BOI ដាក់ចេញផែនការជំរុញការវិនិយោគថ្មីរយៈពេល៥ឆ្នាំដើម្បី ឈានចូលយុគសម័យសេដ្ឋកិច្ចថ្មី

ដោយ:លាងហួរ

បាងកក: ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI) បានអនុម័តលើក្របខណ្ឌ នៃយុទ្ធសាស្រ្តជំរុញការវិនិយោគថ្មីរបស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដែលនឹងផ្តោតលើការឈានចូលយុគសម័យសេដ្ឋកិច្ចថ្មី។

យុទ្ធសាស្រ្តនេះពាក់ព័ន្ធនឹងការលើកទឹកចិត្ត ដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការផ្លាស់ប្តូរទៅជាឧស្សាហកម្មបៃតង និងឆ្លាតវៃ ទេពកោសល្យ ការអភិវឌ្ឍន៍ ក៏ដូចជាការច្នៃប្រឌិត ដើម្បីពង្រឹងឋានៈរបស់ប្រទេសនេះជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ធុរកិច្ច ពាណិជ្ជកម្ម និងភស្តុភារ។

យុទ្ធសាស្ត្រជំរុញការវិនិយោគថ្មីឆ្នាំ២០២៣ -២០២៧មានគោលបំណងជំរុញការវិនិយោគ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច របស់ប្រទេសឡើងវិញជុំវិញគោលគំនិតស្នូលចំនួនបី ការច្នៃប្រឌិត បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត។

ដោយ​មើល​ឃើញ​ពី​បរិយាកាស​ពិភពលោក​ ដែល​កំពុងមាន​ការ​ប្រឈម​ នឹងភាព​ប្រែប្រួល​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ BOI នឹង​បន្ត​នាំមុខ​ការ​ផ្លាស់​ប្តូរ​ និង​បន្ត​ជំរុញ​ការ​វិនិយោគ ​ក្នុង​វិធី​ដែល​សម្រេច​បាន​លទ្ធផល​ជាក់ស្តែង​ ដោយ​ជួយ​ដឹកនាំ​ប្រទេស​ថៃ​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេសសេដ្ឋកិច្ចថ្មី។ នេះបើយោងតាមប្រសាសន៍របស់ លោក Narit Therdsteerasukdi បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីលោកចូលកាន់តំណែងជាអគ្គលេខាធិការ BOI កាលពីថ្ងៃទី៣ខែតុលា។

ដើម្បីសម្រេចបាននូវគោលបំណងនោះBOI នឹងពង្រីកតួនាទីរបស់ខ្លួនពីអ្នកផ្សព្វផ្សាយ ដែលផ្តល់អត្ថប្រយោជន៍ពន្ធ និងមិនមែនសារពើពន្ធ ដើម្បីផ្តោតលើការក្លាយជាអ្នករួមបញ្ចូល នៃឧបករណ៍គាំទ្រការវិនិយោគ ‘អ្នកសម្របសម្រួល’ ការផ្តល់សេវា និងតំណភ្ជាប់ ដែលតភ្ជាប់ឧស្សាហកម្ម ដើម្បីបង្កើតឱកាសអាជីវកម្មកាន់តែច្រើន៕

តើលោកស៊ី ជីនភីង បន្តអនុវត្តគោលនយោបាយសូន្យកូវីដ-១៩ និងមិនធ្វើកំណែទម្រង់ទីផ្សារដើម្បីស្ដារសេដ្ឋកិច្ច?

ដោយៈ សុខុម

ហុងកុង: ទោះបីជាសេដ្ឋកិច្ចរបស់មហាយក្សចិន ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាជាច្រើន រាប់ចាប់ពីវិបត្តិអចលនទ្រព្យ រហូតដល់ភាពអត់ការងារធ្វើរបស់យុវជន។

យ៉ាងណាក្ដី ក៏លោកប្រធានាធិបតីស៊ី ជីនភីង មិនបានផ្តល់នូវគំនិតដ៏សំខាន់គួរឱ្យស្ញប់ស្ញែងណាមួយ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះឡើងវិញឡើយ អំឡុងសុន្ទរកថាបើករយៈពេល២ម៉ោងរបស់លោក ក្នុងសមាជបក្សកុម្មុយនីស្តចិន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា។

