គំរោងអភិវឌ្ឍន៍ទំហំ៣០០ហិកតា នៅស្រុកបន្ទាយស្រីកំពុងលើកសក្តា នុពលទេសចរណ៍និងសេដ្ឋកិច្ចមូលដ្ឋាន

 ដោយៈ ស៊ីវ ម៉េង

       សៀមរាបៈ គំរោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានទំហំរហូតដល់​៣០០ហិកតា ស្ថិតនៅស្រុកបន្ទាយស្រី បាននិងកំពុងលេចរូបរាងឡើងស្រ​បពេលទស្សនទានៃការអភិវឌ្ឍន៍នេះ បាននិងកំពុងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

“បំពេញរាជ” ជាឈ្មោះគំរោងនេះ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយអ្នកវិនិយោគក្នុងស្រុក ដើម្បីប្រែក្លាយ និងបំពេញសក្តានុពលស្រុកបន្ទា​យស្រីឲ្យមានភាពទាក់ទាញមួយកម្រិតទៀត។

គំរោងនេះ ក្រៅពីសាងសង់ផ្ទះលំហែរ រមណីយដ្ឋានលំហែរកាយ កន្លែងបង្ហាញពីសិល្បៈវប្បធ៌មជាតិ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គំរោងនេះ ក៏បាននិងកំពុងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដែលក្រុមហ៊ុននេះ បាននិងកំពុងសាងសង់ស្តាតចំនួន៣ ក្នុងនោះស្តាតមួយមាន​សមត្ថភាពអាចផ្ទុកអ្នកទស្សនាចំនួន៤៣០០នាក់ សម្រាប់ជាទីតាំងហាត់សមកីឡាករ ដែលគំរោងនេះ នឹងបញ្ចប់ការសាងសង់ នៅខែមេសាខាងមុខនេះ។

លើសពីនេះ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ អ្នកអភិវឌ្ឍន៍គំរោង “បំពេញរាជ” នឹងសាងសង់ស្តាតថ្មីមួយទៀត តាមស្តង់ដាអន្តរជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានចំនួនរហូតដក់២៥,០០០នាក់ ដែលជាតំណា​ងឲ្យមុខមាត់ និងលើកកំពស់កិត្យានុភាពខេត្តសៀមរាបទាំងមូល។

បច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ កំពុងស្វែងរកដៃគូសហការ ដើម្បីព  ង្រីកសក្តានុពលវិនិយោគ ដើម្បីប្រែក្លាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយជាមូលដ្ឋានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​មកទស្សនាស្រុកនេះ បានកាន់តែច្រើនថែមមួយកម្រិតទៀត។

“បំពេញរាជ” បាននិងកំពុងលក់ដីលំហែរមួយចំនួន រៀបចំសាងសង់ផ្ទះអាជីវកម្ម រៀបចំរមណីយដ្ឋាន និងសេវាកម្មបំរើសេវាកំសាន្តនិងស្នាក់នៅតាមស្តង់ដាអន្តរជាតិជាច្រើនទៀត។

ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានក្លាយជាស្រុកដ៏លេចធ្លោមួយក្នុងខេត្តសៀមរាប បន្ទាប់ពីការដឹកនាំរបស់លោកឃឹម ហ្វីណង់អតីតអភិបាលស្រុកនេះ ដែលបច្ចុប្បន្នលោកបានផ្លាស់ប្តូរតួនាទី មកជាអភិបាលរងខេត្តសៀមរាប ខណៈអភិបាលស្រុកថ្មី ក៏ជាបុគ្គលមានឆន្ទៈមោះមុត ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សក្តានុពល និងទាញយកសក្តានុពលដែលមានស្រាប់មកប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ឋភាព និងផ្តល់ប្រាក់ចំណូលដើម្បីបង្កើនមូលដ្ឋានសេដ្ឋកិច្ចដល់ស្រុកនេះផងដែរ។

