អចលនទ្រព្យល្អៗ លក់តម្លៃក្រោមទីផ្សារនៅក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ គំរោងអចលនទ្រព្យជាច្រើនបាន និងកំពុងដាក់លក់ក្រោមតម្លៃទីផ្សារនៅក្រុងព្រះសីហនុ ដែលបច្ចុប្បន្នទីក្រុងនេះកំពុងទាក់ទាញ​ការវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឡើងវិញ។

ប្រភេទអចលនទ្រព្យដែលដាក់លក់នោះរួមមានដូចជា

លក់ផ្ទះវីឡាស្រស់ស្អាត ក្រុងកំពង់សោម💖

ផ្ទះនៅថ្មីល្អ សំណង់រឹងមាំ រចតនាម៉ូតស្រស់ស្អាត ទាន់សម័យ មានព័ត៌មានលំអិតដូចខាងក្រោម៖🔹តលៃ 128,000$

🔹-ផ្ទះមានទំហំ 4.2ម x 14ម

🔹-មានបន្ទប់គេង 4

🔹-មានបន្ទប់ទឹក 5

🔹-បន្ទប់ទទួលភ្ញៀវធំទូលាយ 1

🔹-ផ្ទះបាយធំទូលាយ 1

🔹-ទីធ្លាខាងក្រោយផ្ទះសល់ 1.2ម

🔹-ច្រកចំហៀងផ្ទះសល់ 0.8ម

🔹-ទីធ្លាខាងមុខចតឡានបាន 1

🔹-ផ្លូវបេតុងខាងមុខផ្ទះទំហំ 8ម

🔹-ផ្ទះបែមុខទៅទិសខាងត្បូងឈាងខាងលិច

🔹-ផ្ទះមានប្លង់រឹង QR Code ស៊េរីថ្មី

📍អាស័យដ្ឋាន ភូមិ៥ សង្កាត់លេខ៤ ខណ្ឌព្រះសីហនុ ខេត្តព្រះសីហនុ

(Location:https://maps.app.goo.gl/cKxoeNxN9NNg4Xtw7)

☎️ លេខទូរស័ព្ទទំនាក់ទំនង 👉 070-811686

Preah Sihanouk (https://maps.app.goo.gl/cKxoeNxN9NNg4Xtw7)

Find local businesses, view maps and get driving directions in Google Maps.

💡💡💡ដលក់បន្ទាន់

✅ទតំាងល្អ តំបន់ទីប្រជុំជន សាលារៀន ផ្សារ ក្នុងខេត្តព្រះសីហនុ

♻️ ឆលាតវៃក្នុងការដាក់ទុន ជាមួយសំនង់ដី ទំហំ 12*20

♻️ បង់ត្រឹមតែ15%

ទីតាំង >> ភូមិ5 សង្កាត់4 ខេត្តព្រះសីហនុ ក្រុងព្រះសីហនុ

🌐 Map

 

10°36’58.2″N 103°32’29.8″E

https://goo.gl/maps/WZ7BRhMbhYarPcU89

Telegram

https:/t.me/oum_thavy

 

10°36’58.2″N 103°32’29.8″E (https://goo.gl/maps/WZ7BRhMbhYarPcU89)

Find local businesses, view maps and get driving directions in Google Maps.

