មានកត្តាគ្នាជាច្រើនកំពុងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដ៏លេចធ្លោ មួយក្នុងតំបន់អាស៊ី

វិភាគៈឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន

ភ្នំពេញ: កម្ពុជាក្លាយជាប្រទេស ដែលស្ថិតក្នុងតំបន់អាស៊ីតែមួយគត់ ដែលប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណចម្បង ដើម្បីបង្កើនភាពទាក់ទាញលំហូរFDI  និងការពារដល់ក្រុមវិនិយោគិន ពីការប្រែប្រួលរូបិយប័ណ្ណសំខាន់ៗផ្សេងៗ។

តួយ៉ាងបំណុលជាតិសរុបរបស់កម្ពុជា ធៀបទៅនឹងផលិតផលជាតិសរុបមានត្រឹមតែ៤០ភាគរយប៉ុណ្ណោះ។

ជាក់ស្តែង ស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាសុី(ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក បានកោតសរសើរថា កម្ពុជាជាប្រទេ​សមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេលមធ្យម ក្នុងនាមជាប្រទេ​សកំពុងអភិវឌ្ឍន៍ ដែលត្រូវវិនិយោគច្រើនលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ប្រទេសកម្ពុជាបានបើកលំហសេដ្ឋកិច្ចសេរី ពេញលេញបំផុតមួយនៅតំបន់អាស៊ី ជាមួយនឹងការធ្វើឯកជនភាវូបនីយកម្មពេញលេញ  សូម្បីតែសម្រាប់ឧស្សាហកម្មសំខាន់ៗ ដូចជាអាកាសចរណ៍ស៊ីវិល ការខួងយកប្រេង និងរោងចក្រចម្រាញ់ និងធនធានរ៉ែ។

ចំណែក អត្រានៃភាពមានការងារធ្វើ ក្នុងប្រទេសកម្ពុជាមានរហូតទៅដល់៩៩ភាគរយ ដោយកម្ពុជាកំពុងមានកម្លាំងពលកម្ម យ៉ាងពេញលេញផងដែរ។

លើសពីនេះទៅទៀត ចំណូលពីការប្រមូលពន្ធ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ  ដែលកត្តានេះបានញុំាងឱ្យរាជរដ្ឋាភិបាលមានឱកាសជាច្រើន  និងមានភាពបត់បែន ក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

កម្ពុជាគឺជាប្រទេស ដែលយកពន្ធសាជីវកម្មទាបបំផុតមួយនៅក្នុងទ្វីបអាស៊ី និងគ្រោងដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី  ដែលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងការផ្អាកយកពន្ធរហូតដល់ទៅ៩ឆ្នាំ”។

ទីផ្សារមូលធន ដែលកំពុងរីកចម្រើន ដូចជាទីផ្សារភាគហ៊ុន និងឧប​ករណ៍និស្សន្ទវត្ថុ នឹងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះទៅរកកម្រិតកម្ពស់  និងកំណើនថ្មីបន្ថែមទៀត ។

ដោយងាកក្រឡេកទៅមើលវិស័យផ្សេងៗ ដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្មជាដើម គេមើលឃើញថា  កម្ពុជាកំពុងប្រែក្លាយខ្លួន ជាគោលដៅទេសចរណ៍ឈានមុខគេ  និងជាតំបន់ទាក់ទាញទេសចរណ៍ ជាមួ​យនឹងសណ្ឋាគារលំដាប់ផ្កាយ៥ និងលំដាប់ថ្នាក់អន្តរជាតិ និងទាក់ទាញរោងចក្រ សហគ្រាសថ្មីៗកាន់តែច្រើន។

លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា(SEZ)  និងដំណោះស្រា​យសេវាកម្មច្រកចេញចូលតែមួយ នឹងបន្តដើរតួនាទីឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៃវិស័យផលិតកម្មបន្ថែមទៀត ខណៈដែលកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -កូរ៉េខាងត្បូង សហគមន៍សេដ្ឋកិច្ចអាស៊ាន  និងសមាហរណកម្ម និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

