រដ្ឋាភិបាលថៃផ្តល់កម្ចីជាង២៧លានដុល្លារអាមេរិកដល់កម្ពុជាសាងសង់ផ្លូវមួយខ្សែនឹងភ្ជាប់ខេត្តសៀមរាបទៅកាន់ប្រទេសថៃដោយត្រង់

ដោយ៖ សុផារី

សៀមរាប ៖ រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តកម្ចីចំនួន៩៨៣លានបាត ឬប្រមាណជាង២៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់រវាងខេត្តសៀមរាប ទៅកាន់ខេត្តស៊ីសាកេតប្រទេសថៃ។

នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានដកស្រង់សម្តីរបស់លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ។

លោកស្រី Traisuree Taisaranakul បានឱ្យដឹងថា ផ្លូវជាតិមួយនេះមានឈ្មោះថា “ផ្លូវជាតិលេខ ៦៧” នឹងភ្ជាប់ពីខេត្តសៀមរាប ទៅស្រុកអន្លង់វែង ក្នុង​ខេត្ត​ឧត្តរមានជ័យ រួចទៅច្រកអន្តរជាតិចុងសាងាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។

លោកស្រី Traisuree Taisaranakul បានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសថៃនឹងផ្តល់កម្ចីចំនួនពាក់កណ្តាល គឺស្មើនឹង៤៩១,៥លានបាត ឬជាង១២ដុល្លារអាមេរិក ដល់គម្រោងនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ជាថវិការដ្ឋាភិបាលថៃ ខណៈថវិកា ដែលនៅសល់ នឹងមកពីប្រភពមូលនិធិពីបរទេស។

អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា ក្រោមកម្ចីនេះ ប្រទេសថៃ ដាក់លក្ខខណ្ឌតម្រូវឱ្យប្រទេសកម្ពុជាត្រូវ​ទិញ​សម្ភារ​សំណង់​យ៉ាងតិច៥០ភាគរយ សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ និង​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ៕

 

គម្រោងអាគារជាប់គាំងក្នុងខេត្តព្រះសីហនុកំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ

ដោយ៖ សុធីតា

ភ្នំពេញ៖ គម្រោងអាគារ សំណង់ ដែលជាប់គាំងកន្លងមក ជាពិសេសនៅក្នុងខេត្តព្រះសីហនុមានចំនួនប្រមាណពី៨០ ទៅ១០០ កំពុងចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរហើយ។

នេះបើតាមការបញ្ជាក់របស់ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេច បានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឱ្យដឹងថា វិបត្តិកូវីដ១៩ ដែលចាប់ផ្តើមពីឆ្នាំ២០២០ បានធ្វើឱ្យវិស័យនានានៅកម្ពុជា ក៏ដូចជាពិភពលោករងផលប៉ះពាល់យ៉ាងដំណំ។ ចំណែកវិស័យសំណង់ ក៏ជួបប្រទះនឹងភាពរាំងស្ទះមួយចំនួនដែរ។ ទោះជាយ៉ាងណា នៅក្នុងប្រទេសកម្ពុជា មានតែខេត្តព្រះសីហនុមួយទេ ដែលមានសំណង់អគារច្រើនជាងគេ ប្រមាណ៨០ ទៅ១០០ សាងសង់មិនទាន់រួច ដោយឡែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ មិនមានភាពរាំងស្ទះនោះនោះទេ។

លោក សេង ឡូត បានបន្តថា “ឥលូវនេះរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រ នៃការអភិវឌ្ឍឡើងវិញក្រោយកូវីដ១៩ ទទឹមនឹងការអភិវឌ្ឍ និងការរស់នៅតាមប្រក្រតីភាពថ្មីនៃស្ថានភាពកូវីដ១៩នេះ អញ្ចឹងខ្ញុំមានការជឿជាក់ថា មិនយូរទេបញ្ហាដែលជាប់គាំងនេះ នឹងត្រូវបានដោះស្រាយ ខាងវិស័យឯកជនក៏គាត់ត្រូវតែធ្វើមិចឈ្មួសឈ្មុល ដើម្បីបញ្ចប់គម្រោងរបស់គាត់ ដើម្បីឱ្យឆាប់បានទទួលផល ពីគម្រោងរបស់គាត់”។

