៤សំណួរសំខាន់ៗជាមួយអ្នកវិនិយោគចិន ពីមូលហេតុដែលចិននឹងត្រលប់មកកម្ពុជាឬអត់ក្រោយចូលឆ្នាំចិន?

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការទន្ទឹងរង់ចាំវត្តមានរបស់អ្នកវិនិយោគចិនធំៗ ត្រលប់មកកម្ពុជាវិញ នៅតែជាសញ្ញានៃសុទិដ្ឋិនិយម ប៉ុន្តែសំណួរសួរថា តើពួកគាត់ត្រលប់មកវិញនៅពេលណា? ជាអ្វីដែលអ្នកអានចង់ដឹងច្បាស់។

អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានជួបសម្ភាសន៍ផ្តាច់មុខជាមួយលោកChin Bin តំណាងក្រុមហ៊ុនRoad& Sea China Consulting Co, Ltd ជុំវិញការត្រលប់មកវិញរបស់អ្នកវិនិយោគចិនធំៗនៅកម្ពុជា។

       សំណួរៈ តើស្ថានភាពរបស់អ្នកវិនិយោគចិនយ៉ាងណាហើយ ពួកគេកំពុងសម្លឹងមកកាន់កម្ពុជាជាថ្មីឬទេ?

       ចម្លើយៈ ពិតហើយស្ថានភាពនៅប្រទេសចិន ដូចលោកបានឃើញស្រាប់ហើយ មានបញ្ហាបន្តិចបន្តួចដែលរដ្ឋាភិបាលចិន កំពុងដោះស្រាយ ហើយនៅពេលថា ពួកគេគិតពីកម្ពុជាឬទេ គឺពួកគេនៅតែសម្លឹងមកកាន់ទីនេះ ដើម្បីពង្រីកឱកាសវិនិយោគ។

សំណួរៈ តើអ្នកធុរកិច្ចចិននឹងមកកម្ពុជាវិញដែរឬទេ និងមកនៅពេលណា?

       ចម្លើយៈ ក្រុមអ្នកធុរកិច្ចចិនច្រើននឹងត្រលប់មកកម្ពុជា អំឡុងខែមេសា ឬឧសភា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនបញ្ចប់ ហើយពួកគេកំពុងត្រៀមខ្លួន ក្នុងការចាប់ផ្តើមវិនិយោគនៅបរទេស បន្ទាប់ពីរដ្ឋាភិបាលចិននឹងបន្ឋូរបន្ថយ លំហូរមូលធនចេញក្រៅប្រទេស និងការរឹតត្បិតពីបញ្ហាជំងឺកូវីដ ដែលការរឹតបន្តឹង និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល បានចាប់ផ្តើមបន្ឋូរបន្ថយ។

សំណួរៈ តើអ្នកវិនិយោគចិនអាចប្តូរវិស័យអាទិភាព សម្រាប់វិនិយោគឬទេ សំរាប់គំនិតរបស់លោក?

       ចម្លើយៈ ការវិនិយោគរបស់អ្នកវិនិយោគចិន អាចធ្វើពិពិធកម្មជាងមុន ដោយពួកគេនឹងផ្តោតលើវិស័យនាំចេញមួយចំនួន ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។

សំណួរៈ ខេត្តព្រះសីហនុបានល្បីល្បាញ និងរីកចម្រើនខ្លាំងដោយសា​រការមកដល់របស់អ្នកវិនិយោគចិន តើពួកគេនឹងវិលត្រលប់ទៅកាន់ខេត្តនេះឬទេ?


       ចម្លើយៈ ពួកគេទំនងមិនបោះបង់ឱកាសទេ ប៉ុន្តែវាក៏មានសញ្ញាមិនសូវល្អផងដែរ ដោយសារខេត្តនេះ មានអាគារជាង១០០០បានជាប់គាំង ដែលធ្វើឲ្យមានរូបភាពមិនសូវល្អដល់វិនិយោគិន ហើយអ្វីដែលខ្ញុំដឹងគឺមានជនជាតិខ្មែរមួយចំនួន បានរឹបអូសអាគារចិនទាំងបំពាន ដែលបញ្ហានេះគួរត្រូវដោះស្រាយឲ្យមានភាពរលូន និងទទួលយកបាន៕

