”។

ឯកសារនោះពិពណ៌នាអំពីប្រទេសកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មី” នៅតំបន់អាស៊ី ដោយកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រហែល៧ភាគរយក្នុងមួយឆ្នាំ មុនពេលមានវិបត្តិកូវីដ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗ ស្ថិតនៅប្រហែល១.៧០០ដុល្លារកាលពីឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើនក្នុងរង្វង់៧ភាគរយក្នុងរយៈពេលជាង២ទសវត្សរ៍ មុនពេលវិបត្តិកូវីដ១៩បានចូលមកដល់។

តើមានកត្តាជំរុញជាច្រើនអ្វីខ្លះ ដែលនឹងនាំឱ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីនាពេលខាងមុខ?

លោកឡោ វិចិត្រអនុប្រធានសមាគមពាណីជ្ជកម្មកម្ពុជា ចិននិងជាប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុន ដោយបានពន្យល់ និងលើកឡើងពីកត្តាសំខាន់ៗជាច្រើន ដែលកម្ពុជាសម្រេចនូវមហិច្ឆតា និងគោលដៅនេះ។

លោកបន្តថា “កម្ពុជាអាចនឹងក្លាយទៅជាខ្លាសេដ្ឋកិច្ចអាស៊ី ដោយសា​រមានកត្តារួមផ្សំគ្នាជាច្រើន ដូចជារូបិយបណ្ណ វិស័យទេសចរណ៍ និងភាពអំណោយផលជាច្រើនផ្សេងៗទៀត”។ លោកបន្តថា “ប្រទេសកម្ពុជាជាប្រទេសនៅក្នុងតំបន់តែមួយគត់ ដែលប្រើប្រាស់រូបិយវត្ថុដុល្លារ។ នៅក្នុងចំណោមរូបិយប័ណ្ណនានានៅក្នុងតំបន់ មានតែរូបិយប័ណ្ណដុល្លារតែប៉ុណ្ណោះ ដែលមិនធ្លាក់ថ្លៃ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក៏ដូចជាដំណាក់កាលសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនផងដែរ”។

លោកបានបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២០មក រូបិយបណ្ណនានាដូចជា ប្រាក់យ៉េន ប្រាក់ផោន ប្រាក់អឺរ៉ូ ប្រាក់បាត ប្រាក់ដុល្លារសិង្ហបុរី ប្រាក់រីងហ្គីត ប្រាក់ដុល្លារអូស្ត្រាលី សុទ្ធតែបានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។

កម្ពុជា ដែលជាប្រទេសប្រើប្រាស់លុយដុល្លារអាមេរិក ជាទូទៅក្នុងការកំណត់តម្លៃអចលនទ្រព្យ បានជំរុញឱ្យប្រទេសនេះមានសក្តានុពល ដើម្បីឆ្ពោះទៅក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា “ចំណុចសំខាន់មួយទៀតគឺ បំណុលជាតិរបស់កម្ពុជាបើធៀបនឹងGDP ស្ថិតក្រោម៤០ភាគរយ។ ដូច្នេះរដ្ឋាភិបាលនៅតែមានលទ្ធភាព ក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស”។

ចំណុចសំខាន់ទី៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀង RCEP ដែលនឹងជំរុញឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិតកម្មនាំចេញ ទៅក្នុងទីផ្សារនានា ដោយកិច្ចព្រមព្រៀង RCEP គ្របដណ្តប់រហូតដល់ទៅ៣០ភាគរយនៃពាណិជ្ជកម្មលើពិភពលោក។

លោកឡោ វិចិត្របានពន្យល់ទៀតថា ដោយសារកម្ពុជាជាប្រទេសមួយ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិក អឺរ៉ុប និងចិនបានចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលនឹងជំរុញការលូតលាស់សេដ្ឋកិច្ចពិភពលោកនៅក្នុងសតវត្សរ៍ទី២១នេះ ដោយសារតំបន់អាស៊ីអាគ្នេយ៍មានកំណើនប្រជាជនលើសអឺរ៉ុប និងទ្វីបអាមេរិកទៅទៀត។

មួយវិញទៀត អំណាចនៃការទិញរបស់ប្រជាជន នៅអាស៊ីក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ហើយសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនៅតែមានកំណើនខ្ពស់ និងភាពខ្លាំងមានដូចជាកម្ពុជា និងវៀតណាម បើធៀបនឹងតំបន់ផ្សេងនៅទ្វីបអាស៊ី។