⭐️⭐️Great Investment Opportunity in Sihanouk Vile

Luxury Villa for Sale 420,000$ (Negotiable $

Type: Villa

Bedroom: 4 + 1

Bathroom: 6

Living Room with Kitchen: 1

Parking Space: yes

Land Size: 240 sq m

Villa Size: 104 sq m

Security:24/7

Furniture: Full

Ownership:  Hard Title

Location: Downtown of Sihanoukville City, O3

📱 070 811 686

📱017 772 687

~~~~~~~~~~~~~

🎀ឳកាសពិសេស សំរាប់អ្នកចង់បានផ្ទះវិឡាប្រណិតនៅខេត្តព្រះសីហនុ

💲 42មុឺន អាចចរចាបាន

🚩ទតំាង » ភូមិ5 សង្កាត់4 (ក្នុងបូរី Hill Park Villa) ខេត្តព្រះសីហនុ

♦️បន្ទប់គេង4 បន្ទប់ទឹក6 បន្ទប់អ្នកធ្វើការងារផ្ទះ1 បន្ទប់ឃ្លាំង1 , ចំណតឡានបាន2

📲070811686 ( Telegram, line)៕

អាជីវកម្មជាង២០ម៉ឺនដែលមានទំហំទឹកប្រាក់៥,៧ពាន់លានដុល្លារត្រូវបានចុះឈ្មោះតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល

ដោយ: លាងហួរ

ភ្នំពេញ: អាជីវកម្មជាង២០.០០០  និងទំហំទុនវិនិយោគចំនួន៥,៧ពាន់លានដុល្លារ ត្រូវបានចុះឈ្មោះជាមួយប្រព័ន្ធចុះបញ្ជី ពាណិជ្ជកម្មតាមអ៉ីធឺណិតគិតត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី១២ ខែធ្នូ អាជីវកម្មចំនួន២០.១៨៩ ត្រូវបានអនុម័តជាមួយនឹងដើមទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុបចំនួន៥,៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអ៊ីនធឺណិត ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានបន្តថា ឈ្មោះអាជីវកម្មចំនួន១២.៧៤២របស់ក្រុមហ៊ុននានា កំពុងស្ថិតក្នុងដំណាក់កាលនៃការអនុម័ត ដោយឈ្មោះអាជីវកម្មចំនួន២ត្រូវបានច្រានចោល។

ទំហំនៃតម្លៃវិនិយោគ តាមវិស័យត្រូវបាននាំមុខគេ ដោយវិស័យសំ​ណង់ ដែលមានទឹកប្រាក់សរុបចំនួន៩៧១លានដុល្លារ។ បន្ទាប់មកគឺវិស័យអចលនទ្រព្យ មានទឹកប្រាក់សរុបចំនួន៧០១លានដុល្លារ សកម្មភាព ប្រឹ​  ក្សាគ្រប់គ្រងមានចំនួន២៩៣លានដុល្លារ។ ការផលិតមានទឹកប្រាក់ចំនួន២៧៥លានដុល្លារ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួន២៥៩ លានដុល្លារ និងវិស័យផ្សេងៗទៀតមានចំនួន៣,២លានដុល្លារ ។

របាយការណ៍ដដែលបានចង្អុលបង្ហាញថា អាជីវកម្ម  ដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។

រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី ពាណិជ្ជកម្មតាមអ៉ឺនធឺណិត នេះ កាលពីខែមិថុនា ឆ្នាំ២០២២៕

មហាសេដ្ឋីអចលទ្រព្យចិននៃក្រុមហ៊ុនR&Fលោក Zhang Liត្រូវបានចាប់ខ្លួននៅអង់គ្លេស

ដោយ: លាងហួរ

ប៉េកាំង: លោក Zhang Li សហស្ថាបនិក នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនGuangzhou R&F Properties Co. Ltd., ត្រូវបានប៉ូលិសស្វែងរកនៅសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា លោកបានផ្តល់សំណូក ដើម្បីទទួលបានកិច្ចសន្យានៅរដ្ឋកាលីហ្វ័រញ៉ា។

លោក Zhang Li អតីតមន្ត្រីរដ្ឋាភិបាល ដែលបានឡើងកាន់តំណែង ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយ របស់ប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកាដោយប៉ូលីសទីក្រុងឡុងដ៍ ហើយលោកកំពុងប្រឈមមុខ នឹងដំណើរការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។

ចៅក្រម John Zani បានផ្តល់ប្រាក់នៅក្រៅឃុំចំនួន១៥លានផោន(១៨,៤លានដុល្លារអាមេរិក) កាលពីថ្ងៃចន្ទនៅឯតុលាការ Westminster Magistrates ដែលជាចំនួនទឹកប្រាក់ខ្ពស់បំផុត មិនធ្លាប់មានសម្រាប់តុលាការចក្រភពអង់គ្លេស។