លោកបានអះអាងទៀតថា “មានសំណង់ខ្លះឃើញថា មានការផ្អាកមួយរយៈពេល តែក្រោយមកក៏ឃើញមានការសាងសង់ឡើងវិញ ដូចនេះហើយមិនយូរនោះទេ ក្នុងសំណង់ទាំង៨០ ទៅ១០០សំណង់ ក្នុងខេត្តព្រះសីហនុនេះ នឹងអាចសាងសង់សង់បានរួចរាល់តាមការគ្រោងទុករបស់វិស័យឯកជន ដែលខិតខំប្រឹងប្រែង សាងសង់ដើម្បីបំពេញតម្រូវការ”៕

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសសាងសង់គម្រោង “វិមានសំណាងថោន” តម្លៃ៥០០លានដុល្លារ នៅថ្ងៃទី២៤ ខែសីហាឆ្នាំក្រោយ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ម្ចាស់គម្រោងលំនៅឋានអភិជនបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសកំណត់យកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចាប់ផ្ដើមសាងសង់គម្រោង “វិមានសំណាងថោន” (Vimean Samnang Town) ជាផ្លូវការ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

 

លោកឧកញ៉ាបណ្ឌិត បានសរសេរថា “គម្រោង “វិមានសំណាងថោន” (Vimean Samnang Town) ដែលមានតម្លៃវិនិយោគដល់ទៅជាង៥០០លានដុល្លារ បានកំណត់ថ្ងៃត្រៀមបុកគ្រឹះសាងសង់យ៉ាងច្បាស់លាស់ នាថ្ងៃព្រហស្បត៌ ទី២៤ សីហា ២០២៣”។

 

លោកឧកញ៉ាបណ្ឌិត ឱ្យដឹងទៀតថា គម្រោង “វិមានសំណាងថោន” នោះនឹងមានសាងសង់ដូចជា ផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំជប់លៀង អាពាហ៌ពិពាហ៌ និងសាលប្រជុំ។

បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គម្រោងដ៏ធំមួយនេះ មានតម្លៃប្រហែល៥០០លានដុល្លារ ត្រូវការពេល៦ឆ្នាំ ដើម្បីលក់អស់ និង៩ឆ្នាំ ដើម្បីសង់បញ្ចប់ ដោយគម្រោងនេះអាចផ្តល់ការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា និងមុខរបររាប់រយដល់អ្នករស់នៅក្នុងសហគមន៌ ហើយក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់។ ជាពិសេស វិមានសំណាងថោន ក៏នឹងបានរួមចំណែកពន្ធគ្រប់ប្រភេទ ក្នុងទំហំរាប់សិបលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរកំពុងជួយរួមចំណែកយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបលើកឡើងថា កិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលសុទ្ធតែចូលជាធរមានកាលពីដើមឆ្នាំនេះ បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យងើបឡើងវិញ។

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា នៅរាជធានីភ្នំពេញ ក្នុងជំនួបមួយជាមួយលោក Zhang Lubiao អគ្គនាយកមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចបរទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែសីហា។

លោក ប៊ុន ចន្ធី មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំង២នេះបានផ្តល់លទ្ធភាពឱ្យផលិតផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកាន់តែធំទូលាយ ជាពិសេសវិស័យកសិកម្មដូចជា អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី និងពោតជាដើម។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានទំហំ៣,២៨ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ដោយសម្រេចបានកំណើន១០%បើធៀបនឹងទំហំ២,៩៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

របាយការណ៍ដដែលបង្ហាញថា អំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ គោលដៅនាំចេញកំពូលទាំង៣របស់កម្ពុជា គឺវៀតណាម ប្រទេសចិន និងជប៉ុន។

ក្នុងនោះ ប្រទេសកម្ពុជា បាននាំចេញផលិតផលដឹកតាមកប៉ាល់ចំនួន១,១៧ពាន់លានដុល្លារអាមេរិក ទៅកាន់វៀតណាម ចំនួន៦១២លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន និងចំនួន៥៤២លានដុល្លារអាមេរិក ទៅកាន់ប្រទេសជប៉ុន៕

