គម្រោងអគារ Picasso City Garden ប្រកាសបញ្ចប់ជាស្ថាពរនិងដាក់ដំណើរការគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីតានស្តនក្រោមអធិបតីលោកបណ្ឌិត ហ៊ុន ម៉ាណែត

ដោយ៖ សហការី

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមប្រារព្ធពិធីបញ្ចប់ជាស្ថាពរ នៃគម្រោង Picasso City Garden ក្នុងនោះនឹងមានការបើកដំណើការគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីតានស្តូនផងដែរ​។

ព្រឹត្តិការណ៍ដ៏ធំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ទីតាន ស្តូន គ្រុប ធ្វើការប្រកាសផងដែរទៅលើផែនការអាជីវកម្ម និង គម្រោងថ្មីៗ ដែលក្រុមហ៊ុនទីតាន ស្តូនមាន ដើម្បីពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ទីតាន ស្តូនគ្រុបប្រារព្ធពិធីបញ្ចប់ជាស្ថាពរ នៃគម្រោង Picasso City Gardenនិងការបើកដំណើរការ នៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស។ ថ្ងៃនេះនៅទីតាំង Picasso City Garden ដើម្បីអបអរការបញ្ចប់នៃវិមាន Picasso តែមួយគត់នៅអាស៊ី និងដើម្បីប្រកាសការសម្ពោធជាផ្លូវការនៃគម្រោងតំបន់តំបន់សេដ្ឋកិច្ចពិសេស Titan Stone ដែលបានគ្រោងទុកជាយូរមកហើយ។

ភ្ញៀវកិត្តិយស និងដៃគូសហការណ៍ជាច្រើនបានចូលរួមក្នុងពិធីនេះ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក៏បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូ ដើម្បីអបអរសាទរការបញ្ចប់គម្រោងនេះផងដែរ។

លោកបណ្ឌិតបង្ហាញមានសុទិដ្ឋិនិយមចំពោះ គម្រោងវិនិយោគវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Titan Stone ហើយលោកបានបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះការបន្តការវិនិយោគរបស់ Titan Stone Group នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងលោកជំទាវ កេត រ៉ាឌី ក៏បានចូលរួមក្នុងពិធីនេះ ដើម្បីអបអរការបញ្ចប់ជាស្ថាពរនៃគម្រោង Picasso City Garden ផងដែរ។ លោកជឿជាក់ថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ហើយដំណើរការសេដ្ឋកិច្ចនឹងវិលទៅរកស្ថានភាពប្រសើរ ដូចមុនពេលមានជម្ងឺរាតត្បាត ក្នុងពេលឆាប់ៗនេះ។

 

 

ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវគុណភាព និងស្តង់ដារនៃការរស់នៅដូចលំនៅដ្ឋានប្រណិត នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រុមហ៊ុន Titan Stone Group បានវិនិយោគទឹកប្រាក់ចំនួន ៥១ លានដុល្លារអាមេរិកនៅក្នុង គម្រោង Picasso City Garden ដែលជាលំនៅដ្ឋានប្រណិតលំដាប់កំពូល។ ទីតានស្តូន គ្រុប ទទួលបានការអនុញ្ញាតជាផ្លូវការពី Picasso Group ដើម្បីនាំយកសិល្បៈPicasso មករួមបញ្ចូលក្នុងការរចនារបស់អាគារទាំងមូល ក៏ដូចជាមកកាន់ប្រទេសកម្ពុជា។ ខុនដូលំដាប់កំពូលនេះ រួមបញ្ចូលគ្នានូវសោភ័ណភាពរបស់ Picasso ដែលធ្វើអោយ Picasso City Garden ក្លាយជាកន្លែងស្នាក់នៅក្នុងពិភពសិល្បៈ ពីផ្នែកខាងក្រៅ និងខាងក្នុង។ អ្នកនឹងមានអារម្មណ៍ដូចបានរស់នៅ ក្នុងវិមានសិល្បៈ រាល់ពេលត្រលប់មកផ្ទះ។

 

ដោយមានការសំរិតសំរាំងលើបច្ចេកវិទ្យាសុវត្ថិភាព បច្ចេកវិទ្យាខ្ពស់បំផុតត្រូវបានប្រើប្រាស់ ដូចជាជញ្ជាំង ដ្យាក្រាម វិធីសាស្រ្តសាងសង់ដូចគ្នា Dubai Burj Al Arab Hotel ការចាក់គ្រឹះក្រោមដីជម្រៅ៣ម៉ែត្រចូលទៅក្នុងថ្ម និងស្ដង់ដារពង្រឹងគុណភាពខ្ពស់ដែលប្រទេសអឺរ៉ុប និងអាមេរិកប្រើវប្រាស់ផងដែរ។

 

 