គំរោងនេះទទួលបានការគាំទ្រ និងចង្អុលបង្ហាញពីអភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកទៀ សីហា ដែលលោកតែងតែគិតគូរពីទស្ស​នវិស័យ និងលើកកំពស់សក្តានុពលខេត្តសៀមរាប ក៏ដូចជាស្រុកបន្ទាយ​ស្រីទាំងមូលឲ្យមានការរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើម្បីឲ្យមានលំហូរសាច់ប្រាក់ដល់មូលដ្ឋាន ដែលជាការចូលរួមលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

       

 

មកស្គាល់បុត្រាទាំងបីរូបរបស់អ្នកឧកញ៉ាសុខ គង់ និងតួនាទីដ៏សំខាន់ដែលកំពុងកាន់កាប់នាពេលបច្ចុប្បន្ន

ដោយៈ Property

ភ្នំពេញៈ អ្នកឧកញ៉ា សុខ គង់ និងភរិយាមានបុត្រាបុត្រីសរុបចំនួន៦រូប ក្នុងនោះមានបុត្រាចំនួន៣រូប ដែលជាកូនទី១ ទី២ និងទី៣ និងបុត្រីចំនួន៣រូប រួមមាន បុត្រីទី៤ ទី៥ និងបុត្រីពៅ។

បច្ចុប្បន្ននេះ បុត្រារបស់អ្នកឧកញ៉ាខ្លះបាន និងកំពុងជួយគ្រប់គ្រង និងដឹកនាំអាជីវកម្មជាច្រើន ខ្លះក៏មានអាជីវកម្មជារបស់ខ្លួន។

ថ្ងៃនេះ យើងខ្ញុំសូមណែនាំឱ្យស្គាល់ នូវកូនប្រុសទាំង៣រូបរបស់អ្នកឧកញ៉ា និងកិច្ចការងារ និងតួនាទី ដែលកំពុងកាន់កាប់។

ទី១ ឧកញ៉ា សុខ យាក ជាកូនប្រុសច្បង បានរៀបការ និងមានបុត្រាបុត្រីចំនួន៤នាក់។ សព្វថ្ងៃ លោកឧកញ៉ាមានតួនាទីជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ប្រធានក្រុមហ៊ុនសូគីម៉ិច (ផ្នែកប្រេង) និងជាប្រធានក្រុមហ៊ុនបូកគោហ្វាម ឯ.ក។

ទី២ ឧកញ៉ា សុខ ហុង ជាកូនប្រុសទី២ បានរៀបការ និងមានបុត្រាបុត្រីចំនួន៣នាក់។ បច្ចុប្បន្ន លោកឧកញ៉ាជាម្ចាស់ក្រុមហ៊ុន HSC Group ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ធ្វើអាជីវកម្មលើវិស័យនានានៅកម្ពុជា។

កូនប្រុសទី២របស់អ្នកឧកញ៉ា សុខ គង់ រូបនេះ មិនបានធ្វើការងារពាក់ព័ន្ធជាមួយក្រុមហ៊ុន សូគីម៉ិច នោះឡើយ។

ទី៣ លោក សុខ សុវណ្ណនិត គឺជាកូនប្រុសទី៣ បានរៀបការ និងមានបុត្រាបុត្រីចំនួន៤នាក់។ លោកគឺជាអគ្គនាយកក្រុមហ៊ុ គង់ ហុង កាត់ដេរ៕

លោកញឹម រាសីៈ សេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យនៅមានទីផ្សារទូលំទូលាយ

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ សេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួស ដែលផ្ដោតលើការចាត់ចែងទ្រព្យជំនួសម្ចាស់ទ្រព្យ ស្វែងរកភ្ញៀវជួលអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ នៅតែមានភាពទីផ្សារខ្ពស់ ខណៈការប្រកួតប្រជែងនៅមានតិចតួចប៉ុណ្ណោះ ។