កម្ពុជាកំពុងបង្កើតឱកាស និងពង្រីកឱកាសក្នុងក្រសែភ្នែកវិនិ យោគិនបរទេស

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ សុបិនដ៏ល្អមួយ ដែលមិនមានទម្រង់ដូចរឿងមួយពាន់មួយយប់បានបញ្ចប់យ៉ាងលឿន ប្រៀបដូចផ្លេកបន្ទោរ ដែលជាលទ្ឋផលក្រុងព្រះសីហនុ បានក្លាយជាទីក្រុងថ្មីស្រឡាងមួយ ក្នុង   រយៈពេលមួយប៉ប្រិកភ្នែក។

ប៉ុន្តែជាមួយនឹងសំណើចអបអរសាទរ ពីការទាញយកផលចំណេញភ្លាមៗ របស់អ្នកវិនិយោគឆ្លាតវៃ ក៏មានអ្នកវិនិយោគរាប់រយនាក់ បានគាំងលំហូរសាច់ប្រាក់ពួកគេផងដែរ ដោយចំនួនអាគារដែលមិនបានសាងសង់បន្តមានចំនួនច្រើនជាង១២០០ ដែលបាននិងកំពុងជាប់គាំង។

អ្នកវិភាគ

       អ្នកវិភាគអចលនទ្រព្យទាំងជាតិ អន្តរជាតិសុទ្ឋតែមើលឃើញថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យនេះរីកចម្រើនជាថ្មី ជាការរីកចម្រើនដើរស្របគ្នា នឹងសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានហៅសកម្មភាពនៃចរន្តទិញ លក់ និងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាទម្រង់់មួយនៃការវិនិយោគបែបពពុះសាប៊ូ។

លោកបន្តថា “ការកើនឡើងតម្លៃអចលនទ្រព្យ នៅក្រុងព្រះសីហនុជាការឡើងថ្លៃហួសហេតុ និងមិនសមស្របតាមបរិបទ និងស្ថានភាពសេដ្ឋកិច្ច កម្ពុជា”។

ជាមួយគ្នានេះ លោកTom Osullivanនាយកប្រតិបត្តិគេហទំព័រRealestate.com.khបានមានប្រសាសន៍ថា ឧស្សាហកម្មអចលនទ្រព្យ​កម្ពុជានៅតែមានឱកាសចំណេញ និងទាក់ទាញការវិនិយោគ ដោយសារតម្លៃអចលនទ្រព្យនៅទីនេះ នៅតែកើនឡើង ព្រោះកត្តាសំខាន់ៗជាច្រើនដូចជា សេដ្ឋកិច្ចបន្តរីកចម្រើនរយៈពេលវែង ជាទីផ្សារថ្មីដែលផ្តល់ផលចំណេញខ្ពស់ពីការវិនិយោគ កត្តាប្រជាសាស្រ្ត ពោលគឺប្រទេសនេះមានប្រជាជនវ័យក្មេងច្រើន។

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មីនៅចុងឆ្នាំនេះ ដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសដល់វិនិយោគិន កាន់តែមានភាពងាយស្រួល ក្នុងការវិនិយោគនៅកម្ពុជា ដែលច្បាប់វិនិយោគនេះមានចំណុចសំខាន់ៗចំនួន១៨ ដែលផ្តល់ផលវិជ្ជមាន និងលើកទឹកចិត្តទាំងអ្នកធុរកិច្ចក្នុងស្រុក និងអន្តរជាតិ៕

លោកKen Loអះអាងថា កម្ពុជាមានទីតាំងដ៏ល្អសម្រាប់ទាក់ទាញ ក្រុមហ៊ុនអន្តរជាតិធំៗ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា កម្ពុជាមានទីតាំងដ៏ល្អ ស្ថិតនៅចំចំណុចកណ្តាលនៃអាស៊ាន ដែលសមស្របបំផុតក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកបោះទីតាំងជាការិយាល័យកណ្តាលរបស់ខ្លួន។

