សម្តេចតេជោៈ កម្ពុជានឹងរៀបចំកិច្ចសន្ទនាអាស៊ាន-ពិភពលោកនៅខែវិច្ឆិកាខាងមុខនេះ

ដោយៈ សិរីជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា កម្ពុជានឹងរៀបចំវេទិកាអាស៊ាន ពិភពលោកលើកទី២នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។

សម្តេចតេជោ ដែលជាប្រធា​នអាស៊ានបានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញលោកសាស្ត្រាចារ្យKlaus Schwabស្ថាបនិក និងជាប្រធា​នប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមកចូលរួមកិច្ចសន្ទនាអាស៊ាន-ពិភពលោកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច ជួបពិភាក្សាជាមួយ លោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ នៅក្រុងដាវ៉ូស ប្រទេសស្វីស។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណលោក សាស្ត្រាចារ្យ ខ្លុស ស្វាប់ ដែលមានពេលវេលាសម្រាប់ជំនួបនៅព្រឹកនេះ ហើយជាពិសេសស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស ក្នុងឆ្នាំ២០២២ ដែលក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ ឆ្លៀតយកឱកាសនោះ បានអញ្ជើញលោកសាស្ត្រាចារ្យ ខ្លុស ស្វាប់ ដោយផ្ទាល់ មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុងរាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២។

សម្ដេចបានរំលឹកដែរថា កាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាបានរៀបចំនូវវេទិកាដែលហៅថា កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី១ ដោយក្នុងនោះមានការចូលរួម ពីប្រធានស្ថាប័នមួយចំនួនដូចជា៖ IMF, ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ លើសពីនេះ កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ក៏ដូចជា វេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំខាងមុខនេះ ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំណុចជាច្រើន ដែលកន្លងមកនេះ ធ្វើការងារប្រទាក់ក្រឡា ដែលមានអត្ថប្រយោជន៍ដល់អាស៊ាន ដូច្នេះ​ការអញ្ជើញចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាលោកសាស្ត្រាចារ្យ ខ្លូស ស្វាប់ ពិតជាមានសារៈសំខាន់។

ជាការឆ្លើយតប លោក សាស្ត្រាចារ្យ ពិតជាអរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកដោយផ្ទាល់។

លោកសាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ចាត់ទុកអាស៊ាន មានសារៈសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសទៀត លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា នៅពេលនេះសម្ដេ​ចតេជោបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសដោយសារសម្ដេចតេជោ មិនមែនត្រឹមតែជា នាយករដ្ឋមន្ត្រីកម្ពុជាទេ តែជាប្រធានអាស៊ានផងដែរ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា លោកក៏បានទទួលការអញ្ជើញពីក្រុមបណ្ដាប្រទេសG20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី។

លោកសាស្ត្រាចារ្យ បានឆ្លើយតបថា លោកនឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយលោកបានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបានឃើញវឌ្ឍនភាព នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ថា សម្រាប់លោកសាស្ត្រាចារ្យ ក៏អាចទៅទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើន ក្រោយប្រទេសកម្ពុជា ទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម។ ដូច្នេះនេះ គឺជាឱកាស ដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់កម្ពុជា៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបើកសម្ភោធសៀវភៅសុខភាព និងសុវត្ថិភាពការដ្ឋានសំណង់នៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រគ​ល់-ទទួល​ “សៀវភៅគោលការណ៍ណែនាំស្តីពីសុខភាព​ និងសុវ​ត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា”។

ពិធីនេះបានប្រារពឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកPablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។

យោងតាមឯកសាររបស់ក្រសួងបានបង្ហាញឲ្យដឹងថា សៀវភៅនេះ នឹងបំពេញបន្ថែមនូវវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលជួយដល់កម្មករ និយោជិក ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការងារសាងសង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗនៅការដ្ឋានសំណង់ និងផលប៉ះពាល់ជីវិត សុខភាព និងផែនការនៃគម្រោងសាងសង់។

សៀវភៅដ៏មានសារៈសំខាន់នេះ ជាគោលការណ៍ណែនាំដំបូងនៅកម្ពុជា បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងផ្លូវការ លើកិច្ចសហប្រតិបត្តិការពង្រឹង និងលើកកម្ពស់សុវត្ថិភាពការដ្ឋានសំណង់ ដែលបានចុះហត្ថលេខា រវាងក្រសួងដែនដី និងស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១៕