លោកឡោ វិចិត្របានបន្តថា “កម្ពុជាគឺជាប្រទេស ដែលមានប្រជាជនអាចនិយាយបានលើសពី២ភាសា ដោយក្នុងនោះយើងមានភាសាជាតិ និងភាសាបរទេសដូចជាថៃ អង់គ្លេស ចិន កូរ៉េ ជប៉ុន… ដែលចំណុចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ នៅក្នុងតំបន់ដែលចេះនិយាយភាសាច្រើន”។

លោកបន្តថា សារៈសំខាន់នៃភាសានេះ បានជំរុញសក្តានុពលក្នុងការទាក់ទាញវិនិយោគិនបរទេស មកបង្កើតរោងចក្រ ឬរកស៊ីនៅកម្ពុជា ដោយ​សារបណ្តា ប្រទេសជិតខាងរបស់កម្ពុជាមួយចំនួន ដូចជាប្រទេសថៃ វៀតណាម គឺគេនិយមប្រើប្រាស់ភាសាជាតិរបស់ពួកគេតែប៉ុណ្ណោះ។

ចំណុចស្នូលមួយទៀតគឺ អត្រាភាពគ្មានការងារធ្វើនៅកម្ពុជា មានអត្រាទាបជាងគេ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដោយសារប្រជាជនកម្ពុជា មានការងារធ្វើរហូតដល់៩០ភាគរយឡើងទៅហើយ។

លោកវិចិត្របានបន្ថែមថា ប្រជាជនកម្ពុជាអាចមានចំណូលរៀងៗខ្លួន ហើយចំណូលនោះ ជំរុញឱ្យមានអំណាចនៃការទិញ ហើយចរន្តសេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការល្អ បើធៀបនឹងបណ្តាប្រទេសដទៃ ដែលមានអត្រាភាពអត់មានការងារធ្វើខ្ពស់ ហើយរដ្ឋរបស់ពួកគេ ត្រូវបញ្ចេញកញ្ចប់ថវិ​កាដើម្បីជួយដល់អ្នកអត់ការងារធ្វើ ដោយត្រូវបង្វែរថវិកាសម្រាប់អភិវដ្ឍហេដ្ឋារចនាសម្ព័ន្ធមកគាំទ្រផ្នែកសង្គមកិច្ចទៅវិញ។

លើសពីនេះទៀត កម្ពុជាមានដង់ស៊ីតេប្រជាជន ដែលមានវ័យក្មេងអាយុក្រោម៤០ឆ្នាំ ជិត៧០ភាគរយ ដូច្នេះកម្ពុជាមានកម្លាំងពលកម្មពេញជាងបណ្តាប្រទេសផ្សេងទៀត ហើយប្រសិនបើមនុស្សចាស់ មានកំណើនច្រើនជាងក្មេង វាមិនអាចគាំទ្រដល់សេដ្ឋកិច្ចបាននោះទេ។

ជាពិសេស វិនិយោគិនបារាំង និងជប៉ុនបានបង្ហាញចំណាប់អារម្មណ៍មកបណ្តាក់ទុនសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន ហើយប្រសិនបើកម្ពុជារកបានដៃគូអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន នោះវានឹងធ្វើឱ្យហេដ្ឋារចនាស ម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាកាន់តែទំនើប និងកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ។លោកឡោ វិចិត្របញ្ជាក់ឲ្យដឹង។

លោកបន្ថែមថា កម្ពុជាក៏មានឆន្ទៈ ក្នុងការកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ដើម្បីវិនិយោគលើថាមពលបៃតង ដែលធ្វើឱ្យកម្ពុជាអាចក្លាយជាខ្លាសេដ្ឋកិច្ចអាសុីបាន នៅពេលដែលរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍថាម​ពលបៃតងជាអាទិភាព វាបានជំរុញឱ្យតម្លៃថ្លៃដើម ក្នុងការផលិតថាមពលមានការធ្លាក់ចុះ។

បន្ថែមពីលើនេះទៀត វិស័យទេសចរណ៍របស់កម្ពុជា ក៏មានភាពទាក់ទាញខ្លាំងផងដែរ ដោយសារមានប្រាសាទបុរាណ ឆ្នេរធម្មជាតិជាច្រើន ហើយមហាសេដ្ឋីស្រុកខ្មែរ ដូចជា អ្នកឧកញ៉ាគិត ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនRoyal Group បានចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យសណ្ឋាគារ និងរីសត នៅតាមឆ្នេរសមុទ្រថែមទៀតផង។