អគ្គនាយកក្រុមហ៊ុនColdwell Banker លោកKen Loមានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើគិតក្នុងតំបន់អាស៊ាន ការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ចំណាយពេលមិនលើស១ម៉ោងឡើយ ហើយបើទៅកាន់បណ្តាប្រទេសអាស៊ានដទៃទៀត ការហោះហើរពីកម្ពុជា ចំណាយពេលមិនលើស២ម៉ោងនោះទេ។

លោកបន្តថា “ភាពអំណោយផលផ្នែកទីតាំងភូមិសាស្រ្តនេះ នឹងធ្វើ់ឲ្យក្រុមហ៊ុនអន្តរជាតិធំៗ មកបោះការិយាល័យកណ្តាល នៅកម្ពុជាច្រើននាពេលអនាគត”។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិគួរតែបន្តវិនិយោគសាងសង់ អគារការិយាល័យលំដាប់A ព្រោះចំនួនអាគារការិយាល័យនៅកម្ពុជាមានកម្រិតនៅឡើយ”។

នៅរាជធានីភ្នំពេញ មានអាគារការិយាល័យលំដាប់A ចំនួនតិចជាង១០ប៉ុណ្ណោះ ដែលអាគារការិយាល័យលំដាប់Aទាំងនោះមាន ដូចជា វិមាន ​វឌ្ឈនៈ អាគារExchange Squares អាគារស្ថាបនា ដែលវិនិយោគដោយជប៉ុនជាដើម។

លោកKen Loបានបន្តថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ សុទ្ឋតែអំណោយផល ដល់ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ដែលពួកគេនឹងមកបោះទីតាំងនៅកម្ពុជានាពេលអនាគត៕

China plans over $143 billion push to boost domestic chips, compete with US: Sources

HONG KONG : China is working on a more than 1 trillion yuan ($143 billion) support package for its semiconductor industry, three sources said, in a major step towards self sufficiency in chips and to counter U.S. moves aimed at slowing its technological advances.
Beijing plans to roll out one of its biggest fiscal incentive packages over five years, mainly as subsidies and tax credits to bolster semiconductor production and research activities at home, said the sources.
The plan, which according to the sources could be implemented as soon as the first quarter of next year, has not been reported before.
The majority of the financial assistance would be used to subsidise the purchases of domestic semiconductor equipment by Chinese firms, mainly semiconductor fabrication plants, or fabs, said two of the sources.
Such companies would be entitled to a 20 per cent subsidy on the cost of purchases, the three sources said.
The fiscal support plan comes after U.S. President Joe Biden in August signed a landmark bill to provide $52.7 billion in grants for U.S. semiconductor production and research as well as tax credit for chip plants estimated to be worth $24 billion.
With the incentive package, Beijing aims to step up support for Chinese chips firms to build, expand or modernise domestic facilities for fabrication, assembly, packaging, and research and development, the sources said.
The State Council Information Office did not immediately respond to a request for comment.
($1 = 6.9796 Chinese yuan renminbi)
Source: Reuters

Europe will still be fighting an energy crisis in 2023

Europe has the energy supplies it needs to make it through the year. But 2023

That’s the warning issued by International Energy Agency chief Fatih Birol and European Commission President Ursula von der Leyen, who on Monday held a joint press conference to lay out the scale of the challenge.

A new report from the IEA found that Europe could face a natural gas shortage of 27 billion cubic meters in 2023. That’s equivalent to nearly 7% of the region’s annual consumption.

There’s a trio of risks that could lead to the shortfall. Russia, which sent about 60 billion cubic meters of gas to the European Union over the course of 2022, could halt flows entirely next year. Mild temperatures at the beginning of the winter may not last; freezing weather is already gripping Northern Europe. And the market for natural gas could be shaken up if China’s economy gathers speed again as Covid restrictions are lifted.

“We may have a problem,” Birol said.

In its assessment, the IEA found that a supply gap of 57 billion cubic meters could emerge next year.

About 30 billion of that should be covered by European actions “that are already visibly in motion,” the Paris-based group said. That includes aggressive stockpiling and efforts to voluntarily reduce demand for gas by 15% between August 2022 and March 2023.

But that could still leave a deficit. The IEA stress test assumed that Russian pipeline gas flows to Europe stop completely from the start of 2023, that China’s imports of liquified natural gas return to 2021 levels and that Europe’s storage facilities are just 30% full at the end of this winter.

