G7 countries to provide $19.8bn in economic aid to Ukraine

The Group of Seven (G7) leading economies agreed Friday to provide $19.8bn in economic aid to Ukraine to ensure its finances do not hinder its ability to defend itself from Russia’s invasion.

 

German finance minister Christian Lindner told reporters that $9.5bn of the total amount was mobilized at meetings of the G7 finance ministers in Koenigswinter, Germany, this week.

“We agreed that Ukraine’s financial situation must have no influence on Ukraine’s ability to defend itself successfully,” he said at a press conference to mark the end of the G7 finance ministers’ meeting. “We need to do our utmost to end this war.”

 

Russia’s invasion touched on almost every topic of meetings this week, from the need to reduce reliance on Russian energy to reforming relationships between countries to maintain economic stability.

 

“Russia’s war of aggression is causing global economic disruptions, impacting the security of global energy supply, food production and exports of food and agricultural commodities, as well as the functioning of global supply chains in general,” a G7 statement said.

 

US treasury secretary Janet Yellen and other leaders spoke this week about the need for allies to put together enough additional aid to help Ukraine “get through” the​ Russian invasion.

Source: aljazeera

China to expand property tax trial to check speculation

BEIJING: China is set to expand pilot property tax reforms, state media reported, as the government battles real estate speculation in the world’s second-biggest economy.

 

China’s housing market took off after key 1998 reforms sparked a building boom on the back of rapid urbanisation and wealth accumulation.

But as prices soared, so did worries about wealth disparity and the resulting potential for social instability.

 

China’s top legislature, the National People’s Congress Standing Committee, on Saturday (May 21) approved the latest plan to promote “rational housing consumption”, according to the official Xinhua news agency.

 

Under the five-year pilot scheme, Xinhua added, property tax will be levied on all types of real estate, excluding some rural homes.

 

Further details, such as its start date and target areas, are expected to be disclosed at a later date.

 

The announcement comes with President Xi Jinping pushing for more “common prosperity” in China aimed at spreading wealth more evenly.

 

In 2011, authorities started trials in Shanghai and Chongqing targeting high-end private residential properties for taxation.

 

There have been talks to expand such taxation, but localities have been reluctant, worried it will drag down property values and dampen demand for land, a key source of local government revenue, state-run tabloid Global Times said Saturday.

 

China’s real estate sector is in troubled waters, with home sales slumping 16.9 per cent on-year in September and deeply indebted property giant Evergrande battling a liquidity crisis.

 

Some analysts believe, however, the latest tax move is aimed at preventing prices from rebounding to earlier levels.

 

“The chances of a national tax being implemented are much higher now,” said Mark Williams of Capital Economics last week as reports emerged that a plan was being stalled.

 

Opposition to the tax from insiders was not new, he added, given that correlation between Communist Party membership and ownership of multiple properties is “probably fairly high”.

 

“But demographics mean the 25-year property boom is ending,” he said.

 

“Land sales are not a sustainable source of government revenue anymore. A modest property tax could be.”

 

Source: AFP

ប្រទេសចិនពង្រីកប្រព័ន្ធរថភ្លើងដឹកទំនិញ ដល់ប្រទេសអាលឺម៉ង់ ដើម្បីពង្រីកឱកាសពាណិជ្ជកម្មជាមួយអឺរ៉ុប

ដោយ៖ លាងហួរ

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធខ្សែរថភ្លើងដឹកទំនិញទីបី ភ្ជាប់ប្រទេសចិន មកដល់ទីក្រុង Frankfurt ហើយ។ អ្នកគ្រប់គ្រងទូទៅក្នុងតំបន់ជឿជាក់ថា វានឹងនាំមកនូវឱកាសអាជីវកម្មកាន់តែច្រើនដល់ទីក្រុង។

លោក Kawus Khederzadeh អ្នកគ្រប់គ្រងទូទៅនៃតំបន់ឧស្សាហកម្មមួយ ក្នុងទីក្រុង Hoechst Frankfurt បានមានប្រសាសន៍ថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានផ្តល់មធ្យោបាយមួយទៀតនៃការតភ្ជាប់ ដោយផ្ទាល់រវាងប្រទេសចិន និងអឺរ៉ុប ដោយសារការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសមានភាពតានតឹង ក្នុងរយៈពេលចុងក្រោយនេះ។ វានឹងបង្កើនភាពរឹងមាំនៃឧស្សាហកម្មភស្តុភារនៅទីក្រុង Frankfurt និងនាំមកនូវឱកាសអាជីវកម្មកាន់តែច្រើន។

