កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសិក្សាចប់សព្វគ្រប់ហើយនោះ កំពុងស្វះស្វែងរកដៃគូវិនិយោគ ពីវិនិយោគិននានា ដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោងដ៏ធំមួយនេះ។

ក្នុងជំនួបជាមួយ Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំ កម្ពុជាកាលពីថ្ងៃទី២០ កុម្ភៈ២០២៣នេះ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង៤ពាន់លានដុល្លារ និងមានចម្ងាយ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ ។

លោកបន្តថា ក្នុងជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីចិនបានគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោ​ងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

លោកស៊ុន ចាន់ថុលបានឱ្យដឹងថា កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានា ក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូន តាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

លោកក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

លោកឧកញ៉ាស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានថ្លែងផងដែរថា បើសិនជាកម្ពុជាមានផ្លូវដែកល្បឿនលឿន នឹងធ្វើឱ្យការដឹកជញ្ជូ​នក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់ក៏ដូចជាប្រទេសជិតខាងយើង ជាពិសេសនោះ គឺនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាធ្លាក់ចុះមួយកម្រិត អ្វីដែលពិសេសទៀតនោះគឺការដឹកជញ្ជូនមានភាពលឿនរហ័ស ជំរុញកំណើនសេដ្ឋកិច្ចកាន់តែកើនឡើងថែមទៀតផង ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះកម្ពុជាមានផ្លូវល្បឿនលឿន ពីភ្នំពេ​ញ ទៅក្រុងព្រះសីហនុហើយ ហើយកម្ពុជាក៏នឹងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត ដែលផ្លូវល្បឿនលឿននេះ បានជួយសម្រួលដល់ការដឹកជញ្ជូនបានច្រើន ដោយចំណាយពេលវេលាខ្លី និងថវិកាតិច។ ចំណែកឯគម្រោងផ្លូវរថភ្លើងល្បឿនលឿន ក៏នឹងជួយកម្ពុជាឱ្យបង្កើនការដឹកជញ្ជូនបានច្រើនជាងមុន ធ្វើឱ្យសេដ្ឋកិច្ចដើរបានលឿនជាងមុនទៀតផង៕

ធនាគារកណ្តាលចិនបញ្ជាឱ្យធនាគារមួយចំនួនបន្ថយការផ្តល់ប្រាក់កម្ចី ស្របពេលរដ្ឋចិនត្រូវការឥណទានដើម្បីស្តារសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ធនាគារកណ្តាលចិន បានបញ្ជាដល់ធនាគារមួយចំនួនឱ្យបន្ថយល្បឿននៃការផ្តល់ប្រាក់កម្ចី ដើម្បីទប់ទល់នឹងហានិភ័យ បន្ទាប់ពីប្រាក់កម្ចីរបស់ធនាគារថ្មី បានកើនឡើងដល់កំណត់ត្រាមួយ កាលពីខែមករា។

ធនាគារប្រជាជនចិន (PBOC) បានផ្ញើការណែនាំក្រៅផ្លូវការ កាលពីដើមខែកុម្ភៈនេះ ទៅឱ្យធនាគារមួយចំនួន ដែលបានស្នើសុំឱ្យពួកគេផ្តល់ប្រាក់កម្ចីក្រោមអត្រាកំណើនដ៏សមរម្យមួយ។

ធនាគារទាំងនោះ ត្រូវបានបញ្ជាឱ្យគ្រប់គ្រងទំហំប្រាក់កម្ចីថ្មី នៅក្នុងខែកុម្ភៈ ដើម្បីជៀសវាងការចេញប្រាក់កម្ចីថ្មីក្នុងល្បឿនលឿនពេក។

ធនាគារកណ្តាលចិន កំពុងស្ថិតក្រោមសម្ពាធ ក្នុងការពន្លឿនការគាំទ្រឥណទាន ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ បន្ទាប់ពីវិធានការណ៍សូន្យកូវីដ និងវិបត្តិក្នុងវិស័យអចលនទ្រព្យ បានអូសទាញកំណើន GDP ក្នុងឆ្នាំ២០២២ របស់ប្រទេសចិនធ្លាក់ ចុះដល់កម្រិតមួយដ៏ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

