តម្រូវការការិយាល័យនឹងមានភាពប្រសើរ បន្ទាប់ពីការបើកទីក្រុង ហុងកុងឡើងវិញ

ដោយ: លាងហួរ

ហុងកុង: តម្រូវការការិយាល័យ នៅក្នុងទីក្រុងហុងកុងនឹងត្រូវបានជំរុញពីការបើកទីក្រុងឡើងវិញ ប៉ុន្តែផ្នែកនេះនៅតែប្រឈមមុខ នឹងបញ្ហាសំខាន់ៗក្នុងរយៈពេលខ្លីទៅមធ្យម នេះបើយោងតាមម្ចាស់អចលទ្រព្យដ៏ធំបំផុតរបស់ទីក្រុងមួយនេះ។

ជាមួយនឹងការបើកឡើងវិញបន្តិចម្តងៗ នៃព្រំដែនអន្តរជាតិ និងបញ្ហាជំងឺរាតត្បាតចាប់ផ្តើមមានស្ថេរភាព គេរំពឹងថាវាអាចជាកត្តាជំរុញដល់តម្រូវការ ព្រមទាំងអនុញ្ញាតឱ្យមានការត្រួតពិនិត្យ ដោយផ្ទាល់លើវិស័យអចលនទ្រព្យ និងរំសាយចេញនូវភាពមិនច្បាស់លាស់មួយចំនួន សម្រាប់ក្រុមហ៊ុនអន្តរជាតិ។

សេដ្ឋកិច្ចរបស់ទីក្រុងហុងកុង បានធ្លាក់ចុះ១,៤ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ៣,៩ភាគរយ ក្នុងរយៈពេល៣ខែដំបូងដោយបញ្ជាក់ឱ្យឃើញ ពីផលប៉ះពាល់ដែលបណ្តាល មកពីវិធានកូវីដដ៏តឹងរ៉ឹង។

លោកMarcos Chan នាយកប្រតិបត្តិ និងប្រធានផ្នែកស្រាវជ្រាវ CBREបានមនាប្រសាសន៍ថា តម្រូវការពីក្រុមហ៊ុនចិនដីគោក បានរួមចំណែកដល់ទៅមួយភាគប្រាំ នៃប្រតិបត្តិការជួលនៅហុងកុង មុនពេលទីផ្សារអចលនទ្រព្យដាំក្បាលចុះក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយសារព្រំដែនរបស់ប្រទេសចិននៅតែបិទទ្វារ តម្រូវការពីក្រុមហ៊ុនដីគោក ទំនងជានៅតែទន់ខ្សោយ៕

កំពង់ផែទេសចរណ៍រាងត្របកឈូកនៅខេត្តកំពតតម្លៃជិត១០លានដុល្លារបានបញ្ចប់ការសាងសង់ហើយ

 ដោយៈ ជេស៊ីកា

       កំពតៈ បន្ទាប់់ពីបានពន្យាពេលជាច្រើនលើក ច្រើនសារ នៅទីបំផុតកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិ នៅស្រុកទឹកឈូ ខេត្តកំពតបានបញ្ចប់​ការសាងសង់ហើយ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុប៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋ​មុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកថោង ខុនរដ្ឋមន្រ្តីក្រ​សួងទេសចរណ៍ បានចុះពិនិត្យវឌ្ឍនភាពកំពង់ផែនេះ កាលពីចុងសប្តាហ៍មុន។

គម្រោងសាងសង់កំពង់ផែទេសចរណ៍ ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត និងសាងសង់លើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨។

កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មី មួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ៕

 

ដំណឹងល្អៈ​ ឧបអូន ព័ន្ឋមុនីរ័ត្នសន្យាពន្លឿនថវិកាជួសជុលផ្លូវតភ្ជាប់ពីក្រុងកំពត ទៅកាន់ខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរិញផ្ទាល់។

តាមរយៈការចុះពិនិត្យមើលឃើញផ្ទាល់នេះ លោកឧបនាយករដ្ឋមន្រ្តី បានសន្យានឹងពន្លឿនការស្នើសុំថវិកាពីចិន ឱ្យបានលឿនបំផុត  ខណៈបច្ចុ​ប្បន្ន កំពុងស្នើឱ្យក្រុមហ៊ុនចិនជួយជួលជុល ជាបណ្ដោះអាសន្នសិន ក្នុងអំឡុងពេលរង់ចាំថវិកា។

ឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តបច្ចេកទេសទាំង៣ប្រភេទ ដែលក្រុមហ៊ុនស្នើ ដើម្បីជួសជុលផ្លូវនេះឱ្យជាប់បានយូរ។

កំណាត់ ៥គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រនៅផ្នែកខាងក្រោម នឹងប្រើបច្ចេកទេសវាយសសរគ្រឹះ ឱ្យដល់ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះឱ្យរឹងមាំ។

ចំណែកកំណាត់១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ផ្សេងទៀត ទៅតាមកម្រិតជម្រៅដីស្អុយរួមមាន ទី១ វិធីទម្លាក់សេរីទម្ងន់២០០តោន និងទី២ វិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង។

ផ្លូវជាតិលេខ៣ កំពត-វាលរេញ ជាផ្លូវដែលជួសជុលមិនដែលជាប់បានយូរនោះទេ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ដូច្នេះរដ្ឋាភិបាល បានសម្រេចសិក្សានិងជួសជុលស៊ីជម្រៅ ដោយគ្រោងចំណាយប្រមាណជា ៦០ ទៅ៧០លានដុល្លារអាមេរិក។

ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត- វាលរេញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ២០២៣ ឬ២០២៤៕

ក្រុមហ៊ុនAeonគ្រោងពង្រីកផ្សារទំនើបនៅប្រទេសវៀតណាម មួយទ្វេរជាបី

ដោយ: លាងហួរ

វៀតណាម: ក្រុមហ៊ុនលក់រាយរបស់ជប៉ុនAeon គ្រោងនឹងបង្កើនចំនួនផ្សារទំនើប នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៥ ដែលជាផ្នែកនៃយុទ្ធសាស្រ្តពង្រីករបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនវណ្ណៈក ណ្តាល ដែលបាននិងកំពុងកើនឡើង។

របាយការណ៍របស់សារពត៌មានNikkei Asia បានបង្ហាញថា ចំនួនផ្សារទំនើប Aeon នឹងកើនឡើងជិតបីដង នៅទូទាំងប្រទេសវៀតណាម។

ក្រុមហ៊ុន Aeon មានហាងចំនួន២០០ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន រួមទាំងផ្សារទំនើបធំៗចំនួន៦។ ហាងទាំងនេះមានទីតាំងផ្តុំគ្នានៅក្នុងទីក្រុងហូជីមិញ និងហាណូយ ដែលជាទីក្រុងធំជាងគេរបស់វៀតណាម។

ផ្សារទំនើបមួយ នឹងត្រូវបានបើកនៅកណ្តាលទីក្រុង Hue ក្នុងឆ្នាំ២០២៤ហើយក្រុមហ៊ុននេះ ក៏កំពុងពិចារណាបង្កើនផ្សារទំនើបរបស់ខ្លួននៅទីក្រុងហាណូយដល់១០០ នៅឆ្នាំ២០២៥ដែលប្រហែល១០ដងនៃចំនួនបច្ចុប្បន្ន។

របាយការណ៍​បាន​ដក​ស្រង់​ សម្តី​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ Aeon ដែល​និយាយ​ថា ប្រទេស​វៀតណាម​គឺ​ជា ទីផ្សារ​ដ៏​សំខាន់​បំផុត​ក្នុង​យុទ្ធសាស្ត្រ​នៅ​បរទេស​របស់​យើង។

ប្រទេសនេះមានប្រជាជនចំនួន១០០លាននាក់ ដែលមានអាយុជាមធ្យម៣៣ឆ្នាំ និងកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ត្រូវបានរំពឹងនៅឆ្នាំនេះ។

ក្រុមហ៊ុនAeon បានឈានជើងចូលប្រទេសវៀតណាម ក្នុងឆ្នាំ២០១៤ ក្រោមទុនវិនិយោគជាង១,១៨ពាន់លានដុល្លារ នៅក្នុងប្រទេសរហូតមកដល់បច្ចុប្បន្ន៕

