On Asia trip, Biden says would be willing to use force to defend Taiwan

Reporting by Trevor Hunnicutt

Taiwan: U.S. President Joe Biden said on Monday he would be willing to use force to defend Taiwan, capping a series of critical comments about China while in Asia that an aide said represented no change in U.S. policy toward the self-ruled island.

Biden’s remarks, made during his first visit to Japan since taking office, and as Japanese Prime Minister Fumio Kishida looked on, appeared to be a departure from existing U.S. policy of so-called strategic ambiguity on Taiwan.

China considers the democratic island its territory, under its “one China” policy, and says it is the most sensitive and important issue in its relationship with Washington.

When a reporter asked Biden during a joint news conference with the Japanese leader if the United States would defend Taiwan if it were attacked, the president answered: “Yes.”

“That’s the commitment we made,” he said.

“We agree with a one-China policy. We’ve signed on to it and all the intended agreements made from there. But the idea that, that it can be taken by force, just taken by force, is just not, is just not appropriate.”

Biden added it was his expectation that such an event would not happen or be attempted.

A White House official later said there was no change in policy towards Taiwan. China’s foreign ministry said the United States should not defend Taiwan’s independence.

The president’s national security aides shifted in their seats and appeared to be studying Biden closely as he responded to the question on Taiwan. Several looked down as he made what appeared to be an unambiguous commitment to Taiwan’s defence.

Source: Reuters

ក្រុមហ៊ុនOCICបោះទុនរាប់រយលានដុល្លារសាងសង់ផ្ទះអាជីវកម្មនិងវីឡាទំនើបនៅទីក្រុងរណបជ្រោយចង្វារ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនOCICបាននិងកំពុងបោះទុន រាប់រយលានដុល្លារអាមេរិក ដើម្បីសាងសង់បុរីចំនួនពីរ នៅលើទីក្រុងរណបជ្រោយចង្វារ ដែលកំពុងមានភាពរីកចម្រើ់នខ្លាំង។

ប្រធានគ្រប់គ្រងគំរោងទីក្រុងរណបជ្រោយចង្វារ លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ ឧសភានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងសាងសង់គំរោងចំនួនពីរ គឺទី១ គំរោងសុវណ្ណមច្ឆា ដែលគំរោងនេះ សាងសង់ផ្ទះអាជីវកម្ម ដែលមានតម្លៃក្នុងរង្វង់១,៤លានដុល្លារអាមេរិក ដែលលំនៅដ្ឋានអាជីវកម្មនេះមានកំពស់៥ជាន់ ដែល៣ជាន់អាចធ្វើអាជីវកម្មបាន និង២ជាន់សម្រាប់ស្នាក់នៅ។

លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេសយ៉ាងច្រើន ដោយសារទីតាំងស្ថិតនៅចំណុចតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អា និងចំណុចប្រសព្វនៃផ្លូវមេ របស់ទីក្រុងរណបជ្រោយចង្វារ និងផ្លូវសុវណ្ណមច្ឆា​ដែលមានទំហំ២២ម៉ែត្រ”។

លោកម៉េង ចំរើនបានបន្តថា គំរោងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល ដោយដំណាក់កាលទី១ នឹងបញ្ចប់នៅរយៈពរេល៣ឆ្នាំខាងមុខ និងដំណាក់កាលបន្តបន្ទាប់ នឹងធ្វើឡើងតាមផែនការផងដែរ។

ចំណែកគំរោងទី២ ជាគំរោងសួនឧទ្យានជ្រោយចង្វារ សាងសង់លើផ្ទៃដី១៣ហិកតា ហើយគំរោងនេះសាងសង់ប្រភេទវីឡាទំនើបសុទ្ឋ ដែលមានតម្លៃចាប់ពី២០ម៉ឺនដុល្លារ ដល់ប្រមាណ១លានដុល្លារអាមេរិក។នេះបើតាមលោកម៉េង ចំរើនបញ្ជាក់ឲ្យដឹង។