ប្រាក់កម្ចីធនាគារថ្មីៗ នៅក្នុងប្រទេសចិន បានកើនឡើងលើសពីការរំពឹងទុកដល់កំណត់ត្រា៤,៩ពាន់ពាន់លានយ័ន (៧១៣,៥១ពាន់លានដុល្លារ) នៅក្នុងខែមករា។

ទោះជាយ៉ាងណាក្តី កំណើនប្រាក់កម្ចីត្រូវបានគាំទ្រ ជាចម្បងដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយរដ្ឋ ខណៈពេលដែលតម្រូវការអាជីវកម្មជាក់ស្តែងនៅតែមានភាពទន់ខ្សោយ។

លើសពីនេះ សម្ពាធរបស់ធនាគារ ក្នុងការពង្រីកប្រាក់កម្ចីបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ បានធ្វើឱ្យការប្រើប្រាស់មូលនិធិទាំងនេះ មានភាពមិនត្រឹមត្រូវ។

ជាឧទាហរណ៍ អ្នកទិញផ្ទះមួយចំនួនបានខ្ចីឥណទាន ប្រើប្រាស់ថោកជាងមុន ដើម្បីទូទាត់សងប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ ដែលត្រូវបានហាមឃាត់ដោយនិយតករ។

ក្រុមនិយតករធនាគាររបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានធ្វើការផាកពិន័យ លើស្ថាប័នហិរញ្ញវត្ថុចំនួន៥ ជុំវិញភាពមិនប្រក្រតី រួមទាំងប្រាក់កម្ចីអចលនទ្រព្យខុសច្បាប់ និងការប្រើប្រាស់ខុសលើឥណទានប្រើប្រាស់៕

ខណ្ឌជ្រោយចង្វារកំពុងវិវត្តខ្លួនទៅជាទីក្រុងដ៏ស៊ីវិល័យមួយនាប៉ែកខាងកើត

ដោយ៖ សុផារី

ភ្នំពេញ៖ ការអភិវឌ្ឍក្នុងខណ្ឌជ្រោយចង្វារ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះខ្លាំង មិនថាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍអចលនទ្រព្យ កំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថាខណ្ឌមួយនេះកំពុងវិវត្តខ្លួនទៅជាទីក្រុងដ៏ស៊ីវិល័យមួយ ក្នុងពេលដ៏ខ្លីនេះ។

យើងសង្គេតឃើញថា គម្រោងស្ពានជាច្រើនត្រូវបានតភ្ជាប់ទៅកាន់ខណ្ឌមួយនេះ រួមមាន ស្ពាន មិត្តភាពកម្ពុជា – ជប៉ុន និងស្ពានព្រែកព្នៅ ស្របពេលដែលស្ពានបេតុងខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់ជ្រោយចង្វារក៏សម្រេចបានវឌ្ឍនភាពការសាងសង់ច្រើន និងគ្រោងបើកដំណើរការនៅក្នុងឆ្នាំ ២០២៣នេះផងដែរ។

ក្រៅពីនេះ គម្រោងបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប អាផាតមិន ដីឡូតិ៍ និងខុនដូបានលេចរូបរាងលើងព្រោងព្រាតនៅគ្រប់ទីកន្លែងនៅក្នុងទឹកដីខណ្ឌនេះ។ ជាក់ស្តែង គម្រោងផ្សារម៉ាក្រូ ផ្សារបាយ័ន ផ្សារ 7-11 បានវិនិយោគក្នុងតំបន់នេះផងដែរ ដែលបានជំរុញឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និងអ៊ូអរថែមទៀត។