លោកញឹម រាសីអគ្គនាយកក្រុមហ៊ុន WH ដែលជាក្រុមហ៊ុនផ្ដោតលើការគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ និងការស្វែងរកអតិថិជនមកជូនម្ចាស់ទ្រព្យនោះបានឱ្យដឹងក្នុងសប្តាហ៍មុនថា ក្រុមហ៊ុនWH ជាក្រុមហ៊ុនជំនាញក្នុងការអភិវឌ្ឍអចលនទ្រព្យស្នាក់នៅ ដូចជាសណ្ឋាគារ និងអាផាត់មែន ហើយក្រៅពីនេះ ក្រុមហ៊ុនក៏មានសេវាកម្មសហការជាមួយម្ចាសទ្រព្យដើម្បីឱ្យម្ចាស់ទ្រព្យមានចំណូលជាប្រចាំ ។

លោកបន្តថា សេវាកម្មទាំងនេះ គឺនៅមានភាពទូលំទូលាយនៅឡើយ នៅក្នុងប្រទេសកម្ពុជា ខណៈម្ចាស់ទ្រព្យជាច្រើនគាត់រកភ្ញៀវមិនបាន ហើយក៏ទុកអគារទាំងនោះចោល ជាពិសេសនៅក្នុងអំឡុងវិបត្តិកូវីដ១៩ ដែលធ្វើឱ្យម្ចាស់អគារទាំងនោះមិនមានចំណូល។ ការបង្កើតក្រុមហ៊ុនសេវាកម្មគ្រប់​គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យ គឺនឹងជួយឱ្យម្ចាស់ទ្រព្យទទួលបានចំណូលត្រលប់មកវិញ ហើយធ្វើឱ្យអគាររបស់គាត់មានដំណើរការ ។

លោកញឹម រាសីបានបន្តថា ទីផ្សារអចលនទ្រព្យវាមានឡើងមានចុះ ហើយបើសិនជាម្ចាស់ទ្រព្យ គាត់មិនបានដឹងពីទីផ្សារថែមទៀតនោះ អចលនទ្រព្យរបស់គាត់នឹងកាន់តែបាត់បង់ចំណូល រឹតតែធ្វើគាត់មានបញ្ហាជាមួយនឹងហិរញ្ញវត្ថុផងដែរ ។

លោកបន្ថែមថា ម្ចាស់ទ្រព្យពេលខ្លះ គាត់មានទ្រព្យហើយ តែគាត់អាចនឹងគិតមិនឃើញថា នឹងធ្វើអ្វី ឬមិនមានពេលគ្រប់គ្រង ថែរទាំ និងផ្តល់ភាពកក់ក្តៅដល់អតិថិជន តែបើសិនជាមានក្រុមហ៊ុនគ្រប់គ្រងជំនួសនេះ យើងអាចនឹងជួយគាត់បានច្រើន ហើយនឹងអាចបំពេញតម្រូវការទីផ្សារ អចលនទ្រព្យបានទៀតផង ដោយសារតែយើងដឹងពីទីផ្សារពីតម្រូវការ និងអាចកែច្នៃអចលនទ្រព្យឱ្យស្របនឹងបរិបទទីផ្សារជាក់ស្ដែង។

លោកបន្ថែមទៀតថា មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជំនួសម្ចាស់ទ្រព្យក៏អាចឱ្យម្ចាស់ទ្រព្យជួលទ្រព្យរបស់ខ្លួន ទៅអតិថិជនបានលឿនរហ័សផងដែរ ជាក់ស្ដែងបើសិនជាយងមានផ្ទះមួយទាំងមូល ជួលក្នុងតម្លៃមួយដែលមនុស្សម្នាក់មិនអាចមានលទ្ធភាពជួលបាន តែយើងអាចយកផ្ទះនោះមករៀបចំជាបន្ទប់ៗ និងជួលទៅមនុស្សច្រើននាក់ក្នុងតម្លៃទាប ប៉ុន្តែបើបូកសរុប គឺយើងទទួលបានចំណូលខ្ពស់ជាងការជួលផ្ទះទាំងមូល។