 

អ្នកជំនាញៈ តម្រូវការជួលផ្ទះ ហាងធ្វើអាជីវកម្មបានកើនឡើងនៅក្នុងទីផ្សារ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា តម្រូវការផ្ទះ ហាង សម្រាប់   ធ្វើអាជីវកម្មនានាបានកើនឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ ហើយសកម្មភាពសេដ្ឋកិច្ច បានវិលមករកភាពប្រក្រតីឡើងវិញ។

លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនTown City Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃ ទី២៤ ឧសភានេះថា បច្ចុប្បន្នសកម្មភាពជួលហាង និងផ្ទះធ្វើអាជីវកម្មបានកើនឡើងគួរឲ្យកត់សំគាល់ ដែលសញ្ញាបង្ហាញឲ្យឃើញថា ​ប្រជាពលរដ្ឋចាប់ផ្តើមផ្តោតលើសកម្មភាពអាជីវកម្មឡើងវិញច្រើន ធៀបនឹងវិបត្តិ២ឆ្នាំកន្លងមកនេះ។

លោកបន្តថា “សកម្មភាពអាជីវកម្មកាន់តែល្អ នៅពេលចរន្តសេដ្ឋកិច្ចកាន់តែល្អ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើនឡើងវិញ ក្នុងទីផ្សារលក់រាយនៅ​កម្ពុជា”។ លោកបានបន្តថា “ការកំរើកឡើងវិញនេះ កំពុងធ្វើឲ្យតម្រួវការShowroom ផ្ទះអាជីវកម្មនៅតាមផ្លូវសំខាន់ៗ មានហាងឆេងឡើងវិញផងដែរ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតមែនហើយសកម្មភាពអាជីវកម្ម និងហាងលក់ទំនិញនានាបានចាប់ផ្តើមមាន​សញ្ញាសុទិដ្ឋិនិយម​ច្រើន ប៉ុន្តែតម្លៃជួលមិនទាន់កើនឡើងនៅឡើយទេ គឺអ្នកជួលនៅតែមានអំណាចក្នុងការចចារច្រើន។

លោកបន្តថា “ការកើនឡើងនូវតម្រូវការសេវាកម្មជួលហាង ជួលផ្ទះធ្វើអាជីវកម្មវាជាសញ្ញា នៃការងើបឡើងនៃសេដ្ឋកិច្ចជាតិ និងប្រក្រតីភាពនៃ​ការវិលត្រលប់់មកវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម”៕

ក្រុមហ៊ុនយក្ស Samsung បោះទុនវិនិយោគ ៣៥៦ពាន់លានដុល្លារ ដើម្បីបង្កើតការងារ ៨០.០០០កន្លែង

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន Samsung Group បានប្រកាសនៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ខ្លួនមានផែនការបោះទុនវិនិយោគ រហូតដល់ទៅដល់ទំហំទឹកប្រាក់៣៥៦ពាន់លានដុល្លារអាមេរិក នៅរយៈពេល៥ឆ្នាំខាងមុខដើម្បីឱ្យខ្លួនឈានមុខគេ ក្នុងវិស័យជាច្រើនរាប់ចាប់ពីការផលិតបន្ទះឈីបរហូតដល់ការផលិតឱសថ។

ទំហំទុនវិនិយោគថ្មីនេះ គឺកើនឡើងជាង១ភាគ៣ បើធៀបនឹងទំហំវិនិយោគរបស់ខ្លួន ដែលបានចំណាយក្នុងរយៈពេល៥ឆ្នាំកន្លងមក។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ គឺជាក្រុមហ៊ុនធំជាងគេបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ហើយចំណូលសរុបរបស់វាគឺស្មើនឹង១ ភាគ៥នៃផលិតទុនជាតិសរុប (GDP) របស់ប្រទេសនេះ។

ទន្ទឹមនេះក្រុមហ៊ុន Samsung Electronics ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

ក្រុមហ៊ុន Samsung បានចេញសេចក្តីថ្លែងការណ៍ថា ផែនការវិនិយោគនឹងនាំមកនូវ “កំណើនរយៈពេលវែង ក្នុងអាជីវកម្មជាយុទ្ធសាស្រ្ត និងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្មសកលនៃបច្ចេកវិទ្យាដ៏សំខាន់”។