ជាពិសេសនោះគឺ ខណ្ឌនេះស្ថិតនៅក្នុងគម្រោងបង្កើតទីក្រុងរណបជ្រោយចង្វារ ដែលគ្រប់ដណ្តប់ ផ្ទៃដីទំហំជាង១០០ហិកតា និងចំណាយទុនរាប់ពាន់លានដុល្លារអាមេរិក។ គម្រោងនេះជាគម្រោងពាណិជ្ជកម្មអន្តរជាតិ ដែលនឹងនាំវិសាលភាពអភិវឌ្ឍន៍មកកាន់ខណ្ឌនេះ។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងសំខាន់បំផុតរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះជាការបញ្ជាក់ច្បាស់ពីការគិតគូរ និងកំណត់ទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមកកាន់តំបន់នេះ។ អមជាមួយគ្នានេះ សួនសត្វសាហ្វារី វិមានឈ្នះឈ្នះ និងតំបន់កំសាន្តជាច្រើនក៏ជាផ្នែកអភិវឌ្ឍន៍ថ្មី ដែលបំពេញនូវសក្តានុពលលើគ្រប់វិស័យនៃទឹកដីមួយនេះ។

លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amaktak Property Service បានមានប្រសាសន៍ថា ខណ្ឌជ្រោយចង្វារក្នុងតំបន់ផ្លូវ៦A នាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍលេចធ្លោជាងគេ និងលឿនជាងគេ។ ក្នុងនោះ មានគម្រោងបុរីធំៗជាច្រើនបានសម្រុកចូលទៅអភិវឌ្ឍ ក្នុងតំបន់ផ្លូវជាតិលេខ៦Aនេះ រួមមាន បុរីប៉េងហួត វិមានភ្នំពេញ បុរីជីបម៉ុងផាកលែន 6A ។ល។

លោកស្រីបញ្ជាក់ថា កត្តាមួយចំនួន ដែលធ្វើឱ្យតំបន់នេះមានវិនិយោគិនច្រើនចូលទៅវិនិយោគ ដោយសារទីតាំងជ្រោយចង្វារ គឺនៅក្នុងក្រុងស្រាប់ ផ្លូវថ្នល់ខ្វាត់ខ្វែងមានច្រើន ស្ពាន ការធ្វើដំណើរងាយស្រួល អមមកជាមួយពហុកីឡដ្ឋានជាតិមរតកតេជោផងនោះ ទើបធ្វើឱ្យវិនិយោគិនសម្រុកមកតំបន់នេះ។

លោកស្រីបានបន្តថា “ការអភិវឌ្ឍលឿននេះនឹងធ្វើឱ្យខណ្ឌជ្រោយចង្វារក្លាយខ្លួនជាទីក្រុងពេញនិយមក្នុងពេលអនាគតជាមិនខាន។ មកទល់នឹងពេលបច្ចុប្បន្ន អ្នកវិនិយោគក្នុងស្រុកហាក់មានច្រើនរួចមកហើយនៅទីនោះ។ សម្រាប់អ្នកវិនិយោគក្រៅស្រុកបែងចែកជាតំបន់ ដែលតំបន់លី យ៉ុងផាត់ ភាគច្រើនជាអ្នកវិនិយោគជនជាតិចិន និងសិង្ហបុរី”។

នៅមានកត្តាអំណោយផលជាច្រើនទៀត ដែលជំរុញឱ្យជ្រោយចង្វារជាតំបន់មានសក្តានុពលខ្លាំងក្នុងការវិនិយោគ នាពេលបច្ចុប្បន្ននិងអនាគត៕

ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគសួនឧស្សាហកម្មធំមួយផ្តោតលើបច្ចេកវិទ្យានិងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនសញ្ញាតិចិនធំមួយបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការមកវិនិយោគលើគម្រោងសួនឧស្សាហកម្មធំមួយ ដែលផ្តោតលើវិស័យបច្ចេកវិទ្យា និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននោះគឺ ក្រុមហ៊ុន China City Industrial Group Co., Ltd. (CCIG) គ្រោងវិនិយោគគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។ សង្វាក់នៃដំណើរការងារ គឺត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥.០០០ទៅ ១០.០០០នាក់។

នេះបើយោងតាមការបង្ហើបឲ្យដឹងដោយលោក Li Ji Ling នាយកក្រុមហ៊ុន ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុន CCIG គ្រប់គ្រងដោយរដ្ឋនៅក្នុង ប្រទេសចិន ដែលភាគច្រើនបានចូលរួមក្នុងការផលិតរថយន្តថាមពលថ្មី ឧបករណ៍ប្រតិបត្តិការ គ្រឿងចក្រកសិកម្ម ជណ្តើរយន្ត ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ការវិនិយោគភាគហ៊ុនឧស្សាហកម្ម ។