តាមការរំពឹងទុកថា មេដឹកនាំចិនរូបនេះ នឹងបន្តកាន់តំណាចអាណត្តិទី៣ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅឯសមាជបក្សរយៈពេលមួយសប្ដាហ៍​។ បញ្ហាអាទិភាពនានាដែលត្រូវបានធ្វើបទបង្ហាញ ក្នុងសមាជដែលមានសមាជិកគណបក្សជាង២.០០០នាក់ចូលរួមនេះ ក៏នឹងកំណត់មាគ៌ារបស់ប្រ​ទេសចិន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ឬយូរជាងនេះផងដែរ។

នៅក្នុងសុន្ទរកថារបស់លោក កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា លោក ស៊ី ជីនភីង បានលើកឡើងដោយទំនុកចិត្តខ្ពស់ ដោយលោកបានសង្កត់ធ្ងន់ពីភាពខ្លាំងក្លា និងឥទ្ធិពលកើនឡើងយ៉ាងសម្បើម របស់មហាយក្សចិន ក្រោ​មការដឹកនាំរបស់លោកក្នុងពេល១ទសវត្សរ៍មកនេះ។

ទន្ទឹមនេះលោកក៏បានគូសបញ្ជាក់ម្តងហើយ ម្តងទៀតផងដែរអំពីហានិភ័យ និងបញ្ហាប្រឈមដែលប្រទេសចិន ដែលត្រូវប្រឈមមុខ ដោយក្នុងនោះរួមមានទាំងវិបត្តិកូវីដ-១៩ បញ្ហាក្រុងហុងកុង និងបញ្ហាកោះតៃវ៉ាន់ ដែលលោកអះអាងថា ប្រទេសចិន បានទទួលជ័យជម្នះផងដែរ។

ទោះជាយ៉ាងណា អ្នកជំនាញមានការព្រួយបារម្ភ ដែលលោក ស៊ី ជីនភីង មិនបានផ្តល់សញ្ញាណាមួយបង្ហាញ ពីការងាកចេញពីគោលនយោ​បាយសូន្យកូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសនេះ ឬជំហរគ្រប់គ្រងដ៏តឹងរឹងរបស់ខ្លួនលើអាជីវកម្មនានា ដែលចំណុចទាំង២នេះ បានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលជាសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។

មហាយក្សចិន គឺជាសេដ្ឋកិច្ចដ៏ធំចុងក្រោយរបស់ពិភពលោក ដែលនៅតែអនុវត្តវិធានការសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងដែលមានគោលបំណងលុបបំបាត់ប្រភពចម្លង តាមរយៈការរឹតបន្តឹងតាមព្រំដែន ការធ្វើតេស្តកូវីដទ្រង់​ទ្រាយធំ ការធ្វើចត្តាឡីស័កយ៉ាងទូលំទូលាយ និងការបិទខ្ទប់ដែលមិនមានការសម្របសម្រួលបាន៕  CNN៕

មេដឹកនាំថ្មីនៃក្រុងហុងកុង គ្រោងចាប់ផ្ដើមវិនិយោគគម្រោងផ្លូវដែក និងផ្លូវហាយវ៉េធំៗដើម្បីស្ដារសេដ្ឋកិច្ច

ដោយៈ សុខុម

ហុងកុង: លោក John Lee Ka-chiu មេដឹកនាំថ្មីនៃក្រុងហុងកុង ត្រូវបានរំពឹងថា នឹងប្រកាសចាប់ផ្ដើមគម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗអំឡុងសុន្ទរកថារបស់លោកស្ដីពី គោលនយោបាយក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើតការងារថ្មីៗរាប់សែនកន្លែង។

សារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា ដោយដកស្រង់ប្រភពថា លោក John Lee Ka-chiu នឹងប្រកាសគម្រោងធំៗចំនួន៦ ដោយក្នុងនោះ៣ជាគម្រោងផ្លូវដែក ហើយ៣ទៀតជាគម្រោងផ្លូវហាយវ៉េ។

