Indonesia plans to build nuclear power plant, seeks investors

JAKARTA, Dec. 4 (Xinhua) — Indonesia aims to develop a nuclear power plant in 2039 to achieve net zero emissions and support domestic needs for energy, the country’s Nuclear Energy Regulatory Agency (BAPETEN) said here Sunday.

The agency’s Director for Nuclear Installation and Material Control, Haendra Subekti, said in a statement that to realize the target, Indonesia is currently looking for investors to help finance the plant’s construction.

“We have drafted the regulations on the nuclear infrastructure safety, preparing the location for the plant and formulating the trial operation. All of these have been nearly completed,” Subekti said, adding that the location of the nuclear power plant will not be in earthquake-prone areas.

“For now, there have been a few private companies that are willing to invest, but we’re expecting more investors to come,” he said.

Indonesia’s plan to establish a nuclear power plant has been stipulated under a government regulation on the operation of risky businesses. The plant aims to provide new and renewable energy for the Southeast Asian country so that it can reach its zero emissions target.
Source:Xinhua

ហេតុអីគួរទិញផ្ទះនៅបុរី ប៉េង ហួតនៅចុងឆ្នាំនេះ?

ដោយ៖ សហការី
ភ្នំពេញ៖ ពេលវេលាចុងឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ការទិញរបស់ទ្រព្យធំៗ ដូចជា ផ្ទះ រថយន្ត និងទ្រព្យផ្សេងៗ ព្រោះរយៈពេលនេះមានប្រូម៉ូសិនល្អៗ និងសម្បូរបែបពីបណ្ដាក្រុមហ៊ុនផ្សេងៗ។
ដោយឡែក ក្រុមហ៊ុនអចលនវត្ថុធំៗ ដូចជា បុរី ប៉េង ហួត ជាដើមក៏មានការផ្ដល់ជូនឱកាសចំណេញច្រើនសន្ធឹកសន្ធាប់ផងដែរ។
ខាងក្រោមនេះ គឺជាមូលហេតុ ដែលអ្នកគួរទិញផ្ទះចុងឆ្នាំនេះនៅបុរី ប៉េង ហួត៖

1-ឱកាសឈ្នះដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ ចំនួន០១រង្វាន់ ទៅកាន់ប្រទេសស្វីស+បារាំង ឬប្រទេសជប៉ុន។
2-ការបញ្ចុះតម្លៃពិសេសសម្រាប់គ្រប់ប្រភេទផ្ទះ។
3-គោលការណ៍បង់ប្រាក់កាន់តែងាយស្រួលជាមួយបុរីផ្ទាល់ ឬជាមួយធនាគារដៃគូ ដោយអត្រាការប្រាក់ចាប់ពី៤,៣៩% និងទំហំកម្ចីរហូតដល់១០០%។
4-ផ្ទះសាងសង់ជិតរួចរាល់ ចូលរស់នៅបានឆាប់ៗ។
5-ផ្ទះស្ថិតក្នុងគម្រោងដ៏មានសក្ដានុពល ទីតាំងល្អ ប្រមូលផ្ដុំដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។

ប្រញាប់ឡើង! ការផ្ដល់ជូនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែដំណាច់ឆ្នាំ២០២២ នេះតែប៉ុណ្ណោះ! បានទាំងផ្ទះក្នុងក្ដីស្រមៃហើយ បានទាំងដំណើរកម្សាន្តក្រៅប្រទេសជាមួយមនុស្សជាទីស្រលាញ់ថែមទៀត! រកឯណាបាន!
ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ក៏ដូចជាគោលការណ៍ចំណេញផ្សេងទៀត សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth ។

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចវឌ្ឍនភាពបានចំនួន៩០ភាគរយហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបានជិត៩០ភាគរយ នៃគម្រោងទាំងមូលហើយ ដោយតាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសាឆ្នាំ២០២៣ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែធ្នូនេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែ កាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចវឌ្ឍនភាពបានចំនួន៨៩ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមការគម្រោង នៅក្នុងកំឡុងចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៣ខាងមុខនេះ។

ស្ពានបេតុងអារមេខ្សែកាប ឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៣៥លានដុល្លារ។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕

ការប្រើប្រាស់បច្ចេកវិទ្យាវាយតម្លៃអចលនទ្រព្យតាមឌីជីថលនឹងបង្កើនទំនុកចិត្តលើទីផ្សារអចលនទ្រព្យ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អាជីវកម្មអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានធ្វើពិពិធកម្មបន្តិចម្ដងៗ ពីអាជីវកម្មតាមប្រពៃណី ក្លាយទៅជាអាជីវកម្ម ដែលបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ក្នុងប្រតិបត្តិការទីផ្សារ។ បច្ចេកវិទ្យាឌីជីថលនេះនឹងបង្កើនទំនុកចិត្តកាន់តែខ្លាំង នៅលើទីផ្សារអចលនទ្រព្យ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាអភិាលក្រុមហ៊ុន VTrust Appraisal បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងអាជីវកម្មអចលនទ្រព្យ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងឃើញថា ក្នុងមួយថ្ងៃៗ មានការដាក់បញ្ចូលព័ត៌មាន ដើម្បីវាយតម្លៃអចលនទ្រព្យរបស់អតិថិជន ដែលមានបំណងស្នើសុំឥណទានពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនៗឡើង។

លោកបន្តថា កាលពីដំបូង ការដាក់អចលនទ្រព្យវាយតម្លៃមានត្រឹមតែ១០០ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែរហូតមកដល់ពេលនេះ វាមានរហូតដល់រាប់ពាន់អចលនទ្រព្យ ដែលបានដាក់វាយតម្លៃ ហើយការវាយតម្លៃតាមប្រព័ន្ធឌីជីថលជាការបង្កើនទំនុកចិត្តដល់អតិថិជន និងដៃគូរធនាគារហិរញ្ញវត្ថុ។

លោកថា ”ទៅថ្ងៃខាងមុខ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា  អ្វីដែលអតិថិជនកំពុងប្រើប្រាស់ គាត់នឹងបន្ថែម ទៅលើតម្រូវការនូវអ្វី ដែលគាត់កំពុងត្រូវការ”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យអចលនទ្រព្យ នឹងជួយពន្លឿនដល់ការធ្វើប្រតិបត្តិការទិញលក់ និងសុក្រិតភាព ជាងការដែលធ្វើតាមបែបប្រពៃណីកន្លងមក។

លោកបន្តថា នៅបណ្ដាប្រទេសរីកចម្រើននៅលើពិភពលោកបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មអចលនទ្រព្យនេះយូរហើយ តែកម្ពុជាយើងទើបតែចាប់ផ្ដើមប្រើប្រាស់ និងកំពុងមានការគាំទ្រពីសំណាក់ភ្នាក់ងារវាយតម្លៃ និងអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ទៅថ្ងៃខាងមុខយើងជឿថា វានឹងជួយដល់វិស័យអចលនទ្រព្យបានកាន់តែច្រើន៕

ក្រុមហ៊ុន Royal Group គ្រោងបោះផ្សាយមូលបត្របំណុលចំនួន១៣០លានដុល្លារសម្រាប់ក្រុមហ៊ុនCellcardនិងEZECOM

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Royal Group គ្រោងបោះផ្សាយមូលបត្របំណុល ដែលមានតម្លៃ១៣០លានដុល្លារសម្រាប់អាជីវកម្មព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យាចំនួន២របស់ខ្លួនគឺ Cellcard និង EZECOM។

ក្រុមហ៊ុន Royal Group គ្រោងបោះផ្សាយមូលបត្របំណុលចំនួន៧០លានដុល្លារសម្រាប់ក្រុមហ៊ុន Cellcard និង៦០លានដុល្លារសម្រាប់ EZECOM នៅឆ្នាំក្រោយ ព្រមទាំងលក់មូលបត្របំណុលទាំងនេះទៅឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីប្រមូលប្រាក់បានប្រហែល១០លានដុល្លារសម្រាប់ក្រុមហ៊ុនផ្លូវដែកផ្តាច់មុខរបស់ខ្លួន។

លោក Hanna Mark នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group បានមានប្រសាសន៍ថា យើងនឹងចាប់ផ្តើមដំណើរការបោះផ្សាយមូលបត្របំណុលនៅឆ្នាំក្រោយ ហើយយើងនឹងយកមូលនិធិដែលបានរៃអង្គាសពីការលក់មូលបត្របំណុលទាំងនេះ ដើម្បីទិញគេហទំព័រ ប៉ម អង់តែន ឧបករណ៍ និងរបស់ផ្សេងៗទៀត ដើម្បីពង្រីកការគ្របដណ្តប់របស់យើងនៅទូទាំងប្រទេស។

លោកបានបន្តថា យើង​គ្រោងរៃអង្គាស​ប្រាក់​ឱ្យបាន​ច្រើន​ជាង​ផ្លូវ​រថភ្លើង ព្រោះ​ទូរគមនាគមន៍​មាន​តម្លៃ​ថ្លៃ​ជាង​ផ្លូវដែក ជាពិសេស​ឧបករណ៍​ទំនាក់ទំនង​មានតម្លៃថ្លៃ​ណាស់៕

  

តើអ្នកដឹងអ្វីខ្លះពីគំរោងឆ្នេរសមុទ្រកោងកាង ជាគំរោងដីលំហែរ ធំជាងគេក្នុងខេត្តកែប?