លោក Khederzadeh បានឱ្យដឹងទៀតថា ចាប់ផ្តើមពីទីក្រុង Shenyang ក្នុងប្រទេសចិន រថភ្លើងដឹកទំនិញ ដែលផ្ទុកគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់បានមកដល់ស្រុក Hoechst នៃទីក្រុង Frankfurt កាលពីថ្ងៃពុធ។ វាជារថភ្លើងដឹកជញ្ជូនទី ដែលមកកាន់ទីក្រុង Frankfurt ពីប្រទេសចិន ក្នុងរយៈពេល១២ខែនេះ។

ទោះបីជារថភ្លើងដឹកទំនិញចិន-អឺរ៉ុបកំពុងគ្របដណ្តប់កាន់តែច្រើន ក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើន ប៉ុន្តែមិនទាន់មានរថភ្លើងដឹកទំនិញធម្មតា ដែលភ្ជាប់ទីក្រុង Frankfurt ទៅប្រទេសចិននៅឡើយទេ។

លោក Khederzadeh បានបន្តថា ដោយសារតម្លៃទំនិញដឹកតាមសមុទ្រកំពុងឡើងខ្ពស់ រថភ្លើងដឹកទំនិញចិន-អឺរ៉ុបនឹងក្លាយជាជម្រើសដ៏សំខាន់មួយ ដោយសារទីក្រុងមួយនេះ មានទីតាំងនៅកណ្តាលនៃទ្វីបអឺរ៉ុប មានទំនាក់ទំនងល្អ និងភ្ជាប់ទៅកាន់គោលដៅផ្សេងទៀតជាច្រើននៅអឺរ៉ុប៕

ប្រទេសចិនប្រកាសដំឡើងពន្ធអចលនទ្រព្យ ខណៈតម្លៃអចលនទ្រព្យកំពុងដាំក្បាលចុះខ្លាំង

ដោយ៖ លាងហួរ

ប្រទេសចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រទេសចិនគ្រោងនឹងសាកល្បងពង្រីកកំណែទម្រង់ពន្ធលើអចលនទ្រព្យ។

ទីផ្សារលំនៅឋានរបស់ប្រទេសចិន បានធ្លាក់ចុះទៅវិញ បន្ទាប់ពីកំណែទម្រង់សំខាន់ៗក្នុងឆ្នាំ១៩៩៨ ដែលបានជំរុញឱ្យមានការរីកដុះដាល នៃអគារនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការប្រមូលផ្តុំទ្រព្យសម្បត្តិ​។

យ៉ាងណាក្តី នៅពេលតម្លៃកើនឡើង មានការលើកឡើងពីការព្រួយបារម្ភអំពីគម្លាតនៃទ្រព្យសម្បត្តិ និងសក្តានុពល ដែលអាចបណ្តាលឱ្យបានអស្ថិរភាពសង្គម។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២នេះ។

ប្រភពខាងលើបានឱ្យដឹងថា​ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជាតិចិន កាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា បានអនុម័តផែនការចុងក្រោយបង្អស់ ដើម្បីលើកកម្ពស់ “ការប្រើប្រាស់លំនៅឋានសមហេតុផល” ដែលគ្រោងសាកល្បងរយៈពេលប្រាំឆ្នាំ ដោយពន្ធលើអចលនទ្រព្យ នឹងត្រូវដំឡើងលើអចលនទ្រព្យគ្រប់ប្រភេទ ដោយមិនរាប់បញ្ចូលផ្ទះនៅតាមជនបទមួយចំនួន។

ក្នុងឆ្នាំ២០១១ អាជ្ញាធរធ្លាប់បានចាប់ផ្តើមការសាកល្បង ដំឡើងពន្ធប្រភេទនេះ នៅក្នុងទីក្រុងសៀងហៃ និងទីក្រុង Chongqing ដោយផ្តោតលើអចលនទ្រព្យលំនៅដ្ឋានឯកជនលំដាប់ខ្ពស់។