ប្រទេសចិនបន្តជាប្រទេសនាំលំហូរទុនវិនិយោគច្រើនបំផុតលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសចិនបន្តជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលនាំលំហូរទុនវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាច្រើនបំផុត បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង និងវៀតណាម។

យោងតាមរបាយការណ៍បង្ហាញដោយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យបានរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ប្រទេសដែលវិនិយោគវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាច្រើនជាង រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាម។

របាយការណ៍ដដែលបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា លំហូរចូលវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០១៩ កើនឡើងប្រមាណ១២ភាគរយ ស្មើនឹង៣,៥លានដុល្លារ។ ក្នុងចំណោមលំហូរចូលវិនិយោគពីរបទេសចំនួន២,៣ពាន់លានដុល្លារ ប្រទេសចិន​បានវិនិយោគដោយផ្ទាល់ចំនួន៤៣ភាគរយ បន្ទាប់មកកូរ៉េខាងត្បូង១១ភាគរយ វៀតណាម៧ភាគរយ ជប៉ុននិងសិង្ហបុរីចំនួន៦ភាគរយ។

លោក លី រស្មី បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គមល្អ ដែលធ្វើឱ្យមានការអភិវឌ្ឍខ្លាំងក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ក្នុងន័យនេះ វិស័យសំណង់ គឺជាផ្នែកមួយដែលមានសារៈសំខាន់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបំពេញនូវគោលបំណងជាមូលដ្ឋាន ​នៃការអភិវឌ្ឍសង្គម និងបានបង្កើតការងារយ៉ាងច្រើនដល់ពលរដ្ឋ ដោយបង្កើនប្រាក់ចំណូលខ្ពស់ដល់សង្គមជាតិ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានបញ្ជាក់ថា ការវិនិយោគវិស័យសំណង់៦ខែឆ្នាំ២០២២នេះ មាន២០០០គម្រោង លើទុនវិនិយោគជាង១ពាន់លានដុល្លារ។ ដោយឡែកនៅឆ្នាំ២០២១ មានជាង៤ពាន់គម្រោង លើផ្ទៃក្រឡាជាង១២លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង៥ពាន់លានដុល្លារអាមេរិក៕

វិស័យសំណង់កម្ពុជាស្រូបទុនវិនិយោគជាង៣១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានស្រូបគម្រោងវិនយោគបានជាង១៩ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង៧១លានម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង៣១ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ ស្ដីពីសមិទ្ធផលសម្រេចបានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល៥ឆ្នាំ បានបង្ហាញថា ស្ថិតក្នុងបរិបទ ដែលប្រទេសជាតិមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុងស្រុក និងពីក្រៅប្រទេសមានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបាន ១៩ ៣២២ គម្រោង ផ្ទៃក្រឡាសំណង់៧១.៤៥៩.២៣៣ម៉ែត្រការ៉េ ទុនវិនិយោគ៣១.៤៨៤លានដុល្លារអាមេរិក។

នៅក្នុងឆ្នាំ២០១៨ មាន៣.២៩០ គម្រោង ផ្ទៃក្រឡាសំណង់១២.៣៧៨.១១៩ម៉ែត្រការ៉េ ទុនវិនិយោគ៥.៧៥៥លានដុល្លារអាមេរិក។

នៅក្នុងឆ្នាំ២០១៩ មាន៤.៨៨៨គម្រោង ផ្ទៃក្រឡាសំណង់២៣.២៥៧.៤១៤ម៉ែត្រការ៉េ ទុនវិនិយោគ១១.៤៣៧លានដុល្លារអាមេរិក

នៅក្នុងឆ្នាំ២០២០ មាន៤.៨៤១គម្រោង ផ្ទៃក្រឡាសំណង់១៦.៩៦៥.៧៥១ម៉ែត្រការ៉េ ទុនវិនិយោគ៧.៧៥៣លានដុល្លារអាមេរិក។

