អគ្គនាយកPropertyarea.asiaអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia , Cambodiafinancialtimes.com បានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹងសម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងសូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា “សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី” នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក “មាសសុទ្ធមិនខ្លាចភ្លើង”។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិ​ធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធ ជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួ ងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

IMFទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចពិភពលោកមកនៅត្រឹម២,៧ភាគរយនៅឆ្នាំ២០២៣

ដោយ: លាងហួរ

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារម្សិលមិញនេះបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង៣,២ភាគរយនៅឆ្នាំនេះ និង២,៧ភាគរយនៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកចុងក្រោយបង្អស់(WEO)។

របាយការណ៍នេះបានបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ បញ្ហាប្រឈមដ៏ច្របូកច្របល់ជាច្រើន ដោយសារអតិផរណាបាននឹងកំពុងហក់ឡើងខ្ពស់ជាងការរំពឹងទុក ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ បញ្ហាស    ង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ១៩។

របាយការណ៍ដដែលនេះបានកត់សម្គាល់ថា នេះគឺជាកំណើនទាបបំផុត ចាប់តាំងពីឆ្នាំ២០០១ លើកលែងតែវិបត្តិហិរញ្ញវត្ថុពិភពលោក និងដំណាក់កាលស្រួចស្រាវ នៃជំងឺរាតត្បាតហើយកំណើននេះ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះដ៏ខ្លាំង សម្រាប់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ។

ដោយកត់សម្គាល់ថាហានិភ័យ ចំពោះទស្សនវិស័យនៅតែមានទំហំធំខុសពីធម្មតា របាយការណ៍ចុងក្រោយរបស់IMF បានបង្ហាញថា គោលនយោបាយរូបិយវត្ថុអាចប្រកាន់ជំហរខុស ក្នុងការកាត់បន្ថយអតិផរណា ថាមពល និងតម្លៃស្បៀងអាហារ ដែលអាចបណ្តាលឱ្យអតិផរណាបន្តអូសបន្លាយយូរ៕

អ្នកអភិវឌ្ឍន៍បុរីមានទំនោរធ្វើតេស្តសាកល្បងទីផ្សារ ស្របពេលការអភិវឌ្ឍបុរីបានធ្លាក់ចុះក្នុងទីផ្សារ

ដោយៈ សុផារី

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ទីផ្សារបុរីកំពុងប្រឈមនឹងការធ្លាក់ចុះ ទាំងចំនួនបុរីដាក់ឱ្យដំណើរការថ្មី និងទំហំនៃបុរី ស្របពេលទីផ្សារអចលនទ្រព្យទាំងមូល កំពុងបន្តមានភាពមិនច្បាស់លាស់ ដោយអ្នកអភិវឌ្ឍន៍ ហាក់នៅមិនទាន់មានភាពជឿជាក់ នៅលើការងើបឡើងវិញនៃទីផ្សារមួយនេះនៅឡើយ។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែចុងក្រោយនេះ មានបុរីចំនួន១៨គម្រោង បានបញ្ចប់ការសាងសង់ និងគម្រោងថ្មីចំនួន៥ទៀតបានចូលមកកាន់ទីផ្សារមួយនេះ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា “គម្រោងថ្មី ដែលទើបដាក់ឱ្យដំណើរការនេះ មានចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងត្រីមាសទី២ ដោយសារជាទូទៅមានគម្រោងបុរីចំនួន២០ ទៅ៣០ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងមួយត្រីមាសៗ”។

ជាឧទាហរណ៍ គម្រោងបុរីថ្មីមួយចំនួន ដែលទើបដាក់ឱ្យដំណើរការ ភាគច្រើនជាគម្រោងប្រភេទមធ្យម (Mid-range) ហើយមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មានដូចជា គម្រោងបុរី Mean Chey Residence Downtown Residence និង Lux Residence ជាដើម។

