Russia and Myanmar to Cooperate in Establishing Nuclear Energy

The leader of Myanmar’s weeklong trip to Russia included a meeting with Alexey Likhachev of state energy company Rosatom, which culminated in the the signing of several memorandums of understanding which indicate the two countries’ intentions to cooperate on the development of nuclear energy in Myanmar.

Both countries are facing more and more sanctions from the US and Europe, sanctions limit their ability to collaborate on such projects with other countries. ASEAN has recently been asked by the US Secretary of State, Antony Blinken, to put more pressure on Myanmar.

This trip was the Senior General’s second visit to Russia since the coup that put him in power in February of 2021. While his first visit focused on visiting defense contractors, this visit primarily focused on visits with science and technology organizations, including a visit with Roscosmos, the Russian space agency.

Discussions were also held with Russian defense authorities on military cooperation and on holding drills with the two countries’ armed forces. The leader of Myanmar did not visit with the President of Russia, Vladimir Putin, and Russian media has reported the visit as “private.”

រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់មហាយក្សចិនក្នុងប៉ុន្មានខែ ជាប់គ្នាចាប់តាំងពីផ្ទុះសង្គ្រាម

ដោយៈ សុខុម

ប្រទេសចិន: ទិន្នន័យបានបង្ហាញនៅថ្ងៃពុធ ទី២០ ខែកក្កដា នេះថា ប្រទេសរុស្ស៊ី បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំ បំផុតរបស់មហាយក្សចិន២ខែជាប់គ្នាក្នុងខែមិថុនា ឆ្នាំ២០២២ នេះ។

រដ្ឋាភិបាលចិន បានសម្រុកទិញប្រេងបញ្ចុះថ្លៃថោកៗរបស់រុស្ស៊ី ក្នុងគ្រាដែលរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មជុំទិស ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ហើយបានកាត់បន្ថយការទិញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃថ្លៃជាង។

ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដាររបស់ប្រទេសចិន បង្ហាញថា ការនាំចូលប្រេងរុស្ស៊ី រួមទាំងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង ESPO (សម្រាប់ការនាំចេញប្រេងពីរុស្ស៊ី ទៅកាន់ទីផ្សារនៅអាស៊ី-ប៉ាស៊ីហ្វិក រួមមានជប៉ុន ចិន និងកូរ៉េ) និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែរុស្ស៊ី នៅអឺរ៉ុប និងចុងបូព៌ា (Far East) មានចំនួនសរុបដល់ទៅ៧,២៩លានតោន ដោយកើនឡើងជិត១០%បើធៀបនឹងឆ្នាំមុន។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ប្រេងរុស្ស៊ី ក្នុងខែមិថុនា ដែលស្មើនឹងប្រមាណ១,៧៧លានបារ៉ែលក្នុងមួយថ្ងៃ គឺទាបជាង បើធៀបនឹងការផ្គត់ផ្គង់ខ្ពស់បំផុត មិនធ្លាប់មានដល់ទៅជិត២លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែឧសភា ជាកម្រិតមួយដែលអ្នកវិភាគរំពឹងថា នឹងត្រូវរក្សាទុកឱ្យនៅប្រហាក់ប្រ​ហែលនេះ។

ប្រទេសចិន បាននាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន៥,០៦លានតោន ឬស្មើនឹង១,២៣លានបារ៉ែលក្នុងមួយថ្ងៃ ដោយធ្លាក់ចុះពីចំនួន១,៨៤លានបារ៉ែល​ ក្នុងមួយម៉ោងក្នុងខែឧសភា ហើយធ្លាក់ចុះ៣០%ពីកម្រិតក្នុងខែមិថុនា ឆ្នាំមុន៕ Reuters៕

ហេតុអ្វីត្រូវទិញដីនៅទីតាំងទាំងនេះ? ឱកាសចំណេញខ្ពស់?