លោកបន្តថា “គំរោងទី២នេះបាននិងកំពុងសាងសង់ ដែលគ្រោងនឹងបញ្ចប់រយៈពេល៥ឆ្នាំខាងមុខនេះ”។

ទីក្រុងរណបជ្រោយចង្វារ មានផ្ទៃដីទំហំជាង១០០ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន និងលំនៅដ្ឋានប្រណីតៗជាច្រើនទៀត ដែលជាគំរោងមានភាពទាក់ទាញខ្លាំង ដោយសារទីតាំងនេះស្ថិតនៅជាប់មាត់ទន្លេ និងមានទន្លេព័ទ្នជុំវិញ ដែលផ្តល់បរិយាកាសក្នុងការរស់នៅ ពោរពេញដោយផាសុខភាព៕

ការហូរចូលនៃប្រេនបរទេសមកកម្ពុជានឹងទាក់ទាញវិនិយោគិន កាន់តែច្រើន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ លំហូរFranchise ទាំងក្រុមហ៊ុននិងទំនិញម៉ាកល្បីៗ លំដាប់ពិភពលោកជាច្រើន បានចូលមកកាន់កម្ពុជា ហើយការហូរចូលនៃប្រេនល្បីៗទាំងនេះផងដែរ ក៏អាចទាញវិនិយោគិនបរទេសចូលមកកម្ពុជាស្វែងរកការវិនិយោគបន្ថែមទៀត។

នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna វ៉ា វីរៈបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៣ ឧសភានេះថា បច្ចុប្បន្ននេះយើងបានសង្កេតឃើញថា មានក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើន បានចូលមកស្រុកខ្មែរ ក្នុងនោះដែរគ្រាន់តែសម្ព័ន្ធរបស់យើង បាននាំចូលមកនូវFranchise ល្បីៗលំដាប់អន្តរជាតិជាច្រើនរួមមាន Century 21 ក្រុមហ៊ុន Goldwell Bankerក្រុមហ៊ុន ERA ។ ក្រៅពីក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនផ្សេងទៀត បានចូលមកធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដូចជាហ្វដ ដែលមានរោងចក្រផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “តាមរយៈសកម្មភាព របស់ក្រុមហ៊ុនអន្តរជាតិទាំងនេះ យើងរំពឹងថា នឹងទាក់ទាញនូវវិនិយោគិនបរទេសជាច្រើន មកកម្ពុជាកាន់តែច្រើននិងជាការផ្ដល់ទំនុកចិត្តដល់វិនិយោគិនផងដែរ”។

លោកវ៉ា វីរៈបានបន្តថា អ្វីដែលយើងរំពឹងបន្ថែមទៀតនោះទេ គឺដំណើរអញ្ជើញចូលរួមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាមមេរិកក្នុងនាមប្រធានអាស៊ាន និងទៅកាន់សហភាពអឺរ៉ុប ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនឹង នាំមកនូវវិនិយោគិនបរទេសបន្ថែមទៀងផងដែរ។

លោកបន្ថែមថា មកដល់ពេលនេះ កម្ពុជាបានត្រៀមខ្លួនរៀបចំរួចជាស្រេចហើយ ដោយកម្ពុជាបានអនុម័តឱ្យប្រើប្រាស់ នូវច្បាប់វិនិយោគថ្មី ដែលធ្វើឱ្យរឹតតែមានការទាក់ទាញបន្ថែម នូវវិនិយោគិនទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងៗទៀត។ ក្រៅពីនេះ កម្ពុជាក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនតភ្ជាប់ ពីភ្នំពេញទៅកាន់បណ្ដាខេត្ត ក្នុងនោះផ្លូវល្បឿនលឿនដំបូងគេភ្នំពេញក្រុងព្រះសីហនុ ក៏នឹងស្ថាបនារួចរាល់នៅពេលឆាប់ៗនេះ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចធ្វើឱ្យការធ្វើដំណើរពីភ្នំពេញទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុបានលឿនរហ័ស ។