ដោយឡែក  ខណៈដែលកម្ពុជាកំពុងមានស្ថិរភាព ផ្នែកនយោបាយយ៉ាងល្អប្រសើរផងដែរនោះ វាបានអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សក្នុងប្រទេស ដែលស្ថិតក្នុងតំបន់អាស៊ី មួយនេះ។

ជាមួយគ្នានេះ កម្ពុជាមានអត្រានៃនគរូបនីយកម្មយ៉ាងខ្ពស់  ដែលនោះហើយជាមូលហេតុ  ដែលការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូ​លមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចបាននូវឋានៈជាខ្លាសេដ្ឋកិច្ចអាស៊ី និងឋានៈជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ របស់កម្ពុជា នឹងជំរុញឱ្យមានចំណាប់អារម្មណ៍ លើវិស័យកីឡារបស់យុវជន និងប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត  ដែលកត្តានេះនឹងធ្វើឱ្យតម្រូវការកីឡា និងទំនិញផលិតក្នុងស្រុក ឬទំនិញនាំចូលមានការកើនឡើង។

ពិសេសជាងនេះទៅទៀត កម្ពុជាក៏កំពុងសាងសង់អាកាសយានដ្ឋានធំជាងគេបំផុតទី៩នៅលើពិភពលោក  ដែលធ្វើឲ្យប្រទេសនេះ កាន់តែមានភាពទាក់ទាញ ជាមួយនឹងជើងហោះហើរត្រង់អន្តរជាតិ កាន់តែច្រើនពីអឺរ៉ុប និងអាមេរិកខាងជើង។

ខណៈដែលអាកាសយានដ្ឋានដ៏ធំនេះ នឹងបើកដំណើរការឡើងនៅពេលអនាគត គេជឿជាក់ថា  វិស័យឧស្សាហកម្មដឹកជញ្ជូនទំនិញ របស់កម្ពុជា នឹងរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។

កម្ពុជាជាប្រទេស ដែលនិយាយភាសាអង់គ្លេសច្រើនជាងគេ នៅតំបន់អាស៊ី បន្ទាប់ពីសិង្ហបុរី និងម៉ាឡេស៊ី ដោយកត្តាភាសានេះ នឹងជំរុញភាពទាក់ទាញដល់វិស័យឧស្សាហកម្ម ទេសចរណ៍សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ។

ប្រទេសកម្ពុជានៅតែមានសក្ដានុពលជាច្រើន ដែលមិនទាន់បានប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗទៀត ដោយវិនិយោគិនអាចស្វែងរកបាន និងមានកម្មសិទ្ធិ១០០ភាគរយនៃក្រុមហ៊ុន ដែលវិនិយោគក្នុងឧស្សាហកម្មទាំងនោះ។

លើសពីនេះ ស្ថិរភាពនយោបាយរបស់កម្ពុជា មានភាពល្អប្រសើរជាងប្រទេសថៃក្នុងរយៈពេលមធ្យម និងវែង ហើយកម្ពុជាមានសេដ្ឋកិច្ចមូលធននិយមបើកចំហរ និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធសាជីវកម្មទាបជាងប្រទេសវៀតណាម និងថៃផងដែរ៕

 

គំរោងស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាសម្រេចបានជាង៥០ភាគរយហើយ

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនOCICបានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ ការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា សម្រេចបានជាង៥០ភាគរយហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាស​ន៍​ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ ធ្នូថា រហូតមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា នៅទីក្រុងកោះនរា សម្រេចបានតាមផែនកា​ររបស់ខ្លួន ដោយការវាយតម្លៃកាលពីពេលថ្មីៗនេះបានរកឃើញថា ស្ពានឆ្លងពីកោះពេជ្រ ទៅកោះនរាសម្រេចបាន៥២ភាគរយ។

លោកបន្តឲ្យដឹងទៀតថា ចំណែកគំរោងចាក់ខ្សាច់បំពេញទីក្រុងនេះ សម្រេចបានជាង៩០ភាគរយ និងគំរោងរៀបចំហេដ្ឋារចនាសម្ព័ន្ឋដូចជាបណ្តាញលូ បណ្តាញទឹកស្អាត និងបណ្តាញអគ្គិសនី សម្រេចបានជាង៥០ភាគរយផងដែរ។