យ៉ាងណាក្តី តំបន់គោលដៅ ដែលត្រូវយកពន្ធ នឹងត្រូវបានបង្ហាញនៅពេលក្រោយ។ ការប្រកាសនេះកើតឡើង ខណៈប្រធានាធិបតី ស៊ី ជិនពីន ជំរុញឱ្យមាន “វិបុលភាពរួម” បន្ថែមទៀត នៅក្នុងប្រទេសចិន ក្នុងគោលបំណងផ្សព្វផ្សាយទ្រព្យសម្បត្តិឱ្យបានស្មើៗគ្នា៕

ក្រុមប្រទេស G7 ផ្ដល់ជំនួយសេដ្ឋកិច្ច ១៩,៨ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី

ដោយ៖ សុខុម

អន្តរជាតិ: សេដ្ឋកិច្ចឈានមុខគេទាំង៧ ឬ ក្រុមប្រទេស G7 កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា បានព្រមព្រៀងផ្តល់ជំនួយសេដ្ឋកិច្ច១៩,៨ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន ដើម្បីធានាថា ហិរញ្ញវត្ថុរបស់អ៊ុយក្រែន មិនរារាំងសមត្ថភាពរបស់ប្រទេសនេះនៅក្នុងការប្រយុទ្ធតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៊ី។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជំនួយសរុប៩,៥ពាន់លានដុល្លារ ប្រមែប្រមូលបានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 ក្នុងទីក្រុង Koenigswinter ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍កន្លងទៅ។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 ថា “យើងបានព្រមព្រៀងគ្នាថា ស្ថានភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន មិនត្រូវជះឥទ្ធិពលលើសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការប្រយុទ្ធពារខ្លួនដោយជោគជ័យនោះឡើយ។ យើងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់សង្រ្គាមនេះ”។

ការឈ្លានពានរបស់រុស្ស៊ី បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៃកិច្ចប្រជុំកាលពីសប្ដាហ៍កន្លងទៅរាប់ចាប់ពីភាពចាំបាច់ក្នុងការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី រហូតដល់ការកែទម្រង់ទំនាក់ទំនងរវាងប្រទេសនានាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

ក្រុមប្រទេស G7 បានចេញសេចក្ដីថ្លែងការណ៍ថា “សង្រ្គាមឈ្លានពានរបស់រុស្ស៊ី កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករាំងស្ទះ បង្កផលប៉ះពាល់ដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពលពិភពលោក ការផលិតស្បៀងអាហារ ការនាំចេញអាហារ និងទំនិញកសិកម្ម ក៏ដូចជាដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកជាទូទៅ”។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងមេដឹកនាំផ្សេងទៀតកាលពីសប្តាហ៍កន្លងទៅសុទ្ធតែបានលើកឡើងពីភាពចាំបាច់ ដែលបណ្ដាសម្ព័ន្ធមិត្តត្រូវរួបរួមគ្នាផ្តល់ជំនួយបន្ថែមឱ្យបានគ្រប់គ្រាន់ដើម្បីជួយឱ្យអ៊ុយក្រែន “ឆ្លងផុត” សង្គ្រាមឈ្លានពានរបស់រុស្ស៊ី៕

វត្តមានម៉ាកយីហោល្បីៗកំពុងជំរុញទីផ្សារជួលធ្វើអាជីវកម្មក្នុងក្រុងភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ ម៉ាកយីហោល្បីៗទូទាំងពិភពលោក និងក្នុងស្រុក បានបើកដំណើរការក្នុងទីផ្សារ នៅក្នុងទីក្រុងភ្នំពេញ ដោយគិតពីឆ្នាំ២០២១ ដល់ដើមឆ្នាំនេះមានចំនួនជិត៥០ហាង។ វត្តមានហាងថ្មីៗទាំងនេះ ជាសញ្ញាល្អសម្រាប់អ្នកផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្ម ជាពិសេសនៅតាម ប្រភេទផ្សារទំនើប​ ខណៈដែលអត្រាជួលនៅមានកម្រិតនៅឡើយ បើធៀបនឹងការផ្គត់ផ្គង់ក្នុងទីផ្សារ​។​