លោកបន្តថា មួយទៀតការជួលខុនដូ អាផាត់មិនក៏ដូចគ្នា បើសិនជាយើងជួលមិនបានហើយ យើងមិនគួររង់ចាំអ្នកមានលទ្ធភាពមកជួលនោះទេ គឺត្រូវការកែច្នៃវាដើម្បីឱ្យជួលបានលឿនរហ័ស។

ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានមើលឃើញថា កាន់តែមានបែបផែនច្រើនទម្រង់ ដែលអាចឱ្យវិនិយោគិន និងអ្នកអភិវឌ្ឍន៍អាចរកចំណូលបានខ្ពស់ និងសាងភាពមានបានលឿនរហ័ស បើសិនជាអ្នកទាំងនោះដើរត្រូវនឹងបែបផែន៕

តំបន់ផ្លូវ៥១កំពុងប្រែពីតំបន់ដីឡូត៏ទៅជាតំបន់ឧស្សាហកម្មនិង លំនៅឋាន

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ តំបន់ផ្លូវ៥១ ជាតំបន់ដែលមានសក្ដានុពល និងពេញនិយមខ្លាំងលើការអភិវឌ្ឍដីឡូត៏ ដោយមានអ្នកអភិវឌ្ឍន៍ជាច្រើនចូលទៅអភិវឌ្ឍន៍តំបន់នោះជាដីឡូត៏ និងមានអតិថិជន ប្រជាពលរដ្ឋជាច្រើន បានចូលទៅទិញដីឡូត៏ពីក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ។

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តំបន់ផ្លូវ៥១បាននិងកំពុងប្រែក្លាយទៅជាឧស្សាហកម្មនិងលំនៅឋានដ៏មានសក្ដានុពល ។

លោកផូន សុអុនដែនប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land បានថ្លែងប្រាប់តាមទូរសព្ទឱ្យដឹងថា ការអភិវឌ្ឍដីឡូត៏បានថមថយបន្តិចហើយនៅតំបន់តាមបណ្ដោយផ្លូវ៥១ ដោយជំនួសមកវិញនូវការអភិវឌ្ឍជាតំបន់ឧស្សាហកម្ម និងលំនៅឋានដូចជាបុរីជាដើម។

លោកបន្តថា “ពីមុនតំបន់នេះ ពិតជាសំបូរទៅដោយការអភិវឌ្ឍដីឡូត៏មែន ដោយសារតែតម្លៃដីធ្លីនៅមានតម្លៃទាប តែនៅពេលតម្លៃដីធ្លីកាន់តែឡើងថ្លៃធ្វឱ្យតំបន់នោះ មិនអាចអភិវឌ្ឍន៍ជាដីឡូត៏បានទៀតនោះទេ”។

លោកផូន សុអុនបានបន្តថា បច្ចុប្បន្ននេះ នៅតំបន់តាមបណ្ដោយផ្លូវ៥១គឺមានការអភិវឌ្ឍទៅជាឧស្សាហកម្ម និងលំនៅឋានហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចូលទៅអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្របនឹងក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មមួយចំនួន ក៏បានធ្វើសកម្មភាពអភិវឌ្ឍន៍ដើម្បីផ្គត់ផ្គង់ជូនអ្នកវិនិយោគផងដែរ ។ តម្លៃដីធ្លីនៅតំបន់នោះ បានហក់ឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកសន្និដ្ឋានថា នៅពេលអនាគត តំបន់ផ្លូវ៥១នឹងអាចដូចមហាវិថីឈ្នះ ឈ្នះនាពេលបច្ចុប្បន្ននេះ ស្របនឹងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងតែអនុវត្តជាបន្តបន្ទាប់ដូចគ្នានោះដែរ ។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក វ៉ា វីរៈបានលើកជាទស្សនថា តំបន់ខាងលិចភ្នំពេញ នឹងទាក់ទាញខ្លាំងទៅលើឧស្សាហកម្ម ហើយវិនិយោគិនបរទេសចូលមកថ្មីៗ ក៏កំពុងតែចាប់អារម្មណ៍នៅតំបន់ខាងលិចសម្រាប់ គម្រោងអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនផងដែរ ដូចជាតំបន់សេដ្ឋកិច្ចពិសេស គម្រោងរោងចក្រ សហគ្រាសនានា ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាងបានថ្លែងកាលពីពេលថ្មីៗនេះថា ដោយសារតែវត្តមានរោងចក្រ សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺបានធ្វើឱ្យតម្លៃដីធ្លី នៅតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ហក់ឡើងជាបន្តបន្ទាប់ និងធ្វើឱ្យតំបន់ខ្លះដែលធ្លាប់តែធ្វើស្រែចំការ ឬជាតំបន់កសិ​កម្ម ក្លាយជាតំបន់ឧស្សស្សាហកម្ម ជំរុញតម្លៃដីឡើងថ្លៃ ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរ៕