The remaining shortfall could be whittled down if further efforts are made to improve energy efficiency, boost the adoption of renewables, increase use of heat pumps and encourage other changes in behavior, according to the IEA.

The policies it proposes would cost an estimated €100 billion ($106 billion).

លោកយិន លាងគង់ផ្ញើរសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនក្នុងឱកាសចច្រើនជន្មាយុគម្រប់៦៨ឈានចូល៦៩ឆ្នាំ

ដោយៈ សហការី

ភ្នំពេញៈ អគ្គនាយកគេហទំព័រPorpertyarea.asia និងគេហទំព័រCambodiafinancialtimes.com ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបច​ម្រើនជន្មាយុ៦៨ ឈានចូល៦៩ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមការអនុញ្ញាតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកប​ដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្នាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

 

 

ស្រុកចំនួនពីរនៅប៉ែកខាងកើតភ្នំពេញរំពឹងមានការអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើននៅពេលស្ពានភ្នំពេញ អរិយក្សត្រសង់រួច

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្រុកចំនួនពីរនៃខេត្តកណ្ដាល ស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញ ស្រុកខ្សាច់កណ្ដាលនិងស្រុកល្វាឯម រំពឹងថានឹងមានការអភិវឌ្ឍលំនៅឋានបន្ថែមទៀត ក្រោយពីស្ពានមិត្តភាពកម្ពុជា កូរ៉េសាងសង់រួច ខណៈបច្ចុប្បន្ននេះ មានគម្រោងមួយចំនួនកំពុងដំណើរការ និងមួយចំនួនទៀតកំពុងស្វែងរកឱកាសវិនិយោគ។

អគ្គនាយកក្រុមហ៊ុនAdvance លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ធ្នូនេះថា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ យើងអាចនិយាយថាជាគម្រោងមួយ ដែលជាក់លាក់ពិតប្រាកដ ក្រោយពីគម្រោងនេះបានចុះហត្ថលេខារវាងកម្ពុជា និងកូរ៉េរួចមក។

តាមរយៈគម្រោងស្ពាននេះដែរ នឹងជំរុញឱ្យស្រុកពីរនៅតំបន់ប៉ែកខាងកើតភ្នំពេញ គឺស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ទទួលបានការអភិវឌ្ឍលើអចលនវត្ថុបន្ថែម ជាពិសេសការអភិវឌ្ឍលំនៅឋាន។

លោកបន្តថា នៅស្រុកល្វាឯម ការអភិវឌ្ឍលំនៅឋាននៅមានតិចតួចនៅឡើយ ដូច្នេះយើងជឿថា នៅពេលស្ពានចាប់ផ្ដើមសាងសង់ និងមានក្រុមហ៊ុនអភិវឌ្ឍន៍ ឬក៏អ្នកអភិវឌ្ឍន៍លំនៅឋាន នឹងចាប់ផ្ដើមអភិវឌ្ឍន៍សម្រាប់ផ្គត់ផ្គង់ នៅក្នុងតំបន់ទាំងពីរនោះដំណាលគ្នាដែរ ហើយៅពេលស្ពានសង់រួច គម្រោងខ្លះក៏រួចរាល់ខ្លះទៀតក៏នឹងជិតបញ្ចប់ដែរ។

លោកបន្តថា “ជាជំហានដំបូង តំបន់ទាំងពីរនេះនឹងអភិវឌ្ឍន៍លើលំនៅឋាន តែនៅពេលអនាគតយើងមិនប្រាកដថា វានឹងប្រែប្រួលយ៉ាងណានោះដែរ វាអាចជាមានអគារឬការអភិវឌ្ឍពាណិជ្ជកម្ម”។