ក្រុមហ៊ុននេះនិយាយថា ទំហំវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីចំនួន៨០.០០០កន្លែង “ជាពិសេសនៅក្នុងអាជីវកម្មស្នូល រួមមាន ទាំងការផលិតបន្ទះឈីប និងការផលិតឱសថ” រហូតដល់ឆ្នាំ២០២៦៕ Bangkok Post៕

ក្រុមហ៊ុនខេអេចលែនចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន

ដោយៈ ស៊ីណេត

       កំពង់ស្ពឺៈ ក្រុមហ៊ុន ខេអេច លែន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយ ស្តីពីការផ្គត់ផ្គង់ទឹកស្អាតជូន ដល់អតិថិជនលើគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច នឹងអាចដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

ពិធីចុះហត្ថាលេខានេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនខេអេច លែន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយស្តីពី ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់គម្រោង ទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អោយបានរួចរាល់ឆាប់ៗនាពេលខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលបានទិញដីឡូតិ៍ និងផ្ទះពីក្រុមហ៊ុនផ្ទាល់។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ជាគម្រោងអភិវឌ្ឍន៏ដីឡូតិ៍បែបកូនកាត់ដែលមានទំហំ ផ្ទៃដីសរុបប្រមាណ១០០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងនោះ រួមមានទាំង ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ មានការអភិវឌ្ឍន៏ជាតំបន់ពាណិជ្ជកម្មទាំង១០​ និងផ្សារថែមទៀតផង៕

 

រដ្ឋាភិបាលវិនិយោគផ្ទះសាធារណចំនួន២ទៀតសម្រាប់ប្រជាពលរដ្ឋ

ដោយៈ លាងហួរ

សឹង្ហបុរីៈ លោក Desmond Lee រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា គម្រោងសាងសង់(BTO) ចំនួនពីរក្រោមគំរូ Prime Location Public Housing (PLH) អាចត្រូវបានចេញផ្សាយនៅក្នុងការបើកដំណើរការគម្រោងសាងសង់BTO ក្នុងខែឧសភា។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ OrangeTeeបានអោយដឹងថា ទីតាំងគម្រោងទាំងពីរ អាចស្ថិតនៅក្នុង Bukit Merah និង Queenstown ដោយសារពួកគេបានចាត់ទុកថា ទីតាំងទាំង២នេះ ជាទីតាំងសំខាន់នៅក្នុងអចលនទ្រព្យ នៅជិតកណ្តាលទីក្រុង CBD និង ក្រុងOrchard សម្រាប់ គម្រោងសាងសង់BTO នៅ Bukit Merah ទីតាំងនេះត្រូវបានដាក់ក្នុងតំបន់៣ ចាត់ថ្នាក់ជា RCR ឬតំបន់សេសសល់នៃតំបន់កណ្តាល ដែលជាប្រូកស៊ីសម្រាប់តំបន់ជាប់ទីក្រុង។

Core Central Region ដែលជាសង្កាត់ដ៏សំខាន់ សម្រាប់សាងសង់ផ្ទះប្រណីតៗជាច្រើន  ដែលវានៅជិតស្ថានីយ៍ MRT Buona Vista និង Holland Village ដែលជាកន្លែងខុនដូឯកជនជាច្រើន ត្រូវបានគេសាងសង់។

គេហទំព័រនេះទាំងពីរគឺសំខាន់ ហើយនឹងមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមអ្នកទិញផ្ទះ។  ផ្ទះល្វែង HDB ថ្មីមួយចំនួនកំពុងត្រូវបានសាងសង់នៅក្នុងតំបន់ Bukit Merah និងតំបន់ Holland Village៕

 

 

លោកឧកញ៉ាហួត អៀងតុងៈទំហំឥណទាននិងប្រាក់បញ្ញើរកើនឡើងរង្វង់២០ភាគរយក្នុងរយៈពេល៥ខែឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រែក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោ​មធនាគារឈានមុខនៅកម្ពុជា ធនាគារហត្ថាបានសម្រេចនូវវឌ្ឍនភាព គួរឲ្យកត់សំគាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៤ ឧសភានេះថា ជាមួយនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រលប់មកកាន់ភាពប្រក្រតីវិញ ធនាគារហត្ថាទទួលបានការរីកចម្រើន និងសម្រេចបានតាមអ្វីដែលជាផែនការ និងទិសដៅរបស់ធនាគារដែលបានគ្រោងទុក។