របាយការណ៍សិក្សាពីទីផ្សារអចលនទ្រព្យ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ពីឆ្នាំ២០២១ មកដល់ដើមឆ្នាំ២០២២នេះ មានហាងចំនួនជិត​៥០កំពុងបើកដំណើរការ។ ក្នុងនោះហាងដែលមានម៉ាកយីហោល្បីៗលើពិភពលោក មានដូចជា ហាងអាហារ Pizza Hut ហាងលក់សម្លៀកបំពាក់ H&M OVS និងហាងម៉ាកយីហោ Wilsonart ដែលផ្គត់ផ្គង់គ្រឿង​សង្ហារឹម និងសំភារៈការិយាល័យ ហាង 7-Eleven ជាដើម​។

អ្នកនាង Daluch Chin អ្នកគ្រប់គ្រងផ្នែកវាយតម្លៃ និងប្រឹក្សាសេវាកម្មរបស់ CBRE Cambodia បានមានប្រសាសន៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ជាពេលវេលាដ៏ល្អប្រសើរ មិនធ្លាប់មានកន្លងមក សម្រាប់អាជីវកម្មទាំងឡាយណា ដែលត្រូវការជួលទីតាំងប្រកបដោយគុណភាព ស្តង់ដារអន្តរជាតិ។ ទីតាំងជួល ក្នុងអត្រាជួលក៏ល្អប្រសើរ បានទាក់ទាញនូវការចូលមកដល់នៃអាជីវកម្មនានាកាន់តែច្រើន ហើយបាន និងកំពុងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាមូលដ្ឋានដ៏គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ប្រេនអន្តរជាតិ។

អ្នកជំនាញពីក្រុមហ៊ុន CBRE Cambodia អ្នកនាងគឹម គិនកេសា បានបញ្ជាក់កាលពីពេលកន្លងមកថា “សកម្មភាពជួលទីតាំងធ្វើអាជីវកម្ម នឹងបន្តមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ស្របពេលដែលគម្រោងថ្មីៗ​ជាច្រើនគ្រោង​បើកដំណើរការ​នៅឆ្នាំនេះ​ផងដែរ”។​

អ្នកនាងបន្តថា កត្តានេះនឹងធ្វើឱ្យទីតាំងដាក់ជួលសម្រាប់អាជីវកម្ម ​ អាចនឹងមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង​លើ​តម្លៃ​ជួល និង​លក្ខខណ្ឌ​អនុគ្រោះ​នានា​។

ការផ្គត់ផ្គង់ទីតាំងធ្វើអាជីវកម្មបានកើនដល់ជាង៤០ម៉ឺនម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០២១ ហើយ​អត្រាជួលមាន៦៦ភាគរយ នៃការផ្គត់ផ្គង់សរុប។​​ បច្ចុប្បន្នតម្លៃជួលទីតាំងធ្វើអាជីវកម្មមានតម្លៃចន្លោះពី២៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តាមការព្យាករណ៍ ចំនួននៃការផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្មនេះ រំពឹងនឹងកើនដល់​ជាង១លានម៉ែត្រការ៉េនៅឆ្នាំ២០២៥៕

ការអភិវឌ្ឍលំនៅឋានរួមចំណែកក្នុងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដាក់ទីតាំងលើគម្រោងរបស់ខ្លួននៅតំបន់ណាមួយ គេតែងតែសង្កេតឃើញថា ក្រុមហ៊ុនឬអ្នកអភិវឌ្ឍន៍នោះតែងតែរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ជាពិសេសផ្លូវតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងនៃគម្រោងលំនៅឋាននោះតែម្ដង។

ការអភិវឌ្ឍលំនៅឋានរបស់ម្ចាស់បុរីកាន់តែច្រើន បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែច្រើនដែរ។

បុរីធំៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានចូលរួមច្រើនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ជាក់ស្ដែង បុរីភ្នំពេញថ្មីបានប្រកាសបញ្ចប់ការសាងសង់ផ្លូវចំនួន២ខ្សែ ស្ថិតនៅក្នុងគម្រោងរបស់ខ្លួន នាក្រុងតាខ្មៅ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២១ទៅផ្លូវជាតិលេខ២១០ ហើយគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗនេះផងដែរ។ ការសាងសង់ផ្លូវនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់នោះផ្ទាល់តែម្ដង។