ពិសេសជាងនេះទៀត សណ្ឋាគារលំដាប់ផ្កាយ៥មួយចំនួន ក៏គ្រោងបើកដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុនៅឆ្នាំ២០២៣នេះផងដែរ ដែលកត្តានេះបានបង្ហាញពីទំនុកចិត្ត របស់វិនិយោគិនលើស្ថិរភាពនយោបាយ ប្រព័ន្ធអនុគ្រោះពន្ធរបស់រដ្ឋាភិបាលកម្ពុជាលើវិស័យទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ-១៩។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ វិស័យច្បាស់លាស់ក្នុងការប្រែក្លាយខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងជាខេត្តមួយ ដែលមានបច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់នាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិក ដែលពាក់ព័ន្ធនឹងICT។

មូលហេតុដែលកម្ពុជា បានជ្រើសរើសខេត្តព្រះសីហនុនេះ គឺដោយ​សារតែខេត្តនេះ មានកំពង់ផែទឹកជ្រៅស្រាប់ ហើយអាជ្ញាធរខេត្តនេះបានសហការជាមួយវិទ្យាស្ថានស៊ិនជិន ដើម្បីទាញយកបទពិសោធក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចដ៏ធំនៅកម្ពុជា ដូចទៅនឹងទីក្រុងស៊ិនជិនរបស់ប្រទេសចិនផងដែរ។

លោកឡោ វិចិត្របានបន្តថា “ចំណុចស្នូលដ៏ធំបំផុត គឺការប្រើប្រាស់រូបិយបណ្ណដុល្លារអាមេរិក ដែលអាចជួយប្រែក្លាយកម្ពុជា ទៅជាខ្លាសេដ្ឋកិច្ចអាស៊ី”។

ជាឧទាហរណ៍ កាលពីឆ្នាំ១៩៩៧ នៅពេលដែលរូបិយបណ្ណបាត និងរីងហ្គីតបានហើម វាធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងជះផលប៉ះពាល់ដល់សេដ្ឋកិច្ច នៅតំបន់អាស៊ីទាំងមូលផងដែរ។

ពេលខ្លះ រូបិយបណ្ណជាតិរបស់បណ្តាប្រទេសនីមួយៗ មិនសូវមានភាពរឹងមាំ ដើម្បីទប់ទល់នឹងវិបត្តិនានា ដូចជាវិបត្តិសេដ្ឋកិច្ចធំៗ ប៉ុន្តែចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតដល់បច្ចុប្បន្ន ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណ ដែលត្រូវបានតម្កល់ទុកខ្លាំងនៅលើពិភពលោក។

លោកបន្តទៀតថា បណ្តាវិនិយោគិនបរទេស ចូលចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានប្រើប្រាស់ ប្រាក់ដុល្លារអាមេរិកដើម្បីទូទាត់ប្រាក់ខែ និងគណនាតម្លៃអចលនទ្រព្យ ហើយប្រាក់ដុល្លារនឹងនៅតែជារូបិយបណ្ណ ដែលចរាចរណ៍ និងត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក។

លោកឡោ វិចិត្របានបន្ថែមថា លើសពីនេះកម្ពុជា មានអំណោយផលលើប្រព័ន្ធហិរញ្ញវត្ថុ ដោយសារតែកម្ពុជា មិនមានបម្រាមហាមឃាត់ណាមួយ លើការវេរលុយដុល្លារចេញ ឬចូលនោះទេ ដែលធ្វើឱ្យវិនិយោគិនពេញចិត្តកម្ពុជា ដោយសារបើពួកគាត់ចំណេញប្រាក់១លានដុល្លារ គឺពួកគាត់អាចវេរទៅក្រៅប្រទេសទាំង១លានដុល្លារ ដោយគ្មានការហាមប្រាម៕

ប្រទេសចិនជ្រើសរើសខេត្តព្រះសីហនុជា​ច្រករបៀងឧស្សាហកម្ម និងតំបន់ភូមិភាគពាយ័ព្យជា “ច្រករបៀងត្រី និងស្រូវ”