គម្រោងការិយាល័យជាច្រើនក្នុងក្រុងភ្នំពេញប្រឈមការពន្យា ពេលបន្តដល់ឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ វិបត្តិជំងឺ និងសេដ្ឋកិច្ចបន្តបន្ទាប់ បានរុញច្រានឱ្យគម្រោងសំណង់ជាច្រើនផ្អាកដំណើរការ និងពន្យាពេលការបញ្ជប់គម្រោងតាមការគ្រោងទុក។

ជាមួយគ្នានេះ ទីផ្សារការិយាល័យ នៅក្នុងទីក្រុងភ្នំពេញ ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នាផងដែរ។

តាមរយៈរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ការិយាល័យ ដែលគ្រោងថានឹងបញ្ជប់ការសាងសង់នៅក្នុងឆ្នាំ២០២២ បានពន្យាពេលបញ្ជប់រហូតដល់ឆ្នាំ២០២៣ ដោយសារកន្លងមកមានការផ្អាកការសាងសង់ ដែលជាសញ្ញាល្អប្រសើរដល់ទីផ្សារមួយនេះ ឱ្យមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្រូបយកទីផ្សារដែលមានស្រាប់។

អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី៣កន្លងមក ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញ ស្វាគមន៍គម្រោងធំៗចំនួនពីរ ទី១ ការិយាល័យCG Fortune Center ជាប្រភេទ B និងទី២ អាគារCalla Office ប្រភេទ C។ គម្រោងដែលបានដាក់សម្ភោធថ្មីទាំងពីរនេះ សុទ្ធសឹងតែជាការិយាល័យម្ចាស់តែមួយ (centrally-owned office) និងជាគម្រោងអភិវឌ្ឍន៍ចម្រុះ (Mixed-use Office) ដើម្បីធ្វើពិពិធកម្មទីផ្សារ នៅក្នុងកំឡុងពេលប្រឈមនឹងវិបត្តិកូវីដ១៩។

អ្នកនាងបានបន្តថា “គម្រោងសាងសង់ការិយាល័យជាច្រើន ដែលធ្លាប់បានដាក់ផែនការបញ្ចប់ការ សាងសង់នៅត្រឹមឆ្នាំ២០២២នេះ ប៉ុន្តែបានពន្យាពេលរហូតដល់ឆ្នាំ២០២៣ខាងមុខ ស្របពេលដែលពេញមួយឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ទីផ្សារការិយាល័យរំពឹងថា នឹងកើនឡើងចំនួន៣៥.០០០ម៉ែត្រក្រឡាបន្ថែមទៀត ទៅលើការផ្គត់ផ្គង់សរុបនាពេលបច្ចុប្បន្ន ដែលមានចំនួន៨៥០.០០០ម៉ែត្រក្រឡា”។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា នៅក្នុងត្រីមាសនេះ អត្រាប្រើប្រាស់សរុប នៃការិយាល័យម្ចាស់តែមួយ មានអត្រា៦៩,៤ភាគរយ ដែលធ្លាក់ចុះពី៦៧ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២២។

អ្នកនាងបញ្ជាក់ថា គម្រោងដែលពន្យាពេលរហូតដល់ឆ្នាំ២០២៣ នឹងចាក់បញ្ជូលបន្ថែមទៅក្នុងទីផ្សារ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់សរុបកើនឡើងរហូតដល់ជិត១លានម៉ែត្រក្រឡានៅក្នុងឆ្នាំ២០២៣ ហើយក្នុងចំណោមនោះមានទំហំការិយាល័យ៤០ភាគរយ នឹងក្លាយជាប្រភេទការិយាល័យម្ចាស់ផ្សេងគ្នា (strata-title office)។

លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីពេលថ្មីៗនេះថា គិតរហូតមកដល់ពេលនេះ ទីផ្សារការិយាល័យ ចាប់ផ្តើមមានភាពល្អប្រសើរបណ្តើរៗហើយ ខណៈទីផ្សារមួយនេះ មានកំណើនយឺតៗ ស្របពេលតម្រូវការក៏មានកំណើនទន្ទឹមគ្នាផងដែរ៕