គម្រោងទាំងនោះ រួមមាន ទាំងគម្រោងផ្លូវដែកប៉ែកខាងលិចហុងក្រុង-ស៊ឹនជិន (Hong Kong-Shenzhen West Rail Link) ដែលតភ្ជាប់តំបន់ Hung Shui Kiu និង Qianhai ដែលជាតំបន់សេដ្ឋកិច្ចនៅទីក្រុងស៊ឹនជិន (Shenzhen) ផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំង មានមហិច្ឆតាប្រែក្លាយតំបន់ Qianhai ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក នៅត្រឹមឆ្នាំ២០៣៥ ជាមួយនឹងផែនការពង្រីកតំបន់សេដ្ឋកិច្ចពីនេះ ពីទំហំ១៤,៩គីឡូម៉ែត្រការ៉េ (៣.៧០៦ហិកតា) ទៅ១២០,៦គីឡូម៉ែត្រការ៉េ។

ក្រុមមន្ត្រីចិនដីគោកនិយាយថា ផែនការនេះបានផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្រុងហុងកុង ក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងបង្កើតឱកាសថ្មីៗសម្រាប់យុវជន។

ប្រភពមួយបានទម្លាយប្រាប់សារព័ត៌មាន South China Morning Post ថា គម្រោងផ្លូវដែកឆ្លងកាត់ព្រំដែននេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលហុងកុង និងក្រុងស៊ឹនជិន ដោយភាគីទាំង២ទទួលបន្ទុកចំណា​យលើការសាងសង់នៅខាងទឹកដីរបស់ខ្លួនរៀងៗខ្លួន។

ប្រភពដដែលបានបន្ថែមថា “គម្រោងនេះ នឹងត្រូវដាក់ជូនប្រឹក្សានីតិ   ប្បញ្ញត្តិក្នុងពេលឆាប់ៗនេះ មុននឹងឈានដល់ការហៅក្រុមហ៊ុនមកដេញ    ថ្លៃ”។

គម្រោងសំខាន់មួយទៀត គឺផ្លូវដែក Central Railway ដែលជាផ្លូវកាត់រវាងតំបន់ New Territories East និងតំបន់ New Territories West។

គំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលលោក John Lee Ka-chiu អាចនឹងប្រកាសក្នុងពេលជាមួយគ្នាដែរ គឺការសាងសង់ពង្រីកបន្ថែមនូវខ្សែផ្លូវដែក Tseung Kwan O Line ដែលគេរំពឹងថា នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ៕ South China Morning Post៕

ការសិក្សាថ្មីៈ ផលិតម៉ាកល្បីៗចំនួន១០បានឈានជើងចូលទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនចំនួន៦២បានពង្រីកសាខា

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមាន បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច សង្គមកាលពីចុងឆ្នាំមុនរបស់រដ្ឋាភិបាល បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មនៅកម្ពុជាបានដំណើរការដោយរលូន។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ ពិសេសអ្នកធ្វើការងារក្នុងភាពជាភ្នាក់ងារក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា និន្នាការស្វែងរកជួលហាងបើកអាជីវកម្មនានា បានកើនឡើងតាំងពីត្រីមាសទី២ដើមឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលា ឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេលពេញមួយត្រីមាសទី៣ ឆ្នាំ២០២២ មានម៉ាកផលិតផលល្បីៗ ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន១០ បានចូលមកក្នុងទីផ្សារលក់រាយ នៅក្នុងក្រុងភ្នំពេញ ខណៈពេលដែលស្លាកយីហោចំនួន៦២ ផ្សេងទៀតបានពង្រីកសាខាបន្ថែមទៀត ដូចជា H&M Cambodia The Pizza Company Adidas Starbucks Krispy Kreme ជាដើម។

អ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceបានមានប្រសាសន៍ឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានាស្វែងរកជួលផ្ទះដើម្បីបើកហាង ឬអាជីវកម្មរបស់ពួកគេមានកំនើនខ្ពស់ និងល្អប្រសើរឡើងវិញ តាំងពីពេលរដ្ឋាភិបាលបើកដំណើរការ សកម្មភាពសេដ្ឋកិច្ច​សង្គម ពិសេសវិស័យទេសចរណ៍ឡើងវិញ។

អ្នកស្រីបានបន្តថា “អ្នកស្វែងរកផ្ទះ ដើម្បីបើកហាងឬអាជីវកម្មនានា ហាក់មានភាពស្រេកឃ្លានក្នុងទីផ្សារ ពួកគាត់ហាក់ផ្តោតនិងបង្ហាញសកម្ម​ភាពគួរឲ្យរីករាយ និងសកម្ម”៕