តំណាងបុរីភ្នំពេញថ្មី ធ្លាប់បានលើកឡើងកន្លងមកថា ការអភិវឌ្ឍលំនៅឋានរបស់ខ្លួន នៅក្នុងតំបន់ណាមួយ មិនមែនគ្រាន់តែអភិវឌ្ឍន៍តែផ្ទះ ហើយលក់ជូនអតិថិជនទេ តែក៏បានគិតគូរទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងបុរីនោះផ្ទាល់ និងប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើន បានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍលំនៅឋានប្រកបដោយភាពទទួលខុសត្រូវរបស់អ្នកអភិវឌ្ឍន៍ មិនត្រឹមតែសាងសង់ផ្ទះលក់ជូនប្រជាជននោះទេ តែត្រូវគិតគូរពីបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ក៏ដូចជាប្រជាពលរដ្ឋរស់នៅ ក្នុងបុរីរបស់ខ្លួនផ្ទាល់ផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាន នឹងមកនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងនោះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដើម្បីទាក់ទាញដល់ការវិនិយោគ ពីសំណាក់វិនិយោគិនលើលំនៅឋាននេះដែរ។

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការផ្គត់ផ្គត់លំនៅឋានក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយនឹងតម្រូវការទីផ្សារនៅឡើយ ដែលទាមទារឱ្យការអភិវឌ្ឍបន្ថែមទៀត។ ដូច្នេះ នៅពេលខាងមុខនេះ ការអភិវឌ្ឍលំនៅឋាននឹងកាន់តែច្រើនឡើងថែមទៀត ហើយក៏ត្រូវការអ្នកវិនិយោគលើលំនៅឋាននេះកាន់តែច្រើនផងដែរ៕

អ្នកជំនាញរំពឹងថា រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបន្តកើនឡើងក្នុងឆ្នាំ២០២២នេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាឃើញថា បន្តកើនឡើង ទោះបីជាក្នុងអត្រាតិចតួចក្ដី។ ក្នុងឆ្នាំ២០២២នេះ អ្នកជំនាញរំពឹងរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នឹងបន្តកើនឡើងបន្ថែមទៀត។

លោក វ៉ា វីរៈ គ្រូបង្វឹកនៃក្រុមហ៊ុន Century 21 Zillion Holing បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា តាមតួលេខបង្ហាញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាធនាគារជាតិនៃកម្ពុជា ឃើញថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ដំណាច់ឆ្នាំ២០២១ បានបន្តកើនឡើង ជាពិសេសនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរដោយសារតែកូវីដ១៩ ក៏ទុនវិនិយោគបានកើនឡើងបន្ថែមទៀតដែរ។

លោកបន្តថា ក្នុងឆ្នាំ២០១៩ រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជា មានចំនួនប្រមាណ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ៣,៦ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១កើនដល់៤,៥ពាន់លានដុល្លារអាមេរិក។ ដោយឡែកក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ទៅហើយ គឺប្រមាណ២ពាន់លានដុល្លារអាមេរិក។

លោកបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសធំៗ ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា រួមមានចិន កូរ៉េ ជប៉ុន ជាដើម។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជាជាមួយប្រទេសចិន និងកូរ៉េ នឹងធ្វើឱ្យរំហូរវិនិយោគផ្ទាល់មកកាន់កម្ពុជា មានកំណើនឡើងបន្តទៀត ស្របពេលស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏បានធូរស្រាលឡើងវិញ។

លោកបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុ កម្មន្តសាល និងអចលនទ្រព្យ ទទួលបានទុនវិនិយោគច្រើនជាងគេ ដូច្នេះតំបន់ ដែលអាចនឹងទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើននៅកម្ពុជា គឺតំបន់នៅប៉ែកខាងលិចទន្លេមេគង្គ ដូចជាខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តព្រះសីហនុ។ តំបន់នេះនឹងមានតម្រូវការដីធ្លី សម្រាប់ប្រើប្រាស់ច្រើនបន្ថែមទៀត នៅពេលឆាប់ៗនេះ ដែលនឹងជំរុញឱ្យតម្លៃដីធ្លីមានកំណើនមួយកម្រិតទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ នាពេលកន្លងមកនេះ ឱ្យដឹងថា ដោយសារស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពល្អប្រសើរ ដូច្នេះវិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ អាចនៅពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំ២០២២នេះ។ កំណើននៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញនោះ នឹងធ្វើឱ្យទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បន្តមានកំណើនឡើងបន្តទៀតផងដែរ៕

Goldman Sachs expects one third of HY China property firms to default in 2022

Goldman Sachs said on Friday it now expects around one third of high-yield China property firms to default in 2022, with stresses on bonds increasingly emerging through maturity extensions.