តាមរយៈគម្រោងវិនិយោគនេះដែរ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍក្នុងវិស័យ កសិឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យា ការដឹកជញ្ជួន អនាម័យបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ថ្នល់ បំលាស់ផ្លូវរថភ្លើង ។

លោក Li Ji Ling បានមានប្រសាសន៍ថា នាចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក Gu Yifeng ប្រធានក្រុមហ៊ុន CCIG នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ ពីគោលនយោបាយ និងបរិស្ថាននៃការវិនិយោគឧស្សាហកម្មនេះ និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំតាមបណ្តា ក្រសួង ស្ថាប័ន ពាក់ពន្ធ័ក្នុងវិស័យនិយោគទុន។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ ក្រុមហ៊ុន China City Industrial Group Co. Ltd. នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចការងារនេះ លោកបានស្នើឱ្យក្រុមការងាររបស់ក្រុមហ៊ុនទៅជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដែលមានភារកិច្ច ពិនិត្យសម្រេចលើគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា នៅកម្ពុជា៕

Chinese home sales post third weekly rise in a row – survey

BEIJING : New home sales in 16 Chinese cities rose for the third straight week, a private survey showed on Monday, as the end of Beijing’s zero-COVID policy and more support measures stabilised demand.

Sales by floor area, were 7.9 per cent greater during Feb. 12-18 than in the previous seven days, said China Index Academy, one of the country’s biggest independent real estate research firms. For Feb. 5-11, weekly growth was 40.9 per cent.

Sales growth in the cities in recent weeks mirrored the slight rise in national home prices, adding to evidence that the sector, accounting for around a quarter of the economy, is stabilising though the recovery remains patchy.

However, the slowdown in the pace of sales growth was due to a reduction in transactions in first-tier cities, the data showed. Sales in Shanghai fell 20.2 per cent in Feb. 12-18 compared with a 103.8 per cent gain the previous week.

Local governments have relaxed curbs on homebuyers and property developers to boost demand and stimulate sales, including lowering mortgage rates and supporting firms’ financing.

Some cities have also relaxed rules requiring developers to list only finished homes for sale.

Source: Reuters

ម្ចាស់អាជីវកម្មអចលនទ្រព្យរួមគ្នាបង្កើតសមាគមធុរកិច្ចកម្ពុជា ចិនដើម្បីពង្រីកឱកាសវិនិយោគ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកធុរកិច្ចកម្ពុជា ចិនមួយក្រុមបានមូលគំនិតគ្នា ដោយឈានទៅបង្កើត “សមាគមធុរកិច្ចកម្ពុជា ចិន” បន្ទាប់ពីពួកគេបានជួបគ្នាក្នុងសិក្ខាសាលាកាលពីចុងសប្តាហ៍មុន។

លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃច័ន្ទទី២០ កុម្ភៈថា ក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តរួមគ្នា បង្កើតសមាគមបែបនេះ ដើម្បីពង្រីកឱកាសរកស៊ីក្នុងវិស័យអចលនទ្រព្យ និងវិស័យដទៃទៀត ដើម្បីពង្រីកឱកាសអាជីវកម្ម និងវិនិយោគនាពេលអនាគត។

លោកបន្តថា “ការបង្កើតសមាគមនេះ ដើម្បីឲ្យសមាជិកសមាគម អាចចូលរួមគ្នា សិក្សានិងស្គាល់អាជីវកម្មគ្នាទៅវិញទៅមក ដើម្បីអាចសហការគ្នា ឬពង្រីកឱកាសអាជីវកម្មរួមគ្នាផងដែរ”។