អ្នកនាងគិនកេសាលើកឡើងថា នេះជាសញ្ញាធ្លាក់ចុះនៃគម្រោងបុរីដាក់ដំណើរការថ្មី។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានបុរីជាមធ្យមចំនួន៨០គម្រោង នៅក្នុងមួយឆ្នាំបានដាក់ឱ្យដំណើរការ ប៉ុន្តែចំនួននេះ ចំនួនបុរីបានធ្លាក់ចុះរហូតមកដល់ប្រមាណ៤០គម្រោង នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២តែប៉ុណ្ណោះ។

អ្នកនាងបន្តថា មិនត្រឹមតែចំនួនគម្រោងបុរីនោះទេ ដែលបានធ្លាក់ចុះ តែទំហំនៃគម្រោងបុរីថ្មី ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង ចំនួនយូនីតនៃបុរី មានធ្លាក់ចុះពីចំណុចកំពូលខ្ពស់បំផុត ដែលមានប្រមាណ៥០០យូនីតក្នុងមួយគម្រោង នៅក្នុងឆ្នាំ២០២០ មកដល់ប្រមាណ២០០យូនីតក្នុងមួយគម្រោង នៅក្នុងឆ្នាំ២០២២តែប៉ុណ្ណោះ។

អ្នកនាងសង្កត់ធ្ងន់ថា “ស្របពេលដែលការប្រកួតប្រជែង មានការកើនឡើងខ្ពស់ អ្នកអភិវឌ្ឍន៍មានទំនោរប្រយ័ត្នប្រយែង និងគិតគូរច្រើនជាងមុន លើការដាក់ឱ្យដំណើរការគម្រោងបុរី ដោយពួកគាត់ហាក់ដូចជាកំពុងតែសាកល្បងទីផ្សារជាមុនសិន មុននឹងសម្រេចចិត្តដាក់ឱ្យដំណើរការគម្រោងជំហានបន្តទៀត”៕

តើក្រុមហ៊ុនMetaដែលគ្រប់គ្រងFacebook ប្រឈមការដួលរលំ ខណៈតម្លៃហ៊ុនដាំក្បាលចុះ និងបិទការិយាល័យរបស់ខ្លូន?

ដោយ: លាងហួរ

អាមេរិក: ផ្សារហ៊ុនរបស់ក្រុមហ៊ុនMeta បានដាំក្បាលចុះជិត៦០ភាគរយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពចលាចលទីផ្សារ និងការសង្ស័យរបស់អ្នកវិនិយោគមួយចំនួនដែលគិតថា Metaverse នឹងទទួលបានផលចំណេញខ្ពស់នៅពេលឆាប់ៗនេះ។

ការដាំក្បាលចុះនៃភាគហ៊ុនរបស់Meta អាចត្រូវបានចាត់ទុកថាជាសញ្ញាមួយ ដែលវិនិយោគិនមើលឃើញបញ្ហាប្រឈម ច្រើនជាងសក្ដានុពលនៅក្នុងអាជីវកម្មដែលមានស្រាប់របស់Meta ហើយមិនចាត់ទុកចក្ខុវិស័យ Metaverse ជាការជំនួសដែលអាចសម្រេចបាន។

តម្លៃភាគហ៊ុនរបស់Meta បានបិទនៅតម្លៃ១២៨,៥៤ដុល្លារប៉ុណ្ណោះក្នុងថ្ងៃទី១១ ខែតុលា។ កាលពីដំណាច់ខែកញ្ញា ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងផ្អាកការជួលភាគច្រើន ហើយលោកMark Zuckerberg បានព្រមានពីការបញ្ឈប់ការងារបុគ្គលិកអាចនឹងមកដល់។

ជាមួយគ្នានេះ ក្រុមហ៊ុនMetaក៏បានបាត់បង់អ្នករកចំណូលដ៏ធំម្នាក់​របស់ខ្លួន គឺលោកស្រី Sheryl Sandberg ដែលជាមនាយកប្រតិបត្តិ​របស់ Meta ហើយក្រុមហ៊ុននេះបានតែងតាំងលោក Javier Olivanជំនួស។