ជាមួយគ្នានេះ លោកស្រីហ្គ្រេស រចនីអគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា វិនិយោគិនបរទេសមុននឹងមកកម្ពុជាគេតែងតែសួរយើងថា តើកម្ពុជារួចរាល់ហើយឬនៅ សម្រាប់ការស្វាគមន៍ពួកគេចូលមករកការវិនិយោគ ។

លោកស្រីថា “ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ យើងមើលឃើញថា    រដ្ឋាភិបាលលោកបានបញ្ចេញសកម្មភាព និងរៀបចំនូវគម្រោងប្លង់មេបានច្រើន ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិនបរទេស ក៏ដូចជាវិនិយោ​គិនក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ”។

លោកស្រីបន្តថា Master Plan ដែលកម្ពុជាបានរៀបចំ និងមានភាពទាក់ទាញខ្លាំងជាងគេនោះ គឺធនធានមនុស្សដោយកម្ពុជាបានបណ្ដុះនូវជំនាញទាំងភាសា និងបច្ចេកវិទ្យាកាន់តែទំនើប ហើយសូម្បីតែក្រសួងនានាក៏បានចាប់ផ្ដើមប្រើប្រាស់ នូវបច្ចេកវិទ្យាឌីជីថលកាន់តែច្រើន និងកាន់តែទូលំទូលាយ៕

រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសមាគមអន្តរជាតិធំមួយលើផែនការយុទ្ធសាស្ត្រសំរាប់ទីក្រុងឆ្លាតវៃ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមនិយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF) រួមមាន លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាព។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគម AIMF លើកទី៤០នៅភ្នំពេញ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង ដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុង ដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន៣០៧ទីក្រុង គឺមានតែសមាជិកចំនួន២៧រូបប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។

រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមា​សភាពនៅ ការិយាល័យអចិន្ត្រៃយ៍នេះ៕

លោកចូ បៃឌិន ប្ដេជ្ញាប្រើកម្លាំងបាយដើម្បីការពារតៃវ៉ាន់ពីការវាយប្រហាររបស់ចិនអំឡុងដំណើរទស្សនកិច្ចនៅជប៉ុន

ដោយៈសុខុម

តូក្យូ: ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានប្រកាសប្ដេជ្ញានៅថ្ងៃច័ន្ទ ទី២៣ ខែឧសភា នេះថា លោកនឹងប្រើប្រាស់កម្លាំងបាយដើម្បីការពារកោះតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងមកដើម្បីកៀរគរការគាំទ្រ។

ការអត្ថាធិប្បាយរបស់លោក ចូ បៃឌិន ហាក់ងាកចេញពីគោលនយោ​បាយមានស្រាប់របស់សហរដ្ឋអាមេរិក ដែលទទួលស្គាល់ថា តៃវ៉ាន់ ជាកោះស្វយ័តគ្រប់គ្រងដោយខ្លួនឯង ដែលប្រទេសចិនចាត់ទុកថា ជាដែនដីរបស់ខ្លួន ហើយចិនបាននិយាយថា វាជាបញ្ហាដ៏រសើប និងដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

នៅពេលត្រូវអ្នកយកព័ត៌មានម្នាក់ បានសាកសួរនៅទីក្រុងតូក្យូ ប្រ​ទេសជប៉ុនថា តើសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើតៃវ៉ាន់ ត្រូវបានវាយប្រហារដោយប្រទេសចិន ប្រធានាធិបតី ចូ បៃឌិន បានឆ្លើយថា “ប្រាកដណាស់”។

ទោះជាយ៉ាងណា លោកបានលើកឡើងបន្ថែមទៀតថា លោករំពឹងថា ព្រឹត្តិការណ៍បែបនេះ នឹងមិនកើតឡើង ឬមានការប៉ុនប៉ងទៅចុះ។

ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជម្រុញឲ្យកោះតៃវ៉ាន់នូវមធ្យោ​បាយដើម្បីការពារខ្លួន រដ្ឋាភិបាលអាមេរិក បានអនុវត្តជាយូរមកហើយនូវគោលនយោបាយ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត” ថាតើខ្លួននឹងធ្វើអន្តរាគមន៍ផ្នែកយោធាដើម្បីការពារតៃវ៉ាន់ ឬយ៉ាងណា ក្នុងករណីកោះតៃវ៉ាន់រងការវាយប្រហារពីប្រទេសចិន។

