អចលនទ្រព្យ៣ប្រភេទទទួលបានឥណទានច្រើនជាងគេពីស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យត្រូវការសេវាហិរញ្ញវត្ថុដើម្បីគាំទ្រដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួន។ ការរីកចម្រើននៃវិស័យសំណង់បង្កើនឲ្យមានតម្រូវការនៃការទទួលបានកម្ចី ហើយក៏បានរួមចំណែកអភិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុតាមរយៈការផ្តល់កម្ចី ផ្ទេរប្រាក់ និងប្តូរប្រាក់ជាដើម។

អ្នកជំនាញលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ អចលនទ្រព្យ៣ប្រភេទទទួលបានឥណទានច្រើនជាងគេ ក្នុងចំណោមអចលនទ្រព្យទាំងអស់ រួមមាន កម្ចីសម្រាប់ទិញផ្ទះ ដីធ្លី និងខុនដូ។

 

តាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជាហៅកាត់ថា CBC បានបង្ហាញថា ការផ្ដល់កម្ចីសម្រាប់ទិញអចលនទ្រព្យ គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ ២០២២នេះ បានកើនឡើងដល់ជាង៧ពាន់លានដុល្លារអាមេរិក គឺបានកើនឡើងពី៦,៤ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០២១កន្លងទៅនេះ។

បើតាមលោក ង៉ូវ ប៊ុនថន ប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជ ឈីហ្វ បានថ្លែងឱ្យដឹងថា អចលនទ្រព្យ៣ប្រភេទដែលទទួលបានឥណទានច្រើនជាងគេក្នុងនោះរួមមាន ឥណទានសម្រាប់ទិញផ្ទះ ឥណទានសម្រាប់ទិញដីធ្លីនិងឥណទានទិញខុនដូ។

 

លោកមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាច្រើនប្រើប្រាស់កម្ចីក្នុងការទិញអចលនទ្រព្យដូចជាផ្ទះ ដី និងខុនដូ។ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការប្រើប្រាស់កម្ចីនេះគឺតាមរយៈការផ្សព្វផ្សាយនានា។

លោកបន្តថា ការអភិវឌ្ឍនៃវិស័យធនាគារ និងវិស័យអចលនទ្រព្យ គឺតែមានទំនាក់ទំនងយ៉ាងស្អិត ដូច្នេះការរីកចម្រើននៃវិស័យធនាគារក៏នឹងជួយឱ្យវិស័យអចលនទ្រព្យរីកចម្រើនដែរ តាមរយៈការផ្ដល់កម្ចីដល់វិស័យនេះដើម្បីអភិវឌ្ឍន៍ហើយការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏នឹងធ្វើឱ្យវិស័យធនាគាររីកចម្រើនទៅតាមនោះដែរ។

លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនវិស័យអចលនទ្រព្យដែលគាំទ្រពីបណ្ដាគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ អតិថិជនក៏គួរតែមានការគិតត្រិះរិះពិចារណាមុននឹងសម្រេចចិត្តទទួលកម្ចីគ្រឹះស្ថានហិរញ្ញវត្ថុ ទៅពង្រីកអាជីវកម្ម ឬវិនិយោគលើអចលនទ្រព្យ ដូចជា សិក្សាពីអត្រាការប្រាក់ រយៈពេលនៃការទទួលបានកម្ចី និងសិក្សាទៅលើទ្រព្យ ដែលបម្រុងនឹងបណ្ដាក់ទុនវិនិយោគនោះថា តើស្របច្បាប់ដែរឬអត់៕

 

ទីក្រុងហូជីមិញដាក់ចេញផែនការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៨ទីតាំងក្នុងទំហំ៣លានម៉ែត្រគូបក្នុងមួយថ្ងៃ

ដោយ: លាងហួរ

វៀតណាម: ទីក្រុងហូជីមិញកំពុងអំពាវនាវឱ្យមានការវិនិយោគលើគម្រោងកែច្នៃទឹកសំណល់ ដែលបានគ្រោងទុកចំនួនប្រាំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មទឹកសំណល់ប្រហែល៣លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅក្នុងទីក្រុងមួយនេះ។