លោកទូច សំណាងបានបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋទាំងអស់នៅទីក្រុង​កោះនរា នឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រោះការសាងសង់សម្រេចបានវឌ្ឍនភាពប្រសើរ”។ លោកបន្តថា “ក្នុងអំឡុងវិបត្តិកូវីដធ្ងន់ធ្ងរ ការសាងសង់មានភាពយឺតយ៉ាវ ប៉ុន្តែស្ថានភាពពេលនេះកំពុងមានភាពរលូន និងដំណើរការតាមការគ្រោងទុក”។

ទីក្រុងកោះនរា មានទំហំផ្ទៃដីសរុប១២៥ហិកតា ដែលទីក្រុងនេះត្រូវចាក់ខ្សាច់បំពេញ លើដីកោះទន្លេរដែលបានបាក់ ចូលក្នុងទន្លេមេគង្គនិងទន្លេរធំក្នុងអំឡុងទសវត្សរ៍នេះ។

ទស្សនទាននៃការអភិវឌ្ឍទីក្រុងកោះនរា នឹងមានសភាពដូចគ្នានឹងទីក្រុងកោះពេជ្រ ដែលបច្ចុប្បន្នកំពុងទាក់ទាញ គំរោងវិនិយោគរបស់អ្នកធុរកិច្ចជាតិ អន្តរជាតិយ៉ាងច្រើន៕

អភិបាលខេត្តកែបអំពាវនាវឱ្យចរចាតម្លៃមុននឹងទទួលសេវាកម្ម ឬទំនិញនៅក្នុងខេត្តកែប

ដោយ សុផារី

កែប: ដោយសារសង្កេតឃើញថា តែងតែមានករណីបង្ហោះលើបណ្ដា ញសង្គមអំពីការឡើងថ្លៃទំនិញ ក្នុងខេត្តកែបនៅក្នុងឱកាសបុណ្យទានម្ដងៗ លោកអភិបាលខេត្តកែប បានអំពាវនាវឲ្យភ្ញៀវទេសចរទាំងឡាយ សួរនាំនិងចរចាតម្លៃជាមុនសិន មុននឹងសម្រេចចិត្តក្នុងការទិញទំនិញ ឬប្រើប្រាស់សេវាកម្មណាមួយ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តកែប មុននឹងអង្គុយ មុនរកទទួលទានអាហារ មុននឹងស្នាក់នៅ ត្រូវចរចារតម្លៃគ្នាជាមួយមុន។

លោកអភិបាលខេត្តបានថ្លែងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា ជារៀងរាល់ឆ្នាំ នៅពេលដែលមានព្រឹត្តិការណ៍សំខាន់ៗ តែងតែមានបញ្ហាទាក់ទងជាមួយនឹងតម្លៃនៃការស្នាក់នៅ ហូបចុក ដូច្នេះលោកបានអំពាវនាវឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សូមចរចាជាមួយនឹងម្ចាស់អាជីវកម្មជាមុនមុននឹងសម្រេចទទួលសេវាកម្ម។

លោកបានបញ្ជាក់ថា “មុននឹងអង្គុយ មុននឹងញ៉ាំ មុននឹងគេង សូមចរចាថ្លៃគ្នាទៅ”។

លោកបានបន្តទៀតថា កន្លងមកភ្ញៀវទៅទស្សនា មិនបានសួរនាំឬចរចាតម្លៃជាមួយនឹងអ្នកលក់។ នៅពេលចេញពីវិក័យប័ត្រថ្លៃ ក៏បង្ហោះតាមប្រព័ន្ធសង្គម។ លោកបានលើកឡើងថា នៅក្នុងឱកាសមួយចំនួន នៅពេលតម្រូវការខ្ពស់ តែការផ្គត់ផ្គង់មានតិច នោះតម្លៃតែងតែកើនឡើងជាធម្មតា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រសិនបើទេសចរមានបញ្ហា ឬជួបប្រទះ ជាមួយនឹងបញ្ហាប្រឈមណាមួយ អាចទាក់ទងទៅកាន់អាជ្ញាធរនៅក្នុងខេត្តឲ្យជួយដោះស្រាយឲ្យបាន។ ចំពោះបញ្ហាការទិញលក់ម្ហូបចំណី នៅក្នុងផ្សារក្តាម ខេត្តកែបក៏មានដាក់ជាជញ្ជីងយុត្តិធម៌ សម្រាប់ភ្ញៀវទេស ចរអាចប្រើប្រាស់បានដោយសេរីផងដែរ៕