លោក Zhang នឹងត្រូវបានឃុំខ្លួនចំនួន២៤ម៉ោង ក្នុងមួយថ្ងៃនៅក្នុងផ្ទះល្វែងមួយនៅជាន់ទី៤៣ នៃប៉មទីក្រុងឡុងដ៍ ដែលត្រូវបានត្រួតពិនិត្យដោយសន្តិសុខ និងទូរទស្សន៍CCTV ។

លោក Zhang ដែលមានវ័យ៦៩ឆ្នាំ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ផ្តល់​ប្រាក់​សំណូក និង​មូលនិធិ​ដល់​អ្នក​រួម​គំនិត ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត សម្រាប់​គម្រោង​សាងសង់​មួយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​បញ្ជី​របស់​តុលាការ​។

ក្រុមហ៊ុនR&F បានធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក តាមរយៈសាខាក្នុងស្រុក។  នៅក្នុង​ចំណោម​គម្រោង​ផ្សេង​ទៀត ក្រុមហ៊ុន​នេះទទួល​ខុស​ត្រូវ​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​ពាណិជ្ជកម្ម​ចម្រុះ​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​ទីក្រុងSan Francisco។

ទោះបីជាយ៉ាងណាក្តី មេធាវីរបស់លោក Zhang បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅខាងក្រៅតុលាការទេ។

ក្រុមហ៊ុន R&F Properties ដែលចុះបញ្ជីនៅហុងកុង បានឱ្យដឹងនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ខ្លួនមានគម្រោងប្រឆាំង នឹងអ្វីដែលហៅថា“ការចោទប្រកាន់មិនពិត”៕

រដ្ឋាភិបាលចិនផ្តល់ហិរញ្ញប្បទានជាង១០០លានដុល្លារសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គនៅខេត្តក្រចេះនិងផ្លូវជាតិលេខ៧

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញ​ទានសម្បទាន ក្នុងទំហំទឹក​ប្រាក់ចំនួនជិត១១២លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះ និងការស្តារឡើងវិញនូវផ្លូវជាតិលេខ៧។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំាំពាក្យក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាល​នឹង​ប្រកាស​បើក​ការដ្ឋាន ​“​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​-​ខេត្តក្រចេះ​” និង “​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ លេខ​៧ (​ពី​ទីប្រជុំជន​ស្គន់ ដល់​ក្រុង​កំពង់ចាម​)” នៅ​ដើមខែ​មករា ឆ្នាំ​២០២៣ ខាងមុខ​។

គម្រោងហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំងនេះ នឹងត្រូវ​ចំណាយប្រាក់​សរុប ១១១,៩៨​​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ពី​ចិន​។ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​កិច្ចការ​នានា ​ដើម្បី​ត្រៀម​ពិធីបើកការដ្ឋាន​សាងសង់​ ដែល​នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា​។

លោកវ៉ា​ស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោង​ទាំងនេះ​ជា​ការតភ្ជាប់​របៀង​សេដ្ឋកិច្ច​២ គឺ​របៀង​សេដ្ឋកិច្ច​ខាងត្បូង (​បាងកក​-​ភ្នំពេញ​-​ហូ​ជី​មី​ញ​) និង របៀង​សេដ្ឋកិច្ច​កណ្តាល (​យូ​ណាន -​វៀង​ច័​ន្ធ​-​ត្រពាំង​ក្រៀល ) ឬត​ភ្ជាប់​មក​តំបន់​មេគង្គ​។

លោកបន្តថា​ “នៅពេលដែល​គម្រោង​ផ្លូវ និង​ស្ពាន​នេះ បានបញ្ចប់ នឹង​អនុញ្ញាតឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់ ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត និង​ផ្ទៃក្នុង​កាន់​តែមាន​ភាពងាយស្រួល ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​នានា​ឆ្លងកាត់​កាន់តែ​បាន​លឿន និង​ទាន់ពេលវេលា”​។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបង្ហាញថា គម្រោង​សាងសង់​ផ្លូវ​ថ្មី​ពី​ចំណុច​ផ្លូវជាតិ​លេខ​៧ ទៅ​ផ្លូវជាតិ​លេខ​៦០B នឹងត្រូវ​ត​ភ្ជាប់​រវាង​ក្រុង​ក្រចេះ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