ក្រុមហ៊ុនលំដាប់យក្សរបស់ថៃPTTត្រៀមបង្ហាញហាងកាហ្វេAmazon ថ្មីដើម្បីពង្រីកទីផ្សារF&Bរបស់ខ្លួននៅភ្នំពេញ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ស្របពេលអំណាចនៃការទិញកំពុងកើនឡើង ជាមួយនឹងកំណើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្រុមហ៊ុនPTTបាននិងកំពុងត្រៀមបង្ហាញ ហាងកាហ្វេAmazonតាមទម្រង់ថ្មី ដែលមានទំហំធំជាងមុន។

       ហាងកាហ្វេAmazonថ្មី នឹងបង្ហាញខ្លួននៅក្នុងខ័ណ្ឌទួលគោក ដែលមានទីតាំងនៅជិតនឹងផ្សារទំនើបTK Avanue ដោយបច្ចុប្បន្នក្រុមហ៊ុនPTTកំពុងជួលដី នៅលើផ្លូវកែងមួយរយៈពេល១០ឆ្នាំ ដើម្បីបង្ហាញពីហាងកាហ្វេទម្រង់និងរូបរាងថ្មីរបស់ខ្លួន។

យោងតាមប្រភពព៌តមាន ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះនៅប្រទេសថៃ  ដែលបាននិយាយក្នុងលក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ហាងថ្មីនេះបាននិងកំពុងពង្រីកវត្តមាន នៅប្រទេសថៃផងដែរ ដោយហាងថ្មីនេះ មានទំហំធំជាងហាងកាហ្វេAmazon ធម្មតានាពេលបច្ចុប្បន្ននេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ហាងថ្មីនេះ នឹងមិនត្រឹមតែផ្តោតលើកាហ្វេដូចហាងបច្ចុប្បន្ននេះនោះទេ ប៉ុន្តែហាងថ្មីនេះនឹងផ្តោតលើអាហារ ភេសជ្ជៈសម្បូរបែបជាងមុន និងក្លាយជាកន្លែង ដែលអាចឲ្យអ្នកធុរកិច្ចនានាអាចអង្គុយ និងជជែកពីការងារបាន។

ក្រុមហ៊ុនPTT បាននិងកំពុងត្រៀមចចាទិញដីទំហំ៣ហិកតា ដើម្បីបង្កើតការិយាល័យកណ្តាល នៅរាជធានីភ្នំពេញហើយ ប៉ុន្តែប្រភពខាងលើបានបដិសេធមិនទាន់បង្ហាញទីតាំងនៅឡើយ។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុនដ៏ធំនេះបាន និងកំពុងត្រៀមបោះទុនប្រមាណ១០០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការប្រកួតប្រជែង និងវិនិយោគជាមួយដៃគូសំខាន់ៗរបស់ពួកគេ ដូចជាហាង7-Elevan, Jeffery ដើម។

បច្ចុប្ប​ន្ននេះក្រុមហ៊ុនលក់រាយធំៗជាច្រើន បាននិងកំពុងពង្រីកនិងចាប់យកចំណែកទីផ្សារនៅកម្ពុជាយ៉ាងច្រើន ដូចជា ផ្សារបោះដុំនិងលក់រាយ MaKRO, Big C, 7-Elevanជាដើម៕

 

តើសុខភាពក្នុងឧស្សាហកម្មអចលនទ្រព្យកម្ពុជាមានសភាពបែបណា ក្រោយរងវិបត្តិផ្ទួនៗ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅពេលនិយាយពីវិស័យអចលនទ្រព្យ ផ្នែកជាច្រើនបានរងផលប៉ះពាល់ ដោយសារវិបត្តិផ្ទួនៗគ្នានៃជំងឺកូវីដ១៩ និងសង្រ្គាមរវាងរស្ស៊ី និងអ៊ុយក្រែន។

ប៉ុន្តែស្ថិតក្នុងវិបត្តិ និងឱកាសកំពូងកើតឡើង និងកត្តាដែលនឹងជម្រុញវិស័យនេះរីកចម្រើននាពេលអនាគត អ្នកជំនាញលំដាប់អន្តរជាតិនៅកម្ពុជាបានមើលឃើញផ្នែកមួយចំនួន នៅតែបន្តរក្សាកំណើនរ៉ឹងមាំនាពេលអនាគត។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia និងជាសមាជិកគណៈកម្មការវាយតម្លៃ ពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុ​ភាពនៅអាស៊ីនៃក្រុមហ៊ុនProperty Guruបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាមានភាពរីកចម្រើនខ្លាំងណាស់ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី ហើយកត្តាដែលធ្វើឲ្យយើងរីកចម្រើនបន្ថែ​ម គឺការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