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ អ្វីដែលអ្នកទិញដីលំហែរ គួរសិក្សាស្វែងយល់ និងចង់បានគំរោងល្អ ប្រណីតភាព និងស័ក្តិសមជាទីលំហែរពិតប្រាកដ អាចសម្លឹងទៅកាន់ខេត្តកែប ខណៈគំរោងនេះកំពុងផ្តល់នូវចំណុចពិសេសជាច្រើន។

គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ទៅ7000ដុល្លារអាមរិក រាល់ការបង់ផ្តាច់ និងកក់ត្រឹមតែ500ដុល្លា សម្រាប់ការបង់រំលស់ដោយគ្មានការប្រាក់ (0%) បានដល់ទៅ២៤ខែ។

គំរោងនេះ បាននិងកំពុងលើកកំពស់សោភ័ណភាព និងលើកកំពស់ ផែនការអភិវឌ្ឍន៍ វិស័យទេសចរណ៍ជាតិរយៈពេលវែងឆ្នាំ២០២១ ២០៣៥ ពិសេសអតិថិជននឹងទទួលបានដីស្របច្បាប់១០០ភាគរយ តាមរយៈ

👉 កម្មសិទ្ធប្លង់រឹង 100%

👉 ដៃសមុទ្រក្នុងគម្រោងប្រវែង500មអាចជិះទូកកម្សាន្តបាន។

👉 ទហំដីធំៗខ្នាតវីឡាលំហែ មានច្រើនទំហំតាមតម្រូវការ ចាប់ពី10M x 20M ឡើង។

👉 រលស់ 24 ខែការប្រាក់ 0%

👉 មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងរដ្ឋ និងប្រព័ន្ធលូធំៗនៅក្នុងគម្រោងស្រាប់។

👉 មានប្រព័ន្ធការពារសុវត្ថិភាព ខ្ពស់ និងសន្តិសុខយាម២៤ម៉ោង។

“ឆ្នេរសមុទ្រកោងកាង” ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រពីរង្វង់មូលសេះស៕

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាបកើនឡើងច្រើន

  ដោយៈគង់ សូរិយា

       សៀមរាបៈ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ទទួលបានកំនើនការហោះហើរតភ្ជាប់ពីបណ្តាខេត្ត និងប្រទេសនានាកើនឡើងច្រើន ​ដែលចំនួនជើងហោះហើរមានចន្លោះពី១៥ -១៦ជើងក្នុង១ថ្ងៃ និងនាំមកនូវភ្ញៀវអន្តរជាតិខ្ទង់ពាន់នាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញកាលពី​ចុងសប្តាហ៍មុនបានឲ្យដឹងថា ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើន ភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេស ចូលក្នុងខេត្តនេះមានចាប់ពី១៦- ១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។

ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ការធ្វើដំណើតាមផ្លូវគោក របស់ភ្ញៀវអន្តរជាតិ ចូលមកខេត្តសៀមរាបមានប្រមាណ៦០០-៧០០នាក់ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានចំនួនជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបញ្ជាឲ្យពង្រីករង្វង់មូលនៅឆ្នេរកែបថ្មីរហូតដល់ទំហំ៩៩ម៉ែត្រ

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជា ឲ្យមានការរៀបចំរង្វង់មូលថ្មី នៅតំបន់ឆ្នេរខ្សាច់កែប រហូតដល់ទំហំអង្កត់ផ្ជិត៩៩ម៉ែត្រ។

លោកសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ក្រុមមន្រ្តីជំនាញកំពុងពង្រីករង្វង់មូល នៅឆ្នេរកែបថ្មីដែលបានចាក់ខ្សាច់បំពេញ ប្រវែង២៧០០ម៉ែត្រ ឲ្យមានទំហំអង្កត់ភ្ជិត៩៩ម៉ែត្រ ដើម្បីសោភ័ណភាព ក៏ដូចជា សម្រាប់ដាក់តាំងរូបសំណាកផ្សេងៗនពេលខាងមុខ។

លោកបន្តថា “ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏ជម្រុញឲ្យពង្រីកផ្លូវមេធំៗចំនួនពីរក្នុងខេត្ត ឲ្យមានទំហំរហូតដល់៩០ម៉ែត្រផងដែរ”។លោកបន្តថា “ការបើកដំណើរការឆ្នេរថ្មីនេះ ជាផ្លូវការមិនទាន់កំណត់ពេល​វេលាជាក់លាក់នៅឡើយទេ ដោយសារបច្ចុប្បន្នយើងកំពុងរៀបចំកែលំអរជាច្រើនទៀត”។