លោក ចូ បៃឌិន បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះអំពីការការពារតៃវ៉ាន់ កាលពីខែតុលា ចុងឆ្នាំ២០២១។ ហើយនៅពេលនោះ អ្នកនាំពាក្យសេតវិមានបានបកស្រាយថា លោកចូ បៃឌិន មិនបានប្រកាសផ្លាស់ប្តូរគោ​លនយោបាយរបស់សហរដ្ឋអាមេរិកនោះឡើយ។

ការអត្ថាធិប្បាយអំពីកោះតៃវ៉ាន់ ទំនងជានឹងលប់លើចំណុចស្នូលនៃដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន នោះគឺការចាប់ផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ជាផែនការដ៏ទូលំទូលាយមួយ ដែលផ្តល់សសរស្តម្ភសេដ្ឋកិច្ច សម្រាប់ការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយអាស៊ី៕ Reuters៕

បុរីប៉េង ហួតនិងធនាគារប្រេដប៊ែងសហការគ្នា ផ្តល់ជូនកម្ចីលំនៅដ្ឋានជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន

ដោយៈ សហការី

ភ្នំពេញៈ បន្ទាប់ពីបានសហការគ្នាយ៉ាងស្អិតរមួត អស់រយៈពេល5ឆ្នាំ ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន កន្លងមកនេះ។​ បុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង បានរៀបចំកម្មវិធីចុះហត្ថលេខា លើភាពជាដៃគូ ក្នុងការផ្តល់កម្ចីលំនៅដ្ឋាន លើអត្រាការប្រាក់ចាប់ពី6% ទំហំកម្ចី 70% រយៈពេលរហូតដល់20ឆ្នាំ លើគេហដ្ឋានកំពុងសាងសង់។

កម្មវិធីនេះ បានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី20 ខែឧសភា ឆ្នាំ2022 ម្សិលមិញនេះ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង នៃបុរី ប៉េង ហួត ​និងធនាគារប្រេដ ប៊ែង។

ការចុះហត្ថលេខាភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង ឲ្យកាន់តែល្អប្រសើរនិងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទានជាមួ​យនឹងអត្រាការប្រាក់ពិសេស ដល់អតិថិជនដែលមានបំណង​វិនិយោគ​ និង ទិញគេហដ្ឋានសម្រាប់ការរស់នៅ ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់ បុរី ប៉េង ហួត​។

តាមរយៈភាពជាដៃគូនេះ សម្រាប់អតិថិជនទាំងអស់របស់បុរី ប៉េង ហួត នឹងទទួល​បាន​ទាំងលើ គម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

នៅក្នុងពិធីចុះហត្ថលេខានេះលោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ នៃបុរី ប៉េង ហួត មានប្រសាសន៍យ៉ាងដូច្នេះថា៖” ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ប្រេដ ក្នុងការ​​ផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង​ជូន ដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយអត្រាការប្រាក់ចាប់ពី 6% ឡើងទៅ សម្រាប់គេហដ្ឋានកំពុងសាងសង់ រួមជាមួយទំហំកម្ចីរហូតដល់70% រីឯរយៈពេលកម្ចីរហូតដល់ 20ឆ្នាំ”។

លោកស្រីបន្តទៀតថា “កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងនៅតែបន្តជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃ​របស់អតិថិជនរបស់យើងក្នុងការទទួលបានការផ្ទះដ៏កក់ក្តៅនិង មានផាសុកភាព ជាមួយជម្រើ​សបង់ប្រាក់កាន់តែច្រើន និងកាន់តែងាយស្រួលជាងមុន”។