ក្រុមហ៊ុនអចលនទ្រព្យ Frasers គ្រោងបោះទុន៣៤៩លានដុល្លារដើម្បីអភិវឌ្ឍអចលនទ្រព្យ៣ប្រភេទ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យ Frasers Thailand Plc គ្រោងបោះទុនវិនិយោគ៣៤៩,៣៥លានដុល្លារក្នុងអាជីវកម្មលំនៅដ្ឋានបែបឧស្សាហកម្ម និងបែបពាណិជ្ជកម្មនៅឆ្នាំនេះ ជាមួយនឹងគោលដៅសម្រេចបាននូវកំណើនប្រាក់ចំណូល១០ភាគរយ។

លោក Thanapol Sirithanachai នាយកប្រតិបត្តិក្រុមហ៊ុន Frasers ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា “ថវិកាភាគច្រើននឹងយកទៅអភិវឌ្ឍន៍លំនៅដ្ឋាន ព្រោះវារួមចំណែកដល់សមាមាត្រដ៏ធំបំផុតនៃប្រាក់ចំណូលប្រចាំឆ្នាំ”។

លោកបានបន្តថា “យើងគ្រោងធ្វើឱ្យមានតុល្យភាពផលប័ត្ររបស់យើងនៅឆ្នាំ២០២៥ រវាងការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាអចលនទ្រព្យសម្រាប់លក់ រួមជាមួយនឹងអចលនទ្រព្យដែលរកចំណូលបានដដែលៗ ដូចជាអចលនទ្រព្យបែបឧស្សាហកម្ម និងបែបពាណិជ្ជកម្ម ហើយការអភិវឌ្ឍន៍លំនៅដ្ឋាននឹងនៅតែជាផ្នែកដ៏ធំបំផុត”។

នៅក្នុងសារពើពន្ធឆ្នាំ២០២២ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន១៦,៣ពាន់លានបាត។ នៅក្នុង​នោះ ប្រាក់ចំណូលចំនួន៧៥% ឬ១២,៣​ពាន់​លាន​បាត​បាន​មក​ពី​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ក្រោម​ក្រុមហ៊ុន Frasers Property Home។

ចំណែកឯ ប្រាក់ចំណូល២៥ភាគរយទៀត ដែលនៅសេសសល់គឺបានមកពីប្រាក់ចំណូលដដែលៗ ដែលក្នុងនោះប្រាក់២,៧៨ពាន់លានបាតបានមកពីក្រុមហ៊ុនFrasers Property Industrial(១៧ភាគរយនៃប្រាក់ចំណូលសរុប) និងប្រាក់ចំនួន១,៣ពាន់លានបានមកពី Frasers Property Commercial(ស្មើនឹង៨ភាគរយនៃប្រាក់ចំណូលសរុប)។

លោក Thanapol បានអះអាងថា “នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ចន្លោះពី៦ទៅ៧ពាន់លានបាតលើការទិញដីដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាននៅទីក្រុងបាងកក និងតាមខេត្តនានា”។

ថវិកាប្រហែល៤ពាន់លានបាតត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្ម ជាមួយនឹងថវិកា១ពាន់លានបាតសម្រាប់ការជួសជុលគម្រោងពាណិជ្ជកម្ម។