ឆ្នេរកែបថ្មី ដែលត្រូវបានចាក់ខ្សាច់បំពេញនេះ បាននិងកំពុងរៀបចំដើម្បីលើកកំពស់សោភ័ណភាព លើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តកែបឲ្យមានភាពស្រស់បំព្រង និងក្លាយជាផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។

លោកសោម ពិសិដ្ឋបានបន្តថា ខេត្តកែបក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ គឺជាសរសរស្តម្ភដ៏សំខាន់ក្នុងការលើកកំពស់សេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជា សេដ្ឋកិច្ចជាតិ៕

 

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសកលលោកបើកចំហរសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាស​សំណេះ​សំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី​ និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ​​ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា​ទៅកាន់ទីផ្សារ​សហរដ្ឋអាមេរិក។

លោកបណ្ឌិតមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមក​ពី​គ្រប់​បណ្តាប្រទេសលើសាកលលោក ​ហើយ​មាន​ក្តីរំពឹងថា​ ទីផ្សារសកល​លោកបើកចំហរ​សម្រាប់​ផលិតផលរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ លោកបណ្ឌិតបានបញ្ជាក់ថា ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ច​ក្រៅស្រុក ​និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍​ ចំណេះដឹង និងបច្ចេកវិទ្យា ​ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម​ និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជា​កត្តាចម្បង។

លោកបណ្ឌិតក៏បានលើកទឹកចិត្ត ក្នុងការប្រមើលលើវិស័យដទៃទៀត ​នៅក្នុងគ្រប់​ខ្សែ​ចង្វាក់ផលិតកម្មផងដែរ​ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍ៕

លោកហ៊ុន ម៉ានីៈ មតិ “សញ្ញាបត្ររបស់កូនខ្មែរមិនមានតម្លៃដូចប្រទេសផ្សេង” ជាមតិផ្ទាល់ខ្លួនបុគ្គល

ដោយៈ សុផារី

ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងថា “សញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសនេះប្រទេសនោះ” ជាមតិផ្ទាល់ខ្លួនរបស់បុគ្គលដែលបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង និងប្រទេសជាតិខ្លួនឯង។

លោកបានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអមដំណើរ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថា “ប្រព័ន្ធអប់រំ យុវជន និងកីឡា ជាពិសេសប្រព័ន្ធអប់រំរបស់យើង មិនដែលមានបញ្ហានោះទេ គឺយើងមានដំណាក់កាលជាបន្តបន្ទាប់ បើទោះ​បីជាមានអ្នកមួយចំនួននិយាយថា សញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសនេះប្រទេសនោះ។

លោកបញ្ជាក់ថា “នេះគឺជាមតិផ្ទាល់ខ្លួន ហើយជាមតិបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង ហើយប្រព័ន្ធនៃប្រទេសជាតិខ្លួនឯង”។លោកបានបន្តថា “ចំពោះខ្ញុំវិញ បើសិនជាប្រព័ន្ធអប់រំយើងមានបញ្ហា ធនធានមនុស្សដែលទ្រទ្រង់ នូវគ្រប់ទិដ្ឋភាពនៃប្រទេសជាតិ សង្គមជាតិ សេដ្ឋកិច្ចទាំងអស់ គឺមិនមែននាំឱ្យកម្ពុជា ឈានឡើងមកដល់ការរីកចម្រើនដូចសព្វថ្ងៃនេះទេ”។

ចំពោះការប្រឡងសញ្ញាប័ត្រនៅក្នុងឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរំពឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងទទួលបានលទ្ធផលល្អប្រសើរច្រើនដោយសារតែសិស្សានុសិស្ស មានឱកាសរៀនបានច្រើន ហើយម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

លោករដ្ឋមន្ដ្រីបានឱ្យដឹងថា សម្រាប់ប្រធានវិញ្ញាសារ គឺនៅរក្សាស្ដង់ដារដដែល ពោលស្ដង់ដារដូចបណ្ដាឆ្នាំកន្លងទៅ ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការកែទម្រង់រឹតបន្ដឹង លើដំណើរការប្រឡងដំបូង ឆ្នាំ២០១៤។ ចាប់ផ្ដើមតាំងពីការធ្វើកំណែទម្រង់ រហូតមកដល់ពេលនេះ នៅពេលប្រឡងសិស្សគោរពវិន័យបានល្អ ទៅតាមបទបញ្ញត្តិ មិនមានករណីណា ដែលសិស្សយកសំណៅឯកសារចូលនោះទេ គឺម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប១២៨.១៣៤នាក់ ស្រី៦៨.៧៧១នាក់។ មណ្ឌលប្រឡងសរុប២២១មណ្ឌល ត្រូវជា៥.១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន២៧.៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