នៅក្នុងឆ្នាំ២០២១ មាន៤.៣០៣គម្រោង ផ្ទៃក្រឡាសំណង់១២.៩៩៨.០៧២ម៉ែត្រការ៉េ ទុនវិនិយោគ៥.៣៣៣លានដុល្លារអាមេរិក។

ចំណែក ៦ខែឆ្នាំ២០២២ មាន ២.០០០គម្រោង ផ្ទៃក្រឡាសំណង់២.៨៥៩.៨៧៧ម៉ែត្រការ៉េ ទុនវិនិយោគ១.២០៦លានដុល្លារអាមេរិក។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់រយៈពេល៦ខែ ឆ្នាំ២០២២ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៥៧.៥៩០គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន១៦៦.៦២៣.៨៩១ ម៉ែត្រការ៉េ និងទុនវិនិយោគ សរុបប្រមាណ៦៦.២០៥លានដុល្លារអាមេរិក។ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន២.៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៤៨២គម្រោង៕

 

សារព័ត៌មានអន្តរជាតិៈ កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានបើកសេដ្ឋកិច្ចនិងព្រំដែនឡើងវិញ ក្រោយជោគជ័យលើជំងឺកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលបានទទួលជោគជ័យ ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ អ្នកវិភាគនានាបានសរសើរពីភាពជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់កម្ពុជា ដែលជាប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍ ប្រហែល១ភាគ៥ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) បានដោះស្រាយវិបត្តិជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។

កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ គឺប៉ុន្មានខែមុនប្រទេសជិតខាងរបស់ខ្លួនដទៃផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ហើយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរ ដែលទទួលវ៉ាក់សាំងបង្ការពេញលេញ។

បណ្ឌិត JOSEPH MATTHEWS សាស្ត្រាចារ្យសាកលវិទ្យាល័យ Beltei International University បាននិយាយថា  “ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដឹងយ៉ាងច្បាស់ថា ផ្លូវតែមួយគត់ដើម្បីយកឈ្នះជំងឺនេះ គឺការចាក់វ៉ាក់សាំងតាំងពីដំបូង។ ដូច្នេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកៀងគរគ្រប់ធនធាន ទាំងធនធានសម្ភារៈ និងធនធានមនុស្ស ដើម្បីធ្វើឱ្យប្រាកដថាមនុស្សច្រើនបំបផុតបានចាក់ថ្នាំបង្ការ។ ទន្ទឹមគ្នានោះ ក៏ដោយសារតែមានជំនួយនិងកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ”។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តផ្តល់ឱ្យប្រជាជន នូវការចាក់វ៉ាក់សាំងដូសទី៤ ឬទី៥ ដើម្បីឱ្យប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ដើម្បីសេដ្ឋកិច្ចងើបឡើងវិញផងដែរ។

ពាណិជ្ជករចិន លោក Jack Lee សហស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ជាមួយដៃគូកម្ពុជា មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស។ លោកថា ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងផងដែរនៅឆ្នាំនេះ។

លោក បណ្ឌិត JOSEPH MATTHEWS បានបន្តថា “នៅឆ្នាំ២០២១ យើងមានកំណើនសេដ្ឋកិច្ច៣,២ភាគរយនៃ GDP សរុប។ ដោយឡែក នៅឆ្នាំនេះ យើងរំពឹងថា កម្ពុជានឹងមានកំណើន៥,៤%”។

លោកបន្តថា ផ្ទៃមេឃនៃទីក្រុងភ្នំពេញ គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ១៩ នឹងនាំឱ្យប្រទេសនេះកាន់តែខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

ហេតុអ្វីគួរទិញផ្ទះក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា មុនីរ៉ាហ៍ ផ្លូវជាតិ 6A?