អ្នកវិនិយោគចិនមួយរូប លោកយ៉ុង កឺ ដែលបានចូលរួមសិក្ខាសាលាស្វែងយល់ពីការសហការ រកស៊ីអចលនទ្រព្យជាមួយជនជាតិចិន បានមានប្រសាសន៍ថា យោងតាមបទពិសោធន៍នៅប្រទេសចិនកន្លងមក អ្នកវិនិយោគមកពីប្រទេសធំៗ ដូចជាអាមេរិក អឺរ៉ុប ចូលទៅកាន់ប្រទេសចិន ពួកគេមិនសូវមានការយល់ដឹងពីវិធីសាស្រ្ត ពីវប្បធ៌ម ទំនៀមទំលាប់និងការរកស៊ីនៅប្រទេសចិននោះទេ គឺដូចគ្នានឹងការមកររកស៊ីរបស់ជនជាតិចិន នៅកម្ពុជាដំបូងៗផងដែរ។

លោកបន្តថា “ការស្គាល់គ្នា ជួបគ្នាយល់ពីគ្នា និងដឹងពីរបៀបធ្វើការជាមួយគ្នា គឺងាយស្រួលក្នុងការវិនិយោគនៅកម្ពុជា ហើយពួកគេនឹងពង្រីកឱកាសវិនិយោគនៅទីនេះ”។

ជាមួយគ្នានេះ លោកឌិន កុសលនាយកប្រតិបត្តិក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនផ្សេងៗទៀតនឹងរៀបចំកម្មវិធី ជួបស្វែងយល់គ្នាទៅវិញទៅមក ឲ្យបានកាន់តែញឹកញាប់ថែមទៀត និងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគចិន និងអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗទៀត ឲ្យបានយល់ពីបរិយាកាស ទំនៀមទំលាប់ ប្រពៃ​ណី​ របៀបនៃការរស់នៅ និងការរកស៊ីរបស់ប្រជាជនកម្ពុជា។

លោកបន្តថា “នៅពេលអ្នករកស៊ីបរទេស សហការជាមួយអ្នករកស៊ីនៅកម្ពុជាបានកាន់តែច្រើន នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពរីកចម្រើន និងជួយយធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង”៕

 

Thailand expects THB3.9 billion revenue boost from tourist entry fee this year

Thailand would gain 3.9 billion baht in revenue following the decision to implement a 300 baht fee on foreign tourists beginning June 1, Tourism Minister Phiphat Ratchakitprakarn said on Monday.

His estimate was based on the projection that 13 million travellers would visit the country from June 1 to the end of the year.

Starting June 1, visitors who enter the country by air will be charged a 300-baht fee, while those who enter the country by land or water must pay a 150-baht fee.

He said that of the expected 3.9 billion baht, 650 million baht would be spent on travel insurance for tourists, with the remaining 3.25 billion baht going into a fund for tourism development.

Phiphat explained that the 300-baht entry fee would be included in the price of their tickets for travellers arriving by plane, with airlines sharing 5% of the entry fee as operating cost.

“This idea is feasible and can be implemented on time since the government is now in talks with airlines to collect the entry fee,” Phiphat said.

Meanwhile, those entering the country by land or water have to pay the 150-baht entry fee via a kiosk machine, websites, or application, he added.

However, kiosk machine payment is currently unavailable as it has not yet been decided which checkpoints are suitable for their installation, said Phiphat.

Source: The Nation

ការ​លក់​ផ្ទះ​នៅ​ប្រទេសចិន​ប្រកាស​ពីការ​កើន​ឡើង​ប្រចាំ​សប្តាហ៍​ ទី​៣ជាប់​ៗគ្នា

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថា ការលក់ផ្ទះថ្មីនៅទីក្រុងចំនួន១៦ របស់ប្រទេសចិនបានកើនឡើង នៅក្នុងសប្តាហ៍ទី៣ជាប់ៗគ្នា ក្រោយទីក្រុងប៉េកាំងបានបញ្ចប់នយោ បាយសូន្យកូវីដ និងចាត់វិធានការគាំទ្របន្ថែមទៀត ដែលបានធ្វើឱ្យតម្រូវការមានស្ថិរភាព។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន Reuter នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនវត្ថុឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិនបានឱ្យដឹងថា ការលក់ផ្ទះ គិតជាផ្ទៃក្រឡាបានកើនឡើង៧,៩ភាគរយ ក្នុងកំឡុងថ្ងៃទី១២ ដល់ទី១៨ខែកុម្ភៈ បើធៀបនឹងរយៈពេលប្រាំពីរថ្ងៃមុននេះ។  សម្រាប់ថ្ងៃទី៥ ដល់ទី១១ខែកុម្ភៈ កំណើនប្រចាំសប្តាហ៍ស្ថិតក្នុងរង្វង់៤០,៩ភាគរយ។