រដ្ឋបាលនៃទីក្រុងគ្រោងនឹងបើកការដេញថ្លៃ សម្រាប់ជ្រើសរើសអ្នកវិនិយោគ ដើម្បីអនុវត្តគម្រោងទាំងនេះនៅឆ្នាំ២០២៥ ហើយរំពឹងថានឹងបញ្ចប់ ក្នុងរយៈពេលចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

គម្រោងទាំងនេះ នឹងជួយឱ្យទីក្រុងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការធ្វើប្រព្រឹត្តកម្មទឹកសំណល់ ក្នុងស្រុកឱ្យបាន១០០ភាគរយ មុនពេលត្រូវបានបង្ហូរចូលទៅក្នុងបរិស្ថាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណទឹកសំណល់ ដែលបានបញ្ចេញទៅក្នុងបរិស្ថាន បានកើនឡើងជាបន្តបន្ទាប់។ ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២១ បរិមាណទឹកសំណល់ជាមធ្យម ត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើង៦,៧ភាគរយ ជារៀងរាល់ឆ្នាំ។

យោងតាមនាយកដ្ឋានសំណង់របស់ទីក្រុង បានឱ្យដឹងថា ទឹកសំណល់សរុបជាង១,៥លានម៉ែត្រគូបត្រូវបានបង្កើត ជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង។ ទន្ទឹមនឹងនោះ បរិមាណទឹកសំណល់ ដែលធ្វើប្រព្រឹត្តកម្មសរុប ក្នុងទីក្រុងមានត្រឹមតែ១២,៦ភាគរយប៉ុណ្ណោះ។

ទឹកសំណល់ ដែលមិនបានកែច្នៃត្រូវ បានបង្ហូរចូលទៅក្នុងបរិស្ថានដោយផ្ទាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ ទេសភាព គុណភាពទឹក និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន បានក្លាយទៅជាសុបិន្តអាក្រក់សម្រាប់ប្រជាជននៅសងខាងព្រែក ដោយសារតែក្លិនរបស់វា រាល់ពេលភ្លៀងធ្លាក់។

បច្ចុប្បន្ន ទីក្រុងនេះមានរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់តែ៣ប៉ុណ្ណោះ។ នៅឆ្នាំ២០២៥ ទីក្រុងគ្រោងសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំពុលទឹក ជាមួយនឹងទឹកសំណល់ប្រមាណ២,៦លានគូបដែលត្រូវបានធ្វើប្រព្រឹត្តិកម្ម ស្មើនឹង៨០ភាគរយ នៃបរិមាណទឹកសំណល់សរុប៕

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣ទៀតមានទុនវិនិយោគជាង១៦លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគជាង១៦លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

 

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម

១៖ CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.១៥៨កន្លែង។

 

២៖ Y.T.I (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.១៨៣កន្លែង។

៣៖ SKY CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៣៤៧កន្លែង៕

កម្ពុជាផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌កម្ពុជា នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងហូជីមិញ

ដោយ៖ សហការី

វៀតណាម៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “រាត្រីកម្ពុជាឆ្នាំ២០២២ – Cambodia Night 2022” រាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា នាឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពីលោក ង្វៀន វ៉ាន់ហ៊ុង (Nguyen Van Hung) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក ថេយ៍ ឱង (Htay Aung) រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោក អូណេថូអួង ខៅផាញ់ (Ounethoouang Khaophanh) អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍កម្ពុជានិងវៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង៤០០នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡា៖ រស់ក្នុងសន្តិភាព”។ ដូច្នេះរាត្រីកម្ពុជានាពេលនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-វៀតណាម ដែលជាទីផ្សារផ្ទៃក្នុងអាស៊ានដ៏មានសក្ដានុពល។ ឆ្នាំនេះគឺជាលើកទី១៦ ដែលក្រសួងទេសចរណ៍កម្ពុជាបានចូលរួមគាំទ្រ និងសហការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ រួមជាមួយការរៀបចំ “រាត្រីកម្ពុជា”។