លោកបន្តថា “ជាក់ស្តែងក្នុងរង្វង់រយៈពេល៥ខែដើមឆ្នាំនេះ យើងសម្រេ​ចបានទំហំឥណទាន និងការដាក់ប្រាក់បញ្ញើរកើនឡើង២០ភាគរយ”។​លោកបន្តថា “សុខភាពស្ថាប័នរបស់យើង នៅតែមានភាពរ៉ឹងមាំ និងដើរលើទិសដៅត្រឹមត្រូវ តាមយុទ្ឋសាស្រ្ត និងផែនការអាជីវកម្មរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងការរីកចម្រើនលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាកម្ម យើងបាននិងកំពុងពង្រីកសេវាកម្មSmart Bankingថ្មីមួយទៀត ដើម្បីផ្តល់សេវាកម្ម បង្កើនទំនុកចិត្ត និងបង្ខិតសេវាកម្មធនាគារកាន់តែកៀកនឹងប្រជាពលរដ្ឋ។

ទ្រព្យសកម្មរបស់ធនាគារហត្ថា បានកើនឡើងដល់ជាង២០០០លានដុល្លារអាមេរិក ខណៈទំហំឥណទានមានទឹកប្រាក់ ជាង១៩០០លានដុល្លារអាមេរិក៕

China-built clean coal-fired power plant in Dubai completed

Dubai: Hassyan coal-fired power plant is a 2.4GW ultra-supercritical (USC) power plant under construction in Saih Shuaib, Dubai, United Arab Emirates (UAE). It is the first coal-fired power project in the Gulf Cooperation Council (GCC) region.

The $3.4bn independent power producer (IPP) project broke ground in November 2016. It is being developed with four 600MW ultra-supercritical coal power units in the first phase.

The four units are expected to come online in 2020, 2021, 2022, and 2023, respectively.

The power plant will be owned and operated by Hassyan Energy Company, a joint venture between Dubai Electricity and Water Authority (DEWA, 51%) and the consortium of ACWA Power, Harbin Electric, and the Silk Road Fund (jointly 49%).

Saudi Arabia-based ACWA Power holds 26.95% stake in the project, while China’s Harbin Electric and Silk Road Fund own 14.7% and 7.35% interests, respectively.

The Hassyan coal power project is in line with UAE Clean Energy Strategy 2050 to diversify its energy mix to include 44% renewable energy production, 38% gas power generation, 12% coal power generation, and 6% nuclear power generation capacity by 2050.

The 2.4GW power plant is expected to generate enough electricity to power approximately 250,000 households and expand Dubai’s current grid capacity by 25%.

Hassyan coal power plant make-up
The Hassyan power plant will comprise four ultra-supercritical coal-fired generating units of 600MW capacity each. Each unit will be equipped with an ultra-supercritical boiler, steam turbine, and a generator from GE.

The USC technology will enable power generation at a higher steam temperature and pressure compared to conventional coal-fired plants, resulting in lower operating costs and stack-emissions.

The plant will be equipped with advanced electrostatic precipitators (ESP) and seawater flue gas desulphurization (SWFGD) system to reduce the NOx, SOx, and particulate emissions. Further, the plant is designed to accommodate carbon capture installations in the future.

The electricity generated by the power plant will be fed into the existing 400kV electricity transmission network from an on-site 400kV new substation.

Source: Global Herald

ប្រទេសចិនបញ្ចប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដំបូងបង្អស់នៅមជ្ឈិមបូព៌ាតម្លៃជាង៣ពាន់លានដុល្លារ

ដោយ៖ សុខុម

 

ឌូបៃ: សម្ព័ន្ធក្រុមហ៊ុនចិន បានបញ្ចប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម Hassyan Power Plant តម្លៃ៣,៤ពាន់លានដុល្លារអាមេរិក ជាស្ថាពរប្រកបដោយជោគជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

 

នេះបើយោងតាមសារព័ត៌មាន The Global Herald ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា។

 

រោងចក្រនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជារោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដំបូងបង្អស់ របស់មហាយក្សចិន នៅតំបន់មជ្ឈិមបូព៌ា គឺជាគម្រោងដ៏ធំមួយ ក្រោមគំនិតផ្ដួចផ្ដើមពាណិជ្ជកម្ម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន ដើម្បីតភ្ជាប់សេដ្ឋកិច្ចនានា ឱ្យចូលទៅក្នុងបណ្ដាញពាណិជ្ជកម្មមួយ ដែលយកប្រទេសចិនជាចំណុចកណ្ដាល​។