គម្រោងជីកព្រែកពីទន្លេបាសាក់ ភ្ជាប់ទៅកាន់ខេត្តកែបកំពុងឈានទៅបញ្ចប់ការសិក្សាជំហានទី២នៅចុងខែក្រោយ

ដោយ: សុផារី

ភ្នំពេញ: គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប គ្រោងនឹងបញ្ចប់ការសិក្សានៅចុងខែមករា ឆ្នាំ២០២៣ខាងមុខនេះហើយ ដើម្បីឈានទៅដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេចចុងក្រោយ។

នេះបើយោងតាមកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បាននិងកំពុងសិក្សាលម្អិត ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)  រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

រហូតមកដល់ពេលនេះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយកចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ ។

អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើ ប្លង់បច្ចេក​ទេ​សរួមមាន ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំនៃការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ការជ្រើសរើសស្តង់ដារនៃការសាងសង់ គន្លងផ្លូវនាវាចរណ៍ រួមនឹងសន្ទះផ្លូវនាវាចរណ៍ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួន ដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមានការប៉ះពាល់ ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។

គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើង ក្នុងគោលបំណងដើម្បីជំរុញវិស័យ ដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយ លើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមា នៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្ម ផ្ទៃក្នុងប្រទេសជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូ​នតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកានត់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕

US to add over 30 Chinese companies to trade blacklist

The Biden administration plans to place Chinese chip maker Yangtze Memory Technologies (YMTC) and 35 other Chinese firms on a trade blacklist that would prevent them from buying certain American components, Bloomberg News reported on Tuesday (Dec 13).
The US Department of Commerce will add the Chinese companies to a so-called Entity List as early as this week, the report said, citing a person familiar with the matter.
Once a company is added to the entity list, its US suppliers must seek a special license to ship even low-tech items to it.
YMTC declined to comment, and the US Department of Commerce did not immediately respond to Reuters’ request for comment outside business hours.
Dozens of other Chinese entities, including YMTC, were “at risk” of being added to a trade blacklist as soon as Dec 6, a US Commerce Department official said in prepared remarks seen by Reuters last month.
In October, 31 entities, including YMTC, were added to a list of companies that US officials have been unable to inspect, ratcheting up tensions with Beijing.
Source: Reuters/cm

រដ្ឋបាលអាមេរិករបស់លោកចូបៃដិន គ្រោងដាក់បញ្ចូលក្រុមហ៊ុនចិន ជាង៣០ក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: រដ្ឋបាលអាមេរិករបស់លោកចូ បៃដិន គ្រោងដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិនYangtze Memory Technologies(YMTC) និងក្រុមហ៊ុនចិនចំនួន៣៥ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម  ដែលនឹងរារាំងពួកគេពីការទិញគ្រឿងបន្លាស់ របស់អាមេរិក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយBlooberg។

របាយការណ៍ដដែលបានបន្តថា ក្រសួងពាណិជ្ជកម្មអាមេរិក នឹងបន្ថែមក្រុមហ៊ុនចិន ទៅក្នុងបញ្ជីឈ្មោះអង្គភាព នៅដើមសប្តាហ៍នេះ។

នៅពេលដែលក្រុមហ៊ុនមួយ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាព នោះ អ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក ត្រូវតែស្វែងរកអាជ្ញាប័ណ្ណពិសេស ដើម្បីដឹកជញ្ជូនសូម្បីតែវត្ថុបច្ចេកវិទ្យាជាន់ទាប ទៅកាន់ក្រុមហ៊ុននោះ។

ក្រុមហ៊ុន YMTC បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ចំណែកក្រសួងពាណិជ្ជកម្មអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់កាសែត Reuters នៅខាងក្រៅម៉ោងធ្វើការផងដែរ។

មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានអះអាងថា អង្គភាពរបស់ប្រទេសចិនរាប់សិបផ្សេងទៀត រួមទាំងក្រុមហ៊ុនYMTC បានស្ថិតក្នុងហានិភ័យពីការដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មភ្លាមៗ កាលពីថ្ងៃទី០៦ ខែធ្នូ ។

កាលពីខែតុលាកន្លងទៅ អង្គភាពចំនួន៣១របស់ប្រទេសចិន  រួមទាំងក្រុមហ៊ុន YMTC ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីក្រុមហ៊ុនមួយ  ដែលក្រុមមន្ត្រីអាមេរិកមិនអាចត្រួតពិនិត្យបាន៕

រដ្ឋាភិបាលត្រៀមចំណាយប្រាក់ប្រមាណ២០០០លានដុល្លារលើគំរោង ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅឆ្នាំ២០២៣ខាងមុខនេះ ជាឆ្នាំដែលរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាច្រើន លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ជំរុញការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។

ជាក់ស្ដែងគ្រាន់តែគម្រោង៣ប៉ុណ្ណោះ រដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ២០០០លានដុល្លារអាមេរិក ដែលថវិកានេះបានមកពីកម្ចីផងនិងថវិការបស់រដ្ឋផង។

គម្រោងធំៗទាំង៣ ដែលគ្រោងនឹងអភិវឌ្ឍន៍ ក៏ដូចជា សាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ រួមមាន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ (ភ្នំពេញអរិយក្សត្រ) ដែលគ្រោងចំណាយប្រមាណ២៤៥,៩លានដុល្លារ គម្រោងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៧ពីស្គន់ទៅ ក្រុងកំពង់ចាម និងស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ គ្រោងនឹងចំណាយថវិកាប្រមាណ១១១លានដុល្លារអាមេរិក និងគម្រោងថ្មីមួយទៀត គឺផ្លូវល្បឿនលឿនភ្នំពេញ បាវិត គ្រោងចំណាយប្រាក់ជាង១៦០០លានដុល្លារអាមេរិក។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា គម្រោងសំខាន់ៗទាំងនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនមួយកម្រិតទៀត ពីព្រោះថាគម្រោងនេះ ទាំងសុទ្ធតែជាគម្រោ​ងដែលប្រជាពលរដ្ឋចាំបាច់ ក្នុងការប្រើប្រាស់ ដូចជា ស្ពានឆ្លងទន្លេពីផ្លូវជាតិលេខ១ទៅល្វាឯម គម្រោងស្ពានឆ្លងទន្លេពីភ្នំពេញទៅអរិយក្សត្រជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា គម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយជំរុញចលនាទិញលក់ដីធ្លី ក៏ដូចជា ការអភិវឌ្ឍអចលនទ្រព្យបន្ថែមទៀត ដូចជាតំបន់អរិយក្សត្រ និងតំបន់ល្វាឯម នឹងរំពឹងថាមានការអភិវឌ្ឍអចលនទ្រព្យក្រោយស្ពានតភ្ជាប់រួចរាល់។

លោកបន្តថា “តំបន់មានការអភិវឌ្ឍ នឹង ទក់ទាញពល​រដ្ឋឲ្យផ្លាស់ទៅរស់នៅតំបន់នោះកាន់តែច្រើន នៅពេលមានផ្លូវធ្វើដំណើរកាន់តែស្រួល”។

ជាមួយគ្នានេះ អ្នកស្រីក្រី ម៉ាយ៉ាន់ ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាមបានលើកឡើងថា ជាការពិតណាស់គម្រោងដែលរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋាននៅកំពង់ចាម ( ផ្លូវជាតិលេខ៧) នឹងធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមពីអ្នកអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៧ផ្ទាល់តែម្ដង។