Since the start of the year, all 22 Chinese high-yield issuers that either defaulted on their dollar bonds or undertook bond exchanges had been linked to the country’s embattled property sector, the bank found.

“Unlike in previous years, more issuers have conducted bond exchanges than have defaulted so far this year,” Kenneth Ho said in a note to clients, raising his default rate forecast to 31.6 per cent from 19 per cent previously.

“We view bond exchanges and maturity extensions as efforts that provide short term relief on credit stresses by pushing bond maturities to a later date, but are not sufficient to resolve the credit issues.”

Raising the China property high-yield default forecast pushed up Goldman Sachs’ forecast for the default rate among high-yield Asian corporate issuers to 15.5 per cent from 9.3 per cent previously – not far off the record of 17.8 per cent recorded in 2021.

A crunch in China’s key property sector emerged about a year ago, when a debt market squeeze sparked a first wave of defaults.

 

វិនិយោគិនរុស្ស៊ីក្រសាបទិញយកអាជីវកម្មទាំងអស់របស់ហាងMcDonald’s នៅរុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: ទីបំផុត ក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក McDonald’s បានរកឃើញអ្នកទិញអាជីវកម្មរបស់ខ្លួននៅប្រទេសរុស្ស៊ីហើយ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានបង្ខំឱ្យក្រុមហ៊ុននេះត្រូវចាកចេញពីរុស្ស៊ីទាំងអាល័យ។

ក្រុមហ៊ុនយក្សមួយនេះនិយាយថា វិនិយោគិនរុស្ស៊ី លោក Alexander Govor ដែលបច្ចុប្បន្នបើកដំណើរការភោជនីយដ្ឋាន McDonald’s ចំនួន២៥ទីតាំងនៅស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី នឹងទិញយកអាជីវកម្មទាំងស្រុងរបស់ McDonald’s នៅប្រទេសរុស្ស៊ី ព្រមទាំងទទួលយកបុគ្គលិកទាំងអស់ របស់ក្រុមហ៊ុននេះផងដែរ ហើយនឹងប្ដូរម៉ាកយីហោថ្មី (Rebranding)។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែឧសភាកន្លងមកនេះ។

ក្រុមហ៊ុននេះ មិនបានទម្លាយឱ្យដឹងពីតម្លៃ នៃការលក់អាជីវកម្មនេះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះធ្លាប់បានបង្ហើបថា តម្លៃជាង១ពាន់លានដុល្លារ។

ក្រុមហ៊ុនអាហារសម្រន់ McDonald’s បានដំណើរការរកស៊ីនៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយភោជនីយដ្ឋាន McDonald’s ដំបូងបង្អស់របស់ខ្លួន ត្រូវបានបើកកដំណើរការនៅក្រុងមូស្គូ ក្នុងឆ្នាំ១៩៩០ ដើម្បីជានិមិត្តរូបបង្ហាញពីភាពធូរស្រាល នៃភាពតានតឹងក្នុងសង្រ្គាមត្រជាក់។

ក្រុមហ៊ុន McDonald’s ដែលមានភោជនីយដ្ឋានជិត៨៥០ ទីតាំងនៅទូទាំងប្រទេសរុស្ស៊ី និងបុគ្គលិកប្រមាណ៦២.០០០នាក់និយាយថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងទិញលក់អាជីវកម្មនេះ នឹងចប់សព្វនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Alexander Govor បានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មពី McDonald’s តាំងពីឆ្នាំ២០១៥។ គាត់ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុនចម្រាញ់ប្រេង Neftekhimservice និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយផ្សេងទៀត ដែលជាម្ចាស់សណ្ឋាគារ Park Inn Hotel និងគ្លីនិកឯកជននៅតំបន់ស៊ីបេរី ផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃដំណើរការចរចា “ដ៏វែងអន្លាយ និងដ៏លំបាក” ហើយរដ្ឋាភិបាលនឹងជួយលោក Alexander Govor គ្រប់រូបភាពតាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំដំណើរការហាងទាំងនេះ ក្រោមម៉ាកយីហោថ្មីប្រកបដោយជោគជ័យ៕ BBC៕