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញនៅតែចង្អុលបង្ហាញពីឱកាសវិនិយោគដីធ្លី នៅតំបន់ជាយក្រុង ដែលអាចរកផលចំណេញបានច្រើននាពេលអនាគត និងមិនប្រឈមការជាប់ទាំងរយៈពេលវែង ទោះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានផ្តល់យោបល់ដល់​អ្នក​ចង់រកស៊ីវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្ត គឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋា​ន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកក៏បានណែនាំលើបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លួវលេខ៤៤ ខេត្តមណ្ឌលគិរី កំពត កែប និងបណ្តាខេត្តមានសក្តានុពលសេដ្ខកិច្ចជាច្រើនទៀត សុទ្ឋតែមានឱកាសទាញយកផលចចំណេញពីដីធ្លីនាពេលអនាគតផងដែរ៕

 

ក្រុមហ៊ុនលក់រាយថៃកំពុងពង្រីកឧត្តមភាពនៅកម្ពុជា ខណៈផ្សារMAKROថ្មីគ្រោងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អំណាចនៃការទិញ ដោយសារជីវភាពប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង បានធ្វើឲ្យក្រុមហ៊ុនថៃជាច្រើន កំពុងពង្រីកចាប់យកឱកាសនៅកម្ពុជា។

ជាក់ស្តែងបច្ចុប្បន្ននេះ ផ្សរាលក់រាយធំៗនៅប្រទេសថៃ កំពុងពង្រីកវត្តមាននៅកម្ពុជា ដូចជា ផ្សារទំនើបMAKRO, 7 _ELEVEN, Big Cជាសដើមបាននិងកំពុងពង្រីកទីតាំរបស់ខ្លួន កាន់តែច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត។

តាមប្រភពព៌តមានជាក់លាក់ និងអាចទុកចិត្តបានពីក្រុមហ៊ុនលំដាប់យក្សរបស់ថៃមួយនៅកម្ពុជាបានឲ្យដឹងថា ផ្សារលក់រាយmakro នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួន ស្ថិតនៅផ្លូវជាតិលេខ៦អា នាខែកញ្ញាខាងមុខនេះ ខណៈផ្សារទំនើបលក់រាយដ៏ធំនេះ បាននិងកំពុងសាងសង់់យ៉ាងសកម្ម ស្របពេលទីតាំងផ្សេងទៀត ត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់ផងដែរ។

ជាមួយនឹងវត្តមានmakro, Big C និង7-ELEVENបាននិងកំពុងពង្រីកសាខាប្រជែងគ្នា ដើម្បីដណ្តើមឧត្តមភាពក្នុងទីផ្សារនេះផងដែរ។

លោកបណ្ឌិតអ៉ិន ចាន់នីប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានលើកឡើងថា នៅពេលកម្ពុជាក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប កម្ពុជានឹងទាក់ទាញការវិនិយោគកាន់តែច្រើនពីបរទេស ព្រោះវិនិយោគិន មុនទៅវិនិយោគនៅប្រទេសណាមួយ គេសម្លឹងកត្តាសំខាន់់បី ទី១ សុខសន្តិភាព ស្ថេរភាពសង្គមរយៈពេលវែង ទី២ គេសម្លឹងមើលសេដ្ឋកិច្ច និងទី៣ គេសម្លឹងមើលបរិយាកាសវិនិយោគ និងបទដ្ឋានច្បាប់គតិយុត្តិនានា​មានភាពស្មុគ្រស្មាញឬអត់?។

លោកបន្តថា “អ្នកវិនិយោគតែងតែស្វែងរកប្រាក់ចំណេញ ហេតុនេះពួកគេមិនទៅកាន់ប្រទេសក្រីក្រខ្លាំងនោះទេ ពួកគេតែងតែទៅកាន់់ប្រទេសរីកចម្រើន ទើបពួកគេអាចលក់ទំនិញបាន ព្រោះប្រទេសមានប្រាក់ចំណូលខ្ពស់ អំណាចនៃការទិញក៏ច្រើនផងដែរ”៕

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ហុងកុងឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងផែនការសាងសង់បុរីទំហំជាង១០០ហិកតា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមានមូលដ្ឋាន នៅទីក្រុងហុងកុង បាននិងកំពុងឈានជើងចូលទីផ្សារកម្ពុជា ដោយបាននិងកំពុងបោះទុនរាប់រយលានដុល្លារ ដើម្បីសាងសង់បុរីដ៏ធំមួយនៅកម្ពុជា។

ក្រុមហ៊ុននេះមានឈ្មោះJOVAN ដែលបាននិងកំពុងរៀបចំផែនការ និងសាងសង់បុរីថ្មីមួយ ដែលមានឈ្មោះJOVAN CITY ស្ថិតនៅតំបន់ពហុកីឡដ្ឋានមរតកតេជោ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។

បុរីនេះ នឹងសាងសង់លើផ្ទៃដីទំហំ១៣១ហិកតា ដែលនឹងផ្តល់នូវទស្សនទាននៃការអភិវឌ្ឍន៍ថ្មី និងទំនើបមួយនៅកម្ពុជា ពិសេសគំរោងវិនិយោគនេះ ផ្តោតលើផ្ទះវីឡាចំនួន៤ប្រភេទប៉ុណ្ណោះ។

តាមប្រភពព៌តមានច្បាស់ការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនJOVAN ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ និងជាក្រុមហ៊ុនដែលបានចុះបញ្ជីរ នៅផ្សារហ៊ុនទីក្រុងហុងកុង៕

ប្រេសិតពិសេសអាស៊ានគ្រោងទៅមីយ៉ាន់ម៉ាជាលើកទី៣ សង្ឃឹមប្រើឥទ្ធិពលរបស់អ៊ុង សានស៊ូជី ដើម្បីបញ្ចប់អំពើហិង្សា

ដោយៈ សុខុម

ភ្នំពេញ: ប្រេសិតពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃពុធ ទី២០ ខែកក្កដា ថា លោកកំពុ​ងត្រៀមធ្វើទស្សនកិច្ចជាផ្លូវការលើកទី៣ ទៅកាន់មីយ៉ាន់ម៉ា ហើយប្រ​សិនបើលោក បានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជីលោកចង់ប្រើឥទ្ធិពលរបស់លោកស្រី ដើម្បីបញ្ចប់អំពើហិង្សានៅទីនោះ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ព្រមទាំងមានតួនាទីជាប្រេសិតពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មានសិង្ហបុរី CNA ថា លោកសង្ឃឹមថា នឹងធ្វើទស្សនកិច្ចអំឡុងសប្តាហ៍ទី២ ក្នុងខែកញ្ញា នៅមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកក្រោយ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៣ ខែកញ្ញា ដល់ ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជម្រើសមួយទៀតគឺលោក អាចនឹងធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា នៅដើមខែតុលា នៅមុនពេលអាស៊ាន បើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងខែវិច្ឆិកា ខណៈកម្ពុជា ជាប្រធានប្ដូរវេនរបស់អាស៊ាន នៅឆ្នាំនេះ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ២លើកមុន របស់លោក លោក ប្រាក់ សុខុន ត្រូវបានយោធាមីយ៉ាន់ម៉ា បដិសេធមិនអនុញ្ញាឱ្យចូលជួបលោកស្រី អ៊ុង សានស៊ូជី ឡើយ ខណៈមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចរូបនេះ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារក្នុងក្រុងណៃពិដោ។

របបរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបដិសេធម្តងហើយម្តងទៀតនូវសំណើរបស់កម្ពុជា ដែលសុំជួបលោកស្រី អ៊ុង សានស៊ូជី ដោយលើកឡើងថា លោកស្រីកំពុងឡើងសវនាការ ជំនុំជម្រះទោសមិនទាន់ចប់ ដែលរួមមានការចោទប្រកាន់ជាច្រើន ពីបទប្រព្រឹត្តអំពើពុករលួយ និងការបន្លំសន្លឹកឆ្នោតផងដែរ។

ទោះជាយ៉ាងណា លោកស្រី អ៊ុង សានស៊ូជី បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ។

លោក ប្រាក់ សុខុន  បានប្រាប់សារព័ត៌មាន CNA ថា “រឿងសំខាន់បំផុតដែលយើងនឹងសាកសួរ ឬពិភាក្សាជាមួយលោកស្រី គឺអំពីទស្សនៈរបស់លោកស្រី ចំពោះអនាគតនៃប្រទេសមីយ៉ាន់ម៉ា វិធីដែលលោកស្រីមើលឃើញច្រកចេញពីវិបត្តិ វិធីដែលឥទ្ធិពលនយោបាយរបស់លោកស្រីអាចមានទម្ងន់លើដំណើរការនយោបាយ ការសន្ទនានយោបាយដែលអាចឈានទៅរកសន្តិភាព និងការផ្សះផ្សារជាតិ”។

លោកបានបន្តថា “ចំណុចមួយទៀតគឺត្រូវសួរលោកស្រីថា តើគោលការណ៍អហិង្សារបស់លោកស្រី អាចមានឥទ្ធិពលលើក្រុមប្រដាប់អាវុធទាំងអស់បែបណា ដើម្បីឱ្យពួកគេបញ្ឈប់អំពើហិង្សា”។

លោកបានបន្ថែមទៀតថា “នៅពេលកងកម្លាំងប្រដាប់អាវុធទាំងអស់ឈប់ប្រយុទ្ធគ្នា ពួកគេនឹងត្រូវចូលតុចរចានៅថ្ងៃណាមួយ ហើយពេលនោះផ្លូវនឹងបើកចំហយ៉ាងទូលាយ សម្រាប់ការចរចាសន្តិភាព និងការផ្សះផ្សារជាតិ”។

លោកប្រាក់ សុខុនបានលើកឡើងថា “ដូចនេះលោកស្រី អ៊ុង សានស៊ូជី នៅតែត្រូវបានចាត់ទុកជាតួអង្គដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងវិស័យនយោបាយ និងសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ”៕ CNA៕

កង្វះខាតសេវាគ្រប់គ្រងអចលនទ្រព្យ បានក្លាយជាឱកាសសម្រាប់ Chestertonsឈានជើងចូលទីផ្សារប្រទេសកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងអគារខ្ពស់ ខុនដូផ្សារទំនើប សណ្ឋាគារ និងបុរីលំនៅឋានជាច្រើន។

កំណើននៃទ្រព្យទាំងនេះ បានធ្វើឱ្យតម្រូវការសេវាគ្រប់គ្រងអចលនទ្រព្យកាន់តែមានកំណើន សម្រាប់ក្នុងប្រទេសកម្ពុជាសេវាកម្មនេះ នៅមានកង្វះខាតនៅឡើយ ហើយក៏បានក្លាយជាឱកាសល្អ សម្រាប់ក្រុមហ៊ុនគ្រប់​គ្រងអចលនទ្រព្យ។

កញ្ញាសាម ចាន់ធូ  នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chestertons Cambodia បានថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property area ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការរីកចម្រើននៃសំណង់ អគារ នៅក្នុងប្រទេសបានធ្វើឱ្យតម្រូវការ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏មានក្រុមហ៊ុនបង្កើតឡើងក្នុងប្រទេ​សកម្ពុជាជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់ផងដែរ ប៉ុន្តែវាមិនទាន់បំពេញទៅតាមតម្រូវការនៅឡើយទេ ។

កញ្ញាបន្តថា “ទោះបីជាមានក្រុមហ៊ុនបង្កើតឡើង និងផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានច្រើនក្ដី ប៉ុន្តែបើក្រលេកទៅមើលក្រុមហ៊ុនដែលស្ដង់ដារ មានបទពិសោធន៍ច្បាស់លាស់លើការគ្រប់គ្រងសេវាកម្មអចលនទ្រព្យនៅមានកម្រិត”។ កញ្ញាបន្ថែមថា “ដូច្នេះហើយទើបក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនChestertons បាននាំចូលក្រុមហ៊ុននេះមកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដល់សេវាកម្មជូនម្ចាស់ទ្រព្យ”។

ក្រុមហ៊ុនChestertons  មានប្រវត្តិធ្វើអាជីវកម្មលើពិភពលោកនេះជាង២០០ឆ្នាំមកហើយ ដូច្នេះតាមរយៈបទពិសោធន៍កន្លងមក ក្រុមហ៊ុនយើងនឹងនាំសេវាកម្មដ៏ល្អ មកកាន់ប្រទេសកម្ពុជា សម្រាប់ផ្ដល់ជូនអតិថិជន ដែលជាម្ចាស់ទ្រព្យ។

កញ្ញាសាម ចន្ឋូបានបន្ថែមថា សេវាកម្មគ្រប់គ្រងអចលនទ្រព្យពិតជាមានសារសំខាន់ណាស់ សម្រាប់ម្ចាស់ទ្រព្យ ពីព្រោះអ្នកអភិវឌ្ឍន៍ខ្លះគាត់ចេះអភិវឌ្ឍន៍ ប៉ុន្តែបច្ចេកទេសក្នុងការថែទាំងទ្រព្យ របស់គាត់គឺគាត់មិនមានបទពិសោធន៍ និងអាចគ្រប់គ្រងបានល្អនោះទេ។ ដូច្នេះគាត់ត្រូវការអ្នកដែលមានបទពិសោធន៍ បច្ចេកទេសក្នុងការគ្រប់គ្រង មកជួយគ្រប់គ្រងទ្រព្យជំនួសគាត់។

កញ្ញាបន្ថែមទៀតថា “ការជ្រើសរើសក្រុមហ៊ុន ដែលផ្ដល់សេវាកម្មថែទាំបានត្រឹមត្រូវ នឹងជួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កាន់តែទទួលបានជោគជ័យ”។

ឧទាហរណ៍ថា ក្រុមហ៊ុនមួយអភិវឌ្ឍន៍អគារខុនដូ ហើយជួលក្រុមហ៊ុនថែរទាំអចលនទ្រព្យដែលមានពិសោធន៍ គឺគាត់លែងពិបាកក្នុងការជួលបុគ្គ​លិកដែលមិនមានជំនាញមកថែទាំ ដូច្នេះគាត់បង់តែលុយឱ្យក្រុមហ៊ុនផ្ដល់សេវាកម្ម ហើយគាត់អាចទៅអភិវឌ្ឍន៍កន្លែងផ្សេងទៀត និងកាន់តែទទួលបានជោគជ័យ ដោយសារតែអតិថិជន ដែលទិញខុនដូនោះហើយពេញជាមួយនឹងការថែរទាំ ឬបច្ចេកទេសក្នុងការប្រើប្រាស់នានា និងផ្សព្វផ្សាយបន្តបន្ទាប់៕

Putin warns of Nord Stream 1 gas capacity cuts over equipment repairs

MOSCOW, July 20 (Reuters) – Russian President Vladimir Putin said on Wednesday that capacity of the Nord Stream 1 gas pipeline, the single largest link for Russian gas supplies to Europe, could be further reduced due to slow progress in equipment maintenance.

 

Nord Stream 1, which runs on the bed of the Baltic Sea to Germany, has been in focus since Russia sent troops to Ukraine on Feb. 24 in what Moscow describes as a “special military operation.”

 

The pipeline is staying idle for annual maintenance from July 11 to July 21. Sources told Reuters that Nord Stream is expected to resume gas exports as scheduled but at reduced capacity. read more

 

Speaking to reporters after his visit to Tehran, Putin said there were five gas pumping units, operated by Siemens Energy (ENR1n.DE) at Nord Stream 1, while one more unit was out of order due to “crumbling of inside lining.”

 

“There are two functioning machines there, they pump 60 million cubic metres per day … If one is not returned, there will be one, which is 30 million cubic metres. Has Gazprom something to do with that?” Putin said, adding that one more of the gas pumping turbines is due to be sent for maintenance on July 26.

 

Nord Stream 1 has capacity to pump more than 55 billion cubic metres (bcm) a year to the European Union, which last year imported about 140 bcm of gas from Russia via pipelines.

 

Kremlin-controlled energy giant Gazprom (GAZP.MM) cut gas exports through the route to 40% capacity last month, citing delays in the return of a turbine Siemens Energy was servicing in Canada, which had initially banned the equipment return, citing sanctions.

 

The Kommersant newspaper reported on Monday, citing people familiar with the situation, that Canada had eventually sent the turbine needed for Nord Stream 1 to Germany by plane on July 17 after repair work had been completed. read more

 

Putin also said that Gazprom was not to blame for the reduction of gas transit capacity, including shutting down one of the routes via Ukraine to Europe by Kyiv.

 

He added that Gazprom was ready to fulfil its obligations on gas exports.

 

Reporting by Reuters

ធនាគារពិភពលោកផ្តល់អនុសាសន៍មួយចំនួនដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងបញ្ហាប្រឈមផ្នែកតម្លៃដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ជាងគេនៅក្នុងតំបន់ ធនាគារពិភពលោកបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា។

របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួន សម្រា​ប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយ​បញ្ហាតម្លៃឡូជីស្ទីក និងខ្សែ​សង្វាក់​ផ្គត់ផ្គង់នៅកម្ពុជា ដែលអនុសាសន៍ទាំងនោះមានដូចជា ទី១ បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តន៍នៅកំពង់ផែ ដោយប្រៀបធៀបតម្លៃនឹងប្រព័ន្ធត្រួតពិនិត្យ​របស់​ប្រទេស​ជិតខាង។

ទី២ បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូន តាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវ​ចូល​​​រួម​ធ្វើ​ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និង​​​វិ​ស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿ​ទុកចិត្ត​បាន​ដល់អតិថិជន។

ទី៣ កាត់បន្ថយតម្រូវការក្នុងនីតិវិធី នៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើ​ប្រាស់​​ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ ទី៤ ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល ទី៥ លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់។

ទី៦ ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក ទី៧ ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២​​-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លង​កាត់ព្រំ​ដែន​​ជា​មួយប្រទេសជិតខាង។

ទី៨ WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំង លើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថា នឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ នៅកម្ពុជា អាចធ្វើអាជីវកម្ម​របស់ខ្លួន ប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ ទី៩ ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជា នឹងអាចកើនទំហំរហូតដល់​ទៅបួនដង​លើស​ពីទំហំ​ក្នុងពេល​បច្ចុប្បន្ន​នេះ​។

អនុសាសន៍សំខាន់ៗទាំងនេះ សម្រាប់កម្ពុជាអាចយកទៅប្រើប្រាស់​​ក្នុង ​រយៈ​ពេលខ្លី និងរយៈពេលវែង​ ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់​ជា​ង​​គេ​ខ្លាំង នេះបើ​​ធៀប​ទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា បញ្ហាដឹកជញ្ជូននៅកម្ពុជា គឺតម្លៃខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើ​ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីដោះស្រាយបញ្ហានេះបណ្តើរៗហើយ ប៉ុន្តែការវិនិយោគត្រូវការរយៈពេលវែង ព្រោះការសាងសង់ផ្លូវ ឬហេដ្ឋារចនា​សម្ព័ន្ឋដទៃទៀត មិនមែនចំណាយពេលមួយខែឬ១ឆ្នាំនោះឡើយ។

លោកបន្តថា “ដើម្បីរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត រដ្ឋាភិបាលត្រូវតែបង្កើ់នការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋ និងបង្កើនការចំណាយ”៕

 

ការឡើងថ្លៃដែករុញច្រានឱ្យថ្លៃសាងសង់លំនៅដ្ឋានហក់ឡើងខ្លាំង

ដោយៈ សុខុម

បាងកក: ការឡើងថ្លៃដែកបានបន្តជំរុញឱ្យសន្ទស្សន៍ តម្លៃសាងសង់លំនៅដ្ឋានក្នុងត្រីមាសទី២ ឆ្នាំ២០២២ ហក់ឡើងខ្ពស់ដល់ទៅ៥,៦% ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល៤០ត្រីមាសមកនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) នៃប្រទេសថៃ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានថ្លែងថា សន្ទស្សន៍តម្លៃសាងសង់លំនៅដ្ឋានក្នុងត្រីមាសទី២ ឆ្នាំនេះគឺស្ថិតក្នុងអត្រា១៣១,២% ដោយហក់ឡើងដល់ទៅ៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងហក់ឡើង១,១%បើធៀបនឹងត្រីមាសទី១។

លោកបានបន្ថែមទៀតថា “ការកើនឡើងសន្ទស្សន៍នេះ ត្រូវបានជំរុញដោយការឡើងថ្លៃកម្លាំងពលកម្ម គ្រប់ប្រភេទនៅក្នុងវិស័យសំណង់ ដោយការងារវិស្វកម្មសំណង់ស៊ីវិល ហក់ឡើងថ្លៃខ្ពស់បំផុតដល់ទៅ១២,៤%”។

ការងារដែលហក់ឡើងថ្លៃធំបំផុតទី២ គឺការងាររៀបចំប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងក្នុងអត្រា៥,៤% បន្ទាប់មកការងារស្ថាបត្យកម្មឡើងថ្លៃ២,៣% ហើយការងារប្រព័ន្ធអនាម័យឡើងថ្លៃ១,៤%។

នៅក្នុងប្រភេទសម្ភារៈសំណង់ ដែកហក់ឡើងថ្លៃខ្ពស់ជាងគេបំផុតដល់ទៅ២៧,៥% គ្រឿងបរិក្ខារបន្ទប់ទឹកហក់ឡើងថ្លៃ១២,៩% ឈើនិងផលិ​តផលឈើហក់ឡើងថ្លៃ៨,១% ហើយឧបករណ៍ផ្គត់ផ្គង់ទឹកភ្លើងហក់ឡើងថ្លៃ៤,៩%៕ Bangkok Post៕