ដើម្បីការពារជំងឺរាតត្បាត ក្នុងបរិយាកាសរស់នៅ ឬកន្លែងធ្វើការ Picasso City Garden ត្រូវបានសាងសង់ជាលំនៅដ្ឋានការពារជំងឺរាតត្បាត ដែលមានផែនការធំៗចំនួនប្រាំពីរ ការការពាររាល់ពេលចេញចូល ការសម្លាប់មេរោគក្នុងទីសាធារណៈ ការបន្សុទ្ធខ្យល់ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារ: ប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្កាការរាតត្បាត។ គោលបំណងនៃការវិនិយោគធនធានជាច្រើន ដើម្បីផ្តល់នូវកន្លែងរស់នៅប្រកបដោយគុណភាព ជាមួយនឹងសោភ័ណ្ឌភាព សុវត្ថិភាព និងការការពារជំងឺរាតត្បាត ក៏ដូចជាលំនៅដ្ឋាន ដែលអាចរស់នៅបានយូរអង្វែង។

 

 

ក្រោមការរីករាលដាលនៃមេរោគនេះ ដោយសារមានការគាំទ្រ និងការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល អតិថិជន ដៃគូសហការណ៍ និងវិស័យផ្សេងៗទៀត ទីបំផុតយើងបានជម្នះការលំបាកដែលកើតមានឡើងដូចជា កង្វះខាតវត្ថុធាតុដើម និងកម្មករ។

Picasso City Garden នៅទីបំផុតអាចនៅបង្ហាញចំពោះមុខមនុស្សគ្រប់គ្នា ហើយក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងយ៉ាងតិចប៉ផុតដែលបានបញ្ចប់ក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ការបញ្ចប់គម្រោងនេះ មិនត្រឹមតែតំណាងឱ្យការកែលម្អកម្រិតផ្ទះប្រណិតក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាមួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ទទួលបានពានរង្វាន់បី និងការទទួលស្គាល់ពី Cambodia Real Estate Awards

ឆ្នាំនេះ Picasso City Garden ត្រូវបានទទួលស្គាល់ដោយ Cambodia Real Estate Awards ដែលជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតនៅក្នុងប្រទេសកម្ពុជា និងបានឈ្នះពានរង្វាន់ចំនួនបីរួមមាន Serviced Apartment of the year, Premium Condominium of the year និង Condominium Design of the year ។

Picasso City Garden ទទួលបានពានរង្វាន់បីពី Cambodia Real Estate Awards ទីផ្សារមានការគាំទ្រយ៉ាងខ្លាំង ហើយ Titan Stone Life Insurance ផ្តល់គោលការណ៍ធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដើម្បីអបអរ។

ក្រៅពីទទួលបានការទទួលស្គាល់ពីវិជ្ជាជីវៈគ្រប់គ្រង Picasso City Garden ក៏ទទួលបានការគាំទ្រពីទីផ្សារផងដែរ។ បច្ចុប្បន្ននេះ អត្រានៃការជួលយូនីតមានរហូតដល់៧០% ដោយមិនរាប់បញ្ចូលយូនីត ដែលកាន់កាប់ដោយម្ចាស់ផ្ទះផ្ទាល់។

អ្នកជួលភាគច្រើនគឺជាម្ចាស់សាជីវកម្ម ឬជានាយកប្រតិបត្តិនៃធនាគារឬក្រុមហ៊ុនផ្សេងៗនិងបុគ្គលិកស្ថានទូត។ Picasso City Garden ផ្តល់នូវសេវាកម្មអចលនទ្រព្យលំដាប់ផ្កាយប្រាំមួយដើម្បីបំពេញតម្រូវការរបស់អ្នករស់នៅជាមួយនឹងគុណភាពខ្ពស់នៃការរស់នៅ។ ដើម្បីអបអរសាទរការបញ្ចប់នៃ Picasso City Garden ក្រុមហ៊ុន Titan Stone Life Insurance ដែលជាក្រុមហ៊ុនចំណុះរបស់ក្រុមហ៊ុន Titan Stone Group ផ្តល់គោលការណ៍ធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដល់ម្ចាស់ផ្ទះថ្មី និងចាស់ទាំងអស់នៃគម្រោងនេះ។

Titan Stone Group សូមអរគុណចំពោះការគាំទ្រ និងប្រកាសការបើកដំណើរការគម្រោងតំបន់សេដ្ឋកិច្ចពិសេស

លោក Darren Teng អគ្គនាយកក្រុមហ៊ុន Titan Stone Group និងជាប្រធានក្រុមហ៊ុន Global Titan Stone Real Estate Company limited និងក្រុមហ៊ុន Picasso City Garden Development Co., Ltd បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមកធ្វើជាសាក្សីក្នុងឱកាសដ៏រុងរឿងរបស់ Picasso City Garden និងការគាំទ្រដល់ដៃគូរបស់យើងទាំងអស់ដើម្បីអនុញ្ញាតឱ្យយើងរក្សាជំហររឹងមាំក្នុងការប្រឈមមុខនឹងការលំបាកនិងឆ្ពោះទៅមុខដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពដល់សាធារណៈជន។

នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ យើងកំពុងរៀបចំគម្រោងថ្មីចំនួនពីរគឺ Picasso City Garden IIនិងអាផាតមិនលំដាប់ខ្ពស់ដែលសហការជាមួយសណ្ឋាគារម៉ាកល្បី។ យើងក៏បានចាប់ផ្តើមរៀបចំសម្រាប់ការចុះបញ្ជីអចលនទ្រព្យ Titan Stone នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីភ្ជាប់ជាមួយទីផ្សារហិរញ្ញវត្ថុ និងរីកចម្រើនជាមួយគ្នា។ លើសពីនេះទៀត ដោយមើលឃើញពីតម្រូវការនៃការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone (Titan Stone SEZ) ដែលបានគ្រោងទុកជាយូរមកហើយត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ។ Titan Stone Group នឹងប្រើប្រាស់ធនធានវិនិយោគផ្ទាល់ខ្លួន ដើម្បីទាក់ទាញនឹងណែនាំសហគ្រាសនិងអ្នកផ្គត់ផ្គង់ឈានមុខគេលំដាប់អន្តរជាតិ មកសហការណ៍ចូលរួមក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

ទីតាន ស្តូនគ្រុបសង្ឃឹមថានឹងបង្កើនឱកាសការងារក្នុងស្រុកតាមរយៈការផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់នេះ និងលើកកំពស់កម្លាំងផលិតកម្មនៅកម្ពុជា ដើម្បីជួយឧស្សាហកម្មកម្ពុជាផ្លាស់ប្តូរពីកសិកម្ម ឬឧស្សាហកម្មធុនស្រាលទៅជាឧស្សាហកម្មកាន់តែរីកចំរើនបន្ថែម ។

ការយល់ឃើញអំពីសក្ដានុពលរបស់កម្ពុជា និងបន្តបណ្តុះទេពកោសល្យក្នុងស្រុក និងជួយដល់ប្រជាជនទន់ខ្សោយ។

លោក Wayne Yeh ប្រធានក្រុមហ៊ុន Titan Stone Group ក៏បានសម្តែងផងដែរថា កាលពីប្រាំឆ្នាំមុន Titan Stone Group បានចូលមកប្រទេសកម្ពុជាដោយសារតែមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា។ប្រាំឆ្នាំបានកន្លងផុតទៅហើយ ហើយលទ្ធផលសេដ្ឋកិច្ច និងសក្តានុពលនាពេលអនាគតរបស់កម្ពុជាត្រូវបានបង្ហាញឱ្យយើងឃើញថា យើងបានសម្រេចចិត្តត្រឹមត្រូវនៅពេលនោះ ។

បន្ថែមពីលើអាជីវកម្មអចលនទ្រព្យដែលមានស្រាប់របស់យើង និង Titan Stone Life Insurance គ្រុបនៅតែបន្តស្វែងរកការវិនិយោគចម្រុះ ដែលមួយនៅក្នុងចំណោមនោះគឺ Titan Stone SEZ ។ យើងក៏ចូលរួមចំណែកយ៉ាងសកម្មដល់សង្គមដោយការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ការបរិច្ចាគ ការឧបត្ថម្ភសម្ភារៈកីឡា កម្មវិធីសុន្ទរកថារបស់សាលា និងកម្មវិធីផ្សេងៗជាច្រើនទៀត។ តាមរយៈការជួយជនក្រីក្រ និងបណ្តុះទេពកោសល្យធនធានមនុស្សក្នុងស្រុក យើងសង្ឃឹមថានឹងធ្វើឱ្យសង្គមកាន់តែប្រសើរឡើង។

ការបន្តចាក់ឬសក្នុងសេដ្ឋកិច្ចកម្ពុជា និងបង្កើតអនាគតដ៏ត្រចះត្រចង់ជាមួយប្រទេសកម្ពុជា

ការបញ្ចប់ Picasso City Garden និងការបើកដំណើរការ Titan Stone SEZ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ Titan Stone Group នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការបើកដំណើរការគម្រោងនៃ Titan Stone SEZ គម្រោងការចុះបញ្ជីអចលនទ្រព្យ Titan Stone និងការរៀបចំគម្រោងអចលនទ្រព្យថ្មីចំនួនពីរផ្សេងទៀត ក្រុមហ៊ុន Titan Stone Group នឺងបន្តធ្វើឱ្យទំនាក់ទំនងក្នុងតំបន់របស់ខ្លួនកាន់តែស៊ីជម្រៅ និងជាស្ពាន រវាងសហគ្រាសអន្តរជាតិនិងកម្ពុជាដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ខ្លួន និងតភ្ជាប់ជាមួយសហគមន៍អន្តរជាតិ។ Titan Stone Group នឹងបន្តចែករំលែក និងបង្កើតអនាគតដ៏ត្រចះត្រចង់ជាមួយប្រទេសកម្ពុជា។

អំពី Titan Stone Group

ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស ការធានារ៉ាប់រងលើអាយុជីវិត ការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 19 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com

 

 

 

China GDP data to show sharp slowdown in Q2, tepid recovery in June

BEIJING: China is expected to report a sharp slowdown in economic growth in the second quarter after widespread COVID-19 lockdowns jolted factories and consumers, although activity in June may have perked up.

 

Data on Friday (Jul 15) is expected to show gross domestic product (GDP) grew 1 per cent in April to June from a year earlier, a Reuters poll showed, slowing from the first quarter’s 4.8 per cent pace.

The expected growth would be the weakest since a steep 6.9 per cent slump in the first quarter of 2020, when an outbreak of COVID-19 in the central city of Wuhan, first detected in late 2019, turned into a full blown epidemic.