រដ្ឋាភិបាលជម្រុញយុទ្ឋនាការ “ទស្សនាកម្ពុជាឆ្នាំ២០២៣”

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានជំរុញផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)” នាឱកាសវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ នៅទីក្រុង Hoi An ខេត្ត Quang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រសួងទេសចរណ៍តំណាងដោយ លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិកំពុងដឹកនាំមន្រ្តីជំនាញ ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum 2022) នៅទីក្រុង Hoi An ខេត្ត Quang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៩-១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩។

វេទិកាខាងលើនេះ គឺសំដៅការចូលរួមចំណែក ដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ក្នុងការពង្រឹងផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)។ ប្រតិភូក្រសួងទេសចរណ៍ នឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន៧ រួមមានទី

១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ក្រោមប្រធានបទ “Rebuild Tourism… Rebound Resilience”។

ទី២ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ទេសចរណ៍ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2) ទី៣  កិច្ចប្រជុំទ្វេភាគីរវាងអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា

ទី៤ កិច្ចប្រជុំក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG) ទី៥ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្រ​បសម្រួលទេសចរណ៍មេគង្គ (MTCO) ទី៦ កិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣។

ទី៧ ការទទួលទង់មេគង្គប្តូរវេន សម្រាប់ការត្រៀមរៀបចំវេទិកាទេស​ចរណ៍មេគង្គឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា (Rethink for Resilience and Digitalization)៕

អាល្លឺម៉ង់អបអរសាទរសម្តេចតេជោដែលដឹកនាំកម្ពុជាបានរីកចម្រើន យ៉ាងឆាប់រហ័ស

ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោកStefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរនិងអបអរសាទរចំពោះសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកទូតបានលើកឡើងបែបនេះ ក្នុងឱកាស ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

លោកជំនួបនេះ លោកStefan បានគោរពសម្ដែងនូវការរីករាយដែលលោក ត្រូវបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់ឯកឧត្តម។ លោកStefan ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគ​ជ័យរបស់កម្ពុជា ។

ជាមួយគ្នានោះដែរ ឯកឧត្តម Stefan ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោក និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តម Stefan ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម Stefan ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ និងសំដែងនូវការអបអរសាទរចំពោះ លោកStefan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា​រណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេចបានមានប្រសាសន៍ថា “រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេសថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩”។

ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។

ចំពោះករណីប្រទេសមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។

ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឱ្យមានការឈប់បាញ់គ្នា ទី២-ចង់ឱ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត”៕

VTrust Tower ទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ជាសំណង់អគារការិយាល័យ បៃតងដំបូងគេនៅកម្ពុជា

 ដោយៈ សហការី

      ភ្នំពេញៈ អាគារការិយាល័យ VTrust Tower ដែលគ្រប់គ្រងដោយក្រុមហ៊ុនGolden Tree Co.,Ltd ត្រូវបានទួលស្គាល់​ជាអគារការិយាល័យបៃតងដំបូងគេពី EDGE ដែលជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ការផ្តល់វិញ្ញាបនបត្រនាពេលនេះ បានឆ្លុះបញ្ចាំងពីការចូលរួមដ៏សំខាន់របស់អគារ VTrust Tower ក្នុងការជួយគាំទ្រដល់សកម្មភាពថែររក្សាបរិស្ថាន ជាពិសេសដើម្បីទប់ទល់ ទៅនឹងការបម្រែបម្រួលអកាសធាតុ។

កម្មវិធីទទួលវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ៨ តុលា ឆ្នាំ២០២២ នៅឯអគារ VTrust Tower ដោយមានការចូលរួមពីតំណាងសាជីវកម្មអន្តរជាតិ (IFC) ក្នុងការប្រគល់វិញ្ញាបនបត្រនោះ ទៅដល់លោកស្រី Judy Tan អនុប្រធានប្រតិបត្តិក្រុមហ៊ុន Golden Tree Co., Ltd ព្រមទាំងមានការអញ្ចើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