ភ្នំពេញ៖ បណ្ដាហាង និងអាជីវកម្មល្បីៗជាច្រើន ដែលកំពុងបើកដំណើរការនៅគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរាហ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ6A បានឆ្លុះបញ្ចាំងពីសក្ដានុពលដ៏ខ្លាំងក្លានៃតំបន់នេះផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ គម្រោង ដឹស្តា មុនីរ៉ាហ៍ ក៏ត្រូវបានអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលតែងតែគាំទ្រលំនៅឋានរបស់បុរី ប៉េង ហួត ទាំងផ្ដោតទៅលើគុណភាព ប្រណីតភាព និងផាសុកភាព ក្នុងការរស់នៅលក្ខណៈសហគមន៍ទំនើបចម្រុះ រួមជាមួយប្រភេទផ្ទះច្រើនប្រភេទ រាប់ចាប់ពីវីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែប។

បច្ចុប្បន្ន គម្រោង ដឹស្តា ជូមីរាហ៍ បានលក់អស់ទាំងស្រុងហើយ ចំណែកឯគម្រោង ដឹស្តា មុនីរ៉ាហ៍ ក៏ស្ទើរតែបញ្ចប់ការសាងសង់ផងដែរ សម្រាប់អតិថិជនដែលទិញ ឬមានគម្រោងទិញផ្ទះក្នុងគម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងពេលនេះអាចចូលរស់នៅបាន ឬប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។

លក្ខណៈពិសេសនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ ដែលស័ក្ដិសមជាជម្រើសគម្រោងលំនៅឋានដ៏ល្អរបស់អតិថិជន ជាពិសេសលោកអ្នក ដែលមានបំណងវិនិយោគ បើកអាជីវកម្ម ឬដាក់ជួលរកកម្រៃ ឬសម្រាប់រស់នៅផ្ទាល់ក៏បាននោះគឺ ទីតាំងស្ថិតនៅមិនឆ្ងាយពីរង្វង់មូលជ្រោយចង្វារ ​ប្រមូលផ្ដុំទៅដោយហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរដ្ឋ និងឯកជន រីឯតម្លៃផ្ទះមានការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងរយៈពេលសាងសង់ស្ទើរតែជិតរួចរាល់ទាំងស្រុងទៅហើយ។

សូមអញ្ជើញសាកសួរព័ត៌មាននៅការិយាល័យលក់របស់បុរី ប៉េង ហួត ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ6A) នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីជ្រាបព័ត៌មានលម្អិត ឬអញ្ជើញទស្សនាការដ្ឋានសំណង់ផ្ទាល់​។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានលុបបំបាត់តួនាទីកាសែតមិនសមរម្យ ឬជេរប្រមាថ

ដោយ៖ សហការី

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបប្រតិភូជាង២០រូប នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក នៅទីស្ដីការក្រសួង។

 

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា និន្នាការហ្វេសបុកហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។

 

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹង “ក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត” ផងដែរ ដោយស្នើឱ្យសហព័ន្ធពិចារណារកវិធី ក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថ ដែលបានកើតមានកន្លងមក។

 

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា “ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត”។

 

លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។

សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែង និងការវិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន៕

Thailand’s largest port unveils plan to bust massive truck jams

Laem Chabang in Chonburi, the largest port in Thailand, unveiled a plan to end years of congestion from transport trucks on Tuesday.

 

Thailand’s largest port unveils plan to bust massive truck jams

Port Authority of Thailand (PAT) chief Kriengkrai Chaisiriwongsuk said it was studying the construction of a 90-rai commercial area inside the port for truck-parking, hotels and other facilities. He expects the study to be completed this year with private firms invited to bid for construction contracts in 2023.

 

Kriengkrai said the construction project aims to reduce congestion and facilitate transport of goods to and from the seaport by road. The port is serviced by more than 300,000 trucks per month, he added.

 

“PAT wants to allocate an area to allow truck drivers to rest while they wait for shipments,” he said, adding that some drivers had to wait up to 10 hours for customs inspections.

 

He said the PAT project was inspired by commercial areas at large seaports in the Netherlands, China, Hong Kong and Singapore.

 

The construction budget would be reviewed once private companies expressed interest in bidding, he added.

 

Phase 3 development of Laem Chabang Port is part of a 655-billion-baht project to upgrade infrastructure in the Eastern Economic Corridor (EEC). The EEC upgrade also includes a high-speed railway between three airports, development of U-tapao airport, and Phase 3 of Map Ta Phut Industrial Port.

 

Source:The Nation Thailand