លោកប៉ូ អ៊ាវគង់បន្តថា ទន្ទឹមនឹងសាងសង់ស្ពាននេះដែរ នៅក្នុងតំបន់ទាំងពីរ ក៏នឹងត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ដែរ ដើម្បីទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ជាការទាក់ទាញក្រុមហ៊ុន វិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនៅទីនោះបន្ថែម ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុន ចាន់ណាលែនក៏បាននិយាយថា នៅតំបន់ប៉ែកខាងកើតនេះ លោកមើលឃើញថាមានការអភិវឌ្ឍច្រើន ទាំងលំនៅឋាននិងឧស្សាហកម្ម ហើយក៏មានក្រុមហ៊ុនថ្មីៗមួយចំនួនផងដែរ បានចូលមកស្វែងរកការវិនិយោគ នៅតំបន់វិហារសួគ៌ ដោយរំពឹងថានៅពេលឆាប់ៗនេះ នឹងមានការអភិវឌ្ឍកាន់តែច្រើនហើយមានមនុស្សរស់នៅកាន់តែច្រើន។

លោកបន្តថា “រហូតមកដល់ពេលនេះ លោកបានអភិវឌ្ឍន៍គម្រោងលំនៅឋានពីរគម្រោងហើយ ហើយក៏ទទួលបានជោគជ័យ និងគាំទ្រពីប្រជាពលរដ្ឋផងដែរ”។ លោកបន្ថែមថា “គម្រោងនីមួយៗ បានល្អស្ទើរតែទាំងស្រុងទៅហើយ និងកំពុងស្វែងរកទីតាំង ក្នុងការអភិវឌ្ឍគម្រោងបន្តបន្ទាប់ទៀត”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍​ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងសិក្សាបង្កើត ទីក្រុងល្វាឯម ចំណុះឲ្យខេត្តកណ្តាល៕

“ពាមក្រសោប” ក្នុងខេត្តកោះកុងត្រូវបានចាត់ទុកជាសហគមន៍ព្រៃកោងកាងធំជាងគេនៅអាស៊ី

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បវានថ្លែងថា  តំបន់ព្រៃកោងកាង “ពាមក្រសោប” អាចចាត់ថា ព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ី។

       រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកនី ផល្លី បានមានប្រសាសន៍បែបនេះកាលព៏ចុងសប្តាហ៍មុន អំឡុងពេលលោកនិងមន្រ្តីជាន់ខ្ពស់ក្រសួងពាក់ព័ន្ឋបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក បានចុះសិក្សាពីសក្តានុពលជីវៈចម្រុះ នៅក្នុងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង។

       បន្ទាប់ពីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី៩ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍​បានរៀបចំ ជាដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់តាមដែនកោះ និងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ក្រោយមានការយកចិត្តទុកដាក់ របស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក។

លោក នី ផល្លីបានឱ្យដឹងបន្តថា នេះជាដំណើរ​ទស្សនៈកិច្ចកម្រមួយរបស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោកមកកាន់តំបន់ព្រៃកោងកាង “ពាមក្រសោប” ដែលចាត់ថា ព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ី។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងផងដែរថា ព្រៃកោងកាងជារបៀង​យុទ្ធ​សាស្រ្ត តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំង​នឹងគ្រោះធម្មជាតិ និងការ​ប្រែប្រួលអាកាសធាតុ ហើយមិនតែប៉ុណ្ណោះ​បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែក​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែ​ងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ​នៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

ក្រសួងបរិស្ថានបង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃកោងកាងចំនួន៥៨, ៨០០ហិកតា ក្នុងនោះខេត្តកោះកុងមានទំហំ៤៦,៥២៩ហិកតា។ ព្រៃកោងកាង ក្នុងតំបន់ពាមក្រសោប បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួម​ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភព​មេពូជ ដែលជាប្រភពធនធានសមុទ្រសម្បូរបែប។

លោននី ផល្លីបានបន្ថែមទៀតថា សហគមន៍ព្រៃកោងកាងពាមក្រសោ​បក្នុងខេត្តកោះកុង កំពុងស្ថិត​នៅក្នុង​ក្រសែភ្នែក របស់មជ្ឈដ្ឋានអន្តរជាតិ ហើយកម្ពុជា នឹងទទួលការផ្សព្វផ្សាយកាន់តែទូលំទូលាយ ប្រាប់​ដល់​មនុស្សលើសកលលោកបានស្គាល់ និងដឹង។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ទុកមុនដែរថា ទៅថ្ងៃអនាគត ខេត្តកោះកុង នឹងទទួលបាន​គម្រោងអភិវឌ្ឍន៍ជាច្រើន តាមតំបន់ឆ្នេរសមុទ្រ និងដែនកោះ តាមរយៈជំនួយគាំទ្រលើក​កម្ពស់ របស់គណៈ​ប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក៕