EDGE ត្រូវបានផ្តួចផ្តើមឡើងដោយសាជីវកម្មអន្តរជាតិ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារពិភពលោក។​  EDGE គឺជាប្រព័ន្ធផ្តល់វិញ្ញាបនបត្រអគារបៃតងមួយ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ផ្តោតលើការដាក់ពន្ធុ និងការទទួលស្គាល់សំណង់អគារលំនៅឋាន អគារពាណិជ្ជកម្មទាំង​ឡាយណា ដែលអាចសន្សំសំចៃលើការប្រើប្រាស់ធនធាននានា ដោយមានប្រសិទ្ធភាព។

សម្រាប់អគារការិយាល័យ VTrust Tower ដែលទទួលបានវិញ្ញាបនបត្រពី EDGE ក្លាយជាអគារការិយាល័យបៃតងដំបូងគេនៅកម្ពុជា ដោយអាចសម្រេច ការសន្សំប្រើប្រាស់ទឹកបាន 52%, ការសន្សំថាមពល  24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែក ដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច  (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។

ការសិក្សារបស់ស្ថានប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរកឃើញថា មានជិត៣០ភាគរយ​នៃការបំភាយឧស្ម័នផ្ទះកញ្ជាក់ កើតចេញពីការប្រើប្រាស់ថាមពលនៅក្នុងអគារ ហើយការចាប់ផ្តើមគិតគូរទៅលើសំណង់អគារបៃតងកាន់តែច្រើនឡើង គឺជាយុទ្ធនាជាការរួមចំណែកដ៏ធំធេងមួយក្នុងការកាត់បន្ថយ​កាកសំណល់កាបូន ព្រមទាំងជួយកាត់បន្ថយផលអវិជ្ជមានដល់បរិស្ថាននៅលើពិភពលោក។

លោកស្រី​ Judy Tan អនុ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ​Golden Tree Co., Ltd បាន​ឱ្យ​ដឹង​ថា ការ​ទទួល​បាន​វិញ្ញាបន​បត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នា​ពេល​នេះ គឺ​ជា​សក្ខីកម្ម​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ ពី​ការ​ប្តេជ្ញា​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក។​

លោកស្រី​ថ្លែង​ថា​​ “​បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​បរិស្ថាន​ ក្រុមហ៊ុន​នឹង​បន្ត​ខិតខំ​អនុវត្តស្តង់ដាបរិស្ថាន សង្គម អភិបាល​កិច្ច​ (ESG)​។ យើង​ចង់​ធ្វើ​បន្ថែម​ទៀត បន្ត​កែលម្អ​បញ្ហា ESG​ដែល​យើង និង​ឧស្សាហកម្ម​ទាំង​មូល​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​”។ លោកស្រីបន្តថា “យើង​ជឿជាក់ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ក្លាយជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​រចនា និង​ការអនុវត្ត​គោលការណ៍​ធានាបាន​ នូវ​និរន្តរភាព​ឱ្យបាន​កាន់តែ​ប្រសើរឡើង ដែល​អាចជួយ​ទ្រទ្រង់​ដល់​ការរីកលូតលាស់ និង​ពង្រឹងសមត្ថភាព​ក្នុងការ​គ្រប់​គ្រង​ហានិភ័យ​ គុណភាព​សេវាកម្ម​ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ដល់ដៃ​គូរ​អា​ជីវ​កម្ម​,​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​”​។​

នៅពេលខាងមុខ ក្រុមហ៊ុន Golden Tree Co., Ltd ក៏មាន​ផែនការអភិវឌ្ឍន៍​អគារ​ការិយាល័យ​បៃតង​បន្ថែមទៀត ព្រមទាំង​មាន​ផែនការអភិវឌ្ឍន៍​ គ្រប់គ្រង​ និង​វិនិយោគ​គម្រោង​លំនៅឋាន និង​សួន​ឧស្សាហកម្ម​បៃតង​ផងដែរ​។ គោលដៅ​របស់​ Golden Tree​គឺ​កសាង និង​អភិវឌ្ឍ​សហគមន៍​ធុរកិច្ច​មួយ ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន តាមរយៈ​កិច្ចសហការ​នានា​ក្នុងការ​គ្រប់គ្រង​បញ្ហា​បរិស្ថាន និង​ធនធាន​។​