 

តាមការរំពឹងទុក រោងចក្រអគ្គិសនីកម្លាំង២.៤០០មេហ្គាវ៉ាត់ (MW) នេះនឹងផលិតអគ្គិសនីបានប្រមាណ២០%នៃតម្រូវការអគ្គិសនីសរុបក្នុងក្រុងឌូបៃ។

ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានប្រកាសថា រោងចក្រអគ្គិសនីនេះ នៅចុងបញ្ចប់ នឹងត្រូវផ្លាស់ប្ដូរទៅប្រើប្រាស់ឧស្ម័នធម្មជាតិ ដែលជាផ្នែកមួយនៃការសន្យារបស់អារ៉ាប់រួមអេមីរ៉ាត ថានឹងសម្រេចឱ្យបាននូវគោលដៅ “អព្យាក្រឹតភាពកាបូន”។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NS Energy ឱ្យដឹងថា ដំណើរការនៃការសាងសង់រោងចក្រនេះបានចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០១៦។

រោងចក្រនេះត្រូវបានកាន់កាប់ និងដំណើរការដោយក្រុមហ៊ុន Hassyan Energy Company ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងរដ្ឋាករទឹក និងអគ្គិសនីក្រុងឌូបៃ (Dubai Electricity and Water Authority- ៥១%) និងសម្ព័ន្ធក្រុមហ៊ុនចិន រួមមាន ក្រុមហ៊ុន ACWA Power ក្រុមហ៊ុន Harbin Electric និងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលចិន Silk Road Fund (រួមគ្នា៤៩%)៕

គម្រោងបុរីធំៗសម្រុកបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្គេតឃើញមានបុរីជាច្រើនគម្រោង បានចូលទៅបោះទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១នេះ ជាពិសេសនៅក្នុងតំបន់កៀនស្វាយតែម្តង។

ជាក់ស្តែង បុរីធំបំផុតមួយគឺបុរី ប៉េង ហ៊ួត ដែលបានឈានទៅបោះទីតាំងអភិវឌ្ឍន៍បុរីមុនគេ នៅតាមបណ្តោយផ្លូវជាតិនេះ បានជំរុញតម្លៃដីធ្លី និងជម្រុញឱ្យមានការចូលមកនូវអ្នកអភិវឌ្ឍន៍ធំៗផ្សេងៗទៀតជាច្រើន មានដូចជា បុរីមង្គលភ្នំពេញ បុរី KS Resident បុរីភ្នំពេញសុខសាន្ត បុរីហាយធិច  បុរីសម្បត្តិមានហេង បុរីលឹមឈាងហាក់ ជាដើម។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ថា តំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាទីតាំងល្អបំផុត សាកសមនឹងគម្រោងអភិវឌ្ឍន៍លំនៅឋាន និងទេសចរណ៍ ដោយសារតែមានទីតាំងអមណោយផលខ្ពស់ មានដើមឈើ និងខ្យល់អាកាសបរិសុទ្ធ ធម្មជាតិ។

លោក MJ Cheng ប្រធានក្រុមផ្នែកទីផ្សារនិងលក់ នៃ​គម្រោង​បុរី​មង្គលភ្នំពេញ ដែល​មាន​គម្រោង​បុរី​ធំៗចំនួន​បី​គម្រោង​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ និង​គម្រោង​៥ផ្សេងទៀត​នៅ​ក្នុង​ក្រុង​ និង​ជាយ​ក្រុង​ភ្នំពេញ​ បាន​មាន​ប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្លូវ​ជាតិ​លេខ​មួយ​ នៅ​ម្តុំ​តំបន់​កៀនស្វាយ​នេះ គឺ​ជា​ទីតាំង​ក៏​មាន​សក្តានុពលវិនិយោគ​អចលនទ្រព្យ​ ជា​ពិសេស​លើ​គម្រោង​លំនៅឋាន​ប្រភេទ​បុរី។

លោកថា “សព្វថ្ងៃនេះ នៅម្តុំកៀនស្វាយមានគម្រោងបុរីកំពុងតែរីកមកដល់ថ្មីៗ ជាច្រើន”។ ក្នុងចំណោមនោះ លោកអះអាងថា គម្រោងរបស់លោក គឺគម្រោងបុរីមង្គលភ្នំពេញ ជាគម្រោងដែលធំជាងគេនៅក្នុងតំបន់នេះ ដែលមានចម្ងាយត្រឹមតែ១៥នាទីពីស្ពានព្រះមុនីវង្សតែប៉ុណ្ណោះ​។ ក្រៅពីគម្រោងរបស់លោក នៅមានគម្រោងខ្លះទៀត បាន​ពង្រីក​ទីតាំងនៅឆ្ងាយជាងនេះទៅទៀត”។