ក្រុមហ៊ុននេះមានគម្រោងលំនៅដ្ឋានសកម្មចំនួន៧៣ ជាមួយនឹងសារពើភ័ណ្ឌដែលមានតម្លៃសរុប៩៥ពាន់លានបាត។

នៅក្នុង​ចំនួន​នេះ គម្រោង​ចំនួន១៤ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន៨ គឺ​ខេត្ត​ឈៀងរ៉ៃ ឈៀងម៉ៃ ខនកែន អ៊ូដនថានី អយុធ្យា នគររាជសីម៉ា ឈុនបុរី និង​ឆាឈឿងសៅ៕

Japan, Singapore Agree to Support Startups from SEA Nations

Japan and Singapore have decided to strengthen their cooperation to support startups in SEA nations as Tokyo seeks more partnerships with companies in the region.

With this fast-track initiative, large companies from Japan and Singapore will identify challenges and solicit business proposals from startups, and four Japanese firms, including Itochu and Panasonic, will participate in the first pitch session, according to Nikkei Asia (https://asia.nikkei.com/Politics/International-relations/Singapore-to-kick-off-Japan-ASEAN-initiative-on-startups?fbclid=IwAR0Zzu0XSHJAs9rWRYm3zxXC4LmOiewC7rrhlJ8BpKlTrHjAKdOYkTD0v5s).

Tokyo plans to cover fast-growing ASEAN economies like Indonesia, Thailand, and Vietnam through this initiative.

Japanese companies participating in this initiative are on the lookout for local partners in South East Asia that could serve as promising markets for Japanese products and services.

Medical care is one of the areas of cooperation, as Panasonic seeks startups to enhance the quality of life for the elderly.

Discussing how this initiative could benefit Laos, Ms. Nana Souananavong, Founder of TOHLAO and Executive Vice President of Lao ICT Commerce Association (Startup Chapter) said, “This will be a great wake-up call for Laos and it will be one of the most significant milestones for putting Laos on the Startup map. Investors would be able to explore Laos as another connecting market in the region.”

She stated that opportunities like this will encourage the startup community in the region to work together in solving bigger problems, address pain points in the region more strategically, and create real collaboration which would deliver a better outcome.

(https://www.movavi.com/learning-portal/free-video-editing-software-no-watermark.html/)Source: Laotian Times

Frasers targets revenue growth of 10%

Developer Frasers Property (Thailand) Plc is planning to invest 12 billion baht in residential, industrial and commercial businesses this year, with a goal of achieving 10% revenue growth.

Thanapol Sirithanachai, country chief executive, said the majority of the budget would go to residential development because it contributes the biggest proportion of annual revenue.

“We aim to balance our portfolio by 2025 between residential development as well as property for sale, along with recurring income assets such as industrial and commercial properties. Residential development will still remain the largest chunk,” he said.

In fiscal 2022, which ended on Sept 30, the company recorded 16.3 billion baht in revenue. Of this amount, 75% or 12.3 billion baht was from residential development under Frasers Property Home.

The remaining 25% was from recurring income, comprising 2.78 billion baht from Frasers Property Industrial (17% of total revenue) and 1.3 billion from Frasers Property Commercial (8% of revenue).

This year the company plans to spend 6-7 billion baht on land acquisitions to develop residential projects in Greater Bangkok and the provinces, said Mr Thanapol.

Around 4 billion baht is earmarked for development of industrial properties, with 1 billion for renovation of commercial projects.
The company has 73 active residential projects with an inventory worth a combined 95 billion baht.

Of this amount, 14 projects are in eight provinces: Chiang Rai, Chiang Mai, Khon Kaen, Udon Thani, Ayutthaya, Nakhon Ratchasima, Chon Buri and Chachoengsao.

The firm also has a total of 3.26 million square metres of industrial assets under management in Thailand, Vietnam and Indonesia, with an average occupancy of 84%. These include 456 factories and 504 warehouses.

Its commercial properties comprise a gross floor area of office and retail totalling 240,000 sq m, while it has 1,100 hotel rooms in Bangkok.