លោកបានបន្តថា បន្ទាប់ពីការប្រកាសបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃ ក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កំណើនទេសចរអន្តរជាតិមកកម្ពុជារយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត១លាននាក់ កើនឡើង៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង៨,៥លាននាក់ កើនឡើង២៤៥% ក្នុងនោះទេសចរជាតិជាង៧,៦លាននាក់ កើនឡើង២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ យោងស្ថានភាពទេសចរណ៍បច្ចុប្បន្ន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិពីចន្លោះ១,៥លានទៅ២លាននាក់ ក្នុងឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការចូលរួមនិងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC និងការរៀបចំរាត្រីកម្ពុជាឆ្នាំ២០២២ នឹងជួយទាក់ទាញកំណើនទេសចរ និងវិនិយោគិនវៀតណាមកាន់តែច្រើនមកទស្សនា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោក ថោង ខុន ក៏បានប្រកាសអញ្ជើញភ្ញៀវកិត្តិយសចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Biz Fair ចាប់ពីថ្ងៃទី៥-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងទៅលេងកម្សាន្តនៅឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ពិធីបុណ្យសមុទ្រលើកទី៩ ស្របជាមួយកិច្ចប្រជុំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើកសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងជំរុញការផ្សព្វផ្សាយ “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើនឡើងថែមទៀត។

លោករដ្ឋមន្ត្រីក៏បានជម្រាបដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់រយៈពេល១ឆ្នាំដោយឥតគិតថ្លៃ៕

ដំណាក់កាលទី១នៃរថភ្លើងល្បឿនលឿនថៃគ្រោងបញ្ចប់ការ សាងសង់ត្រឹមឆ្នាំ២០២៧

ដោយ: លាងហួរ

ប្រទេសថៃៈ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ដំណាក់កាលដំបូងនៃរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងបាងកក និងនគររាជសីមា នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧។

លោក Anuchaបាននិយាយថា ដំណាក់កាលទីមួយនៃរថភ្លើងល្បឿនលឿននេះ មានប្រវែង២៥០,៧៧គីឡូម៉ែត្រ ហើយនឹងមានផ្លូវដែកចំនួន៣ប្រភេទផ្សេងគ្នាគឺ ផ្លូវក្រោមដី ផ្លូវឡើងខ្ពស់ និងផ្លូវរូងក្រោមដី។

រយៈពេលសម្រាប់ធ្វើ ដំណើរប៉ាន់ស្មានពីទីក្រុងបាងកក ទៅនគររាជសីមា ក្នុងតំបន់ភាគឦសាន នឹងមានរយៈពេល៩០នាទី ។

លោក បន្ត ថា ផ្លូវ នេះ នឹង មាន ស្ថានីយ រថភ្លើង ចំនួន ៦និង ស្ថានីយ ថែទាំ ចំនួន ៣ លោកបន្ថែមថា ការកសាងផ្លូវដំណាក់កាលទី១ពាក់ព័ន្ធនឹងកិច្ចសន្យាចំនួន១៥ ដែល១៤កិច្ចសន្យាជាសំណង់ស៊ីវិល និងមួយទៀតជាកិច្ចសន្យាប្រព័ន្ធ។

កិច្ច សន្យា សាង សង់ សំណង់ ស៊ីវិល លើក ទី ១ ក្នុង ចំណោម កិច្ច សន្យា សាង សង់ សំណង់ ស៊ីវិល ចំនួន១៤ត្រូវ បាន បញ្ចប់ រួច រាល់ ហើយ ហើយផ្លូវនេះមាន ចម្ងាយ៣,៥គីឡូម៉ែត្រ ចាប់ ផ្តើម ពី Klang Dong ទៅ ស្រុក Pang Asok ក្នុង ខេត្តនគររាជសីមា។

លោក បាន បន្ត ថា ផ្នែក នេះ ជា ការ តាំង បង្ហាញ ដើម្បី ដឹង ថា តើ សម្ភារ ក្នុង ស្រុក ដែល ប្រើ សម្រាប់ ការ សាង សង់ អាច ត្រូវ នឹង ស្តង់ដារ រថភ្លើង ល្បឿន លឿន របស់ ប្រទេស ចិន ដែល អាច រត់ បាន ដល់ ទៅ ២៥០គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ឬ យ៉ាងណា។