បើតាម​លោក MJ បាន​ឱ្យដឹងថា តំបន់នេះ​ជា​ទីតាំង​សក្តានុពល ដោយ​ទី១ ផ្លូវជាតិលេខ១​នេះជាច្រកអន្តរជាតិរបស់អាស៊ានភ្ជាប់ទៅកាន់ក្រុងបាវិត ជា​ផ្លូវ​សម្រាប់​ភ្ជាប់​ការនាំចេញ នាំចូលរវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ ដោយ​ក្រុម​អ្នកជំនួញរកស៊ីភ្នំពេញ-បាវិត គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។​

លោក​ថា “វាជាច្រកអន្តរជាតិ ដូច្នេះមានមនុស្សរស់នៅច្រើន មនុស្ស​ចេញចូលច្រើន។ ការរស់នៅម្តុំនេះ ចាត់ទុកថាជាចំណុចកណ្ដាល ដែលមានភាពងាយស្រួលក្នុងការចេញចូល”។

សក្តានុពល​ទី២ គឺ​ វាមានទីតាំងនៅជិតផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ ជាពិសេសនៅជិតផ្លូវក្រវាត់ក្រុងទី២ជាងគេ។

ម្យ៉ាងទៀត សក្តានុពល​ទី៣ ជំរុញ​ដោយ​ គម្រោង​ស្ពានកោះពេជ្រ-កោះនរាហ៍ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំក្រោយ ដែល​គម្រោង​ក៏សំខាន់​មួយ​នេះ​នឹងភ្ជាប់ផ្លូវចូលទៅកាន់រាជធានីភ្នំពេញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

លោក​ថា “ស្ពានកោះនរាហ៍ភ្ជាប់ទៅកោះពេជ្រ នៅពេលសាងសង់ហើយ នឹងបង្គើតជាផ្លូវចូលទៅកាន់ក្រុងកាន់ តែឆាប់រហ័សបន្ថែមទៀត។ ស្ពានកោះនរាហ៍ឆ្នាំក្រោយនឹងហើយៗ ដូច្នេះនឹងប្រែប្រួលខ្លាំង នៅពេលមានស្ពានហើយ”។

អតិថិជនគោលដៅរបស់គម្រោងបុរីគម្រោងឧទ្យានមង្គលនេះ​ផ្តោតសំខាន់លើ ភាគច្រើនជាអ្នកដែលរស់នៅក្រុងភ្នំពេញ ប្រជាពលរដ្ឋនៅម្តុំផ្លូវជាតិលេខមួយ ប្រជាជននៅក្នុងមូលដ្ឋានកៀនស្វាយ និងមានអ្នកមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀងទៀតផង​។

លោកថា “ប្រជាជននៅជុំវិញផ្លូវជាតិលេខ១ ជាអតិថិជនគោលដៅមួយហើយ ដូចជា អ្នកផ្សារគគីរ អ្នកព្រែកឯង មានអ្នកមកពីអ្នកលឿង ស្វាយរៀង ព្រៃវែង ក៏មានដែរ”។

ផ្លូវជាតិលេខ១ គឺជាផ្លូវអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលតភ្ជាប់ពីទីក្រុងភ្នំពេញកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ វៀតណាម ហើយក៏ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េ តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តភ្ជាប់រវាងទីក្រុងបាងកក ភ្នំពេញ ហូជីមិញ ផងដែរ។

ផ្លូវជាតិលេខ១ មានប្រវែងសរុប១៦៧គីឡូម៉ែត្រ (ភ្នំពេញ-អ្នកលឿងប្រវែង៥៦គីឡូម៉ែត្រ និងអ្នកលឿង-បាវិតប្រវែង១១១ គីឡូម៉ែត្រ) ត្រូវបានស្ថាបនាឡើងវិញ ដោយកម្ចីហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមមានការសាងសង់ស្ពានអ្នកលឿង ដែលជាស្ពានខ្សែកាប និងវែងជាងគេបង្អស់នៅកម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ២០១៥៕