ទន្ទឹមគ្នានេះ ក្រុមហ៊ុន Golden Tree គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា  (ឬសញ្ញាបណ្ណបៃតងទី១) ដែលកាលពីថ្ងៃទី៥ តុលា កន្លងទៅថ្មីនេះៗ ក្រុមហ៊ុនទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព ក្នុងការចុះបញ្ជីលក់មូលបត្របំណុលបៃតង ហើយរំពឹងទទួលបានការឯកភាពទាំងស្រុង ពីផ្សារមូលបត្រកម្ពុជានៅខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។

អាគារបៃតង ត្រូវបានកំណត់និយមន័យ ជាប្រភេទអគារទាំងឡាយណាដែលសាងសង់ឡើង និងប្រតិបត្តិការ ធានាបាននូវកាត់ការបន្ថយ និងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ អគារបៃតង ត្រូវបានចាត់ទុកជាកាលានុវត្តន៍ភាព ដ៏សំខាន់សម្រាប់ការវិនិយោគ ដោយហេតុថា​វាជួយជំរុញគុណភាព និងធានាបាននូវនិរន្តភាព នៅក្នុងគម្រោងអគារនោះកាន់តែមានភាពល្អប្រសើរឡើង។

របាយការណ៍ស្រាវជ្រាវរបស់សាជីវកម្មអន្តរជាតិ (IFC) បានបង្ហាញថា សក្តានុពលទីផ្សារអគារបៃតង នៅតាមបណ្តាប្រទេសកំពុងមានការអភិវឌ្ឍន៍ នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានទំហំទុននៃការវិនិយោគដល់ទៅជិត២៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៣០។

ប្រភពរបាយការណ៍៍ដដែលបានបញ្ជាក់ទៀតថា អគារបៃតង អាចមានអត្រាជួលខ្ពស់ដល់ទៅ៨ភាគរយ ហើយអត្រានៃការលក់វិញមាន៣១ភាគរយ បើធៀបនឹងអគារដែលមិនផ្សារភ្ជាប់ទៅនឹងបៃតង៕

 

 

Over 80,000 vehicles travel on Chinese-invested 1st expressway in Cambodia in 1st week of trial operation

he Chinese-invested Phnom Penh-Sihanoukville Expressway was opened to traffic on Oct. 1 for a month’s trial operation for free after more than three years of construction.

PHNOM PENH, Oct. 9 (Xinhua) — More than 80,000 vehicles had traveled on Cambodia’s first-ever expressway in the first week of its trial operation, according to data released by the freeway operator on Saturday.

“From Oct. 1 to 7, the total traffic volume on the Phnom Penh-Sihanoukville Expressway was 80,231,” data from the Cambodian PPSHV Expressway Company showed. “On average, the daily traffic volume was about 11,460.”

The Chinese-invested Phnom Penh-Sihanoukville Expressway was opened to traffic on Oct. 1 for a month’s trial operation for free after more than three years of construction.

The Ministry of Public Works and Transport said both private cars and cargo trucks were seen on the freeway.

“This proves that the expressway is indeed a potential economic route,” the ministry said.

Invested by the China Road and Bridge Corporation, the 2-billion-U.S. dollar expressway with a total length of 187 km connects the capital Phnom Penh and the deep-sea port province of Preah Sihanouk.

The expressway has two lanes for traffic in each direction plus an emergency lane on each side and is paved with asphalt concrete. It can shorten the previous five-hour drive on National Road 4 to about two hours between Phnom Penh and the coastal city of Sihanoukville.

The expressway project is the fruit of cooperation between Cambodia and China under the framework of the Belt and Road Initiative.

“The road plays an essential role in helping boost Cambodia’s economic growth as it links the capital city to the country’s largest seaport,” Minister of Public Works and Transport Sun Chanthol said during a recent visit to the project.

Ministry of Commerce’s Undersecretary of State Penn Sovicheat told Xinhua that the expressway is crucial to boosting the economy and tourism, saying that it helps ease traffic congestion, save travel time, and reduce transportation costs.