លោក Anucha បានបញ្ជាក់ថា ផ្លូវនេះគឺជាផ្នែកមួយនៃគម្រោងរថភ្លើងល្បឿនលឿនរបស់ចិន-ថៃ ដែលនឹងលាតសន្ធឹងទៅកាន់ ខេត្តជាប់ព្រំដែនណងខៃ ហើយនឹងតភ្ជាប់ទៅសេវារថភ្លើងល្បឿនលឿន នៅក្នុងប្រទេសឡាវ និងប្រទេសចិន។

យោងតាមសេចក្តីប្រកាស ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេល៤ឆ្នាំ ដើម្បីត្រួតពិនិត្យដីអចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើងល្បឿនលឿននេះ ហើយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងត្រួតពិនិត្យលើគម្រោងនេះ៕

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣

ដោយ៖ សហការី

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។

 

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណៈ។

 

របាយការណ៍នេះ មានគោលបំណងសំខាន់ចំនួន២ គឺ (១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។

សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។

 

ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។

 

ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់៥,៥% នៅក្នុងឆ្នាំ២០២២។

ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។

 

ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។

 

ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។

ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។

 

ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕

វិមានសំណាងចាប់ដៃចុះMOUជាមួយធនាគារUCB សម្រួលលក្ខខណ្ឌ ស្នើកម្ចីជូនអតិថិជនកាន់តែស្រួល

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ម្ចាស់គម្រោងបុរី វិមានសំណាង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងបុរី វិមានសំណាង និងធនាគារ សហពាណិជ្ជ ក.អ (UCB) ដើម្បីសម្រួលលក្ខខណ្ឌផ្ដល់កម្ចី និងលក្ខខណ្ឌបង់ប្រាក់ ដល់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់បុរី វិមានសំណាង បានមានប្រ​សាសន៍ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី៨ កញ្ញាកន្លងមកថា “ការចុះ MOU ជាមួយធនាគារ UCB នាថ្ងៃនេះ នឹងរួមចំណែកសម្រួលលក្ខខណ្ឌស្នើកម្ចីបានកាន់តែច្រើន និងកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណ​ងទិញលំនៅឋានពីបុរី វិមានសំណាង ព្រោះថាUCB គឺជាធនាគារ ដែលមានទំហំទុនបម្រុងកម្ចីយ៉ាងធំ ស័ក្តិសមជាធនាគារដៃគូសហការដ៏យូរអង្វែង និងរឹងមាំជាមួយបុរីរបស់ខ្ញុំ”។

ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសដដែលរូបនេះ បន្ថែមឱ្យដឹងទៀតថា គិតមកទល់ពេលនេះ បុរី វិមានសំណាង បានចាប់ដៃគូសហការលើការផ្ដល់ប្រាក់កម្ចីទិញលំនៅឋាន ជាមួយធនាគារធំៗចំនួន២ ហើយទៅថ្ងៃមុខ លោកនឹងបន្តស្វែងរកកិច្ចសហការ ជាមួយធនាគា​រជាដៃគូឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកHuang Shun Chieh ប្រធាននាយកដ្ឋានគ្រប់គ្រងសាខា ធនាគារសហពាណិជ្ជ ក.អ (UCB) បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យធនាគារ UCB សហការជាដៃគូផ្ដល់ប្រាក់កម្ចីទិញផ្ទះ ជូនអតិថិជន ដែលមានបំណងទិញបុរីវិមានសំណាង ដោយសារទី១ ខាងធនាគារ មានទំនុកចិត្តខ្ពស់ ទៅលើលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍គម្រោង អចលនទ្រព្យដ៏ល្បីមួយរូបនៅកម្ពុជា ទី២ ទំនុកចិត្តទៅលើគម្រោងរបស់បុរី វិមានសំណាង ដែលកំពុងតែបន្តវឌ្ឍនភាព និងសម្រុកសាងសង់ឥតឈប់ ជូនអតិថិជនរបស់ខ្លួន និងទី៣ គឺខាងធនាគារ ក៏បានសិក្សាយ៉ាងលម្អិតពីសន្ទុះ នៃការលក់ផ្ទះជូនអតិថិជនក្នុងបុរី វិមានសំណាង ឃើញថា លក់ដាច់ជាហូរហែរគួរឱ្យកត់សម្គាល់។