 

On a quarterly basis, GDP is forecast to have contracted 1.5 per cent in the second quarter, versus growth of 1.3 per cent in January to March, the poll showed.

 

“The worst of the downturn is over. But recovery in the second half is unlikely to be too strong,” Nathan Chow, senior economist at DBS Bank in Singapore, said in a note.

 

“Anemic consumption remains the most daunting challenge owing to labor market strains because sporadic lockdowns have resulted in pay cuts and a hiring freeze.”

 

The government is due to release second quarter GDP data, along with June activity data, on Friday at 2am GMT (10am Singapore time).

Data released for June so far point to a bumpy road ahead for the economy, with exports rebounding with the lifting of COVID-19 lockdowns but a sharp slowdown in imports signalling tepid domestic demand.

 

Some smaller Chinese cities have had to impose COVID-19 lockdowns in recent weeks amid sporadic virus flare-ups, while the property market remains weak and the global outlook is darkening.

 

Still, activity data for June is expected to show some improvement, as the government has rolled out a raft of policy measures, cutting taxes for businesses and channeling more money into big-ticket infrastructure projects.

 

Industrial output likely grew 4.1 per cent in June from a year earlier, picking up from 0.7 per cent in May, while retail sales, a gauge of consumption which has been lagging since COVID-19 first hit, likely levelled off in June after falling 6.7 per cent in May.

 

Fixed-asset investment may have expanded 6.0 per cent in the first half, easing from 6.2 per cent in the first five months, even as the government ramps up infrastructure spending to drive growth.

 

Full or partial lockdowns were imposed in major Chinese cities from March through May, including the financial and commerce hub of Shanghai.

 

The Reuters poll forecast China’s growth to slow to 4.0 per cent in 2022, far below the official growth target of around 5.5 per cent.

 

The central bank on Wednesday pledged to keep liquidity reasonably ample and lower funding costs, foreseeing a temporary rise in the overall level of debt amid efforts to revive the economy.

 

Analysts believe room for the central bank to ease policy further could be limited by worries about capital outflows, as the US Federal Reserve aggressively raises interest rates to fight soaring inflation.

 

China’s rising consumer prices, while not as hot as elsewhere, also may add to constraints on monetary policy easing. Many analysts expect consumer inflation to pick up and surpass 3 per cent in the coming months, but the whole year average level will still be within the annual target of around 3 per cent.

 

“China’s recovery will likely continue amid global recession fears but inflation may increasingly become a source of concern. Without an imminent exit from zero-COVID, infrastructure investment will likely act as a key growth driver,” analysts at Citi said.

 

Source: Reuters/fh

ការស្ទាបស្ទង់: GDPរបស់មហាយក្សចិនសំយ៉ុងក្បាកចុះខ្លាំងក្នុង ត្រីមាសទី២ក្នុងឆ្នាំនេះ

ដោយៈ សុខុម

ប៉េកាំង: ការស្ទាបស្ទង់បង្ហាញថា ផលទុនជាតិសរុប (GDP) របស់មហាយក្សចិន បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំងក្នុងត្រីមាសទី២ ឆ្នាំ២០២២ នេះ បន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លាំងដល់រោងចក្រនានា និងអ្នកប្រើប្រាស់ ទោះជាសកម្មភាពក្នុងខែមិថុនា ប្រហែលជាកើនឡើងក្ដី។

ការស្ទាបស្ទង់ដោយទីភ្នាក់ងារពត៌មាន Reuter បង្ហាញថា ទិន្នន័យនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា នេះនឹងបង្ហាញពីកំណើន GDP ១%ក្នុងខែមេសា ដល់ខែមិថុនា បើធៀបនឹងកំណើន៤,៨%ក្នុងត្រីមាសទី១។

នេះជាកំណើនទាបបំផុត ចាប់តាំងពីការធ្លាក់ចុះយ៉ាងខ្លាំង ដល់ទៅ៦,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ជាពេលវីរុសកូវីដ-១៩ នៅទីក្រុងអ៊ូហាន (Wuhan) នាភាគកណ្ដាលប្រទេសចិន ដែលត្រូវបានរកឃើញដំបូងគេបង្អស់នៅចុងឆ្នាំ២០១៩ បានផ្ទុះពេញទំហឹង និងក្រោយមករាលដាលពាសពេញពិភពលោក យ៉ាងឆាប់រហ័សមកទល់ពេលនេះ។

ការស្ទាបស្ទង់នេះបង្ហាញថា GDP ប្រចាំត្រីមាសបានធ្លាក់ចុះ១,៥%ក្នុងត្រីមាសទី២ ខណៈត្រីមាសទី១ ពីខែមករា ដល់ខែមីនា សម្រេចបានកំណើន១,៣%។

លោក Nathan Chow អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ នៅធនាគារ DBS Bank ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា “ការធ្លាក់ចុះដ៏អាក្រក់បំផុតបានបញ្ចប់ហើយ។ ប៉ុន្តែការស្ទុះងើបឡើងវិញក្នុងឆមាសទី២ ទំនងជាតិចតួចណាស់”។

រដ្ឋាភិបាលក្រុងប៉េកាំង គ្រោងនឹងចេញផ្សាយទិន្នន័យ GDP ត្រីមាសទី២ រួមជាមួយនឹងទិន្នន័យសកម្មភាពខែមិថុនា នៅថ្ងៃសុក្រទី១៥ ខែកក្កដា នេះ៕ Reuters៕

អ្នកជំនាញៈ កំណើនអត្រានគរូបនីយកម្មជំរុញតំបន់ជាយក្រុងភ្នំពេញ ឱ្យមានសក្តានុពលកាន់តែខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីធ្លីនៅក្នុងតំបន់ជាយរាជធានីភ្នំពេញ មានកំណើនឥតឈប់ឈរ ជំរុញដោយតម្រូវការសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ ដែលបណ្តាលមកពីលំហូរ នៃប្រជាជនមកកាន់ទីក្រុង និងអត្រានគរូបនីយកម្មមានការកើនឡើង។

តាមរយៈការសិក្សា អ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា វិស័យដីធ្លីនៅតាមតំបន់ជាយក្រុងភ្នំពេញ នឹងនៅបន្តមានកំណើនខ្ពស់ ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅបន្តដំណើរការល្អប្រសើរ រួមផ្សំនឹងតម្រូវការរបស់ប្រជាជន ដែលមានកំណើនខ្ពស់ ហូរចូលមកកាន់ទីក្រុងក្នុងមួយឆ្នាំៗ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីធ្វើបទបង្ហាញពីរបាយការ​ណ៍បច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជា កាលពីសប្តាហ៍មុនថា ការវិនិយោគលើដីធ្លី នៅក្នុងនិងជុំវិញក្រុងភ្នំពេញ ក្នុងរយៈពេល៥ទៅ១០ឆ្នាំចុងក្រោយនេះ បានជំរុញតម្លៃដីធ្លីឱ្យមានកំណើនឥតឈប់ឈរ។

អ្នកនាងបន្តដឹងថា “យ៉ាងណាក្តី គិតចាប់ពីឆ្នាំ២០២០មកទល់បច្ចុប្បន្ន តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះនៃជាយក្រុងភ្នំពេញ ដែលរំពឹងថានឹងមានការពង្រីកទីក្រុង ឬមានការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្នឬអនាគត ឃើញថាតម្លៃដីធ្លីនៅបន្តមានកំណើន ហើយរំពឹងថានឹងបន្តកើនឡើងរហូតដល់ចុងឆ្នាំ២០២២នេះ”។ អ្នកជំនាញបន្ថែមថា“វិស័យអចលនទ្រព្យនៅកម្ពុជា មានការប្រែប្រួលយ៉ាងលឿនរហ័ស ប៉ុន្តែប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅបន្តជាធម្មតា នោះតម្លៃដីធ្លីក៏រំពឹងនៅមានសញ្ញា ងើបឡើងបន្តទៀត”។

អ្នកនាងជិន ច័ន្ទដាលុច្សបានពន្យល់ថា សំខាន់បំផុតនោះ តម្លៃដីធ្លីនៅក្នុងតំបន់មួយ អាស្រ័យទៅលើថា តើយើងអាចសាងសង់អ្វីបាននៅលើផ្ទៃដីនោះ អាស្រ័យលើចំនួនការផ្គត់ផ្គង់ និងតម្រូវការជាក់ស្តែង ជាពិសេស ទាក់ទងទៅនឹងនិន្នាការ នគរូបនីយកម្មនៅក្នុងក្រុងភ្នំពេញ។

លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia បានមានប្រសាសន៍ ក្នុងការបង្ហាញរបាយការណ៍ ទាក់ទងបច្ចុប្បន្នភាពអចលនទ្រព្យកម្ពុជាកាលពីសប្តាហ៍មុនថា នៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ ដែលគឺជាកត្តាសំខាន់មួយ នាំទៅកាន់ការរីកចម្រើនលើគ្រប់ផ្នែក នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា “ប្រទេសកម្ពុជាមានប្រជាជនកម្លាំងពលកម្ម ដែលនឹងបន្តមានយ៉ាងសកម្ម យ៉ាងហោចណាស់ក៏៥០ឆ្នាំទៀតដែរ ដែលធ្វើឱ្យកម្ពុជានឹងមិនប្រឈមនឹងការខាតកម្លាំងពលកម្មសកម្ម ដូចប្រទេសជប៉ុន កូរ៉េ និងចិននោះទេ”។

លោកបានបន្ថែមថា នៅក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត អត្រានគរូបនីយកម្ម ស្ថិតនៅក្នុងអត្រាលើសពី៥០ភាគរយ។ អត្រានគរូបនីយកម្មរបស់កម្ពុជាមានត្រឹមតែ២៦ភាគរយតែប៉ុណ្ណោះ ដែលជាសូចនាករយ៉ាងសំខាន់បង្ហាញថា ប្រជាជននឹងនៅបន្តផ្លាស់ទីលំនៅ ចូលទៅរស់នៅក្នុងតំបន់ទីក្រុងបន្ថែមទៀត។

លោកបន្តថា “តាមរយៈទិន្នន័យនេះបង្ហាញថា សម្ពាធនិងតម្រូវការនៅតែបន្តកើនឡើង ដែលនឹងឈានទៅដល់ការបន្ថែមតម្លៃលើដីធ្លី”។

យោងតាមការសិក្សារបស់អង្គការអន្តរជាតិខាងការងារ (ILO)បានរកឃើញថា និន្នាការលំហូរប្រជាពលរដ្ឋវ័យក្មេងពីតំបន់ជនបទ មកកាន់ទីក្រុងភ្នំពេញ មានចំនួនចន្លោះពី២៥០,០០០ ទៅ៣០០,០០០នាក់ក្នុងមួយឆ្នាំ ដែលនិន្នាការនេះ កើតឡើងនៅប្រទេសកម្ពុជា ដែលធ្វើឲ្យចំនួនអ្នករស់នៅទីក្រុងកាន់តែច្រើន៕

 

ដំណឹងល្អៈរយៈពេលជាង១ឆ្នាំកម្ពុជាចម្រាញ់រ៉ែមាសបានប្រមាណ ៣,២តោនហើយ

ដោយៈ សុផារី

ភ្នំពេញៈ លោកស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ប្រទេសកម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៣,២៧៤គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការបានជាង១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Co.Ltd ដែលជាក្រុមហ៊ុនសញ្ជាតិអូស្ដ្រាលី គឺក្រុមហ៊ុន ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាលើការរុករករ៉ែមាស ក្នុងតំបន់ខាងលើ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

លោកស៊ុយ សែម បានបញ្ជាក់ឱ្យដឹងក្នុងពិធីមួយកាលពីថ្ងៃទី១៤ កក្កដាថា ចាប់តាំងពីក្រុមហ៊ុន Renaissance Minerals ចាប់ផ្ដើមដំណើរការចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានចំនួន៣,២៧៤គីឡូក្រាម។

ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ។

លោកអ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨ ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែ ពីក្រសួងរ៉ែ និងថាមពល។ ក្នុងចំណោមក្រុមហ៊ុនទាំង៨នេះ មានក្រុមហ៊ុនចំនួន៤ បានបញ្ចប់ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) រួចរាល់ហើយ និងក្រុមហ៊ុនចំនួន៤ទៀត មិនអាចមិនទាន់អាចធ្វើការរុករករ៉ែបានទេ ដោយស្ថិតក្នុងដំណើរការ ធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៤ ដែលបានបញ្ចប់ការវាយតម្លៃ ហេតុផលប៉ះពាល់បរិស្ថាន ក្នុងនោះមានតែក្រុមហ៊ុន១ប៉ុណ្ណោះ ដែលបានចាប់ផ្តើមដំណើរការ ធ្វើអាជីវកម្មរុករករ៉ែ ចំណែកក្រុមហ៊ុន៣ទៀត កំពុងរៀបចំខ្សែច្រវាក់ផលិតកម្ម និងសាកល្បងធ្វើអាជីវកម្មរុករករ៉ែ៕

អ្នកជំនាញៈការវិនិយោគលើដីធ្លីនៅតែមានឱកាសរកប្រាក់ចំណេញក្នុង ស្ថានភាពបច្ចុប្បន្ន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងស្ថានភាពដែលវិបត្តិកូវីដ១៩ មិនទាន់ប្រាកដប្រជា បូករួមជាមួយនឹងស្ថានភាពនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏កំពុងតែមានភាពតានតឹងនោះ វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តដំណើរទៅមុខ ប៉ុន្តែការវិនិយោគមួយចំនួនបានថមថយ ខណៈការវិនិយោគមួយចំនួនទៀតនៅតែផ្ដល់ឱកាសដល់វិនិយោគិន ក្នុងការរកប្រាក់ចំណេញ ជាពិសេ​សការវិនិយោគទៅលើដីធ្លី។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍៍នេះថា ការវិនិយោគទៅលើដីធ្លីនៅតែមានឱកាស ក្នុងការទទួលបានប្រាក់ចំណេញនៅពេលខាងមុខ ដូច្នេះអ្នកដែលមានទុនគ្រប់គ្រាន់ អាចមានឱកាសក្នុងការប្រមូលទិញដីធ្លីនៅតំបន់ ដែលមានសក្ដានុពលសម្រាប់ទុកផ្ដល់ ជូនអ្នកអភិឌ្ឍន៍នៅពេលអនាគត ឬក៏អាចទុកអភិវឌ្ឍន៍ខ្លួនឯង នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរជាងនេះ ។

លោកឧកញ៉ាបន្តថា “អ្នកមានចំណូលមធ្យម និងក្រោមមធ្យម ក៏អាចវិនិយោគលើដីធ្លីនេះបានដែរ តែមិនគួរវិនិយោគលើផ្ទះនោះទេ ពោលគឺមិនគួរទិញផ្ទះ ដើម្បីទុកលក់យកចំណេញឡើយក្នុងស្ថានភាពបែបនេះ”។លោក​បន្ថែមថា “ប៉ុន្តែបើមែនទែនទៅទាំងផ្ទះ និងដីបើពួកគាត់មានថវិកាតិចតួច ឬបានត្រឹមដោះស្រាយជីវភាពប្រចាំខែ មិនគួរនឹងវិនិយោគនោះទេ គួរទុកលុយនោះសម្រាប់ដោះស្រាយបញ្ហា ចំពោះមុខជាមុនសិនសឹមវិនិយោគតាមក្រោយ”។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល ក៏បានលើកឡើងនាពេលកន្លងមកថា ការទិញដីទុកវាមិនខាតឡើយ ពីព្រោះថាដីអត់កើតទៀតទេ តែមនុស្សកើតរាល់ថ្ងៃ អញ្ចឹងតម្លៃដីនឹងកាន់តែហក់ឡើងថ្លៃនៅពេលអនាគត ដូច្នេះហើយអ្នកដែលមានទុនអាចប្រមូលទិញដី សម្រាប់ទុកចំណេញនៅពេលអនាគត នឹងមិនខកបំណ​ងឡើយ។

លោកឧកញ៉ាបន្តថា “អ្នកមាននៅលើពិភពលោកភាគច្រើន គឺបានមកពីរបរអចលនទ្រព្យនេះឯង ហើយនៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមានអ្នកទទួលបានផលពីអាជីវកម្មអចលនទ្រព្យ”។ លោកបន្ថែមថា “ជាក់ស្ដែងដូចបានឃើញស្រាប់ហើយ ប្រជាពលរដ្ឋជាច្រើនបានផ្លាស់ប្តូរមុខរបរពីវិស័យផ្សេងមកប្រកបរបរក្នុងវិស័យដីធ្លី និងទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់”៕

EUបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមលើការពង្រីកទំហំពាណិជ្ជកម្ម អាកាសធាតុនិងថាមពល

ដោយ: លាងហួរ

វៀតណាម: ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen បានមានប្រសាសន៍ថា សហភាពអឺរ៉ុប (EU) តែងតែយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ហើយចាត់ទុកប្រទេសនេះជាដៃគូសំខាន់ក្នុងតំបន់។

លោកស្រីបានមានប្រសាសន៍នាថ្ងៃទី១៥ កក្កដា ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតលោក Nguyen Van Thảo ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ EU ដែលបានបង្ហាញសារតាំងរបស់គាត់។

លោកស្រី Von der Leyen បានឲ្យដឹងថា ភាគីទាំងពីរក៏នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រEUស្តីពី ការពង្រឹងទំនាក់ទំនង ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតវៀតណាមបានពាំនាំ នូវប្រសាសន៍របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chínhទៅកាន់ ប្រធានសហភាពអឺរ៉ុប និង ជាការអញ្ជើញ លោកស្រីមកបំពេញទស្សនកិច្ច នៅវៀតណាមមុន គេ។

លោកឯកអគ្គរដ្ឋទូត Thaao ក៏បានបង្ហាញអំពីអាទិភាពក្នុងអាណត្តិរបស់លោក ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ លើសសរស្តម្ភសំខាន់ៗចំនួនបួន។

ពាណិជ្ជកម្ម និងការវិនិយោគនឹងត្រូវបានពង្រឹង រួមជាមួយនឹងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ជាពិសេសក្នុងបរិបទនៃការប្រែប្រួលពិភពលោក និងស្ថានភាពក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដល់ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាសន្តិសុខស្បៀង។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាម និងសហភាពអឺរ៉ុបកាលពីឆ្នាំមុន និងក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះនៅតែមានកំណើនគួរឲ្យមោទនៈ។

លោកសង្ឃឹមថា EU នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចម្រុះបន្ថែមទៀត និងបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធទំនើប៕

គំរោងឆ្នេរសមុទ្រកោងកាងសហការជាមួយអាជ្ញាធរពាក់ព័ន្ឋដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយ

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ដោយគាំទ្រផែនការរបស់រដ្ឋាភិបាល ក្នុងការពន្លឿនផែនកា​រមេទេសចរណ៍ ប្រែក្លាយខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយ កម្រិតខ្ពស់ អ្នកវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសហការជាមួ​យអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំតំបន់នេះជារំណីយដ្ឋានអេកូទេសចរណ៍ថ្មីមួយ។

អ្នកនាងឆយ ហ្រ្វីដានាយិការគ្រប់គ្រងទូទៅ នៃគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ឲ្យ ដឹងតាមបណ្តាញតេឡេក្រាម កាលពីសប្តាហ៍មុនថា យើងកំពុងសហការជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ទីរទេ​សចរណ៍ ដើម្បីរៀបចំសហគមន៍ទេសចរណ៍ថ្មីមួយ ពិសេសរៀបចំសហគមន៍អូរក្រសារ ជាសហគមន៍ទេសចរណ៍ថ្មីមួយ ដើម្បីផ្តល់ប្រាក់ចំណូលដល់​ប្រជាពលរដ្ឋ និងជម្រុញការរីកចម្រើនដល់សហគមន៍នេះ។

អ្នកនាងបន្តថា “ក្រុមហ៊ុននឹងរៀបចំស្ពានឈើ ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយនៅទីនេះ”។អ្នកនាងបន្តថា អ្នកនាងបានជួបជាមួយប្រធានសហគមន៍ អាជ្ញាធរសង្កាត់ និងសាលាក្រុងកែបរួចហើយ ដើម្បីរៀបចំសហគមន៍នេះ ជាផលិតផលទេសចរ ណ៍ដ៏ទាក់ទាញមួយនាពេលអនាគត”។

អ្នកនាងបន្តថា គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងចូលរួមអភិវឌ្ឍន៍ខេត្តកែប ពិសេសក្រុងកែប ដើម្បីក្លាយជាតំបន់អភិវឌ្ឍន៍មួយ ដែលផ្តល់ការលំហែរផង ជួយលើកកំពស់វិស័យទេសចរណ៍ផង ដោយសារគំរោងនេះ មានធនធានធម្មជាតិដ៏មហាសាល គឺមាន ឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានព្រៃកោងកាងខៀវស្រងាត់ មានព្រែកធម្មជាតិដែលអាចឲ្យ​លោក អ្នកអាចជិះទូកកាយ៉ាក់ និងអូរប័រទៅកាន់សមុទ្របាន។

ជាមួយគ្នានេះ គំរោងនេះ ក៏មានទេសភាពស្អាតជាមួយជួរភ្នំវែងអន្លាយ មានទេសភាពស្រែអំបិល ពិសេសស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មីលសេះស៕

សម្តេចតេជោស្នើបង់ក្លាដេសវិនិយោគឃ្លាំងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងនាំចេញ

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បង្ហាញនូវគោលបំណង ចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

នេះបើយោងតាមការអះអាងរបស់លោកបណ្ឌិត A.K. Abdul Momen រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងឱកាសចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោបានស្នើ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។

លោក A.K. Abdul Momen បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោកបានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជាជាពិសេ​ស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក A.K. Abdul Momen ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

លោកបណ្ឌិតហ៊ុន ម៉ាណែតៈដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការលើខ្លួនឯង ខ្មែរត្រូវតែរ៉ឹងមាំ ត្រូវតែខ្លាំង

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំបន្ដវេនប្រកបដោយសក្ដានុពល និងស្មារតីទទួលខុសត្រូវបានលើកឡើងថា ដើម្បីខ្មែរមានឯករាជ្យ និងម្ចាស់ការខ្លួនឯង មិនអាចឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាននោះ ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង និងមានការឯកភាពជាតិតែម្ដង។

តាមរយៈវីដេអូខ្លីមួយ ដែលបង្ហោះនៅលើ Facebook នៅថ្ងៃទី១៥ ខែក  ក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមផ្ទៃក្នុងដែលធ្លាប់ការកើតមាន គឺបណ្ដាលមកពីលន់ នល់ ធ្វើរដ្ឋប្រហារឲ្យខ្មែរបែកបាក់ជាពីរ។ ដូច្នេះហើយបានជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង។

លោកហ៊ុន ម៉ាណែតបន្ដទៀតថា “ការស្នេហាជាតិ និងស្រលាញ់ខ្មែរពិតប្រាកដ មិនមែនស្ថិតត្រឹមតែលើមាត់និយាយនោះទេ ពោលត្រូវតែរួបរួមគ្នា ពង្រឹងនូវការសាមគ្គីភាព និងពង្រឹងសេដ្ឋកិច្ចជាតិ មិនមែនទៅហៅបរទេ​សឲ្យមកបំផ្លាញខ្មែរនោះទេ។ ហើយក៏មិនមែនស្រលាញ់ខ្មែរ ដើម្បីតែខ្លួនឯងត្រូវការអំណាចនោះទេ”។

លោកអះអាងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកជីវិតធ្វើដើមទុន តស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ តាំងពីសម្ដេចមិនទាន់មានអំណាចមកម្ល៉េះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា “ម្ចាស់ការ រឹងមាំខ្លួនឯង ហើយឯកភាពជាតិ ខ្មែរត្រូវស្រលាញ់ខ្មែរ ខ្មែរត្រូវជួយគ្នា ខ្មែរត្រូវពង្រឹងនូវកូនខ្មែរ សេដ្ឋកិច្ចខ្មែរ មិនត្រូវទៅបរទេសមកបំផ្លាញខ្មែរទេ ត្រូវយកមិត្តភ័ក្រជួយយើង ពង្រឹងយើង នេះបានគេហៅថាស្រលាញ់ខ្មែរមែន”។លោកបន្តថា​ “ខ្មែរស្រលាញ់ខ្មែរ មិនមែនស្រលាញ់តែមាត់នោះទេ មិនមែនស្រលាញ់អំណាចខ្លួនឯង ស្រលាញ់ខ្មែរនៅពេលដែលខ្លួនឯង បានអំណាចនោះទេ សម្ដេចមិនទាន់មានអំណាចទេ នៅពេលដែលគាត់ចេញច្បាំងតស៊ូ”។

ជាមួយគ្នានេះ លោកក៏បានរំលឹកអំពី គោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលបានធ្វើឲ្យខ្មែរក្រហម ទម្លាក់អាវុធចុះរួបរួមគ្នា ដើម្បីបញ្ចប់សង្គ្រាម គ្រាដែលបរទេសធ្លាប់ចំណាយលុយរាប់ពាន់លាន ប៉ុន្ដែមិនទទួលបានជោគជ័យ បើគ្មានមិនមានការឯកភាពគ្នា៕