អូស្រា្តលីផ្តល់ឥតសំណងចំនួន៦៥លានដុល្លារដល់កម្ពុជាក្នុងការអភិវឌ្ឍ   វិស័យសំខាន់ៗចំនួន៤

ដោយៈ សុផារី

ភ្នំពេញ: ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យ០៤សំខាន់ៗ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧។

ជំនួយឥតសំណងនេះ នឹងអភិវឌ្ឍផ្តោតគាំទ្រទៅលើវិស័យចំនួន៤សំខាន់ៗ រួមមាន ទី១ ហេដ្ឋារចនាសម្ព័ន្ធ ទី២ពាណិជ្ជកម្ម និងវិនិយោគ ទី៣កសិកម្ម និងកសិឧស្សាហកម្ម និងទី៤ យេនឌ័រ និងបរិយាប័ន្ន។

នេះបើតាមពិធីចុះហត្ថលេខា លើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ “Cambodia-Australia Partnership for Resilient Economic Development (CAP RED) Program” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈកម្មវិធី CAP RED ការអភិវឌ្ឍវិស័យគោលទាំងនេះ ធ្វើឡើងដោយមានកិច្ចសហការអនុវត្តន៍ រួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តភាព ភាពធន់ និងបរិយាប័ន្ន។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការងារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ៕

សម្តេចតេជោបង្ហើបពីគំរោងសាងសង់ស្ពានថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តតំបន់ល្វាឯមជាមួយផែនការចំណាយ២០០លានដុល្លារ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងពីគំរោងសាងសង់ស្ពានថ្មីមួយ ដែលជាស្ពានឆ្លងទន្លេតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ដែលគ្រោងនឹងចំណាយថវិកា២០០លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនរស់នៅបណ្ដាប្រទេសអឺរ៉ុបកាលពីយប់ថ្ងៃទី១២ ធ្នូ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដោយសារតែកម្ពុជាត្រូវសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជាវៀតណាម ( បាវិត ) ហើយដើម្បីសម្រួលឱ្យការឡើងចុះ ផ្លូវល្បឿនលឿននេះបានស្រួល រដ្ឋាភិបាលសម្រេចធ្វើស្ពានមួយខ្សែ ពីផ្លូវជាតិលេខ១ទៅកាន់ល្វាឯម។

សម្ដេចមានប្រសាសន៍ថា “ដំបូងឡើយមានអ្នកផ្ដល់ជាយោបល់ថាស្ពាននេះ តម្រូវឱ្យពលរដ្ឋបង់លុយពេលឆ្លងកាត់ តែសម្ដេចមិនយល់ព្រមនិងមិនតម្រូវឱ្យពលរដ្ឋបង់លុយឡើយ ពីព្រោះស្ពាននេះមានការចាំបាច់សម្រាប់ពលរដ្ឋត្រូវឆ្លងកាត់ចុះឡើងៗ ដោយខ្លះឆ្លងព្រឹកល្ងាច ខ្លះទៀតឆ្លងមួយថ្ងៃបួនទៅប្រាំដង”។

សម្ដេចមានប្រសាសន៍បន្ថែមថា សម្ដេចបានចង្អុលបង្ហាញ និងបានបញ្ចេញថវិកា២០០លានដុល្លារអាមេរិក ដើម្បីសង់ស្ពាននេះ ហើយបើមិនធ្វើស្ពាននេះ ផ្លូវល្បឿនលឿននឹងពិបាកឆ្លង ព្រោះមិនអាចឆ្លងសាឡាងហើយឡើងទៅផ្លូវល្បឿនលឿននោះទេ។ ដូច្នេះពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន នឹងត្រូវបង់លុយតែឆ្លងស្ពានមិនចាំបាច់បង់លុយឡើយ។

សម្ដេចបញ្ជាក់ថា “ស្ពាននេះបានសិក្សារួចហើយ និងមានទំហំធំទៅពីរមកពីរ ហើយវាជាគម្រោងដែលអាចជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានដំណើរការបានលឿនមួយម្រិតទៀត”៕