អ្នកស្រីបន្តថា “ការប្រកួតប្រជែងរបស់អ្នកអភិវឌ្ឍន៍ ដែលពីមុនគាត់មិនសូវខ្វល់ពីការឌីសាញ និងគុណភាពអាគារនោះទេ ប៉ុន្តែរយៈពេលពីរឆ្នាំ​ចុងក្រោយ នៅពេលទីផ្សារធ្លាក់ចុះ គឺការប្រកួតប្រជែងមានសភាពខ្លាំងក្លាមែនទែន”។ អ្នកស្រីបន្តថា “ពេលនេះ ជាពេលវេលាដែលល្អ ព្រោះវាបង្ហាញឲ្យយើងឃើញថា តើអ្នកណាជាអ្នកមានភាពរ៉ឹងមាំក្នុងវិស័យនេះ និងជាអ្នកអភិវឌ្ឍន៍ល្អពិតប្រាកដ”។

អ្នកស្រីអាន សុធីតាបានបន្តថា អ្វីដែលសំខាន់នាពេលនេះ គឺបង្ហាញថា អ្នកអភិវឌ្ឍន៍ណានៅតែឈរជើងរ៉ឹងមាំ មានលំហូរទុនរ៉ឹងមាំ និងអាច​បញ្ចប់គំរោងរបស់ពួកគេបាន។ អ្នកស្រីបន្តថា ទោះបីសេដ្ឋកិច្ចមានការធ្លាក់ចុះ ប៉ុន្តែយើងអាចមើលឃើញចំណុចវិជ្ជមាន នៅក្នុងទីផ្សារអចលនទ្រព្យ។

ចំណែក លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ដែលបាននិងកំពុងអភិវឌ្ឍន៍៍បុរីវិមាន សំណាងបានមានប្រសាសន៍ថា នៅក្នុងវិបត្តិជំងឺកូវីដ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្រុមហ៊ុនដែលមានប្រភពទុនគ្រប់គ្រាន់ បុរីដែលមានប្រភពទុនរ៉ឹងមាំ នៅតែដំណើរការលក់បានធម្មតា មិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ឡើយ។

លោកបន្តថា “នៅក្នុងវិបត្តិបែបនេះ វាបង្ហាញថាអ្នកណាខ្លាំងពិតប្រា​កដនៅក្នុងទីផ្សារ ហើយខ្ញុំតែងតែវិនិយោគនៅពេលគេគិតថាមានបញ្ហា ព្រោះនៅពេលគេគ្រប់គ្នាមិនធ្វើ ខ្ញុំធ្វើនៅពេលមានបញ្ហានោះជាឱកាសចំណេញបានប្រាក់ច្រើន”។ លោកឧកញ៉ាបន្តថា “នៅពេលគេគិតថាមានផលចំណេ​ញច្រើន ឱកាសច្រើន ខ្ញុំមិនធ្វើច្រើននោះទេ ព្រោះជាពេលដែល​មានផលចំណេញតិច”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ការរីកចម្រើនក្នុងវិស័យនេះ នឹងបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត ប៉ុន្តែបើសួរថាគួរវិនិយោគលើផ្នែកអ្វីក្នុងវិស័យនេះ វាអាស្រ័យលើបុគ្គលនោះមានធនធានកម្រិតណា មានបទពិសិធន៍កម្រិតណា ឬជាអ្នកទើបចាប់ផ្តើមអភិវឌ្ឍន៍។ ហេតុនេះពួកគេគួរសិក្សានិងថ្លឹងថ្លែងពីអ្វីដែលពួកគេមាន និងបទពិសោធន៍ សមត្ថភាពរបស់ខ្លួន៕

អ្នកជំនាញៈ តម្លៃដីធ្លីនៅរាជធានីមានកំនើនចន្លោះពី៥ទៅ១០ភាគរយ ក្នុងអំឡុងវិបត្តិកូវីដ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅកម្ពុជា បានក្លាយជាប្រភពនៃការកប្រាក់ចំណេញ និងមានប្រជាប្រិយភាពខ្ពស់ជាងគេ។