កំណើននៃការលក់ផ្ទះនៅក្នុងទីក្រុងនានា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងបន្តិចបន្តួច នៃតម្លៃផ្ទះជាតិ ដោយបន្ថែមលើភស្តុតាងដែលថា វិស័យអចលនទ្រព្យចិន កំពុងមានស្ថិរភាព ទោះបីជាការស្ទុះងើបឡើងវិញ នៅតែមានភាពយឺតយ៉ាវយ៉ាងណាក្តី។

ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះនៃកំណើននៃការលក់បណ្តាលមកពីការថយចុះ នៃប្រតិបត្តិការនៅក្នុងទីក្រុងលំដាប់ទី១។  ការលក់ផ្ទះនៅទីក្រុងសៀងហៃ បានធ្លាក់ចុះ២០,២ភាគរយ នៅក្នុងខែកុម្ភៈ ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ធៀប នឹងការកើនឡើង១០៣,៨ភាគរយកាលពីសប្តាហ៍មុន។

រដ្ឋបាលក្នុងតំបន់នានា បានបន្ធូរបន្ថយការទប់ស្កាត់ លើអ្នកទិញផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីជំរុញតម្រូវការ និងជំរុញការលក់ រួមទាំងការបញ្ចុះអត្រាប្រាក់កម្ចីទិញផ្ទះ និងគាំទ្រផ្នែកហិរញ្ញប្បទានរបស់ក្រុមហ៊ុន។

លើសពីនេះទៀត ទីក្រុងចិនមួយចំនួនក៏បានបន្ធូរបន្ថយច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចុះបញ្ជីតែផ្ទះណា ដែលបានបញ្ចប់ការសាងសង់សម្រាប់ដាក់លក់ផងដែរ៕

បុរីវិមានសំណាងនាំមកនូវការផ្លាស់ប្តូរបែបផែនជីវិតក្នុងភាពស៊ីវិល័យ

  ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ចំនួនអ្នកមានកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យបែបផែននៃការអភិវឌ្ឍបានផ្លាស់ប្តូរតាមសម័យកាល។

ចំនួនបុរីដែលផ្តោតលើក្រុមអភិជន មានចំនួនកាន់តែ​ច្រើនក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ការផ្លាស់ប្តូរការរស់នៅរបស់លោក អ្នក មកកាន់ភាពស៊ីស៊ីវិល័យ បានក្លាយជាពាក្យស្លោកមួយរបស់បុរីវិមានសំណាង ដែលបាននិងកំពុងអភិវឌ្ឍន័ស្របតាមបរិបទនៃការរស់នៅ និងបែបផែនជីវិតសម័យថ្មី​។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនអ្នកមាននៅកម្ពុជាបានកើនឡើងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ច និងការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោហ៊ុន សែន​នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជំទាវបានបន្តថា “ដោយសារមើលឃើញនិន្នាការរីកចម្រើននេះ ទើបបុរីវិមានសំណាងបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនសម័យថ្មី”។

លោកជំទាវបានបន្តថា ជាមួយនឹងរចនាបទបែបក្លាសិក និងម៉ូតផ្ទះបែបស៊ីវិល័យ សមស្របនឹងការប្រែប្រួលអាកាសធាតុ និងសាងសង់ឡើងដោយប្រើឥដ្ឋ២០ ផ្ទះក្នុងគម្រោងរបស់យើងមានទំហំធំទូលាយទាំង បន្ទប់ទឹក បន្ទប់មេគ្រួសារ បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងចំណតរថយន្ត បូករួមទាំងគុណភាពសំណង់ដ៏រឹងមាំថែមទៀត ជាពិសេសទៀតនោះមានព្រែកធម្មជាតិ និងសួនកំសាន្ត ក្នុងគម្រោងផ្ទាល់តែម្ដង ដែលធ្វើអោយលោកអ្នកទទួលបានផ្ទះក្នុងក្តីស្រម៉ៃចុងក្រោយ។