លោកមិន សុផា នាយករងប្រតិបត្តិ នៃធនាគារប្រេដ ប៊ែង (ខេមបូឌា)  ក៏មានប្រសាសន៍ដែរថា៖ “ព្រឹត្តិការណ៍ប្រារព្ធខួប5ឆ្នាំ នៃភាពជាដៃគូរវាងធនាគារប្រេដ ប៊ែង (ខេមបូឌា) និងក្រុមហ៊ុនបុរីប៉េង ហួតថ្ងៃនេះ ជាតឹកតាង នៃភាពរីកចម្រើន និងវិវឌ្ឍនៃភាពជាដៃគូ ដែលពិតជាធ្វើឱ្យយើង ទាំងពីរពេញចិត្ត និងរីករាយយ៉ាងខ្លាំង”។

លោកក៏បានបន្ថែមទៀតថា  ធនាគារ ប្រេដ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាផ្នែកមួយ នៃសន្ទុះនៃភាពរីកចម្រើនរបស់បុរី ប៉េង ហួត ដែលគ្រប់គ្នាបានឃើញ ពិតជាមិននឹកស្មានដល់។ ជាមួយនឹងជម្រើសផ្ទះដ៏ស្រស់ស្អាត ពោរពេញដោយសុភមង្គលនៅបុរី ប៉េង ហួត រួមនឹងការផ្តល់ជូនការប្រាក់ពិសេស ពីធនាគារប្រេដ នូវការប្រាក់ពិសេសទាបចាប់ពី៦% នេះ យើងខ្ញុំសង្ឃឹមថា វានឹងបង្កើនលទ្ធភាពដើម្បីបង្កើតក្តីសុបិនឲ្យក្លាយជា ការពិតដល់អតិថិជនរបស់យើងទាំងពីរ”។

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជន ទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន​ពីធនាគារ ប្រេដ ប៊ែង នឹងទទួលបានការផ្ដល់ជូននៅទំហំឥណទានរួមទាំងអត្រាការប្រាក់ ដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

 

សម្ដេចតេជោ៖ រោងចក្រប្រមាណ៥០០នៅកម្ពុជាកំពុងបង្កើនការផលិតរបស់ខ្លួនដើម្បីជំរុញការនាំចេញ

ដោយ៖ ​វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា កំពុងមានដំណើរការល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រប្រមាណ៥០០កំពុងដំណើរការបន្ថែមម៉ោងផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិពិសេសអឺរ៉ុប។

នេះបើតាមប្រសាសន៍សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅក្នុងសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២២ ឧសភា ២០២២ កន្លងទៅនេះ។

សម្ដេចតេជោ មានប្រសាសន៍ឱ្យដឹងថា វិស័យកាត់ដេរកម្ពុជា កំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ៥០០កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។

សម្ដេចតេជោបានថ្លែងថា ការដក EBA របស់អឺរ៉ុបពីកម្ពុជា នឹងមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញ ទៅកាន់សហភាពអឹរ៉ុបសម្រេចបានជាង៣ពាន់លានដុល្លារអាមេរិក។

សម្ដេចតេជោ ក៏បានបញ្ជាក់ជូនផងដែរថា វិបត្តិកូវីដ១៩រយៈពេល២ឆ្នាំកន្លងទៅ ធ្វើឱ្យកម្ពុជាបង្កើនការចំណាយរបស់ខ្លួនកាន់តែច្រើន។ ក្នុងនោះ ក្នុងមួយខែរាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ៤០លានដុល្លារអាមេរិក ដើម្បីជួយពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ១៩។

ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម បើតាមសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កម្ពុជាបានបន្តទទួលបានការវិនិយោគលើវិស័យឧស្សាហកម្មកាន់តែច្រើន។ ក្នុងនោះដែរ កម្ពុជាទទួលបានក្រុមហ៊ុនវិនិយោគថ្មីៗជាបន្តបន្ទាប់ ពីក្នុងនិងក្រៅប្រទេស ហើយក្នុងនោះដែរ បណ្ដាប៉ែកខាងលិចភ្នំពេញទទួលបានគម្រោងវិនិយោគច្រើន ជាពិសេសនៅខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង​។

លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna បានឱ្យដឹងថា តំបន់ប៉ែកខាងលិចទន្លេមេគង្គ នឹងទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើនជាងគេក្នុងចំណោមតំបន់នានាក្នុងប្រទេសកម្ពុជា ដូច្នេះ តំបន់ទាំងនេះនឹងមានតម្រូវការដីធ្លីសម្រាប់ប្រើប្រាស់កាន់តែច្រើន នៅពេលអនាគតឆាប់ៗនេះ៕

ខេត្តកំពង់ស្ពឺក្លាយជាខេត្តសក្តានុពលទី២លើការវិនិយោគដីធ្លី បន្ទាប់ពីរាជធានីនិងខេត្តកណ្តាល​

ដោយ៖ សុផារី

កំពង់ស្ពឺ៖ តំបន់ទាំងឡាយណា ដែលមានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មច្រើន តែងតែជំរុញឱ្យមានការប្រើប្រាស់ដីធ្លី និងធ្វើឱ្យវិស័យដីធ្លីមានភាពទាក់ទាញបន្ថែមទៀត។ ក្នុងចំណោមខេត្តជាប់ក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺក្លាយជាខេត្តសក្តានុពលទី២ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល​។

 

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា “នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើម​មកតាមបណ្តាខេត្តផ្សេងៗ”។

 

លោកបានមានប្រសាសន៍បន្តថា “ជាពិសេស ចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុ ដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ”។

 

លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area  Asia ថា ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ គេសង្កេតឃើញកំណើនការប្រើប្រាស់ដីធ្លីយ៉ាងច្រើន សម្រាប់ការសាងសង់ ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ដីឡូត៍ និងលំនៅឋាន។

ខេត្តកំពង់ស្ពឺជាខេត្តសក្តានុពលខ្ពស់ខ្លាំង ដោយសារមានទីតាំងភូមិសាស្ត្រល្អប្រសើរ នៅជាប់នឹងបណ្តាញផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិសំខាន់នានា ដែលតភា្ជប់ខ្វាត់ខ្វែងក្នុងការដឹកជញ្ជូន។

 

បន្ថែមលើសនេះ ខេត្តមួយនេះមានទីតាំងស្ថិតនៅភាគខាងត្បូង ឆៀងខាងលិច ដែលស្ថិតនៅកណ្តាលដំណើរផ្លូវ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក៏ដូចជាខេត្តសំខាន់ៗ ផ្សេងទៀត។ ជាពិសេស តម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ នៅមានភាពសមរម្យនៅឡើយ។

 

លោកថា “បើតាមការប្រៀបធៀប ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានតម្រូវការច្រើនជាងគេលើការប្រើប្រាស់ដីធ្លី បន្ទាប់ពីខេត្តកណ្តាល”។

 

លោកបញ្ជាក់ថា “តំបន់ទាំងឡាយណា ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មច្រើន ជាកត្តាសំខាន់ក្នុងការជំរុញឱ្យមានការប្រើប្រាស់ដីធ្លី និងធ្វើឱ្យវិស័យដីធ្លីមានភាពទាក់ទាញបន្ថែមទៀត”។

កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុន វិនិយោគជាច្រើន លើគម្រោងវិនិយោគបង្កើតជារោងចក្រវាយនភ័ណ្ឌ​ រោងចក្រអេឡិចត្រូនិច ជាដើម។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលំដាប់យក្សមួយ គឺក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា ក៏បានចាប់ផ្តើមសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺផងដែរ៕

 

តំបន់ព្រៃសក្លាយជាតំបន់ទាក់ទាញលើការអភិវឌ្ឍលំនៅឋានកាន់តែច្រើន

ដោយ៖ វឌ្ឍនៈ

 

ភ្នំពេញ  ៖ កាលពីមុន ព្រៃសត្រូវបានចាត់ទុកជាតំបន់ជាយរាជធានីភ្នំពេញ ដែលមិនទាន់មានការអភិវឌ្ឍ និងមិនសូវមានការចាប់អារម្មណ៍លើការវិនិយោគ ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាននៅឡើយ។