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រទេសចិនតាមរយៈស្ថានទីតរបស់ខ្លួន នៅកម្ពុជាបានប្រ​កាសជួយកម្ពុជា បង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុ ជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលចិនមានឆន្ទៈ ក្នុងការផ្តល់​ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។

លោកបានបន្តថា “ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយ ទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿ​នលឿនភ្នំពេញព្រះសីហនុជាដើម”។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេចិនចន្លោះថ្ងៃទី៩ ដល់១១ កុម្ភៈកន្លងមកនេះ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាន ប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូង នៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។​

លោក Wang Wentianបានលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិន កាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាលោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម និងបង្កើនចំនួនកសិករ បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញកសិផល គុណភាពខ្ពស់បន្ថែមទៀតទៅប្រទេសចិន។

លោកបញ្ជាក់ថា “ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ពិភាក្សាគ្នាអំពីការបង្កើត “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើការអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប ដោយសារប្រទេសកម្ពុជាសម្បូរធនធានកសិកម្ម ហើយកសិ​កម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា”។ លោកបន្ថែមថា “ជាពិសេស ភូមិភាគពាយ័ព្យ និងតំបន់បឹងទន្លេសាប គឺ “ឃ្លាំងត្រី” ដ៏សំខាន់ក្នុងប្រទេសកម្ពុជា”។

លោកWang Wentian បានបន្ថែមថា ខេត្ត Jiangsu របស់ប្រទេសចិន គឺជាទឹកដីនៃត្រី និងស្រូវរបស់ប្រទេសចិន វាមានបច្ចេកវិជ្ជាទំនើប និងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងជំរុញការបង្កើតយន្តការសហប្រតិបត្តិការ រវាងខេត្ត Jiangsu របស់ប្រទេសចិន និងក្រសួងកសិកម្មកម្ពុជាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រករបៀងត្រី និងស្រូវ”៕

ក្រុងព្រះសីហនុត្រៀមរៀបចំសេវាដឹកជញ្ជូនសាធារណៈ ស្របពេលក្រុមហ៊ុនកូរ៉េធំមួយត្រៀមជួយរថយន្ត៦០គ្រឿង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមរៀបចំការដឹកជញ្ជូនតាម​រថយន្តក្រុងសាធារណៈនាពេលខាងមុខ ស្របពេលក្រុមហ៊ុនBooyoung Group ត្រៀមផ្តល់រថយន្តក្រុងចំនួន៦០ គ្រឿងដើម្បីគាំទ្រគំរោងនេះ។

តាមផែនការរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។

ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាទៅកាន់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុរួចរាល់ហើយ ដោយបច្ចុ​ប្បន្នគម្រោងនេះ កំពុងរៀបចំឈានទៅកាន់ការចុះកិច្ចសន្យា ជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។

លោកបានថ្លែងថា “កាលពីពេលថ្មីៗ នេះ ខ្ញុំទទួលបានការដឹកនាំពីសម្តេចតេជោ ដោយក្រុមហ៊ុន Booyong  នឹងប្រគល់រថយន្តក្រុងមកកាន់ខេត្តព្រះសីហនុចំនួន៦០គ្រឿង”។ លោកបន្ថែមថា “ឥឡូវនេះយើងកំពុងត្រៀម តែមិនទាន់បានចុះកិច្ចសន្យាទេ”។

លោកគួច ចំរើនបានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងអាចទទួលបានការប្រគល់រថយន្តនៅក្នុងរយៈពេល១ឆ្នាំ ហើយរដ្ឋបាលខេត្តនឹងបន្តរៀបចំជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈដូចនៅក្នុងក្រុងភ្នំពេញ។

លោកបន្តទៀតថា “តាមរយៈគម្រោងនេះ នឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាក សម្រាប់សិស្សនៅតំបន់ឆ្ងាយៗ ដែលខ្វះមធ្យោ​បាយធ្វើដំណើរមកសាលារៀនផងដែរ”៕

 

China refines capital and risk management of commercial banks

BEIJING : China’s banking regulator and the central bank plan to adopt a more differentiated regulatory system for assessing commercial banks’ capital adequacy and risk management, in a step to better prevent risks in the country’s financial system.

The China Banking and Insurance Regulatory Commission and the People’s Bank of China on Saturday jointly released amended draft rules that they said aimed to help banks “continuously improve the precision of risk measurement and guide banks to better serve the real economy.”

The draft rules, which bring the banking sector closer to global standards, will divide lenders into three groups based on business scale and risk level.

The rules will apply a differentiated regulatory system to banks. Lenders with a relatively large scale of assets or relatively large cross-border business will be under stricter capital requirements and will have to disclose more information to regulators.

In addition, the rules will
include more specific factors to measure banks’ risk exposure to mortgage lending, such as the types of property, sources of repayments and loan-to-value ratios.

China’s property market, once a pillar of growth, has slowed sharply over the past year, hobbled by fragile demand and mounting debt defaults by developers.

The two regulators said implementation of the new rules would leave capital adequacy ratios in the banking sector generally unchanged, though the ratios for some banks would change slightly.

The commission and central bank are seeking public comment before implementing the changes on Jan. 1, 2024.

Source: Reuters

IFC-backed logistics hub to boost connectivity, trade in Cambodia

Cambodia is set to have its first modern, world-class logistics complex as the International Finance Corporation (IFC) recently signed a new collaboration agreement with two of the region’s leading logistics companies.

The financial institution feels the new partnership will deliver a major boost to infrastructure, trade and connectivity in Southeast Asia.

The Cambodia SuperPort, or the Phnom Penh Logistics Complex (PPLC), will be developed by PPLC Support and Industrial Co. Ltd., a joint venture between Asia’s leading logistics conglomerate, YCH Group and Cambodia’s WorldBridge Group.

As Cambodia is located in the center of the Greater Mekong sub-region, the SuperPort could serve as a regional transport and logistics hub, contributing to a shift in trade routes through Cambodia, according to an IFC press release.

This will help reduce overall logistics costs, improving supply chain efficiency to integrate into regional ones, and boosting Cambodia’s competitiveness, it noted.

As part of the agreement, IFC will support the YCH Group and the WorldBridge Group to strengthen the technical, commercial, legal and environmental and social (E&S) aspects of the project to make it a bankable investment to attract financing from international lenders.

Source: Khmer Times

តម្លៃផ្ទះជួលនៅសិង្ហបុរី បានវ៉ាដាច់ទីក្រុងហុងកុង

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃជួលផ្ទះជាមធ្យមនៅសិង្ហបុរី បានវ៉ាដាច់ទីក្រុងហុងកុង ដោយសារម្ចាស់ផ្ទះជាច្រើនបានឆ្លៀតដំឡើងថ្លៃ ស្របពេលការកើនឡើងនៃតម្រូវការនៅក្នុងទីផ្សារ។

តម្លៃជួលផ្ទះប្រចាំខែជាមធ្យម នៅក្នុងតំបន់កណ្តាលរបស់សិង្ហបុរីបានកើនឡើង២៩,៧ភាគរយ កាលពីឆ្នាំមុនដល់៥,៧៧ដុល្លារសិង្ហបុរី(៤,៣២ដុល្លារអាមេរិក) ក្នុង១ហ្វីតការ៉េ នៅក្នុងខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន Midland Realty បាននិយាយថា តម្លៃជួលផ្ទះជាមធ្យមនៅទីក្រុងហុងកុង បានធ្លាក់ចុះ៤,១ភាគរយកាលពីឆ្នាំមុនមកនៅត្រឹម៣៣,៥៤ដុល្លារហុងកុង(៤,២៧ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េនៅក្នុងខែធ្នូ ឆ្នាំ២០២២។

បច្ចុប្បន្ននេះ ការជួលផ្ទះជាមធ្យមនៅទូទាំងទីក្រុងហុងកុង មានតម្លៃថោកជាងនៅប្រទេសសិង្ហបុរី បើគិតជាប្រាក់ដុល្លារអាមេរិក ក្នុង១ហ្វីតការ៉េ។ នេះបើយោងតាមការប្រៀបធៀប តម្លៃនៅទូទាំងទីតាំងសំខាន់ៗចំនួន៣ នៅក្នុងទីក្រុងទាំងពីរ ដែលចងក្រងដោយកាសែត South China Morning Post។

ការជួលផ្ទះនៅទីក្រុងថ្មី Tseung Kwan O  និងសូម្បីតែទីក្រុង Yuen Long នៅលើកោះហុងកុង ក៏មានតម្លៃថោកជាងតំបន់ដែលអាចប្រៀបធៀបបាននៅក្នុងប្រទេសសិង្ហបុរីផងដែរ។

លោក Norris Low នាយកផ្នែកជួលសាជីវកម្មនៅទីភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយរបស់សិង្ហបុរី PropNex Realty បានមានប្រសាសន៍ថា “តម្រូវការជួលដ៏រ៉ឹងមាំ បានជំរុញឱ្យមានកំណើនជួល នៅក្នុងប្រទេសសិង្ហបុរី ខណៈការចាកចេញរបស់ជនបរទេស និងវិធានការកូវីដដ៏តឹងតែងបានធ្វើឱ្យទីផ្សារជួលលំនៅដ្ឋាននៅហុងកុងដាំក្បាលចុះ”។

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ីប្រចាំនៅក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បានមានប្រសាសន៍ថា “ការកើនឡើងនៃថ្លៃជួលដ៏ច្រើន នៅក្នុងប្រទេសសិង្ហបុរី បានចាប់ផ្តើមធ្វើឱ្យជនបរទេស ដែលធ្វើការនៅទីនោះមានការខកចិត្ត”។

លោក​បាន​បន្ត​ថា​ “សម្រាប់​ប្រទេស​សិង្ហបុរី ការ​ជួល​លំនៅដ្ឋាន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង នៅក្នុង​រយៈពេលមួយ​ឆ្នាំ​កន្លង​ទៅ​នេះ ហើយសហសេវិករបស់យើងមួយចំនួនបានត្អូញត្អែរ ដោយសារតែពួកគេកំពុងទទួលរងនូវការចំណាយដ៏ខ្ពស់នៃថ្លៃជួលទាំងនេះ”៕

កោះហាន ខេត្ត​ស្ទឹងត្រែង​ត្រូវបានក្រសួងបរិស្ថានប្រសិទ្ឋនាម “ឋានសួគ៌លើទឹក លើដី”

 ដោយៈ គង់ សូរិយា

       ស្ទឹងត្រែងៈ កោះហាន​ ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹកនៃតំបន់អភិរក្សជីវចំរុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែង។

ទីនេះស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល២៤គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង។

យោងតាមព៌តមានរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។

នាខែនេះ តំបន់ទេសភាពនេះពិតជាស្រស់ស្អាត ជាមួយឆ្នេរ​ខ្សាច់​សក្បុស ជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេស យើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ៕

ប្រទេសចិន គ្រោងដាក់ឱ្យដំណើរការនាវាកម្សាន្តខ្នាតយក្សដំបូង របស់ខ្លួននៅចុងឆ្នាំនេះ

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន គ្រោងនឹងដាក់ឱ្យដំណើរការនាវាកម្សាន្តខ្នាតយក្សផលិតក្នុងស្រុក ដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ។

នេះគឺជាលើកទី១ ហើយដែលប្រទេសចិន ហក់ចូលប្រឡូកក្នុងវិស័យផលិតនាវាកម្សាន្តខ្នាតយក្ស ដែលជាយូរមកហើយគ្រប់គ្រង ដោយអឺរ៉ុប ហើយវាក៏ឆ្លុះបញ្ចាំង ពីការបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើធនធានក្រៅប្រទេសផងដែរ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឱ្យដឹងថា ដំណើរការផលិតនាវាកម្សាន្តខ្នាតយក្សចិន ដែលមានឈ្មោះថា H1508 នេះបានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៩។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា តាមការរំពឹងទុកនាវាកម្សាន្តខ្នាតយក្សនេះ អាចនឹងត្រូវទម្លាក់ចូលទឹកនៅខែឧសភា។

យោងតាមក្រុមហ៊ុនផលិតនាវានេះឈ្មោះ Shanghai Waigaoqiao Shipbuilding ឱ្យដឹងថា ការបើកសាកល្បងនៅសមុទ្រនឹងចាប់ផ្ដើមនៅខែកក្កដា ហើយនាវានេះនឹងត្រូវដាក់ឈ្មោះ និងប្រគល់ឱ្យអតិថិជននៅត្រឹមដំណាច់ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានាឱ្យដឹងថា ការសាងសង់នាវាកម្សាន្តនេះសម្រេចបានប្រមាណ៩០%ហើយ។

 

*តើប្រទេសចិន នឹងសាងសង់នាវាកម្សាន្តខ្នាតយក្សប្រភេទនេះបន្ថែមទៀតដែរទេ?