អ្នកស្រីបន្តថា បន្ទាប់ពីផ្លូវជាតិលេខ៧បានធ្វើរួច អ្នកស្រីរំពឹងថា អ្នកអភិវឌ្ឍន៍ជាច្រើន នឹងបាញ់មករកខេត្តកំពង់ចាម ពីព្រោះខេត្តនេះជាខេត្តមួយដែលមានសក្ដានុពល និងជាខេត្តដែលពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ច្រើនហើយកំណើនប្រជាជន ក្នុងខេត្តកំពង់ចាមក៏មានច្រើន ធៀបនឹងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា “អ្វីដែលជាសក្ដានុពល សម្រាប់អ្នកអភិវឌ្ឍន៍គឺទីផ្សារលំនៅឋាន កសិកម្ម ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើម”។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយមើលឃើញបញ្ហានេះ ទើបរាជរដ្ឋាភិបាលបាននិងកំពុងផ្តោត លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗកាន់តែច្រើន ដើម្បីជម្រុញកំនើនសេដ្ឋកិច្ខជាតិ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ គឺចំណាយធំណា​ស់ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”៕

សម្តេចតេជោនិងប្រធានាធិបតីបារាំងអំពាវនាវរួមគ្នាឲ្យរុស្ស៊ីបញ្ឈប់វាយប្រហារលើជនស៊ីវិល

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ប្រធានាធិបតីបារាំង និងសម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។

លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានលើកឡើងក្នុង​សន្និសីទរួមគ្នា ជាមួយសម្តេចតេជោនៅទីក្រុងប៉ារីស ប្រទេសបារាំងថា ប្រទេសបារាំង រួមជាមួយប្រទេសកម្ពុជា អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។

តាមរយៈបណ្តាញសង្គម Twiter លោកម៉ាក្រុង បានលើកឡើងថា សង្រ្គាមរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន បានបង្កការឈឺចាប់យ៉ាង    សម្បើ​ម។ រួមជាមួយប្រទេសកម្ពុជា យើងអំពាវនាវឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារតាម ផ្លូវអាកាសរបស់ខ្លួន និងការវាយប្រហារលើប្រជាជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាបន្ទាន់។ ប្រទេសដៃគូអន្តរជាតិ ក៏បានចូលរួមជាមួយពួកយើង ដើម្បីអំពាវនាវដូចគ្នានេះដែរ៕

អ្នកឧកញ៉ាគិត ម៉េងចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន សហភាពអឺរ៉ុប  ខណៈEUកាន់តែមើលឃើញសារៈសំខាន់របស់អាស៊ាន

  ដោយៈ គង់ សូរិយា

       អឺរ៉ុបៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាគិត ម៉េងកាលពីរសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន សហភាពអឺរ៉ុបលើកទី១០ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន -សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់ពីសហភាពអឺរ៉ុប និងអាស៊ាន និងធុរជនមកពីតំបន់អាស៊ាន និងអឺរ៉ុប។

លោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្លែងកោតសរសើរទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងអឺរ៉ុប និងអាស៊ានដែលមានការរីកចម្រើន ជាពិសេសលោកក៏បានសង្កេតឃើញកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរ វាងបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប កាន់តែច្រើនឡើងជាលំដាប់។

លោកក៏បានបន្តថា ការរៀបចំវេទិកានៅពេលនេះ បង្ហាញពីជំនឿទៅវិញទៅមករវាងធុរជនអាស៊ាន និងអឺរ៉ុប។ ជាមួយគ្នានេះលោកក៏បានប្ដេជ្ញាចិត្តថា នឹងជំរុញទំនាក់ទំនងឲ្យកាន់តែ ប្រសើរឡើងមួយកម្រិតថែមទៀត ជាពិសេស ផ្ដោតទៅលើវិស័យឌីជីថល ការតភ្ជាប់ទំនាក់ទំនងគ្នា ការអភិវឌ្ឍប្រកបដោយចិរភាព វិស័យសន្តិសុខ ការប្រែប្រួលអាកាសធាតុ។ល

ប្រធានបទសំខាន់ៗ ដែលភាគីពាក់ព័ន្ធបានយកមកពិភាក្សារួមមាន ការតម្រង់ទិសឡើងវិញនូវ ចំណាប់អារម្មណ៍របស់សហគមន៍អឺរ៉ុប ទៅលើអាស៊ាន ពាណិជ្ជកម្ម ការវិនិយោគនិងសេដ្ឋកិច្ចឌីជីថល ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងកំណើនវិនិយោគពាណិជ្ជកម្ម។

សំរាប់កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងសម្តេចតេជោហ៊ុន សែន ត្រូវបានវេទិកាអញ្ជើញជាវាគ្មិនសំរាប់ ចែករំលែកបទពិសោធន៍ និងជាធាតុចូលក្នុងវេទិកាផងដែរ។

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានសហភាពអឺរ៉ុបលើកទី១០ គឺជាថ្នាលសម្រាប់សម្របសម្រួល កិច្ចសន្ទនាដ៏មានសារៈសំខាន់ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “ការធ្វើឲ្យកាន់តែស៊ីជម្រៅ នៃពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុប ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា”។

កិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន សហភាពអឺរ៉ុប លើកទី១០ គឺធ្វើឡើងដើម្បី ប្រមូល នូវធាតុចូល ក៏ដូចជាអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប។

កិច្ចប្រជុំនេះ ក៏ជាការបង្ហាញចំណាប់អារម្មណ៍របស់អឺរ៉ុប ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយចាត់ទុកថា គឺជាតំបន់ដែលមានកាលានុវត្តភាព ។ អាស៊ាន និងសហភាពអឺរ៉ុប បានអបអរសាទរខួបលើកទី៤៥ ឆ្នាំនៃភាពជាដៃគូសន្ទនា។

ចាប់តាំងពីឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុបបានរីកចម្រើន កាន់តែស៊ីជម្រៅ និងមានវិសាលភាពកាន់តែទូលំទូលាយ។ ទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រ។

សហភាពអឺរ៉ុប ក៏ទទួលស្គាល់ នូវមជ្ឈភាពអាស៊ាន ដោយចាត់ទុកថា តំបន់នេះគឺជាចំណុចស្នូល នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិច និងមានកាលានុវត្តភាពជាច្រើននៅក្នុងតំបន់អាស៊ាន ដោយឃើញមានការកើនឡើងប្រជាជន ដែលមានចំណូលកម្រិតមធ្យម សេដ្ឋកិច្ចមានភាពរឹងមាំ កំពុងឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ច ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាដើម៕

 

សម្តេចតេជោនឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៣៣ និងលេខ៣១នាពេលឆាប់ៗខាងមុខ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឲ្យប្រសើរឡើងនូវផ្លូវសំខាន់ៗចំនួនពីរ គឺផ្លូវលេខ៣៣ និងផ្លូវលេខ៣១នាពេលឆាប់ៗខាងមុខនេះ។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយ លោកយូ ស៊ុនឡុងរដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ឋ ក្នុងពេលចុះការចុះត្រួតពិនិត្យផ្លូវជាតិលេខ៣៣ និងលេខ៣១ ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការអញ្ជើញចុះពិនិត្យនេះ ក៏មានការចូលរួមផងដែរពីអភិបាលខេត្តកំពត និងខេត្តកែប កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បញ្ជាការដ្ឋានអង្គរក្ស គ្រប់អង្គភាព រួមទាំងមន្ត្រីជំនាញបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសទីតាំង បែងចែកការទទួលខុសត្រូវការងារ ក្នុងការត្រៀមប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងប្រារព្ធនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីចុះពិនិត្យលើទីតាំងនីមួយៗរួចមក រដ្ឋមន្ត្រីប្រតិភូទាំងពីរ បានជ្រើសរើយកទីតាំង សម្រាប់រៀបចំពិធីបើកការដ្ឋាន នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងបានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាបែងចែកតួនាទី និងភារកិច្ចមុនថ្ងៃចាប់ផ្តើម និងថ្ងៃប្រារព្ធពិធីនៅក្នុងកិច្ចប្រជុំ។

លោកយូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទាំងពីររូប បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានចូលរួម និងមានប្រសា​សន៍បញ្ជាក់ លើកឡើងពីជំហរក្នុងការអនុវត្តការងារ សូមធ្វើឱ្យមានប្រសិទ្ធភា​ពប្រកបដោយការទទួលខុសត្រូវ ដើម្បីញ៉ាំងឱ្យពិធីបើកការដ្ឋាននាឱកាសនោះអាចប្រព្រឹត្តិទៅដោយរលូន៕