បច្ចុប្បន្ននេះ ព្រៃសបានក្លាយជាតំបន់មួយ ដែលមានការទាក់ទាញខ្លាំង ទៅលើការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ តំបន់ព្រៃសមានការអភិវឌ្ឍលំនៅឋានយ៉ាងមមាញឹក ដោយអ្នកវិនិយោគជាច្រើន បានចាប់ផ្ដើមបញ្ចេញសកម្មភាពអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ហើយបានកែប្រែមុខមាត់តំបន់ព្រៃស ទៅជាតំបន់កាន់តែទាក់ទាញ សម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋានកាន់តែខ្លាំងឡើង។

លោកឧកញ៉ា ឡាង ទីលាង អ្នកអភិវឌ្ឍន៍បុរីលំនៅឋានមួយនៅតំបន់ព្រៃស បានមានប្រសាសន៍ឱ្យដឹងនៅក្នុងពិធីបង្ហាញផ្ទះគំរូថ្មីរបស់ខ្លួនថា តំបន់ព្រៃសជាតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន ហើយជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងទៅកាន់ខេត្តផ្សេងៗ យ៉ាងងាយស្រួល ដូចជាទៅកាន់ខេត្តកំពត ខេត្តកែប និងបណ្ដាខេត្តផ្សេងទៀតផងដែរ។

 

លោកឧកញ៉ាបន្តថា តំបន់នេះមានការទាក់ទាញខ្លាំងទៅលើលំនៅឋាន ហើយប៉ែកខាងត្បូងរាជធានីភ្នំពេញ ក៏ឃើញថាមានសំណង់ជាច្រើន លេចរូបរាងជាបន្តបន្ទាប់ និងសក្ដានុពលផ្សេងទៀត ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើនកាន់តែចាប់អារម្មណ៍ក្នុ ងការអភិវឌ្ឍលំនៅឋានផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។

 

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន Prop Nex Cambodia ក៏បានឱ្យដឹងផងដែរថា តំបន់ប៉ែកខាងត្បូងភ្នំពេញ មួយរយៈនេះ ហាក់ទទួលបានការវិនិយោគលើលំនៅឋានច្រើន ទាំងលំនៅឋានតម្លៃសមរម្យនិងលំនៅឋានតម្លៃមធ្យមឡើង ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋខ្វាត់ខ្វែង ផ្លូវក្រវ៉ាត់ក្រុង និងគម្រោងអភិវឌ្ឍន៍ ទាំងរដ្ឋនិងឯកជនជាច្រើនទៀត ដូចជាគម្រោងព្រលានយន្តហោះអន្តរជាតិ ផ្សារទំនើប និងគម្រោងលំនៅឋានប្រណីតមួយចំនួនផងដែរ។

អ្នកស្រីបន្តថា នាពេលអនាគតនេះ តំបន់ខាងត្បូងភ្នំពេញនឹងកាន់តែមានភាពទាក់ទាញ ហើយតម្លៃដីធ្លីនៅក្នុងតំបន់នេះ ក៏នឹងមានសន្ទុះកើនឡើងមួយកម្រិតទៀងដែរ ខណៈការអភិវឌ្ឍកាន់តែច្រើននឹងលេចរូបរាង។

តាមរបាយការណ៍ និងសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញផងដែរថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ គម្រោងលំនៅឋានជាច្រើនបានបោះទីតាំងភាគច្រើន នៅខណ្ឌមួយចំនួន នៃតំបន់ជាយរាជធានីភ្នំពេញ រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ ហើយគម្រោងលំនៅឋានទាំងនេះនឹងចូលរួមក្នុងការផ្គត់ផ្គង់ទីផ្សារលំនៅឋានក្នុងប្រទេសកម្ពុជា ៕

តម្លៃប្រេងសាំងធម្មតាឡើងថ្លៃដល់៥.៦០០រៀលក្នុង​មួយលីត្រ និងម៉ាស៊ូត៥៤០០រៀលក្នុង​មួយលីត្រ

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុង​តម្លៃ៥.៦០០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥៤០០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៨៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៦៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