តើហេតុអ្វីបានជាផ្នែកមួយនេះ នៃផ្នែកជាច្រើនទៀតក្នុងវិស័យអចល​នវត្ថុនៅតែមានភាពពេញនិយម? អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia និងជាសមាជិកនៃគណៈកម្មការវាយតម្លៃពានរង្វាន់អចលនទ្រព្យProperty Guruបានមានប្រសាសន៍ឲ្យដឹងកាលពីស ប្តាហ៍មុនថា វិស័យដីធ្លីនៅតែមានភាពរ៉ឹងមាំ និងរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការវិនិយោគលើវិស័យនេះ មានតម្រូវការខ្ពស់ពីអ្នកវិនិយោគក្នុងស្រុក។

អ្នកស្រីបន្តថា “ការទិញ លក់ដីធ្លីភាគច្រើនផ្តោតលើជនជាតិខ្មែរ ប៉ុន្តែបើនិយាយពីកំនើនគឺមានចន្លោះពី១០ ទៅ១២ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ”។ អ្នកស្រីបន្តថា “នាអំឡុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានវិបត្តិក្តី ប៉ុន្តែតម្លៃដីធ្លីបានកើនឡើងក្នុងរង្វង់៥ភាគរយ ទោះបីជាមានកំនើនទាបក្តី ប៉ុន្តែនៅតែជាចំណុចវិជ្ជមាន”។

អ្នកស្រីអាន សុធីតាបានបន្តថា កំនើនតម្លៃដីធ្លី គឺដោយសារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឡើងគ្រប់ទីកន្លែងក្នុងរាជធានី និងតាមបណ្តាខេត្តសំខាន់ៗ។

អ្នកស្រីបន្តថា “ទោះបីសេដ្ឋកិច្ចមានបញ្ហាប្រឈមក្តី ប៉ុន្តែតម្លៃដីធ្លីបានកើនចន្លោះពី៥ទៅ១០ភាគរយ នៅតាមតំបន់ជាយក្រុង ដែលមានការចាប់អារម្មណ៍ពីការវិនិយោគពីអ្នកជំនួញអន្តរជាតិ និងការពង្រីកហេដ្ឋារចនាស ម្ព័ន្ឋរបស់រដ្ឋាភិបាលឥតឈប់ឈរ”៕

Rail projects sped up to reduce costs

The government is accelerating the construction of the second phase of the Thai-Chinese high-speed rail linking Nakhon Ratchasima to Nong Khai and the double-track rail route linking Khon Kaen to Nong Khai worth a combined 330 billion baht as it aims to reduce logistics costs to 11% of GDP by 2027 from 13.8% in 2021.

 

According to Danucha Pichayanan, secretary-general of the National Economic and Social Development Council (NESDC), the meeting of the committee handling logistics development chaired by Deputy Prime Minister Supattanapong Punmeechaow on Oct 10 agreed the two rail development projects need to be sped up to help reduce logistics costs.

 

The Transport Ministry is likely to propose action to the cabinet for approval soon, he said. The second phase of the Thai-Chinese high-speed train project, stretching 356 kilometres from Nakhon Ratchasima to Nong Khai, is worth 300 billion baht, while the 167km double-track route linking Khon Kaen to Nong Khai is worth 29.7 billion baht.

 

The Nakhon Ratchasima-Nong Khai route provides a connection for trains travelling from Thailand to Laos and onward to Kunming in China. Having already passed an environmental impact assessment, the second phase is expected to be completed about 3-4 years after the first phase, or between 2029 and 2030.

 

Details of the joint investment in the new bridge will be discussed later with officials from Laos and China.In a related development, he said the committee also approved a draft of the fourth national logistics development plan (2023-27), which aims for Thailand to become the gateway to the region; e-commerce connectivity; and digital connection development and business capability enhancement of Thai entrepreneurs.

The new plan is expected to reduce logistics costs from 13.8% of GDP in 2021 to 11% before the end of the 13th national economic and social development plan (2023-27).

 

According to Mr Danucha, thanks to the economic recovery, the government’s myriad stimulus measures, a rebound in tourism and strong exports, logistics costs are expected to improve, accounting for 12.9-13.3% of GDP in 2022.