ដោយឡែក​គម្រោង​សាងសង់​ស្ពាន​ ឆ្លងកាត់ទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​នេះ មាន​ប្រវែង​សរុប​៣៣,៤៥ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ទៅ​ផ្លូវជាតិ​លេខ​៦០B ដោយ​ក្នុងនោះ​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ប្រវែង១៧៦១​ម៉ែត្រ មានមុខ​កាត់​ទទឹង​១៣,៥​ម៉ែត្រ ត​ភ្ជាប់​ពី​ត្រើយ​ខាងកើត​ស្ថិត​ត្រង់ ភូមិ​បុស្ស​លាវ​លើ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ទៅ​ត្រើយ​ខាងលិច​ត្រង់​ភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​នេះ នឹង​ចំណាយ​ថវិកា​សរុប១១១,៩៨​លាន​ដុល្លា​សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ប្រើពេល​សាងសង់​ប្រមាណ ៤២​ខែ អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​គុណភាព​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​៕

សម្ដេចតេជោហ៊ុន សែននឹងអញ្ជើញចូលរួមកម្មវិធីដ៏សំខាន់ចំនួន២នៅប្រទេសបារាំង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីអញ្ជើញដល់ប្រទេសបារាំង សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗៗចំនួន២ ដែលនឹងលើកកំពស់កិត្យានុភាពរបស់កម្ពុជា។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោបានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ធ្នូនេះថា នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ  ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។

ការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីមន្ត្រីជាន់ខ្ពស់របស់បារាំង និងមន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។

តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់ នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

ប្រធានCVEAមានយន្តការច្រើនណាស់ដែលទីផ្សារដីធ្លីនៅតែជា ការវិនិយោគល្អប្រសើរ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានលើកឡើងថា មានយន្តការនិងគោលនយោបាយរបស់រដ្ឋាភិបាលច្រើនណាស់ ដែលបាននិងកំពុងជម្រុញឲ្យតម្លៃដីធ្លីកើនឡើង។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គោលនយោបាយទាក់ទាញការវិនិយោគ តាមរយៈច្បាប់បទដ្ឋានគតិយុត្តិថ្មីៗ ការកសាងផ្លូវក្រវ៉ាត់ក្រុងជាបន្តបន្ទាប់ និងផែនការពង្រីកទីក្រុងជាបន្តបន្ទាប់នាពេលអនាគត សុទ្ឋតែជាមូលដ្ឋានសំខាន់ ក្នុងការជម្រុញឲ្យមានការវិនិយោគដីធ្លីបានល្អប្រសើរ និងមានឱកា​សចំណេញខ្ពស់។

លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានផលចំណេញជាមធ្យមភាគ១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែតំបន់ខ្លះអាចកើនឡើងដល់៣០ភាគរយ និង១០០ភាគរយក្នុងមួយឆ្នាំក៏មាន”។

ទាក់ទងវិធីសាស្រ្តទិញដីឲ្យបានល្អ លោកច្រឹក សុខនីមបានពន្យល់ថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យកដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុងឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។

ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់៕