បុរី  វិមានសំណាង គឺជាលំនៅឋានប្រណីតលំដាប់អភិជន សាងសង់ឡើងលើផ្ទៃដីជាង២៥ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ ក្នុងគម្រោងបុរី វិមានសំណាង បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា រួមមានប្រភេទ Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

អ្វីដែលចងចិត្តអតិថិជន ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺទីតាំងរបស់វីឡាទាំងអស់ ក្នុងបុរីវិមានសំណាង សុទ្ធតែបែរទៅរកបឹងធម្មជាតិ មានសួនសាធារណៈពោពេញដោយផ្ទៃបៃតង ផ្លូវក្នុងបុរី ធំទូលាយ រំលេចនូវសោភណ្ឌភាព ផ្ដល់ឯកជនភាព សុវត្ថិភាពពិតៗ។ បុរីវិមានសំណាង ពិតជាស័ក្តិសមឥតខ្ចោះសម្រាប់ គ្រួសារអភិជននៅកម្ពុជា ដែលប្រាថ្នាចង់បានភូមិគ្រឹះប្រកបដោយផាសុខភាព និងមានហុងស៊ុយពេញលេញ ជូនម្ចាស់ ផ្ទះ។

កាន់តែពិសេស ជាងនេះទៀតនោះ ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បុរី វិមានសំណាង បានផ្តល់ជូនលោកអ្នកនូវប្រម៉ូសិនជាច្រើន ដូចជា៖ ថែមម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹកចំណុះ1500L ទទួលបានថ្នាំការពារសត្វកណ្តៀរ និងមានឱកាសទទួលបាន ការចាប់រង្វាន់ធំគឺរថយន្ត Lexus 600 ឆ្នាំ 2022។ កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 095 96 2000/078 96 2000/061 96 2000 &086 96 2000 ៕

លិខិតបដិសេធន៍ អាយ ឃ្យូ អាយ ខេមបូឌៀ ខូអិលធីឌី (IQI Cambodia Co., Ltd)

 

អាយ ឃ្យូ អាយ ខេមបូឌៀ ខូអិលធីឌី (IQI Cambodia Co., Ltd) សុំធ្វើការបដិសេធចំពោះបុគ្គលមួយចំនួន ដែលបានប្រើឈ្មោះ និងស្លាកសញ្ញារបស់ IQI ក្នុងគោលបំណងបោកបញ្ឆោត ឫគោលបំណងផ្សេងៗ ដោយពុំមានការអនុញ្ញាតពី ក្រុមហ៊ុន IQI Cambodia។ កន្លងមកមានបុគ្គលមួយចំនួន បានក្លែងបន្លំ និងបង្កើតជា វេបសាយ ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដែលមានលក្ខណៈស្រដៀងជាមួយនិងក្រុមហ៊ុន IQI Cambodia ដូចខាងក្រោម ដើម្បីធ្វើការក្លែងបន្លំ និងបោកបញ្ឆោត ដល់អតិថិជន និងអ្នកវិនិយោគជាដើម។

សូមបញ្ជាក់៖ Link ខាងក្រោមនេះមិនមែនជារបស់ អាយ ឃ្យូ អាយ ខេមបូឌៀ ខូអិលធីឌី (IQI Cambodia Co., Ltd) ឫ IQI Globle នោះទេ។

  1. ALERT: IQI Does Not Operate “IQI Credit Johor Branch”
  2. ALERT: IQI Does Not Operate “IQI List”
  3. ALERT: IQI DOES NOT operate “https://iqiglobalfxjuwai.com/ 
  4. ALERT: IQI Does NOT Operate “IQI Financial Sdn Bhd”
  5. ALERT: IQI Does Not Operate “IQIREALTY.LTD”

 

ឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន អាយ ឃ្យូ អាយ ខេមបូឌៀ ខូអិលធីឌី(IQI Cambodia Co., Ltd) បានមានប្រសាសន៍ថា៖ IQI ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំ លំដាប់អន្តរជាតិ នៅកម្ពុជា ដែលកំពុងផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់ទៅលើទីផ្សារ និងការវិនិយោគលើវិស័យអចលនទ្រព្យ ជួយអ្នកលក់អចលនទ្រព្យ (property developer/seller) ឲ្យលក់ឆាប់ដាច់ និងជួយអ្នកទិញ (buyer) ឲ្យទិញបានលំនៅដ្ឋានល្អ តាមរយៈភ្នាក់ងារអចលនទ្រព្យដែលមានព័ត៌មានពិត និង ជំនាញច្បាស់លាស់ ហើយបានឆ្លងកាត់ការបណ្តុះបណ្តាលពេញលេញ។

 

អាយ ឃ្យូ អាយ ខេមបូឌៀ ខូអិលធីឌី (IQI Cambodia Co., Ltd) យកចិត្តទុកដាក់លើបញ្ហាក្លែងបន្លំ ការបង្ហាញមិនពិត និងការរំលោភលើពាណិជ្ជសញ្ញាជារឿងធ្ងន់ធ្ងរ ហើយនឹងចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងបញ្ហាបែបនេះ។

 

លោកបានបន្ថែមទៀតថា Juwai IQI មានដៃគូសហការជាង ២១ប្រទេស ដែលមានវេបសាយ និងបណ្តាញសង្គមដូចខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងជាមួយ Juwai IQI Cambodia

អាស័យដ្ឋានផ្ទះលេខ#1E, ផ្លូវ St.598 (Borey Peng Huot Phumin បុរីប៉េងហ៊ួតខេមរភូមិន្ទ)

联系我们办公室地址: 门牌1号 598路,金边

☎️+855(0)88 841 87 41

☎️+855 (0)92 540 720

☎️+855 (0) 81 30 91 91

Facebook Page: https://www.facebook.com/IQICAMBODIA

Website: http://www.iqiglobal.com/

 

 

 

 

One of the world’s most twisted towers unveiled in China

One of the world’s most twisted towers has been unveiled in Chongqing, China.

The Dance Of Light tower, designed by architecture firm Aedas and completed this year, is 180 meters (590 feet) tall and features a twisted facade that emulates the shape of the northern lights, according to a press release.

Twisted towers: Number of spiraled skyscrapers soars

 

Located on Xingfu Plaza in the Jiangbei district of Chongqing, the building utilizes the simple and elegant form of double-curved facades to create the impression that the building is being twisted, the firm said.

According to Ken Wai, Aedas global design principal, the facade “is not only an outlook expression, but also a way of protection that sculpts interior spaces.”

The designers were inspired by the dancing aurora — the rays and spirals of the polar lights often seen in the Arctic and Antarctic — so light plays a key role in accentuating the twisted shape of the structure. The view of the tower varies from different angles as light reflects and bends over the glass facades.

“When night falls, the curved facade showcases reflections that allude to the dancing figure of a ballerina,” said Aedas in the press release.

“The podium roof extends a coherent statement of sliding twist from top to bottom, echoing with the geometry of the tower and maintaining a consistent architectural style.”

Twisted high-rises have grown in popularity over the last decade thanks to advances in construction, engineering and architectural computer programs.

The Turning Torso, by Spanish architect Santiago Calatrava and built in 2005 in Malmo, Sweden, was the first twisted skyscraper that showcased the innovative style of architecture.

Secrets behind the world’s great buildings

 

Other popular twisted buildings include MAD Architects’ Absolute World Towers, located in Canada and completed in 2012, as well as the 306-meter-high (1,004-foot-high) Cayan Tower in Dubai, designed by Skidmore, Owings & Merrill and completed in 2013.