ជាការពិតណាស់ បច្ចុប្បន្នប្រទេសចិន ក៏កំពុងសាងសង់នាវាកម្សាន្តខ្នាតយក្សទី២ ដែលមានឈ្មោះថា H1509 ផងដែរ ហើយវានឹងកាន់តែធំជាងនាវាកម្សាន្តទី១ ទៅទៀត។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នាវាកម្សាន្តខ្នាតយក្សទី១ បានចាប់ផ្ដើមដំណើរការសាងសង់ចាប់តាំងពីឆ្នាំ២០២២៕ Bangkok Post៕

លោកជា វ៉ាន់ដេតៈការសាងសង់ខ្សែកាបអុបទិកបាតសមុទ្រពីហុងកុងមកកាន់ខេត្តព្រះសីហនុចាប់ផ្តើមដំណើរការហើយ

 ដោយៈគង់ សូរិយា

       ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេតបានមានប្រសាសន៍ឲ្យដឹងថា គម្រោង​សាងសង់​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ ដែល​តភ្ជាប់​ពី​ទីក្រុងហុងកុង មក​កាន់​ក្រុងព្រះសីហនុ ប្រវែង​ជិត៣០០០គីឡូម៉ែត្រ បាន​ចាប់​ផ្តើម​ដំណើរការ​ហើយ។

លោកអះអាងថា ​បណ្តាញ​នេះ​នឹង​បង្កើន​សមត្ថភាព​ខ្ពស់ ​ក្នុង​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត​ល្បឿនលឿន។

លោកជា វ៉ាន់ដេតបានមានប្រសាសន៍ឲ្យដឹងបែបនេះកាល​សប្តាហ៍មុន ក្នុងពេលលោក​ធ្វើ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ ​ចាប់​ផ្តើម​គម្រោង​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ ក្រុង ហុងកុង-ក្រុងព្រះសីហនុ និង​ខ្សែកាប​បន្ត​ពី​ក្រុង ព្រះសីហនុ មក​រាជធានី ភ្នំពេញ នៅ​ទីស្តី​ការ​ក្រសួង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង។

ក្រសួង​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ថា គម្រោង​ត​បណ្តាញ​ខ្សែកាប អុបទិក ក្រោម​បាត​សមុទ្រ​ពី​ក្រុង ហុងកុង-ក្រុង​ព្រះសីហនុ មាន​ប្រវែង ២ ៧១៥គីឡូម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០២៤។ បណ្តាញនេះ នឹង​បង្កើន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​ផ្គត់ផ្គង់​អ៉ីនធឺណិត​ល្បឿនលឿន និង​កាន់តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស៕

 

ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារដ៏ទំនើបដំបូងគេនឹងជួយជំរុញដល់ ការតភ្ជាប់ និងពាណិជ្ជកម្មនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជា​នឹង​មានមជ្ឈមណ្ឌលភស្តុភារ​ទំនើប ​លំដាប់​ពិភពលោក​ដំបូង​គេ ខណៈ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ទើប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហការ​ថ្មី ​ជាមួយ​ក្រុមហ៊ុន​ភ័ស្តុភារ​ឈាន​មុខ​គេ​ចំនួន២នៅក្នុង​តំបន់ កាលពីពេលថ្មីៗនេះ។

ស្ថាប័នហិរញ្ញវត្ថុនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ភាពជាដៃគូថ្មីនឹងផ្តល់នូវការជំរុញដ៏សំខាន់ ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោង Cambodia SuperPort ឬ Phnom Penh Logistics Complex (PPLC) នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅអាស៊ី YCH Group និងក្រុមហ៊ុន WorldBridge Group របស់កម្ពុជា។

ដោយសារប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ ដូច្នេះ SuperPort អាចបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូន និងដឹកជញ្ជូនក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម ឆ្លងកាត់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IFC ។

មជ្ឈមណ្ឌលនេះ នឹងជួយកាត់បន្ថយការចំណាយ លើភស្តុភារទាំង មូល ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជាផងដែរ។

ដោយជាផ្នែកមួយនៃកិច្ចព្រមព្រៀង IFC នឹងគាំទ្រដល់ក្រុមហ៊ុន YCH Group និង WorldBridge Group ដើម្បីពង្រឹងផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ច្បាប់ បរិស្ថាន និងសង្គម (E&S) នៃគម្រោងដើម្បីទាក់ទាញហិរញ្ញប្បទានពីអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ៕