 

ស្ពានថ្មើជើងព័ទ្ឋពែនតាមជើងភ្នំនៅគំរោងបូកគោលែន៣បានបង្ហាញរូបរាងបណ្តើរៗហើយ

 ដោយៈ គង់ សូរិយា

       កំពតៈ នៅទីបំផុតស្ពានដ៏ស្រស់ស្អាត ព័ទ្ឋពែនតាមជើងភ្នំប្រវែងប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងគំរោងបូកគោលែន៣បាននិងកំពុងបង្ហាញរូបរាងហើយ។

អ្នលអភិវឌ្ឍន៍គំរោងអភិវឌ្ឍន៍ដីលំហែរបូកគោលែន៣ បាននិងកំពុងពន្លឿន សកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីប្រែក្លាយតំបន់នេះជាផលិតផលទេសចរណ៍ថ្មីរបស់ខេត្តកំពត។

បច្ចុប្បន្នការស្ថាបនាផ្លូវមេក្នុងគំរោងនេះ សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ ស្របពេលសួនច្បារអមផ្លូវមេ និងខ្លោងទ្វារដ៏ស្រស់ស្អាតចូលក្នុងគំរោងបានបញ្ចប់ការសាងសង់ ពិសេសការដាំដើមផ្កាសាគូរ៉ា៤០០ដើមបាន និងកំពុងត្រៀម​ចាប់ផ្តើមផងដែរ។

អ្នកនាងហ៊ាង ពណ្ណរី ហៅម៉ី ម៉ីប្រធានផ្នែកលក់គំរោងបូកគោលែន៣បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមឲ្យដឹងកាលពីសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងនេះ កំពុងសម្រេចបានលទ្ឋផលយ៉ាងគាប់ប្រសើរ ពិសេសការលក់ដីឡូត៍លំហែរសម្រេចបាន៨៥ភាគរយហើយ គិតរហូតមកទល់ពេលនេះ។

អ្នកនាងបន្តថា “វាជាគំរោងដ៏ល្អឯក ដែលមានទេសភាពភ្នំ១៨០ដឺក្រ មានរលកភ្នំបីដំណាក់នៅពីខាងមុខ និងជួរភ្នំនៅពីក្រោយគំរោង ពិសេសគំរោងនេះមានរៀបចំស្ពានពស់ នៅចង្កេះភ្នំប្រមាណ៥០០ម៉ែត្រ សម្រាប់ដើរកំសាន្ត”។ អ្នកនាងបន្តថា “អ្នកទិញដីក្នុងគំរោងនេះ មិនត្រឹមតែទទួលបានទីតាំងមួយសម្រាប់លំហែរនោះទេ ប៉ុន្តែនឹងទទួលបានផលចំណេញពីការវិនិយោគខ្ពស់នាពេលអនាគតផងដែរ”។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ថា ដោយសារខេត្តកំពត ជាខេត្តមួយមានសក្តានុពល លើវិស័យទេសចរណ៍ខ្លាំង និងទីតាំងគំរោងនេះស្ថិតនៅក្បែរក្រុងកំពត លោកនឹងរៀបចំគំរោងបូកគោលែន៣ ជាផលិតផលទេសចរ ណ៍ថ្មីមួយ ដែលអ្នកធ្វើដំណើរមកកំសាន្ត នៅក្នុងខេត្តកំពត ​មិនអាចមើលរំលងបាន”។

លោកបន្តថា ជាមួយទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៣ និងមានចំងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកំពត គំរោងបូកគោលែន៣ បាននិងកំពុងរៀបចំឡើងមានលក្ខណៈពិសេស ដែលអ្នកមកកាន់ខេត្តកំពតអាចចូលទស្សនា និងកំសាន្ត”។

លោកបន្តថា ភ្ញៀវទេសចរណ៍ អាចមកផ្តិតរូបយកទេសភាពភ្នំ ជាមួយដើមផ្កាសាគូរ៉ា ដ៏ស្រស់ស្អាតរាប់រយដើម ដើរកំសាន្តលើស្ពានឈើពត់ពេនដូចពស់នៅជាប់ចង្កេះភ្នំ និងអាចអង្គុយញាំកាហ្វេ នៅក្នុងគំរោងគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ ដើម្បីទទួល​បានអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយផាសុខភាពផងដែរ៕