អ្នកជំនាញបង្ហាញពីឳកាសវិនិយោគទីផ្សារលំនៅដ្ឋាន ដីឡូត៍នៅតំបន់ ផ្លូវជាតិលេខ៥១

ដោយ:ម៉ាលីស

ភ្នំពេញៈ យើងដឹងហើយថាផ្លូវ៥១ នឹងក្លាយជាចរន្តផ្លូវខ្សែឆ្លងកាត់ ដ៏មានសក្តានុពល ទាំងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម។ ដូចនេះតើទីផ្សារលំនៅស្ថាននៅតបន់នោះ នឹងទាក់ទាញការវិនិយោគដែររឺទេ?។

លោកប៊ុន ហួត ប្រធានទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន PIXIU Property បានរៀបរាប់នៅក្នុងកិច្ចសំភាសពិសេស កាលពីដើមសប្តាហ៍នេះថា សក្តានុពលនៃផ្លូវ ៥១ ប្រៀបបីដូចជាផ្លូវនៃសរសៃឈាមមួយ រឺជាតារារះមួយនៃតំបន់ឧស្សាហកម្ម ដែលសំបូរទៅដោយរោងចក្រ និងសហគ្រា សនានា  ដែលអានិយាយបានថាជាផ្លូវ វេងស្រេងទី២អញ្ចឹងដែរ។

លោកបន្តថា ផ្លូវនេះតភ្ជាប់ពីគ្រប់តំបន់ មានដូចជា សៀមរាប បាត់ដំបង កំពត ក្រុងព្រះសីហនុជាដើម ជាពិសេសគឺកៀកទៅនឹងផ្លូវល្បឿនលឿនក្រុងព្រះសីហនុតែម្តង ហើយជាផ្លូវមមាញឹក សំរាប់ការដឹកជញ្ជូនផងដែរ”។

ចំណែកឯលំនៅដ្ឋាន ដែលស្ថិតនៅក្នុងតំបន់៥១នោះទៀតសោត គឺមានការរីកដុះដាល ដោយរោងចក្រ សហគ្រាសមានការផ្លាស់ប្តូរជាបណ្តើរៗទៅតំបន់នោះ ដែលធ្វើអោយកកើតលំនៅស្ថាន និងដីឡូតិ៍ ជាច្រើនកុះករផងដែរ។

លោកបញ្ជាក់ផងដែរថា តាមគោលដៅរាជរដ្ឋាភិបាល ដែលបានកំពុងអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ នូវផ្លូវវប៉ុន្មានខ្សែចេញពីកប់ស្រូវមកនោះ នឹងភ្ជាប់ មកផ្លូវ៥១នេះតែម្តង។ ដូចនេះវាធ្វើអោយតំលៃដី លំនៅស្ថាន ក៏ដូចជា ការសាងសង់បុរីនានាមានការកើនឡើងផងដែរ។

លោកបានរៀបរាប់បន្ថែមថា ការវិនិយោគលើលំនៅដ្ឋាន មានភាពចំនេញ ដោយយោងទៅលើទីតាំងភូមិសាស្រ្ត ទីនោះជាតំបន់សក្តានុពលសំបូររោងចក្រ សហគ្រាស ដែលពីមួយឆ្នាំទៅមួយឆ្នាំទៅមួយឆ្នាំ កំនើនប្រជាជននឹងភាពកុះករកើនឡើងជាលំដាប់។ ដូចនេះពួកគាត់អាចទិញសំរាប់ទទួលផល រឺក៏អាចទិញ សំរាប់ប្រកបមុខរបររកស៊ីជួញដូរនានា។

លោកបានបញ្ជាក់ថា លោកទទួលកាន់គំរោងផ្តាច់មុខឈ្មោះថា TLL ១៣០ហិកតា ដែលស្ថិយលើបណ្តោយផ្លូវ៥១ គីឡូលេខ២៣នេះផងដែរ ដែលជាប់នឹងគំរោងដីឡូតិ៍សួន ឧស្សាហកម្មអ្នកឧកញ៉ាឡេង ណាវ៉ាត្រាតែម្តង។ លោកបញ្ជាក់ពីចំនុចពិសេស មួយចំនួនទាក់ទង នឹងគំរោងរបស់លោកថា ជាគំរោងផ្ទះអាជីវកម្មជាប់ផ្លូវជាតិ ហើយមួយវិញទៀត ក្នុងគំរោងផ្ទាល់ ក៏មានការសាងសង់ជារោងចក្រផងដែរ ដើម្បីបន្ថែមអោយគំរោងមានការអភិវឌ្ឍច្រើន។

ចំនុចពិសេសមួយទៀតនោះ លោកប៊ុន ហួតបានបញ្ជាក់ថា “គំរោងរបស់លោកគឺមានការអភិវឌ្ឍលឿន និងរំលោះសុទ្ធ ដែលធ្វើអោយមានការគាំត្រច្រើនពីសំនាក់អតិថិជនផងដែរ”។

ចាប់អារម្មណ៍បុរីនៅផ្លូវជាតិលេខ៥១ សូមទំនាក់ទំនងលេខទូរស័ព្ទចំនួនបីប្រព័ន្ឋ សលេខខ៥១📲Smart:     015 663 995 / 015 618 176

📲Cellcard: 089 663 995 /  099 733 277

📲Metfone: 066 553 168៕

លោកឧកញ៉ាគីម ហ៊ាងបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារដីធ្លីនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងកំឡុងវិបត្តិកូវីដ១៩ បានប៉ះពាល់ដល់ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ អ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍លើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាមួយចំនួន នៅតែបង្ហាញសុទិដ្ឋិនិយមថា ដីធ្លីនឹងបន្តងើបឡើងវិញក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ១៩កន្លងមកនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យដីធ្លីបោះជំហា​នទៅមុខទាំងពិបាក ដោយសារតែក្នុងវិស័យអចលនទ្រព្យ មានច្រើនផ្នែកដូចជា ផ្នែកបុរី ផ្នែកដីឡូតិ៍ និងផ្នែកខុនដូ ដោយក្នុងនោះផ្នែកដីឡូតិ៍ បានទទួលរងផលប៉ះពាល់ច្រើន ព្រោះអ្នកអភិវឌ្ឍន៍ដីឡូតិ៍ លក់ដូឡូតិ៍ដល់ប្រជាពលរដ្ឋ ដែលមានចំណូលក្រោមមធ្យម។ ដូច្នេះអតិថិជនដែលមានចំណូលក្រោមមធ្យម សុទ្ធសឹងតែធ្វើការលើផ្នែកសេវាកម្ម និងឧស្សាហកម្ម។

លោកបន្តថា និយាយចំពោះផ្នែកបុរី ដែលមានចំណូលក្រោមមធ្យម បុរីមានតម្លៃមធ្យម និងបុរីមានតម្លៃថ្លៃ គឺការទិញលក់ប៉ះពាល់តែមួយចំនួនប៉ុណ្ណោះ ចំពោះបុរីតម្លៃក្រោមមធ្យមមានផលប៉ះពាល់ ប៉ុន្ដែបុរីមានតម្លៃថ្លៃ និងបុរីតម្លៃមធ្យម គឺមិនទាន់ប៉ះពាល់ច្រើននោះឡើយ ដោយសារតែជំងឺកូវីដ១៩នេះផ្ទុះឡើង បានធ្វើឲ្យប៉ះពាល់ដល់ចំណូល របស់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្ដែមិនប៉ះពាល់ ដល់ប្រជាពលរដ្ឋជាអ្នកមាននោះឡើយ។

លោកបណ្ឌិតបានបញ្ជាក់ “គិតរយៈពេល២-៣ឆ្នាំខាងមុខនេះ ចំពោះអ្នករកស៊ីទិញលក់លើវិស័យអចលនទ្រព្យ នៅតែមានឱកាសចំណេញ និងមិនមានបញ្ហាចោទណាមួយកើតឡើងនោះទេ”៕

ប្រជាជនខ្មែរជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមជនបរទេសដែលទិញខុនដូច្រើនជាងគេនៅប្រទេសថៃ

ដោយៈសុខុម

បាងកក: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានរាយការណ៍ថា ជនជាតិចិន បានទិញខុនដូនៅប្រទេសថៃ ច្រើនជាងគេក្នុងចំណោមជនបរទេសក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា។

លោក Wichai Viratakaphan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានលើកឡើងថា ខុនដូចំនួន២.១០៧យូនីតសរុបជាប្រាក់១០.២៦ពាន់លានបាត (២៩៨លានដុល្លារអាមេរិក) ត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិឱ្យទៅជនបរទេស ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។

ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ជនបរទេសដែលបានទិញខុនដូច្រើនជាងគេរួមមាន៖

១- ជនជាតិចិន៖ ៩៤៩យូនីត

២- ជនជាតិរុស្ស៊ី៖ ១៣៤យូនីត

៣- ជនជាតិអាមេរិក៖ ១១៤យូនីត

៤- ជនជាតិអង់គ្លេស៖ ៩១យូនីត

៥- ជនជាតិអាល្លឺម៉ង់៖ ៨១យូនីត

៦- ជនជាតិបារាំង៖ ៧៧យូនីត

៧- ជនជាតិចិនតៃវ៉ាន់៖ ៥៣យូនីត

៨- ជនជាតិឥណ្ឌា៖ ៥១យូនីត

៩- ជនជាតិកាណាដា៖ ៤០យូនីត

១០- ជនជាតិអូស្ត្រាលី៖ ៣៤យូនីត

ចំពោះតម្លៃវិញ ជនបរទេសដែលបានចំណាយច្រើនជាងគេ តាមសញ្ជាតិក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មានដូចជា៖

១- ជនជាតិចិន៖ ៤,៥៧ពាន់លានបាត (១៣២,៧លានដុល្លារអាមេរិក)។

២- ជនជាតិរុស្ស៊ី៖ ៤៣៥លានដុល្លារ (១២,៦៣លានដុល្លារអាមេរិក) ។

៣- ជនជាតិខ្មែរ៖ ៤០១លានបាត (១១,៦៤លានដុល្លារអាមេរិក)។

៤- ជនជាតិចិនតៃវ៉ាន់៖ ៣៩១លានបាត (១១,៣៥លានដុល្លារអាមេរិក)។

៥- ជនជាតិបារាំង៖ ៣៩០លានបាត (១១,៣២លានដុល្លារអាមេរិក)។

៦- ជនជាតិអាមេរិក៖ ៣៤៤លានដុល្លារ (១០លានដុល្លារអាមេរិក)។

៧- ជនជាតិអង់គ្លេស៖ ៣២៥លានបាត (៩,៤៤លានដុល្លារអាមេរិក)។

៨- ជនជាតិអូស្ត្រាលី៖ ៣១៨លានបាត (៩,២៤លានដុល្លារអាមេរិក)។

៩- ជនជាតិឥណ្ឌា៖ ២៧១លានដុល្លារ (៧,៨៧លានដុល្លារអាមេរិក)។

១០- ជនជាតិអាល្លឺម៉ង់៖ ២៥៥លានដុល្លារ (៧,៤លានដុល្លារអាមេរិក)។

ក្នុងត្រីមាសទី១ ដើមឆ្នាំមុន៤៥% នៃខុនដូដែលលក់ឱ្យជនបរទេស ត្រូវបានទិញយកដោយពលរដ្ឋចិន។

ទោះជាយ៉ាងណាក៏ដោយ លោក Wichai Viratakaphan និយាយថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រជាជនកម្ពុជា បានចំណាយប្រាក់ខ្ពស់បំផុតទី៣ ក្នុងចំណោមអ្នកទិញបរទេស ហើយបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំង១០ (Top 10) ជាលើកដំបូងមិនធ្លាប់មាន៕  The Nation៕

ក្រុមហ៊ុនYongsia Real Estateចំណាយប្រាក់កន្លះលានដុល្លារសាងសង់ផ្លូវជូនប្រជាពលរដ្ឋនៅក្រុងកែប

 ដោយៈគង់ សូរិយា

       កែបៈ ក្រុមហ៊ុនYoungsia Real Estate ដែលជាម្ចាស់គំរោងឆ្នេរសមុទ្រកោងកាង បានចំណាយប្រាក់រហូតដល់៥០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវជូនប្រជាពលរដ្ឋនៅក្នុងក្រុងកែប។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ ឧសភាកន្លងមកថា ការ​សាងសង់ផ្លូវនេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមន្រ្តីជំនាញបានចុះវាស់វែងកាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ។ លោកបន្តថា ផ្លូវនេះមានទំហំ៨ម៉ែត្រ ដែលមានការបំពាក់អំពូលភ្លើងសឡា បំភ្លឺផ្លួវ សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបន្តថា ផ្លូវនេះស្ថិតនៅភូមិដំណាច់ចំបក់ សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប ដែលមានទីតាំងកៀកនឹងរង្វង់មូលសេះស ប្រមាណ១០០០ម៉ែត្រ និងជាទីតាំងដែលព័ទ្ឋជុំវិញដោយហេដ្ឋារចនាសម្ព័ន្ឋ ងាយស្រួលក្នុង​ការធ្វើដំណើរ។

ទាក់ទងគំរោងឆ្នេរសមុទ្រកោងកាង លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនបានចំណាយប្រាក់ ប្រមាណ១០លានដុល្លារអាមេរិក ដើម្បីវិនិយោគដីឡូត៍លំហែរលំដាប់អន្តរជាតិនេះឡើង ដែលវាជាគំ​រោងធំជាងគេ ប្រណីតភាពជាងគេនៅក្នុងទីក្រុងកែប។

លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេសជាច្រើន ដោយរួមបញ្ចូលនូវឆ្នេរសមុទ្រ ដងព្រែកដែលអាចជិះទូក ទៅលេងកំសាន្តនៅសមុទ្រក្នុងខេត្តកែបបាន ពិសេសមានទេសភាពភ្នំ១៨០ដឺក្រេ”។ លោកបន្តថា “គំរោងនេះ ក៏មាននូវទេសភាពស្រែអំបិល ដើមកោងកាង និងដងព្រែកដែលអាចជិះទូកកំសាន្ត និងស្ទូចត្រីផងដែរ”។

លោកCooler Tanបានបន្តថា លើសពីនេះ យើងបាននិងកំពុងផ្តល់ឲ្យអ្នកទិញដីលំហែរនេះ អាចទទួល​បានផលចំណេញខ្ពស់នាពេលអនាគត តាមរយៈហេដ្ឋារចនាសម្ព័ន្ឋ ដែល​យើងនឹងផ្តល់ជូននូវអ្វី ដែលអ្នកវិនិយោគ ឬអ្នកចង់បានដីលំហែរទទួលបានលើសអ្វី ដែលពួកគាត់មិនធ្លាប់បានគិតដល់”។

លោកបន្តទៀតថា ដោយសារខេត្តកែប ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលក្នុងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ទើបក្រុមហ៊ុនបាន និងកំពុងរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្តនេះឲ្យមានភាពរីកចម្រើនកាន់តែលឿន និងដើរស្របគ្នាជាមួយគោលនយោបា​យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តនេះជាខេត្តគំរូមួយ សម្រាប់អភិ​វឌ្ឍន៍ទេសចរណ៍ លំហែរកាយកម្រិតខ្ពស់ ព្រោះរដ្ឋាភិបាលនឹងមិនអនុញ្ញាត្តឲ្យមានការសាងសង់រោងចក្រ សហគ្រាសនានានៅក្នុងខេត្តនេះនោះទេ៕

 

ធនាគារGoldman Sachsអះអាងថា ១ភាគ៣នៃក្រុមហ៊ុនអចលនទ្រព្យចិន នឹងខកខានសងបំណុលក្នុងឆ្នាំនេះ

ដោយៈសុខុម

អាមេរិកៈ ធនាគារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Goldman Sachs បាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ថា ពេលនេះខ្លួនប្រមើលឃើញថា ប្រមាណ១ភាគ៣នៃក្រុមហ៊ុនអចលនទ្រព្យ ក្នុងប្រទេសចិន នឹងខកខានសងបំណុលនៅឆ្នាំ២០២២នេះ។

ធនាគារនេះបានរកឃើញថា ចាប់តាំងពីដើមឆ្នាំ២០២២មក ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលទាំង២២ នៅទូទាំងប្រទេសចិន បានខកខានទូទាត់ថ្លៃមូលបត្របំណុល ដែលគិតជាប្រាក់ដុល្លាររបស់ខ្លួន ឬបានធ្វើការដោះដូរលក់មូលបត្របំណុល ដែលមានការជាប់ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យប្រទេសចិន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

លោក Kenneth Ho ប្រធានផ្នែកសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រឥណទានអាស៊ី ប្រចាំធនាគារ Goldman Sachs បានលើកឡើងថា “ខុសពីឆ្នាំមុនៗ ក្រុមហ៊ុនបោះផ្សាយមូលបត្របំណុលកាន់តែច្រើន បានធ្វើការដោះដូរមូលបត្របំណុល ដែលបានខកខានសងរហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ”។

លោកបានព្យាករថា អត្រាខកខានសងបំណុល នឹងស្ថិតក្នុងរង្វង់៣១,៦% បើធៀបនឹង១៩%ដែលត្រូវបានព្យាករលើកមុន។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “យើងមើលឃើញថា ការដោះដូរបត្របំណុល និងការពន្យារពេលទូទាត់សងថ្លៃមូលបត្របំណុល គ្រាន់តែអាចសម្រាលភាពតានតឹង បានមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាឥណទាននោះឡើយ”។

វិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ដ៏មានសារៈសំខាន់របស់ប្រ​ទេសចិន បានផ្ទុះឡើងកាលពីប្រហែលមួយឆ្នាំមុន នៅពេលចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការរឹតបន្តឹងទីផ្សារបំណុល ជាពិសេសដើម្បីរឹតបន្តឹងការខ្ចីបុលច្រើនហួសហេតុ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិ​វ ឌ្ឍន៍អចលនទ្រព្យ បានបង្កឱ្យមានរលកខកខានសងបំណុល ពាសពេញវិស័យអចលនទ្រព្យ៕ Reuters៕

អ្វីជាមូលហេតុបណ្ដាលឱ្យអចលនទ្រព្យខេត្តស្ទឹងត្រែងមានភាពយឺតយ៉ាវខណៈគំរោងសាងសង់ព្រលានយន្តហោះស្ងប់ស្ងាត់

ដោយ: សុផារី

ស្ទឹងត្រែង: ខេត្តស្ទឹងត្រែង ជាខេត្តជាប់ព្រំដែនមួយ ដែលមានសកម្ម ភាពចលនទ្រព្យហាក់ស្ងប់ស្ងាត់ខ្លាំង បើធៀបជាមួយនឹងខេត្តជាប់ព្រំដែនផ្សេងៗទៀត។

អ្នកជំនាញលើកឡើងថា មានមូលហេតុចំនួនបី ដែលធ្វើឲ្យសកម្មភាពអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មានភាពស្ងប់ស្ងាត់។

លោក ជុំ វិចិត្រ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់ Property Area Asia នៅក្នុងថ្ងៃទី២០ ខែឧសភានេះថា ចរន្តនៃការទិញលក់អចលនទ្រព្យ នៅក្នុងខេត្តស្ទឹងត្រែងមិនមានសន្ទុះគួរឲ្យកត់សំគាល់នោះទេ ដោយសារសកម្មភាពទិញលក់ភាគច្រើនធ្វើឡើងសម្រាប់តែប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងទីរួមខេត្តស្ទឹងត្រែងតែម្ដង មិនមានវិនិយោគិនធំៗ ឬអ្នកទិញមកពីបណ្ដាខេត្តនានា ឬមកពីភ្នំពេញ មានតែក្រុមហ៊ុនដែលពង្រីកសាខាមកតាមបណ្ដាខេត្តប៉ុណ្ណោះ។

លោកបន្តថា ពាក់ព័ន្ធនឹងសំណង់លំនៅដ្ឋាន ផ្ទះល្វែង នានា លោកសង្កេតឃើញថា មានក្រុមហ៊ុនពីរបីមកវិនិយោគដែរ ប៉ុន្តែធ្វើក្នុងទំហំតូចតែប៉ុណ្ណោះ ហើយក៏មិនសូវមានសកម្មភាពទិញលក់ច្រើននោះទេ។

លើកឡើងពីមូលហេតុ ដែលបណ្ដាលឱ្យ សកម្មភាពទិញលក់ចលនទ្រព្យនៅមានកម្រិត លោកវិចិត្របានមានប្រសាសន៍បញ្ជាក់ថា មូលហេតុទីមួយអាចបណ្ដាលមកពី សកម្មភាពទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង នៅមិនទាន់មានភាពមមាញឹកច្រើននោះទេ ដោយភាគច្រើន គឺជាតំបន់ទេសច​រណ៍កែច្នៃ ដែលទេសចរចូលមកទស្សនាកម្សាន្ត ហើយមិនស្នាក់នៅយូរនោះទេ។

ហេតុផលសំខាន់ទី២ បណ្ដាលមកពី កង្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ឬគម្រោងផ្សារធំៗនៅក្នុងខេត្តនោះឡើយ។

លោកមានប្រសាសន៍ថា “ខេត្តស្ទឹងត្រែងមិនសូវមានសន្ទុះខ្លាំង ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទេសចរណ៍នោះទេ ដូច្នេះការទិញលក់ដីធ្លី មានតែក្នុងរង្វង់អ្នកនៅក្នុងខេត្ត ទិញលក់ៗ”។

ហេតុផលទី៣ អាចបណ្ដាលមកពីសកម្មភាពពាណិជ្ជកម្ម ច្រកព្រំដែនកម្ពុជាឡាវ នៅមានកម្រិតតិចតួចនៅឡើយ។

លោកជុំ វិចិត្របានបន្តថា ” មួយវិញទៀត នៅមិនទាន់មានគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងផ្សារធំៗ។ ច្រកព្រំដែនក៏មិនមានសក្កានុពល ដោយសារវាជាច្រកព្រំដែនកម្ពុជាឡាវ មិនសូវមានសកម្មភាពដូច ច្រកព្រំដែនថៃ ឬវៀតណាមនោះទេ”។

ធនាគារអភិវឌ្ឍន៍អាស៊ី បានចង្អុលបង្ហាញទៅរដ្ឋាភិបាល គួរវិនិយោគសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ ដើម្បីប្រែក្លាយខេត្តនេះ ជាមជ្ឈ​មណ្ឌលកណ្តាល សម្រាប់ការតភ្ជាប់នៅតំបន់ភូមិភាគឥសាន្ត និងជាមួយ​ប្រទេសឡាវ ប៉ុន្តែគំរោងនេះបានស្ងប់ស្ងាត់ ហើយរដ្ឋាភិបាលបង្វែរការសាង​សង់ព្រលានយន្តហោះទៅកាន់ខេត្តមណ្ឌលគិរីជំនួសវិញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់គំរោងសាងសង់ ព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ទៅកាន់គណៈកម្មការមេគង្គ ឡានឆាងផងដែរ ប៉ុន្តែគំរោងនេះត្រូវបានស្ងប់ស្ងាត់ដដែល។ នេះបើតាមលោកស៊ិន ចាន់សិរីវត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេស​ចរណ៍ដ៏សម្បូរបែប ប៉ុន្តែធនធានទាំងនោះ មិនទាន់ត្រូវបានផ្សព្វផ្សាយ និងទាញយកមកប្រើប្រាស់អស់សក្តានុពលនៅឡើយ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ និងសក្តានុពលដ៏សម្បើមដោយខេត្តនេះមានទន្លេចំនួន៤ ដែលហូរកាត់ដូចជា ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលសុទ្ឋតែជាតំបន់ទេស​ចរណ៍ដ៏ល្អឯក។

លោកបន្តថា “ខេត្តនេះក៏មានតំបន់រាមសារ ដែលមានដើមឈើមានឬសរេរាំតាមខ្សែទឹកហូរ ដូច “សក់ក្រង” គួរឲ្យចង់ទស្សនា និងអាចហែលទឹក និងជិះកាយ៉ាក់កំសាន្តបានយ៉ាងមនោរម្យ ពិសេសកោះខ្សាច់តូចៗនៅតាមដងទន្លេមេគង្គស្រស់ស្អាតដូចឋានសួគ៌ នៅរដូវទឹកសំរក”។លោកបន្តថា “ខេត្តនេះមានសក្តានុពលទេសចរណ៍ណាស់ ប៉ុន្តែកង្វះការផ្សព្វផ្សាយ ទើប​ខេត្តនេះត្រូវបានគេមើលរំលង”៕

 

 

សំណួរសំខាន់ៗដែលអ្នកគួរសួរទាក់ទងនឹងសេវាកម្មគ្រប់គ្រង អចលនទ្រព្យ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ សំណួរទាំងនេះ នឹងជួយអ្នកកំណត់ភាពខ្លាំង និងភាពទន់ខ្សោយរបស់ពួកគេ ហើយចុងក្រោយអ្នកនឹងអាចសម្រេចចិត្តថា តើពួកគេសមស្របសម្រាប់អ្នក និងទ្រព្យសម្បត្តិរបស់អ្នក។

សំណួរសំភាសន៍អំពីបទពិសោធន៍ របស់អ្នកគ្រប់គ្រងអចលនទ្រព្យ

រឿងដំបូងដែលអ្នកនឹងចង់ដឹងគឺថា តើអ្នកគ្រប់គ្រងអនាគត ពិតជាធ្លាប់គ្រប់គ្រងទ្រព្យសម្បត្តិជួលពីមុន។ តំបន់នៃការសួរនេះមានន័យ ដើម្បីផ្តល់ ឱ្យអ្នកនូវការយល់ដឹង អំពីប្រវត្តិអ្នកគ្រប់គ្រងអចលនទ្រព្យ។ តាមរយៈចម្លើយរបស់ពួកគេ អ្នកនឹងសំរេចថាតើបទពិសោធន៍របស់ពួកគេ សមស្របនឹងតម្រូវការរបស់អ្នកជាវិនិយោគិនដែរឬទេ។

ឧទាហរណ៍ខ្លះនៃសំណួរដែលត្រូវសួរគឺ:

  • តើអ្នកបានគ្រប់គ្រងទ្រព្យសម្បត្តិរយៈពេលប៉ុន្មាន?
  • តើនេះគឺជាការងារពេញម៉ោងរបស់អ្នកឬទេ?
  • តើអ្នកធ្វើការដោយខ្លួនឯងឬសម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ / ក្រុមហ៊ុនគ្រប់គ្រង?
  • តើអ្នកមានអចលនទ្រព្យប្រភេទ ណាខ្លះ ដែល អ្នកបានគ្រប់គ្រង?
  • តើអ្នកមានបទពិសោធទាក់ទងនឹង * បញ្ចូលប្រភេទទ្រព្យសម្បត្តិដែលអ្នកជាម្ចាស់ទេ? – ប្រសិនបើអ្នកមានអគារចំនួន 10 ហើយអ្នកគ្រប់គ្រងមានបទពិសោធន៍ជាមួយគ្រួសារតែមួយពួកគេប្រហែលជាមិនមានបទពិសោធន៍ច្រើនសម្រាប់តម្រូវការជាក់លាក់របស់អ្នក។
  • តើអ្នកកំពុងគ្រប់គ្រងអចលនទ្រព្យប៉ុន្មាន? – អ្នកមិនចង់ឱ្យទ្រព្យរបស់អ្នកបាត់បង់នៅក្នុងសាប់។
  • តើអ្នកមានពេលវេលានិងធនធានដើម្បីបន្ថែមទ្រព្យសម្បត្តិរបស់ខ្ញុំ (ies) ទៅបន្ទុកការងាររបស់អ្នកឬទេ?
  • តើអ្នកធ្លាប់ត្រូវបានគេបញ្ឈប់ពីការងារជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដែរឬទេ?

សំណួរសមា្ភសន៍ទាក់ទងនឹងការអប់រំ:

ផ្នែកសំណួរបន្ទាប់ទាក់ទងទៅ នឹងការអប់រំរបស់អ្នកគ្រប់គ្រងអនាគត។ សំណួរអំពីការសិក្សានៅមហាវិទ្យាល័យ និងការអប់រំខ្ពស់ គឺមានសារៈសំខាន់ ប៉ុន្តែការផ្តោតអារម្មណ៍របស់អ្នកនៅទីនេះ គឺដើម្បីសិក្សាពីការអប់រំរបស់ពួកគេក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ។

អ្នកចង់ដឹងថា តើពួកគេបានទទួលចំណេះដឹង និងការបណ្តុះបណ្តាលដែលចាំបាច់ ដើម្បីទទួលបានវិញ្ញាបនប័ត្រត្រឹមត្រូវ។ ឧទាហរណ៏នៃសំណួរដែលត្រូវសួរគឺ:

  • តើអ្វីទៅជាកម្រិតអប់រំខ្ពស់បំផុតដែលអ្នកបានសម្រេច?
  • តើអ្នកមានអាជ្ញាប័ណ្ណគ្រប់គ្រងឈ្មួញកណ្តាលឬទ្រព្យសម្បត្តិអចលនទ្រព្យរបស់អ្នកដែរឬទេ? – រដ្ឋភាគច្រើនទាមទារឱ្យអ្នកគ្រប់គ្រងអចលនទ្រព្យ មានអាជ្ញាប័ណ្ណដើម្បីឱ្យពួកគេអាចបង្ហាញអាផាតមិន។
  • តើអ្នកមានវិញ្ញាបនប័ត្រប្រភេទណាមួយដែរឬទេ? – អង្គការពាណិជ្ជកម្មដូចជា IREM, NAA, NARPM និង CAI ផ្តល់វគ្គបណ្តុះបណ្តាលនិងបណ្តុះបណ្តាលនិងផ្តល់វិញ្ញាបនប័ត្របន្ទាប់ពីបញ្ចប់។
  • តើអ្នកបានអនុវត្តជំហានណាមួយដើម្បីបន្តការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកដែរឬទេ?

សំនួរសម្ភារះអំពីចំណេះដឹងអំពីច្បាប់ភតិកៈ:

អ្នកគ្រប់គ្រងអចលនទ្រព្យដែលមានចំណេះដឹងទូលំទូលាយអំពីច្បាប់ភតិសន្យានិងភតិកៈមិនអាចចរចារបានឡើយ។ ចាប់តាំងពីពួកគេតំណាងឱ្យអ្នកកំហុសឆ្គងណាមួយរបស់ពួកគេអាចបណ្តាលអោយមានបណ្តឹងប្រឆាំងនឹងអ្នកនិងទ្រព្យសម្បត្តិរបស់អ្នក។ ឧទាហរណ៏នៃសំណួរដើម្បីសួរអ្នកគ្រប់គ្រងអនាគតរួមបញ្ចូល:

អ្នកជំនាញអចលនទ្រព្យកម្ពុជា វៀតណាម ឥណ្ឌូនេស៊ីជជែកគ្នាពី ឧស្សាហកម្មអចលនទ្រព្យ

 ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ អ្នកជំនាញជាន់ខ្ពស់កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ីបានពិភក្សាគ្នាអំពី ដំណើរការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងតំបន់។

កិច្ចពិភាក្សាស្ដីពី Travel Abroad Virtually With Liborបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្ដីពី Travel Abroad Virtually With Libor – Vietnam, Cambodia & Indonesia ដែលមានការអញ្ជើញចូលរួមពី លោក Doan Van Binh អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអចលនទ្រព្យវៀតណាម និងលោក Rusmin Lawin អនុប្រធានអចលនទ្រព្យឥណ្ឌូនេស៊ី ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលត្រូវបានរៀបចំឡើងដោយ LONG ISLAND BOARD OF REALTORS តាមរយៈកម្មវិធី Zoom ។

ក្នុងគោលបំណង ពិភាក្សាពីគ្រប់ទិដ្ឋភាពទាំងអស់ នៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីស្វែងយល់អំពីសេដ្ឋកិច្ច ទីផ្សារលំនៅដ្ឋាន ការលើកទឹកចិត្ត ការវិនិយោគបរទេស និងនីតិវិធីប្រតិបត្តិការ៕

ដំណឹងល្អៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកសម្ភោធតាមប្រព័ន្ឋអ៉ីនធើ់ណេតជាផ្លូវការ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលការសាងសង់ផ្លូវ សម្រេចបានជាង៩៥ភាគរយ ក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹង បើកសម្ភោធគម្រោងផ្លូវល្បឿនលឿននេះ លើប្រព័ន្ធអ៉ីនធើណេត។

យោងតាមព៌តមាន ដែលបានបង្ហាញនៅលើផេកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានរៀបចំការបើកសម្ភាធលើប្រព័ន្ធអ៉ីន ធើណេតមួយ សម្រាប់មន្ត្រី និងអ្នកបច្ចេកទេសគ្រប់លំដាប់ថ្នាក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក៏ដូចជានិស្សិតមហាវិទ្យាល័យ មកពីវិទ្យាស្ថានវិស្វកម្មកម្ពុជា ដើម្បីស្វែងយល់អំពីអាថ៌កំបាំងនៃផ្លូវល្បឿនលឿននេះ។

ផ្លួវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥ភាគរយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកបើកលើផ្លូវល្បឿនលឿន មិនតម្រូវឲ្យឈប់កណ្តាលផ្លូវ បត់នៅលើផ្លូវ មិនអាចឈប់បន្ទោរបង់ ហើយយានយន្តតូចៗ មិនអនុញ្ញាត្តឲ្យបើកបរលើ​ផ្លូវនេះនោះទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារផ្លូវនេះត្រូវគ្រប់គ្រងដោយក្រុមហ៊ុនសាងសង់ផ្លូវនេះ ប្រជាពលរដ្ឋនឹងមិនអាចជិះប  ញ្រ្ចាស ដូចលើផ្លូវដទៃទៀតតាមចិត្តពួកគេនោះទេ ហើយអ្នកបើកបរនឹងតម្រូវ​ឲ្យបើកក្នុងល្បឿនកំណត់មួយ ពិសេសអ្នកបើកយឺតត្រូវបើកនៅផ្នែកខាងស្តាំដៃបំផុត មិនអាចបើកកៀកនឹងសួនច្បារខាងឆ្វេងដៃ នៃលេនរបស់ផ្លូវម្ខាងៗនោះទេ៕

Sri Lanka defaults on debt for first time in its history

Sri Lanka has defaulted on its debt for the first time in its history as the country struggles with its worst financial crisis in more than 70 years. It comes after a 30-day grace period to come up with $78m (£63m) of unpaid debt interest payments expired on Wednesday.

 

The governor of the South Asian nation’s central bank said the country was now in a “pre-emptive default”. Later on Thursday, two of the world’s biggest credit rating agencies also said Sri Lanka had defaulted.

Defaults happen when governments are unable to meet some or all of their debt payments to creditors. It can damage a country’s reputation with investors, making it harder to borrow the money it needs on international markets, which can further harm confidence in its currency and economy.

 

Asked on Thursday whether the country was now in default, central bank governor P Nandalal Weerasinghe said: “Our position is very clear, we said that until they come to the restructure [of our debts], we will not be able to pay. So that’s what you call pre-emptive default.

 

“There can be technical definitions… from their side they can consider it a default. Our position is very clear, until there is a debt restructure, we cannot repay,” he added. Sri Lanka is seeking to restructure debts of more than $50bn it owes to foreign creditors, to make it more manageable to repay.

 

The country’s economy has been hit hard by the pandemic, rising energy prices, and populist tax cuts. A chronic shortage of foreign currency and soaring inflation had led to a severe shortage of medicines, fuel and other essentials.

In recent weeks, there have been large, sometimes violent, protests against President Gotabaya Rajapaksa and his family due to the growing crisis. The country has already started talks with the International Monetary Fund (IMF) over a bailout and needs to renegotiate its debt agreements with creditors.

 

Later on Thursday, an IMF spokesman said the current set of talks on a potential loan programmeare expected to conclude on Tuesday. Sri Lanka’sgovernment has said previously that it needs as much as $4bn this year.

 

Mr Weerasinghe also warned that Sri Lanka’s already very high rate of inflation was likely to rise further. “Inflation obviously is around 30%. It will go even [higher], headline inflation will go around 40% in the next couple of months,” he said.

 

He was speaking after Sri Lanka’s central bank held its two key interest rates steady following a seven percentage points rise at its last meeting. The country’s main lending rate remained at 14.5%, while the deposit rate was kept at 13.5%.

Source: BBC