លក្ខណ:ពិសេស របស់ វីឡាឃីង ៖

✅ទំហំដី / LAND SIZE :     20m x 30m

✅ទំហំផ្ទះ / HOUSE SIZE :     14m x 15m

✅បន្ទប់គេង / BEDROOM :    7

✅បន្ទប់ទឹក / TOILET :     8

✅បន្ទប់ទទួលភ្ញៀ វ / LIVING ROOM :      1

✅បន្ទប់ទទួលទានអាហារ / DINING ROOM :    1

✅ទីធ្លាចតរថយន្ត / PARKING  :     2

✅កន្លែងធ្វើការងារ / WORKING AREA :      1

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចម្ងាយ២៥០០ម៉ែត្រ៕

វៀតណាម នឹងផ្ដោតលើការអភិវឌ្ឍលំនៅដ្ឋានសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាបដើម្បីដោះស្រាយវិបត្តិ

 ដោយៈ សុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម នឹងបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយ ជាពិសេសសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប ដើម្បីដោះស្រាយវិបត្តិផ្គត់ផ្គង់ក្នុងទីផ្សារអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌​មាន Vietnam News ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានគូសបញ្ជាក់ថា ផែនការនេះនឹងជួយធ្វើឱ្យមានតុល្យភាពទីផ្សារ រវាងការផ្គត់ផ្គង់ និងតម្រូវការ ហើយរីកចម្រើនប្រកបដោយនិរន្តរភាព។

នាយករដ្ឋមន្ត្រី Pham Minh Chính បានថ្លែងបែបនេះក្នុងសន្និសទីថ្នាក់ជាតិមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលរៀបចំឡើង ក្នុងគោលបំណងលុបបំបាត់ឧបសគ្គ ក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍរបស់ខ្លួន ប្រកបដោយសុវត្ថិភាព ភាពរឹងមាំ និងនិរន្តរភាព។

នាយករដ្ឋមន្ត្រីវៀតណាម រូបេះបានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យក្នុងស្រុកកំពុងប្រឈមនឹងបញ្ហាមួយចំនួន។

ទីផ្សារអចលនទ្រព្យវៀតណាម បានជួបបញ្ហាអតុល្យភាពដ៏ធ្ងន់ធ្ងររវាងការផ្គត់ផ្គង់ និងតម្រូវការ ដោយអចលនទ្រព្យតម្លៃថ្លៃ ត្រូវបានផ្គត់ផ្គង់ច្រើនក្នុងចំនួនច្រើនលើសលប់ ខណៈខ្វះលំនៅដ្ឋានធូរថ្លៃ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។ ទន្ទឹមនេះ តម្លៃអចលនទ្រព្យក៏ថ្លៃហួសហេតុដែរ បើធៀបនឹងចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ។

ការរាំងស្ទះផ្នែកច្បាប់ក៏កំពុងរារាំងផងដែរ ដល់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ គួបផ្សំនឹងការលំបាកក្នុងការទទួលបានដើមទុន រួមទាំងប្រភពពីឥណទាន មូលបត្របំណុលសាជីវកម្ម និងផ្សេងៗទៀតផងដែរ។

នាយករដ្ឋមន្ត្រី Pham Minh Chính ថ្លែងថា “បញ្ហាទីផ្សារអចលនទ្រព្យចាំបាច់ ត្រូវតែដោះស្រាយដោយស្មារតីចុះសម្រុង ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងការចែករំលែកហានិភ័យរវាងរដ្ឋ ប្រជាជន និងសហគ្រាស”។

លោកបានបន្ថែមទៀតថា “វាមានសារៈសំខាន់ណាស់ ដែលទីផ្សារអចលនទ្រព្យ ត្រូវស្វែងរកតុល្យភាពសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការដែលនឹងឆ្លុះបញ្ចាំងនៅក្នុងតម្លៃ។ តម្លៃត្រូវតែជាកម្លាំងជំរុញដើម្បីជំរុញការអភិវឌ្ឍ មិនធ្វើឱ្យខូចដល់ការអភិវឌ្ឍនោះឡើយ”៕ Vietnam News៕