បណ្តាប្រទេសសមាជិកអឺរ៉ុប នឹងជួបវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ក្រុងឡុងដ៍: បណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុប មានការផ្គត់ផ្គង់ថាមពលដែលខ្លួនត្រូវការ សម្រាប់ឆ្លងផុតឆ្នាំនេះ ប៉ុន្តែនៅឆ្នាំ២០២៣ វិបត្តិថាមពលនឹងកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។

នេះជាការព្រមានរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol និងប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីបង្ហាញពីទំហំនៃបញ្ហាប្រឈមនេះ។

របាយការណ៍ថ្មីមួយពីទីភ្នាក់ងារ IEA បានរកឃើញថា អឺរ៉ុបអាចប្រឈមនឹងកង្វះខាតឧស្ម័នធម្មជាតិ ចំនួន២៧ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ នោះគឺស្មើនឹងជិត៧% នៃតម្រូវការប្រើប្រាស់ប្រចាំឆ្នាំក្នុងតំបន់អឺរ៉ុប។

មានហានិភ័យចំនួន៣ ដែលអាចនាំទៅរកការខ្វះខាតថាមពល។ ប្រទេសរុស្ស៊ី ដែលបានបញ្ជូនឧស្ម័នប្រមាណ៦០ពាន់លានម៉ែត្រគូប ទៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ ទាំងមូលអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ទាំង​ស្រុងនៅឆ្នាំ២០២៣។

ពេលនេះអាកាសធាតុដ៏សែនត្រជាក់ កំពុងវាយលុកអឺរ៉ុបខាងជើង រួចទៅហើយ ហើយទីផ្សារឧស្ម័នធម្មជាតិ អាចនឹងរងការរង្គោះរង្គើ ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះកើនឡើងជាថ្មីម្ដងទៀត ខណៈការរឹតបន្តឹងកូវីដ-១៩ ត្រូវបានដកចេញវិញ។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol គូសបញ្ជាក់ថា “យើងអាចនឹងមានបញ្ហា”។

នៅក្នុងការវាយតម្លៃរបស់ខ្លួន ទីភ្នាក់ងារ IEA បានរកឃើញថា អាចនឹងមានគម្លាត នៃការផ្គត់ផ្គង់៥៧ពាន់លានម៉ែត្រគូប នៅឆ្នាំក្រោយ៕ CNN៕

ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតរបស់កម្ពុជា ជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំអាស៊ីអាគ្នេយ៍

ដោយៈ សុខុម

ភ្នំពេញ: ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតមួយ ដែលមានឈ្មោះថា Shinta Mani Wild នៅក្នុងប្រទេសកម្ពុជា បានជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើង ដោយគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TravelMag.com។

សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ ថា ការស្ទង់មតិនេះត្រូវបានធ្វើដោយប្រៀបធៀប ទៅនឹងអត្រាតម្លៃនៅគ្រប់សណ្ឋាគារទាំងអស់ក្នុងតំបន់។

ផ្ទះលម្ហែបែបជំរំតង់ដ៏ប្រណីតនេះ សម្ងំលាក់ខ្លួននៅកណ្ដាលព្រៃព្រឹក្សា បង្អួតសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរឱ្យគយគន់ជាពន់ពេក និងខ្យល់អាកាសដ៏បរិសុទ្ធ នៃឧទ្យានជាតិគិរីរម្យ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ដោយសារតែមានលក្ខណៈពិសេសបែបនេះ ទើបវាមានតម្លៃ១យប់រហូតដល់ទៅ២.៤២៥ដុល្លារអាមេរិក ឯណោះក្នុង១បន្ទប់។  នេះបើយោងតាមការស្ទង់មតិខាងលើនេះ។

យោងតាមសារព័ត៌មានសិង្ហបុរី CNA ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា កន្លងទៅឱ្យដឹងថា ផ្ទះលម្ហែបែបជំរំធម្មជាតិ Shinta Mani Wild បានជាប់ឈ្មោះ ក្នុងចំណោមផ្ទះលម្ហែដ៏ប្រណីតបំផុតទាំង៨នៅអាស៊ី។

សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា ផ្ទះស្នាក់លម្ហែប្រកបដោយផាសុកភាពខ្ពស់ បែបធម្មជាតិពិតៗនេះនៅមាន១៥បន្ទប់ ពោលគឺ១៥ផ្ទះដាច់ដោយឡែកពីគ្នា ដែលមានកម្ពស់ខ្ពស់ជាងទឹករលក និងទឹកជ្រោះ អាចផ្តល់នូវទេសភាព និងបទពិសោធន៍ខុសប្លែក ពីរមណីយដ្ឋានឯទៀតនៅអាស៊ី។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺថែមទាំងមានខ្សែរ៉តប្រវែង៤០០ម៉ែត្រ ដែលភ្ញៀវទេសចរអាចជិះឆ្លងស្ទឹង និងគយគន់សម្រស់ធម្មជាតិជុំវិញទីនោះយ៉ាងអស្ចារ្យថែមទៀតផង៕ Laotian Times៕

 

តម្រូវការស្វែងរកសណ្ឋាគារក្នុងប្រទេសចិនហក់ឡើងវិញ ក្រោយរដ្ឋា ភិបាលបន្ថយវិធានការកូវីដសូន្យ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមគេហទំព័រទេសចរណ៍ KAYAK  ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Booking Holdings Inc បានរាយការណ៍ថា តម្រូវការស្វែងរកសណ្ឋាគារ ក្នុងស្រុកនៅប្រទេសចិន បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការកូវីដសូន្យ របស់ខ្លួន។

KAYAK បានរាយការណ៍មកថា ការស្វែងរកសណ្ឋាគារបានកើនឡើងលើសពី១០០ភាគរយ  នៅក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន និងកើនជាង៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។

នាយកប្រតិបត្តិគេហទំព័រ KAYAK លោក Steve Hafner បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរំពឹងថាទីផ្សារធ្វើដំណើររបស់ប្រទេសចិន នឹងបើកឡើងវិញយ៉ាងពេញលេញ”។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បានប្រកាសធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះវិធានការសូន្យកូវីដ ដ៏ម៉ឺងម៉ាត់របស់ខ្លួន ចាប់តាំងពីជំងឺកូវីដ បានរីករាលដាលកាលពី៣ឆ្នាំមុន ។

ចំណែក ការស្រាវជ្រាវស្វែងរកនៅលើវេទិកា ធ្វើដំណើរផ្សេងទៀតដូចជា Trip.com  ក៏បានកើនឡើងផងដែរកាលពីសប្តាហ៍មុន ខណៈដែលសាធារណជនបានអបអរសាទរ ចំពោះការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើររបស់ប្រទេសចិន៕

ថ្លៃឈ្នួលអាផាតម៉ិនជាមធ្យមនៅសង្កាត់ Manhattan ក្រុងញូវយ៉កហក់ឡើងដល់៥.២៤៩ដុល្លារក្នុងខែវិច្ឆិកា

ដោយៈ សុខុម

ញូវយ៉ក: ថ្លៃឈ្នួលអាផាតម៉ិនជាមធ្យមនៅសង្កាត់ Manhattan នៃក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានឡើងដល់៥.២៤៩ដុល្លារ ក្នុងខែវិច្ឆិកា ដោយកើនឡើង១៩% ធៀបនឹងឆ្នាំ២០២១ និងជាអត្រាខ្ពស់បំផុតទី៣ ក្នុងកំណត់ត្រា។

យោងតាមរបាយការណ៍ប្រចាំខែពីក្រុមហ៊ុនកម្រៃជើងសា Douglas Elliman and Miller Samuel បង្ហាញថា តម្លៃជាមធ្យមនៃការជួលអាផាតម៉ិនក្នុងសង្កាត់ Manhattan នៅតែខ្ពស់ខ្លាំងក្នុងខែវិច្ឆិកា ក្នុងអត្រា៤.០៩៥ដុល្លារ។ នោះគឺកើនឡើងពី១៨,៧%ធៀបនឹងឆ្នាំមុន និងកើនឡើង២,១%ពីខែតុលា។

លទ្ធភាពជួលនៅតែបន្តជាបញ្ហាប្រឈម នៅទូទាំងទីផ្សារលំនៅដ្ឋាន ដោយអត្រាកម្ចីទិញផ្ទះកើនឡើងខ្លាំង ធ្វើឱ្យមនុស្សជាច្រើនគ្មានលទ្ធភាពទិញផ្ទះ ហើយបន្តជួលផ្ទះតទៅទៀត។ កត្តានេះហើយដែលជំរុញឱ្យមានតម្រូវការជួលកើនឡើងខ្លាំង។

ថ្លៃឈ្នួលអាផាតម៉ិនប្រចាំខែថ្មី សម្រាប់អ្នករស់នៅក្នុងសង្កាត់ Manhattanites បានធ្លាក់ចុះ៣,៤%ចាប់តាំងខែតុលា មក។ ប៉ុន្តែនោះមិនមានន័យថា ថ្លៃឈ្នួលនឹងធ្លាក់ចុះខ្លាំងឆាប់ៗនេះឡើយ។

លោក Jonathan Miller ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Miller Samuel លើកឡើងថា “ថ្លៃឈ្នួលទំនងជាមិនឡើងដូចកាលពីដើមឆ្នាំនេះទេ ប៉ុន្តែវានៅតែខ្ពស់។ ចាប់តាំងថ្លៃឈ្នួលហក់ឡើងខ្ពស់បំផុតនៅដំណាច់រដូវក្ដៅ ពេលនេះថ្លៃឈ្នួលបានធ្លាក់ចុះបន្តិច ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះទេ”៕ CNN៕