វិបត្តិនេះ បានកើតឡើងក្រោយពីចំនួនអ្នកប្រើប្រាស់ និងចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះក្រោយពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានមានប្រសាសន៍ថា “ក្រុមហ៊ុនជឿជាក់ថា ខ្លួននៅតែស្ថិតនៅលើផ្លូវត្រូវ”។

លោក Zuckerberg បានដំណើរការក្រុមហ៊ុនរបស់លោក ដោយជោគជ័យកាលពីមួយទសវត្សរ៍មុន ដោយផ្តោតលើរបៀបដែលផលិតផលរបស់ខ្លួន ដំណើរការលើស្មាតហ្វូនជំនួសឱ្យកុំព្យូទ័រលើតុ។ លោកបានបង្ហាញសញ្ញាពីការផ្លាស់ប្តូរស្រដៀងគ្នា កាលពីឆ្នាំមុនដោយលោកបាននិយាយថា ការវិនិយោគនៅក្នុង metaverse នឹងអនុញ្ញាតឱ្យ Meta ធ្វើឱ្យមានការផ្លាស់ប្តូរពីសម័យបច្ចេកវិទ្យាមួយទៅសម័យបន្ទាប់៕

ការសិក្សាថ្មីៈតម្លៃជួលខុនដូនៅទីផ្សារកម្ពុជាបន្តធ្លាក់ចុះតែក្នុង កម្រិតតិចតួច

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គិតមកដល់ត្រីមាសទី៣ និងដើមត្រីមាសទី៤នៃឆ្នាំ ២០២២នេះ ទីផ្សារខុនដូនៅកម្ពុជាទាំងការទិញលក់ ការអភិវឌ្ឍនិងការជួលនៅតែបន្តជួបប្រទះនឹងបញ្ហាទាំងតម្លៃនិងទីផ្សារ។

ជាក់ស្ដែងនៅត្រីមាសទី៣ឆ្នាំ២០២២ ទីផ្សារជួលខុនដូនៅកម្ពុជាបន្តធ្លាក់ថ្លៃ ប៉ុន្តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញផងថា តម្លៃជួលខុនដូនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះគ្រប់ប្រភេទនីមួយៗ ក្នុងនោះប្រភេទតម្លៃខ្ពស់ បានធ្លាក់ចុះប្រមាណ០,៣ភាគរយ ធៀបនឹងត្រីមាសទី២ ខុនដូតម្លៃមធ្យមធ្លាក់ចុះប្រមាណ០,៩ភាគរយ និងតម្លៃសមរម្យបានធ្លាក់ចុះ២,៣ភាគរយ។

របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី៣ឆ្នាំ ២០២២នេះ តម្លៃជួលខុនដូតម្លៃខ្ពស់ បានធ្លាក់នៅត្រឹម១១ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈឆ្នាំ២០២០ ក្នុងត្រីមាសទី១ តម្លៃនៅជាង១៤ដុល្លារអាមេរិក ។ ចំណែកខុនដូតម្លៃមធ្យមបច្ចុប្បន្ននេះ នៅក្នុងរង្វង់៩ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ និងខុនដូតម្លៃ សមរម្យមានតម្លៃក្រោម៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា តម្លៃជួលខុនដូនៅក្នុងត្រីមាសទី៣នេះ បន្តធ្លាក់ចុះបន្តិចថែមទៀត បើធៀបនឹងត្រីមាសទី២ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២០ឃើញថាធ្លាក់ចុះខ្លាំង ។

អ្នកនាងបន្តថា អ្នកជួលខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ជនបរទេសនៅតែនាំជនជាតិខ្មែរ ហើយភាគច្រើននៃជនបរទេសជួលខុនដូ គឺជាអ្នកដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទោះបីជាជនបរទេសថ្មីៗមិនទាន់ចូលមកម្ពុជា ក៏មានការជួលខុនដូ តែតម្លៃបានធ្លាក់ចុះហើយតម្រូវការក៏មិនសូវមានច្រើនដែរ ៕