The company aims to have 17.9 billion baht in revenue in fiscal 2023. Of this, 73% or 13.1 billion baht is projected to be from residential business, 19% or 3.4 billion from industrial properties, and 8% or 1.43 billion from commercial.

By fiscal 2025, the company estimates revenue rising to 30 billion baht, with the proportion from industrial properties increasing to 23%, residential development declining to 69%, and commercial property remaining steady at 8%.

Source: Bangkok Post

សម្តេចតេជោអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយកចិត្តទុកបញ្ហាអនាម័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ប្រមុខរដ្ឋឡាវ នឹងអញ្ជើញ ចូលរួមបើកស៊ីហ្គេមនៅកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់រឿងអនាម័យ ក្នុងព្រឹត្តិការណ៍៍ជាប្រវត្តិសាស្រ្តនេះ។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកល​វិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។។

សម្តេចតេជោហ៊ុន សែន ពេញចិត្តការប្រកួតបាល់ទះមិត្តភាព រវាងកម្ពុជា និងបារាំង។ សម្តេចតេជោ សរសើរសមត្ថភាពកីឡាករកម្ពុជា។

សម្តេ​ចតេជោបញ្ជាក់ថា “រឿងកីឡា គឺជារឿងទាំងអស់គ្នា មិនមែនជារបស់នរណាម្នាក់ឡើយ។ ប៉ុន្តែបក្សប្រឆាំងមិនសរសើរហើយ ថែមទាំងជេរទៀត”៕

សម្តេចតេជោៈ បច្ចុប្បន្នមានហូបហើយ ត្រូវឆ្ងាញ់ និងមានសុវត្ថិភាព

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រំលឹកដល់អតីតកាល ក្នុងស្ថានភាពបច្ចុប្បន្នសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានហូបហើយ ត្រូវឆ្ងាញ់ និងមានសុវត្ថិភាព។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្សរាប់ពាន់នាក់ នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ។

សម្តេចតេជោបានថ្លែងរំលឹកថា  “កម្ពុជា បានដើរឆ្ងាយពីស្ថានភាពក្រោយរំដោះឆ្នាំ១៩៧៩ ដែលគិតត្រឹមឱ្យរស់”។

ទាក់ទងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅ ក្នុងការប ណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមសិស្សគោលដៅ១,៥លាននាក់ សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង «វិជ្ជាជីវៈដូនតា» រួមមាន តម្បាញ់ ចម្លាក់ គំនូរ និងស្មូនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលត្រូវទទួលការប  ណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ ចំពោះរឿងអប់រំ តែកុំឱ្យជ្រុលរឿងប្រកាន់ ឬរឿងរើសអើងវណ្ណៈ៕

 

តើព្រឹត្តការណ៍អង្គរសង្ក្រាន្តនឹងបំបែកឯកគ្គទកម្មពិភពលោក ដ៏អស្ចារ្យអ្វីនៅឆ្នាំនេះ?

ដោយៈ សុផារី

សៀមរាបៈ យុទ្ធនាការសំខាន់ៗចំនួនពីរ រួមមាន រាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស នឹងធ្វើឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក សម្រាប់ព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខនេះ នៅលើទឹកដីខេត្តសៀម​រាប ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន១លានបេះដូង។

សហភាពសហព័ន្ធយុវជនកម្ពុជា បាននឹងកំពុងបញ្ជ្រាបការផ្សព្វផ្សា​យពីព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការBeyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯកគ្គទកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុល ដល់បងប្អូនប្រជាពល​រដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមយុទ្ធនាការខាងលើ។

កន្លងមក នៅឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកគ្គទកម្ម ដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន ហើយនៅឆ្នាំដដែលនេះក៏មានការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness។

ជាមួយគ្នានេះ ក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិ តាមរយៈសមិទ្ធផលជាច្រើន ដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញ​ព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តនឹងរៀបចំយុទ្ធនាការបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរ្ត៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាទស្សនីយភាពវប្បធម៌ជាច្រើន៕