 

រដ្ឋបាលទីក្រុងចិនធំមួយប្ដេជ្ញាចាប់ផ្ដើមសាងសង់គម្រោងលំនៅដ្ឋានដែល ជាប់គាំងទាំងអស់ឆាប់ៗ

ដោយៈ សុខុម

ប៉េកាំង: ទីក្រុងជឹងចូវ (Zhengzhou) នៃប្រទេសចិន បានប្តេជ្ញាចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋាន ដែលជាប់គាំងទាំងអស់ក្នុងរយៈពេល៣០ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែកញ្ញា។

ការចាប់ផ្តើមសាងសង់ឡើងវិញនេះ នឹងធ្វើឡើងតាមរយៈការប្រើប្រាស់ប្រាក់កម្ចីពិសេសឱ្យបានល្អ ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានាប្រគល់ឱ្យវិញ នូវមូលនិធិដែលទទួលបានដោយមិនត្រឹមត្រូវ និងការជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យមួយចំនួនដាក់ពាក្យសុំក្ស័យធន។

យោងតាមសេចក្តីជូនដំណឹងមួយ របស់រដ្ឋបាលក្រុងខាងលើនេះចុះថ្ងៃទី៦ ខែកញ្ញា លើកឡើងថា “គោលបំណងគឺដើម្បីសម្រេចបាននូវការសាងសង់ប្រកបដោយនិរន្តរភាព លើគម្រោងអចលនទ្រព្យ ដែលត្រូវបានផ្អាកទាំងអស់នៅក្នុងទីក្រុង Zhengzhou”។

ប្រភពមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនានា ត្រូវតែសន្យាប្រគល់មូលនិធិ ដែលទទួលបានដោយមិនត្រឹមត្រូវ ឱ្យទៅក្រុមហ៊ុនហិរញ្ញប្បទាន គាំទ្រដោយរដ្ឋបាលថ្នាក់ស្រុក ប្រសិនបើពួកគេចង់ទទួលបានកម្ចីពិសេស។

អ្នកទិញផ្ទះនៅក្នុងទីក្រុងយ៉ាងតិច៨០ភាគរយ បានគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះចាប់តាំងពីចុងខែមិថុនា ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានផ្អាកគម្រោងសាងសង់ ដោយសារមានបញ្ហាស្ទះលុយកាក់ ឬវិធានការរឹងបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ការគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះ ពីសំណាក់អ្នកទិញ បានបង្កឱ្យមានការព្រួយកាន់តែខ្លាំងឡើង ដោយអ្នកជំនាញបារម្ភអំពីការធ្លាក់ចុះរយៈពេលវែង នៅក្នុងទីផ្សារអចលនទ្រព្យប្រទេសចិន ដែលបានជួបវិបត្តិអស់ពី១ទៅ១ ចាប់តាំងពីដូវក្តៅឆ្នាំ២០២០ ក្រោយពីក្រុមនិយ័តករចិន បានចាត់វិធានការរឹងបន្តឹង ការខ្ចីប្រាក់យ៉ាងច្រើនសម្បើម នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសនេះ។

ប្រភពដដែលទម្លាយឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ត្រូវបានលើកទឹកចិត្ត ឱ្យដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីសុំក្ស័យធនជាមួយនឹងគោលបំណងធានាថា ដំណើរការបោះបង់ចោល នូវគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នឹងត្រូវបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភពដដែលលើកឡើងថា “វាជារឿងល្អ ព្រោះចំណាត់ការនេះ នឹងជួយសង្គ្រោះគម្រោងលំនៅដ្ឋាននានា ប៉ុន្តែគឺមិនមែនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ”។

យោងតាមសេចក្ដីជូនដំណឹងនោះឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនានា គួរតែប្រឹងប្រែងឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាប្រគល់ផ្ទះក្នុងគម្រោង ឱ្យទៅអ្នកទិញ តាមរយៈការបង្កើនដើមទុនដោយការលក់ដី ដែលមិនទាន់អភិវឌ្ឍន៍ ទ្រព្យសកម្ម និងប្រគល់ឱ្យទៅវិញនូវមូលនិធិ ដែលទទួលបានដោយមិនត្រឹមត្រូវ។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចទាក់ទងទៅរដ្ឋបាលក្រុង Zhengzhou ដើម្បីសុំការបំភ្លឺបានទេជុំវិញរឿងនេះ៕ Reuters៕