ក្រុមហ៊ុនជប៉ុន Nissan ដាច់ចិត្តលក់អាជីវកម្មរបស់ខ្លួនត្រឹមតែ១អឺរ៉ូ ដើម្បីចាកចេញពីប្រទេសរុស្ស៊ី

សុខុម

តូក្យូ: ក្រុមហ៊ុន Nissan Motor Co Ltd បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅរុស្ស៊ី ឱ្យទៅក្រុមហ៊ុនគ្រប់គ្រង ដោយរដ្ឋមួយក្នុងតម្លៃត្រឹមតែ១អឺរ៉ូ (០,៩៧ដុល្លារ) ដើម្បីចាកចេញពីប្រទេសនេះ ដោយត្រៀមខាតបង់ រហូតដល់ទៅប្រមាណ៦៨៧លានដុល្លារ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះបានផ្ទេរភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Nissan Manufacturing Russia LLC ឱ្យទៅក្រុមហ៊ុន NAMI ដែលគ្រប់គ្រងដោយរដ្ឋ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី ឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Nissan នូវសិទ្ធិទិញយកអាជីវកម្មនេះ ត្រលប់មកវិញក្នុងរយៈពេល៦ឆ្នាំ។

កិច្ចព្រមព្រៀងនេះធ្វើឱ្យក្រុមហ៊ុន Nissan ក្លាយជាក្រុមហ៊ុនអន្តរជាតិដ៏ធំចុងក្រោយបង្អស់ ដែលចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ដើមឆ្នាំនេះ។

វាក៏ឆ្លុះបញ្ចាំងផងដែរនូវចំណាត់ការ ដោយម្ចាស់ភាគហ៊ុនកំពូលរបស់ Nissan គឺក្រុមហ៊ុនផលិតរថយន្តបារាំង Renault ដែលបានលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtovaz ឱ្យទៅវិនិយោគិនរុស្ស៊ី ម្នាក់កាលពីខែឧសភា។

ក្រសួងដដែលនិយាយថា ការលក់អាជីវកម្មឱ្យទៅក្រុមហ៊ុន NAMI នឹងរួមបញ្ចូលទាំងទីតាំងផលិតកម្ម និងស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan នៅ St Petersburg ព្រមទាំងមជ្ឈមណ្ឌលលក់ និងទីផ្សាររបស់ខ្លួននៅទីក្រុងមូស្គូ ផងដែរ។

ក្រុមហ៊ុន Nissan និយាយថា ខ្លួនរំពឹងថា នឹងទទួលរងការខាតបង់រហូតដល់ទៅ៦៨៧លានដុល្លារ ពីការដកខ្លួនចេញនេះ ប៉ុន្តែបានរក្សាការព្យាករប្រាក់ចំណូលរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់ក្នុងខែមីនា ដើមឆ្នាំ២០២៣៕

 

China’s investment in water conservancy reaches record high

BEIJING, Oct. 11 (Xinhua) — China invested a record 823.6 billion yuan (115.88 billion U.S. dollars) in water conservancy facilities from January to September, up 64.1 percent year on year, Vice Minister of Water Resources Liu Weiping said on Tuesday.

 

During the first nine months, China began construction on 42 major water conservancy projects, with a combined investment of over 1.9 trillion yuan, Liu told a press conference.

 

The construction of water conservancy projects created 2.09 million jobs during the nine months, including 1.71 million for rural workers.

Liu said China completed the annual target of investing 800 billion yuan in water conservancy projects three months ahead of schedule.

 

“This is because we have made the best use of economy-stabilizing measures and follow-up policies,” Liu said, adding that financial inputs from other sources like local government special bonds and private capital have also been used well.

 

He said China would continue to invest in the construction of water conservancy facilities in the fourth quarter to ensure its annual investment exceeds 1 trillion yuan.

Source: XINHUA

ប្រតិបត្តិការទិញលក់ភាគហ៊ុនផ្សារមូលបត្រកម្ពុជាសរុបចំនួន១៥,៣៨លានដុល្លារ ធ្លាក់ចុះ៥ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ប្រតិបត្តិការទិញលក់ភាគហ៊ុនសរុបចំនួន១៥,៣៨លានដុល្លារ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ខណៈដែលសន្ទស្សន៍នេះបានធ្លាក់ចុះចំនួន៥% ពី ៤៩១,៥ពិន្ទុនៅក្នុង ត្រីមាសទី២ ដល់៤៦៧,០២ពិន្ទុ។

យោងតាមរបាយការណ៍ស្ថិតិផ្លូវការនៃការផ្លាស់ប្តូរ ក្នុងត្រីមាសទី៣ ពាណិជ្ជករបានបើកគណនីសរុបចំនួន៣៣.៣៣៦ ដែលតំណាងឱ្យការកើនឡើង៩,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការផ្លាស់ប្តូរមូលធននីយកម្មទីផ្សារសរុបឈានដល់១,៧៣ពាន់លានដុល្លារ។

នៅក្នុងត្រីមាសទី២ ប្រតិបត្តិការសរុបបានកត់ត្រាកំណើនការជួញដូរ ៤២១% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងភាគហ៊ុន៣០លានដែលមានតម្លៃ៧៧,៩១លានដុល្លារបានផ្លាស់ប្តូរ ខណៈដែលសន្ទស្សន៍រួមធ្លាក់ចុះ១១ មកនៅ៤៩១ពិន្ទុ ហើយមូលធនប័ត្រទីផ្សារក៏ធ្លាក់ចុះ៩% ដល់១,៨៦ពាន់លានដុល្លារផងដែរ។

លោកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX មានប្រសាសន៍ថា “នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ សន្ទស្សន៍ CSX បានធ្លាក់ចុះប្រហែល៥% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ដោយសារវាបានធ្លាក់ចុះពី៤៩១,៤៥ពិន្ទុនៅក្នុង Q2 មកត្រឹមតែប្រហែល៤៦៧,០២ពិន្ទុនៅក្នុង Q៣”។

លោកស្រីមានប្រសាសន៍បន្តថា “ការធ្លាក់ចុះនេះ ដោយសារតែការកើនឡើងនៃអតិផរណា ការកើនឡើងនៃអត្រាប្រាក់បញ្ញើរបស់ធនាគារ និងផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយពេល ដែលបន្តដាក់សម្ពាធទីផ្សារមូលបត្រកម្ពុជា ដូចទីផ្សារពិភពលោកផ្សេងទៀត”។

លោកស្រីបានបន្ថែមថា “ទោះជាយ៉ាងនេះក្តី ឥទ្ធិពលអវិជ្ជមានចំពោះទីផ្សារកម្ពុជាមានតិចតួចបើប្រៀបធៀបទៅនឹងទីផ្សារភាគហ៊ុនសកល (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក) ដែលមានការធ្លាក់ចុះជាង ១១% នៅក្នុង Q3”៕

ថៃជំរុញឱ្យពលរដ្ឋផលិតអគ្គិសនីពីសូឡាលើដំបូលផ្ទះដើម្បីលក់ឱ្យរដ្ឋាភិបាល

សុខុម

បាងកក: គណៈកម្មការនិយ័តកម្មថាមពល (ERC) នៃប្រទេសថៃ កំពុងលើកទឹកចិត្តឱ្យពលរដ្ឋផលិតអគ្គិសនីពីសូឡាលើដំបូលផ្ទះ តាមរយៈការសម្របសម្រួលដំណើរការរៀបចំដំឡើងប្រព័ន្ធថាមពលសូឡា ដើម្បីឱ្យម្ចាស់ផ្ទះមានលទ្ធភាពលក់អគ្គិសនី ពីបន្ទះសូឡាលើដំបូលផ្ទះ ឱ្យទៅរដ្ឋាភិបាល។

លោក Khomgrich Tantravanich អគ្គលេខាធិការនៃគណៈកម្មការនិយ័តកម្មថាមពល (ERC)  លើកឡើងកាលពីថ្ងៃអង្គារ ទី១១ ខែតុលា ពេលវេលាដែលត្រូវការសម្រាប់តភ្ជាប់បណ្ដាញសូឡា ជាមួយបណ្ដាញអគ្គិសនីរដ្ឋ ដែលដំណើរការ ដោយអាជ្ញាធរអគ្គិសនីក្រុង (MEA) និងអាជ្ញាធរអគ្គិសនីខេត្ត (PEA) ដែលជាបុត្រសម្ព័ន្ធចែកចាយអគ្គិសនីរដ្ឋ នឹងត្រូវកាត់បន្ថយបានច្រើន។

អគ្គលេខាធិការរូបបញ្ជាក់ថា ជាធម្មតា ការតភ្ជាប់នឹងត្រូវការពេលចន្លោះពី៩០ថ្ងៃ ទៅ១៣៥ថ្ងៃ ប៉ុន្តែពេលវេលានេះនឹងត្រូវបានកាត់បន្ថយមកនៅចន្លោះពី៣០ថ្ងៃ ទៅ៦០ថ្ងៃ។

លោកបានបន្ថែមទៀតថា គណៈកម្មការនិយ័តកម្មថាមពល (ERC) នឹងផ្ដល់ការប្រឹក្សាអំពីការដំឡើងបន្ទះសូឡា និងការថែទាំជាដើម ដើម្បីជំរុញលើកទឹកចិត្តឱ្យគ្រួសារពលរដ្ឋ ភ្ជាប់គម្រោងថាមពលសូឡា។

គណៈកម្មការនិយ័តកម្មថាមពល (ERC) ចង់ជំរុញលើកទឹកចិត្តឱ្យគ្រួសារពលរដ្ឋកាន់តែច្រើនឡើងៗជួយផលិតអគ្គិសនីពីសូឡា បន្ទាប់ពីកម្មវិធីនេះទាក់ទាញចំណាប់អារម្មណ៍ ពីសាធារណជនតិចជាងការរំពឹងទុកកាលពីឆ្នាំមុន៕

ប្រទេសចិនបោះទុនជិត១១៦ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធទឹក

ដោយ: លាងហួរ

ប៉េកាំង: រដ្ឋលេខាធិការក្រសួងធនធានទឹក នៃប្រទេសចិន លោក Liu Weiping បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសចិនបានបណ្តាក់ទុនចំនួន៨២៣,៦ពាន់លានយ័ន (ប្រហែល១១៥,៨៨ពាន់លានដុល្លារអាមេរិក) លើឧបករណ៍អភិរក្សទឹក ចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើង៦៤,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Liu បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងរយៈពេល៩ខែដំបូង ប្រទេសចិនបានចាប់ផ្តើមសាងសង់លើគម្រោងអភិរក្សទឹកសំខាន់ៗចំនួន៤២ ជាមួយនឹងការវិនិយោគសរុបជាង១,៩ពាន់ពាន់លានយ័ន។

លោក Liu បានបន្តថា ប្រទេសចិនបានបញ្ចប់គោលដៅប្រចាំឆ្នាំ នៃការវិនិយោគ៨០០ពាន់លានយ័ន់ នៅក្នុងគម្រោងអភិរក្សទឹករយៈពេល៣ខែ មុនការគ្រោងទុក។

លោក Liu បានបន្ថែមថា “នេះគឺដោយសារតែយើងបានប្រើប្រាស់វិធានការរក្សាស្ថិរភាពសេដ្ឋកិច្ចដ៏ល្អបំផុត និងគោលនយោបាយជាបន្តបន្ទាប់គ្នា  ហើយប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងទៀត ដូចជា មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងស្រុក និងដើមទុនឯកជន ក៏ត្រូវបានប្រើប្រាស់បានយ៉ាងល្អផងដែរ”។

លោកបានបញ្ជាក់ថា ប្រទេសចិននឹងបន្តវិនិយោគលើការសាងសង់កន្លែងអភិរក្សទឹកនៅក្នុងត្រីមាសទី៤ ដើម្បីធានាបាននូវការវិនិយោគប្រចាំឆ្នាំរបស់ខ្លួនលើសពី១ពាន់ពាន់លានយ័ន៕