 

Source: Bangkok Post

ត្រឹម២សប្ដាហ៍ក្នុងខែតុលា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៧មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់នៃសេដ្ឋកិច្ចសកល ប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ជាពិសេសការវិនិយោគឧស្សាហកម្ម។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍ទី២នៃខែតុលា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន៧ ដែលមានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយ ជាបន្តបន្ទាប់ ក្នុងសប្ដាហ៍ទី២ នៃខែតុលានេះ មានគម្រោងចំនួន៧ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីអនុញ្ញាតឱ្យវិនិយោគជាផ្លូវការ ក្នុងចំណោមគម្រោងទាំងនោះ ភាគច្រើនជាគម្រោងរោងចក្រឧស្សាហកម្ម។

សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៣ ដែលមានទឹកប្រាក់ជិត២០លានដុល្លារអាមេរិក ខេត្តតាកែវមាន១គម្រោង មានទឹកប្រាក់៥,២លានដុល្លារអាមេរិក ខេត្តកណ្ដាលមាន១គម្រោង មានទឹកប្រាក់៥,៥លានដុល្លារ ខេត្តកំពង់ស្ពឺមាន១គម្រោង មានទឹកប្រាក់៥,៨លានដុល្លារនិងរាជធានីភ្នំពេញ មានទឹកប្រាក់៥,១លានដុល្លារអាមេរិក។

ការអនុម័តគម្រោងរោងចក្រ ជាបន្តបន្ទាប់នេះ បានជំរុញឱ្យតម្រូវការដីធ្លី នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មរោងចក្រ មានកំណើនកាន់តែច្រើនឡើង និងធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងទៅតាមតម្រូវការនោះដែរ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងឱ្យដឹងនៅថ្ងៃទី១៧ ខែតុលានេះថា ចាប់តាំងពីរាជរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឃើញថា វិនិយោគិនចាប់ផ្ដើមសម្លឹងមើលលើការវិនិយោគក្នុងខេត្តស្វាយរៀងច្រើន ជាពិសេស នៅក្នុងក្រុងបាវិត។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះ គម្រោងសាងសង់ ដែលបានជាប់គាំងនៅខេត្តស្វាយរៀង មានការចាប់ផ្ដើមសាងសង់ឡើងវិញជាបន្តបន្ទាប់ផងដែរ ដែលជាសញ្ញាវិជ្ជមានសម្រាប់គម្រោងនានា  និងការទាក់ទាញការវិនិយោគថ្មីៗទៀតផង។

លោកក៏រំពឹងថា តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគបន្តទៀត និងអាចផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង និងបណ្ដាខេត្តជាប់នឹងខេត្តស្វាយរៀងផងដែរ៕

ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាជំរុញលំហូរភ្ញៀវទេសចរទៅកាន់ខេត្តជាប់មាត់សមុទ្រកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវបានបើកដំណើរការកាលពីដើមខែតុលា បាននាំមកនូវលំហូរទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ មកកាន់ខេត្តជាប់មាត់សមុទ្រ រួមទាំងខេត្តព្រះសីហនុផងដែរ។

គម្រោង ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ និងស្ពានចិនមួយនេះមានតម្លៃ២ពាន់លានដុល្លារ តភ្ជាប់ពីរាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដែលជារឿងល្អមួយ សម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ព្រោះមានមនុស្សជាច្រើន។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១២៥.០០០នាក់ បានមកលេងខេត្តព្រះសីហនុ នាចុងសប្តាហ៍នេះ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានកើតឡើង បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការរយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ដោយឥតគិតថ្លៃ។

លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លូវល្បឿនលឿនគឺជាគម្រោងដ៏ធំបំផុតមួយ ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ រវាងប្រទេសកម្ពុជានិងចិន។

លោកបានប្រាប់សារពត៌មាន Xinhua ថា ផ្លូវល្បឿនលឿននេះនឹងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយសារតែផ្លូវនេះបានតភ្ជាប់រវាងរាជធានី និងកំពង់ផែទឹកជ្រៅអន្តរជាតិ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ សម្រាប់បម្រើទាំងសេដ្ឋកិច្ច និងទេសចរណ៍ ដោយសារវាជួយសម្រួលការកកស្ទះចរាចរណ៍ ចំណេញពេលវេលាធ្វើដំណើរ និងកាត់បន្ថយថ្លៃដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះថា យានជំនិះប្រមាណ២០ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងគេបង្អស់របស់កម្ពុជា ចាប់តាំងពីត្រូវបានបើកឱ្យសាធារណជនប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ កាលពីថ្ងៃទី១ខែតុលា៕